តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក » កល្យាណធម្មវគ្គ ទី៣ »
ស្តេចល្អសរសើរចេញពីផ្ទះ តម្កើងដោយត្រូវ។
sut kn jat 171 បាលី cs-km: sut.kn.jat.171 អដ្ឋកថា: sut.kn.jat.171_att PTS: ?
កល្យាណធម្មជាតក ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១៧១. កល្យាណធម្មជាតកំ (២-៣-១))
[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាលណា នរជនប្រកបដោយបញ្ញា ដល់នូវសមញ្ញា (ឈ្មោះ) ថាជាអ្នកមានកល្យាណធម៌ក្នុងលោក (កាលនោះ) មិនគប្បីឲ្យសាបសូន្យចាកសមញ្ញានោះ សប្បុរសទាំងឡាយ តែងកាន់យកនូវបព្វជ្ជាធុរៈដោយហិរិ និងឱត្តប្បៈ។
[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមានកល្យាណធម៌ក្នុងលោក មកដល់ខ្ញុំក្នុងថ្ងៃនេះ ហើយខ្ញុំព្រះអង្គពិចារណាឃើញនូវសមញ្ញានោះ នឹងបួសក្នុងថ្ងៃនេះ សេចក្ដីពេញចិត្តក្នុងការបរិភោគកាមក្នុងលោកនេះ មិនមានដល់ខ្ញុំទេ។
ចប់ កល្យាណធម្មជាតក ទី១។