តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ខុទ្ទកបាឋ »
ការហ្វឹកហាត់ចងចាំដំបូង ដើម្បីក្លាយជាព្រហ្ម៖ អសុភ។
sut kn khp 3 បាលី cs-km: sut.kn.khp.3 អដ្ឋកថា: sut.kn.khp.3_att PTS: ?
អាការៈ ៣២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. ទ្វត្តិំសាការោ)
[៣] ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម៍ ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ខួរក្នុងក្បាល។
ចប់ អាការៈ ៣២។