ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 050 បាលី cs-km: sut.kn.iti.050 អដ្ឋកថា: sut.kn.iti.050_att PTS: ?
មូលសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. មូលសុត្តំ)
[៥០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលនេះ មាន ៣។ អកុសលមូល ៣ តើដូចម្ដេច។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១។ មោហៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលមាន ៣ នេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
លោភៈ ទោសៈ មោហៈ ដែលកើតអំពីខ្លួន តែងបៀតបៀននូវបុរសមានចិត្តលាមក ដូចជាផ្លែឫស្សី តែងបៀតបៀននូវដើមរបស់វា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។