តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » បព្ចាកនិបាតជាតក » វណ្ណារោហវគ្គ ទី២ »
សេចក្តីខ្មាសអៀនអកុសល ជាមេត្តា។
sut kn jat 363 បាលី cs-km: sut.kn.jat.363 អដ្ឋកថា: sut.kn.jat.363_att PTS: ?
ហិរិជាតក ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣៦៣. ហិរិជាតកំ (៥-២-៣))
[៦២] (ពារាណសីសេដ្ឋី ពោលថា) បណ្ឌិតគប្បីដឹងច្បាស់នូវបុគ្គលដែលលះបង់នូវសេចក្តីខ្មាស គួរខ្ពើមរអើម (ដោយមេត្តាភាវនា) ដែលគ្រាន់តែពោលថា ខ្ញុំ (ជាមិត្ត) របស់អ្នក តែមិនកាន់យកនូវអំពើដ៏ប្រសើរថា អ្នកនុ៎ះ មិនមែនជាមិត្តរបស់អញ។
[៦៣] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គួរនិយាយចំពោះអំពើនោះ បុគ្គលមិនធ្វើនូវអំពើណា មិនគួរនិយាយចំពោះអំពើនោះ ពួកបណ្ឌិតតែងស្គាល់ច្បាស់នូវបុគ្គលដែលមិនធ្វើ គ្រាន់តែនិយាយ។
[៦៤] បុគ្គលណា ជាអ្នកប្រយ័ត្នក្នុងកាលទាំងពួង រង្កៀសក្នុងការបែកធ្លាយ (ចំពោះមិត្ត) សំឡឹងរំពៃរកទោសតែម្យ៉ាង អស់កាលជានិច្ច អ្នកនោះ មិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណា ដែលពួកជនដទៃបំបែកមិនបាន រមែងដេកនៅរួម ដូចជាកូនដែលកើតអំពីទ្រូង បុគ្គលនោះ ទើបឈ្មោះថា មិត្តដោយពិត។
[៦៥] កុលបុត្តអ្នកមានផលានិសង្ស កាលនាំទៅនូវធុរៈ1) ជារបស់បុរស រមែងចំរើននូវហេតុជាគ្រឿងធ្វើនូវបាមោជ្ជៈ ជាគ្រឿងនាំមកនូវសេចក្តីសរសើរជាសុខ។
[៦៦] បុគ្គលផឹកនូវរសនៃវិវេកធម៌ផង នូវរសនៃសេចក្តីស្ងប់រម្ងាប់ផង ផឹកនូវរសនៃធម្មបីតិផង ទើបជាអ្នកមិនមានកង្វល់ មិនមានបាប។
ចប់ ហិរិជាតក ទី៣។