ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ
«អ្នកទាំងឡាយ ចូរជាបុគ្គលមានសិក្ខាជាអានិសង្ស…»
sut kn iti 046 បាលី cs-km: sut.kn.iti.046 អដ្ឋកថា: sut.kn.iti.046_att PTS: ?
សិក្ខានិសំសសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៩. សិក្ខានិសំសសុត្តំ)
[៤៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិ ជាអធិបតីហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្តក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ៥៤
តថាគតហៅនូវបុគ្គល ដែលមានការសិក្សាបរិបូណ៌ មានធម៌មិនបានលះបង់ មានបញ្ញាដ៏ឧត្តម បានឃើញព្រះនិព្វាន ជាទីអស់ទៅនៃជាតិនោះឯង ថាជាមុនី ទ្រទ្រង់នូវរាងកាយ ជាទីបំផុត កំចាត់បង់មារ (មានកិលេសមារជាដើម) បានដល់ត្រើយនៃជរា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តដំកល់មាំ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ឃើញព្រះនិព្វានជាទីអស់ទៅនៃជាតិ គ្របសង្កត់នូវមារ ព្រមទាំងសេនាសព្វកាល ដល់ត្រើយនៃជាតិ និងមរណៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៩។