តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ឆក្កនិបាតជាតក » ខុរបុត្តវគ្គ ទី២ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 390 បាលី cs-km: sut.kn.jat.390 អដ្ឋកថា: sut.kn.jat.390_att PTS: ?
មយ្ហកសកុណជាតក ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣៩០. មយ្ហកជាតកំ (៦-២-៥))
[២៣០] (តាបសពោធិសត្វ ពោលថា) សត្វស្លាបឈ្មោះមយ្ហកៈ1) ហើរទៅតាមញក និងច្រកភ្នំ ទៅទំដើមលៀប ដែលមានផ្លែទុំ យំកន្ទក់កន្ទេញថា របស់អញ ៗ ដូច្នេះ។
[២៣១] កាលសត្វមយ្ហកៈនោះ ស្រែកយំការពារយ៉ាងនេះ ពួកសត្វទិជជាតិ ក៏មកប្រជុំគ្នា ស៊ីផ្លែលៀបហើយហើរទៅ សត្វនោះ ក៏នៅតែស្រែកយំការពារ។
[២៣២] ដូចយ៉ាងជនពួកខ្លះក្នុងលោកនេះ ប្រមូលមកនូវទ្រព្យ មានប្រមាណច្រើន ហើយមិនចាត់ចែងនូវទ្រព្យ ឲ្យសមគួរដល់ចំណែក ដើម្បីខ្លួន មិនទំនុកបម្រុងដល់ញាតិទាំងឡាយ។
[២៣៣] បុគ្គលនោះ រមែងមិនបានប្រើប្រាស់នូវគ្រឿងស្លៀកពាក់ និងបាយ មិនបានទ្រទ្រង់នូវកម្រងផ្កា មិនបានលាបនូវគ្រឿងលាប (ដ៏ល្អទេ) មិនបានប្រើប្រាស់នូវវត្ថុណាមួយជារបស់ខ្លួនទេ ទាំងមិនបានសង្រ្គោះនូវញាតិទាំងឡាយឡើយ។
[២៣៤] កាលបើបុគ្គលនោះ ពោលរៀបរាប់ ហួងហែងថា របស់អញ ៗ យ៉ាងនេះ ស្រាប់តែពួកព្រះរាជា ឬពួកចោរ និងពួកជនអ្នកត្រូវទទួលមត៌ក មិនជាទីស្រឡាញ់ នំាយកទ្រព្យនោះទៅ បុគ្គលនោះ ក៏នៅតែនិយាយរៀបរាប់។
[២៣៥] ឯអ្នកប្រាជ្ញ បាននូវភោគៈហើយ រមែងសង្រ្គោះញាតិទាំងឡាយ អ្នកប្រាជ្ញនោះ រមែងបាននូវសេចក្តីសរសើរ ដោយការសង្រ្គោះញាតិនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។
ចប់ មយ្ហកសកុណជាតក ទី៥។