តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក » បុចិមន្ទវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 319 បាលី cs-km: sut.kn.jat.319 អដ្ឋកថា: sut.kn.jat.319_att PTS: ?
តិត្តិរជាតក ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣១៩. តិត្តិរជាតកំ (៤-២-៩))
[៥៧៤] (សត្វទទា សួរតាបសពោធិសត្វថា) ខ្ញុំរស់នៅជាសុខសប្បាយណាស់ ទាំងបានបរិភោគ (ដោយស្រួល) តែខ្ញុំឋិតនៅក្នុងសេចក្ដីអន្តរាយ បពិត្រលោកដ៏ចំរើន តើគតិរបស់ខ្ញុំដូចម្ដេច។
[៥៧៥] (ព្រះពោធិសត្វ ពោលថា) ម្នាលចៅបក្សី បើចិត្តរបស់អ្នកមិនបង្អោនទៅរកអំពើបាបទេ បាបក៏មិនប្រឡាក់នូវអ្នកដ៏ចំរើនដែលជាអ្នកមិនខ្វល់ខ្វាយឡើយ។
[៥៧៦] (ទទា ពោលថា) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិយើងទំនៅ (ត្រង់ទីនោះ) ព្រានប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យខ្ញុំ ចិត្តរបស់ខ្ញុំ ក៏រង្កៀសក្នុងរឿងនោះ។
[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យអ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់នូវអ្នកដ៏ចំរើន ដែលមិនមានសេចក្ដីខ្វល់ខ្វាយឡើយ។
ចប់ តិត្តិរជាតក ទី៩។