ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បឋមវគ្គ
ល្អដែលដឹងច្បាស់នូវវេទនាទាំងឡាយផង។
sut kn iti 052 បាលី cs-km: sut.kn.iti.052 អដ្ឋកថា: sut.kn.iti.052_att PTS: ?
បឋមវេទនាសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. បឋមវេទនាសុត្តំ)
[៥២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ នេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិដឹងច្បាស់នូវវេទនាទាំងឡាយផង នូវទីកើតនៃវេទនាទាំងឡាយផង វេទនាទាំងនោះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃវេទនាផង ភិក្ខុអស់តណ្ហា តែងបរិនិព្វាន ព្រោះអស់វេទនាទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៣។