ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត
បុគ្គលខ្ជិល ល្ងង់ មិនដឹងច្បាស់ មិនគប្បីបានការអស់ទៅនៃអាសវៈទាំងឡាយឡើយ។
sut kn iti 102 បាលី cs-km: sut.kn.iti.102 អដ្ឋកថា: sut.kn.iti.102_att PTS: ?
អាសវក្ខយសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. អាសវក្ខយសុត្តំ)
[១០៤] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈទាំងឡាយថា មានដល់ភិក្ខុអ្នកដឹង អ្នកឃើញ មិនពោលថា មានដល់ភិក្ខុអ្នកមិនដឹង មិនឃើញឡើយ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង តើដូចម្តេច អ្នកឃើញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាទុក្ខ។ ទ. ១៣៦ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាការរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹងយ៉ាងនេះ អ្នកឃើញយ៉ាងនេះឯង។
កាលបើសេក្ខបុគ្គល កំពុងសិក្សា ត្រាច់ទៅតាមផ្លូវដ៏ត្រង់ ញាណទី ១ ក្នុងការអស់ទៅនៃអាសវៈ (ក៏កើតមាន) តអំពីនោះទៅ អរហត្តមគ្គញ្ញាណដ៏ប្រសើរ (ក៏កើតឡើង)។ កាលភិក្ខុមានចិត្តផុតស្រឡះ ចាកអាសវៈ ដោយសារអរហត្តមគ្គញ្ញាណនោះហើយ វិមុត្តិញ្ញាណដ៏ឧត្តម ក៏កើតឡើង សេចក្តីដឹងក្នុងការអស់ទៅថា សំយោជនៈទាំងឡាយ អស់ហើយដូចនេះ ឯព្រះនិព្វាន ជាគ្រឿងដោះចាកគ្រឿងចំពាក់ទាំងពួងនេះ បុគ្គលខ្ជិល ល្ងង់ មិនដឹងច្បាស់ មិនគប្បីបានឡើយ។
សូត្រ ទី ៣។