User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:khp:sut.kn.khp.4

សាមណេរបញ្ហា

សង្ខេប

ការ​​ត្រិះរិះ​​ពិចារណា​ ទាំង ១០ ឲ្យ​​បាន​​ទៀង​​ត្រង់ទិដ្ឋភាព​ត្រឹមត្រូវ​ និង​​ការ​​បន្ទាន់​​នៃ​បុគ្គល​​ដែល​​ចាក​​ចេញ​​ពី​​ផ្ទះ។

sut kn khp 4 បាលី cs-km: sut.kn.khp.4 អដ្ឋកថា: sut.kn.khp.4_att PTS: ?

សាមណេរបញ្ហា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(ច្បាប់ឆ ៤. កុមារបញ្ហា)

(៤. កុមារបញ្ហា)

[៤] ធម្មជាតឈ្មោះតែ ១ គឺអ្វី គឺសត្វទាំងអស់ តាំងនៅដោយសារអាហារ។ ធម្មជាត ឈ្មោះតែ ២ គឺអ្វី គឺនាម និងរូប។ ធម្មជាតឈ្មោះតែ ៣ គឺអ្វី គឺវេទនា ៣។ ធម្មជាតឈ្មោះតែ ៤ គឺអ្វី គឺអរិយសច្ច ៤។ ធម្មជាតឈ្មោះតែ ៥ គឺអ្វី គឺឧបាទានក្ខន្ធ ៥។ ធម្មជាតឈ្មោះតែ ៦ គឺអ្វី គឺអាយតនៈខាងក្នុង ៦។ ធម្មជាតឈ្មោះតែ ៧ គឺអ្វី គឺពោជ្ឈង្គ ៧។ ធម្មជាតឈ្មោះតែ ៨ គឺអ្វី គឺអរិយមគ្គប្រកបដោយអង្គ ៨។ ធម្មជាតឈ្មោះតែ ៩ គឺអ្វី គឺសត្តាវាសៈ ៩។ ធម្មជាតឈ្មោះតែ ១០ គឺអ្វី គឺបុគ្គលដែលហៅថា ព្រះអរហន្ត ប្រកបដោយអង្គ ១០។

ចប់ សាមណេរបញ្ហា។

 

លេខយោង

km/tipitaka/sut/kn/khp/sut.kn.khp.4.txt · ពេលកែចុងក្រោយ: 2023/09/22 18:01 និពន្ឋដោយ Johann