km:tipitaka:sut:kn:jat:sut.kn.jat.v15

វីសតិនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v15 បាលី cs-km: sut.kn.jat.v15 អដ្ឋកថា: sut.kn.jat.v15_att PTS: ?

វីសតិនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៥. វីសតិនិបាតោ)

មាតង្គជាតក ទី១

(៤៩៧. មាតង្គជាតកំ (១))

[១៦២] (មណ្ឌព្យកុមារសួរថា) អ្នកមកអំពីទីណា បានជាមានប្រដាប់​ស្លៀក​ពាក់​អាក្រក់ លាមក ដូចជា​បិសាច​លើ​អាចម៍ដី ពាក់នូវ​កំណាត់​សំពត់​ដែល​គេចោល​លើ​គំនរ​សម្រាម​ឰដ៏ក ខ្លួនអ្នក​ជាបុគ្គល​ផ្តេសផ្តាស មិន​មែនជា​ទក្ខិណេយ្យបុគ្គល​ទេ។

[១៦៣] (មាតង្គមហាសត្វឆ្លើយថា) គ្រឿងបរិភោគនេះ​បរិបូណ៌​ដោយ​បរិវារ អ្នក​បាន​តាក់​តែងហើយ ពួកជន​តែង​ទំពាស៊ី បរិភោគ​ ផឹកនូវ​គ្រឿង​បរិភោគ​នោះ អ្នក​ស្គាល់​ហើយនូវ​យើង ថា​ជាអ្នក​ចិញ្ចឹម​ជីវិតដោយ​សារអ្នកដទៃ​ឲ្យ សូម​ឲ្យមនុស្ស​ចណ្ឌាល​បាន​នូវ​ដុំបាយ​ដែល​បុគ្គល​គប្បីទៅ​ឈរ​ជិត។

[១៦៤] (មណ្ឌព្យកុមារ…) គ្រឿងភោជននេះ ខ្ញុំបានតាក់តែង​បម្រុងពួក​ព្រាហ្មណ៍ នេះ​ជាភោជន​របស់ខ្ញុំ​ដែលជឿ​ចំពោះ​សេចក្តី​ចំរើន​របស់ខ្លួន អ្នក​ចូរចៀសចេញ​អំពីទីនេះ អ្នកមក​ឋិតនៅ​ក្នុងទីនេះធ្វើអ្វី នែបុគ្គល​ថោក​ទាប បុគ្គល​ទាំងឡាយ​ប្រហែល​យើង មិន​ឲ្យភោជន​ដល់អ្នកទេ។

[១៦៥] (ព្រះមហាសត្វ…) ពួកអ្នកប្រាថ្នាផលស្រូវ រមែងព្រោះ​ពូជក្នុងទី​ទួល ឬទីទំនាប និងទី​ដែលមិន​មែនជាស្រែ អ្នកចូរ​ឲ្យទាន​ដោយសទ្ធា​បែបនេះ​ចុះ សូមអ្នក​ញ៉ាំង​ទក្ខិណេយ្យ​បុគ្គល​ឲ្យត្រេកអរ​ផង។

[១៦៦] (មណ្ឌព្យកុមារ…) យើងព្រោះពូជទាំងឡាយក្នុង​ស្រែណា ស្រែទាំង​នោះ​ក្នុងលោក យើង​ស្គាល់ច្បាស់ ពួក​ព្រាហ្មណ៍ណា ជាអ្នក​ប្រកបដោយ​ជាតិ និងមន្ត ពួក​ព្រាហ្មណ៍​ទាំងនោះ មានសីល​ជាទី​ស្រឡាញ់​ដ៏ក្រៃលែង ដូចជា​ស្រែក្នុង​លោកនេះ។

[១៦៧] (មហាសត្វ…) សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គល​មើលងាយ​គេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំង​អស់នេះ មាននៅ​ក្នុងពួក​បុគ្គល​ណា បុគ្គល​ពួកនោះ មិនមែន​ជាអ្នក​មាន​សីលជាទី​ស្រឡាញ់​ដ៏ក្រៃលែង ដូច​ជា​ស្រែ​​ក្នុងលោក​នេះឡើយ។ សេចក្តី​ស្រវឹង​ព្រោះ​ជាតិ ១ ភាពជា​បុគ្គល​មើលងាយ​គេ ១ លោភៈ ១ ទោសៈ ១ សេចក្តី​ស្រវឹង ១ មោហៈ ១ ទោស​ទាំងអស់​នេះ មិនមាន​ក្នុង​ពួក​បុគ្គល​ណា បុគ្គល​ពួកនោះ ទើបឈ្មោះ​ថា មានសីល​ជាទី​ស្រឡាញ់​ដ៏ក្រៃលែង ដូចជា​ស្រែ​​ក្នុងលោក​នេះ។

[១៦៨] (មណ្ឌព្យកុមារ…) (ឆ្មាំទ្វារ ៣ នាក់) ឈ្មោះ​ឧបជោតិយៈ ១ ឈ្មោះ​ឧបជ្ឈាយៈ ១ ឈ្មោះ​ភណ្ឌកុច្ឆិ ១ ទៅក្នុង​ទីណា អ្នកទាំង​ឡាយ​ចូរវាយ​សម្លាប់​នូវមនុស្ស​លាមក​នេះ ហើយចាប់​ត្រង់ក អូសទាញ​ចេញទៅ។

[១៦៩] (មហាសត្វ…) អ្នកណាជេរប្រទេចនូវឥសី អ្នកនោះ​ឈ្មោះថា​ជីកភ្នំ​ដោយ​ក្រចក ឈ្មោះថា​ខាំទំពា​ដែកដោយ​ធ្មេញ ឈ្មោះថា​ព្យាយាម​លេប​ភ្លើង។

[១៧០] (អភិសម្ពុទ្ធគាថា) ឥសីឈ្មោះ​មាតង្គៈ ជាអ្នក​មានសេចក្តី​ព្យាយាម​ទៀងទាត់ លុះ​ពោលពាក្យ​នេះហើយ ក៏ចេញ​ទៅឰដ៏​អាកាស ចំពោះ​មុខ​ពួក​ព្រាហ្មណ៍​កំពុង​ក្រឡេក​មើល។

[១៧១] (នាងទិដ្ឋមង្គលិកាពោលថា) ក្បាល (របស់កូនអញ) រមួល​ទៅខាង​ក្រោយ ដើមដៃ​លាតចេញ​ទៅ មិន​គួរដល់​ការងារ ភ្នែក​ទាំងឡាយ​ស ដូចជា​បុគ្គលស្លាប់ អ្នក​ណាហ្ន៎ ធ្វើកូន​អញនេះ​ឲ្យទៅជា​យ៉ាងនេះ។

[១៧២] (ពួកមាណពពោលថា) មានសមណៈ (មួយរូប) មកក្នុង​ទីនេះ មាន​ប្រដាប់​ស្លៀកពាក់​អាក្រក់​លាមក ដូចជា​បិសាច​លើអាចម៍ដី ពាក់នូវ​កំណាត់​សំពត់ ដែលគេ​ចោលលើ​គំនរ​សម្រាម​ឰដ៏ក សមណៈ​នោះបាន​ធ្វើនូវ​កូនរបស់​នាងនេះ ឲ្យយ៉ាង​នេះ។

[១៧៣] (នាងទិដ្ឋមង្គលិកា…) សមណៈមាន​ប្រាជ្ញាក្រាស់​ដូចផែនដី​នោះ ទៅក្នុង​ទិស​ដូចម្តេច ម្នាល​មាណព​ទាំងឡាយ អ្នកទាំង​ឡាយចូរ​ប្រាប់​នូវ​សេចក្តីនុ៎ះ​ដល់ខ្ញុំ យើង​នឹងទៅ​សូម​ខមាទោស​ចំពោះ​សមណៈ​នោះ ធ្វើម្តេច​ហ្ន៎ យើងនឹង​បានកូន​នោះ មាន​ជីវិត​រស់នៅ។

[១៧៤] (ពួកមាណព…) សមណៈមានប្រាជ្ញាក្រាស់​ដូចផែនដី បានទៅ​ក្នុង​អាកាស ដូច​ព្រះចន្ទ​ក្នុងថ្ងៃ ១៥ កើត ដើរទៅ​តាមផ្លូវ​នៃអាកាស មួយ​ទៀត សមណៈ​នោះ​ជា​ឥសី មាន​ការប្តេជ្ញា​ដ៏ទៀង​ទាត់ មានសភាព​ដ៏ល្អ បានទៅ​កាន់ទិស​ខាងកើត​ហើយ។

[១៧៥] (នាងទិដ្ឋមង្គលិកា…) ក្បាល (របស់កូនខ្ញុំ) រមួល​ទៅខាង​ក្រោយ ដើមដៃ​លាត​​ចេញទៅ មិនគួរ​ដល់ការងារ ភ្នែក​ទាំងឡាយ​ស ដូចភ្នែក​បុគ្គលស្លាប់ អ្នកណាហ្ន៎ ធ្វើ​កូន​ខ្ញុំនេះ​ឲ្យទៅជា​យ៉ាងនេះ។

[១៧៦] (ព្រះមហាសត្វ…) ពួកយក្សមានអានុភាពច្រើន (មក​ដោយ​គិតថា) ពួក​ឥសីមាន​សភាព​ដ៏ល្អ មកហើយ (ក្នុងទីនេះ) ពួក​យក្ខដឹង​ថា (កូន​របស់​នាង) មាន​ចិត្ត​ប្រទូស្ត ក្រោធខឹង ហើយបាន​ធ្វើនូវ​កូននាង​ឲ្យយ៉ាងនេះ។

[១៧៧] (នាងទិដ្ឋមង្គលិកា…) បើពួកយក្ខបានធ្វើកូន​របស់ខ្ញុំ​ឲ្យយ៉ាងនេះ​ហើយ សូមលោក​ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏ប្រសើរ កុំខឹង​ចំពោះខ្ញុំ នាងខ្ញុំ​ជាស្រី​សូមដល់​នូវ​បាទា​របស់​លោក​​ជាទីពឹង បពិត្រភិក្ខុ ខ្ញុំមក​ដោយសេចក្តី​សោកចំពោះ​កូន។

[១៧៨] (ព្រះមហាសត្វ…) កាលនោះក៏ដោយ ឥឡូវនេះ​ក៏ដោយ យើងមិន​មាន​ការ​ប្រទូស្ត​​ក្នុងចិត្ត​តិចតួចទេ តែកូន​របស់នាង​ជាអ្នក​ស្រវឹង ដោយ​សេចក្តី​ស្រវឹង​ក្នុងវេទ រៀន​វេទ​ហើយ​មិនស្គាល់​សេចក្តី​ចំរើន។

[១៧៩] (នាងទិដ្ឋមង្គលិកា…) បពិត្រភិក្ខុ សញ្ញារបស់​បុរស​ រមែង​ភ្លេចភ្លាំង​ដោយ​មួយរំពេច​ជាប្រាកដ បពិត្រ​លោកមាន​ប្រាជ្ញា​ក្រាស់​ដូចផែនដី សូម​លោក​អត់នូវ​ទោស​កំហុស​​ម្តងចុះ អ្នកប្រាជ្ញ​ទាំងឡាយ រមែង​មិនមាន​ក្រោធ​ជាកំឡាំង។

[១៨០] (ព្រះមហាសត្វ…) ចូរ​ឲ្យមណ្ឌព្យកុមារ ដែលជា​បុគ្គលមាន​ប្រាជ្ញា​តិច ជា​បុត្ត​របស់នាង បរិភោគ​នូវដុំបាយ ដែលយើង​ឈរហើយ​បាន​មកនេះ ចំណែក​ខាងពួក​យក្ខ នឹង​លែងបៀតបៀន​នូវកូន​របស់នាង ទាំងកូន​របស់​នាងនោះ នឹងទៅ​ជាបុគ្គល​មិន​មាន​រោគ។

[១៨១] (នាងទិដ្ឋមង្គលិកា…) ម្នាលមណ្ឌព្យៈ អ្នកជាបុគ្គល​ពាល មានប្រាជ្ញា​ស្តួចស្តើង អ្នកជា​បុគ្គល​មិនស្គាល់​នូវបុញ្ញក្ខេត្ត​ទាំងឡាយ អ្នក​ឲ្យទាន​ចំពោះ​តែពួកជន ដែល​​មាន​ទឹកចត់ គឺកិលេស​ដ៏ច្រើន មានអំពើដ៏​សៅហ្មង ជាអ្នក​មិនសង្រួម។ (ពួកជនខ្លះ) បួងសក់ ស្លៀកនូវ​ស្បែកខ្លាឃ្មុំ មានមុខ​ទ្រុបទ្រុល (ដោយ​ពុកមាត់​ ពុកចង្កា) ដូច​រណ្តៅ​ទឹក​ដ៏ចាស់ អ្នក​ទាំងឡាយ ចូរមើល​ពួកសត្វ​ដែលមាន​សភាព​អាក្រក់​នេះចុះ ដ្បិត​ភ្នួងសក់​ និង​ស្បែក​ខ្លាឃ្មុំ ការពារ​នូវបុគ្គល​ដែលមាន​ប្រាជ្ញាតិច​មិនបានទេ។ ពួកបុគ្គល​ណា លះបង់​​រាគៈ ទោសៈ និងអវិជ្ជា ពួកបុគ្គល​នោះ ឈ្មោះថា ជាអរហន្ត​ខីណាស្រព ទាន​ដែល​​បុគ្គល​ឲ្យចំពោះ​ពួកបុគ្គល​ទាំងនោះ ទើបជា​ទានមាន​ផលច្រើន។

[១៨២] (អភិសម្ពុទ្ធគាថា) ស្តេចក្នុងដែន​មេជ្ឈៈ បៀតបៀន​នូវចិត្ត​របស់​មាតង្គតាបស​ជាអ្នក​មានយស ស្តេចក្នុង​ដែនមេជ្ឈៈ ព្រមទាំង​បរិស័ទក៏​ដាច់សូន្យ ដែន​ឈ្មោះ​មេជ្ឈៈ ក៏ទៅជា​ព្រៃក្នុង​កាលនោះ។

ចប់ មាតង្គជាតក ទី១។

ចិត្តសម្ភូតជាតក ទី២

(៤៩៨. ចិត្តសម្ភូតជាតកំ (២))

[១៨៣] (ព្រះរាជាត្រាស់ថា) សេចក្តីខ្វល់ខ្វាយ​ដោយការងារ​ទាំងអស់ ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយប្រពៃ រមែង​ប្រកប​ដោយផល មិនមែន​ឥត​អំពើទេ ខ្ញុំឃើញ​សម្ភូត​បណ្ឌិត​មាន​អានុភាព​ច្រើន ជាអ្នក​បរិបូណ៌​ដោយ​ផលនៃ​បុណ្យ​ដោយ​ការងារ​របស់​ខ្លួន​។ សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់​ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយ​ប្រពៃ រមែង​ប្រកប​ដោយ​ផល មិនមែន​ឥតអំពើ​ទេ ចិត្តរបស់​បណ្ឌិត​ឈ្មោះ​ចិត្តៈ​នោះ​សម្រេច​ដូចចិត្ត​អាត្មាអញ​ដែរឬហ្ន៎។

[១៨៤] (ទារកច្រៀងទូលថា) សេចក្តីខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់ ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយប្រពៃ រមែង​ប្រកប​ដោយផល មិន​មែនឥត​អំពើទេ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​ទ្រង់ជ្រាប​នូវបណ្ឌិត​ឈ្មោះចិត្តៈ​នោះ មានចិត្ត​សម្រេច​ដូច​ព្រះរាជ​ហ្ឫទ័យ​ព្រះអង្គ​ដែរ។

[១៨៥] (ព្រះរាជា…) (សំដីនេះ) អ្នកបានឮមក (អំពី​សំណាក់) បណ្ឌិត​ឈ្មោះ​ចិត្តៈ​ដ៏ចំរើន​ឬ ឬជន​ណាមួយ​ប្រាប់សេចក្តី​នុ៎ះដល់អ្នក គាថា (នេះ) អ្នក​ច្រៀងពីរោះ​ហើយ ខ្ញុំមិន​មានសេចក្តី​សង្ស័យទេ ខ្ញុំ​ឲ្យស្រុក​សួយមួយរយ​ដល់អ្នក។

[១៨៦] (ទារក…) ខ្ញុំព្រះអង្គ​មិនបានឮ (អំពីសំណាក់) បណ្ឌិត​ឈ្មោះ​ចិត្តៈទេ តែ​ឥសី (មួយរូប) បានប្រាប់​នូវសេចក្តី​នេះដល់​ខ្ញុំព្រះអង្គ​ថា អ្នក​ចូរទៅ​ច្រៀង​គាថា​តនឹង​ព្រះរាជា ក្រែងលោស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​ប្រោសប្រទាន​នូវរបស់​ដ៏ប្រសើរ​ដល់​អ្នក។

[១៨៧] (ព្រះរាជា…) អ្នកទាំងឡាយចូរទឹម​នូវរាជរថ​ទាំងឡាយ ដែលធ្វើ​យ៉ាងល្អ គ្រឿង​ប្រដាប់​ដ៏ពិចិត្ត ចូរចងនូវ​ខ្សែដង្គន់ ពាក់នូវ​គ្រឿង​ប្រដាប់ក នៃដំរី​ទាំងឡាយ។ អ្នក​ទាំងឡាយ ចូរវាយស្គរ និងសំភោរ ផ្លុំនូវ​ស័ង្ខផង ចូរ​ទឹមនូវយាន​ទាំងឡាយ​ដ៏លឿនៗ​ផង ថ្ងៃ​នេះឯង អញនឹង​ទៅមើល​ឥសី ដែលគង់​ក្នុង​អាស្រម​ណា អញនឹង​ទៅកាន់​អាស្រម​នោះ។

[១៨៨] ឱហ្ន៎ អាត្មាអញ មានលាភល្អ​ណាស់តើ គាថាដែល​អាត្មាអញ​ច្រៀង​ពីរោះ​ហើយ ក្នុងកណ្តាល​បរិស័ទ អាត្មាអញ​បានឃើញ​នូវឥសី​ដ៏​បរិបូណ៌​ដោយ​សីល និងវត្ត ហើយក៏​ត្រេកអរ​រីករាយ។

[១៨៩] សូមលោកដ៏ចំរើនទទួលនូវ​អាសនៈ ទឹក និងប្រេង​លាបជើង​របស់​យើង​ចុះ បពិត្រ​ម្ចាស់ថ្លៃ ខ្ញុំសួរ​លោកដ៏ចំរើន​ក្នុងវត្ថុ​មានដំឡៃ សូម​លោក​ដ៏ចំរើន​ទទួល​នូវវត្ថុ​មានដំឡៃ​របស់​យើងខ្ញុំ។

[១៩០] ពួកជនចូរធ្វើនូវលំនៅ ឲ្យជាទីរីករាយ​ដល់​លោកផង សូមលោក​ឲ្យ​ពួក​នារីបំរើ​ផង សូមលោក​ធ្វើនូវ​ឱកាស ដើម្បី​អនុគ្រោះ យើងនឹង​ធ្វើជាធំ​នេះ ទាំងពីរនាក់។

[១៩១] (ចិត្តបណ្ឌិតពោលថា) បពិត្រព្រះរាជា អាត្មាភាព​បានឃើញនូវ​ផល​នៃ​ទុច្ចរិត និងផល​ដ៏ប្រសើរ​របស់ធម៌ ដែលបាន​សន្សំ​ដោយប្រពៃ អាត្មាភាព​នឹង​សង្រួម​នូវខ្លួន​តែម្យ៉ាង អាត្មាភាព​មិនប្រាថ្នា​នូវកូន ឬសត្វ​ចិញ្ចឹម ឬទ្រព្យទេ។

១០ ឆ្នាំ ១០ ដងនេះ ជាជីវិត​របស់ពួក​សត្វក្នុង​លោកនេះ ជីវិតនោះ​មិនដល់​កំណត់​នោះ​នៅឡើយ ក៏ស្វិត​ស្រពោនទៅ ដូចជា​ដើមបបុស​ដែល​គេកាត់​ហើយ។ កាល​បើជីវិត​នោះ (ស្រពោន​ទៅយ៉ាងនេះ) តើរីករាយ​ដូចម្តេច​កើត លេងសើច​ដូចម្តេចកើត ត្រេកអរ​ដូចម្តេច​កើត ស្វែងរក​ទ្រព្យ​ដូចមេ្តច​កើត បពិត្រ​ព្រះរាជា អាត្មាភាព​មាន​ប្រយោជន៍​ដោយកូន និងប្រពន្ធ ដូចម្តេច​កើត អាត្មាភាព​ជាបុគ្គល​ផុតចាក​ចំណង​ហើយ។ អាត្មាភាព​នោះ ដឹងច្បាស់​យ៉ាងនេះ មច្ចុរាជ​មិនមើល​ងាយ​ចំពោះ​អាត្មាភាពទេ កាលបើ​អាត្មាភាព​ត្រូវ​មច្ចុរាជ​គ្របសង្កត់ (យ៉ាងនេះ) តើ​តេ្រកអរ​ដូចម្តេច​កើត ស្វែងរក​ទ្រព្យដូច​ម្តេចកើត។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ជាតិរបស់​ពួកសត្វ ជាធម្មជាតិ​ដ៏​ថោកទាប កំណើត​មនុស្ស​ចណ្ឌាល​លាមក ជាងពួក​សត្វក្នុង​ពួកសត្វ​ជើងពីរ យើង​បាននៅ​ក្នុងគភ៌​មនុស្ស​ចណ្ឌាល​ក្នុងកាលមុន ព្រោះតែ​អំពើជា​របស់ខ្លួន ដ៏​លាមក​ក្រៃលែង។

យើងបានកើតជាមនុស្សចណ្ឌាល ក្នុងដែនអវន្តី ហើយបែរ​មកកើត​ជាម្រឹគ ប្របឆ្នេរ​ស្ទឹង​នេរញ្ជរា រួចកើត​ជាសត្វអកខ្មៅ1) ទៀប​ឆ្នេរ​ស្ទឹង​រម្មទា​ក្នុងថ្ងៃ​នោះ យើងជា​ព្រាហ្មណ៍ និង​ក្សត្រិយ៍។

[១៩២] ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរា​នាំចូល​ទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំ​ចូលទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹងពុំ​មានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់​កុំធ្វើនូវ​អំពើទាំង​ឡាយ ដែល​មានកំរៃ​ជាទុក្ខ​ឡើយ។ ជីវិត គឺអាយុ​មាន​ប្រមាណតិច ត្រូវ​ជរានាំទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំ​ទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹង​ពុំមានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់កុំធ្វើ​នូវអំពើ​ទាំងឡាយ ដែលមាន​ផល​ជាទុក្ខ​ឡើយ។ ជីវិត គឺអាយុ​មានប្រមាណ​តិច ត្រូវជរា​នាំទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹងពំនាក់ពុំ​មានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់​កុំធ្វើនូវ​អំពើ​ទាំងឡាយ ដែលជា​ប្រធាន​នៃធូលី គឺកិលេស​ឡើយ។ ជីវិត គឺ​អាយុមាន​ប្រមាណតិច ត្រូវជរា​នាំទៅ (កាន់​សេចក្តី​ស្លាប់) ជរាតែង​កំចាត់​បង់​នូវសម្បុរ​របស់សត្វ ដែល​កំពុង​គ្រាំគ្រា បពិត្រ​ព្រះបាទ​បញ្ចាលៈ សូមទ្រង់​ធ្វើតាម​ពាក្យអាត្មាភាព​ចុះ ទ្រង់កុំធ្វើ​នូវអំពើ​ដើម្បី​កើត​ក្នុង​នរក​ឡើយ។

[១៩៣] (ព្រះរាជា…) ពាក្យ (របស់លោក) នោះ ពេញជាពិត​មែនហើយ បពិត្រ​ឥសី លោក​ពោលយ៉ាង​ណា សេចក្តីនុ៎ះ​យ៉ាងនោះ បពិត្រ​ភិក្ខុ តែ​កាមទាំង​ឡាយ​របស់ខ្ញុំ មាន​សភាព​មិនតិច​ទេ កាមទាំង​នោះ បុគ្គល​ប្រហែល​ខ្ញុំ លះបង់​បាន​ដោយក្រ។ ដំរី​ជាប់នៅ​ក្នុង​កណ្តាល​ភក់ មិនអាច​រើខ្លួនទៅ​កាន់ទី​គោកដោយ​ខ្លួនឯង​យ៉ាងណា ខ្ញុំក៏​ជាបុគ្គល​ជាប់នៅ​ក្នុង​ភក់ គឺកាម មិនអាច​បួស​តាមផ្លូវ (ឱវាទ) របស់​លោកជា​ភិក្ខុ​យ៉ាងនោះ​ដែរ។ មាតាបិតា ប្រៀន​ប្រដៅបុត្ត (ដោយ​ឧបាយថា) ធ្វើម្តេច បុត្តនឹង​បាន​សេចក្តី​សុខ​យ៉ាងណា បពិត្រ​លោក​ដ៏ចំរើន សូមលោក​ប្រៀនប្រដៅខ្ញុំ​តាមសមគួរ ល្មមឲ្យ​ខ្ញុំ​លះ​លោកនេះ​ទៅហើយ បាន​សេចក្តី​សុខជា​អង្វែង ក៏យ៉ាង​នោះដែរ។

[១៩៤] (ចិត្តបណ្ឌិត…) បពិត្រព្រះអង្គ​ជាធំជាង​ជន បើព្រះអង្គ​មិនអាច​នឹង​លះបង់​នូវកាម​ទាំងឡាយ​ជារបស់​មនុស្ស​នេះបានទេ បពិត្រ​ព្រះរាជា សូម​ព្រះអង្គ​តាំងទុក​នូវ​ពលី​ប្រកប​ដោយធម៌ ឯការងារ​ដែលមិន​ប្រកប​ដោយធម៌ ​ក៏សូមកុំ​ឲ្យមាន​ក្នុងដែន​របស់​ព្រះអង្គ​ឡើយ។ សូម​ឲ្យទូត​ទាំងឡាយ (របស់​ព្រះអង្គ) ជាអ្នក​និមន្តនូវ​ពួកព្រាហ្មណ៍ ចេញ​ទៅកាន់​ទិសទាំង ៤ (និមន្ត​មិន​រើសមុខ) សូម​ឲ្យព្រះអង្គ​ទំនុក​បម្រុង​នូវ​សមណ​ព្រាហ្មណ៍​ទាំងនោះ ដោយបាយ ទឹក សំពត់ និង​សេនាសនប្បច្ច័យ។ សូមព្រះអង្គ​មាន​ព្រះទ័យ​ជ្រះថ្លា ហើយញ៉ាំង​សមណ​ព្រាហ្មណ៍​ឲ្យឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និងទឹក លុះ​ព្រះអង្គ​ឲ្យទាន និងប្រើប្រាស់ (ទ្រព្យ) តាមសម​គួរដល់​រាជានុភាព​ហើយ ឥតមាន​អ្នកផង​តិះដៀល ហើយសូម​ឲ្យទៅកើតក្នុង​ឋានសួគ៌។ បពិត្រ​ព្រះរាជា បើ​សេចក្តី​ស្រវឹង​គ្រប​សង្កត់​ព្រះអង្គ​ដែលមាន​ពួកនារី​ចោមរោម​បំរើ សូមព្រះអង្គ​ធ្វើទុក​ក្នុង​ព្រះទ័យ ចំពោះ​គាថា​នេះចុះ មួយទៀត សូម​ព្រះអង្គ (ឧស្សាហ៍) ប្រើគេ​ឲ្យពោល​នូវ​គាថានេះ ក្នុង​កណ្តាល​បរិស័ទ​ថា

សត្វណា​ដេកក្នុង​ទីវាល បៅដោះ​មាតាកំពុង​ដើរ ជា​សត្វ​ច្របូក​ច្របល់​ដោយពួក​សុនខ សត្វនោះ​គេហៅ​ថា​ព្រះរាជា ក្នុងថ្ងៃ​នេះ។

ចប់ ចិត្តសម្ភូតជាតក ទី២។

សីវិរាជជាតក ទី៣

(៤៩៩. សិវិជាតកំ (៣))

[១៩៥] (ព្រះឥន្ទតំណែងខ្លួនជាមនុស្សចាស់ ពោលថា) ខ្ញុំព្រះអង្គ​ជាបុគ្គល​ចាស់​ជរា មើល​មិនឃើញ​ឆ្ងាយ មកដើម្បី​សុំនូវ​ព្រះនេត្រ ខ្ញុំព្រះអង្គ​ជាអ្នក​មានភ្នែកម្ខាង កាល​បើ​​ខ្ញុំសុំ​ហើយ សូមព្រះអង្គ​ប្រទាន​នូវព្រះនេត្រ​ដល់ខ្ញុំ​ព្រះអង្គ។

[១៩៦] (ព្រះបាទសីវិរាជពោធិសត្វត្រាស់សួរថា) នែស្មូម អ្នកណា​ប្រាប់​អ្នក ទើប​អ្នក​មកក្នុង​ទីនេះ បម្រុង​សុំនូវភ្នែក​ទាំងឡាយ ជន​ទាំងឡាយ​ពោលនូវ​ភ្នែកណា ថាជា​របស់​ដែលបុរស​លះបាន​ដោយក្រ អ្នកសុំ​នូវភ្នែក ជាអវយវៈ​ដ៏ខ្ពង់ខ្ពស់​នោះ​ដែលគេ​លះ​បាន​​ដោយ​ក្រក្រៃលែង។

[១៩៧] (ព្រះឥន្ទ…) ពួកទេវតាបានពោល​នូវទេវតា​វិសេស​ណា ថា​សុជម្បតិ ក្នុង​ទេវលោក ពួកជន​បានពោល​នូវទេវតា​វិសេស​នោះថា​មឃវៈ ក្នុង​មនុស្ស​លោក ខ្លួនខ្ញុំ​ជាស្មូម ដែល​ទេវតា​វិសេសនោះ​ប្រាប់ ទើបមក​ក្នុង​ទីនេះ បម្រុង​សុំព្រះនេត្រ​ទាំងឡាយ។ ខ្លួនខ្ញុំ​ជាស្មូម ការសូម ជាកិច្ចឧត្តម​របស់ខ្ញុំ កាលបើ​ខ្ញុំសូម​ព្រះនេត្រ​ទាំងឡាយ សូម​ព្រះអង្គ​ប្រទាន ពួកជន​បាន​ពោលនូវ​ភ្នែកណា ថាជា​របស់​ដែលបុរស​លះបាន​ដោយ​ក្រ សូម​ព្រះអង្គ​ប្រទាន​នូវព្រះនេត្រ​ដ៏ប្រសើរ​នោះដល់​ខ្ញុំព្រះអង្គ។

(ព្រះបាទសិវិរាជ…) ខ្លួនអ្នកមកដោយ​ប្រយោជន៍​ណា ប្រាថ្នានូវ​ប្រយោជន៍​ណា សេចក្តី​ត្រិះរិះ​នូវប្រយោជន៍​នោះ សូមឲ្យ​សម្រេច​ដល់​អ្នកចុះ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​បាន​នូវភ្នែក​ទាំងឡាយ។ កាលបើ​អ្នកសូម​ភ្នែកមួយ យើងនឹង​ឲ្យភ្នែក​ទាំងពីរ កាលជន​កំពុង​មើល សូមអ្នក​នោះជា​បុគ្គលមាន​ភ្នែកទៅចុះ អ្នកប្រាថ្នា​នូវរបស់​ណា របស់នោះ​ចូរ​សម្រេច​​ដល់​អ្នក។

[១៩៨] (ពួកជនពោលថា) បពិត្រព្រះសម្មតិទេព សូមទ្រង់​កុំប្រទាន​នូវ​ព្រះនេត្រ សូមទ្រង់​កុំលះបង់​នូវពួក​យើងទាំង​អស់គ្នា​ឡើយ បពិត្រ​មហារាជ សូមទ្រង់​ប្រទាន​នូវព្រះរាជ​ទ្រព្យ គឺ​កែវមុក្តា និង​កែវពិទូរ្យ​ដ៏ច្រើន​វិញចុះ។ បពិត្រ​ព្រះសម្មតិទេព សូមទ្រង់​ប្រទាន​នូវរថ​ដែលទឹម​ដោយសេះ​អាជានីយ ដែល​ប្រដាប់​ហើយ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រទាន​នូវដំរី​ទាំងឡាយ ប្រកប​ដោយគ្រឿង​ប្រដាប់​ក្បាល គឺ​បណ្តាញ​មាស​វិញចុះ។ វទាំងពួង ព្រមទាំងខ្សែ ព្រមទាំង​រាជរថ​ចោមរោម​ព្រះអង្គ​ដោយ​ជុំវិញ​គ្រប់កាល ដោយ​ប្រការៈ​ណា បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ សូម​ព្រះអង្គ​ប្រទាន​ដោយ​ប្រការៈ​នោះ​ចុះ។

[១៩៩] (ព្រះរាជា…) បុគ្គលណាពោលថា អាត្មាអញ​នឹង​ឲ្យ ហើយធ្វើ​នូវចិត្ត​ក្នុងការ​មិន​ឲ្យវិញ បុគ្គលនោះ ឈ្មោះថា​យកអន្ទាក់​ដែលធ្លាក់​លើផែនដី​មកពាក់​ឰដ៏ក។ បុគ្គល​ណា​ពោលថា អាត្មាអញនឹង​ឲ្យ ហើយធ្វើ​នូវចិត្ត​ក្នុងការ​មិន​ឲ្យវិញ បុគ្គលនោះ ឈ្មោះថា​ជាបុគ្គល​លាមក​ក្រៃលែង​ជាង​បុគ្គល​លាមក ហើយដល់​នូវឋាន​នរក ជាទី​សម្រេច​របស់​ព្រះយមរាជ។ ស្មូម​សូមនូវរបស់​ណា បុគ្គល​គួរតែ​ឲ្យនូវ​របស់នោះ មិនសូម​នូវ​របស់ណា មិន​ត្រូវ​ឲ្យរបស់​នោះទេ ព្រាហ្មណ៍​សូមនូវ​របស់ណា​នឹង​អាត្មាអញ អាត្មា​អញ​នោះនឹង​ឲ្យនូវរបស់​នោះឯង។

[២០០] (ពួករាជអាមាត្យ…) បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ព្រះអង្គ​ប្រាថ្នានូវ​របស់អ្វី គឺអាយុ ឬពណ៌​សម្បុរ ឬសេចក្តី​សុខ ឬក៏​កំឡាំង ទើប​ព្រះអង្គ​ប្រទាន (ព្រះនេត្រ) ព្រះរាជា​ទ្រង់ប្រសើរ​ជាងជន​អ្នកនៅ​ក្នុងដែន​សីវិទាំង​ឡាយ មិន​សមបើ​ប្រទាន​ព្រះនេត្រ​ទាំងឡាយ ព្រោះហេតុ​នៃប្រយោជន៍​ក្នុង​បរលោក។

[២០១] (ព្រះរាជា…) អញមិនមែន​ឲ្យចក្ខុនេះ ព្រោះយសទេ មិនមែន​ប្រាថ្នា​កូន មិនមែន​ប្រាថ្នា​ទ្រព្យ មិនមែន​ប្រាថ្នា​នូវដែន​ទេ ធម៌ គឺប្រវេណី​នៃការ​ឲ្យ​ទានជា​ផ្លូវបុរាណ ដែល​ពួកសប្បុរស​ធ្លាប់​ប្រព្រឹត្ត​មកហើយ ចិត្តរបស់​អញ តែងរីករាយ​ក្នុងការ​ឲ្យ ដោយ​ប្រការ​ដូច្នេះ​ឯង។

[២០២] (អភិសម្ពុទ្ធគាថា) ភ្នែកទាំងពីរ​មិនជាទីស្អប់​របស់​តថាគតទេ តថាគត​មិនមែន​ស្អប់ខ្លួន​របស់​តថាគតទេ សព្វញ្ញុតញ្ញាណ​ជាទី​ស្រឡាញ់​របស់​តថាគត ព្រោះ​ហេតុនោះ​បានជា​តថាគត​ឲ្យនូវភ្នែក។

[២០៣] (ព្រះរាជា…) ម្នាលពេទ្យឈ្មោះ​សីវិកៈ ខ្លួនអ្នក​ជាសំឡាញ់ ជាមិត្ត​របស់​យើង អ្នកមាន​វិជ្ជាពេទ្យ​សិក្សា​ល្អហើយ ចូរធ្វើ​តាមសំដី​របស់យើង​ដោយ​ប្រពៃចុះ កាល​យើងកំពុង​ប្រាថ្នា អ្នកចូរ​ឆ្កៀលនូវ​ភ្នែក​ទាំងឡាយ (របស់​យើង) ហើយ​ដាក់លើ​ដៃរបស់​ស្មូមចុះ។

[២០៤] (អភិសម្ពុទ្ធគាថា) ពេទ្យឈ្មោះ​សីវិកៈ លុះព្រះរាជា​ទ្រង់ព្រះនាម​សីវិ តឿន (យ៉ាង​នេះហើយ) ក៏ធ្វើ​តាម​ព្រះបន្ទូល ហើយ​ឆ្កៀលនូវ​ព្រះនេត្រ​ទាំង​ពីរ​របស់​ព្រះរាជា បង្អោន​ទៅ​ឲ្យព្រាហ្មណ៍ ចំណែក​ព្រាហ្មណ៍ ក៏ទៅជា​បុគ្គល​មានភ្នែក ព្រះរាជា​ទៅជា​បុគ្គលខ្វាក់។

[២០៥] (អភិសម្ពុទ្ធគាថា) តអំពីនោះមក ប្រមាណ​ពីរបីថ្ងៃ លុះដល់​ព្រះនេត្រ​ទាំងពីរ​ដុះឡើង ព្រះរាជា​ជាអ្នក​ញ៉ាំងដែន​ឲ្យចំរើន​ដល់ពួក​ជនអ្នក​សីវិ ទ្រង់​ត្រាស់បង្គាប់​នាយ​សារថី​ថា នែនាយ​សារថី អ្នកចូរ​ទឹមយាន លុះ​ទឹមហើយ ចូរប្រាប់​យើង យើង​នឹងទៅ​កាន់​ទីឧទ្យាន ដែល​មានស្រះ​បោក្ខរណី និង​ព្រៃព្រឹក្សា។ ព្រះបាទ​សីវិនោះ ទ្រង់​បានចូល​ទៅគង់​ពែនព្រះភ្នែន ប្របឆ្នេរ​ស្រះបោក្ខរណី ទេវរាជ​ឈ្មោះសក្កៈ ជា​សុជម្បតិ ក៏មក​ដល់​ចំពោះ​ព្រះអង្គ។

[២០៦] (ព្រះឥន្ទ…) ខ្ញុំជាទេវរាជឈ្មោះ​សក្កៈ ជាធំជាង​ទេវតា មកក្នុង​សំណាក់​ព្រះអង្គ បពិត្រ​សេ្តចឥសី ព្រះអង្គ​ប្រាថ្នា​ក្នុងព្រះទ័យ​ចំពោះពរ​ណាមួយ សូម​ត្រេកអរ​នឹងពរ​នោះចុះ។

[២០៧] (ព្រះបាទសីវិ…) បពិត្រសក្កៈ ទ្រព្យនឹង​ពលរបស់​ខ្ញុំ មានច្រើន​ហើយ ទាំង​ឃ្លាំង​របស់ខ្ញុំ មិនមែន​មានតិចទេ កាលបើខ្ញុំ​នៅតែ​ខ្វាក់ក្នុងកាល​ឥឡូវនេះ ខ្ញុំពេញ​ចិត្តចំពោះ​សេចក្តី​ស្លាប់​តែម្យ៉ាង។

[២០៨] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ជាធំជាងជនមាន​ជើងពីរ សូម​ព្រះអង្គ​ពោល​នូវពាក្យ​ទាំងឡាយ​ដែលជា​សច្ចៈចុះ កាលបើ​ព្រះអង្គ​ពោលនូវ​ពាក្យ​សច្ចៈ ព្រះនេត្រ​នឹងមាន​ឡើងវិញ។

[២០៩] (ព្រះបាទសីវិ…) ពួកស្មូមណាមានគោត្រ​ផ្សេងៗគ្នា មក​ដើម្បីសូម​ចំពោះ​យើង បណ្តា​ស្មូមទាំង​នោះ ស្មូមណា​សូមយើង ស្មូមនោះ​ជាទី​ស្រឡាញ់​នៃចិត្ត​របស់យើង សូម​ឲ្យភ្នែក​កើតមាន​ដល់យើង ដោយការ​ពោលនូវ​ពាក្យ​សច្ចៈនេះ។

[២១០] ព្រាហ្មណ៍នោះមកដើម្បីសូម​នូវភ្នែកណា​នឹងយើងថា សូម​ព្រះអង្គ​ប្រទាន​នូវភ្នែក យើង​ក៏បាន​ឲ្យនូវភ្នែក​ទាំងឡាយ​នោះ ដល់​ព្រាហ្មណ៍​ដែល​​សូមនោះ​ហើយ។ បីតិ និង​សោមនស្ស​ដ៏ច្រើន ក៏កើតឡើង​ដល់យើង​ដោយ​ក្រៃលែង សូម​ឲ្យភ្នែក​ជាគំរប់​ពីរ កើតមាន​ដល់យើង​ដោយពោល​ពាក្យ​សច្ចៈនេះ។

[២១១] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែន​របស់អ្នក​ដែនសីវិ​ឲ្យចំរើន គាថា​ដែល​ព្រះអង្គ​ពោល​តាមធម៌ សូម​ឲ្យព្រះនេត្រ​ទាំងពីរ​របស់​ព្រះអង្គ​នេះ ប្រាកដ​ដូចជា​ទិព្វ។ ព្រះនេត្រ​ទាំងពីរ​របស់​ព្រះអង្គនោះ សូម​ឲ្យបាននូវ​ការឃើញ​ធ្លុះធ្លាយ​ទៅខាង​ក្រៅ​ជញ្ជាំង ខាង​ក្រៅភ្នំថ្ម អស់ទី​ចំនួនមួយ​រយយោជន៍​ដោយ​ជុំវិញ។

[២១២] (ព្រះបាទសីវិ…) អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយ​មិន​ឲ្យនូវ​ទ្រព្យដ៏​ពេញចិត្ត ឬទ្រព្យ​ដ៏ថ្លៃថ្លា ជាទី​ស្រឡាញ់​ដ៏ក្រៃលែង​របស់​ខ្លួន នែ​អ្នកដែន​សីវិ​ទាំងអស់​ដែលមក​ប្រជុំគ្នា ចូរអ្នក​ទាំងឡាយ​មើល​នូវ​ភ្នែកទាំង​ពីររបស់​អញ ដែល​ជាទិព្វ​ក្នុងថ្ងៃ​នេះចុះ។ ចក្ខុទាំង​ពីររបស់​យើង រមែង​បាននូវ​ការឃើញ​ធ្លុះធ្លាយ​ទៅខាង​ក្រៅជញ្ជាំង ខាង​ក្រៅភ្នំថ្ម អស់​ទីចំនួន​មួយរយ​យោជន៍​ដោយ​ជុំវិញ។ (វត្ថុ​ណាមួយ) ក្នុង​ជីវិត​របស់សត្វ​ទាំងឡាយ​នេះ រមែង​មិនប្រសើរ​ជាង​ចាគៈទេ (ខ្លួនយើង) បាន​ឲ្យនូវ​ចក្ខុជា​របស់​មនុស្ស​ហើយ បាន​នូវចក្ខុទិព្វ ដែលមិន​មែនជា​របស់​មនុស្ស។ ម្នាល​អ្នក​ដែនសីវិ​ទាំង​ឡាយ អ្នកទាំង​ឡាយ​បានឃើញ​ហេតុនេះ​ហើយ ចូរ​ឲ្យទាន ចូរបរិភោគ លុះ​ឲ្យហើយ បរិភោគ​ហើយ តាម​សមគួរ​ដល់​អានុភាព សូម​ឲ្យជាអ្នក​មិនមាន​អ្នកណា​តិះដៀល​បាន ហើយ​ចូរទៅកាន់​ឋានសួគ៌​ចុះ។

ចប់ សីវិរាជជាតក ទី៣។

សិរីមន្ទជាតក ទី៤

(៥០០. សិរីមន្តជាតកំ (៤))

[២១៣] (ព្រះរាជាវិទេហៈត្រាស់សួរថា) នែសេនកៈ យើងសួរ​នូវសេចក្តី​នុ៎ះ គឺបុគ្គល​ប្រកប​ដោយប្រាជ្ញា ប្រាសចាក​សិរីសម្បត្តិ ១ បុគ្គល​មានយស ប្រាសចាក​ប្រាជ្ញា ១ អ្នកប្រាជ្ញ​ទាំងឡាយ​ពោលថា បណ្តា​បុគ្គល​ទាំងពីរ​នោះ បុគ្គលណា​ប្រសើរជាង។

[២១៤] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គជា​ធំជាងជន ពួកអ្នក​ប្រាជ្ញ ពួក​ជនពាល ពួកជន​អ្នកបរិបូណ៌​ដោយសិល្បៈ និង​ពួកជន​មិនមាន​សិល្បៈ សូម្បី​ជាអ្នក​មានជាតិ​ខ្ពស់ រមែង​ជាអ្នកធ្វើ​នូវការ​បំរើជន​អ្នក​មានយស ដែល​មិនមាន​ជាតិ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ ទើប​ទូលថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២១៥] (ព្រះរាជា…) ម្នាលមហោសធ អ្នកមានប្រាជ្ញា​មិនថោកថយ ជាអ្នក​ឃើញ​នូវហេតុ​ដោយ​សព្វគ្រប់ យើងសូម​សួរអ្នក អំពីបុគ្គល​ពាលមាន​យស បណ្ឌិត​គ្មានភោគៈ តើអ្នក​ប្រាជ្ញ​ទាំងឡាយ​ពោលថា បណ្តា​បុគ្គល​ទាំងពីរ​នោះ ​បុគ្គល​ណាប្រសើរ​ជាង។

[២១៦] (មហោសធបណ្ឌិត…) ពួកជនពាល តែងធ្វើនូវ​អំពើ​អាក្រក់ទាំង​ឡាយ ហើយ​សំគាល់​ថា អំពើនេះឯង ជាអំពើ​ប្រសើរ ជាអ្នក​ឃើញត្រឹម​តែលោក​នេះ មិន​ឃើញនូវ​លោកខាង​មុខទេ បុគ្គលពាល​តែងកាន់​យកនូវ​ទោសក្នុង​លោក​ទាំងពីរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ សូម​ទូលថា បុគ្គល​មានប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯ​បុគ្គលពាល​មានយស មិនប្រសើរ​ទេ។

[២១៧] (អាចារ្យសេនកៈ…) សិល្បៈនេះ រមែងមិនដល់​នូវភោគ​សម្បត្តិទេ បុគ្គល​មាន​ផៅពង្ស ក៏មិន​ដល់នូវ​បុគ្គល​មានភោគ​សម្បត្តិដែរ ទាំង​បុគ្គល​អ្នកមាន​ឱកាស​នៃសរីរៈ (មានរូប​ឆោមល្អ) ក៏មិនដល់​នូវបុគ្គល​មានភោគ​សម្បត្តិដែរ សូមទ្រង់​ទតចុះ អ្នក​ផងតែង​គប់​រក​នូវ​គោរវិន្ទ​សេដ្ឋី ជាមនុស្ស​ហៀរទឹក​មាត់ដល់​នូវសេចក្តី​សុខ ជាអ្នក​សាប​សូន្យ​ចាកសិរី ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​មានប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២១៨] (មហោសធ…) បុគ្គលអ័ប្បប្រាជ្ញា បានសេចក្តី​សុខហើយ រមែង​ស្រវឹង លុះត្រូវ​សេចក្តី​ទុក្ខប៉ះ​ពាល់វិញ ក៏ដល់​នូវសេចក្តី​វង្វេង បុគ្គល​អ័ប្ប​ប្រាជា្ញ ត្រូវ​សេចក្តីសុខ និងទុក្ខ​មកថ្មី​ប៉ះពាល់​ហើយ ក៏រមែង​ញាប់ញ័រ ដូច​ជាវារិចរ (សត្វត្រាច់​ទៅក្នុងទឹក) ដែល​ញាប់ញ័រ​ក្នុង​កាលក្តៅ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​មានប្រាជ្ញា​ហ្នឹងឯង ជា​បុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិន​ប្រសើរ។

[២១៩] (អាចារ្យសេនកៈ…) ពួកសត្វបក្សី តែងហើរ​សំដៅទៅ​ចោមរោម​ដើមឈើ ដែលមាន​ផ្លែដ៏ឆ្ងាញ់​ក្នុងព្រៃ យ៉ាងណា ជនជា​ច្រើនតែង​គប់រក​នូវបុគ្គល​ស្តុកស្តម្ភ បរិបូណ៌​ដោយទ្រព្យ និងភោគៈ ព្រោះហេតុតែ​ប្រយោជន៍ ក៏យ៉ាង​នោះដែរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មានប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២០] (មហោសធ…) បុគ្គលពាលមានកំឡាំង រមែងបាន​នូវទ្រព្យ (ព្រោះ​តែធ្វើ) នូវកម្ម​ដ៏ក្លៀវក្លា មិនល្អទេ ពួក​និរយបាល​តែងទាញ​កន្រ្តាក់នូវ​បុគ្គល​ពាល​ឥតបា្រជ្ញា ដែល​កន្ទក់កន្ទេញ​នោះ យកទៅ​កាន់នរក​ដ៏ក្លៀវក្លា ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​អ្នកមាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិន​ប្រសើរ។

[២២១] (អាចារ្យសេនកៈ…) ទឹកស្ទឹងទាំងឡាយ​ណាមួយ រមែង​ហូរចាក់​ទៅក្នុង​ទន្លេ​គង្គា ទឹកស្ទឹង​ទាំងអស់​នោះ រមែងលះបង់​នូវនាម និង​គោត្រ ទឹក​ទន្លេ​គង្គា កាល​បើហូរ​ដល់​សមុទ្រ (រមែង​បានឈ្មោះ​ថា​មហាសមុទ្រ​យ៉ាណា) បុគ្គល​ដែលមាន​ប្រាជ្ញា ជាគ្រឿង​សម្រេច ក៏មិន​ប្រាកដ​ក្នុងលោក​យ៉ាង​នោះដែរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២២] (មហោសធ…) លោកសេនកៈ​បានពោល​នូវ​មហាសមុទ្រ​ណាថាជា សមុទ្រធំ ទឹកស្ទឹង​ទាំងឡាយ​តែងហូរ​ទៅក្នុង​សមុទ្រនោះ​រាប់មិន​បាន អស់​កាលទាំង​ពួង សមុទ្រ​នោះ មានសន្ទុះ​ដ៏លើសលប់​ជានិច្ចក៏មែន តែថា ទឹក​មហាសមុទ្រ​ក៏មិន​កន្លង​នូវច្រាំង​បានទេ ការប្រឹក្សា​របស់​មនុស្សពាល ក៏​យ៉ាង​នោះដែរ តាំងពី​កាល​ណាមក បុគ្គល​អ្នកមាន​សិរី រមែងមិន​កន្លងនូវ​បុគ្គលមាន​ប្រាជ្ញាបានឡើយ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូលថា បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិនប្រសើរ។

[២២៣] (អាចារ្យសេនកៈ…) បុគ្គលមានយសឋិតនៅក្នុងទី​វិនិច្ឆ័យ បើទុក​ជាមិន​ព្រៀង​ទុក ក៏អាច​ប្រាប់នូវ​សេចក្តី​ចំពោះពួក​ជនដទៃ​បាន សំដី​របស់​បុគ្គល​មានយស​នោះឯង រមែងលូត​លាស់ក្នុង​កណ្តាល​នៃពួកញាតិ អ្នកផង​មិនអាច​ញ៉ាំងបុគ្គល​ដែលមាន​ប្រាជ្ញា តែសាបសូន្យ​ចាកសិរី ឲ្យធ្វើ​ការ (អ្វី) បានទេ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៤] (មហោសធ…) បុគ្គលពាលអ័ប្បប្រាជ្ញា រមែងនិយាយ​កុហក ព្រោះ​ហេតុនៃ​អ្នកដទៃ ឬខ្លួនឯង បុគ្គល​ពាលនោះ ត្រូវគេ​តិះដៀល​ក្នុងកណ្តាល​ទីប្រជុំ ក្នុង​កាល​ខាង​ក្រោយ បុគ្គល​ពាលនោះ រមែងទៅ​កាន់ទុគ្គតិ ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះហើយ ទើប​ទូលថា បុគ្គលដែល​មានប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាល​មានយស មិនប្រសើរ។

[២២៥] (អាចារ្យសេនកៈ…) បុគ្គលមានប្រាជ្ញាក្រាស់​ដូចផែនដី មិនមាន​ទីលំ​នៅ មិនមាន​ទ្រព្យធន ជាបុគ្គល​ក្រីក្រ បើទុក​ជាពោល​នូវសេចក្តី (ណា​មួយ) ពាក្យ​សំដីរបស់​បុគ្គល​ដែលមាន​ប្រាជ្ញានោះ ក៏មិន​លូតលាស់​ក្នុង​កណ្តាល​នៃពួកញាតិ ទាំង​សិរីរបស់​បុគ្គល​មានប្រាជ្ញា ក៏មិនមាន ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៦] (មហោសធ…) បុគ្គលអ្នកមានប្រាជ្ញាក្រាស់ដូចផែនដី រមែង​មិន​និយាយ​ពាក្យ​លេះលោះ ព្រោះហេតុ​នៃបុគ្គល​ដទៃ ឬខ្លួនឯង​ទេ បុគ្គលអ្នក​មានប្រាជ្ញា​នោះ មានគេ​បូជាក្នុង​កណ្តាល​ទីប្រជុំ លុះកាល​ខាងក្រោយ អ្នកមាន​ប្រាជ្ញានោះ រមែង​ទៅកាន់​សុគតិ ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះហើយ ទើបទូលថា បុគ្គលមាន​ប្រាជ្ញា​ ជាបុគ្គល​ប្រសើរ ឯ​បុគ្គល​​ពាល​មានយស មិនប្រសើរទេ។

[២២៧] (អាចារ្យសេនកៈ…) ដំរី គោ សេះ កែវមណី កុណ្ឌល និងនារី តែង​កើតមាន​ក្នុងត្រកូល​ដ៏​ស្តុកស្តម្ភ ដំរី គោ សេះ ជាដើម ទាំងអស់​នោះ ជា​របស់​មិនមាន​ឫទ្ធិ ទើបជា​គ្រឿង​ឧបភោគ (ប្រើប្រាស់) របស់​បុរសជា​ឥស្សរៈ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៨] (មហោសធ…) សិរី គឺឥស្សរិយយស រមែង​លះបង់​នូវបុគ្គល​ពាល ដែល​មិនចេះ​ចាត់ចែង​នូវការងារ ជាអ្នក​មានគំនិត​អាក្រក់ ឥតប្រាជ្ញា ដូច​ពស់​ដែលលះ​ចោលនូវ​សំណក​ចាស់ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូលថា បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯ​បុគ្គល​ពាល​មានយស មិន​ប្រសើរទេ។

[២២៩] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ​ទាំង ៥ នាក់ សុទ្ធសឹង​ជាបណ្ឌិត ប្រណម្យ​ដៃបំរើ​ព្រះអង្គ​ទាំងអស់គ្នា ព្រះអង្គ​ជាធំ​លើសលប់​ពួកខ្ញុំ​ព្រះអង្គ ដូចជា​ទេវរាជ​ឈ្មោះសក្កៈ ជាម្ចាស់​នៃទេវតា ខ្ញុំព្រះអង្គ​បានឃើញហេតុនេះ​ហើយ ទើប​ទូល​​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២៣០] (មហោសធ…) បុគ្គលពាលដែលមានយស ទុកដូច​ជាទាសៈ​របស់​បុគ្គល​អ្នក​មាន​ប្រាជ្ញា នាកាល​ហេតុទាំង​ឡាយប្រាកដ​ដូច្នោះ​កើតហើយ អ្នក​ប្រាជ្ញ​តាក់តែង​នូវប្រស្នា​ដ៏ល្អិត​ណា បុគ្គលពាល​រមែងដល់​នូវការ​វង្វេង​ក្នុងប្រស្នា​ដ៏ល្អិតនោះ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាល​មានយស មិនប្រសើរ​ទេ។

[២៣១] តាមពិត ពួកសប្បុរស តែងសរសើរ​ប្រាជ្ញាតែម្យ៉ាង ពួកមនុស្ស​តែង​ត្រេកអរ​ចំពោះ​ភោគៈ សិរីគ្រាន់​តែជាទី​តេ្រកអរ​របស់ (ពួកមនុស្ស​ពាល) មួយទៀត ញាណ​​នៃអ្នកបា្រជ្ញ​ទាំងឡាយ មិនមាន​អ្វីប្រៀប​ផ្ទឹមបាន​ទេ តាំងពី​កាលណា​មក បុគ្គល​អ្នកមាន​សិរី រមែង​មិនកន្លង​នូវបុគ្គល​មាន​ប្រាជ្ញា​បានឡើយ។

[២៣២] (ព្រះបាទវិទេហរាជ…) ម្នាលមហោសធៈ ជាអ្នក​ឃើញធម៌​សព្វ​គ្រប់ យើង​បាន​​សួរនូវ​ប្រស្នាណា អ្នកបាន​ថ្លែងដោះស្រាយ​នូវប្រស្នា​នោះ​ដល់យើង យើង​ត្រេកអរ​ដោយ​ការ​ដោះស្រាយ​នូវប្រស្នា (របស់យើង) យើងសូម​ឲ្យទ្រព្យ​ទាំងនេះ គឺ​គោមួយពាន់ មាន​គោឧសភ (ជាដើម) ផង ដំរីផង រថដែល​ទឹមដោយ​សេះ​អាជានេយ្យ ១០ ផង ស្រុកសួយ ១៦ ផង ដល់អ្នក។

ចប់ សិរីមន្ទជាតក ទី៤។

រោហនមិគជាតក ទី៥

(៥០១. រោហណមិគជាតកំ (៥))

[២៣៣] (រោហនៈម្រឹកពោធិសត្វពោលថា) ម្នាលចិត្តកៈ ហ្វូងម្រឹគ​ទាំងនេះ ខ្លាច​សេចក្តី​ស្លាប់ ទើបរត់​ចេញទៅ សូមអ្នក​រត់ទៅចុះ កុំសង្ស័យ​ឡើយ ហ្វូងម្រឹគ​ទាំងឡាយ​នឹងរស់​នៅជាមួយ​នឹងអ្នក។

[២៣៤] (ចិត្តៈម្រឹគជាប្អូនពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យ​របស់ខ្ញុំ ត្រូវ​សេចក្តី​សោកទាញ​កន្ត្រាក់ ខ្ញុំមិន​លះបង់​អ្នកបងទេ ខ្ញុំ​នឹងស៊ូ​លះបង់​ជីវិត​ក្នុងទីនេះ។

(រោហន…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមាន​អ្នកដឹកនាំទេ នឹង​ស្លាប់​មិន​ខាន អ្នកចូរ​ទៅចុះ កុំសង្ស័យ​ឡើយ មាតាបិតា​នឹងរស់នៅ​ជាមួយ​នឹងអ្នក។

(ចិត្តកៈ…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យ​របស់ខ្ញុំ​ត្រូវសេចក្តី​សោក​ទាញ​កន្ត្រាក់ ខ្ញុំមិន​លះបង់​អ្នកបង​ដែលជាប់​អន្ទាក់ទេ ខ្ញុំនឹង​ស៊ូលះបង់​ជីវិត​ក្នុងទីនេះ។

[២៣៥] (រោហនៈម្រឹគពោលថា) ម្នាលនាងជា​អ្នកភិតភ័យ នាងចូរ​ទៅចុះ រត់​ទៅ​ចុះ ខ្លួនយើង​ជាប់ក្នុង​អន្ទាក់​កោង​គន្លឹះដែក ចូរនាង​ទៅចុះ កុំសង្ស័យ​ឡើយ មាតាបិតា​នឹង​រស់នៅ​ជាមួយនាង។

[២៣៦] (សុតនាម្រឹគីពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យ​របស់ខ្ញុំ​ត្រូវ​សេចក្តី​សោក​ទាញកន្ត្រាក់ ខ្ញុំមិន​លះបង់ចោល​អ្នកបង​ទេ ខ្ញុំនឹង​ស៊ូលះបង់​ជីវិត​ក្នុងទី​នេះឯង។

(រោហនៈ…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នក​ដឹកនាំ មុខជា​នឹង​ស្លាប់​​មិន​ខាន នាងចូរ​ទៅចុះ កុំសង្ស័យ​ឡើយ មាតាបិតា​នឹងរស់នៅ​ជាមួយ​នឹងនាង។

(សុតនាម្រឹគី…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យ​របស់ខ្ញុំ​ត្រូវសេចក្តី​សោក​ទាញ​កន្ត្រាក់ ខ្ញុំមិន​លះបង់អ្នក​បងដែល​ជាប់អន្ទាក់​ទេ ខ្ញុំនឹងស៊ូលះ​បង់​ជីវិត ក្នុងទី​នេះ​ឯង។

[២៣៧] (រោហនៈម្រឹគ…) ព្រានណានឹងសំឡាប់​យើង ក្នុងថ្ងៃនេះ ដោយ​ព្រួញ ឬដោយ​លំពែង ព្រាននោះ​មានរូប​ដ៏អាក្រក់ មានទាំង​អាវុធជាប់​ជាមួយ កំពុង​ដើរមក។

[២៣៨] (អភិសម្ពុទ្ធគាថា) សុតនាម្រឹគីនោះ​ជាសត្វ​ភិតភ័យ លុះត្រូវភ័យ​គ្រប​សង្កត់​​គំរាម​ហើយ ក៏រត់ទៅ អស់កាល​មួយស្របក់ ត្រឡប់មក​ដើម្បី​សេចក្តី​ស្លាប់វិញ ឈ្មោះ​ថា​បានធ្វើ​នូវអំពើ​ដ៏កម្រក្រៃ​ពេក។

[២៣៩] (ព្រានសួរថា) ម្រឹគទាំងនេះ ត្រូវជាអ្វី​នឹងអ្នក រួចចាក​អន្ទាក់ហើយ ចូល​មក​​រកអន្ទាក់​វិញ ម្រឹគទាំង​នោះសូម្បី​មានហេតុ​ដល់ជីវិត ក៏មិនប្រាថ្នា​លះបង់អ្នក។

[២៤០] (រោហនៈម្រឹគ…) ម្នាលព្រាន ម្រឹគទាំងនេះ​ជាបងប្អូន​របស់ខ្ញុំ កើត​ក្នុងផ្ទៃ​ជា​មួយ​​គ្នា មានមាតា​តែមួយ សូម្បីមាន​ហេតុដល់​ជីវិត ក៏មិនប្រាថ្នា​លះបង់​ចោលខ្ញុំ។

[២៤១] (ចិត្តៈម្រឹគ…) ម្នាលព្រាន មាតាបិតា​ទាំងនោះ ជាសត្វខ្វាក់ មិនមាន​អ្នក​ដឹក​នាំ នឹងស្លាប់​មិនខាន សូមអ្នក​ឲ្យនូវជីវិត​ដល់ម្រឹគ​ទាំង ៥ សូមអ្នក​លែង​រោហនៈ​ម្រឹគ​ជា​បង​​ឲ្យទាន។

[២៤២] (ព្រាន…) ខ្ញុំនឹងលែងនូវម្រឹគ ដែលជាអ្នក​ចិញ្ចឹមនូវ​មាតាបិតា ឲ្យ​ដល់អ្នក​ទាំង​ឡាយ មាតាបិតា​ចូររីករាយ ព្រោះឃើញ​នូវម្រឹគ​ដ៏ប្រសើរ​ដែលរួច​ហើយចុះ។

[២៤៣] (ចិត្តៈម្រឹគ…) ម្នាលព្រាន ថ្ងៃនេះខ្ញុំ​ត្រេកអរ ព្រោះបាន​ឃើញនូវ​ម្រឹគ​ដ៏ប្រសើរ​ដែលរួច​ហើយ យ៉ាងណា សូមអ្នក​ត្រេកអរ​ជាមួយនឹង​ពួកញាតិ​ទាំងអស់ យ៉ាង​នោះដែរ។

[២៤៤] (ម្រឹគជាមាតាសួរថា) កាលបើជីវិត​ចូលទៅជិត (កាន់​សេចក្តី​ស្លាប់) ហើយ តើអ្នក​បានរួច​ដោយ​ហេតុអ្វី នែកូន ព្រានបាន​ដោះអ្នកចេញ​ចាកអន្ទាក់​កោង តើដោយ​ហេតុ​ដូចម្តេច។

[២៤៥] (រោហនៈម្រឹគ…) ចិត្តៈម្រឹគនិយាយពាក្យ​ជាសុខ​ដល់ត្រចៀក ជា​ពាក្យ​ចូល​ទៅ​​កាន់​ហឫទ័យ អាស្រ័យ​នូវហឫទ័យ បាន​ដោះខ្ញុំ (ចាក​អន្ទាក់) ដោយ​ពាក្យជា​សុភាសិត។ សុតនាម្រឹគី​និយាយ​ពាក្យ​ជាសុខ​ដល់ត្រចៀក ជាពាក្យ​ចូលទៅ​កាន់ហឫទ័យ អាស្រ័យ​នូវហឫទ័យ បានដោះខ្ញុំ (ចាក​អន្ទាក់) ដោយពាក្យ​ជា​សុភាសិត។ លុះ​ព្រាន​បាន​ស្តាប់​​ពាក្យ​ជាសុខដល់​ត្រចៀក ជាពាក្យ​ចូលទៅ​កាន់ហឫទ័យ អាស្រ័យ​នូវហឫទ័យ​ហើយ ក៏​បាន​​ដោះខ្ញុំ (ចាក​អន្ទាក់) ព្រោះស្តាប់​ពាក្យជា​សុភាសិត។

[២៤៦] (ម្រឹគជាមាតាបិតាពោលថា) ថ្ងៃនេះ យើងត្រេកអរ ព្រោះបាន​ឃើញ​រោហនៈ​ម្រឹគ​​ដែលមក​ដល់​យ៉ាងណា សូម​ឲ្យព្រាន​ត្រេកអរ​ដោយកូន​ និង​ប្រពន្ធ​ទាំងឡាយ យ៉ាង​នោះដែរ។

[២៤៧] (ព្រះរាជាត្រាស់សួរថា) ម្នាលព្រាន អ្នកបាន​និយាយថា ខ្ញុំព្រះអង្គ​នឹង​នាំម្រឹគ ឬស្បែកម្រឹគមក មិនមែនឬ ចុះហេតុ​ដូចម្តេច ទើបអ្នក​មិននាំយក​ម្រឹគ ឬស្បែក​ម្រឹគមក។

[២៤៨] (ព្រាន…) ម្រឹគនោះបានមកដល់​កណ្តាប់ដៃ ជាប់នៅ​ក្នុងអន្ទាក់​កោង​ហើយ តែម្រឹគ​ដទៃ​ដែលផុត (ចាក​អន្ទាក់) ក៏ (ចូលមក​រកស្តេចម្រឹគ​នោះ។ សេចក្តី​តក់ស្លុត ការ​ព្រួចព្រឺរោម ដែលមិន​ធ្លាប់កើត ក៏កើតមាន​ដល់ខ្ញុំ​ព្រះអង្គនោះ ថាបើខ្ញុំ​ព្រះអង្គ​នឹង​សម្លាប់​ម្រឹគនេះ​ទៅ ខ្ញុំព្រះអង្គ​នឹង​លះបង់​នូវជីវិត​ក្នុងថ្ងៃ​នេះឯង។

[២៤៩] (ព្រះរាជា…) ម្នាលព្រាន ពួកម្រឹគទាំងនោះ​មានអាការ​ដូចម្តេច ពួក​ម្រឹគ​មានធម៌​ដូចម្តេច មានវណ្ណៈ​ដូចម្តេច មានសីល​ដូចម្តេច ទើបអ្នក​សរសើរ​ប្រាប់យើង​ខ្លាំង​ម្ល៉េះ។

[២៥០] (ព្រាន…) ពួកម្រឹគទាំងនោះ មានស្នែងស មាន​រោមកន្ទុយ​ស្អាត មាន​ស្បែក​ឧបមា​ដូចមាស មានជើង​ក្រហម មានភ្នែក​ដ៏ថ្លា បីដូច​ជាគេ​បន្តក់ គួរជា​ទីរីករាយ​នៃចិត្ត។

[២៥១] បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ មានអាការ​ដូច្នេះ ពួកម្រឹគ​មាន​ធម៌ដូច្នេះ បពិត្រ​ព្រះសម្មតិទេព ពួកម្រឹគ​ទាំងនោះ ជាសត្វ​ចិញ្ចឹមមាតា​បិតា ខ្ញុំព្រះអង្គ​មិនហ៊ាន​នាំយកម្រឹគ​ទាំងនោះ​មកទេ។

[២៥២] (ព្រះរាជា…) នែព្រាន យើងនឹង​ឲ្យ​នូវឆ្តោរនៃ​មាសជា​ច្រើនផង នូវ​កែវមណី និងកុណ្ឌល ក៏ក្រាស់​ក្រែលផង នូវបល្ល័ង្ក​បួនជ្រុង​ដ៏រុងរឿង ដូច​ជាផ្កា​ត្រកៀត​ផង (ដល់អ្នក)។ ម្នាលព្រាន អ្នកមាន​ឧបការៈ​ច្រើនដល់​យើង យើង (នឹង​ឲ្យ) នូវ​ភរិយា​ពីរនាក់ ដែលមាន​រូប និង​ភោគៈសម្បត្តិ​ប្រហែល​គ្នាផង នូវគោ​មួយរយ ​មានទាំង​គោឧសភ​ផង យើងនឹង​សោយ​រាជ្យ​តាមធម៌។ ម្នាលព្រាន អ្នកចូរ​ចិញ្ចឹមកូន និង​ប្រពន្ធ​ដោយ​ហេតុនេះ​គឺ កសិកម្ម ពាណិជកម្ម ឥណទានកម្ម (ការបុល) និងការ​ស្វែង​រករបរ (ជា​សម្មាអាជីវៈ​ចុះ) អ្នកកុំ​ធ្វើនូវ​បាបទៀត​ឡើយ។

ចប់ រោហនមិគជាតក ទី៥។

ហំសជាតក ទី៦

(៥០២. ចូឡហំសជាតកំ (៦))

[២៥៣] (ស្តេចហង្សពោធិសត្វពោលថា) ពួកហង្ស មានកក្ងក់​ទាំងនេះ លុះ​ត្រូវភ័យ​គ្របសង្កត់​ហើយ ក៏ហើរ​អស់ទៅ ម្នាល​សុមុខៈ មាន​សម្បុរដូច​មាស អ្នក​ចូរភៀស​ខ្លួន​ទៅចុះ។ ពួកបក្សី​ជាញាតិ​លះបង់​នូវយើង​ម្នាក់ឯង ដែល​លុះអំណាច​អន្ទាក់ ឥតមាន​អាឡោះ​អាល័យ​ហើរទៅ​ហើយ ខ្លួនអ្នក​តែម្នាក់ឯង សម្ងំនៅ​ដូចម្តេច​បាន។ ការដែល​ហើរចេញ​ទៅ​របស់ពួក​សត្វ​ស្លាប ជាការ​ប្រសើរ ការប្រព្រឹត្តិ​នៅជាមួយ​អ្នកដែល​ជាប់​ចំណង ជាការ​ប្រសើរ មិនមែនទេ អ្នកកុំ​ធ្វើសេចក្តី​ព្យាយាម ឲ្យសាបសូន្យ ​ដោយ​សេចក្តី​ទុក្ខ​ឡើយ ម្នាល​សុមុខៈ អ្នកចូរភៀស​ខ្លួនចេញ​ទៅតាម​ប្រាថ្នាចុះ។

[២៥៤] (សុមុខៈហង្សពោលថា) បពិត្រសេ្តច​ហង្សឈ្មោះ​ធតរដ្ឋ ព្រះអង្គ​ត្រូវសេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ ខ្ញុំព្រះអង្គ​មិនលះបង់​ចោល​ព្រះអង្គទេ ការរស់ ឬការ​ស្លាប់​របស់ខ្ញុំ​ព្រះអង្គ នឹងមាន​នៅជាមួយ​ព្រះអង្គ។

[២៥៥] (ស្តេចហង្ស…) ម្នាលសុមុខៈ អ្នកពោលនូវ​ពាក្យណា ពាក្យ​នុ៎ះជា​ពាក្យល្អ​របស់​អរិយជន ចំណែក​ខាងខ្ញុំ ល្បងមើល​អ្នក ក្នុងការ​ហើរចេញ​ទៅ ទើបពោល​ពាក្យ (យ៉ាងនេះ) នឹងអ្នក។

[២៥៦] (កូនព្រានព្រៃពោលថា) សត្វបក្សី​ជាសត្វត្រាច់​ទៅក្នុង​អាកាស រមែង​ទៅ​កាន់​​ផ្លូវតាម​អាកាស​ដែលមិន​មែនជាផ្លូវ ម្នាលអ្នក​ដ៏ប្រសើរ​ជាង​ពួក​បក្សីហង្ស (ម្តេច​ក៏) អ្នក​មិន​ដឹងនូវ​អន្ទាក់​អំពីចម្ងាយ។

[២៥៧] (ស្តេចហង្ស…) សេចក្តី​វិនាស​មានមក​ក្នុងកាលណា សត្វ​កាលបើ​ជីវិត​ត្រូវ​អស់​​ហើយ ទោះបី​ប្រទះនូវ​សំណាញ់ ឬអន្ទាក់ រមែង​មិនដឹង​ក្នុង​កាលនោះ។

[២៥៨] (ព្រានពោលនឹងសុមុខៈហង្សថា) ពួកបក្សី​ហង្សមាន​កក្ងក់​ទាំងនេះ លុះ​ត្រូវ​ភ័យ​គ្របសង្កត់​ហើយ ក៏ហើរ​អស់ទៅ ម្នាល​អ្នកមាន​ស្បែកដ៏ខៀវ មានវណ្ណៈ​ដូចមាស អ្នក​ម្នាក់​ឯងសម្ងំ​នៅ។ ពួកបក្សី​ទាំងនេះ ជាសត្វទៅ​តាមអាកាស ឥតមាន​អាល័យ ជាសត្វ​មាន​កក្ងក់ លុះស៊ី​ហើយ ផឹក​ហើយ ក៏ហើរ​ចេញទៅ អ្នកតែម្នាក់​ឯងចូល​មកវិញ។ បក្សី​នេះត្រូវ​ជាអ្វី​នឹងអ្នក ទើបអ្នក​ដែលផុត (ចាកអន្ទាក់) ចូល​មករក​បក្សីដែល​ជាប់វិញ ពួក​បក្សីនាំ​គ្នាហើរចោល​អស់ទៅហើយ ហេតុ​ដូចម្តេច អ្នកសម្ងំ​នៅតែ​ម្នាក់ឯង។

[២៥៩] (សុមុខៈហង្ស…) បក្សីនេះជាសេ្តចរបស់​យើងផង ជាមិត្រ​របស់​យើងផង ជា​សំឡាញ់​ស្មើដោយ​ជីវិត​របស់​យើងផង ខ្លួនយើង​នឹងមិនលះ​បង់នូវ​បក្សីនោះ ដរាប​អស់​កាល​នៃជីវិត។

[២៦០] (ព្រាន…) អ្នកណាប្រាថ្នាលះបង់ជីវិត ព្រោះហេតុ​សំឡាញ់ ​យើងនឹង​លែង​នូវសំឡាញ់​របស់​អ្នកនោះ ក្នុងកាល​ឥឡូវនេះ សូម​ឲ្យសេ្តច​របស់​អ្នក​ទៅជា​មួយនឹង​អ្នកចុះ។

[២៦១] (សុមុខៈហង្ស…) ម្នាលព្រាន ក្នុងថ្ងៃនេះ យើងត្រេកអរ​ព្រោះបាន​ឃើញ​នូវសេ្តច​បក្សីរួច​ចាកចំណង​យ៉ាងណា អ្នកក៏ចូរ​ត្រេកអរ​ជាមួយ​នឹងពួកញាតិ​ទាំងអស់ យ៉ាង​នោះ​ដែរ។

[២៦២] (ស្តេចហង្ស…) ព្រះអង្គមានសេចក្តីសុខ​ស្រួលទេឬ ព្រះអង្គ​មិនមាន​ជម្ងឺ​ដម្កាត់​​ទេឬ ព្រះអង្គ​តែងប្រៀន​ប្រដៅ​នូវអ្នក​ដែនដ៏​ធំទូលាយ​នេះ តាម​ធម៌ទេឬ។

[២៦៣] (ព្រះរាជាតបថា) ម្នាលហង្ស យើងមានសេចក្តី​សុខ​ស្រួលទេ ម្នាល​ហង្ស យើង​មិនមាន​ជម្ងឺដម្កាត់​ទេ ខ្លួនយើង​ក៏បានប្រៀន​ប្រដៅ​នូវអ្នក​ដែនដ៏​ធំទូលាយនេះ​តាមធម៌។

[២៦៤] (ស្តេចហង្ស…) ពួកអាមាត្យរបស់​ព្រះអង្គ មិនមាន​កំហុស​ណាមួយ​ទេឬ ពួក​សត្រូវ​នៃព្រះអង្គ​ក្នុងទីឆ្ងាយ ដូចជា​ស្រមោល (ដែល​មិនមាន) ក្នុង​ទិសខាង​ត្បូងទេឬ។

[២៦៥] (ព្រះរាជា…) ពួកអាមាត្យ​របស់យើង មិនមាន​កំហុស​ណាមួយ​ទេ ទាំង​សត្រូវ​របស់យើង​ក្នុងទីឆ្ងាយ ក៏ដូច​ស្រមោល (ដែល​មិនមាន) ក្នុង​ទិស​ខាងត្បូង​ដូច្នោះ។

[២៦៦] (ស្តេចហង្ស…) ភរិយារបស់ព្រះអង្គ​មានចិត្ត​ស្មើគ្នា ជាស្រីស្តាប់​បង្គាប់​ព្រះអង្គ ស្រដី​នូវពាក្យ​ជាទី​ស្រឡាញ់ បរិបូណ៌​ដោយបុត្ត និង​រូប និង​យសបរិវារ លុះ​អំណាច​សេចក្តី​ប្រាថ្នារបស់​ព្រះអង្គ​ដែរឬ។

[២៦៧] (ព្រះរាជា…) ភរិយារបស់យើងមានចិត្ត​ស្មើគ្នា ជាស្រី​ស្តាប់បង្គាប់​យើង ស្រដី​ពាក្យជា​ទីស្រឡាញ់ ប្រកប​ដោយបុត្ត និងរូប និង​យសបរិវារ លុះ​អំណាច​សេចក្តី​ប្រាថ្នា​របស់​យើងទេ។

[២៦៨] (ស្តេចហង្ស…) បពិត្រព្រះអង្គអ្នក​ញ៉ាំងដែន​ឲ្យចំរើន ព្រះអង្គ​មាន​ព្រះរាជបុត្ត​ច្រើន កើតឡើង​ដោយល្អ បរិបូណ៌​ដោយសន្ទុះ​នៃប្រាជ្ញា ស្រុះ​ស្រួល​រកគ្នា ក្នុង​ហេតុនោះៗ ដែរឬ។

[២៦៩] (ព្រះរាជា…) ម្នាលស្តេចហង្សឈ្មោះ​ធតរដ្ឋ យើងមាន​កូនមួយ​រយ​នាក់ ដែលអ្នក​ផងឮសុះ​សាយថា យើងជាអ្នក (មាន​កូនច្រើន) កូនទាំង​នោះ រមែង​មិនខឹង​នឹងសំដី​របស់​អ្នកទេ សូមអ្នក​ប្រាប់​នូវអំពើ​ដែលត្រូវ​ធ្វើដល់​កូនទាំង​នោះចុះ។

[២៧០] (ស្តេចហង្ស…)បុគ្គលបើទុកជាបរិបូណ៌​ដោយជាតិ និងច្បាប់ តែបើ​ក្នុងកាល​ជាខាង​ក្រោយ គឺកាល​ដែល​ខ្លួនចាស់ ធ្វើនូវ​សេចក្តី​ព្យាយាម​ក្នុង​កិច្ចការ រមែង​លិចចុះ​ក្នុង​សេចក្តី​អន្តរាយ។ កាលបុគ្គល​ចាស់នោះ មាន​ប្រាជ្ញា​រវើរវាយ ទោស​ក៏កើតឡើង​ជាច្រើន​យ៉ាង បុគ្គល​ចាស់នោះ រមែង​ឃើញបាន​តែត្រឹម​រូបធំៗ ដូច​បុគ្គល​ងងឹត​ក្នុងវេលា​យប់។ បុគ្គល​ចាស់ ដឹងនូវ​សេចក្តី​ព្យាយាម​ក្នុង​លទ្ធិ​មិនមាន​ខ្លឹមថា​លទ្ធិ​មាន​ខ្លឹម រមែង​មិនបាន​នូវប្រាជ្ញា តែងលិចចុះ​ក្នុងសេចក្តី​អន្តរាយ​មិនខាន ដូចជា​សត្វសរភៈ លិចចុះ​ក្នុងជ្រោះ​នៃភ្នំ។ ជនបើ​ទុកជា​មានជាតិ​ថោកថយ តែជា​អ្នកមាន​ការ​ប្រឹងប្រែង មាន​ប្រាជ្ញា បរិបូណ៌​ដោយ​អាចារសីល រមែង​រុងរឿងដូច​ជាភ្លើង​ក្នុងរាត្រី។ សូមព្រះអង្គ​ធ្វើសេចក្តី​នេះឯង ឲ្យជា​គ្រឿង​ប្រៀប​ធៀប ហើយញ៉ាំង​ពួកព្រះរាជបុត្ត ឲ្យ​ប្រតិស្ថាន​ក្នុងវិជ្ជា​ទាំងឡាយ ដ្បិតអ្នក​ប្រាជ្ញ​តែងលូត​លាស់ល្អ ដូចពូជ​ដែលលូត​លាស់​ក្នុងស្រែ​ក្នុងកាល​ដែល​មានភ្លៀង។

ចប់ ហង្សជាតក ទី៦។

សត្តិគុម្ពជាតក ទី៧

(៥០៣. សត្តិគុម្ពជាតកំ (៧))

[២៧១] (ព្រះមានព្រះភាគត្រាស់ថា) មហារាជ​ដូចជា​ព្រានម្រឹគ ជាបុគ្គល​ប្រសើរ​លើរថ​របស់អ្នក​ដែនបញ្ចាល បានយាង​ទៅជាមួយ​នឹងសេនា សាបសូន្យ​ចាកពួក​សេ្តច​ចូលមក​កាន់ព្រៃ។ បានឃើញ​ស្រុក​របស់ពួក​ចោរ​នៅក្នុង​ព្រៃនោះ សត្វសេក​ហើរចេញ​អំពី​ស្រុកនោះ​ហើយ និយាយ​នូវ​សំដី​ដ៏អាក្រក់ថា ព្រះរាជា​ជាបុរស​កំឡោះ បរិបូណ៌​ដោយ​​ពាហនៈ មាន​កុណ្ឌល​ដ៏រលីង មាន​ព្រះឧណ្ហីសៈ (ក្បាំង) ដ៏ក្រហម​ច្រាល ល្អ​រុងរឿង​ដូច​ជាព្រះអាទិត្យ​ក្នុង​វេលាថ្ងៃ។ ឥឡូវនេះ ព្រះរាជា​ព្រមទាំង​នាយសារថី​ដេក​លក់​ក្នុង​វេលា​ថ្ងៃត្រង់ បើ​ដូច្នោះ យើងនឹង​យកគ្រឿង​ប្រដាប់​ទាំងពួង​របស់​ព្រះរាជា​នោះ​ដោយ​​រហ័ស។ ឥឡូវនេះ ស្តេច ព្រម​ទាំង​នាយសារថី ដេកលក់​ក្នុងទីស្ងាត់ ដូចនៅ​កណ្តាល​អធ្រាត្រ យើងនឹង​យកសំពត់​កែវមណី និងកុណ្ឌល ហើយ​សម្លាប់ រួចគ្រប​ដោយ​មែកឈើ។

[២៧២] (បតិកោលុម្ពចោរពោលថា) ម្នាលសត្តិគុម្ពៈ ឯង​និយាយ​ដូចជាឆ្កួត​ទេឬ ព្រោះថា ព្រះរាជា​ទាំងឡាយ យាងមក​អំពីចម្ងាយ ទ្រង់រុងរឿង​ដូចជា​ភ្លើង​កំពុងឆេះ។

[២៧៣] (សត្តិគុម្ពៈពោលថា) ម្នាលបតិកោលុម្ពៈ អ្នកឯង​ដូចជាបុគ្គល​ស្រវឹង ទើប​កំញើញ​យើង​យ៉ាងខ្លាំង អ្នក​ស្អប់ខ្ពើម (ចោរកម្ម) ព្រោះមាតា​របស់ខ្ញុំ​អាក្រាត​ឬអ្វី។

[២៧៤] (ព្រះរាជាត្រាស់ថា) នែនាយសារថីសំឡាញ់ ចូរអ្នក​រលះរលាំង​ក្រោក​ឡើង ចូរទឹម​រថទៅ យើងមិន​ពេញចិត្ត​នឹងបក្សីទេ យើងនឹង​ទៅកាន់​អាស្រម​ដទៃវិញ។

[២៧៥] (នាយសារថីទូលថា) បពិត្រមហារាជ ទូលព្រះបង្គំបាន​ទឹមរថ ​ទឹម​ពាហនៈ​ដ៏មាន​កំឡាំង​ហើយ បពិត្រ​មហារាជ សូមព្រះអង្គ​ឡើងគង់​ចុះ យើងនឹង​ទៅកាន់​អាស្រម​ដទៃ។

[២៧៦] (សត្តិគុម្ព…) ពួកចោរក្នុងអាស្រម ទៅក្នុង​ទីណាអស់​ទៅ​អេះ ស្តេច​ក្នុងដែន​បញ្ចាលនុ៎ះ​ទៅផុត​អំពី​ការមិនឃើញ​របស់ពួក​ចោរទាំង​នោះហើយ។ អ្នកទាំង​ឡាយចូរ​ចាប់ធ្នូ ដាវ និងលំពែង ស្តេចក្នុង​ដែន​បញ្ចាលនុ៎ះ​កំពុងតែ​ទៅ អ្នកទាំងឡាយ​កុំលែង​ជីវិត​ឡើយ។

[២៧៧] (អភិសម្ពុទ្ធគាថា) ក្នុងកាលនោះ សត្វសេក​ដទៃទៀត មាន​ចំពុះដ៏​ក្រហម បាន​ទទួល​រាក់ទាក់​ថា បពិត្រ​មហារាជ ព្រះអង្គ​ស្តេចមក​ស្រួល​ហើយ មួយទៀត ដំណើរ​មករបស់​ព្រះអង្គ​មិនទាស់​ទេ ព្រះអង្គ​ជាធំយាង​មកដល់​ហើយ សូម​ទ្រង់មាន​ព្រះបន្ទូល​ប្រាប់នូវ​ព្រះរាជ​បំណង ដែលមាន​ក្នុងដំណើរ​យាងមក​នេះចុះ។ បពិត្រ​ព្រះរាជា សូម​ព្រះអង្គ​សោយ​នូវផ្លែ​ទន្លាប់ ជាទីគាប់​ចិត្ត​ព្រះហឫទ័យ ផ្លែស្រគំ ​និងផ្លែដង្កៀប​ក្តាមតូចៗ ដ៏​ប្រសើរ​ប្រសើរ​ចុះ។ បពិត្រ​មហារាជ ទឹកនេះ​សោតក៏ត្រជាក់ ដែលពួក​ឥសី​នាំមក​អំពី​ជ្រោះភ្នំ សូម​ព្រះអង្គ​សោយ (នូវទឹក) អំពី​ជ្រោះនោះចុះ បើ​ព្រះអង្គ​ប្រាថ្នា។ ពួកឥសី​អ្នកនៅ​ក្នុងអាស្រម​នេះ ទៅកាន់​ព្រៃដើម្បី​ស្វែង​រក (អាហារ) ហើយ សូម​ព្រះអង្គ​ក្រោកឡើង យកដោយ​ព្រះអង្គ​ឯងចុះ ខ្ញុំ​ព្រះអង្គ​មិនមាន​ដៃថ្វាយទេ។

[២៧៨] (ព្រះរាជា…) សត្វបក្សីទ្វិជាតិនេះល្អ ប្រកប​ដោយធម៌​ណាស់តើ ចំឡែក​តែបក្សី​សេកក្រៅ​ពីនេះនុ៎ះ និយាយ​ពាក្យ​អាក្រក់ថា អ្នក​ទាំងឡាយ ចូរសម្លាប់ ចូរចង​នូវស្តេច​នេះ អ្នកទាំងឡាយ​កុំលែង​ជីវិត​ឡើយ កាល​សេកនោះ​កំពុង​និយាយ​យ៉ាងនេះ យើង​ក៏បាន​ចេញមក​ដល់ទី​អាស្រមនេះ​ដោយ​សួស្តី។

[២៧៩] (សេកបុប្ផកៈ…) បពិត្រមហារាជ យើងខ្ញុំទាំងពីរ​ជាបងប្អូន​រួមផ្ទៃ ​មាន​មាតា​ជាមួយគ្នា ធំឡើង​នៅលើដើម​ឈើតែមួយ តែឃ្លាត​ទៅក្នុង​ខេត្ត​ផ្សេងគ្នា។ សត្តិគុម្ពៈ​ទៅក្នុង​សំណាក់​នៃពួកចោរ ឯខ្ញុំព្រះអង្គ​មកនៅ​ក្នុងសំណាក់​នៃពួក​ឥសី​ក្នុងទីនេះ សត្តិគុម្ពៈ (ចូលទៅ​កាន់​សំណាក់) នៃ​ពួក​អសប្បុរស ខ្ញុំព្រះអង្គ (ចូលមក​កាន់​សំណាក់) នៃ​ពួក​សប្បុរស (ហេតុ​នោះ) សត្តិគុម្ពៈ​និងខ្ញុំ មិនវៀរចាកធម៌2) នោះទេ។

[២៨០] ការសម្លាប់ក្តី ចងក្តី ការបន្លំក្តី បញ្ឆោតក្តី ការប្លន់ក្តី ការ​កំហែងក្តី មាននៅ​ក្នុង​សំណាក់​ចោរណា សត្តិគុម្ពៈ រមែង​សិក្សា​អំពើ​ទាំងនោះ​ក្នុង​សំណាក់​ចោរនោះ។ សេចក្តី​​ពិតក្តី សុចរិតក្តី ការមិន​បៀតបៀន​ក្តី ការ​សង្រួម​សីលក្តី ការទូន្មាន​ឥន្រ្ទិយក្តី មាន​នៅ​ក្នុងទី​នេះ បពិត្រ​ព្រះភារតៈ ខ្ញុំ​ព្រះអង្គ​ធំឡើង​នៅលើ​ចង្កេះ​នៃពួក​ឥសីអ្នក​ឲ្យអាសនៈ​និងទឹក។

[២៨១] បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រក​នូវបុគ្គល​ណា ទោះជា​សប្បុរស ឬ​អសប្បុរស មានសីល ឬឥតសីល រមែងលុះ​អំណាច​បុគ្គល​នោះឯង។ បុគ្គល​ធ្វើនូវ​បុគ្គល​បែបណា ឲ្យជាមិត្រ ចូលទៅ​គប់រកនូវ​បុគ្គល​បែបណា បុគ្គលនោះ ក៏មាន​អាការ​បែបនោះ ឯការ​នៅរួម​ក៏ប្រាកដ​ដូច្នោះ។ កូនសិស្ស​គប់រក​នូវអាចារ្យ​ផ្តេសផ្តាស អាចារ្យ​នោះដែល​កូន​សិស្សគប់​រកហើយ រមែង​ប្រឡាក់​កូនសិស្ស​ដែល​មិនប្រឡាក់ (ដោយ​បាបធម៌) ដូចសរ ដែលជ្រលក់​ដោយថ្នាំពិស​តែងប្រឡាក់​បំពង់សរ។ ព្រោះ​ភ័យ​អំពី​ការប្រឡាក់ អ្នកប្រាជ្ញ​ទើបមិន​យកបុគ្គល​លាមក​ជា​សំឡាញ់ ជនណា​ខ្ចប់នូវ​ត្រីស្អុយ​ដោយចុង​ស្បូវភ្លាំង សូម្បី​ស្បូវភ្លាំង​ក៏មាន​ក្លិនស្អុយ ផ្សាយចេញ ការគប់​រកនូវ​បុគ្គលពាល (របស់​ជននោះ) ក៏យ៉ាង​នោះដែរ។ ជនណាខ្ចប់ខ្លឹមក្រស្នា​ដោយស្លឹកឈើ សូម្បី​ស្លឹកឈើ ក៏មាន​ក្លិនក្រអូប​ផ្សាយចេញ ការគប់​រកអ្នកប្រាជ្ញ (របស់​ជននោះ) ក៏យ៉ាងនោះ​ដែរ ព្រោះ​ហេតុនោះ បុគ្គល​ជាអ្នកប្រាជ្ញ ដឹងច្បាស់​នូវបញ្ញា​ចាស់ទុំ​របស់ខ្លួន ដូចជា​កញ្ចប់​ស្លឹកឈើ មិនគួរ​គប់រក​ពួក​អសប្បុរស គួរគប់​រកតែ​ពួកសប្បុរស (ដ្បិត) ពួក​អសប្បុរស តែង​នាំទៅ​នរក ពួកសប្បុរស​តែងផ្តល់​នូវសុគតិ។

ចប់ សត្តិគុម្ពជាតក ទី៧។

ភល្លាតិយជាតក ទី៨

(៥០៤. ភល្លាតិយជាតកំ (៨))

[២៨២] (ព្រះមានព្រះភាគត្រាស់ថា) ព្រះរាជាព្រះនាម​ភល្លាតិយៈ បានលះ​បង់​នូវដែន ហើយត្រាច់​ចេញទៅ​កាន់ទី​សម្លាប់ម្រឹគ ព្រះអង្គ​បានយាង​ទៅ​ដល់ភ្នំ​ដ៏ប្រសើរ​ឈ្មោះ​គន្ធមាទន៍ មាន​ឈើផ្កា​រីកស្គុះស្គាយ​ដ៏ដេរដាស​ដោយពួក​កិន្នរ។ ព្រះអង្គ​ប្រាថ្នា​ដើម្បី​ពោល​ពាក្យ (នឹងពួក​កិន្នរ) ទើបហាម​ឃាត់​ហ្វូងឆ្កែ ហើយដាក់​ចុះនូវ​ធ្នូ និង​បំពង់ព្រួញ រួចចូល​ទៅត្រង់​កន្លែង​ដែលពួក​កិន្នរ​ឋិតនៅ។ (ព្រះរាជា​សួរថា) កាល​កន្លង​ហេមន្ត​រដូវទៅ​ហើយ ម្តេចឡើយ​អ្នកទាំង​ឡាយ​ឋិតនៅ​ក្នុងទីនេះ ប្រឹក្សា​គ្នារឿយៗ ប្របឆ្នេរ​ស្ទឹង​ហេមវតី យើងសូម​សួរពួកអ្នក ដែលមាន​រាងកាយ និង​សម្បុរ​ដូចជា​មនុស្ស គេស្គាល់​អ្នក​ទាំងឡាយ​បាន​ក្នុងមនុស្ស​លោក​ដោយ​ប្រការ​ដូចម្តេច។

[២៨៣] (កិន្នរីឆ្លើយថា) ម្នាលព្រាន ពួកយើង​តែងត្រាច់​ទៅកាន់ភ្នំ ឈ្មោះ​មាលាគិរិ ភ្នំ​ឈ្មោះ​បណ្ឌរកៈ ភ្នំ​ត្រៃកូដ និង​ស្ទឹងមាន​ទឹកដ៏​ត្រជាក់ ពួកយើង​ជា​ម្រឹគមាន​ភេទប្រាកដ​ដូចជា​ពួកមនុស្ស គេស្គាល់​ពួកយើង​ថា​ជាកិន្នរ។

[២៨៤] (ព្រះរាជា…) អ្នកទាំងពីរ មានសភាពដូចជា​ទុក្ខក្រៃលែង ទួញយំ អ្នកគួរ​ជាទី​ស្រឡាញ់ ត្រូវនាង​កិន្នរី​ជាទី​ស្រឡាញ់ ឱបរិត​ហើយ យើងសូម​សួរនូវ​ពួកអ្នក ដែល​មានរាង​កាយ និងសម្បុរ​ដូចមនុស្ស អ្នក​ទាំងឡាយ អាក់អន់​ចិត្ត​ដូចម្តេច ទើប​ទួញយំ​ក្នុងព្រៃ​នេះ អ្នក​ទាំងពីរ​មាន​សភាព​ដូចជា​ទុក្ខក្រៃលែង ទួញយំ អ្នកគួរ​ជាទី​ស្រឡាញ់ ត្រូវនាង​កិន្នរី​ជាទី​ស្រឡាញ់​ឱបរិតហើយ យើងសូម​សួរនូវ​ពួកអ្នក ដែល​មាន​រាងកាយ និង​សម្បុរ​ដូចជា​មនុស្ស អ្នក​ទាំងឡាយ អាក់អន់​ចិត្ត​ដូចម្តេច ទើបយំ​រៀបរាប់​ក្នុង​ព្រៃនេះ។ អ្នកទាំងពីរ មានសភាព​ដូចជា​ទុក្ខក្រៃលែង ទួញយំ អ្នកគួរ​ជាទី​ស្រឡាញ់ ត្រូវនាង​កិន្នរី​ជាទីស្រឡាញ់​ឱបរិត​ហើយ យើងសូម​សួរនូវ​ពួកអ្នក ដែល​មានរាង​កាយ និង​សម្បុរ​ដូចជា​មនុស្ស អ្នកអាក់​អន់ចិត្ត​ដូចម្តេច ទើប​សោកស្តាយ​ក្នុងព្រៃនេះ។

[២៨៥] (កិន្នរី…) ម្នាលព្រាន យើងទាំងឡាយ ជាអ្នក​ព្រាត់បា្រស់​គ្នា អស់​មួយរាត្រី រលឹក​គ្នាទៅ​វិញទៅមក មិនដាច់​អាល័យ ក្តៅ​ក្រហាយ​នឹង​រាត្រីមួយ​នោះ ទើបយំសោក រាត្រីនោះ​នឹងមិន​មានទៀត។

[២៨៦] (ព្រះរាជា…) អ្នកទាំងឡាយក្តៅក្រហាយនឹង​រាត្រីមួយណា ដូច​បុគ្គល​ក្តៅ​ក្រហាយ​នឹងទ្រព្យ​ដែលបាត់ និង​មាតាបិតា ដែល​ទៅកាន់​បរលោក យើងសូម​សួរ​នូវពួក​អ្នកដែល​មានរាង​កាយ និង​សម្បុរដូច​មនុស្ស ចំពោះ​រាត្រី (នោះ) តើអ្នក​ទាំងឡាយ​សម្រេច​នូវទីនៅ​ផ្សេងគ្នា​ដូចម្តេច។

[២៨៧] (កិន្នរី…) អ្នកឃើញនូវស្ទឹងណា ដែលមាន​ខ្សែទឹក​ដ៏រហ័ស ជាស្ទឹង​បិទបាំង​ដោយ​ដើមឈើ​ផ្សេងៗ មានមាត់​ច្រាំង​ដ៏ហើយ​ដោយថ្ម កិន្នរ (ជាប្តី) ជាទី​ស្រឡាញ់​របស់​ខ្ញុំ បានហែល​ឆ្លងស្ទឹង​នោះ ក្នុងកាល​រដូវភ្លៀង ដោយគិត​ថា កិន្នរី​មកតាម​ក្រោយ​អាត្មាអញ​ដែរ។ ចំណែក​ខាងខ្ញុំ កំពុង​តែបេះផ្កាព្រូស ផ្កាទន្លា ផ្កាម្លិះរួត និងផ្កាយុថ្កា ដោយ​បំណង​ថា កិន្នរ (ជាប្តី) ជាទី​ស្រឡាញ់​របស់​អាត្មាអញ​នឹងបាន​ប្រដាប់​កម្រងផ្កា ទាំង​អាត្មាអញ​ជាអ្នក​ប្រដាប់​កម្រងផ្កា នឹងបាន​ចូលទៅ​រកកិន្នរ (ជាប្តី) នោះ (ក្នុង​ដំណេក)។ មួយ​ទៀត ខ្ញុំបេះផ្កា​កុរវកៈ ទាំងផ្កា​រាជព្រឹក្ស និង​ផ្កាច្រនៀងក៏ខ្ញុំបេះ ដោយ​បំណង​ថា កិន្នរ (ជាប្តី) ជាទី​ស្រឡាញ់​របស់​អាត្មាអញ នឹងជា​អ្នក​ប្រដាប់​កម្រងផ្កា ទាំង​អាត្មាអញ ក៏ជា​អ្នកប្រដាប់​កម្រងផ្កា នឹង​ចូលទៅ​រកកិន្នរ (ជាប្តី) នោះ (ក្នុង​ដំណេក)។ មួយ​ទៀត ខ្ញុំបាន​បេះនូវ​ផ្កាសាលព្រឹក្ស ដែល​រីកស្គុះស្គាយ ធ្វើជា​គ្រឿង​ប្រដាប់​ដោយ​បំណងថា ថ្ងៃនេះ​យើងនឹង​នៅក្នុង​ទីណា អស់​រាត្រីមួយ គ្រឿង​ប្រដាប់​នេះ នឹង​បានជា​កម្រាល​របស់យើង​ក្នុងទីនោះ។ មួយទៀត ខ្ញុំមាន​សភាព​ជាអ្នក​ធ្វេស​ប្រហែស ក្លិន​ខ្លឹមក្រស្នា និងខ្លឹម​ចន្ទន៍​លើថ្ម ដោយ​បំណងថា កិន្នរ​ជាប្តី​ជាទី​ស្រឡាញ់​របស់​អាត្មាអញ នឹង​បាន​លាបខ្លួន​ប្រាណ ទាំងខ្លួន​អញ ក៏បាន​លាបស្រឡាប ហើយ​នឹងចូល​ទៅ​រក​កិន្នរ​ជាប្តីនោះ​ក្នុងដំណេក។ លំដាប់នោះ ទឹកស្ទឹង​មានខ្សែ​ដ៏រហ័ស ហូរ​គួចយក​ផ្កាសាលព្រឹក្ស ផ្កាស្រល់ និង​ផ្កាកណ្ណិការ (ដែល​ខ្ញុំបេះទុក ក្នុងទី​ទៀប​មាត់ច្រាំង) មាន​ទឹកដ៏​ពេញ​ដោយ​មួយ​រំពេច ទាំងស្ទឹង​នោះ ខ្ញុំក៏ឆ្លង​បានដោយ​កម្រ​ក្រៃលែង។ គ្រានោះ យើង​ទាំងពីរ​នាក់​ក៏ឈរ​ប្របឆ្នេរ​ស្ទឹងម្ខាង​ម្នាក់ មើលឃើញ​គ្នាទៅវិញ​ទៅមក ម្តងយំ ម្តងសើច រាត្រីនោះ របស់​យើង​ក៏កន្លង​ទៅ​ដោយក្រ។ ម្នាលព្រាន កាលបើ​ព្រះអាទិត្យ​រះឡើង ក្នុងវេលា​ព្រឹក យើង​ទាំងពីរ​នាក់ក៏ឆ្លង​ស្ទឹងទទេ (ស្ទឹង​មិនមាន​ទឹក) ហើយ ឱបរឹតគ្នាទៅវិញ​ទៅមក ម្តងយំ ម្តងសើច។ ម្នាលព្រាន កាលមុន យើង​បានព្រាត់ប្រាស​គ្នាអស់​មួយរាត្រី កន្លង​មក​ចំនួន ៧០០ ខ្វះ ៣ ឆ្នាំ (៦៩៧ឆ្នាំ) ម្នាល​ភូមិបាល ជីវិត (របស់​អ្នក) នេះ ត្រឹមតែ​មួយ​រយឆ្នាំ អ្នកណាហ្ន៎ ក្នុង​លោកនេះ នៅផ្សេង​គ្នាអំពី​ភរិយា​ជាទី​ត្រេកអរ​បាន។

[២៨៨] (ព្រះរាជា…) នែសំឡាញ់ ចុះអាយុរបស់អ្នកទាំងឡាយ ចំនួន​ប៉ុន្មាន បើ​អ្នក​ដឹង ចូរអ្នក​ប្រាប់អាយុ (ដល់យើង) ទោះបី​អ្នកបានឮ (អំពី​អ្នកណា​មួយ) ក្តី ចាំតមក​អំពី​ពួកជន​ចាស់ទុំក្តី សូមអ្នក​កុំញញើត​ប្រាប់​សេចក្តី​នោះ​ដល់យើង។

[២៨៩] (កិន្នរី…) ម្នាលព្រាន អាយុរបស់យើងមួយពាន់ឆ្នាំ បើមិន​មានរោគ​ដ៏អាក្រក់ ក្នុង​ចន្លោះ​អាយុទេ ឯសេចក្តី​ទុក្ខមាន​ប្រមាណ​តិច សេចក្តី​សុខ​ហ្នឹង៝ឯង មាន​ច្រើន​ក្រៃលែង ពួកយើង​មិនប្រាសចាក​សេចក្តី​ត្រេកអរ (ស្រឡាញ់គ្នា) ទាល់តែលះ​ជីវិតទៅ។

[២៩០] (អភិសម្ពុទ្ធគាថា) ព្រះរាជាព្រះនាម​ភល្លាតិយៈ លុះ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​របស់​ពួកកិន្នរ​នេះហើយ ក៏វិល​ត្រឡប់មក (ព្រះរាជ​និវេសន៍) ដោយ​រំពឹង​ឃើញថា ជីវិត​នេះ មានប្រមាណ​តិចណាស់ រួចឈប់​ត្រាច់ទៅ​កាន់ទី​ជាទី​សម្លាប់​ម្រឹគទៀត ទ្រង់​បាន​បរិច្ចាគ​ទាន ទ្រង់បាន​ប្រើប្រាស់​នូវ​ភោគសម្បត្តិ (តាមធម្មតា)។

[២៩១] (ព្រះសាស្តាទ្រង់ឲ្យឱវាទថា) សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវ​ពាក្យ​របស់​ពួកកិន្នរ​នេះហើយ ចូររួសរាយ កុំធ្វើនូវ​ជម្លោះ​ឡើយ កំហុសនៃ​អំពើ​របស់ខ្លួន កុំដុត​កំដៅនូវ​ព្រះអង្គ ដូចជា​រាត្រីមួយ​របស់​ពួកកិន្នរ ដុត​កំដៅ​នូវកិន្នរ​ទាំងនោះ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវពាក្យ​របស់ពួក​កិន្នរ​នេះហើយ ចូររួសរាយ កុំធ្វើ​នូវការ​វិវាទឡើយ កំហុស​នៃអំពើ​របស់ខ្លួន កុំដុត​កំដៅនូវ​ព្រះអង្គ ដូចជា​រាត្រីមួយ​របស់​ពួកកិន្នរ ដុត​កំដៅនូវ​កិន្នរ​ទាំង​នោះ។

[២៩២] (ព្រះនាងមល្លិកាទេវីទូលថា) ខ្ញុំម្ចាស់មានចិត្ត​ត្រេកអរ​ស្តាប់​ធម្មទេសនា​មាន​ហេតុផ្សេងៗ គន្លង​នៃព្រះបន្ទូល​របស់​ព្រះអង្គ​ប្រកប​ដោយ​ប្រយោជន៍ ព្រះអង្គ​បញ្ចេញ​វាចា​បន្ទោបង់​សេចក្តី​ក្រវល់​ក្រវាយ​របស់ខ្ញុំ​ម្ចាស់ បពិត្រ​ព្រះសមណៈ ព្រះអង្គ​អ្នកនាំ​សេចក្តី​សុខមក​ឲ្យ សូមព្រះអង្គ​គង់ព្រះជន្ម​នៅអស់​កាលយូរ។

ចប់ ភល្លាតិយជាតក ទី៨។

សោមនស្សជាតក ទី៩

(៥០៥. សោមនស្សជាតកំ (៩))

[២៩៣] (ព្រះបាទរេណុត្រាស់សួរថា) នរណាប្រហារ​លោក ជេរលោក ម្តេច​ក៏លោក​អាក់អន់ចិត្ត មិនត្រេកអរ សោក​សង្រេងម្ល៉េះ ថ្ងៃនេះ ចង់មាតា​បិតា​របស់​នរណា​ទួញយំ ថ្ងៃនេះ ចង់នរណា​ត្រូវគេ​បៀតបៀន​ដេកលើ​ផែនដី (ក៏លោក​មិនត្រូវ​ជា​អុកជា​ទុក្ខទេ)។

[២៩៤] (កុហកតាបស ឆ្លើយថា) បពិត្រ​ព្រះសម្មតិទេព អាត្មាភាព​ត្រេកអរ ដោយ​ការបាន​ឃើញ​នូវព្រះអង្គ បពិត្រ​ព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គ​យូរហើយ បពិត្រ​​ព្រះសម្មតិទេព​ព្រះនាម​រេណុ អាត្មាភាព មិនមែន​ជាអ្នក​បៀតបៀន​ទេ ប៉ុន្តែ​អាត្មាភាព ត្រូវ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ចូលមក​បៀតបៀន​ហើយ។

[២៩៥] (ព្រះរាជា…) ពួកអ្នកចាំទ្វារ មានព្រះខ័ន​កាន់ហើយ ពួក​ពេជ្ឈឃាដ​ចូរមក ចូរទៅ​ខាងក្នុង​បុរី ចូរសម្លាប់​សោមនស្សកុមារ​នោះ កាត់ក្បាល​ដ៏​ប្រសើរ នាំមក​ឲ្យអញ។ ពួក​រាជទូត ដែលព្រះរាជា​ទ្រង់បញ្ជូន​ទៅហើយ បាន​និយាយ​នឹង​ព្រះរាជកុមារ យ៉ាង​នេះថា បពិត្រ​ក្សត្រ ព្រះអង្គទ្រង់ឆ្លង​ផុតចាក​ឥស្សរភាព​ហើយ ព្រះអង្គ​ដល់​នូវសេចក្តី​ស្លាប់​ហើយ។ ព្រះរាជ​បុត្រនោះ ក៏ទ្រង់​បរិទេវនាការ ផ្គងក្រពុំ​ម្រាមព្រះហស្ត​ទាំង ១០ ថា បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ចំណែក​ទូល​ព្រះបង្គំ​ជាខ្ញុំ​ចង់ឃើញ​ព្រះអង្គ អ្នកទាំង​ឡាយ​ចូរនាំ​យើងទាំង​រស់ទៅ​ក្រាបបង្គំ​ថ្វាយ (ដល់​ព្រះមហាក្សត្រ) ចុះ។

ពួករាជទូតបានស្តាប់វាចា​របស់ព្រះរាជបុត្រ​នោះហើយ ក៏នាំ​ព្រះរាជ​បុត្រទៅ​ថ្វាយ​ព្រះរាជា ចំណែក​ខាង​ព្រះរាជបុត្រ លុះបាន​ឃើញ​ព្រះរាជ​បិតាហើយ ក៏ក្រាប​បង្គំទូល​អំពី​ចម្ងាយ​ថា បពិត្រ​ព្រះជនិន្ទ ពួកអ្នក​ចាំទ្វារ មានព្រះខ័ន​កាន់ហើយ ពួកពេជ្ឈឃាដ​មក ដើម្បី​សម្លាប់​ទូលព្រះបង្គំ​ជាខ្ញុំ ថ្ងៃនេះ​ទូលព្រះបង្គំ​ជាខ្ញុំ មានកំហុស​ដូចម្តេច​ក្នុងរឿង​នេះ ទូល​ព្រះបង្គំ​សួរ​ហើយ សូមទ្រង់​ប្រាប់សេចក្តី​នុ៎ះ។

[២៩៦] (ព្រះរាជា…) ទិព្វចក្ខុតាបស ជាអ្នក​មិនធ្វេស​ប្រហែស ធ្វើការ​ស្រោច​ទឹកបូជា​ភ្លើង រាល់ពេល​ល្ងាចព្រឹក ព្រោះហេតុអ្វី​បានជា​ឯងហៅ​ទិព្វចក្ខុតាបស​នោះ ដែល​ជាអ្នក​មានសេចក្តី​សង្រួម ជាអ្នក​ប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ មានសភាព​ដូច្នោះ ថាជា​គហបតី។

[២៩៧] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព វត្ថុទាំងឡាយ​នៃ​កុលុបកៈ​នោះ មានច្រើន​យ៉ាងណាស់ គឺ​ផ្លែត្នោត​ផង ត្រាវ និងដំឡូងផង ផ្លែឈើ​វល្លិ៍ទាំងឡាយផង កុលុបកតាបស របស់​ព្រះអង្គនោះ ជាអ្នក​មិនមាន​សេចក្តី​ធ្វេស​ប្រហែស តែង​គ្រប់គ្រង​រក្សានូវ​វត្ថុ​ទាំងនោះ ព្រោះហេតុ​នោះ បានជា​ទូលព្រះបង្គំ​ជាខ្ញុំហៅ​តាបស​នោះថា គហបតី។

[២៩៨] (ព្រះរាជា…) ម្នាលកុមារ អ្នកនិយាយពាក្យ​នេះពិតមែន របស់ទាំង​ឡាយ​នៃ​កុលុបកតាបស​នោះ មានច្រើន​យ៉ាង កុលុបកតាបស​នោះ ជាអ្នក​មិនធ្វេស​ប្រហែស តែង​គ្រប់គ្រង​រក្សានូវ​របស់​ទាំងនោះ ព្រោះ​ហេតុនោះ ព្រាហ្មណ៍​ក្លាយ​ជាគហបតី។

[២៩៩] (សោមនស្សកុមារ…) បរិស័ទ ព្រមទាំង​អ្នកនិគម អ្នកជនបទ ដែល​បានមក​ជួបជុំ​ទាំងអស់គ្នា ចូរស្តាប់​ពាក្យរបស់ខ្ញុំ ព្រះរាជា​នេះ ជាបុគ្គល​ពាល ស្តាប់​តែពាក្យ​តាបស​ពាល ប្រើ​គេឲ្យសម្លាប់​ខ្ញុំ ដោយការ​មិនសម​ហេតុ។

[៣០០] នាកាលឫសគល់ចំរើនមាំធំឡើង ឫស្សី​ដែលបែក​មែកហើយ បុគ្គល​មិនងាយ​នឹងគាស់​ចេញទេ បពិត្រ​ព្រះជនិន្ទ ទូលព្រះបង្គំ​ជាខ្ញុំ សូម​ថ្វាយបង្គំ​ព្រះបាទា​ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ទូលព្រះបង្គំ​ជាខ្ញុំ ទូល​ព្រះបង្គំ​ជាខ្ញុំសូម​ចេញបួស។

[៣០១] (ព្រះរាជា…) ម្នាលកុមារ អ្នកចូរបរិភោគនូវភោគៈ​ទាំងឡាយ​ដ៏ច្រើន​ចុះ បិតា​នឹងប្រគល់​ឥស្សរិយយស​ទាំងអស់​ដល់អ្នក អ្នកចូរ​សោយរាជ្យ ជាសេ្តច​របស់អ្នក​កុរុ ក្នុង​ថ្ងៃនេះឯង អ្នកកុំ​បួសឡើយ ដ្បិតថា បព្វជ្ជាជា​កិច្ចលំបាក​ណាស់។

[៣០២] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព ភោគសម្ប័ទ​របស់​ព្រះអង្គ រាប់ថា​មានដូច​មេ្តចកើត ក្នុងមនុស្ស​លោកនេះ ក្នុងកាលមុន ទូលព្រះបង្គំ​ជាខ្ញុំ ធ្លាប់​បានត្រេកអរ​ដោយរូប សំឡេង រស ក្លិន ផ្សព្វ ជាទី​សំរើបចិត្ត ក្នុងទេវលោក​មកហើយ។ បពិត្រ​ព្រះសម្មតិទេព ឯ​ភោគសម្ប័ទ​ទាំងឡាយ ទូលព្រះបង្គំ​ជាខ្ញុំ​ធ្លាប់បរិភោគហើយ ក្នុង​ទេវលោក​ឈ្មោះ​តាវត្តិង្ស ទូល​ព្រះបង្គំ​ជាខ្ញុំ ជាបុគ្គល​ធ្លាប់មាន​ពួកស្រី​អប្សរ​ចោមរោម​ហើយ ឯទូល​ព្រះបង្គំ​ជាខ្ញុំ ស្គាល់​ព្រះអង្គថា ជាមនុស្ស​ពាល ដែលត្រូវ​តែគេដឹក​នាំបាន (ទូន្មាន) ទូល​ព្រះបង្គំ​ជាខ្ញុំមិនត្រូវ​នៅក្នុង​រាជត្រកូល​បែបព្រះអង្គ​ទេ។

[៣០៣] (ព្រះរាជា…) នែកូន បើបិតាជាមនុស្សពាល ដែលត្រូវ​តែគេ​ដឹកនាំ ក៏​សូមអ្នក​អត់ទោស​កំហុស​ម្តងដល់​យើងចុះ ម្នាល​សោមនស្ស បើទោស​យ៉ាងនេះ​នឹងមាន​ម្តងទៀត ចូរអ្នក​ធ្វើតាមមតិចុះ។

[៣០៤] (សោមនស្សកុមារ…) ការងារដែលបុគ្គលមិនបានពិចារណា​ហើយ​ធ្វើ គំនិត​ដែលបុគ្គល​មិនកំណត់​ហើយគិត រមែង​មាន​ផលអាក្រក់ ដូចជា​ការផ្សំ​ថ្នាំខុស​ដូច្នោះ។ ឯការងារ​ដែលបុគ្គល​ពិចារណា​ហើយ​ទើបធ្វើ គំនិត​ដែលបុគ្គល​កំណត់​ត្រឹមត្រូវ​ហើយ​ទើបគិត រមែង​មានផល​ដ៏ចំរើន ដូចជា​ការផ្សំថ្នាំ​ត្រូវដូច្នោះ​ឯង។ គ្រហស្ថ​អ្នក​បរិភោគកាម ខ្ជិល មិនល្អ អ្នកបួស​មិនសង្រួម មិនល្អ ព្រះរាជា អ្នក​មិនពិចារណា​ហើយ​ធ្វើ មិនល្អ បណ្ឌិត​ដែលមាន​សេចក្តី​ក្រោធ ការក្រោធ​នោះ ក៏មិនល្អ​ឡើយ។ បពិត្រ​ព្រះអង្គ​ជាធំ​ក្នុងទិស ក្សត្រ​ត្រូវ​ពិចារណា​ហើយ​សឹមធ្វើ មិនត្រូវ​ធ្វើទាំង​មិន​ពិចារណាទេ បពិត្រ​ព្រះរាជា ដ្បិតថា​យស និង​សេចក្តី​សរសើរ រមែង​ចំរើន​ដល់​បុគ្គល​អ្នក​ពិចារណា​ហើយ​ទើបធ្វើ។ បពិត្រ​ព្រះភូមិបាល បុគ្គល​ជាធំ ត្រូវតែ​ពិចារណា​ហើយ​សឹមដាក់​អាជ្ញា ការ​ដែល​បុគ្គលធ្វើ​ដោយ​រួសរាន់ រមែង​ក្តៅក្រហាយ ម្យ៉ាងទៀត ប្រយោជន៍​ទាំងឡាយ​ដែល​នរជន​ផ្គងឡើង​ត្រឹមត្រូវនោះ រមែង​ជាប្រយោជន៍ មិនក្តៅ​ក្រហាយ​ខាង​ក្រោយ។ ជន​ទាំងឡាយ បែងចែក​ហើយទើប​ធ្វើការងារ​ទាំងឡាយ ដែល​មិនមាន​សេចក្តី​ក្តៅ​ក្រហាយ​ក្នុងលោក ការងារ​ទាំងនោះ ជាអំពើ​ដែលអ្នក​ប្រាជ្ញសរសើរ​ហើយថា មាន​សេចក្តី​សុខជាកំរៃ ជាអំពើ​ដែលអ្នក​ប្រាជ្ញចុះ​អនុមតិហើយ។ បពិត្រ​ព្រះអង្គ ជាធំជាង​ជន ពួក​ឆ្មាំទ្វារ មាន​ព្រះខាន់កាន់​ហើយ ពួក​ពេជ្ឈឃាត មកដើម្បី​សម្លាប់​ទូលព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះ​សម្មតិទេព ទូល​ព្រះបង្គំ​ជាខ្ញុំ អង្គុយលើ​ព្រះឧរូ​នៃមាតា ត្រូវពួក​ទូតទាំង​នោះ ទង់ទាញ​មកដោយ​រហ័ស ទូលព្រះបង្គំ​ជាខ្ញុំ បានដល់​នូវ​មរណភ័យ ក៏​ក្តៅក្រហាយ​យ៉ាង​ចង្អៀត លំបាក​ក្រៃពេក បពិត្រ​ព្រះរាជា ជីវិត​ដែលជា​ទីស្រឡាញ់​ដូច​មធុរស ទូល​ព្រះបង្គំ​ជាខ្ញុំ​បានហើយ ថ្ងៃនេះ​ទូលព្រះបង្គំ​ជាខ្ញុំ បានរួច​ចាកការ​សម្លាប់​ដោយលំបាក ទូល​ព្រះបង្គំ​ជាខ្ញុំ មានចិត្ត​ឱនឆ្ពោះ​ទៅក្នុង​បព្វជ្ជា​តែម្យ៉ាង។

[៣០៥] (ព្រះរាជា…) ម្នាលសុធម្មាទេវី សោមនស្សកុមារ​ជាបុត្រ​របស់នាង​នេះ នៅក្មេង ជាអ្នក​អនុគ្រោះ ថ្ងៃនេះ​ខ្ញុំអង្វរ​ករកុមារ​នោះពុំ​បានសោះ ក្រែង​តែនាង​ទើប​អង្វរករ​នូវកុមារ​នោះបាន។

[៣០៦] (សុធម្មាទេវី…) ហៃបា ចូរអ្នក​ត្រេកអរ​ក្នុង​ភិក្ខាចរិយ​វត្តចុះ ចូរអ្នក​ពិចារណា​ធម៌ទាំង​ឡាយហើយ​បួសចុះ អ្នកចូរ​ទំលាក់​ចោលនូវ​អាជ្ញា​ក្នុងពួក​សត្វ​ទាំងអស់​ចេញ មិនមាន​អ្នកណា​និន្ទាបាន ហើយចូរ​ទៅកាន់​ឋាន​ព្រហ្មលោក​ចុះ។

(ព្រះរាជា…) ម្នាលនាងសុធម្មា នាងនិយាយពាក្យណា (ពាក្យនោះ) ជា​អស្ចារ្យ​ក្រៃពេក នាងឈ្មោះ​ថាញ៉ាំងខ្ញុំ​ដែលដល់​នូវសេចក្តី​ទុក្ខ ឲ្យរឹត​តែបាន​ទុក្ខឡើង កាល​ខ្ញុំនិយាយ​ថា ចូរនាង​អង្វរករ​បុត្រ នាងបែរ​ជាញ៉ាំង​កុមារ​ឲ្យប្រឹងប្រែង​វិញ។

[៣០៧] (សុធម្មាទេវី…) ព្រះអរិយៈទាំងឡាយណា រួចស្រឡះហើយ (ចាក​រាគាទិក្កិលេស) ជាអ្នក​បរិភោគ​នូវភោជន​មិនមាន​ទោស រំលត់ហើយ តែងត្រាច់​ទៅកាន់​លោកនេះ ខ្ញុំម្ចាស់​មិនអាច​ហាមឃាត់​ព្រះរាជកុមារ ដែល​កំពុង​ដើរទៅ​កាន់ផ្លូវ​របស់​ព្រះអរិយៈ​នោះបាន​ទេ។

[៣០៨] (ព្រះរាជា…) ជនទាំងឡាយណា ប្រកប​ដោយ​ប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ នាង​សុធម្មាទេវី​នេះ ជាស្រ្តីមាន​សេចក្តី​ខ្វល់ខ្វាយតិច បា្រសចាក​សេចក្តី​សោក ព្រោះបាន​ស្តាប់ពាក្យ​សុភាសិត​ទាំងឡាយ​នៃពួក​ជនណា ជន​ទាំងនោះ គួរអ្នក​ផង​គប់រក​ដោយពិត។

ចប់ សោមនស្សជាតក ទី៩។

ចម្បេយ្យជាតក ទី១០

(៥០៦. ចម្បេយ្យជាតកំ (១០))

[៣០៩] (ព្រះបាទពារាណសីត្រាស់សួរថា) នាងជាអ្វី មានពន្លឺ​ដូចជា​ផ្លេក​បន្ទោរ ឬដូចជា​ផ្កាយព្រឹក នាងជា​ស្ត្រីទេវតា ឬជា​ស្ត្រីគន្ធព្វ យើងមិន​សំគាល់​នាងថាជា​ស្ត្រីមនុស្ស​ទេ។

[៣១០] (នាងនាគីក្រាបបង្គំទូលថា) បពិត្រមហារាជ ខ្ញុំម្ចាស់​មិនមែន​ជាស្ត្រី​ទេវតា មិន​មែន​ជាស្ត្រីគន្ធព្វ មិនមែន​ជាស្ត្រី​មនុស្ស បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ម្ចាស់ជា​នាគកញ្ញា មក​ក្នុង​​ទីនេះ​ដោយសេចក្តី​ត្រូវការ។

[៣១១] (ព្រះរាជា…) នាងមានចិត្តតក់ស្លុត មានឥន្រ្ទិយ​ញ័ររន្ធត់ តំណក់ទឹក​ភ្នែក​ទាំង​ឡាយ ហូរសស្រាក់​ចាកភ្នែក​ទាំងឡាយ​របស់នាង ចុះវត្ថុ​អ្វីរបស់​នាងបាត់ ម្នាលនារី នាង​ចង់​បានរបស់​អ្វី បានជា​មកក្នុង​ទីនេះ ចូរនាង​ប្រាប់​ហេតុនោះ​មកចុះ។

[៣១២] (នាងនាគី…) បពិត្រព្រះអង្គជា​ធំជាងជន ពួកជន​បានហៅ​សត្វណា ថា​ឧរគៈ មានតេជះ​ដ៏ខ្ពង់ខ្ពស់ តែងហៅ​សត្វនោះថា​នាគ បុរស​អ្នកត្រូវ​ការចិញ្ចឹម​ជីវិត បាន​ចាប់​នាគ​នោះមក​ហើយ សូមព្រះអង្គ​លែងនាគ​នោះ​ពីចំណង​ទៅ នាគ​នោះ​ជាប្តី​របស់​ខ្ញុំម្ចាស់។

[៣១៣] (ព្រះរាជា…) នាគរាជនេះ បរិបូណ៌​ដោយកម្លាំង និងព្យាយាម ហេតុ​ដូចម្តេច ក៏សេ្តចមក​លុះក្នុង​កណ្តាប់ដៃ​នៃមនុស្ស​កំសត់​ទៅវិញ ម្នាលនាគ​កញ្ញា ចូរនាង​ប្រាប់​ហេតុ​នោះដល់​យើង ធ្វើម្តេច​ទើបយើង​ស្គាល់នាគ​ដែល​គេចាប់​មក (នោះ) បាន។

[៣១៤] (នាងនាគី…) ពិតដូច្នោះមែន នាគរាជ​នោះបរិបូណ៌​ដោយកំឡាំង និង​ព្យាយាម អាចធ្វើ​សូម្បីនូវ​នគរ​ឲ្យជាផេះ​បាន ប៉ុន្តែ​នាគរាជ​នោះគោរព​ធម៌ ព្រោះ​ហេតុ​នោះ ទើបខំ​តែធ្វើ​តបធម៌។

[៣១៥] បពិត្រព្រះរាជា នាគរាជជាអ្នករក្សា​ចាតុទ្ទសីឧបោសថ និង​បណ្ណរសី​ឧបោសថ នៅជិត​ផ្លូវ​ត្រឡែងកែង បុរស​អ្នកត្រូវ​ការ​ចិញ្ចឹមជីវិត បាន​ចាប់​នាគរាជ​នោះមក​ហើយ សូម​ព្រះអង្គ​លែងនាគរាជ​នោះពី​ចំណង នាគរាជ​នុ៎ះជា​ប្តីរបស់​ខ្ញុំម្ចាស់។

[៣១៦] នាងនាគជាស្រីស្នំរបស់នាគរាជ ដប់ប្រាំមួយពាន់ ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី មានផ្ទះ​ជាទីដេក​ក្នុងទឹក នាងនាគ​ទាំងនោះ​ឯង ក៏ដល់​នូវនាគរាជ​នោះជា​ទី​ពឹង។ សូម​ព្រះអង្គ​លែង (នាគរាជ​នោះ) ដោយនូវ​គន្លងធម៌ ដោយអំពើ​មិនអាក្រក់ គឺ​ដោយ​​ស្រុកសួយ ដោយ​មាសឆ្តោរ ដោយគោ​មួយរយ ចូរ​ឲ្យនាគ​មានកាយ​រួចស្រឡះ​ហើយ ត្រាច់ទៅចុះ (នាគ) អ្នក​ត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៧] (ព្រះរាជា…) យើងដោះលែង (នាគរាជ) ដោយ​នូវគន្លង​ធម៌ដោយ​អំពើ​មិន​អាក្រក់ គឺដោយ​ស្រុកសួយ ដោយ​មាសឆ្តោរ ដោយ​គោមួយរយ ចូរ​ឲ្យនាគ​មានកាយ​រួចស្រឡះ ហើយ​ត្រាច់ទៅចុះ (នាគ) អ្នកត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។ ម្នាល​ព្រាន យើង​ឲ្យមាសឆ្តោរ​មួយរយ​ផង កុណ្ឌល​ជាវិការៈនៃ​កែវមណី​ដ៏ច្រើនផង បល្ល័ង្ក​មានជ្រុង ៤ មានពណ៌​ដូចផ្កា​ត្រកៀត​ផង ភរិយា​ស្មើគ្នា (ដោយ​វ័យជាដើម) នេះពីរ​នាក់​ផង គោ​ឧសភ​មួយរយផង នាគ​មានកាយ​រួចស្រឡះ​ហើយ ចូរត្រាច់​ទៅចុះ (នាគ) អ្នក​ត្រូវ​ការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៨] (អាលម្ពាយ…) បពិត្រព្រះអង្គជាធំជាងជន ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ​វៀរចាក​ព្រះរាជ​អំណោយ​ក៏បាន ទូលព្រះបង្គំ​សូមលែង​នាគនោះ​អំពី​ចំណង នាគ​មានកាយ​រួចស្រឡះ​ហើយ ចូរត្រាច់នៅចុះ (នាគ) អ្នក​ត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៩] (អភិសម្ពុទ្ធគាថា) ចម្បេយ្យកនាគ បានរួច​ហើយ ក្រាបបង្គំ​ទូល​ព្រះរាជា​ថា បពិត្រ​ព្រះរាជា​ក្នុង​ដែនកាសី សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ អ្នក​ញ៉ាំង​ដែន​កាសី​ឲ្យចំរើន សូមថ្វាយ​បង្គំព្រះអង្គ ទូលព្រះបង្គំ​ជាខ្ញុំ សូមផ្គង​ក្រពុំ​ម្រាមដៃ​ចំពោះ​ព្រះអង្គ ទូល​ព្រះបង្គំ​ជាខ្ញុំ ចង់បង្ហាញ​នូវលំនៅ​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ (ដល់ព្រះអង្គ)។

[៣២០] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នក​ប្រាជ្ញ​ទាំងឡាយ ពោលនូវ​ហេតុនុ៎ះថា ជាសេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត ប៉ុន្តែ​បើអ្នក​អង្វរ​រឿង​នុ៎ះ​នឹងយើង ម្នាលនាគ យើងនឹង​ទៅមើល​លំនៅ​របស់អ្នក។

[៣២១] (នាគរាជ…) បើទុកជាខ្យល់គួចយកភ្នំទៅបាន ព្រះចន្ទ្រ និងព្រះ​អាទិត្យ​ជ្រុះ​ចុះ​មកលើ​ផែនដី ទោះស្ទឹង​ទាំងពួង​ហូរច្រាស​បាន បពិត្រ​ព្រះរាជា ទូលព្រះបង្គំ​ជាខ្ញុំ ក៏​មិន​​ពោលពាក្យ​កុហកទេ។ ផ្ទៃអាកាស​បែកធ្លាយ​ក្តី សមុទ្រ​រីងស្ងួតក្តី ផែនដី​ជាទី​ទ្រសត្វ​ទ្រ​ទ្រព្យ គប្បីខ្មូរ ទាំងភ្នំមេរុ​សណ្តក​ឡើង ព្រមទាំង​ឫសក្តី បពិត្រ​ព្រះរាជា ទូល​ព្រះបង្គំ​ជាខ្ញុំ មិន​​ពោលពាក្យ​កុហកទេ។

[៣២២] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយ​ហេតុណា អ្នកប្រាជ្ញ​ទាំងឡាយ ពោលនូវ​ហេតុនុ៎ះថា ជាសេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត ប៉ុន្តែ​បើអ្នក​អង្វរ​រឿង​នុ៎ះនឹង​យើង ម្នាលនាគ យើងនឹង​ទៅមើល​លំនៅ​របស់​អ្នកដែរ។

[៣២៣] ពួកអ្នកសោត ក៏ជាសត្វមានពិសខ្លាំងក្លា​ពន្លឹកណាស់ មានតេជះ​ច្រើន ឆាប់​ខឹង អ្នករួច​អំពីចំណងបាន ព្រោះហេតុ​នៃយើង អ្នកគួរ​ដឹងនូវ​ឧបការ​គុណ ដែល​យើង​បាន​ធ្វើ​ហើយ។

[៣២៤] (នាគរាជ…) បុគ្គលណាមិនស្គាល់នូវបុគ្គលមាន​កុសលកម្ម​ធ្វើ​ហើយ (ធ្វើ​បុណ្យ) ប្រាកដ​ដូច​ព្រះអង្គ បុគ្គលនោះ​ចូរឆេះ​ក្នុងនរក មាន​សភាព​គួរស្បើម កុំ​ឲ្យបាន​សេចក្តី​សុខប្រព្រឹត្ត​ទៅក្នុង​កាយបន្តិច​បន្តួច​សោះ ចូរជាប់​នៅក្នុង​ទ្រុង ដល់​នូវ​សេចក្តី​ស្លាប់​ចុះ។

[៣២៥] (ព្រះរាជា…) ពាក្យប្តេជ្ញារបស់អ្នកនុ៎ះ ជាពាក្យសត្យ អ្នកចូរ​កុំមាន​សេចក្តី​ក្រោធ អ្នកចូរ​កុំចង​សេចក្តី​ក្រោធទុក ពួកគ្រុឌ​ក៏ចូរវៀរ​លែង​ត្រកូលនាគ​ទាំងអស់​របស់​អ្នក ដូចពួក​មនុស្ស​វៀរចាក​គំនរភ្លើង​ក្នុងគិម្ហសម័យ​ដូច្នោះ​ចុះ។

[៣២៦] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គ​អនុគ្រោះនូវ​ត្រកូលនាគ ដូច​ជា​មាតា​អនុគ្រោះ​កូនប្រុស​តែម្នាក់​ដែលជា​ទីស្រឡាញ់​ស្មោះ ចំណែក​ខាងទូល​ព្រះបង្គំ​ជាខ្ញុំ ព្រមទាំង​ត្រកូលនាគ នឹងធ្វើ​នូវការ​ខ្វល់ខ្វាយ​បំរើ ចំពោះ​ព្រះអង្គ​ដ៏លើស​លុប។

[៣២៧] (ព្រះរាជា…) នែវឺយ ពួកភ្នាក់ងារ​គ្រប់តំណែង ចូរទឹម​រាជរថ​ដ៏​វិចិត្រ​ដោយ​​ប្រពៃ ចូរទឹម​អស្សតរ​ដែលកើត​ក្នុងដែន​កម្ពុជៈ ជាពាហនៈ​ទូន្មាន​បានបទ​ល្អហើយ ចូរ​រៀប​ដំរី ប្រដាប់​ដោយ​គ្រឿងមាស យើង​នឹងទៅ​មើលលំនៅ​របស់នាគ។

[៣២៨] (អភិសម្ពុទ្ធគាថា) ពួកស្គរធំ ស្គរតូច ត្រែ ស័ង្ខ​របស់​ព្រះរាជា​ព្រះនាម​ឧគ្គសេន ក៏លាន់​ឮឡើង ព្រះរាជា​ទ្រង់​ព្រះលំអ​ច្រើនប្រការ ទ្រង់​ស្តេចយាង​ទៅ​ក្នុង​កណ្តាល​​នៃពួកនារី​ដែលចោម​រោមជុំវិញ។

[៣២៩] ព្រះរាជាអ្នកញ៉ាំងដែនកាសី​ឲ្យចំរើន បានទត​ផែនដី​ដ៏វិចិត្រ​ដោយ​មាស និង​ប្រាសាទ​ទាំងឡាយ​ជាវិការៈ​នៃមាស ដែលក្រាល​ដោយ​បន្ទះ​កែវពៃទូរ្យ។ ព្រះរាជា​អង្គនោះ ទ្រង់ចូល​ទៅកាន់​នាគពិភព​ដ៏សម្បើម ជាទីនៅ​នៃ​ចម្បេយ្យនាគរាជ ដ៏ភ្លឺ​ស្វាង​ដូចជា​ពណ៌នៃ​ព្រះអាទិត្យ​មាន​រស្មីផ្លេកៗ ដូចផ្លេក​បន្ទោរ​ពណ៌មាស។ ព្រះបាទ​កាសីនោះ ទ្រង់​ទត​និវេសនដ្ឋាន​របស់​ចម្បេយ្យ​នាគរាជ ដ៏ដេរដាស​ដោយឈើ​ទាំងឡាយ​ផ្សេងៗ ដ៏​ផ្សព្វផ្សាយ​ដោយក្លិន​ក្រអូប​ផ្សេងៗ។ កាលដែល​ព្រះបាទ​កាសី ទ្រង់ចូល​ទៅហើយ តូរ្យតន្ត្រី​ទាំងឡាយ​ជាទិព្វ ក៏លាន់​ឮឡើង នាគកញ្ញា​ទាំងឡាយ​ក៏រាំថ្វាយ ក្នុង​រាជនិវេសន៍​នៃ​ចម្បេយ្យនាគរាជ។

ព្រះរាជនិវេសន៍នោះ ដេរដាស​ដោយពួកនៃ​នាគកញ្ញា ព្រះរាជា​កាសីទ្រង់​ជ្រះថ្លា ឡើងគង់​លើ​បល្ល័ង្ក ជាវិការៈ​នៃមាស មានបង្អែក​ដ៏លាបលន​ដោយ​ខ្លឹមចន្ទន៍។

[៣៣០] ព្រះបាទកាសីនោះ ទ្រង់សោយ ទ្រង់រីករាយ​ក្នុងនាគ​ពិភពនោះ ហើយ​មាន​ព្រះរាជឱង្ការ​ចំពោះ​ចម្បេយ្យ​នាគរាជ​ថា វិមានដ៏​ប្រសើរ​ទាំង​ឡាយរបស់​អ្នកនេះ មាន​ពណ៌ដូច​ព្រះអាទិត្យ​ដ៏ភ្លឺផ្លេកៗ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ពួកនាង​នាគកញ្ញា​នោះ ពាក់នូវ​គ្រឿងប្រដាប់​មាស មាន​សម្លៀក​បំពាក់ដ៏​ល្អ មានម្រាម​ដៃមូល ប្រកប​ដោយផ្ទៃ (ដៃ និងជើង) ដ៏ក្រហម មាន​សម្បុរ​មិនអន់​អាប់ លើក (នូវទិព្វបានៈ) ទៅថ្វាយ​ដើម្បី​សោយ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ស្ទឹង​ទាំងឡាយ​មានទឹក​ត្រជាក់ មានត្រី​មានស្រកា​ក្រាស់ មាន​អាទាសបក្សី​យំពីរោះ មានកំពង់​ល្អ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុង​មនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ហ្វូងក្រៀល ក្ងោក ហង្ស តាវ៉ៅ ដ៏ជា​ទិព្វ ស្រែកនូវ​សម្រែក​ដ៏ពីរោះ ហើរទំ​ពីព្រឹក្សា​មួយ ទៅរក​ព្រឹក្សា​មួយ ធម្មជាត​ដែលប្រាកដ​ដូច្នេះ មិនមាន​ក្នុង​មនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បី​អ្វី។ ដើមស្វាយ ដើម​សាលព្រឹក្ស ដើមមៀន​ ដើមព្រីង ដើម​រាជព្រឹក្ស ដើម​ជ្រនៀង​ទាំងឡាយ មានផ្កា​រីកស្គុះស្គាយ រុក្ខជាត​ដែល​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ក្លិនដ៏ជាទិព្វ​ទាំងឡាយ រមែង​បក់ផ្សាយ​ជុំវិញ​ស្រះបោក្ខរណី​ទាំង​នេះជានិច្ច គន្ធជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។

[៣៣១] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំ​ជាខ្ញុំ ធ្វើ​តបធម៌ មិនមែន​ព្រោះហេតុ​ចង់បានកូន មិនមែន​ចង់បាន​ទ្រព្យ ឬថា មិន​មែន​ព្រោះហេតុ​ចង់បាន​អាយុទេ ទូល​ព្រះបង្គំ​ជាខ្ញុំ ចង់បាន​កំណើតជា​មនុស្ស ព្រោះ​ហេតុនោះ ទើបខំ​ប្រឹងធ្វើ​តបធម៌។

[៣៣២] (ព្រះរាជា…) អ្នកមានភ្នែកក្រហម មានរស្មីភ្លឺ​ច្រាលឆ្អៅ មានខ្លួន​ប្រដាប់​ហើយ មានសក់ និងពុកមាត់​កោរកាត់​ហើយ ប្រស់ព្រំ​យ៉ាងល្អ ដោយ​ចន្ទន៍ក្រហម ភ្លឺផ្សាយ​ទៅសព្វទិស ដូចជា​គន្ធព្វរាជ។ អ្នកមាន​ឫទ្ធិដូច​ជាទេវតា មាន​អានុភាព​ច្រើន បរិបូណ៌​ដោយកាម​ទាំងឡាយ​គ្រប់យ៉ាង។ ម្នាល​នាគរាជ មនុស្សលោក​ប្រសើរ​ដោយ​វិសេស​ជាងនាគ​ពិភពនេះ ដោយ​ហេតុអ្វី យើងសូម​សួរអ្នក​ចំពោះ​ហេតុនុ៎ះឯង។

[៣៣៣] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន សេចក្តីបរិសុទ្ធិក្តី ការ​សង្រួមក្តី បើវៀរ​ចាកមនុស្ស​លោកចេញ​ហើយ ឥតមានទេ បើទូល​ព្រះ​បង្គំជាខ្ញុំ បាន​កំណើត​ជាមនុស្ស​ហើយ នឹងធ្វើនូវ​ទីបំផុត​នៃជាតិ និងមរណៈ។

[៣៣៤] (ព្រះរាជា…) ពួកជនដែលប្រកបដោយប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ គេត្រូវ​គប់រក​ដោយពិត ម្នាល​នាគរាជ ចំណែក​ខាងយើង បាន​ឃើញនូវ​ពួកនាង​នារីផង នូវអ្នក​ផង នឹងធ្វើបុណ្យទាំង​ឡាយ​យ៉ាងច្រើន។

[៣៣៥] (នាគរាជ…) ពួកជនដែលប្រកបដោយប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ គេត្រូវ​គប់រក​ដោយពិត បពិត្រ​ព្រះរាជា ព្រះអង្គ​ទតឃើញ​នូវពួក​នាងនារី​ផង នូវទូលព្រះ​បង្គំជាខ្ញុំផង សូមព្រះអង្គ​ធ្វើនូវបុណ្យ​ទាំង​ឡាយ​យ៉ាងច្រើនចុះ។

[៣៣៦] បា្រក់របស់ទូលព្រះបង្គំ​ជាខ្ញុំនេះ​ច្រើនណាស់ ទាំង​គំនរមាស ក៏​ប្រហែល​កំពស់​ដើមត្នោត សូម​ព្រះអង្គ​ឲ្យរាជបម្រើ​នាំអំពី​នាគពិភព​នេះ ទៅកសាង​ព្រះរាជ​ដំណាក់ ជាវិការៈ​នៃមាស ពួកជាង​ចូរធ្វើ​កំពែងជា​វិការៈនៃ​ប្រាក់ចុះ។ គំនរ​កែវមុក្តា មាន​ប្រាំពាន់វាហៈ (រទេះ) គំនរ​កែវពៃទូរ្យ (ប្រាំពាន់វាហៈ) នេះ សូមពួក​ជននាំ​ទៅអំពីនាគ​ពិភព​នេះ ហើយ​ក្រាលលើ​ផែនដី​ខាងក្នុងបូរី ឲ្យជា​ទីមិន​មានភក់ មិនមាន​ធូលី។ បពិត្រ​ព្រះរាជា​ដ៏ប្រសើរ សូមព្រះអង្គ​គ្រប់គ្រង​ក្រុងពារាណសី ឲ្យជា​វិមាន​ប្រសើរ មានលំអ​ច្រើន​អន្លើ ជានគរ​ស្តុកស្តម្ភ ទូលំទូលាយ​ មានសភាព​ដូច្នេះចុះ បពិត្រ​ព្រះអង្គ​មាន​ប្រាជ្ញា​មិនថោក​ថយ សូមព្រះអង្គ​សោយរាជ្យ​ចុះ។

ចប់ ចម្បេយ្យជាតក ទី១០។

មហាបលោភនជាតក ទី១១

(៥០៧. មហាបលោភនជាតកំ (១១))

[៣៣៧] (ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងជាតក​នេះថា) ទេវបុត្រ​មានឫទ្ធិ​ច្រើន ច្យុតចាក​ព្រហ្មលោក បានកើត​ជាបុត្រ​នៃព្រះរាជា ទ្រង់ឋិត​នៅក្នុង​សម្បត្តិ​ជាគ្រឿង​ញ៉ាំង​សេចក្តី​ប្រាថ្នាទាំងពួង​ឲ្យសម្រេច។ កាមទាំង​ឡាយក្តី កាមសញ្ញា​ក្តី មិនមាន​ក្នុងព្រហ្មលោក​ទេ ព្រះរាជបុត្រ​នោះនឿយ​ណាយចាក​កាមទាំងឡាយ ព្រោះ​ឈាន​សញ្ញា (ដែល​កើតក្នុង​ព្រហ្ម​លោក) នោះឯង។ ក៏ក្នុង​ព្រះរាជវាំង​នៃព្រះរាជា​នោះ មាន​ព្រះរាជ​ដំណាក់​សម្រាប់​ចំរើនឈាន ដែល​គេកសាង​ហើយ​ដោយល្អ ព្រះរាជបុត្រ​នោះ ទ្រង់សម្ងំ​តែមួយ​ព្រះអង្គឯង ចំរើនឈាន​ក្នុងទីកំបាំង​ក្នុងព្រះរាជ​ដំណាក់នោះ។ ព្រះបាទ​កាសីនោះ ទ្រង់​បរិទេវនាការ​ចង្អៀតចង្អល់​ដោយ​សេចក្តី​សោក​ព្រោះ​ព្រះរាជបុត្រ​ថា ព្រះរាជបុត្រ​តែមួយ​របស់យើង​នេះ មិន​បរិភោគកាម។ ឧបាយ​ក្នុងរឿង​នេះ​ដូចម្តេចហ្ន៎ ឬថា នរណាហ្ន៎ ចេះ​ខ្វល់ខ្វាយ​ក្នុងរឿងនេះ អ្នកណា​អាចប្រលោម​កូនអញ ឲ្យប្រាថ្នា​កាមទាំង​ឡាយបាន។

[៣៣៨] ក្នុងព្រះរាជវាំងនោះឯង មានកុមារីម្នាក់ ជាស្ត្រីមាន​សម្បុរ និងរូប​ល្អ ជាស្ត្រី​ឈ្លាសវាងវៃ​ក្នុងការ​រាំច្រៀង ទាំងបាន​សិក្សាល្អ​ក្នុងការប្រគុំ កុមារីនោះ ចូលទៅ​គាល់ក្នុង​ទីនោះហើយ ក្រាបបង្គំ​ទូល (ព្រះរាជា) ថា បើ​ព្រះរាជ​ឱរស​នឹងបាន​ជាព្រះភស្តា​នៃ​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​អាចនឹង​ប្រលោម​ព្រះរាជឱរស​នោះ​ឲ្យខាង​តែបាន។

[៣៣៩] ព្រះរាជា ទ្រង់មានព្រះរាជឱង្ការដូច្នេះ​នឹងកុមារី​ដែលនិយាយ​ដូច្នោះ​នោះ​ថា ចូរនាង​ប្រលោម​ព្រះរាជឱរស​នោះចុះ ព្រះ​រាជឱរសនោះ នឹងជា​ភស្តា​របស់​នាង។

[៣៤០] កុមារីនោះក៏ទៅខាងក្នុងព្រះរាជវាំង ហើយ (ច្រៀង) នូវចម្រៀង ដែល​ប្រកប​ដោយកាម​ច្រើនប្រការ ពោលគាថា​ដ៏វិចិត្រ​ជាទីស្រឡាញ់ ជ្រួតជា្រប​ក្នុងហឫទ័យ។

[៣៤១] ចំណង់ក្នុងកាមកើតឡើង ដល់ព្រះរាជបុត្រ​នោះ ព្រោះបាន​ស្តាប់​សម្លេង​របស់នារី​ច្រៀងថ្វាយ​នោះឯង ព្រះរាជឱរស​នោះ ទ្រង់សាក​សួរជន​ថា យីអើ នុ៎ះជា​សម្លេង​នរណា ឬថា នរណានោះ​ពោលពាក្យ​ខ្ពស់ទាប​ច្រើន ដ៏ជ្រួតជ្រាប​ក្នុង​ហឫទ័យ​ ជាទី​ស្រឡាញ់ ជាសុខ​ត្រចៀក​របស់អញ។

[៣៤២] បពិត្រព្រះសម្មតិទេព នុ៎ះឯងជាស្ត្រី ស្រ្តីនុ៎ះចេះ​ល្បែងច្រើន​ប្រការ បើ​ព្រះអង្គ​ទ្រង់សោយ​នូវកាម​ទាំងឡាយណា កាមទាំងឡាយ​នោះ នឹង​ញ៉ាំង​ព្រះអង្គ ឲ្យរឹង​រឹត​តែគាប់​ព្រះទ័យ។

[៣៤៣] អើបើដូច្នោះ ចូរកុមារីមកអាយចុះ ចូរច្រៀង​ក្នុងទីជិតចុះ ចូរច្រៀង​ក្នុងទី​ជិតអាស្រម​ក្នុងសំណាក់​នៃយើងចុះ។

[៣៤៤] កុមារីនោះ ច្រៀងក្នុងទីខាង​ក្រៅជញ្ជាំង ហើយចូល​ទៅក្នុងព្រះ​រាជ​ដំណាក់​សំរាប់​ចំរើនឈាន ដើម្បី​ចងព្រះរាជ​កុមារនោះ​តាមលំដាប់ ដូចជា​ហ្មដំរី​ចងដំរី​ក្នុង​ព្រៃ។

[៣៤៥] ធម៌ច្រណែនបានកើតព្រោះដឹងនូវ​កាមរស​នៃកុមារី​នោះ យើងត្រូវ​តែ​បរិភោគ​កាមទាំងឡាយ​តែម្នាក់ឯង​ប៉ុណ្ណោះ កុំ​ឲ្យមាន​បុរស​ដទៃឡើយ។ តពី​នោះទៅ ព្រះរាជកុមារ​ទ្រង់កាន់ដាវ ព្យាយាមដើម្បី​សម្លាប់​បុរសទាំង​ឡាយ ដោយគិតថា អញត្រូវ​បរិភោគ​កាមតែម្នាក់​ឯងប៉ុណ្ណោះ កុំគប្បី​មានបុរស​ដទៃ។

[៣៤៦] ក្នុងកាលនោះ អ្នកជនបទទាំងអស់​មកប្រជុំគ្នា កន្ទក់​កន្ទេញថា បពិត្រ​មហារាជ ព្រះរាជ​បុត្ររបស់​ព្រះអង្គនេះ បៀតបៀន​នូវជន​ដែលមិន​ប្រទូស្ត។

[៣៤៧] ព្រះរាជាជាក្សត្រ ទ្រង់បំបរបង់​ព្រះរាជបុត្រ​ចេញចាក​ដែននោះថា ទីដែន​របស់អញ​មានត្រឹម​ណា ឯង​មិនត្រូវ​នៅត្រឹម​នោះទេ។

[៣៤៨] លំដាប់នោះ ព្រះរាជកុមារនោះ ទ្រង់នាំ​ភរិយា​ចូលទៅ​ជិតសមុទ្រ ធ្វើនូវ​បណ្ណសាលា ហើយចូល​ទៅកាន់​ព្រៃដើម្បី​ស្វែងរក​ផលាផល។

[៣៤៩] លំដាប់នោះ ឥសីមកខាងលើៗ​សមុទ្រ​ដល់ក្នុងទីនុ៎ះ ឥសីនោះ​បាន​ឃើញផ្ទះ​របស់​ព្រះរាជកុមារ​នោះក្នុង​កាលភត្ត​ដល់ហើយ។

[៣៥០] ឯភរិយាក៏ប្រលោមតាបសនោះ (ម្នាលភិក្ខុ) អ្នកចូរ​មើលអំពើ​អាក្រក់​គួរស្បើម (នោះ) ចុះ តាបសនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌​ហើយ ក៏សាបសូន្យ​ចាកឫទ្ធិ។

[៣៥១] ចំណែកខាងព្រះរាជបុត្រ ដល់វេលា​ល្ងាច ក៏នាំយកមើមឈើ និងផ្លែ​ឈើជា​ច្រើន មកអំពីទី​ស្វែងរក​ផលាផល​ដោយអម្រែក ហើយចូល​ទៅ​កាន់អាស្រម។

[៣៥២] ឯឥសីបានឃើញសេ្តចហើយ ក៏ចូលទៅជិត​សមុទ្រ​ដោយ​គិតថា អញនឹង​ទៅកាន់​អាកាស តែឥសីនោះ លិចចុះ​ក្នុងសមុទ្រ។

[៣៥៣] មហាក្សត្របានឃើញឥសីកំពុង​លិចក្នុងសមុទ្រ ហើយពោល​គាថា​ទាំងនេះ ដោយសេចក្តី​អនុគ្រោះ​ដល់តាបស​នោះថា

[៣៥៤] តាបសមកលើទឹកមិនបែក ដោយឫទ្ធិខ្លួនឯង ហើយលិច​ក្នុងសមុទ្រ ព្រោះដល់​នូវសេចក្តី​ច្រឡូកច្រលំ​ដោយស្រ្តី។ ធម្មតា​ពួកស្រី ជាអ្នកនាំ​ឲ្យ​វិលវល់​ណាស់ មាន​មាយាច្រើន ជាអ្នកញ៉ាំង​ព្រហ្មចរិយធម៌​ឲ្យកម្រើក តែង​នាំពន្លិច បុគ្គល​ដឹងច្បាស់​នូវហេតុ​នោះហើយ គប្បី​វៀរអំពី​ចម្ងាយ។ ពួកស្រី​មានសំដី​ឥតទោស មាន​សំដីទន់ភ្លន់ ស្មើដោយ​ស្ទឹង ព្រោះគេ​បំពេញ​បានដោយ​កម្រ តែងនាំ​ពន្លិច បុគ្គល​អ្នកដឹង​ច្បាស់នូវ​ហេតុនោះ​ហើយ គប្បីវៀរ​ចេញអំពី​ចម្ងាយ។ ស្រីទាំង​នុ៎ះ ចូលទៅគប់​រកបុរសណា ព្រោះ​សេចក្តី​ពេញចិត្ត​ក្តី ព្រោះ​ទ្រព្យក្តី រមែងដុត​បំផ្លាញ​បុរសនោះ​យ៉ាងឆាប់ ដូច​ភ្លើងព្រៃ​ដុតនូវ​ឋានទី​របស់ខ្លួន។

[៣៥៥] សេចក្តីនឿយណាយ ក៏កើតមានឡើង​ដល់ឥសី ព្រោះបាន​ស្តាប់​ព្រះរាជ​បន្ទូល​របស់​មហាក្សត្រ ហើយត្រឡប់​បាននូវ​ផ្លូវចាស់ (ឈាន​វិសេស) ក៏ទៅ​តាម​អាកាស​វិញ។

[៣៥៦] ព្រះមហាក្សត្រជាអ្នកប្រាជ្ញ លុះបានឃើញ​ឥសីទៅ​តាមអាកាស​ហើយ ក៏បាន​នូវសេចក្តី​តក់ស្លុត ទ្រង់គាប់​ព្រះរាជ​ហ្ឫទ័យស៊ប់​ចំពោះ​បព្វជ្ជា។

លំដាប់នោះ ព្រះមហាក្សត្រនោះ ទ្រង់បព្វជ្ជាហើយ ក៏នឿយណាយ​ចាក​កាមរាគ លុះ​នឿយណាយ​ចាកកាម​រាគហើយ បានចូល​ទៅកើត​ក្នុង​ព្រហ្មលោក។

ចប់ មហាបលោភនជាតក ទី១១។

បញ្ចបណ្ឌិតជាតក ទី១២

(៥០៨. បញ្ចបណ្ឌិតជាតកំ (១២))

[៣៥៧] (ព្រះបាទវិទេហៈត្រាស់ថា) អ្នកប្រាជ្ញទាំង ៥ នាក់​មកជួបជុំគ្នា​ហើយ ប្រស្នាភ្លឺ​ច្បាស់​ដល់យើង អ្នកទាំងឡាយ​ចូរស្តាប់​ប្រស្នានោះ អ្នក​ផងគួរសំដែង (ប្រាប់) នូវ​សេចក្តី​ដែលគួរ​និន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌​កំបាំង​ដល់នរណា។

[៣៥៨] (អាចារ្យសេនកៈទូលថា) បពិត្រព្រះភូមិបាល សូមព្រះអង្គ​ធ្វើ​ឲ្យជាក់​ច្បាស់ដល់​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ ព្រះអង្គ​ជាអ្នកចិញ្ចឹម ជាអ្នក​អត់ធន់​នូវរាជ​កិច្ច​ដ៏ធ្ងន់ សូមព្រះអង្គ​ទ្រង់ពោល​ប្រស្នានុ៎ះ​មុន បពិត្រ​ព្រះជនិន្ទ អ្នក​ប្រាជ្ញទាំង ៥ នាក់​ពិចារណា​នូវរបស់​ជាទី​ស្រឡាញ់ និងជាទី​គាប់ព្រះទ័យ​របស់​ព្រះអង្គ ហើយនឹង​ក្រាបទូល​ក្នុងកាល​ជាខាង​ក្រោយ។

[៣៥៩] (ព្រះរាជា…) ភរិយាណា មានសីលពិត ដែលបុរស​ដទៃលួច (សម្ផស្ស) មិនបាន ជាស្រី​ប្រព្រឹត្តតាម​អំណាចនៃ​សេចក្តី​ប្រាថ្នារបស់​ភស្តា ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្តនៃ​ភស្តា បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌កំបាំង ដល់​ភរិយា (នោះ) ឬ។

[៣៦០] (អាចារ្យសេនកៈ…) សំឡាញ់ណាជាទីរលឹក ជាគតិ ជាទីពឹង​របស់អ្នក ដែលដល់​នូវសេចក្តី​លំបាក អ្នកដែល​ក្តៅក្រហាយ បុគ្គលគួរ​ប្រាប់នូវ​សេចក្តី​ដែលគួរនិន្ទា ឬគួរ​សរសើរ​ដែលជា​អាថ៌កំបាំង​ដល់​សំឡាញ់ (នោះ)។

[៣៦១] (អាចារ្យបុក្កុសៈ…) បងប្អូនណា ទោះបីជាបងបង្អស់ក្តី កណ្តាល​ក្តី ជា​ប្អូន​ពៅក្តី បើបងប្អូន​នោះដំកល់​នៅស៊ប់​ក្នុងសីល មានចិត្ត​នឹងនួន បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែល​គួរនិន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌កំបាំង ដល់​បងប្អូន (នោះ)។

[៣៦២] (អាចារ្យកាមិន្ទ…) កូនប្រុស អ្នកប្រព្រឹត្ត​ទៅក្នុង​អំណាចនៃ​ហ្ឫទ័យ​របស់​បិតា ជាអ្នកធ្វើ​តាមពាក្យ ជា​អនុជាតបុត្រ មានប្រាជ្ញា​មិនអន់​ថយជាង​បិតា បុគ្គលគួរ​ប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរសរសើរ​ដែលជា​អាថ៌កំបាំង​ដល់កូនប្រុស (នោះ)។

[៣៦៣] (អាចារ្យទេវិន្ទ…) បពិត្រព្រះអង្គជាធំជាងជន ដ៏ប្រសើរ​ជាងមនុស្ស មាតា​ណា​ចិញ្ចឹម​កូននោះ ដោយសេចក្តី​ស្រឡាញ់​ពេញចិត្ត បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរសរសើរ​ដែលជា​អាថ៌កំបាំង ដល់មាតា (នោះ)។

[៣៦៤] (មហោសធបណ្ឌិត) សេចក្តីពិតថា ការលាក់​នូវអាថ៌កំបាំង ជា​ការប្រពៃ ការប្រាប់​នូវអាថ៌កំបាំង គេមិន​សរសើរទេ អ្នកប្រាជ្ញ កាលបើ​សេចក្តី​ប្រាថ្នា​មិនទាន់​សម្រេច​នៅឡើយ ត្រូវអត់​សង្កត់ទុក លុះ​សម្រេច​ប្រយោជន៍​ហើយ ទើបគួរ​និយាយ​តាម​សប្បាយ​ចុះ។

[៣៦៥] (នាងឧទុម្ពរាទេវី…) បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គ​ទ្រង់មាន​ព្រះ​ទ័យ​ប្រែប្រួលឬ បពិត្រ​ព្រះអង្គ​ជាធំជាង​មនុស្ស ខ្ញុំម្ចាស់​ស្តាប់​ព្រះតម្រាស់​របស់​ព្រះអង្គ​នោះហើយ តើព្រះអង្គ​ទ្រង់​ព្រះចិន្តា​ដូចម្តេច បានជា​ទ្រង់តូច​ព្រះទ័យ បពិត្រ​ព្រះសម្មតិ​ទេព ខ្ញុំម្ចាស់មិនមាន​កំហុស​ទេឬ។

[៣៦៦] (ព្រះរាជា…) មហាសធ ត្រូវគេសម្លាប់​ព្រោះតែ​ប្រស្នា មហោសធ ជាអ្នក​មានប្រាជ្ញា​ដូច​ផែនដី ខ្ញុំបង្គាប់​គេ​ឲ្យសម្លាប់​ហើយ ខ្ញុំគិត​រឿងនោះ បានជា​តូចចិត្ត ម្នាល​នាងទេវី កំហុស​របស់នាង​មិនមាន​ទេ

[៣៦៧] (ព្រះរាជា…) អ្នកឯង ទើបតែទៅផ្ទះក្នុងពេល​ព្រលប់​សោះ ឥឡូវ​នេះ ស្រាប់​តែមក​វិញភ្លាម អ្នកឯង​ឮដំណឹង​ដូចម្តេច ចិត្តរបស់​អ្នកឯង​រង្កៀស​ដូចម្តេច ម្នាលអ្នក​មានប្រាជ្ញា​ដូចផែនដី នរណា​បានប្រាប់​ដំណឹង​ដូចម្តេច​ដល់អ្នក យើងចង់​ស្តាប់​ពាក្យនោះ អ្នកចូរ​ប្រាប់ពាក្យ​នោះដល់​យើង។

[៣៦៨] (មហោសធ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គ​ស្តេចទៅ​ក្នុងទី​ស្ងាត់ បានប្រាប់​នូវអាថ៌កំបាំង ដែលព្រះអង្គ​ប្រឹក្សា​ហើយ​ក្នុងពេល​ព្រលប់ ដល់ព្រះ​អគ្គមហេសីថា មហោសធ​ត្រូវគេ​សម្លាប់ ព្រោះតែ​ប្រស្នា ក្នុងកាល​ណា សេចក្តី​កំបាំង​ឈ្មោះថា​ព្រះអង្គ​ធ្វើ​ឲ្យប្រាកដ​ហើយ ក្នុងកាលនោះ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៦៩] អាចារ្យសេនកៈបានធ្វើអំពើអាក្រក់ ជាអំពើ​មានសភាព​មិនល្អក្នុង​ឱទ្យាន ដ៏ដេរដាស​ដោយដើម​សាលព្រឹក្ស បានទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់សំឡាញ់ សេចក្តី​កំបាំង​ណាដែល​អាចារ្យសេនកៈ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនោះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧០] បពិត្រព្រះអង្គជាធំជាងជន រោគ (ឃ្លង់) កើតឡើង​ដល់បុក្កុស​បុរស របស់​ព្រះអង្គ រោគនោះ​មិនសមគួរ​ដល់​ព្រះរាជាទេ គាត់បាន​ទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់បង​ប្អូនប្រុស សេចក្តី​កំបាំងណា ដែល​អាចារ្យបុក្កសៈ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧១] អាចារ្យកាមិន្ទនេះ មានអាពាធ​ដ៏អាក្រក់ គឺត្រូវ​នរទេវយក្ខចូល បានទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់កូនប្រុស សេចក្តី​កំបាំងណា ដែល​អាចារ្យ​កាមិន្ទ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបានឮ​ហើយ។

[៣៧២] ព្រះឥន្ទ្របានថ្វាយមណិរតន៍​មានជ្រុង ៨ ដ៏ថ្លៃថ្លា (ដល់​ព្រះបាទ​កុសរាជ) ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ ថ្ងៃនេះ​មណិរតន៍​នោះទៅ​នៅក្នុង​កណ្តាប់ដៃ​នៃអាចារ្យ​ទេវិន្ទ​ហើយ អាចារ្យទេវិន្ទ​ទៅក្នុទីស្ងាត់ ហើយប្រាប់​ដល់មាតា សេចក្តី​កំបាំងណា ដែល​អាចារ្យ​ទេវិន្ទធ្វើ​ឲ្យប្រាកដហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧៣] សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវ​អាថ៌កំបាំង គេមិន​សរសើរ​ទេ អ្នកប្រាជ្ញ កាលបើ​សេចក្តី​ប្រាថ្នាមិនទាន់​សម្រេច ត្រូវអត់​សង្កត់ទុក លុះ​សម្រេច​ប្រយោជន៍​ហើយ ទើបគួរ​និយាយ​តាមសប្បាយចុះ។ បុគ្គល​មិនគប្បី​បើក​នូវអាថ៌កំបាំង គប្បីរក្សា​នូវអាថ៌កំបាំង​នោះ ដូចជា​រក្សានូវ​កំណប់ ដ្បិតថា អាថ៌កំបាំង​ដែលបុគ្គល​អ្នកដឹង​ច្បាស់​មិនធ្វើ​ឲ្យប្រាកដ ជាការ​ប្រពៃ។ អ្នកប្រាជ្ញ​មិនគប្បី​និយាយ​ប្រាប់​នូវ​អាថ៌កំបាំង​ដល់ស្រី ដល់ជន​ជាសត្រូវ ដល់ជន​រឡឹបរឡប់​ដោយអាមិស ដល់ជន​លួចគំនិត​គ្នា ជនណា​តែងញ៉ាំង​អាថ៌កំបាំង ដែលមិន​ទាន់មាន​គេ​ដឹង ឲ្យគេដឹង អ្នកប្រាជ្ញ​តែងអត់​សង្កត់​មិនប្រាប់​ដល់ជន​នោះ ព្រោះខ្លាច​បែកការ​ដែល​គិតទុក ដូចជា​មនុស្ស​ខ្ញុំគេ។ ជនទាំងឡាយ​ប៉ុន្មាននាក់​ដឹងនូវ​មន្តជា​អាថ៌កំបាំង​របស់បុរស សេចក្តី​តក់ស្លុត​ប៉ុណ្ណោះ តែង​កើតឡើង​ដល់បុរស​នោះ ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​មិនគប្បី​ផ្សាយ​នូវអាថ៌កំបាំង។

ក្នុងវេលាថ្ងៃ អ្នកប្រាជ្ញ គប្បីនិយាយ​អាថ៌កំបាំងក្នុង​ទីស្ងាត់ មិនគប្បី​បញ្ចេញ​សម្លេង​ក្នុងវេលា​យប់​ឲ្យហួសកម្រិត ព្រោះថា ពួកអ្នក​ឈ្លបស្តាប់ រមែងឮ​នូវអាថ៌កំបាំង ដែល​ប្រឹក្សាគ្នា ព្រោះហេតុ​នោះ គំនិត​នឹងដល់នូវការ​បែកធ្លាយ​យ៉ាងឆាប់។

ចប់ បញ្ចបណ្ឌិតជាតក ទី១២។

ហត្ថិបាលជាតក ទី១៣

(៥០៩. ហត្ថិបាលជាតកំ (១៣))

[៣៧៤] (ហត្ថិបាលកុមារពោលថា) យូរណាស់ហើយ យើងទើប​នឹងឃើញ​ព្រាហ្មណ៍​មានភេទ​ដូចទេវតា មានផ្នួង​សក់ធំ មានធូលី​លើព្រះសិរ។ យូរណាស់​ហើយ យើងទើប​នឹងឃើញឥសី អ្នកតេ្រកអរ​ក្នុងធម្មគុណ ស្លៀក​ដណ្តប់​សំពត់​កាសាយៈ មានសំបក​ឈើជាគ្រឿង​បិទបាំង។ សូមលោក​ដ៏ចំរើន ទទួល​នូវអាសនៈ​ ទឹក និងប្រេង​សម្រាប់​លាបជើង​របស់​យើងខ្ញុំចុះ យើងខ្ញុំ​សូមសួរនូវ​របស់​មានតម្លៃ ចំពោះ​លោក​ដ៏​ចំរើន សូម​លោក​ដ៏ចំរើន ប្រាប់នូវ​របស់មាន​តម្លៃដល់​យើងខ្ញុំ។

[៣៧៥] (បុរោហិតជាឥសី…) ហៃបា អ្នកចូររៀន​នូវវេទ​ទាំងឡាយ ហើយ​ស្វែង​រកទ្រព្យ ដំកល់​ទុកនូវកូន​ទាំងឡាយ​ក្នុងផ្ទះ សោយនូវ​ក្លិន និងរស​ទាំង​ឡាយផង នូវ​វត្ថុកាម​គ្រប់បែប​ផង ព្រៃប្រពៃ​ដល់អ្នកបួស​ឯចាស់ បុគ្គល​នោះជា​អ្នកប្រាជ្ញ​ដែល​ព្រះអរិយៈ​ទាំងឡាយ​សរសើរ​ហើយ។

[៣៧៦] (ហត្ថិបាលកុមារ…) វេទទាំងឡាយជាសភាវៈ​មិនទៀង ការបាន​នូវ​ទ្រព្យ ក៏មិន​ទៀងដែរ ជនទាំងឡាយ​ឃាត់ជរា​ដោយការ​បាននូវ​កូនមិនបាន​ទេ សប្បុរស​ទាំងឡាយ​សរសើរ​នូវការរួច​ចាកក្លិន និងរស កិរិយា​សម្រេច​ផល រមែង​មានតាម​កម្មរបស់​ខ្លួន។

[៣៧៧] (ព្រះបាទឯសុការីជាឥសី…) ពាក្យរបស់អ្នកនុ៎ះ ជាពាក្យពិត ដ្បិតថា កិរិយា​សម្រេចផល រមែង​មានតាម​កម្មរបស់​ខ្លួន ប៉ុន្តែ​មាតា និងបិតា​របស់​អ្នកនេះ ចាស់​ហើយ លោកតែង​ចង់ឃើញ​នូវអ្នក ជាបុគ្គល​មិនមាន​រោគ​អស់រយ​នៃឆ្នាំ។

[៣៧៨] (ហត្ថិបាលកុមារ…) បពិត្រព្រះរាជា អ្នកទ្រទ្រង់​នូវសេចក្តី​ព្យាយាម​វិសេស​ជាងជន ភាពជា​សំឡាញ់​ដោយមរណៈ សេចក្តី​មេត្រី​ដោយជរា គប្បី​មានដល់​ជនណា ម្យ៉ាងទៀត ជនណា គប្បីដឹងថា អញនឹង​មិនស្លាប់​ក្នុងកាល​ណាមួយទេ មាតាបិតា​គួរឃើញ​នូវជន​នោះ ជាបុគ្គល​មិនមាន​រោគ​អស់រយ​នៃឆ្នាំ។ បុរស​ចែវទូក​ក្នុងទឹក នាំទូក​នុ៎ះទៅកាន់​ត្រើយ (ខាងនាយ) យ៉ាងណា សេចក្តី​ឈឺចាប់ និង​សេចក្តី​គ្រាំគ្រា រមែង​នាំសត្វ​ចូលទៅ​កាន់អំណាច​នៃសេចក្តី​ស្លាប់​អ្នកធ្វើ​នូវទីបំផុត​ជារឿយៗ យ៉ាង​នោះដែរ។

[៣៧៩] (អស្សបាលកុមារ…) កាមទាំងឡាយជាភក់ផង កាមទាំងឡាយ​ជា​ល្បាប់​ផង ជាគ្រឿង​នាំមកនូវ​សេចក្តី​ពេញចិត្ត ជាគ្រឿង​ឆ្លងបាន​ដោយ​កម្រ ជាលំនៅ​នៃមច្ចុ ពួកសត្វ​ដែល​លិចចុះ​ក្នុងភក់ ក្នុងល្បាប់នេះ ជាសត្វ​មានចិត្ត​ថោកទាប ជា​សភាវៈ​ឆ្លងទៅ​កាន់​ត្រើយ (ព្រះនិព្វាន) ពុំបាន​ឡើយ។ អត្តភាព​របស់ទូល​ព្រះបង្គំ​ជាខ្ញុំនេះ បាន​ធ្វើនូវ​អំពើអាក្រក់​ក្នុងកាលមុន ផលនៃកម្មនោះ ទូលព្រះបង្គំ​ជាខ្ញុំ​បានកាន់​យក​ហើយ ការួច​ចាក​ផលអកុសល​នោះ មិនមាន​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំឡើយ។ ទូល​ព្រះបង្គំ នឹង​បិទរក្សា​នូវអត្តភាព​នោះ កុំ​ឲ្យអត្តភាព​នេះធ្វើអំពើ​អាក្រក់​ទៀតឡើយ។

[៣៨០] (គោបាលកុមារ…) បពិត្រព្រះរាជា ដូចបុរស​កាលមិន​ឃើញគោ ស្វែង​រកគោ​ដែលបាត់​ក្នុងព្រៃ យ៉ាងណា បពិត្រ​ព្រះរាជា​ទ្រង់ព្រះនាម​ឯសុការី ប្រយោជន៍ (បព្វជ្ជា) របស់ទូល​ព្រះបង្គំ​ជាខ្ញុំ​វិនាសបាត់ទៅ ក៏​យ៉ាងនោះ​ដែរ បពិត្រ​ព្រះរាជា ទូល​ព្រះបង្គំ​ជាខ្ញុំ មិនគប្បី​ស្វែងរក​ដូចម្តេច​បាន។

[៣៨១] បុរសបង្អង់ (នូវការងារដែលត្រូវធ្វើ) ថា ចាំថ្ងៃ​ស្អែកៗ ដូច្នេះ រមែង​សាប​សូន្យ អ្នកប្រាជ្ញ​ដឹងថា អនាគតនេះ​មិនមាន​ដូច្នេះហើយ អ្នកប្រាជ្ញ​ណា នឹង​បន្ទោបង់​នូវសេចក្តី​ប៉ុនប៉ង​ដែលកើត​ឡើង​ហើយបាន។

[៣៨២] (អជបាលកុមារ…) ទូលព្រះបង្គំជាខ្ញុំ បានឃើញ​កុមារីនៅក្មេង (ឡេះឡោះ) ដូចជា​មនុស្សឆ្កួត មានភ្នែក​ដូចត្របក​នៃផ្កាកាកែស ឋិតនៅ​ក្នុង​បឋមវ័យ មិនទាន់​បរិភោគ​នូវភោគៈ​ទាំងឡាយ ស្រាប់តែ​មច្ចុនាំ​យកកុមារី (នោះទៅ)។ ប្រុស​កម្លោះមាន​កំណើតល្អ មានមុខ​ស្រស់បស់ គួរជាទី​រមិលមើល មានសម្បុរលឿង​ដូចមាស មាន​ពុកមាត់​ដេរដាស​ដូច​កេសរនៃ​ផ្កាដកគាំ (មច្ចុបាននាំ​យកនូវ​ប្រុសកម្លោះ​នោះទៅ) ខ្ញុំព្រះអង្គ​នឹងលះបង់​នូវ​កាមទាំងឡាយ ហើយ​គេចចេញចាកផ្ទះ (ទៅបួស) បពិត្រ​ព្រះសម្មតិ​ទេព សូម​ព្រះអង្គ​អនុញ្ញាត​ទូលព្រះបង្គំ​ជាខ្ញុំ ទូលព្រះបង្គំ​ជាខ្ញុំ​នឹងបួស។

[៣៨៣] (បុរោហិត…) អនុបាទិន្នកសង្ខារ បានឈ្មោះថា ដើមឈើ ព្រោះតែ​មែក​ទាំងឡាយ មួយទៀត ជនទាំង​ឡាយហៅ​នូវដើមឈើ​ដែលមាន​មែក​លះបង់​អស់ហើយ​ថា ដង្គត់ ម្នាលនាង​វាសេដ្ឋីដ៏​ចំរើន ថ្ងៃនេះ​ជាកាល​គួរ ដើម្បី​ត្រាច់ទៅ​ស្វែង​រកភិក្ខា​របស់ខ្ញុំ ដែលមាន​កូនលះបង់​ហើយ។

[៣៨៤] (ព្រាហ្មណីបន្លឺឧទានថា) ពួកក្រៀល ហើរទៅឰដ៏អាកាស ក្នុងរដូវ​អស់ទឹក​ភ្លៀង ហង្សទាំងឡាយ ទំលាយនូវមង​ដែលពីងពាង​ធ្វើហើយ យ៉ាងណា កូន​ទាំងឡាយ​ផង ប្តីផង​របស់អញ (ទំលាយ​មង គឺកាមហើយ) ក៏ទៅ យ៉ាងនោះដែរ អញនោះ កាល​បើដឹង​ច្បាស់ហើយ មិនទៅ​តាម​ដូចម្តេច​កើត។

[៣៨៥] (ព្រះរាជទេពី…) បក្សី (ត្មាត) ទាំងឡាយនេះ បរិភោគ (នូវសាច់) ហើយ​ក្អែចេញ ទើបហើរ​ចៀសចេញ​ទៅរួច ចំណែក​ខាងត្មាត​ទាំងឡាយ​ណា បរិភោគ​ហើយ​មិនក្អែ​ចេញទេ ត្មាត​ទាំងនោះ មកលុះ​ក្នុង​កណ្តាប់ដៃ​របស់ខ្ញុំ​ម្ចាស់ហើយ។ ព្រាហ្មណ៍​បានខ្ជាក់​ចោលនូវ​កាមទាំងឡាយ​ចេញហើយ ព្រះអង្គ​នោះ​ត្រឡប់​ជាលេប​វិញ បពិត្រ​ព្រះរាជា បុរសណា ស៊ីនូវ​កញ្ជាក់ បុរសនោះ​មិនគួរ​គេសរសើរ​ទេ។

[៣៨៦] (ព្រះរាជា…) បុរសអ្នកមានកំឡាំង អាចស្រង់​នូវបុរស​មានកំឡាំង​ខ្សោយ ដែល​លិចក្នុង​ភក់ល្បាប់​បាន យ៉ាងណា ម្នាល​រាជធីតា​របស់​ព្រះ​បាទបញ្ចាល​ដ៏ចំរើន នាង​ឯងក៏ញ៉ាំង​យើង​ឲ្យឆ្លងឡើង (ចាកកាម) ដោយ​គាថាទាំងឡាយ​ជាសុភាសិត យ៉ាង​នោះដែរ។

[៣៨៧] មហារាជទ្រង់ព្រះនាមឯសុការី ជាម្ចាស់​ក្នុងទិស ទ្រង់ត្រាស់​គាថា​នេះ​ហើយ ទ្រង់លះបង់​នូវដែន​ចេញទៅ ទ្រង់ព្រះផ្នួស ដូចជា​ដំរីដ៏​ប្រសើរ ផ្តាច់​នូវចំណង​ដូច្នោះ។

[៣៨៨] (មហាជន…) ព្រះរាជាមានព្យាយាមវិសេស​ជាងជន ទ្រង់សព្វព្រះ​រាជហ្ឫទ័យ​ចំពោះ​បព្វជ្ជា លះបង់​នូវដែន ចំណែក​ខាងព្រះនាង សូម​ដូចជា​ព្រះរាជា​របស់​យើងចុះ ព្រះនាង​ដែលពួក​យើងគ្រប់​គ្រងហើយ ចូរសោយ​រាជសម្បត្តិ​ចុះ។

[៣៨៩] (ព្រះរាជទេពី…) ព្រះរាជាមានព្យាយាម​វិសេស​ជាងជន ទ្រង់សព្វ​ព្រះរាជ​ហ្ឫទ័យ​ចំពោះបព្វជ្ជា ទ្រង់លះ​បង់នូវដែន ចំណែក​ខាងខ្ញុំ នឹងលះ​បង់នូវ​កាមទាំងឡាយ ដែល​ញ៉ាំងចិត្ត​ឲ្យត្រេកអរ​ចេញ ហើយជា​ស្ត្រីម្នាក់​ឯង ត្រាច់ទៅក្នុងលោក។ ព្រះរាជា​មាន​ព្យាយាម​វិសេស​ជាងជន ទ្រង់សព្វ​ព្រះរាជហ្ឫទ័យ​ចំពោះបព្វជ្ជា ទ្រង់លះបង់​នូវដែន ចំណែក​ខាងខ្ញុំ នឹងលះ​បង់នូវ​កាមទាំងឡាយ​តាមចំណែក ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់ទៅ​ក្នុងលោក។ កាល​ទាំងឡាយ តែងកន្លង​ហួសទៅ រាត្រីទាំង​ឡាយ តែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរ​នៃវ័យ​ទាំងឡាយ រមែង​រលត់​ទៅតាម​លំដាប់ ចំណែក​ខាងខ្ញុំ នឹងលះបង់​នូវកាម​ទាំងឡាយ ជាទី​ញ៉ាំងចិត្ត​ឲ្យត្រេកអរ ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់ទៅ​ក្នុងលោក។ កាល​ទាំងឡាយ រមែងកន្លង​ហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃ​វ័យទាំងឡាយ រមែង​លះបង់​ទៅតាម​លំដាប់ ចំណែក​ខាងខ្ញុំ នឹងលះបង់​នូវកាម​ទាំងឡាយ​តាមចំណែក ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់​ទៅក្នុង​លោក។ កាល​ទាំងឡាយ រមែងកន្លង​ហួសទៅ រាត្រី​ទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យ​ឆ្លងទៅ គំនរនៃ​វ័យទាំងឡាយ រមែង​លះបង់​ទៅ​ជាលំដាប់ ចំណែក​ខាងខ្ញុំ នឹង​កន្លងបង់​នូវគ្រឿង​ថ្ពក់​ទាំងអស់ ហើយ​ជា​ស្ត្រីត្រជាក់ម្នាក់​ឯង ត្រាច់ទៅក្នុង​លោក។

ចប់ ហត្ថិបាលជាតក ទី១៣។

អយោឃរជាតក ទី១៤

(៥១០. អយោឃរជាតកំ (១៤))

[៣៩០] (អយោឃរកុមារពោធិសត្វ…) សត្វនៅក្នុងគភ៌ អស់រាត្រី​ណាមួយ​ជាដំបូង សត្វនោះ​ប្រព្រឹត្ត​ទៅ ដូចជា​ពពក​ដែលតាំង​ឡើង សត្វនោះ​កាល​ទៅ រមែង​មិនត្រឡប់​វិញទេ។

[៣៩១] មិនមែនពួកនរៈកាលច្បាំង មិនមែន​ពួកនរៈ​បរិបូរណ៍​ដោយ​កំលាំង មិនគ្រាំគ្រ មិនស្លាប់ទេ ព្រោះថា បាណមណ្ឌល​ទាំងអស់​នោះ គឺជាតិ និង​ជរា តែង​ចូលទៅ​ជិត​បៀតបៀន ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះ​បង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩២] ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវ​សេនា​ប្រកប​ដោយ​អង្គ ៤ ជា​សេនា​មានសភាព​គួរខ្លាច​ក្រៃពេក រមែងឈ្នះ​បាន ប៉ុន្តែ​មិនអាច​ឈ្នះនូវ​សេចក្តី​ស្លាប់បាន ព្រោះហេតុ​នោះ គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំកើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៣] ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមាន​ពលដំរី ពលសេះ ពលរថ ពល​ថ្មើរជើង​ចោមរោម​ហើយ រួច (អំពី​កណ្តាប់ដៃ​ពួកបច្ចាមិត្ត) បាន ប៉ុន្តែមិន​អាចរួច​ចាក​សេចក្តី​ស្លាប់បាន ព្រោះ​ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះ​បង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៤] ព្រះរាជាទាំងឡាយក្លៀវក្លា រមែង (ញ៉ាំងនគរ​ទាំងឡាយ​របស់ពួក​សេ្តច​ជា​បច្ចាមិត្ត) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពលសេះ ពលរថ ពលថ្មើរជើង​បាន ប៉ុន្តែ​មិនអាច​កំទេច​នូវមច្ចុ​បានទេ ព្រោះ​ហេតុនោះ បាន​​ជា​គំនិត​របស់ទូល​ព្រះបង្គំជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៥] ដំរីទាំងឡាយ ចុះប្រេង មានប្រេង​ធ្លាយហូរហៀរ តែង​ញ៉ាំញីនូវ​នគរ​ទាំងឡាយ សម្លាប់​នូវជនបាន ប៉ុន្តែ​មិនអាច​ញ៉ាំញីនូវ​សេចក្តី​ស្លាប់បាន​ទេ ព្រោះ​ហេតុនោះ បាន​​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩៦] ខ្មាន់ធ្នូទាំងឡាយ ទុកជាមាន​ដៃហាត់ហើយ ជាអ្នក​ក្លៀវក្លា អាច​ញ៉ាំង​ព្រួញ​ឲ្យធ្លាក់​ក្នុងទី​ឆ្ងាយបាន បាញ់មិនខុស ក៏មិនអាច​បាញ់នូវមច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់ទូល​ព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៣៩៧] ទឹកស្រះទាំងឡាយ រមែងអស់ទៅ ផែនដី ព្រមទាំងភ្នំ និងដងព្រៃ រមែង​អស់ទៅ វត្ថុដែល​ប្រព្រឹត្តទៅ​ក្នុងអំណាច​នៃសង្ខារ​ទាំងអស់នោះ ក៏​រមែង​អស់ទៅ ក្នុងចន្លោះ​នៃកាល​ដ៏វែង ដ្បិតថា វត្ថុទាំង​អស់នោះ គប្បី​បាក់បែក​ក្នុង​កំណត់​កាលជា​ទីវិនាស ព្រោះ​ហេតុនោះ បានជា​គំនិតរបស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៨] ជីវិតរបស់នារី និងនរៈក្នុងលោកនេះ​ទាំងអស់ តែង​ប្រែប្រួល​ដូចជា​សម្ពត់របស់អ្នកលេង3) ដូចឈើ​ដុះក្បែរ​ច្រាំង យ៉ាងនោះ​ដែរ ព្រោះហេតុ​នោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៣៩៩] ផ្លែឈើទាំងឡាយ (រមែងជ្រុះចុះ) យ៉ាងណា មាណព​ទាំងឡាយ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុស ទាំង​មជ្ឈិមបុរស (បណ្ឌក និង​ឧភតោព្យញ្ជនក) រមែង​មានសរីរៈ​បែកធ្លាយ​ជ្រុះចុះ (យ៉ាងនោះ) ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០០] វ័យនេះ មិនដូចស្តេចផ្កាយ (ព្រះចន្ទ្រ) ទេ វ័យណា​កន្លងទៅ​ហើយ ឥឡូវនេះ វ័យនោះ ទៀងតែទៅ​មែនពិត បុគ្គល​ចាស់ឥត​មានតម្រេក (ក្នុង​កាមគុណ4) ) សុខនឹង (មាន) មកពីណា ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០១] ពួកយក្ខ បិសាច ឬប្រេតទាំងនោះ​ខឹងហើយ រមែងផ្លុំ​សម្លាប់នូវ​ពួក​មនុស្ស ប៉ុន្តែ​មិនអាច​ផ្លុំសម្លាប់​នូវមច្ចុ​បានទេ ព្រោះហេតុ​នោះ បាន​ជាគំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០២] មនុស្សទាំងឡាយ រមែងធ្វើនូវការអង្វរករ​ចំពោះ​ពួកយក្ខ ពួកបិសាច ឬពួក​ប្រេត ដែលខឹង​ហើយ​នោះបាន ប៉ុន្តែ​មិនអាច​អង្វរករ​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញ​នឹង​ប្រព្រឹត្ត​​ធម៌។

[៤០៣] ព្រះរាជាទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវទោស ហើយ​ដាក់អាជ្ញា​ចំពោះ​ពួកជន​អ្នកមាន​កំហុស អ្នកប្រទូស្ត និងអ្នក​បៀតបៀន​បាន ប៉ុន្តែមិន​អាចដាក់​អាជ្ញា ដល់​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិតរបស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​​ធម៌។

[៤០៤] ពួកជនអ្នកមានកំហុស អ្នកប្រទូស្ត អ្នកបៀតបៀន តែង​អង្វរករ​ព្រះរាជា​ទាំងឡាយ​នោះបាន ប៉ុន្តែ ធ្វើនូវ​កិរិយា​អង្វរករ​មច្ចុ​ពុំបានទេ ព្រោះ​ហេតុ​នោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤០៥] មិនថាក្សត្រ មិនថាព្រាហ្មណ៍ មិនថាអ្នក​ស្តុកស្តម្ភ អ្នកមាន​កំឡាំង អ្នកមាន​តេជះទេ សេចក្តី​យល់មុខ​របស់មច្ចុរាជ មិនមាន​ឡើយ ព្រោះហេតុ​នោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤០៦] ខ្លាធំ ទាំងខ្លាដំបង តែងគំរាម​នូវជនដែល​កំពុង​ញាប់ញ័រ ហើយ​ទំពា​ស៊ីបាន ប៉ុន្តែ​មិនអាច​ទំពាស៊ី​នូវមច្ចុ​បានទេ ព្រោះហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​កើត​ឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៧] ពួកជនអ្នកធ្វើមាយា (អ្នកលេងកល) កាលធ្វើ (នូវមាយា) ក្នុង​ទីពាក់កណ្តាល​រង្គ រមែង​ធ្វើនូវ​ភ្នែកទាំង​ឡាយ​របស់ជន ឲ្យភាន់​ច្រឡំបាន​ដោយពិត ប៉ុន្តែ​មិនអាច​ញ៉ាំងមច្ចុ​ឲ្យភាន់​ច្រឡំ​បានឡើយ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូល​ព្រះបង្គំ​​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៨] សត្វអាសីពិសទាំងឡាយ មានតេជះ​ដ៏ក្លាខ្លាំង ខឹងហើយ រមែងចឹក​សម្លាប់​នូវមនុស្ស​ទាំងឡាយ​នោះក៏បាន ប៉ុន្តែ​មិនអាច​ចឹកនូវ​មច្ចុ​បានទេ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្តធម៌។

[៤០៩] សត្វអាសីពិសទាំងឡាយក្រោធហើយ ចឹក​នរណា ពួកពេទ្យ​អ្នក​រក្សា រមែង​កំចាត់​នូវពិស​នៃសត្វ​អាសីពិសទាំង​នោះបាន ប៉ុន្តែ​កំចាត់​នូវពិស​ដែល​មច្ចុ​ចឹក​ហើយ​​ពុំបានទេ ព្រោះ​ហេតុនោះ បាន​ជាគំនិត​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១០] ពេទ្យទាំងឡាយ ឈ្មោះធម្មន្តរី ១ វេត្តរុណ ១ ភោជៈ ១ សម្លាប់នូវ​ពិស​ទាំងឡាយ​នៃភុជង្គ (នាគ) បាន ពួកពេទ្យ​ទាំងនោះ គេឮថា ធ្វើមរណ​កាល​ទៅហើយ​ដូចគ្នា​ដែរ ព្រោះ​ហេតុនោះ បានជា​គំនិត​របស់​ទូលព្រះបង្គំ​ជាខ្ញុំ កើត​ឡើងថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១១] ពួកវិជ្ជាធរ រៀននូវឃោរវិជ្ជា រមែងដល់​នូវការ​បំបាំងខ្លួន​ដោយថ្នាំទាំង​ឡាយបាន ប៉ុន្តែ​មិនដល់​នូវការ​បំបាំង​មច្ចុរាជ​បានទេ ព្រោះ​ហេតុនោះ បាន​ជា​គំនិត​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ កើតឡើង​ថា អញនឹង​ប្រព្រឹត្ត​ធម៌។

[៤១២] ធម៌រមែងរក្សានូវបុគ្គលអ្នកប្រព្រឹត្តធម៌​ដោយពិត ធម៌ដែល​បុគ្គល​ប្រព្រឹត្ត​ដោយ​ល្អហើយ រមែង​នាំមក​នូវសេចក្តី​សុខ នេះជាអានិសង្ស​ក្នុង​ធម៌ ដែលបុគ្គល​ប្រព្រឹត្ត​ដោយ​ល្អហើយ បុគ្គល​អ្នកប្រព្រឹត្ត​ធម៌ រមែង​មិនទៅ​កាន់ទុគ្គតិ។

[៤១៣] សភាវៈទាំងឡាយពីរ គឺធម៌ ១ អធម៌ ១ មិនមែន​មានផល​ស្មើគ្នាទេ អធម៌​នាំសត្វ​ទៅកាន់​នរក ធម៌ញ៉ាំង​សត្វ​ឲ្យដល់​នូវសុគតិ។

ចប់ អយោឃរជាតក ទី១៤។

ឧទ្ទាននៃវីសតិនិបាតនោះគឺ

មាតង្គជាតក ១ ចិត្តសម្ភូតជាតក ១ សីវិរាជជាតក ១ សិរិមន្តជាតក ១ រោហនមិគ​ជាតក ១ ហង្សជាតក ១ សត្តិគុម្ពជាតក ១ ភល្លាតិយជាតក ១ សោមនស្សជាតក ១ ចម្បេយ្យជាតក ១ មហាបលោភនជាតក ១ បញ្ចបណ្ឌិត​ជាតក ១ ហត្ថិបាលជាតក ១ អយោឃរជាតក ១។

ចប់ វីសតិនិបាត។

 

លេខយោង

1)
អាចារ្យខ្លះថា សត្វអង្កត់ខ្មៅ។
2)
ចោរធម៌ និងឥសិធម៌។
3)
អ្នកលេងសុរា ឃើញ​សុរាហើយ អាចយក​សម្ពត់​ទៅដូរផឹក។
4)
ប្រព្រឹត្ត​មេថុន​មិនកើត។
km/tipitaka/sut/kn/jat/sut.kn.jat.v15.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann