តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » បុចិមន្ទវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 317 បាលី cs-km: sut.kn.jat.317 អដ្ឋកថា: sut.kn.jat.317_att PTS: ?
មតរោទនជាតក ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣១៧. មតរោទនជាតកំ (៤-២-៧))
[៥៦៦] (សេដ្ឋីពោធិសត្វ ពោលថា) អ្នកទាំងឡាយ យំរកបុគ្គលស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នកទាំងឡាយ មិនយំរកបុគ្គលនោះសោះ ពួកសត្វទាំងអស់ ជាអ្នកទ្រទ្រង់នូវសរីរៈ តែងលះបង់នូវជីវិតតាមលំដាប់។
[៥៦៧] ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួកពស់ ប្រកបដោយភ្នេន មិនជាធំក្នុងសរីរៈឡើយ តែងលះបង់ជីវិត ទាំងកំពុងត្រេកអរ (ក្នុងឋានៈដែលខ្លួនកើតហើយ)។
[៥៦៨] សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាងនៅយ៉ាងនេះ បុគ្គលគួររមិលមើលក្នុងពួកមនុស្ស ការកន្ទក់កន្ទេញ ការយំសោក ជារបស់មិនមានប្រយោជន៍ទេ ព្រោះហេតុអ្វី ក៏គំនរនៃសេចក្ដីសោក គ្របសង្កត់អ្នកទាំងឡាយ។
[៥៦៩] ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (សេចក្ដីចំរើន) ជាមនុស្សពាល ក្លៀវក្លា មិនមានសេចក្ដីព្យាយាម មិនឈ្លាសក្នុងធម៌ ពួកជននោះ តែងសំគាល់នូវអ្នកប្រាជ្ញ (ដែលមិនយំសោកជាដើម) ថាជាមនុស្សពាលទៅវិញ។
ចប់ មតរោទនជាតក ទី៧។