តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក » កុម្ភវគ្គ ទី៥ »
នរណាជឿសត្វស្វា ទោះបីគាត់ចាស់។
sut kn jat 298 បាលី cs-km: sut.kn.jat.298 អដ្ឋកថា: sut.kn.jat.298_att PTS: ?
ឧទុម្ពរជាតក ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២៩៨. ឧទុម្ពរជាតកំ (៣-៥-៨))
[៤៩៣] (ស្វាធំ ពោលថា) ពួកដើមល្វាផង ដើមជ្រៃផង ដើមខ្វិតផង ទាំងនេះឯង សុទ្ធតែមានផ្លែទុំ អ្នកចូរមក ហើយចេញទៅបរិភោគ (នូវផ្លែឈើទាំងនោះ) អ្នកស្លាប់ដោយសេចក្ដីឃ្លានដូចម្ដេចកើត។
[៤៩៤] (ស្វាតូច ពោលថា) បុគ្គលណា គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ បុគ្គលនោះ បានឈ្មោះថា ឆ្អែតស្កប់ស្កល់ហើយយ៉ាងនេះ ដូចជាក្នុងថ្ងៃនេះ ខ្ញុំបានបរិភោគផ្លែឈើទុំឆ្អែតស្កប់ស្កល់ហើយ។
[៤៩៥] (ស្វាធំ ពោលថា) ស្វាដែលកើតក្នុងព្រៃ គប្បីបញ្ឆោតនូវស្វាដែលកើតក្នុងព្រៃដូចគ្នា ព្រោះហេតុណា ហេតុនោះ ស្វាដែលនៅក្មេង (ដូចជាអ្នក) មិនគប្បីជឿបានទេ ស្វាចាស់គ្រាំគ្រា (ដូចយើង) ក៏មិនគប្បីជឿបានដែរ។
ចប់ ឧទុម្ពរជាតក ទី៨។