ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 051 បាលី cs-km: sut.kn.iti.051 អដ្ឋកថា: sut.kn.iti.051_att PTS: ?
ធាតុសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ធាតុសុត្តំ)
[៥១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ៣។ ធាតុ ៣ តើដូចម្ដេច។ គឺរូបធាតុ ១ អរូបធាតុ ១ និរោធធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន ៣ នេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនទាំងឡាយណា កំណត់ដឹងក្នុងរូបធាតុ មិនតាំងនៅក្នុងអរូបធាតុ ចុះចិត្តស៊ប់ក្នុងនិរោធ ជនទាំងនោះ ឈ្មោះថា ញុាំងមច្ចុឲ្យសាបសូន្យ។ ទ. ៦១ព្រះសម្មាសម្ពុទ្ធ ដែលមិនមានអាសវៈ បានពាល់ត្រូវនូវអមតធាតុ ដែលមិនមានឧបធិ ដោយនាមកាយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាទីលះបង់ឧបធិ ទ្រង់សំដែងព្រះនិព្វាន ដែលមិនមានសោក មិនមានតម្រេក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ២។