តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ខុទ្ទកបាឋ »
ក្លាយជាអ្នកកាន់តាមព្រះសម្មាសម្ពុទ្ធ ពិតប្រាកដ ដោយប្រកាន់យកសិក្ខាបទ១០។ មូលដ្ឋាននៃជីវិតនៅលើមេត្តា។
sut kn khp 2 បាលី cs-km: sut.kn.khp.2 អដ្ឋកថា: sut.kn.khp.2_att PTS: ?
សិក្ខាបទ ១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. ទសសិក្ខាបទំ)
[២] ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តិនូវធម៌មិនប្រសើរ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារ ក្នុងកាលខុស។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់។
ចប់ សិក្ខាបទ ១០។