km:tipitaka:sut:kn:khp:random

សូត្រចៃដន្យ ពីខុទ្ទកបាឋ

សូត្រចៃដន្យរបស់អ្នក។

  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពី ខុទ្ទកបាឋ សូមចុចទីនេះ
  • ដើម្បីទទួលបានព្រះសូត្រថ្មី ពីនិកាយទាំងអស់ សូមចុចទីនេះ

ករណីយមេត្តសូត្រ

សង្ខេប

វិធីផ្សាយផ្សាយមេត្តាចិត្ត របស់អរិយបុគ្គល។ ព្រះសូត្រ​ដ៏​ល្បី​នៃ​មេត្តា​ចំពោះ​សត្វ​លោក​ទាំង​អស់​៖មេត្តសូត្រ។ ព្រះពុទ្ធ​ទ្រង់​ប្រទាន​មេរៀន​នេះ​ដល់​ព្រះសង្ឃ​មួយ​ក្រុម ដែលត្រូវបានបន្ទុកដោយរុក្ខទរវ ដែលភ័យខ្លាច។ ព្រះពុទ្ធ​បាន​លើកទឹកចិត្ត​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​មេត្តាចិត្ត (​ជូនពរ​ឲ្យ​មាន​សេចក្តីសុខ​) ដល់​សត្វ​មានជីវិត​ទាំងអស់​ដូច​ម្តាយ​ប្រកាន់​កូនប្រុស​តែ​ម្នាក់​។

sut kn khp 9 បាលី cs-km: sut.kn.khp.9 អដ្ឋកថា: sut.kn.khp.9_att PTS: ?

ករណីយមេត្តសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ព្រះសូត្រ​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅសុត្តនិបាតដែរ៖ មេត្តសូត្រ (sut.kn.snp.1.08)

អានដោយ ព្រះខេមានន្ទ

(៩. មេត្តសុត្តំ)

[១០] កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចារផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្ត ចំពោះពពួកសត្វថា) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួន គឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយស្គម ឬធាត់ក្តី សត្វទាំងឡាយណា ដែលយើងឃើញហើយក្តី មិនឃើញហើយក្តី សត្វទាំងឡាយណា នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ (នោះ) ចូរមានខ្លួនជាសុខចុះ។ សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្អៀតចង្អល់ ក្នុងចិត្តឡើយ។ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន ជាកូនតែមួយ ដោយអាយុ (ស្មើដោយជីវិត) យ៉ាងណាមិញ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះសត្វទាំងឡាយទាំងពួង យ៉ាងនោះឯង។ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ គឺក្នុងទីខាងលើផង ខាងក្រោមផង ខាងទទឹង គឺត្រង់កណ្តាលផង។ (បុគ្គលអ្នកចំរើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេកលក់ អស់កាលត្រឹមណា គួរដំកល់នូវសតិនោះ អស់កាលត្រឹមនោះ បណ្ឌិតទាំងឡាយ ពោលនូវកិរិយានុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនានេះ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនងប់នឹងទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ (តទៅទៀត) បន្ទោបង់នូវសេចក្តីជាប់ជំពាក់ ក្នុងកាមទាំងឡាយហើយរមែងមិនមកកាន់គព្ភសេយ្យាទៀតឡើយ។

ចប់ មេត្តសូត្រ។

ចប់ ខុទ្ទកបាឋ។

 

លេខយោង


km/tipitaka/sut/kn/khp/random.txt · ពេលកែចុងក្រោយ: 2023/03/27 13:44 និពន្ឋដោយ Johann