km:tipitaka:sut:kn:pat:sut.kn.pat

បដិសម្ភិទាមគ្គ

សង្ខេប

បដិសម្ភិទាមគ្គ​ជា​គម្ពីរ​ទី ១២ នៃ​ខុទ្ទកនិកាយ។ ទំនៀម​​ចាត់​​ទុក​​ជា​​របស់​ព្រះ​​សារីបុត្ត និង​មាន ៣០ ជំពូកលើប្រធានបទផ្សេងៗគ្នា។ ជំពូក​ទី ១ អំពីចំណេះដឹង ញាណ ៧៣ បង្កើត​បាន​ប្រហែល​មួយ​ភាគ​បី នៃ​សៀវភៅ។

sut kn pat បាលី cs-km: sut.kn.pat អដ្ឋកថា: sut.kn.pat_att PTS: ?

បដិសម្ភិទាមគ្គ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

បដិសម្ភិទាមគ្គ នៅក្នុងឯកសារ pdf មួយ។ (sut.kn.pat.pdf)

មហាវគ្គ (ទី១)

(១. មហាវគ្គោ)

មាតិកា

(១. មហាវគ្គោ)

  • {} បញ្ញា (ការដឹងច្បាស់) ក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ
  • {} បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ
  • {} បញ្ញាក្នុងការសង្រួមហើយតំកល់ទុក ឈ្មោះថា សមាធិភាវនាមយញ្ញាណ
  • {} បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ
  • {} បញ្ញាក្នុងការបំប្រួញនូវពួកធម៌ជាអតីត អនាគត និងបច្ចុប្បន្ន ហើយកំណត់ទុក ឈ្មោះថា សម្មសនញ្ញាណ
  • {} បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថា ឧទយព្វយានុបស្សនាញ្ញាណ
  • {} បញ្ញាក្នុងការឃើញនូវអារម្មណ៍ថា បែកធ្លាយ ឈ្មោះថា វិបស្សនាញ្ញាណ
  • {} បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថា អាទីនវញ្ញាណ
  • {} បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណា ឬការព្រងើយកន្តើយ ឈ្មោះថា សង្ខារុបេក្ខាញ្ញាណ
  • {១០} បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភុញ្ញាណ
  • {១១} បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំងពីរ ឈ្មោះថា មគ្គញ្ញាណ
  • {១២} បញ្ញាដែលសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថា ផលញ្ញាណ
  • {១៣} បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ
  • {១៤} បញ្ញាក្នុងការឃើញនូវធម៌ ដែលតាំងឡើងក្នុងខណៈមគ្គផលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ
  • {១៥} បញ្ញាក្នុងការកំណត់នូវអាយតនៈខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ
  • {១៦} បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ
  • {១៧} បញ្ញាក្នុងការកំណត់នូវការត្រាច់ទៅ (នៃវិញ្ញាណ) ឈ្មោះថា ចរិយានានត្តញ្ញាណ
  • {១៨} បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថា ភូមិនានត្តញ្ញាណ
  • {១៩} បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ
  • {២០} បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថា ញាតដ្ឋញ្ញាណ
  • {២១} បញ្ញាដែលជាគ្រឿងដឹងជ្រួតជ្រាប ឈ្មោះថា តីរណដ្ឋញ្ញាណ
  • {២២} បញ្ញាដែលជាគ្រឿងលះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ
  • {២៣} បញ្ញាជាគ្រឿងអប់រំ ឈ្មោះថា ឯករសដ្ឋញ្ញាណ
  • {២៤} បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា ផស្សនដ្ឋញ្ញាណ
  • {២៥} បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ
  • {២៦} បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ
  • {២៧} បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថា និរុត្តិប្បដិសម្ភិទាញាណ
  • {២៨} បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ
  • {២៩} បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថា វិហារដ្ឋញ្ញាណ
  • {៣០} បញ្ញាក្នុងផលសមាបត្តិផ្សេងៗ ឈ្មោះថា សមាបត្តដ្ឋញ្ញាណ
  • {៣១} បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថា វិហារសមាបត្តដ្ឋញ្ញាណ
  • {៣២} បញ្ញាក្នុងការផ្តាច់បង់នូវអាសវៈព្រោះសេចក្តីបរិសុទ្ធ ដោយសេចក្តីមិនរាយមាយ ឈ្មោះថា អានន្តរិកសមាធិញ្ញាណ
  • {៣៣} បញ្ញា គឺទស្សនាធិបតេយ្យផង ការបាននូវវិហារដ៏ស្ងប់ផង សេចក្តីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថា អរណវិហារញ្ញាណ
  • {៣៤} បញ្ញាដែលមានភាពស្ទាត់ជំនាញ ព្រោះហេតុប្រកបដោយកម្លាំងសមថៈ និងវិបស្សនាទាំង ២ ផង ព្រោះការរម្ងាប់នូវសង្ខារទាំង ៣ ផង ព្រោះញាណចរិយា ១៦ ផង ព្រោះសមាធិចរិយា ៩ ផង ឈ្មោះថា និរោធសមាបត្តិញ្ញាណ
  • {៣៥} បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅ (នៃកិលេស និងខន្ធ) របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថា បរិនិព្វានញ្ញាណ
  • {៣៦} បញ្ញាដែលមិនប្រាកដក្នុងការផ្តាច់ផ្តិលដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថា សមសីសដ្ឋញ្ញាណ
  • {៣៧} បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ
  • {៣៨} បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ
  • {៣៩} បញ្ញាគឺការប្រកាសនូវធម៌ផ្សេងៗ ឈ្មោះថា អត្ថសន្ទស្សនញ្ញាណ
  • {៤០} បញ្ញាក្នុងត្រាស់ដឹងនូវការសង្រ្គោះធម៌ទាំងពួងឲ្យមានតែមួយ និងកិលេសមានភាពផ្សេងៗ ទាំងគុណធម៌មានសភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ
  • {៤១} បញ្ញាព្រោះការដឹង ឈ្មោះថា ខន្តិញ្ញាណ
  • {៤២} បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ
  • {៤៣} បញ្ញាក្នុងការប្រមូល ឈ្មោះថា បទេសវិហារញ្ញាណ
  • {៤៤} បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្ដញ្ញាណ
  • {៤៥} បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថា ចេតោវិវដ្ដញ្ញាណ
  • {៤៦} បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថា ចិត្តវិវដ្ដញ្ញាណ
  • {៤៧} បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថា ញាណវិវដ្ដញ្ញាណ
  • {៤៨} បញ្ញាក្នុងការលះបង់ ឈ្មោះថា វិមោក្ខវិវដ្ដញ្ញាណ
  • {៤៩} បញ្ញាក្នុងសេចក្តីពិត ឈ្មោះថា សច្ចវិវដ្ដញ្ញាណ
  • {៥០} បញ្ញាក្នុងអត្ថថា សម្រេចដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថា ឥទ្ធិវិធញ្ញាណ
  • {៥១} បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្តមានភាពផ្សេងៗ ទាំងមានភាពតែមួយ ដោយអំណាចនៃកិរិយាផ្សាយទៅនៃវិតក្កៈ ឈ្មោះថា សោតធាតុវិសុទ្ធិញ្ញាណ
  • {៥២} បញ្ញាក្នុងការស្ទង់នូវការត្រាប់ទៅនៃវិញ្ញាណ ដែលមានសភាពផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃបសាទរបស់ឥន្រ្ទិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣ ឈ្មោះថា ចេតោបរិយញ្ញាណ
  • {៥៣} បញ្ញាក្នុងការស្ទង់នូវពួកធម៌ដែលប្រព្រឹត្តទៅបានព្រោះបច្ច័យ ដោយអំណាចនៃកិរិយាផ្សាយទៅនៃកម្មដែលមានសភាពផ្សេងៗ គ្នា ទាំងមានសភាពតែមួយ ឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ
  • {៥៤} បញ្ញាក្នុងអត្ថថា ឃើញនូវរូបនិមិត្តមានសភាវៈផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថា ទិព្វចក្ខុញ្ញាណ
  • {៥៥} បញ្ញាដែលស្ទាត់ជំនាញនៃឥន្រ្ទិយ ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ
  • {៥៦} បញ្ញាក្នុងអត្ថថា កំណត់ដឹង ឈ្មោះថា ទុក្ខញ្ញាណ
  • {៥៧} បញ្ញាក្នុងអត្ថថា លះ ឈ្មោះថា សមុទយញ្ញាណ
  • {៥៨} បញ្ញាក្នុងអត្ថថា ធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា និរោធញ្ញាណ
  • {៥៩} បញ្ញាក្នុងអត្ថថា ចំរើន ឈ្មោះថា មគ្គញ្ញាណ
  • {៦០} ទុក្ខញ្ញាណ
  • {៦១} ទុក្ខសមុទយញ្ញាណ
  • {៦២} ទុក្ខនិរោធញ្ញាណ
  • {៦៣} ទុក្ខនិរោធគាមិនីបដិបទាញាណ
  • {៦៤} អត្ថប្បដិសម្ភិទាញាណ
  • {៦៥} ធម្មប្បដិសម្ភិទាញាណ
  • {៦៦} និរុត្តិប្បដិសម្ភិទាញាណ
  • {៦៧} បដិភាណប្បដិសម្ភិទាញាណ
  • {៦៨} ឥន្រ្ទិយបរោបរិយត្តញ្ញាណ
  • {៦៩} សត្តាសយានុសយញ្ញាណ
  • {៧០} យមកប្បាដិហិរញ្ញាណ
  • {៧១} មហាករុណាសមាបត្តិញ្ញាណ
  • {៧២} សព្វញ្ញុតញ្ញាណ
  • {៧៣} អនាវរណញ្ញាណ

នេះញាណ ៧៣ បណ្តាញាណ ៧៣ នេះ ញាណ ៦៧ ជាសាធារណៈដល់ពួកសាវ័ក ញាណ ៦ មិនសាធារណៈដល់ពួកសាវ័កទេ។

ចប់មាតិកា។

ញាណកថា (ទី១)

(១. ញាណកថា)

(សុតមយញាណនិទ្ទេស ទី១)

(១. សុតមយញាណនិទ្ទេសោ)

បឋមភាណវារៈ

[១] បញ្ញាក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ការប្រុងត្រចៀកថា ធម៌ទាំងនេះបុគ្គលគួរដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរកំណត់ដឹង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរលះ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរចំរើន បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវសេចក្តីសាបសូន្យ បញ្ញាជាគ្រឿដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវការតាំងនៅ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវគុណវិសេស (ដោយអំណាចនៃការត្រាស់ដឹងនូវគុណវិសេសខាងលើ) បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់នូវការទំលាយនូវកិលេស បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួងមិនទៀង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួងជាទុក្ខ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងពួងជាអនត្តា បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខសមុទយអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខនិរោធអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

[២] ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលបុគ្គលត្រូវដឹងច្បាស់ បានដល់ពួកសត្វទាំងអស់ដែលឋិតនៅបានដោយអាហារ ធម៌ ២ ត្រូវដឹងច្បាស់ បានដល់ធាតុ ២ គឺសង្ខតធាតុ អសង្ខតធាតុ ធម៌ ៣ ត្រូវដឹងច្បាស់ បានដល់ ធាតុ ៣ គឺកាមធាតុ រូបធាតុ អរូបធាតុ ធម៌ ៤ ត្រូវដឹងច្បាស់ បានដល់អរិយសច្ច ៤ ធម៌ ៥ ត្រូវដឹងច្បាស់ បានដល់វិមុត្តាយតនៈ ៥ ធម៌ ៦ ត្រូវដឹងច្បាស់ បានដល់អនុត្តរិយៈ ៦ ធម៌ ៧ ត្រូវដឹងច្បាស់ បានដល់និទ្ទេសវត្ថុ ៧1) ធម៌ ៨ ត្រូវដឹងច្បាស់ បានដល់អភិភាយតនៈ ៨ ធម៌ ៩ ត្រូវដឹងច្បាស់ បានដល់អនុបុព្វវិហារធម៌ ៩2) ធម៌ ១០ ត្រូវដឹងច្បាស់ បានដល់ និជ្ជរវត្ថុ ១០3) យ៉ាង។

[៣] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងអស់ បុគ្គលត្រូវដឹងច្បាស់ ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងអស់ បុគ្គលត្រូវដឹងច្បាស់ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុ បុគ្គលត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ ចក្ខុវិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុសម្ផ័ស្ស ត្រូវដឹងច្បាស់ ការទទួលអារម្មណ៍ណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី កើតឡើងព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះ ត្រូវដឹងច្បាស់ សោតៈ ត្រូវដឹងច្បាស់ សទ្ទៈ ត្រូវដឹងច្បាស់។បេ។ ឃានៈ ត្រូវដឹងច្បាស់ គន្ធៈ ត្រូវដឹងច្បាស់ ជិវ្ហា ត្រូវដឹងច្បាស់ រសៈ ត្រូវដឹងច្បាស់ កាយ ត្រូវដឹងច្បាស់ ផោដ្ឋព្វៈ ត្រូវដឹងច្បាស់ មនៈ ត្រូវដឹងច្បាស់ ធម៌ ត្រូវដឹងច្បាស់ មនោវិញ្ញាណ ត្រូវដឹងច្បាស់ មនោសម្ផ័ស្ស ត្រូវដឹងច្បាស់ ការទទួលអារម្មណ៍ណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះ ត្រូវដឹងច្បាស់។

[៤] រូប ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ ត្រូវដឹងច្បាស់ សោតៈ ត្រូវដឹងច្បាស់ ឃានៈ ត្រូវដឹងច្បាស់ ជិវ្ហា ត្រូវដឹងច្បាស់ កាយ ត្រូវដឹងច្បាស់ មនៈ ត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ សទ្ទៈ ត្រូវដឹងច្បាស់ គន្ធៈ ត្រូវដឹងច្បាស់ រសៈ ត្រូវដឹងច្បាស់ ផោដ្ឋព្វៈ ត្រូវដឹងច្បាស់ ធម៌ ត្រូវដឹងច្បាស់ ចក្ខុវិញ្ញាណ ត្រូវដឹងច្បាស់ សោតវិញ្ញាណ ត្រូវដឹងច្បាស់ ឃានវិញ្ញាណ ត្រូវដឹងច្បាស់ ជិវ្ហាវិញ្ញាណ ត្រូវដឹងច្បាស់ កាយវិញ្ញាណ ត្រូវដឹងច្បាស់ មនោវិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុសម្ផ័ស្ស ត្រូវដឹងច្បាស់ សោតសម្ផ័ស្ស ត្រូវដឹងច្បាស់ ឃានសម្ផ័ស្ស ត្រូវដឹងច្បាស់ ជិវ្ហាសម្ផ័ស្ស ត្រូវដឹងច្បាស់ កាយសម្ផ័ស្សត្រូវដឹងច្បាស់ មនោសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីសោតសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីឃានសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីកាយសម្ផ័ស្ស ត្រូវដឹងច្បាស់ វេទនាដែលកើតអំពីមនោសម្ផ័ស្ស ត្រូវដឹងច្បាស់ រូបសញ្ញា ត្រូវដឹងច្បាស់ សទ្ទសញ្ញា ត្រូវដឹងច្បាស់ គន្ធសញ្ញា ត្រូវដឹងច្បាស់ រសសញ្ញា ត្រូវដឹងច្បាស់ ផោដ្ឋព្វសញ្ញា ត្រូវដឹងច្បាស់ ធម្មសញ្ញា ត្រូវដឹងច្បាស់ រូបសញ្ចេតនា ត្រូវដឹងច្បាស់ សទ្ទសញ្ចេតនា ត្រូវដឹងច្បាស់ គន្ធសញ្ចេតនា ត្រូវដឹងច្បាស់ រសសញ្ចេតនា ត្រូវដឹងច្បាស់ ផោដ្ឋព្វសញ្ចេតនា ត្រូវដឹងច្បាស់ ធម្មសញ្ចេតនា ត្រូវដឹងច្បាស់ រូបតណ្ហា ត្រូវដឹងច្បាស់ សទ្ទតណ្ហា ត្រូវដឹងច្បាស់ គន្ធតណ្ហា ត្រូវដឹងច្បាស់ រសតណ្ហា ត្រូវដឹងច្បាស់ ផោដ្ឋព្វតណ្ហា ត្រូវដឹងច្បាស់ ធម្មតណ្ហា ត្រូវដឹងច្បាស់ រូបវិតក្កៈ ត្រូវដឹងច្បាស់ សទ្ទវិតក្កៈ ត្រូវដឹងច្បាស់ គន្ធវិតក្កៈ ត្រូវដឹងច្បាស់ រសវិតក្កៈ ត្រូវដឹងច្បាស់ ផោដ្ឋព្វវិតក្កៈ ត្រូវដឹងច្បាស់ ធម្មវិតក្កៈ ត្រូវដឹងច្បាស់ រូបវិចារៈ ត្រូវដឹងច្បាស់ សទ្ទវិចារៈ ត្រូវដឹងច្បាស់ គន្ធវិចារៈ ត្រូវដឹងច្បាស់ រសវិចារៈ ត្រូវដឹងច្បាស់ ផោដ្ឋព្វវិចារៈ ត្រូវដឹងច្បាស់ ធម្មវិចារៈ ត្រូវដឹងច្បាស់។

[៥] បឋវីធាតុ បុគ្គលត្រូវដឹងច្បាស់ អាបោធាតុ ត្រូវដឹងច្បាស់ តេជោធាតុ ត្រូវដឹងច្បាស់ វាយោធាតុ ត្រូវដឹងច្បាស់ អាកាសធាតុ ត្រូវដឹងច្បាស់ វិញ្ញាណធាតុ ត្រូវដឹងច្បាស់ បឋវីកសិណ ត្រូវដឹងច្បាស់ អាបោកសិណ ត្រូវដឹងច្បាស់ តេជោកសិណ ត្រូវដឹងច្បាស់ វាយោកសិណ ត្រូវដឹងច្បាស់ នីលកសិណ ត្រូវដឹងច្បាស់ បីតកសិណ ត្រូវដឹងច្បាស់ លោហិតកសិណ ត្រូវដឹងច្បាស់ ឱទាតកសិណ ត្រូវដឹងច្បាស់ អាកាសកសិណ ត្រូវដឹងច្បាស់ វិញ្ញាណកសិណ ត្រូវដឹងច្បាស់។

[៦] សក់ បុគ្គលត្រូវដឹងច្បាស់ រោម ត្រូវដឹងច្បាស់ ក្រចក ត្រូវដឹងច្បាស់ ធ្មេញ ត្រូវដឹងច្បាស់ ស្បែក ត្រូវដឹងច្បាស់ សាច់ ត្រូវដឹងច្បាស់ សរសៃ ត្រូវដឹងច្បាស់ ឆ្អឹង ត្រូវដឹងច្បាស់ ខួរក្នុងឆ្អឹង ត្រូវដឹងច្បាស់ តម្រងបស្សាវៈ ត្រូវដឹងច្បាស់ បេះដូង ត្រូវដឹងច្បាស់ ថ្លើម ត្រូវដឹងច្បាស់ វាវ ត្រូវដឹងច្បាស់ ក្រពះ ត្រូវដឹងច្បាស់ សួត ត្រូវដឹងច្បាស់ ពោះវៀនធំ ត្រូវដឹងច្បាស់ ពោះវៀនតូច ត្រូវដឹងច្បាស់ អាហារថ្មី ត្រូវដឹងច្បាស់ អាហារចាស់ ត្រូវដឹងច្បាស់ ប្រមាត់ ត្រូវដឹងច្បាស់ ស្លេស្ម ត្រូវដឹងច្បាស់ ខ្ទុះ ត្រូវដឹងច្បាស់ ឈាម ត្រូវដឹងច្បាស់ ញើស ត្រូវដឹងច្បាស់ ខ្លាញ់ខាប់ ត្រូវដឹងច្បាស់ ទឹកភ្នែក ត្រូវដឹងច្បាស់ ខ្លាញ់រាវ ត្រូវដឹងច្បាស់ ទឹកមាត់ ត្រូវដឹងច្បាស់ ទឹកសម្បោរ ត្រូវដឹងច្បាស់ ទឹករំអិល ត្រូវដឹងច្បាស់ ទឹកមូត្រ ត្រូវដឹងច្បាស់ ខួរក្នុងក្បាល ត្រូវដឹងច្បាស់។

[៧] ចក្ខ្វាយតនៈ បុគ្គលត្រូវដឹងច្បាស់ រូបាយតនៈ ត្រូវដឹងច្បាស់ សោតាយតនៈ ត្រូវ ដឹងច្បាស់ សទ្ទាយតនៈ ត្រូវដឹងច្បាស់ ឃានាយតនៈ ត្រូវដឹងច្បាស់ គន្ធាយតនៈ ត្រូវដឹងច្បាស់ ជិវ្ហាយតនៈ ត្រូវដឹងច្បាស់ រសាយតនៈ ត្រូវដឹងច្បាស់ កាយាយតនៈ ត្រូវដឹងច្បាស់ ផោដ្ឋព្វាយតនៈ ត្រូវដឹងច្បាស់ មនាយតនៈ ត្រូវដឹងច្បាស់ ធម្មាយតនៈ ត្រូវដឹងច្បាស់។ ចក្ខុធាតុ ត្រូវដឹងច្បាស់ រូបធាតុ ត្រូវដឹងច្បាស់ ចក្ខុវិញ្ញាណធាតុ ត្រូវដឹងច្បាស់ សោតធាតុ ត្រូវដឹងច្បាស់ សទ្ទធាតុ ត្រូវដឹងច្បាស់ សោតវិញ្ញាណធាតុ ត្រូវដឹងច្បាស់ ឃានធាតុ ត្រូវដឹងច្បាស់ គន្ធធាតុ ត្រូវដឹងច្បាស់ ឃានវិញ្ញាណធាតុ ត្រូវដឹងច្បាស់ ជិវ្ហាធាតុ ត្រូវដឹងច្បាស់ រសធាតុ ត្រូវដឹងច្បាស់ ជិវ្ហាវិញ្ញាណធាតុ ត្រូវដឹងច្បាស់ កាយធាតុ ត្រូវដឹងច្បាស់ ផោដ្ឋព្វធាតុ ត្រូវដឹងច្បាស់ កាយវិញ្ញាណធាតុ ត្រូវដឹងច្បាស់ មនោធាតុ ត្រូវដឹងច្បាស់ ធម្មធាតុ ត្រូវដឹងច្បាស់ មនោវិញ្ញាណធាតុ ត្រូវដឹងច្បាស់។ ចក្ខុន្ទ្រិយ ត្រូវដឹងច្បាស់ សោតិន្ទ្រិយ ត្រូវដឹងច្បាស់ ឃានិន្ទ្រិយ ត្រូវដឹងច្បាស់ ជិវ្ហិន្ទ្រិយ ត្រូវដឹងច្បាស់ កាយិន្ទ្រិយ ត្រូវដឹងច្បាស់ មនិន្ទ្រិយ ត្រូវដឹងច្បាស់ ជីវិតិន្ទ្រិយ ត្រូវដឹងច្បាស់ ឥត្ថិន្ទ្រិយ ត្រូវដឹងច្បាស់ បុរិសិន្ទ្រិយ ត្រូវដឹងច្បាស់ សុខិន្ទ្រិយ ត្រូវដឹងច្បាស់ ទុក្ខិន្ទ្រិយ ត្រូវដឹងច្បាស់ សោមនស្សិន្ទ្រិយ ត្រូវដឹងច្បាស់ ទោមនស្សិន្ទ្រិយ ត្រូវដឹងច្បាស់ ឧបេក្ខិន្ទ្រិយ ត្រូវដឹងច្បាស់ សទ្ធិន្ទ្រិយ ត្រូវដឹងច្បាស់ វីរិយិន្ទ្រិយ ត្រូវដឹងច្បាស់ សតិន្ទ្រិយ ត្រូវដឹងច្បាស់ សមាធិន្ទ្រិយ ត្រូវដឹងច្បាស់ បញ្ញិន្ទ្រិយ ត្រូវដឹងច្បាស់ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ត្រូវដឹងច្បាស់ អញ្ញិន្ទ្រិយ ត្រូវដឹងច្បាស់ អញ្ញាតាវិន្ទ្រិយ ត្រូវដឹងច្បាស់។

[៨] កាមធាតុ ត្រូវដឹងច្បាស់ រូបធាតុ ត្រូវដឹងច្បាស់ អរូបធាតុ ត្រូវដឹងច្បាស់ កាមភព ត្រូវដឹងច្បាស់ រូបភព ត្រូវដឹងច្បាស់ អរូបភព ត្រូវដឹងច្បាស់ សញ្ញាភព ត្រូវដឹងច្បាស់ អសញ្ញាភព ត្រូវដឹងច្បាស់ នេវសញ្ញានាសញ្ញាភព ត្រូវដឹងច្បាស់ ឯកវោការភព4) ត្រូវដឹងច្បាស់ ចតុវោការភព5) ត្រូវដឹងច្បាស់ បញ្ចវោការភព6) ត្រូវដឹងច្បាស់។ បឋមជ្ឈាន ត្រូវដឹងច្បាស់ ទុតិយជ្ឈាន ត្រូវដឹងច្បាស់ តតិយជ្ឈាន ត្រូវដឹងច្បាស់ ចតុត្ថជ្ឈាន ត្រូវដឹងច្បាស់។

[៩] មេត្តាចេតោវិមុត្តិ ត្រូវដឹងច្បាស់ ករុណាចេតោវិមត្តិ ត្រូវដឹងច្បាស់ មុទិតាចេតោវិមុត្តិ ត្រូវដឹងច្បាស់ ឧបេក្ខាចេតោវិមុត្តិ ត្រូវដឹងច្បាស់ អាកាសានញ្ចាយតនៈសមាបត្តិ ត្រូវដឹងច្បាស់ វិញ្ញាណញ្ចាយតនសមាបត្តិ ត្រូវដឹងច្បាស់ អាកិញ្ចញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់។ អវិជ្ជា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ នាមរូប ត្រូវដឹងច្បាស់ សឡាយតនៈ ត្រូវដឹងច្បាស់ ផស្សៈ ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់ តណ្ហា ត្រូវដឹងច្បាស់ ឧបាទាន ត្រូវដឹងច្បាស់ ភព ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ជរា មរណៈ ត្រូវដឹងច្បាស់។

[១០] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ ត្រូវដឹងច្បាស់។បេ។ ជរា មរណៈ ត្រូវដឹងច្បាស់ ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។

[១១] អត្ថនៃការកំណត់ដឹងនូវទុក្ខ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវទុក្ខសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវទុក្ខនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។ អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។ អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវរូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ នូវវេទនា។បេ។ នូវសញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ អត្ថនៃការកំណត់ដឹងនូវជរាមរណៈ ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវជរាមរណសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវជរាមរណនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។

[១២] អត្ថនៃការចាក់ធ្លុះនូវការកំណត់ដឹងទុក្ខ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះ នូវការធ្វើឲ្យជាក់ច្បាស់ទុក្ខនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវសេចក្តីចំរើនទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។ អត្ថនៃការចាក់ធ្លុះនៃការកំណត់ដឹងរូប ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់រូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការចំរើនរូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ នូវវេទនា។បេ។ នូវសញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ អត្ថនៃការចាក់ធ្លុះនូវការកំណត់ដឹងជរាមរណៈ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការលះបង់ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះ នូវការធ្វើឲ្យជាក់ច្បាស់ជរាមរណនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការចម្រើនជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។

[១៣] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខសមុទយនិរោធ ត្រូវដឹងច្បាស់ ទុក្ខឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ ទុក្ខស្សាទៈ ត្រូវដឹងច្បាស់ ទុក្ខាទីនវៈ ត្រូវដឹងច្បាស់ ទុក្ខនិស្សរណៈ ត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបសមុទ័យនិរោធ ត្រូវដឹងច្បាស់ រូបឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ រូបស្សាទៈ ត្រូវដឹងច្បាស់ រូបាទីនវៈ ត្រូវដឹងច្បាស់ រូបនិស្សរណៈ ត្រូវដឹងច្បាស់ វេទនាត្រូវដឹងច្បាស់។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ។បេ។ ជរាមរណៈ ត្រូវដឹងច្បាស់ ជរាមរណៈសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណសមុទយនិរោធ ត្រូវដឹងច្បាស់ ជរាមរណឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ ជរាមរណស្សាទៈ ត្រូវដឹងច្បាស់ ជរាមរណាទីនវៈ ត្រូវដឹងច្បាស់ ជរាមរណនិស្សរណៈ ត្រូវដឹងច្បាស់។

[១៤] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ទុក្ខស្សាទៈ ត្រូវដឹងច្បាស់ ទុក្ខាទីនវៈ ត្រូវដឹងច្បាស់ ទុក្ខនិស្សរណៈ ត្រូវដឹងច្បាស់។ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ រូបស្សាទៈ ត្រូវដឹងច្បាស់ រូបាទីនវៈ ត្រូវដឹងច្បាស់ រូបនិស្សរណៈ ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ។បេ។ ជរាមរណៈ ត្រូវដឹងច្បាស់ ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ជរាមរណស្សាទៈ ត្រូវដឹងច្បាស់ ជរាមរណាទីនវៈ ត្រូវដឹងច្បាស់ ជរាមរណនិស្សរណៈ ត្រូវដឹងច្បាស់។

[១៥] អនិច្ចានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនទៀង) បុគ្គលត្រូវដឹងច្បាស់ ទុក្ខានុបស្សនា (ការពិចារណាឃើញរឿយៗ ថាជាទុក្ខ) ត្រូវដឹងច្បាស់ អនត្តានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនមែនរបស់ខ្លួន) ត្រូវដឹងច្បាស់ និព្វិទានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីនឿយណាយ) ត្រូវដឹងច្បាស់ វិរាគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីប្រាសចាកតម្រេក) ត្រូវដឹងច្បាស់ និរោធានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីរលត់) ត្រូវដឹងច្បាស់ បដិនិស្សគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីលះបង់) ត្រូវដឹងច្បាស់។ ការពិចារណាឃើញរឿយៗ ក្នុងរូបថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូបថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូបថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីនឿយណាយក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីប្រាសចាកតម្រេកក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីរលត់ក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីលះបង់ក្នុងរូប ត្រូវដឹងច្បាស់ ក្នុងវេទនា។បេ។ ក្នុងសញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីនឿយណាយ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីប្រាសចាកតម្រេក ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាជាសេចក្តីរលត់ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីលះបង់ ត្រូវដឹងច្បាស់។

[១៦] ការកើតឡើង (ព្រោះកម្មអំពីមុនជាបច្ច័យ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ (របស់ពួកសត្វ) ត្រូវដឹងច្បាស់ ការកំណត់ (នូវសង្ខារ) ត្រូវដឹងច្បាស់ ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការកើត (នៃខន្ធទាំងឡាយ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់ មរណៈ ត្រូវដឹងច្បាស់ សេចក្តីសោក ត្រូវដឹងច្បាស់ សេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្តីតានតឹង ត្រូវដឹងច្បាស់។ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនកំណត់ ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ ការមិនស្លាប់ ត្រូវដឹងច្បាស់ ការមិនសោក ត្រូវដឹងច្បាស់ ការមិនខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនតានតឹង ត្រូវដឹងច្បាស់។

[១៧] ការកើតឡើង បុគ្គលត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការកំណត់ ត្រូវដឹងច្បាស់ ការប្រមូលមកគឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការកើតឡើង ត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ជរាត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ មរណៈ ត្រូវដឹងច្បាស់ ការមិនមានមរណៈ ត្រូវដឹងច្បាស់ សេចក្តីសោក ត្រូវដឹងច្បាស់ ការមិនមានសេចក្តីសោក ត្រូវដឹងច្បាស់ សេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនមានសេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្តីតានតឹង ត្រូវដឹងច្បាស់ ការមិនមានសេចក្តីតានតឹង ត្រូវដឹងច្បាស់។

[១៨] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាទុក្ខ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិទៅទៀតជាទុក្ខ ត្រូវដឹងច្បាស់ថា បដិសន្ធិជាទុក្ខ ត្រូវដឹងច្បាស់ថា គតិជាទុក្ខ ត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាទុក្ខ ត្រូវដឹងច្បាស់ថា ជាតិជាទុក្ខ ត្រូវដឹងច្បាស់ថា ជរាជាទុក្ខ ត្រូវដឹងច្បាស់ថា ព្យាធិជាទុក្ខ ត្រូវដឹងច្បាស់ថា មរណៈជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីសោកជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងជាទុក្ខ។

[១៩] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅជាសុខ ត្រូវដឹងច្បាស់ថា ការមិនកំណត់ (នូវសង្ខារ) ជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានគតិជាសុខ ត្រូវដឹងច្បាស់ថា ការមិនបានកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាកជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានជាតិជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានជរាជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិជាសុខ ត្រូវដឹងច្បាស់ថា ការមិនស្លាប់ជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីសោកជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីខ្សឹកខ្សួលជាសុខ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីតានតឹងជាសុខ។

[២០] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ការមិនកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាទុក្ខ ការមិនប្រព្រឹត្តិទៅជាសុខ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាទុក្ខ ការមិនកំណត់ (នូវសង្ខារ) ជាសុខ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហតុនៃបដិសន្ធិតទៅទៀតជាទុក្ខ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាសុខ ត្រូវដឹងច្បាស់ថា បដិសន្ធិជាទុក្ខ ការមិនមានបដិសន្ធិជាសុខ ត្រូវដឹងច្បាស់ថា គតិជាទុក្ខ ការមិនមានគតិជាសុខ ត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ការមិនកើតឡើងជាសុខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាទុក្ខ ការមិនប្រព្រឹត្តិទៅនៃវិបាកជាសុខ ត្រូវដឹងច្បាស់ថា ជាតិជាទុក្ខ ការមិនមានជាតិជាសុខ ត្រូវដឹងច្បាស់ថា ជរាជាទុក្ខ ការមិនមានជរាជាសុខ ត្រូវដឹងច្បាស់ថា ព្យាធិជាទុក្ខ ការមិនមានព្យាធិជាសុខ ត្រូវដឹងច្បាស់ថាមរណៈជាទុក្ខ ការមិនមានមរណៈជាសុខ ត្រូវដឹងច្បាស់ថា សេចក្តីសោកជាទុក្ខ ការមិនមានសេចក្តីសោកជាសុខ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលជាទុក្ខ ការមិនមានសេចក្តីខ្សឹកខ្សួលជាសុខ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងជាទុក្ខ ការមិនមានសេចក្តីតានតឹងជាសុខ។

[២១] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាភ័យ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាភ័យ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀតជាភ័យ ត្រូវដឹងច្បាស់ថា បដិសន្ធិ ជាភ័យ ត្រូវដឹងច្បាស់ថា គតិជាភ័យ ត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាភ័យ ត្រូវដឹងច្បាស់ថា ជាតិជាភ័យ ត្រូវដឹងច្បាស់ថា ជរាជាភ័យ ត្រូវដឹងច្បាស់ថាព្យាធិជាភ័យ ត្រូវដឹងច្បាស់ថា មរណៈជាភ័យ ត្រូវដឹងច្បាស់ថា សេចក្តីសោកជាភ័យ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលជាភ័យ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងជាភ័យ។

[២២] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតឡើងជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនកំណត់ (នូវសង្ខារ) ជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានគតិជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនកើតឡើងជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាកជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានជាតិជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានជរាជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានមរណៈជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីសោកជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីខ្សឹកខ្សួលជាទីក្សេម ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីតានតឹងជាទីក្សេម។

[២៣] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ការមិនកើតឡើងជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាភ័យ ការមិនប្រព្រឹត្តិទៅជាទីក្សេម ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាភ័យ ការមិនកំណត់ (នូវសង្ខារ) ជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀតជាភ័យ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀតជាទីក្សេម ត្រូវដឹងច្បាស់ថា បដិសន្ធិជាភ័យ ការមិនមានបដិសន្ធិជាទីក្សេម ត្រូវដឹងច្បាស់ថា គតិជាភ័យ ការមិនមានគតិជាទីក្សេម ត្រូវដឹងច្បាស់ថា ការកើតឡើងជាភ័យ ការមិនកើតឡើងជាទីក្សេម ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាភ័យ ការមិនប្រព្រឹត្តិទៅនៃវិបាកជាទីក្សេម ត្រូវដឹងច្បាស់ថា ជាតិជាភ័យ ការមិនមានជាតិជាទីក្សេម ត្រូវដឹងច្បាស់ថា ជរាជាភ័យ ការមិនមានជរាជាទីក្សេម ត្រូវដឹងច្បាស់ថា ព្យាធិជាភ័យ ការមិនមានព្យាធិជាទីក្សេម ត្រូវដឹងច្បាស់ថា មរណៈជាភ័យ ការមិនមានមរណៈជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្តីសោកជាភ័យ ការមិនមានសេចក្តីសោកជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលជាភ័យ ការមិនមានសេចក្តីខ្សឹកខ្សួលជាទីក្សេម ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងជាភ័យ ការមិនមានសេចក្តីតានតឹងជាទីក្សេម។

[២៤] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា បដិសន្ធិប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា គតិប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកើតឡើងប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជាតិប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជរាប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ព្យាធិប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា មរណៈប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីសោកប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងប្រកបដោយអាមិសៈ។

[២៥] បុគ្គលត្រូវដឹងច្បាស់ថា ការមិនបានកើតឡើងមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានប្រព្រឹត្តិទៅ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានកំណត់ (នូវសង្ខារ) មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានគតិមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានកើត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនបានប្រព្រឹត្តិទៅនៃវិបាក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានជាតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានជរា មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានមរណៈ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីសោក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីខ្សឹកខ្សួល មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីតានតឹង មិនប្រកបដោយអាមិសៈ។

[២៦] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ប្រកបដោយអាមិសៈ ការមិនកើតឡើង មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិទៅ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ប្រកបដោយអាមិសៈ ការមិនកំណត់ (នូវសង្ខារ) មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ប្រកបដោយអាមិសៈ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា បដិសន្ធិប្រកបដោយអាមិសៈ ការមិនមានបដិសន្ធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា គតិប្រកបដោយអាមិសៈ ការមិនមានគតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការកើតប្រកបដោយអាមិសៈ ការមិនកើតមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិទៅនៃវិបាក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជាតិ ប្រកបដោយអាមិសៈ ការមិនមានជាតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជរា ប្រកបដោយអាមិសៈ ការមិនមានជរា មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ព្យាធិ ប្រកបដោយអាមិសៈ ការមិនមានព្យាធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា មរណៈ ប្រកបដោយអាមិសៈ ការមិនមានមរណៈ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីសោក ប្រកបដោយអាមិសៈ ការមិនមានសេចក្តីសោក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួល ប្រកបដោយអាមិសៈ ការមិនមានសេចក្តីខ្សឹកខ្សួល មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹង ប្រកបដោយអាមិសៈ ការមិនមានសេចក្តីតានតឹង មិនប្រកបដោយអាមិសៈ។

[២៧] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការកំណត់ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា បដិសន្ធិឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា គតិឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការកើត ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ជាតិ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ជរា ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ព្យាធិ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា មរណៈ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្តីសោក ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួល ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹង ឈ្មោះថាសង្ខារ។

[២៨] បុគ្គលត្រូវដឹងច្បាស់ថា ការមិនកើតឡើង ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនបានកំណត់ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានបដិសន្ធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានគតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនកើត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានជាតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានជរា ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានព្យាធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានមរណៈ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីសោក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីខ្សឹកខ្សួល ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការមិនមានសេចក្តីតានតឹង ឈ្មោះថានិព្វាន។

[២៩] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ឈ្មោះថាសង្ខារ ការមិនកើតឡើង ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ឈ្មោះថាសង្ខារ ការមិនប្រព្រឹត្តិទៅ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការកំណត់ ឈ្មោះថាសង្ខារ ការមិនកំណត់ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថាសង្ខារ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា បដិសន្ធិ ឈ្មោះថាសង្ខារ ការមិនមានបដិសន្ធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា គតិ ឈ្មោះថាសង្ខារ ការមិនមានគតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការកើត ឈ្មោះថាសង្ខារ ការមិនកើត ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថាសង្ខារ ការមិនប្រព្រឹត្តិទៅនៃវិបាក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ជាតិ ឈ្មោះថាសង្ខារ ការមិនមានជាតិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ជរា ឈ្មោះថាសង្ខារ ការមិនមានជរា ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា ព្យាធិ ឈ្មោះថាសង្ខារ ការមិនមានព្យាធិ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា មរណៈ ឈ្មោះថាសង្ខារ មិនមានមរណៈ ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្តីសោក ឈ្មោះថាសង្ខារ ការមិនមានសេចក្តីសោក ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួល ឈ្មោះថាសង្ខារ ការមិនមានសេចក្តីខ្សឹកខ្សួល ឈ្មោះថានិព្វាន ត្រូវដឹងច្បាស់ថា សេចក្តីតានតឹង ឈ្មោះថាសង្ខារ ការមិនមានសេចក្តីតានតឹង ឈ្មោះថានិព្វាន។

ចប់ បឋមភាណវារៈ។

ទុតិយភាណវារៈ

[៣០] អត្ថនៃធម៌ដែលគួរកំណត់កាន់យក បុគ្គលត្រូវដឹងច្បាស់ អត្ថនៃធម៌ជាបរិវារ ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលគួរបំពេញ ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលតាំងនៅក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើង ត្រូវដឹងច្បាស់ អត្ថនៃការមិនរាត់រាយ ត្រូវដឹងច្បាស់ អត្ថនៃការមិនកករល្អក់ ត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រ ត្រូវដឹងច្បាស់ អត្ថនៃការតាំងស៊ប់របស់ចិត្ត ដោយអំណាចនៃការតាំងនៅក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃអារម្មណ៍ ត្រូវដឹងច្បាស់ អត្ថនៃការត្រាច់ទៅរបស់អារម្មណ៍ ត្រូវដឹងច្បាស់ អត្ថនៃការលះចោល ត្រូវដឹងច្បាស់ អត្ថនៃការបរិច្ចាគ ត្រូវដឹងច្បាស់ អត្ថនៃការចេញចាកកិលេស ត្រូវដឹងច្បាស់ អត្ថនៃការប្រែត្រឡប់ ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់រម្ងាប់ ត្រូវដឹងច្បាស់ អត្ថនៃធម៌ដ៏ឧត្តម ត្រូវដឹងច្បាស់ អត្ថនៃការផុតស្រឡះចាកអារម្មណ៍ ត្រូវដឹងច្បាស់ អត្ថនៃការមិនមានអាសវៈ ត្រូវដឹងច្បាស់ អត្ថនៃការឆ្លង ត្រូវដឹងច្បាស់ អត្ថនៃការមិនមានសង្ខារនិមិត្ត ត្រូវដឹងច្បាស់ អត្ថនៃការមិនតម្កល់ទុកនូវតណ្ហា ត្រូវដឹងច្បាស់ អត្ថនៃសភាពសោះសូន្យ ត្រូវដឹងច្បាស់ អត្ថនៃសភាពមានរសតែមួយ ត្រូវដឹងច្បាស់ អត្ថនៃការមិនប្រព្រឹត្តិកន្លង (ទៅវិញទៅមក របស់សមថៈ និងវិបស្សនា) ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលជាប់គ្នាជាគូ ត្រូវដឹងច្បាស់ អត្ថនៃការចេញ (ចាកសង្ខារ) ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងសត្វឲ្យដល់ (នូវព្រះនិព្វាន) ត្រូវដឹងច្បាស់ អត្ថនៃការឃើញជាក់ស្តែង (នូវព្រះនិព្វាន) ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាអធិបតី ត្រូវដឹងច្បាស់។

[៣១] អត្ថនៃការមិនរាយមាយរបស់សមថៈ ត្រូវដឹងច្បាស់ អត្ថនៃការឃើញរឿយៗរបស់វិបស្សនា ត្រូវដឹងច្បាស់ អត្ថនៃរសតែមួយរបស់សមថៈ និងវិបស្សនា ត្រូវដឹងច្បាស់ អត្ថនៃការមិនប្រព្រឹត្តិកន្លងរបស់ធម៌ដែលជាប់គ្នាជាគូ ត្រូវដឹងច្បាស់ អត្ថនៃការសមាទានក្នុងសិក្ខា ត្រូវដឹងច្បាស់ អត្ថនៃគោចររបស់អារម្មណ៍ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់ចិត្តដែលរួញរា ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់ស្ងៀមរបស់ចិត្តដែលអណ្តែតអណ្តូង ត្រូវដឹងច្បាស់ អត្ថនៃការព្រងើយកន្តើយរបស់ចិត្តដ៏បរិសុទ្ធចាកចំណែកទាំងពីរ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងនូវគុណវិសេស ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវធម៌ដ៏ក្រៃលែង ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងនូវសច្ចៈ ៤ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងចិត្តឲ្យឋិតនៅក្នុងនិរោធ ត្រូវដឹងច្បាស់។

[៣២] អត្ថនៃការជឿស៊ប់របស់សទ្ធិន្ទ្រិយ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់វីរិយិន្ទ្រិយ ត្រូវដឹងច្បាស់ អត្ថនៃការប្រុងប្រយ័ត្នរបស់សតិន្ទ្រិយ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់សមាធិន្ទ្រិយ ត្រូវដឹងច្បាស់ អត្ថនៃការឃើញរបស់បញ្ញិន្ទ្រិយ ត្រូវដឹងច្បាស់។

[៣៣] អត្ថនៃការមិនញាប់ញ័រដោយការមិនជឿ របស់សទ្ធាពលៈ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រដោយសេចក្តីខ្ជិលច្រអូសរបស់វីរិយពលៈ ត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រដោយសេចក្តីប្រមាទរបស់សតិពលៈ ត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រដោយការអណ្តែតអណ្តូងរបស់សមាធិពលៈ ត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័រដោយសេចក្តីល្ងង់របស់បញ្ញាពលៈ ត្រូវដឹងច្បាស់។

[៣៤] អត្ថនៃការប្រុងប្រយ័ត្ន របស់សតិសម្ពោជ្ឈង្គ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការពិចារណា របស់ធម្មវិចយសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើង របស់វីរិយសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ សភាពផ្សព្វផ្សាយរបស់បីតិសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់រម្ងាប់របស់បស្សទ្ធិសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់សមាធិសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ អត្ថនៃការត្រួតត្រារបស់ឧបេក្ខាសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់។

[៣៥] អត្ថនៃការឃើញរបស់សម្មាទិដ្ឋិ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការលើកចិត្តឡើងរបស់សម្មាសង្កប្បៈ ត្រូវដឹងច្បាស់ អត្ថនៃការកំណត់នូវវចីសំវរៈ ៤ របស់សម្មាវាចា ត្រូវដឹងច្បាស់ អត្ថនៃការតាំងឡើងរបស់សម្មាកម្មន្តៈ ត្រូវដឹងច្បាស់ អត្ថនៃការផូរផង់របស់សម្មាអាជីវៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់សម្មាវាយាមៈ ត្រូវដឹងច្បាស់ អត្ថនៃការប្រុងប្រយ័ត្នរបស់សម្មាសតិ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់សម្មាសមាធិ ត្រូវដឹងច្បាស់។

[៣៦] អត្ថនៃភាពជាធំរបស់ឥន្ទ្រិយទាំងឡាយ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័ររបស់ពលៈទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការចេញចាកធម៌ជាសត្រូវរបស់ពោជ្ឈង្គទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងសត្វឲ្យដល់ (នូវព្រះនិព្វាន) របស់មគ្គ ត្រូវដឹងច្បាស់ អត្ថនៃការប្រុងប្រយ័ត្នរបស់សតិប្បដ្ឋានទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការតម្កល់ទុករបស់សម្មប្បធានទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការសម្រេចរបស់ឥទ្ធិបាទទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការទៀងរបស់សច្ចៈទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់រម្ងាប់របស់បយោគទាំងឡាយ គឺអរិយមគ្គ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់របស់ផលទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការលើកចិត្តឡើងរបស់វិតក្កៈ ត្រូវដឹងច្បាស់ អត្ថនៃការពិចារណារបស់វិចារៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្សាយទៅរបស់បីតិ ត្រូវដឹងច្បាស់ អត្ថនៃការហូរមករបស់សុខ ត្រូវដឹងច្បាស់ អត្ថនៃការតម្កល់នឹងក្នុងអារម្មណ៍តែមួយរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការរំពឹងរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការដឹងផ្សេងៗ (របស់វិញ្ញាណ) ត្រូវដឹងច្បាស់ អត្ថនៃការដឹងសព្វ (របស់បញ្ញា) ត្រូវដឹងច្បាស់ អត្ថនៃការដឹងព្រម (របស់សញ្ញា) ត្រូវដឹងច្បាស់ អត្ថនៃការខ្ពស់ឯក គឺសមាធិ ត្រូវដឹងច្បាស់។

[៣៧] អត្ថនៃការដឹងរបស់អភិញ្ញា បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការត្រិះរិះរបស់បរិញ្ញា ត្រូវដឹងច្បាស់ អត្ថនៃការលះរបស់បហានៈ ត្រូវដឹងច្បាស់ អត្ថនៃរសតែមួយរបស់ភាវនា ត្រូវដឹងច្បាស់ អត្ថនៃការពាល់ត្រូវរបស់សច្ឆិកិរិយា ត្រូវដឹងច្បាស់ អត្ថនៃការទ្រទ្រង់នូវអវយវៈ (ដោយកិច្ចទាំងឡាយ មាននាំមកនូវភារៈដ៏លំបាកជាដើម) របស់ខន្ធទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការទ្រទ្រង់ (ដោយកិច្ច មានសោះសូន្យជាដើម) របស់ពួកធាតុ ត្រូវដឹងច្បាស់ អត្ថនៃអណ្តូងរបស់ពួកអាយតនៈ ត្រូវដឹងច្បាស់ អត្ថនៃបច្ច័យតាក់តែងរបស់ពួកសង្ខតធម៌ ត្រូវដឹងច្បាស់ អត្ថនៃបច្ច័យមិនតាក់តែងរបស់អសង្ខតធម៌ ត្រូវដឹងច្បាស់។

[៣៨] អត្ថនៃការគិតនូវអារម្មណ៍ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃចិត្តមិនមានចន្លោះ ត្រូវដឹងច្បាស់ អត្ថនៃការចេញរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការវិលត្រឡប់របស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃហេតុរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃបច្ច័យរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃវត្ថុរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃភូមិរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃអារម្មណ៍របស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃគោចររបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការត្រាច់ទៅរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃដំណើររបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការប្រមូលរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការចេញចាកវដ្ដៈរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការរលាស់ចេញរបស់ចិត្ត ត្រូវដឹងច្បាស់។

[៣៩] អត្ថនៃការរំពឹងក្នុងអារម្មណ៍តែមួយ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការដឹងច្បាស់ក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការដឹងសព្វក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការដឹងព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការខ្ពស់ឯកក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការចងក្រៀកទុកក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការស្ទុះទៅក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការជ្រះថ្លាក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការតាំងនៅព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការផុតស្រឡះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់ក្នុងអារម្មណ៍តែមួយថា នុ៎ះជាទីស្ងប់រម្ងាប់ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើដូចជាយានក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើដូចជាវត្ថុ ជាទីតាំងក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការតាំងនៅស៊ប់ក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការសន្សំក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការប្រារព្ធព្យាយាមល្អក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការកំណត់កាន់យកក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាបរិវារក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលត្រូវបំពេញក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការប្រជុំចុះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការថ្នឹកក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការចម្រើនក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យច្រើនក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការអណ្តែតឡើងក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការផុតស្រឡះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងរឿយៗ ក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងចំពោះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹងព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងជនឲ្យត្រាស់ដឹងក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងជនឲ្យត្រាស់ដឹងរឿយៗក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងជនឲ្យត្រាស់ដឹងចំពោះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងជនឲ្យត្រាស់ដឹងព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាចំណែកការត្រាស់ដឹងក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាចំណែកការត្រាស់ដឹងរឿយៗ ក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាចំណែកការត្រាស់ដឹងចំពោះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃធម៌ជាចំណែកនៃការត្រាស់ដឹងព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការបំភ្លឺក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការទ្រោលបំភ្លឺក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការបំភ្លឺរឿយៗក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការបំភ្លឺចំពោះក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់ អត្ថនៃការបំភ្លឺព្រមក្នុងអារម្មណ៍តែមួយ ត្រូវដឹងច្បាស់។

[៤០] អត្ថនៃការញ៉ាំងជនឲ្យភ្លឺច្បាស់ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការរុងរឿង ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងកិលេសឲ្យក្តៅសព្វ ត្រូវដឹងច្បាស់ អត្ថនៃធម៌មិនមានមន្ទិល ត្រូវដឹងច្បាស់ អត្ថនៃធម៌ប្រាសចាកមន្ទិល ត្រូវដឹងច្បាស់ អត្ថនៃធម៌ដែលគ្មានមន្ទិល ត្រូវដឹងច្បាស់ អត្ថនៃសភាពស្មើ ត្រូវដឹងច្បាស់ អត្ថនៃការលះកិលេស ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់ស្ងាត់ ត្រូវដឹងច្បាស់ អត្ថនៃការប្រព្រឹត្តិទៅក្នុងការស្ងប់ស្ងាត់ ត្រូវដឹងច្បាស់ អត្ថនៃការប្រាសចាករាគៈ ត្រូវដឹងច្បាស់ អត្ថនៃការប្រព្រឹត្តិទៅក្នុងការប្រាកចាករាគៈ ត្រូវដឹងច្បាស់ អត្ថនៃការរលត់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការប្រព្រឹត្តិទៅក្នុងការរលត់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការលះកិលេស ត្រូវដឹងច្បាស់ អត្ថនៃការប្រព្រឹត្តិទៅក្នុងការលះកិលេស ត្រូវដឹងច្បាស់ អត្ថនៃការរួចចាកកិលេស ត្រូវដឹងច្បាស់ អត្ថនៃការប្រព្រឹត្តិទៅក្នុងការរួចចាកកិលេស ត្រូវដឹងច្បាស់។

[៤១] អត្ថនៃឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃមូលរបស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងទ្ររបស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងតម្កល់របស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការសម្រេចរបស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការជឿស៊ប់របស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការតម្កល់របស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់ឆន្ទៈ ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់របស់ឆន្ទៈ ត្រូវដឹងច្បាស់។

[៤២] អត្ថនៃវីរិយៈ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃមូលរបស់វីរិយិន្ទ្រិយៈ ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងទ្ររបស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងតម្កល់របស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការសម្រេចរបស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការជឿស៊ប់របស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការតាំងខ្ជាប់របស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់វីរិយៈ ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់របស់វីរិយៈ ត្រូវដឹងច្បាស់។ [៤៣] អត្ថនៃចិត្ត (ការគិតនូវអារម្មណ៍) ត្រូវដឹងច្បាស់ អត្ថនៃមូលរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងទ្ររបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងតម្កល់របស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការសម្រេចរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការចុះចិត្តស៊ប់របស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការតាំងខ្ជាប់របស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់របស់ចិត្ត ត្រូវដឹងច្បាស់។

[៤៤] អត្ថនៃវីមំសា ត្រូវដឹងច្បាស់ អត្ថនៃមូលរបស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងទ្ររបស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងតម្កល់របស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃគ្រឿងសម្រេចរបស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃការចុះចិត្តស៊ប់របស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃការតាំងខ្ជាប់របស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់វីមំសា ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់របស់វីមំសា ត្រូវដឹងច្បាស់។

[៤៥] អត្ថនៃទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការបៀតបៀនរបស់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការតាក់តែងរបស់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការក្តៅសព្វរបស់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃការប្រែប្រួលរបស់ទុក្ខ ត្រូវដឹងច្បាស់ អត្ថនៃសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការប្រមូលមករបស់សមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃហេតុរបស់សមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការប្រកបព្រមរបស់សមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃកង្វល់របស់សមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការរលាស់ចេញរបស់និរោធ ត្រូវដឹងច្បាស់ អត្ថនៃវិវេករបស់និរោធ ត្រូវដឹងច្បាស់ អត្ថនៃការមិនតាក់តែងរបស់និរោធ ត្រូវដឹងច្បាស់ អត្ថនៃការមិនស្លាប់របស់និរោធ ត្រូវដឹងច្បាស់ អត្ថនៃមគ្គ ត្រូវដឹងច្បាស់ អត្ថនៃការនាំចេញទៅរបស់មគ្គ ត្រូវដឹងច្បាស់ អត្ថនៃហេតុរបស់មគ្គ ត្រូវដឹងច្បាស់ អត្ថនៃការឃើញច្បាស់របស់មគ្គ ត្រូវដឹងច្បាស់ អត្ថនៃភាពជាអធិបតីរបស់មគ្គ ត្រូវដឹងច្បាស់។

[៤៦] អត្ថនៃសភាពទៀង ត្រូវដឹងច្បាស់ អត្ថនៃសភាពមិនមែនខ្លួន ត្រូវដឹងច្បាស់ អត្ថនៃសភាពពិត ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹង ត្រូវដឹងច្បាស់ អត្ថនៃការដឹងច្បាស់ ត្រូវដឹងច្បាស់ អត្ថនៃការកំណត់ដឹង ត្រូវដឹងច្បាស់ អត្ថនៃធម៌ ត្រូវដឹងច្បាស់ អត្ថនៃធាតុ ត្រូវដឹងច្បាស់ អត្ថនៃការដឹង ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់ ត្រូវដឹងច្បាស់ អត្ថនៃការប៉ះពាល់ ត្រូវដឹងច្បាស់ អត្ថនៃការត្រាស់ដឹង ត្រូវដឹងច្បាស់។

[៤៧] នេក្ខម្មៈ ត្រូវដឹងច្បាស់ អព្យាបាទៈ ត្រូវដឹងច្បាស់ អាលោកសញ្ញា ត្រូវដឹងច្បាស់ ការមិនរាយមាយ ត្រូវដឹងច្បាស់ ការកំណត់នូវធម៌ ត្រូវដឹងច្បាស់ ញាណ ត្រូវដឹងច្បាស់ បាមុជ្ជៈ ត្រូវដឹងច្បាស់ បឋមជ្ឈាន ត្រូវដឹងច្បាស់ ទុតិយជ្ឈាន ត្រូវដឹងច្បាស់ តតិយជ្ឈាន ត្រូវដឹងច្បាស់ ចតុត្ថជ្ឈាន ត្រូវដឹងច្បាស់ អាកាសានញ្ចាយតនសមាបត្តិ ត្រូវដឹងច្បាស់ វិញ្ញាណញ្ចាយតនសមាបត្តិ ត្រូវដឹងច្បាស់ អាកិញ្ចញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់។

[៤៨] អនិច្ចានុបស្សនា ត្រូវដឹងច្បាស់ ទុក្ខានុបស្សនា ត្រូវដឹងច្បាស់ អនត្តានុបស្សនា ត្រូវដឹងច្បាស់ និព្វិទានុបស្សនា ត្រូវដឹងច្បាស់ វិរាគានុបស្សនា ត្រូវដឹងច្បាស់ និរោធានុបស្សនា ត្រូវដឹងច្បាស់ បដិនិស្សគ្គានុបស្សនា ត្រូវដឹងច្បាស់ ខយានុបស្សនា ត្រូវដឹងច្បាស់ វយានុបស្សនា ត្រូវដឹងច្បាស់ វិបរិណាមានុបស្សនា ត្រូវដឹងច្បាស់ អនិមិត្តានុបស្សនា ត្រូវដឹងច្បាស់ អប្បណិហិតានុបស្សនា ត្រូវដឹងច្បាស់ សុញ្ញតានុបស្សនា ត្រូវដឹងច្បាស់ អធិប្បញ្ញាធម្មវិបស្សនា ត្រូវដឹងច្បាស់ យថាភូតញ្ញាណទស្សនៈ ត្រូវដឹងច្បាស់ អាទីនវានុបស្សនា ត្រូវដឹងច្បាស់ បដិសង្ខានុបស្សនា ត្រូវដឹងច្បាស់ វិវដ្តនានុបស្សនា ត្រូវដឹងច្បាស់។

[៤៩] សោតាបត្តិមគ្គ ត្រូវដឹងច្បាស់ សោតាបត្តិផលសមាបត្តិ ត្រូវដឹងច្បាស់ សកទាគាមិមគ្គ ត្រូវដឹងច្បាស់ សកទាគាមិផលសមាបត្តិ ត្រូវដឹងច្បាស់ អនាគាមិមគ្គ ត្រូវដឹងច្បាស់ អនាគាមិផលសមាបត្តិ ត្រូវដឹងច្បាស់ អរហត្តមគ្គ ត្រូវដឹងច្បាស់ អរហត្តផលសមាបត្តិ ត្រូវដឹងច្បាស់។

[៥០] សទ្ធិន្ទ្រិយដោយអត្ថថា ជឿស៊ប់ ត្រូវដឹងច្បាស់ វីរិយិន្ទ្រិយដោយអត្ថថាផ្គងឡើង ត្រូវដឹងច្បាស់ សតិន្ទ្រិយដោយអត្ថថាប្រុងប្រយ័ត្ន ត្រូវដឹងច្បាស់ សមាធិន្ទ្រិយដោយអត្ថថាមិនរាយមាយ ត្រូវដឹងច្បាស់ បញ្ញិន្ទ្រិយដោយអត្ថថា ឃើញ ត្រូវដឹងច្បាស់ សទ្ធាពលៈដោយអត្ថថាមិនកម្រើកព្រោះការមិនជឿ ត្រូវដឹងច្បាស់ វីរិយពលៈដោយអត្ថថាមិនកម្រើក ព្រោះការខ្ជិលច្រអូស ត្រូវដឹងច្បាស់ សតិពលៈដោយអត្ថថា មិនកម្រើក ព្រោះការប្រមាទ ត្រូវដឹងច្បាស់ សមាធិពលៈដោយអត្ថថា មិនកម្រើក ព្រោះការអណ្តែតអណ្តូង ត្រូវដឹងច្បាស់ បញ្ញាពលៈដោយអត្ថថា មិនកម្រើក ព្រោះអវិជ្ជា ត្រូវដឹងច្បាស់។

[៥១] សតិសម្ពោជ្ឈង្គដោយអត្ថថា ប្រុងប្រយ័ត្ន ត្រូវដឹងច្បាស់ ធម្មវិចយសម្ពោជ្ឈង្គដោយអត្ថថា ពិចារណា ត្រូវដឹងច្បាស់ វីរិយសម្ពោជ្ឈង្គដោយអត្ថថា ផ្គងឡើង ត្រូវដឹងច្បាស់ បីតិសម្ពោជ្ឈង្គដោយអត្ថថា ផ្សាយទៅ ត្រូវដឹងច្បាស់ បស្សទ្ធិសម្ពោជ្ឈង្គដោយអត្ថថា ស្ងប់រម្ងាប់ ត្រូវដឹងច្បាស់ សមាធិសម្ពោជ្ឈង្គដោយអត្ថថា មិនរាយមាយ ត្រូវដឹងច្បាស់ ឧបេក្ខាសម្ពោជ្ឈង្គដោយអត្ថថា ត្រួតត្រា ត្រូវដឹងច្បាស់។

[៥២] សម្មាទិដ្ឋិដោយអត្ថថា ឃើញច្បាស់ ត្រូវដឹងច្បាស់ សម្មាសង្កប្បៈដោយអត្ថថាលើកចិត្តឡើង ត្រូវដឹងច្បាស់ សម្មាវាចាដោយអត្ថថា កំណត់ (នូវវចីសំវរៈ ៤) ត្រូវដឹងច្បាស់ សម្មាកម្មន្តៈ ដោយអត្ថថា តាំងឡើង ត្រូវដឹងច្បាស់ សម្មាអាជីវៈដោយអត្ថថា ផូរផង់ ត្រូវដឹងច្បាស់ សម្មាវាយាមៈដោយអត្ថថា ផ្គងឡើង ត្រូវដឹងច្បាស់ សម្មាសតិដោយអត្ថថា ប្រុងប្រយ័ត្ន ត្រូវដឹងច្បាស់ សម្មាសមាធិដោយអត្ថថា មិនរាយមាយ ត្រូវដឹងច្បាស់។

[៥៣] ឥន្ទ្រិយទាំងឡាយដោយអត្ថថា ជាធំ ត្រូវដឹងច្បាស់ ពលៈទាំងឡាយ ដោយអត្ថថា មិនកម្រើក ត្រូវដឹងច្បាស់ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថា ចេញចាកធម៌ជាសត្រូវ ត្រូវដឹងច្បាស់ មគ្គដោយអត្ថថា ញ៉ាំងសត្វឲ្យដល់ (នូវព្រះនិព្វាន) ត្រូវដឹងច្បាស់ សតិប្បដ្ឋានដោយអត្ថថា ប្រុងប្រយ័ត្ន ត្រូវដឹងច្បាស់ សម្មប្បធានទាំងឡាយ ដោយអត្ថថា តម្កល់ទុក ត្រូវដឹងច្បាស់ ឥទ្ធិបាទទាំងឡាយ ដោយអត្ថថា សម្រេច ត្រូវដឹងច្បាស់ សច្ចៈទាំងឡាយដោយអត្ថថា ទៀង ត្រូវដឹងច្បាស់ សមថៈដោយអត្ថថា មិនរាយមាយ ត្រូវដឹងច្បាស់ វិបស្សនាដោយអត្ថថា ពិចារណារឿយៗ ត្រូវដឹងច្បាស់ សមថៈ និងវិបស្សនាដោយអត្ថថា មានរសតែមួយ ត្រូវដឹងច្បាស់ ធម៌ដែលជាប់គ្នាជាគូដោយអត្ថថា មិនប្រព្រឹត្តិកន្លង ត្រូវដឹងច្បាស់។

[៥៤] សីលវិសុទ្ធិដោយអត្ថថាសង្រួម ត្រូវដឹងច្បាស់ ចិត្តវិសុទ្ធិដោយអត្ថថា មិនរាយមាយ ត្រូវដឹងច្បាស់ ទិដ្ឋិវិសុទ្ធិដោយអត្ថថា ឃើញ ត្រូវដឹងច្បាស់ វិមោក្ខដោយអត្ថថា រួចស្រឡះ ត្រូវដឹងច្បាស់ វិជ្ជាដោយអត្ថថា ត្រាស់ដឹង ត្រូវដឹងច្បាស់ វិមុត្តិដោយអត្ថថាលះបង់ ត្រូវដឹងច្បាស់ ខយញ្ញាណដោយអត្ថថាផ្តឹលផ្តាច់ ត្រូវដឹងច្បាស់ អនុប្បាទញ្ញាណដោយអត្ថថាស្ងប់រម្ងាប់ ត្រូវដឹងច្បាស់ ឆន្ទៈ ត្រូវដឹងច្បាស់ ដោយអត្ថថាជាមូល មនសិការៈ ត្រូវដឹងច្បាស់ ដោយអត្ថថាតាំងឡើងព្រម ផស្សៈ ត្រូវដឹងច្បាស់ ដោយអត្ថថាប្រមូលមក វេទនា ត្រូវដឹងច្បាស់ ដោយអត្ថថាប្រជុំចុះ សមាធិ ត្រូវដឹងច្បាស់ ដោយអត្ថថាជាប្រធាន សតិត្រូវដឹងច្បាស់ ដោយអត្ថថាជាធំ បញ្ញាត្រូវដឹងច្បាស់ ដោយអត្ថថាដ៏ប្រសើរជាងពួកកុសលធម៌នោះ វិមុត្តិ ត្រូវដឹងច្បាស់ ដោយអត្ថថាជាខ្លឹមសារ និព្វានជាគុណជាតិមិនស្លាប់ ជាទីពឹង (របស់សត្វ) ត្រូវដឹងច្បាស់ ដោយអត្ថថាចប់ស្រេច (នៃសាសនា)។

[៥៥] ពួកធម៌ណាៗ ដែលបុគ្គលចេះប្រាកដហើយ ពួកធម៌នោះៗ ឈ្មោះថា បុគ្គលដឹងហើយ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាជាគ្រឿងដឹងសព្វនូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា ពួកធម៌នេះ បុគ្គលត្រូវដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

ចប់ ទុតិយភាណវារៈ។

តតិយភាណវារៈ

[៥៦] ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវកំណត់ដឹង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ បុគ្គលត្រូវកំណត់ដឹង គឺផស្សៈប្រកបដោយអាសវៈ ដែលជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ ២ ត្រូវកំណត់ដឹងគឺនាម ១ រូប ១ ពួកធម៌ ៣ ត្រូវកំណត់ដឹង គឺវេទនា ៣ ពួកធម៌ ៤ ត្រូវកំណត់ដឹង គឺអាហារ ៤ ពួកធម៌ ៥ ត្រូវកំណត់ដឹង គឺឧបាទានក្ខន្ធ ៥ ពួកធម៌ ៦ ត្រូវកំណត់ដឹង គឺអាយតនៈខាងក្នុង ៦ ពួកធម៌ ៧ ត្រូវកំណត់ដឹង គឺវិញ្ញាណដ្ឋិតិ ៧ ពួកធម៌ ៨ ត្រូវកំណត់ដឹង គឺលោកធម៌ ៨ ពួកធម៌ ៩ ត្រូវកំណត់ដឹង គឺសត្តាវាស ៩ ពួកធម៌ ១០ ត្រូវកំណត់ដឹង គឺអាយតនៈ ១០។

[៥៧] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង បុគ្គលត្រូវកំណត់ដឹង ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈទាំងពួង ដែលត្រូវកំណត់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុត្រូវកំណត់ដឹង រូបត្រូវកំណត់ដឹង ចក្ខុវិញ្ញាណត្រូវកំណត់ដឹង ចក្ខុសម្ផស្សត្រូវកំណត់ដឹង ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវកំណត់ដឹង សោតៈត្រូវកំណត់ដឹង សទ្ទៈត្រូវកំណត់ដឹង។បេ។ ឃានៈត្រូវកំណត់ដឹង គន្ធៈត្រូវកំណត់ដឹង ជិវ្ហាត្រូវកំណត់ដឹង រសៈត្រូវកំណត់ដឹង កាយត្រូវកំណត់ដឹង ផោដ្ឋព្វៈត្រូវកំណត់ដឹង មនៈត្រូវកំណត់ដឹង ធម្មារម្មណ៍ត្រូវកំណត់ដឹង មនោវិញ្ញាណត្រូវកំណត់ដឹង មនោសម្ផស្សត្រូវកំណត់ដឹង ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវកំណត់ដឹង។

[៥៨] រូប បុគ្គលត្រូវកំណត់ដឹង វេទនាត្រូវកំណត់ដឹង សញ្ញាត្រូវកំណត់ដឹង សង្ខារទាំងឡាយត្រូវកំណត់ដឹង វិញ្ញាណត្រូវកំណត់ដឹង ចក្ខុ។បេ។ ជរា មរណៈ។បេ។ ព្រះនិព្វានឈ្មោះអមតៈជាទីពំនាក់ (របស់ពួកសត្វ) ត្រូវកំណត់ដឹង ដោយអត្ថថា ចប់ស្រេច (នៃសាសនា) កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវធម៌ទាំងឡាយណាៗ ធម៌ទាំងឡាយនោះៗ ក៏បុគ្គលបានចំពោះហើយ ធម៌ទាំងឡាយនោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។

[៥៩] កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនេក្ខម្មៈ នេក្ខម្មៈក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអព្យាបាទ អព្យាបាទក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាលោកសញ្ញា អាលោកសញ្ញា ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះ នូវអវិក្ខេបៈ (ការមិនរាយមាយ) អវិក្ខេបៈក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវធម្មវវត្ថានៈ (ការកំណត់នូវធម៌) ធម្មវវត្ថានៈក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវញាណ ញាណក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវបាមុជ្ជៈ (សេចក្តីរីករាយ) បាមុជ្ជៈក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថាបុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។

[៦០] កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវបឋមជ្ឈាន បឋមជ្ឈាន បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថាបុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង នូវទុតិយជ្ឈាន។បេ។ នូវតតិយជ្ឈាន កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវចតុត្ថជ្ឈាន ចតុត្ថជ្ឈាន ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាកាសានញ្ចាយតនសមាបត្តិ អាកាសានញ្ចាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិញ្ញាណញ្ចាយតនសមាបត្តិ វិញ្ញាណញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាកិញ្ចញ្ញាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។

[៦១] កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអនិច្ចានុបស្សនា អនិច្ចានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវទុក្ខានុបស្សនា ទុក្ខានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអនត្តានុបស្សនា អនត្តានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនិព្វិទានុបស្សនា និព្វិទានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិរាគានុបស្សនា វិរាគានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង បុគ្គលកាលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនិរោធានុបស្សនា និរោធានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវបដិនិស្សគ្គានុបស្សនា បដិនិស្សគ្គានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវខយានុបស្សនា ខយានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវយានុបស្សនា វយានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិបរិណាមានុបស្សនា វិបរិណាមានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអនិមិត្តានុបស្សនា អនិមិត្តានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថាបុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអប្បណិហិតានុបស្សនា អប្បណិហិតានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង បុគ្គលកាលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវសុញ្ញតានុបស្សនា សុញ្ញតានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។

[៦២] កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអធិប្បញ្ញាធម្មវិបស្សនា អធិប្បញ្ញាធម្មវិបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវយថាភូតញ្ញាណទស្សនៈ យថាភូតញ្ញាណទស្សនៈ ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាទីនវានុបស្សនា អាទីនវានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវបដិសង្ខារនុបស្សនា បដិសង្ខារនុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិវដ្ដនានុបស្សនា វិវដ្ដនានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថាបុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។

[៦៣] កាលបុគ្គលព្យាយាមដើម្បីប្រយាជន៍ដល់ការបានចំពោះនូវសោតាបត្តិមគ្គ សោតាបត្តិមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវសកទាគាមិមគ្គ សកទាគាមិមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអនាគាមិមគ្គ អនាគាមិមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអរហត្តមគ្គ អរហត្តមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះនូវធម៌ទាំងឡាយណាៗ ធម៌ទាំងឡាយនោះៗ ក៏បុគ្គលបានចំពោះហើយ ធម៌ទាំងឡាយនោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង ឈ្មោះថា ញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថា បញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ព្រោះហេតុនោះលោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវកំណត់ដឹង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

[៦៤] ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវលះ បញ្ញាជាគ្រឿងដឹងច្បាស់ នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលត្រូវលះ គឺអស្មិមានះ ធម៌ ២ ដែលត្រូវលះគឺអវិជ្ជា ១ ភវតណ្ហា ១ ធម៌ ៣ ដែលត្រូវលះ គឺតណ្ហា ៣ ធម៌ ៤ ដែលត្រូវលះ គឺឱឃៈ ៤ ធម៌ ៥ ដែលត្រូវលះ គឺនីវរណៈ ៥ ធម៌ ៦ ដែលត្រូវលះ គឺពួកតណ្ហា ៦ ធម៌ ៧ ដែលត្រូវលះ គឺអនុស័យ ៧ ធម៌ ៨ ដែលត្រូវលះ គឺមិច្ឆត្តៈ ៨ ធម៌ ៩ ដែលត្រូវលះ គឺឫសគល់តណ្ហា ៩ ធម៌ ១០ ដែលត្រូវលះ គឺមិច្ឆត្តៈ ១០។

[៦៥] បហាន (ការលះ) ២ យ៉ាង គឺ សមុច្ឆេទប្បហាន ១ បដិប្បស្សទ្ធិប្បហាន ១ ឯសមុច្ឆេទប្បហាន សម្រាប់បុគ្គលកាលចម្រើននូវខយគាមិមគ្គជាលោកុត្តរ បដិប្បស្សទ្ធិប្បហាន កើតក្នុងខណៈនៃផល។ បហាន ៣ យ៉ាង គឺ នេក្ខម្មៈ ដែលជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ១ អារុប្បជ្ឈាន ដែលជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ ១ ធម្មជាតណាដែលកើតហើយ ត្រូវបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យបច្ច័យ ការរលត់ ការរលាស់ចោលនូវធម្មជាតនោះ ១ កាមទាំងឡាយ របស់បុគ្គលដែលបានចំពោះនូវនេក្ខម្មៈ ឈ្មោះថាជាកិលេសដែលលោកបន្សាត់ចោលផង លះចេញផង រូបទាំងឡាយរបស់បុគ្គលដែលបានចំពោះនូវអារុប្បជ្ឈាន ឈ្មោះថា ជាគុណដែលលោកបន្សាត់ចោលផង លះចេញផង សង្ខារទាំងឡាយរបស់បុគ្គលដែលបានចំពោះនូវនិរោធ ឈ្មោះថា ជាធម៌ដែលលោកបន្សាត់ចោលផង លះចេញផង។ បហាន ៤ យ៉ាង គឺ បុគ្គលកាលត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ហើយលះបង់ ១ បុគ្គលកាលត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេធ ហើយលះបង់ ១ បុគ្គលកាលត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ហើយលះបង់ ១ បុគ្គលកាលត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ហើយលះបង់ ១។ បហាន ៥ យ៉ាង គឺ វិក្ខម្ភនប្បហាន ១ តទង្គប្បហាន ១ សមុច្ឆេទប្បហាន ១ បដិប្បស្សទ្ធិប្បហាន ១ និស្សរណប្បហាន ១ ឯវិក្ខម្ភនប្បហាន សម្រាប់បុគ្គលចម្រើននូវធម៌ជាគ្រឿងដុតបំផ្លាញនូវនីវរណៈទាំងឡាយជាបឋម តទង្គប្បហាន សម្រាប់បុគ្គលចម្រើននូវសមាធិ ជាចំណែកនៃការទំលុះទំលាយនូវទិដ្ឋិទាំងឡាយ សមុច្ឆេទប្បហាន សម្រាប់បុគ្គលចម្រើននូវខយគាមិមគ្គជាលោកុត្តរៈ បដិប្បស្សទ្ធិប្បហាន កើតឡើងក្នុងខណៈនៃផល និស្សរណប្បហាន គឺ ព្រះនិព្វានជាគ្រឿងរលត់ទុក្ខ។

[៦៦] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង បុគ្គលត្រូវលះ ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈទាំងពួង ដែលបុគ្គលត្រូវលះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុត្រូវលះ រូបត្រូវលះ ចក្ខុវិញ្ញាណត្រូវលះ ចក្ខុសម្ផស្សត្រូវលះ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវលះ សោតៈត្រូវលះ សទ្ទៈត្រូវលះ។បេ។ ឃានៈត្រូវលះ គន្ធៈត្រូវលះ ជិវ្ហាត្រូវលះ រសត្រូវលះ កាយត្រូវលះ ផោដ្ឋព្វៈត្រូវលះ មនៈត្រូវលះ ធម្មារម្មណ៍ត្រូវលះ មនោវិញ្ញាណត្រូវលះ មនោសម្ផស្សត្រូវលះ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវលះចេញ។

បុគ្គលកាលឃើញនូវរូប រមែងលះបង់7) កាលឃើញនូវវេទនា រមែងលះបង់ កាលឃើញនូវសញ្ញា រមែងលះបង់ កាលឃើញនូវសង្ខារទាំងឡាយ រមែងលះបង់ កាលឃើញនូវវិញ្ញាណ រមែងលះបង់ នូវចក្ខុ។បេ។ នូវជរា និងមរណៈ កាលឃើញនូវនិព្វាន ឈ្មោះអមតៈជាទីពំនាក់ (របស់ពួកសត្វ) ដោយអត្ថថាចប់ស្រេច (នៃសាសនា) រមែងលះបង់ ធម៌ទាំងឡាយណាៗ ដែលបុគ្គលបានបន្សាត់ហើយ ធម៌ទាំងនោះ ឈ្មោះថា បុគ្គលលះចេញហើយ ឈ្មោះថាញាណដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ជាគ្រឿងដឹងច្បាស់នូវធម៌នោះ ហេតុនោះ ទើបលោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវលះ បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

ចប់ តតិយភាណវារៈ។

ភាណវារៈ ទី៤

[៦៧] ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវចម្រើន បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលត្រូវចម្រើន គឺកាយគតាសតិ ដែលច្រឡំដោយសេចក្តីសុខស្រួល ធម៌ ២ ដែលត្រូវចម្រើន គឺ សមថៈ ១ វិបស្សនា ១ ធម៌ ៣ ដែលត្រូវចម្រើន គឺសមាធិ ៣ ធម៌ ៤ ដែលត្រូវចម្រើន គឺសតិប្បដ្ឋាន ៤ ធម៌ ៥ ដែលត្រូវចម្រើន គឺសម្មាសមាធិមានអង្គ ៥ ធម៌ ៦ ដែលត្រូវចម្រើន គឺអនុស្សតិដ្ឋាន ៦ ធម៌ ៧ ដែលត្រូវចម្រើនគឺពោជ្ឈង្គ ៧ ធម៌ ៨ ដែលត្រូវចម្រើនគឺអរិយមគ្គប្រកបដោយអង្គ ៨ ធម៌ ៩ ដែលត្រូវចម្រើន គឺបារិសុទ្ធិប្បធានិយង្គៈ ៩ ធម៌ ១០ ដែលត្រូវចម្រើន គឺកសិណាយតនៈ ១០។

[៦៨] ភាវនា (ការចម្រើន) ២ យ៉ាង គឺ លោកិយភាវនា ១ លោកុត្តរភាវនា ១។ ភាវនា ៣ យ៉ាង គឺ ការចម្រើនពួកធម៌ជារូបាវចរកុសល ១ ការចម្រើនពួកធម៌ជាអរូបាវចរកុសល ១ ការចម្រើនពួកធម៌ជាកុសលដែលមិនបានរាប់បញ្ចូល (ក្នុងវដ្ដៈ) គឺលោកុត្តរៈ ១។ ការចម្រើនពួកធម៌ជារូបាវចរកុសលដ៏ថោកទាបក៏មាន ជាកណ្តាលក៏មាន ដ៏ខ្ពង់ខ្ពស់ក៏មាន ការចម្រើនពួកធម៌ជាអរូបាវចរកុសលដ៏ថោកទាបក៏មាន ជាកណ្តាលក៏មាន ដ៏ខ្ពង់ខ្ពស់ក៏មាន ការចម្រើនធម៌ជាកុសលដែលមិនបានរាប់បញ្ចូល (ក្នុងវដ្ដៈ) គឺលោកុត្តរៈដ៏ខ្ពង់ខ្ពស់។ ភាវនា ៤ យ៉ាង គឺបុគ្គលកាលត្រាស់ដឹង ដែលជាបរិញ្ញាបដិវេធហើយចម្រើន ១8) កាលត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេធ ហើយចម្រើន ១ កាលត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ហើយចម្រើន ១ កាលត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ហើយចម្រើន ១ ភាវនាមាន ៤ យ៉ាងនេះឯង។

[៦៩] ភាវនា ៤ យ៉ាង ដោយឡែកទៀត គឺ ឯសនាភាវនា ១ បដិលាភភាវនា ១ ឯករសាភាវនា ១ អាសេវនាភាវនា ១។

ឯសនាភាវនា តើដូចមេ្តច កាលពួកជនទាំងពួងកំពុងចូលកាន់សមាធិ ធម៌ទាំងឡាយដែលកើតក្នុងចំណែកខាងដើមនោះ ជាធម៌មានកិច្ចស្មើគ្នា នេះឈ្មោះថា ឯសនាភាវនា ដោយប្រការដូចេ្នះ។

បដិលាភភាវនា តើដូចម្តេច កាលពួកជនទាំងពួង ដែលបានចូលកាន់សមាធិហើយ ធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ រមែងមិនកន្លងនូវគ្នានិងគ្នាឡើយ នេះឈ្មោះថា បដិលាភភាវនាដោយប្រការដូច្នេះ។

[៧០] ឯករសាភាវនា តើដូចម្តេច កាលបុគ្គលចម្រើនសទ្ធិន្ទ្រិយ ដោយអត្ថថា ជឿស៊ប់ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពួកឥន្ទ្រិយ មានរសតែមួយ កាលបុគ្គលចម្រើនវីរិយិន្ទ្រិយ ដោយអត្ថថា ផ្គងឡើង ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃវីរិយិន្ទ្រិយ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពួកឥន្ទ្រិយ មានរសតែមួយ កាលបុគ្គលចម្រើនសតិន្ទ្រិយ ដោយអត្ថថា ប្រុងប្រយ័ត្ន ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសតិន្ទ្រិយ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពួកឥន្ទ្រិយមានរសតែមួយ បុគ្គលកាលចម្រើនសមាធិន្ទ្រិយ ដោយអត្ថថា មិនរាយមាយ ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសមាធិន្ទ្រិយ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពួកឥន្ទ្រិយមានរសតែមួយ កាលបុគ្គលចម្រើនបញ្ញិន្ទ្រិយ ដោយអត្ថថា ឃើញច្បាស់ ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ហេតុនោះ ទើបឈ្មោះថា ភាវនាដោយអត្ថថា ពួកឥន្ទ្រិយ មានរសតែមួយ កាលបុគ្គលចម្រើនសទ្ធាពលៈ ដោយអត្ថថា មិនញាប់ញ័រ ព្រោះសេចក្តីមិនជឿ ពលៈទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសទ្ធាពលៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពលៈទាំងឡាយ មានរសតែមួយ បុគ្គលកាលចម្រើនវីរិយពលៈ ដោយអត្ថថា មិនញាប់ញ័រ ព្រោះសេចក្តីខ្ជិលច្រអូស ពលៈទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃវីរិយពលៈ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ពលៈទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើនសតិពលៈ ដោយអត្ថថា មិនញាប់ញ័រ ព្រោះសេចក្តីប្រមាទ ពលៈទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសតិពលៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពលៈទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើនសមាធិពលៈ ដោយអត្ថថា មិនញាប់ញ័រ ព្រោះការអណ្តែតអណ្តូង ពលៈទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃសមាធិពលៈ ហេតុនោះទើបឈ្មោះថា ភាវនា ដោយអត្ថថា ពលៈទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនបញ្ញាពលៈ ដោយអត្ថថា មិនញាប់ញ័រព្រោះអវិជ្ជា ពលៈទាំង ៤ ជាធម្មជាតមានរសតែមួយ ដោយអំណាចនៃបញ្ញាពលៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពលៈទាំងឡាយ មានរសតែមួយ។ កាលបុគ្គលចម្រើនសតិសម្ពោជ្ឈង្គ ដោយអត្ថថា ប្រុងប្រយ័ត្ន ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃសតិសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពោជ្ឈង្គទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើន ធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថា ជ្រើសរើស ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃធម្មវិចយសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា សម្ពោជ្ឈង្គទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើនវីរិយសម្ពោជ្ឈង្គ ដោយអត្ថថា ផ្គងឡើង ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃវីរិយសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពោជ្ឈង្គទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើនបីតិសម្ពោជ្ឈង្គ ដោយអត្ថថា ផ្សាយទៅ ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃបីតិសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពោជ្ឈង្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថា ស្ងប់រម្ងាប់ ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃបស្សទ្ធិសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពោជ្ឈង្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនសមាធិសម្ពោជ្ឈង្គ ដោយអត្ថថា មិនរាយមាយ ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃសមាធិសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា សម្ពោជ្ឈង្គទាំងឡាយមានរសតែមួយ បុគ្គលកាលចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថា ត្រួតត្រា ពោជ្ឈង្គទាំង ៦ ជាធម៌មានរសតែមួយ ដោយអំណាចនៃឧបេក្ខាសម្ពោជ្ឈង្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ពោជ្ឈង្គទាំងឡាយមានរសតែមួយ។ កាលបុគ្គលចម្រើនសម្មាទិដ្ឋិ ដោយអត្ថថា ឃើញជាក់លាក់ អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាទិដ្ឋិ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនសម្មាសង្កប្បៈ ដោយអត្ថថា ជាទីលើកឡើងនូវចិត្ត អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាសង្កប្បៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនសម្មាវាចា ដោយអត្ថថា រក្សាទុក អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាវាចា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយ មានរសតែមួយ កាលបុគ្គលចម្រើនសម្មាកម្មន្តៈ ដោយអត្ថថា តាំងឡើង អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាកម្មន្តៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនសម្មាអាជីវៈ ដោយអត្ថថា ផូរផង់ អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាអាជីវៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមាសរសតែមួយ កាលបុគ្គលចម្រើនសម្មាវាយាមៈ ដោយអត្ថផ្គងឡើង អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាវាយាមៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ កាលបុគ្គលចម្រើនសម្មាសតិ ដោយអត្ថថា ប្រុងប្រយ័ត្ន អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាសតិ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ បុគ្គលកាលចម្រើនសម្មាសមាធិ ដោយអត្ថថា មិនរាយមាយ អង្គមគ្គទាំង ៧ ជាធម៌មានរសតែមួយ ដោយអំណាចនៃសម្មាសមាធិ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា អង្គមគ្គទាំងឡាយមានរសតែមួយ នេះឈ្មោះថា ឯករសាភាវនា។

[៧១] អាសេវនាភាវនាតើដូចម្តេច ភិក្ខុក្នុងសាសនានេះ ឧស្សាហ៍គប់រក (នូវសមាធិ) ក្នុងវេលាព្រឹកខ្លះ ឧស្សាហ៍គប់រកក្នុងវេលាថ្ងៃត្រង់ខ្លះ ឧស្សាហ៍គប់រកក្នុងវេលាថ្ងៃរសៀលខ្លះ ឧស្សាហ៍គប់រកក្នុងកាលមុនភត្តខ្លះ ឧស្សាហ៍គប់រកក្នុងកាលក្រោយភត្តខ្លះ ឧស្សាហ៍គប់រក ក្នុងយាមខាងដើមខ្លះ ឧស្សាហ៍គប់រកក្នុងយាមកណ្តាលខ្លះ ឧស្សាហ៍គប់រកក្នុងយាមខាងចុងខ្លះ ឧស្សាហ៍គប់រកក្នុងវេលាយប់ខ្លះ ឧស្សាហ៍គប់រកក្នុងវេលាថ្ងៃខ្លះ ឧស្សាហ៍គប់រកក្នុងវេលាយប់ និងវេលាថ្ងៃខ្លះ ឧស្សាហ៍គប់រកក្នុងចំណែកខាងរនោចខ្លះ ឧស្សាហ៍គប់រកក្នុងចំណែកខាងខ្នើតខ្លះ ឧស្សាហ៍គប់រកក្នុងរដូវភ្លៀងខ្លះ ឧស្សាហ៍គប់រកក្នុងរដូវត្រជាក់ខ្លះ ឧស្សាហ៍គប់រកក្នុងរដូវក្តៅខ្លះ ឧស្សាហ៍គប់រកក្នុងចំណែកនៃវ័យខាងដើមខ្លះ ឧស្សាហ៍គប់រកក្នុងចំណែកនៃវ័យកណ្តាលខ្លះ ឧស្សាហ៍គប់រកក្នុងចំណែកនៃវ័យខាងចុងខ្លះ នេះឈ្មោះថា អាសេវនាភាវនា ភាវនាមាន ៤ យ៉ាងនេះឯង។

[៧២] ភាវនា ៤ យ៉ាងដោយឡែកទៀត គឺភាវនាដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ ១ ភាវនាដោយអត្ថថា ឥន្ទ្រិយទាំងឡាយ មានរសតែមួយ ១ ភាវនាដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ ១ ភាវនាដោយអត្ថថា ឧស្សាហ៍គប់រក ១។

[៧៣] ភាវនាដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ តើដូចម្តេច កាលបុគ្គលលះកាមច្ឆន្ទៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនេក្ខម្មៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះព្យាបាទ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចនៃការមិនព្យាបាទ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះថីនមិទ្ធៈ ធម៌ទាំងឡាយ ដែលកើតហើយដោយអំណាចនៃអាលោកសញ្ញា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះឧទ្ធច្ចៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃការមិនអណ្តែតអណ្តូង រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិចិកិច្ឆា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃការកំណត់នូវធម៌ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអវិជ្ជា ធម៌ទាំងឡាយដែលកើតហើយដោយអំណាចនៃញាណ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអរតិ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃបាមុជ្ជៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះនីវរណៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃបឋមជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិតក្កៈ និងវិចារៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃទុតិយជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតហើយក្នុងភាវនាវិសេសនោះ កាលបុគ្គលលះបីតិ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃតតិយជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសុខ និងទុក្ខ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃចតុត្ថជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអាកាសានញ្ចាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអាកាសានញ្ចាយតនសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃវិញ្ញាណញ្ចាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិញ្ញាណញ្ចាយតនសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតហើយក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអាកិញ្ចញ្ញាយតនសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះនិច្ចសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអនិច្ចានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសុខសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃទុក្ខានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអត្តសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអនត្តានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះនន្ទិ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនិព្វិទានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះរាគៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃវិរាគានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសមុទយៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនិរោធានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការប្រកាន់មាំ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃបដិនិស្សគ្គានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីសំគាល់ថា ជាប់នៅរឹងប៉ឹង ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចខយានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការប្រមូលមក ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចវយានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការសំគាល់ថាមាំមួន ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចវិបរិណាមានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការកំណត់ថាទៀង ធម៌ទាំងឡាយ ដែលកើតហើយដោយអំណាចអនិមិត្តានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រាថ្នា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចអប្បណិហិតានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចសុញ្ញតានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់មាំ និងការប្រកាន់ស្អិតថាមានខ្លឹម ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចអធិប្បញ្ញា និងធម្មវិបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ដោយការវង្វេងខ្លាំង ធម៌ទាំងឡាយដែលកើតហើយដោយអំណាចយថាភូតញ្ញាណទស្សនៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ដោយអាល័យ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចអាទីនវានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការមិនពិចារណា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចបដិសង្ខានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ ដោយការប្រកបទុក ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចវិវដ្ដនានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កិលេសទាំងឡាយដែលឋិតនៅក្នុងទីតែមួយជាមួយនឹងទិដ្ឋិ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចសោតាបត្តិមគ្គ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះកិលេសទាំងឡាយដ៏គ្រោតគ្រាត ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចសកទាគាមិមគ្គ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះកិលេសទាំងឡាយដ៏ល្អិត ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចអនាគាមិមគ្គ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះកិលេសទាំងអស់ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចអរហត្តមគ្គ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ យ៉ាងនេះឯង។

[៧៤] ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ តើដូចម្តេច កាលបុគ្គលលះកាមច្ឆន្ទៈ ឥន្ទ្រិយទាំង ៥ មានរសតែមួយ ដោយអំណាចនេក្ខម្មៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ កាលបុគ្គលលះព្យាបាទ ឥន្រ្ទិយទាំង ៥ មានរសតែមួយ ដោយអំណាចការមិនព្យាបាទ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ។បេ។ កាលបុគ្គលលះកិលេសទាំងអស់ ឥន្ទ្រិយទាំង ៥ មានរសតែមួយ ដោយអំណាចអរហត្តមគ្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ យ៉ាងនេះឯង។

[៧៥] ភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ តើដូចម្តេច បុគ្គលកាលលះកាមច្ឆន្ទៈ ហើយនាំទៅនូវវីរិយៈដោយអំណាចនេក្ខម្មៈ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ បុគ្គលកាលលះព្យាបាទ ហើយនាំទៅនូវវីរិយៈដោយអំណាចការមិនព្យាបាទ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ។បេ។ បុគ្គលកាលលះកិលេសទាំងអស់ ហើយនាំទៅនូវវីរិយៈ ដោយអំណាចអរហត្តមគ្គ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ ភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ យ៉ាងនេះឯង។

[៧៦] ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក តើដូចម្តេច បុគ្គលកាលលះកាមច្ឆន្ទៈ ឧស្សាហ៍គប់រកនេក្ខម្មៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក បុគ្គលកាលលះព្យាបាទ ឧស្សាហ៍គប់រកការមិនព្យាបាទ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក។បេ។ បុគ្គលកាលលះកិលេសទាំងអស់ ឧស្សាហ៍គប់រកអរហត្តមគ្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក យ៉ាងនេះឯង នេះភាវនា ៤ បុគ្គលកាលឃើញរូបក៏ចម្រើន (នូវធម៌ដែលគួរចម្រើន) កាលឃើញវេទនា ក៏ចម្រើន កាលឃើញសញ្ញា ក៏ចម្រើន កាលឃើញសង្ខារទាំងឡាយក៏ចម្រើន កាលឃើញវិញ្ញាណ ក៏ចម្រើន ចក្ខុ។បេ។ ជរា និងមរណៈ កាលឃើញព្រះនិព្វានឈ្មោះថា អមតៈជាទីពឹង (របស់សត្វ) ដោយអត្ថថា ចប់ស្រេច (នៃសាសនា) ក៏ចម្រើន ធម៌ទាំងឡាយណាៗ ដែលបុគ្គលចម្រើនហើយ ធម៌ទាំងនោះៗ មានរសតែមួយ ដែលឈ្មោះថាញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលត្រូវចម្រើន បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

ចប់ ភាណវារៈ ទី៤។

[៧៧] ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ គឺចេតោវិមុត្តិដ៏មិនកម្រើក ធម៌ ២ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិជ្ជា ១ វិមុត្តិ ១ ធម៌ ៣ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិជ្ជា ៣ ធម៌ ៤ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺសាមញ្ញផល ៤ ធម៌ ៥ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺធម្មក្ខន្ធ ៥ ធម៌ ៦ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអភិញ្ញា ៦ ធម៌ ៧ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺខីណាសវពលៈ ៧ ធម៌ ៨ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិមោក្ខ ៨ ធម៌ ៩ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអនុបុព្វនិរោធ ៩ ធម៌ ១០ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអសេក្ខធម៌ ១០។

[៧៨] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈទាំងពួងដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ រូប ត្រូវធ្វើឲ្យជាក់ច្បាស់ ចក្ខុវិញ្ញាណ ត្រូវធ្វើឲ្យជាក់ច្បាស់ ចក្ខុសម្ផ័ស្សត្រូវធ្វើឲ្យជាក់ច្បាស់ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ សោតៈ ត្រូវធ្វើឲ្យជាក់ច្បាស់ សទ្ទៈ ត្រូវធ្វើឲ្យជាក់ច្បាស់។បេ។ ឃានៈត្រូវធ្វើឲ្យជាក់ច្បាស់ គន្ធៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ជិវ្ហា ត្រូវធ្វើឲ្យជាក់ច្បាស់ រសៈ ត្រូវធ្វើឲ្យជាក់ច្បាស់ កាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ផោដ្ឋព្វៈ ត្រូវធ្វើឲ្យជាក់ច្បាស់ មនៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ធម្មារម្មណ៍ ត្រូវធ្វើឲ្យជាក់ច្បាស់ មនោវិញ្ញាណ ត្រូវធ្វើឲ្យជាក់ច្បាស់ មនោសម្ផ័ស្ស ត្រូវធ្វើឲ្យជាក់ច្បាស់ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តីរមែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ត្រូវធ្វើឲ្យជាក់ច្បាស់។

បុគ្គលកាលឃើញរូប រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញវេទនា រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញសញ្ញា រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញសង្ខារទាំងឡាយ រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញវិញ្ញាណ រមែងធ្វើឲ្យជាក់ច្បាស់ ចក្ខុ។បេ។ ជរា និងមរណៈ កាលឃើញព្រះនិព្វាន ដែលឈ្មោះអមតៈ ជាទីពឹងរបស់សត្វ ដោយអត្ថថា ចប់ស្រេច (នៃសាសនា) រមែងធ្វើឲ្យជាក់ច្បាស់ ធម៌ទាំងឡាយណាៗ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ហើយ ធម៌ទាំងឡាយនោះៗ ឈ្មោះថា បុគ្គលពាល់ត្រូវហើយ ដែលឈ្មោះថាញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងច្បាស់ នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ គប់រកនូវសេចក្តីសាបសូន្យ ធម៌ទាំងឡាយនេះ គប់រកនូវការឋិតនៅ ធម៌ទាំងឡាយនេះ គប់រកនូវគុណវិសេស ធម៌ទាំងឡាយនេះ គប់រកនូវការទម្លុះទម្លាយកិលេស បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច សញ្ញា និងមនសិការៈ ដែលច្រឡំដោយកាមរបស់បុគ្គលអ្នកបាននូវបឋមជ្ឈាន រមែងប្រព្រឹត្តទៅ នេះឈ្មោះថា ធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល នេះឈ្មោះថា ធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយឈានមិនមានវិតក្កៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិតក្កៈ របស់បុគ្គលអ្នកបានទុតិយជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយឧបេក្ខា និងសុខៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈដែលច្រឡំដោយបីតិ និងសុខៈ របស់បុគ្គលអ្នកបានតតិយជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសោះសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអទុក្ខមសុខៈ គឺឧបេក្ខាភាវនា រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយឧបេក្ខា និងសុខៈ របស់បុគ្គលអ្នកបាននូវចតុត្ថជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកាសានញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយរូប របស់បុគ្គលអ្នកបាននូវអាកាសានញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិញ្ញាណញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកាសានញ្ចាយតនៈ របស់បុគ្គលអ្នកបានវិញ្ញាណញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកិញ្ចញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះ ថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិញ្ញាណញ្ចាយតនៈ របស់បុគ្គលអ្នកបានអកិញ្ចញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅ សញ្ញា និងមនសិការៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស ដែលឈ្មោះថា ញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថា បញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ព្រោះហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ គប់រកនូវសេចក្តីសាបសូន្យ ធម៌ទាំងឡាយនេះ គប់រកនូវការតាំងនៅដដែល ធម៌ទាំងឡាយនេះ គប់រកនូវគុណវិសេស ធម៌ទាំងឡាយនេះ គប់រកនូវការទំលាយកិលេស បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

[៧៩] ការប្រុងត្រចៀកថា សង្ខារទាំងពួងមិនទៀង សង្ខារទាំងពួងជាទុក្ខ ធម៌ទាំងពួង ជាអនត្តា បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ការប្រុងត្រចៀកថា រូបមិនទៀង ដោយអត្ថថា អស់ទៅ ជាទុក្ខ ដោយអត្ថថា ជាភ័យ ជាអនត្តា ដោយអត្ថថា មិនមានខ្លឹម បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា មរណៈ មិនទៀង ដោយអត្ថថា អស់ទៅ ជាទុក្ខ ដោយអត្ថថា ជាភ័យ ជាអនត្តា ដោយអត្ថថា មិនមានខ្លឹម បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ដែលឈ្មោះថា ញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា សង្ខារទាំងពួងមិនទៀង សង្ខារទាំងពួងជាទុក្ខ ធម៌ទាំងពួងជាអនត្តា បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

[៨០] ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច នេះទុក្ខសមុទយអរិយសច្ច នេះទុក្ខនិរោធអរិយសច្ច នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញាជាគ្រឿងដឹងច្បាស់ នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច។

បណ្តាអរិយសច្ចទាំងនោះ ទុក្ខអរិយសច្ច តើដូចម្តេច ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ មរណៈក៏ជាទុក្ខ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការអាក់អន់ចិត្ត ការចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ ការភប់ប្រសព្វដោយពួកសត្វ និងសង្ខារមិនជាទីស្រឡាញ់ក៏ជាទុក្ខ ការព្រាត់ប្រាសចាកពួកសត្វ និងសង្ខារជាទីស្រឡាញ់ក៏ជាទុក្ខ ចង់បានរបស់ណា មិនបាន ការមិនបាននោះក៏ជាទុក្ខ បើពោលដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។

បណ្តាធម៌ទាំងនោះ ជាតិ តើដូចម្តេច។ ការកើត ការកើតព្រម ការចុះកាន់គក៌ ការចំរើនឡើង ការកើតចំពោះ ការកើតប្រាកដឡើងនៃខន្ធទាំងឡាយ ការបានចំពោះនូវអាយតនៈណា នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជាតិ។

បណ្តាធម៌ទាំងនោះ ជរា តើដូចម្តេច។ ជរា ការគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ការរួញថយអាយុ ការចាស់នៃឥន្ទ្រិយណា នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះ ហៅថា ជរា។

បណ្តាធម៌ទាំងនោះ មរណៈ តើដូចម្តេច។ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការអន្តរធាន មច្ចុ សេចក្តីស្លាប់ កាលកិរិយា ការបែកធ្លាយទៅនៃខន្ធ ការដាក់ចោលនូវសាកសព ការដាច់បង់ទៅនៃជីវិតិន្ទ្រិយណា នៃពួកសត្វនោះៗ ចាកសត្តនិកាយនោះៗ នេះ ហៅថា មរណៈ។

[៨១] បណ្តាធម៌ទាំងនោះ ការសោក តើដូចម្តេច។ ការសោក អាការសោកស្តាយ ភាពនៃការសោកស្តាយ ការស្ងួតស្ងប់ខាងក្នុង ការក្រៀមក្រំខាងក្នុង ការសញ្ជប់សញ្ជឹងនៃចិត្ត ការតូចចិត្ត សរគឺសេចក្តីសោកណា នៃបុគ្គលដែលត្រូវសេចក្តីវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ នេះហៅថា សោក។

បណ្តាធម៌ទាំងនោះ ការខ្សឹកខ្សួល តើដូចម្តេច។ សេចក្តីខ្សឹកខ្សួល ការអណ្តឺតអណ្តក អាការៈជាទីខ្សឹកខ្សួល អាការៈជាទីអណ្តឺតអណ្តក ភាពនៃសេចក្តីខ្សឹកខ្សួល ភាពនៃសេចក្តីអណ្តឺតអណ្តក ការពោលរៀបរាប់ដោយវាចា ការពោលរៀបរាប់ដដែលៗ ការទួញយំ អាការៈជាទីទួញយំ ភាពនៃការទួញយំ របស់បុគ្គលដែលត្រូវសេចក្តីវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសនៃទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ នេះហៅថា ការខ្សឹកខ្សួល។

បណ្តាធម៌ទាំងនោះ សេចក្តីទុក្ខ តើដូចម្តេច។ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកកាយ ការទទួលរងមិនសប្បាយ ជាទុក្ខដែលកើតអំពីកាយសម្ផ័ស្ស អាការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខ។

បណ្តាធម៌ទាំងនោះ ទោមនស្ស តើដូចមេ្តច។ សេចក្តីមិនសប្បយចិត្ត ការលំបាកចិត្ត ការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីមនោសម្ផ័ស្ស អាការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីមនោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។

បណ្តាធម៌ទាំងនោះ ឧបាយាសៈ (សេចក្តីចង្អៀតចង្អល់) តើដូចម្តេច។ សេចក្តីតានតឹង ការទង្គឹះ ភាពនៃសេចក្តីតានតឹង ភាពនៃសេចក្តីទង្គឹះណា របស់បុគ្គលដែលត្រូវសេចក្តីវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសនៃទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ នេះហៅថា ឧបាយាសៈ។

[៨២] បណ្តាធម៌ទាំងនោះ អប្បិយេហិ សម្បយោគទុក្ខ (ការភប់ប្រសព្វដោយសត្វ និងសង្ខារទាំងឡាយមិនជាទីស្រឡាញ់ ក៏ជាទុក្ខ) តើដូចម្តេច។ បុគ្គលនោះក្នុងលោកនេះ មានរូប សំឡេង ក្លិន រស ផ្សព្វ ណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ពុំនោះសោត ពួកជនណា ជាអ្នកប្រាថ្នាសេចក្តីវិនាស ប្រាថ្នាអំពើមិនជាប្រយោជន៍ ប្រាថ្នាសេចក្តីមិនសប្បាយ ប្រាថ្នាសេចក្តីមិនក្សេមចាកយោគៈ ដល់បុគ្គលនោះ ការចួបប្រទះ ការចួបជុំ ការភប់ប្រសព្វ ការច្រឡូកច្រឡំ ដោយអារម្មណ៍ទាំងនោះ ឬដោយបុគ្គលទាំងនោះឯណា នេះហៅថា អប្បិយេហិ សម្បយោគទុក្ខ។

បណ្តាធម៌ទាំងនោះ បិយេហិ វិប្បយោគទុក្ខ (ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ក៏ជាទុក្ខ) តើដូចម្តេច។ បុគ្គលនោះ មានរូប សំឡេង ក្លិន រស ផ្សព្វ ណា ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ក្នុងលោកនេះ ពុំនោះសោត ពួកជនណា ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នកប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ដល់បុគ្គលនោះ ការមិនចួបប្រទះ ការមិនចួបជុំ ការមិនភប់ប្រសព្វ ការមិនបានមូលមិត្ត ដោយអារម្មណ៍ ឬដោយពួកជនទាំងនោះឯណា នេះលោកហៅថា បិយេហិ វិប្បយោគទុក្ខ។

បណ្តាធម៌ទាំងនោះ បុគ្គលប្រាថ្នារបស់ណា មិនបាន ការដែលគេប្រាថ្នារបស់នោះ មិនបាននោះ នាំមកនូវទុក្ខ តើដូចម្តេច។ សត្វទាំងឡាយដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើងយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ សូមឲ្យយើងទាំងឡាយ កុំមានជាតិជាធម្មតា ឬថា ជាតិមិនគប្បីមកដល់យើងទាំងឡាយ ដំណើរនុ៎ះ ពួកសត្វមិនគប្បីសម្រេចបានតាមប្រាថ្នាឡើយ ហេតុនេះឯង ទើបឈ្មោះថា បុគ្គលប្រាថ្នារបស់ណា មិនបាន ការដែលគេប្រាថ្នារបស់នោះមិនបាននោះឯង នាំមកនូវទុក្ខ ពួកសត្វមានជរាជាធម្មតា។បេ។ ពួកសត្វមានព្យាធិជាធម្មតា ពួកសត្វមានមរណៈជាធម្មតា ពួកសត្វមានសោកបរិវេទទុក្ខទោមនស្សុបាយាសៈជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើងយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ សូមឲ្យយើងទាំងឡាយកុំមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការចង្អៀតចង្អល់ ឬថា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការចង្អៀតចង្អល់មិនគប្បីមកដល់យើងទាំងឡាយឡើយ ដំណើរនុ៎ះ ពួកសត្វមិនគប្បីសម្រេចបានតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថា បុគ្គលប្រាថ្នារបស់ណាមិនបាន ការដែលគេប្រាថ្នារបស់នោះ មិនបាននោះ នាំមកនូវទុក្ខ។

បណ្តាធម៌ទាំងនោះ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង ៥ នាំមកនូវទុក្ខ តើដូចម្តេច។ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ទាំងនេះឈ្មោះថា ឧបាទានក្ខន្ធទាំង ៥ នាំមកនូវទុក្ខ ដោយសេចក្តីបំព្រួញ នេះ លោកហៅថា ទុក្ខអរិយសច្ច។

[៨៣] បណ្តាអរិយសច្ចទាំងនោះ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ជាកិលេសជាតិ នាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគ ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ តណ្ហានោះឯង កាលកើតឡើង តើកើតឡើងក្នុងអារម្មណ៍ណា កាលជាប់នៅ តើជាប់នៅក្នុងអារម្មណ៍ណា អារម្មណ៍ណាមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នោះ ចុះអារម្មណ៍ដូចម្តេច មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក ចក្ខុមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតឡើងក្នុងចក្ខុនុ៎ះ កាលជាប់នៅ រមែងជាប់នៅក្នុងចក្ខុនុ៎ះ សោតៈក្នុងលោក ឃានៈក្នុងលោក ជិវ្ហាក្នុងលោក កាយក្នុងលោក មនៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងសោតៈ ជាដើមនុ៎ះ កាលជាប់នៅ ក៏ជាប់នៅក្នុងសោតៈជាដើមនុ៎ះ រូបទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងរូបនុ៎ះ កាលជាប់នៅ ក៏ជាប់នៅក្នុងរូបនុ៎ះ សទ្ទៈក្នុងលោក។បេ។ ធម្មារម្មណ៍ក្នុងលោក ចក្ខុវិញ្ញាណ ក្នុងលោក។បេ។ មនោវិញ្ញាណក្នុងលោក ចម្ខុសម្ផស្ស ក្នុងលោក។បេ។ មនោសម្ផស្ស ក្នុងលោក វេទនាកើតអំពីចក្ខុសម្ផស្សក្នុងលោក។បេ។ វេទនាកើតអំពីមនោសម្ផស្សក្នុងលោក រូបសញ្ញាក្នុងលោក។បេ។ ធម្មសញ្ញាក្នុងលោក រូបសញ្ចេតនាក្នុងលោក។បេ។ ធម្មសញ្ចេតនាក្នុងលោក រូបតណ្ហាក្នុងលោក។បេ។ ធម្មតណ្ហាក្នុងលោក រូបវិតក្កៈក្នុងលោក។បេ។ ធម្មវិតក្កៈក្នុងលោក រូបវិចារៈក្នុងលោក។បេ។ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងសទ្ទារម្មណ៍ជាដើមនុ៎ះ កាលជាប់នៅ ក៏ជាប់នៅក្នុងសទ្ទារម្មណ៍ជាដើមនុ៎ះ នេះ លោកហៅថា ទុក្ខសមុទយអរិយសច្ច។

[៨៤] បណ្តាអរិយសច្ចទាំងនោះ ទុក្ខនិរោធអរិយសច្ច តើដូចម្តេច។ ការរលត់ដោយអរិយមគ្គឥតសេសសល់ ការលះបង់ ការរលាស់ចេញ ការរួចស្រឡះ សេចក្តីមិនមានអាល័យ នៃតណ្ហានោះ ឯណា ក៏តណ្ហានោះឯង កាលបុគ្គលលះបង់ តើលះបង់ក្នុងអារម្មណ៍ណា ការរលត់ទៅ តើរលត់ទៅក្នុងអារម្មណ៍ណា អារម្មណ៍ណា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ទៅ រមែងរលត់ទៅក្នុងអារម្មណ៍នុ៎ះ ចក្ខុមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុនុ៎ះ កាលរលត់ទៅរមែងរលត់ទៅក្នុងចក្ខុនុ៎ះ សោតៈក្នុងលោក។បេ។ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងសោតៈជាដើមនុ៎ះ កាលរលត់ទៅ រមែងរលត់ទៅក្នុងសោតៈជាដើមនុ៎ះ នេះ លោកហៅថា ទុក្ខនិរោធអរិយសច្ច។

[៨៥] បណ្តាអរិយសច្ចទាំងនោះ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្តេច។ អរិយមគ្គមានអង្គ ៨ នេះឯង គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។

បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ការដឹងច្បាស់ក្នុងកងទុក្ខ ការដឹងច្បាស់ក្នុងហេតុជាទីកើតឡើងនៃកងទុក្ខ ការដឹងច្បាស់ក្នុងទីរលត់នៃកងទុក្ខ ការដឹងច្បាស់ក្នុងផ្លូវប្រតិបត្តិជាដំណើរទៅកាន់ទីរលត់កងទុក្ខ នេះលោកហៅថា សម្មាទិដ្ឋិ។

បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ នេក្ខម្មសង្កប្បៈ (ការត្រិះរិះក្នុងការចេញចាកកាម) អព្យាបាទសង្កប្បៈ (ការត្រិះរិះក្នុងការមិនព្យាបាទ) អវិហឹសាសង្កប្បៈ (ការត្រិះរិះក្នុងការមិនបៀតបៀន) នេះលោកហៅថា សម្មាសង្កប្បៈ។

បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច។ ចេតនាជាហេតុវៀរចាកមុសាវាទ ចេតនាជាហេតុវៀរចាកបិសុណវាចា ចេតនាជាហេតុវៀរចាកផរុសវាចា ចេតនាជាហេតុវៀរចាកសម្ផប្បលាបៈ នេះលោកហៅថា សម្មាវាចា។

បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច។ ចេតនាជាហេតុវៀរចាកបាណាតិបាត ចេតនាជាហេតុវៀរចាកអទិន្នាទាន ចេតនាជាហេតុវៀរចាកកាមេសុមិច្ឆាចារ នេះ លោកហៅថា សម្មាកម្មន្តៈ។

បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័កក្នុងសាសនានេះ លះបង់ការចិញ្ចឹមជីវិតខុស សម្រេចនូវការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ នេះលោកហៅថា សម្មាអាជីវៈ។

បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ រមែងបង្កើតឆន្ទៈ ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។បេ។ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង។បេ។ ភិក្ខុ រមែងបង្កើតឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង តំកល់ចិត្ត ដើម្បីឋិតនៅ ដើម្បីមិនឲ្យវិនាស ដើម្បីឲ្យចម្រើនក្រៃលែង ដើម្បីធំទូលាយ ដើម្បីចម្រើន ដើម្បីបំពេញនូវពួកកុសលធម៌ ដែលកើតឡើងហើយ នេះលោកហៅថា សម្មាវាយាមៈ។

បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក នេះលោកហៅថា សម្មាសតិ។

បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានសម្រេចបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ បានសម្រេចទុតិយជ្ឈាន ជាធម្មជាតកើតមានខាងក្នុងសន្តាន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ វិចារៈ ជាអ្នកព្រងើយកន្តើយផង មានស្មារតីដឹងខ្លួនផង ព្រោះលះបង់បីតិ រមែងទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរភិក្ខុនោះថា ជាអ្នកមានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានការនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ភិក្ខុនោះ ក៏បានសម្រេចតតិយជ្ឈាននោះ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ភិក្ខុនោះ ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះលោកហៅថា សម្មាសមាធិ នេះលោកហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច នេះទុក្ខសមុទយអរិយសច្ច នេះទុក្ខនិរោធអរិយសច្ច នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ បញ្ញាក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ យ៉ាងនេះឯង។

(សីលមយញាណនិទ្ទេស ទិ២)

(២. សីលមយញាណនិទ្ទេសោ)

[៨៦] បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ តើដូចម្តេច សីល ៥ គឺបរិយន្តបារិសុទ្ធិសីល ១ អបរិយន្តបារិសុទ្ធិសីល ១ បរិបុណ្ណបារិសុទ្ធិសីល ១ អបរាមដ្ឋបារិសុទ្ធិសីល ១ បដិប្បស្បទ្ធិបារិសុទ្ធិសីល ១។

បណ្តាសីលទាំង ៥ នោះ បរិយន្តបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់អនុបសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមានទីបំផុត នេះឈ្មោះថា បរិយន្តបារិសុទ្ធិសីល។

អបរិយន្តបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់ឧបសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមិនមានទីបំផុត នេះឈ្មោះថា អបរិយន្តបារិសុទ្ធិសីល។

បរិបុណ្ណបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់កល្យាណបុថុជ្ជនទាំងឡាយ ដែលប្រកបក្នុងកុសលធម៌ ជាអ្នកបំពេញក្នុងអសេក្ខបរិយន្តសីល មិនស្តាយកាយ និងជីវិត ជាអ្នកមានជីវិតលះបង់ហើយ នេះឈ្មោះថា បរិបុណ្ណបារិសុទ្ធិសីល។

អបរាមដ្ឋបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់សេក្ខបុគ្គល ៧ ពួក នេះឈ្មោះថា អបរាមដ្ឋបារិសុទ្ធិសីល។

បដិប្បស្សទ្ធិបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់ព្រះខីណាស្រព ជាសាវ័កនៃព្រះតថាគត របស់ព្រះបច្ចេកពុទ្ធ របស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នេះឈ្មោះថា បដិប្បស្សទ្ធិបារិសុទ្ធិសីល។

[៨៧] សីលមានទីបំផុតក៏មាន សីលមិនមានទីបំផុតក៏មាន។ បណ្តាសីលទាំង ២ យ៉ាងនោះ សីលមានទីបំផុតនោះ តើដូចម្តេច។ សីលមានលាភជាទីបំផុតក៏មាន សីលមានយសជាទីបំផុតក៏មាន សីលមានញាតិជាទីបំផុតក៏មាន សីលមានអវយវៈជាទីបំផុតក៏មាន សីលមានជីវិតជាទីបំផុតក៏មាន។

សីលមានលាភជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃលាភ ព្រោះលាភជាបច្ច័យ ព្រោះលាភ ជាហេតុ នេះឈ្មោះថា សីលមានលាភជាទីបំផុត។

សីលមានយសជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃយស ព្រោះយសជាបច្ច័យ ព្រោះយសជាហេតុ នេះ ឈ្មោះថា សីលមានយសជាទីបំផុត។

សីលមានញាតិជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តកន្លង នូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃញាតិ ព្រោះញាតិជាបច្ច័យ ព្រោះញាតិជាហេតុ នេះ ឈ្មោះថា សីលមានញាតិជាទីបំផុត។

សីលមានអវយវៈជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តកន្លង នូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃអវយវៈ ព្រោះអវយវៈជាបច្ច័យ ព្រោះអវយវៈជាហេតុ នេះឈ្មោះថា សីលមានអវយវៈជាទីបំផុត។

សីលមានជីវិតជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃជីវិត ព្រោះជីវិតជាបច្ច័យ ព្រោះជីវិតជា ហេតុ នេះឈ្មោះថា សីលមានជីវិតជាទីបំផុត។ សីលទាំងឡាយមានសភាពយ៉ាងនេះ ជា សីលដាច់ សីលធ្លុះ សីលពពាល សីលពព្រុះ មិនមែនជាសីលរបស់អ្នកជា មិនមែនជាសីល ដែលវិញ្ញូជនសរសើរទេ ជាសីលដែលតណ្ហា និងទិដ្ឋិបបោសអង្អែល ជាសីលមិនប្រព្រឹត្តទៅ ដើម្បីសមាធិ មិនមែនជាទីតាំងនៃសេចក្តីមិនក្តៅក្រហាយ មិនមែនជាទីតាំងនៃបាមោជ្ជៈ មិនមែនជាទីតាំងនៃបីតិ មិនមែនជាទីតាំងនៃបស្សទ្ធិ មិនមែនជាទីតាំងនៃសុខៈ មិនមែនជាទីតាំងនៃសមាធិ មិនមែនជាទីតាំងនៃយថាភូតញ្ញាណទស្សនៈ មិនមែនប្រព្រឹត្តទៅដើម្បីនិព្វិទាដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីនិរោធ ដើម្បីសេចក្តីស្ងប់ស្ងាត់ ដើម្បីអភិញ្ញា ដើម្បីការត្រាស់ដឹង ដើម្បីនិព្វានឡើយ នេះឈ្មោះថា សីលមានទីបំផុត។

[៨៨] សីលមិនមានទីបំផុតនោះ តើដូចម្តេច។ សីលមិនមានលាភជាទីបំផុតក៏មាន សីលមិនមានយសជាទីបំផុតក៏មាន សីលមិនមានញាតិជាទីបំផុតក៏មាន សីលមិនមានអវយវៈជាទីបំផុតក៏មាន សីលមិនមានជីវិតជាទីបំផុតក៏មាន។

សីលមិនមានលាភជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនញ៉ាំង ចិត្តឲ្យកើតឡើង ដើម្បីប្រព្រឹត្តកន្លងសិក្ខាបទដែលខ្លួនសមាទានហើយ ព្រោះហេតុនៃលាភ ព្រោះលាភជាបច្ច័យ ព្រោះដំណើរលាភទេ តើបុគ្គលនោះនឹងប្រព្រឹត្តកន្លងដូចម្តេចបាន នេះ ឈ្មោះថា សីលមិនមានលាភជាទីបំផុត។

សីលមិនមានយសជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនញ៉ាំង ចិត្តឲ្យកើតឡើង ដើម្បីប្រព្រឹត្តកន្លងនូវសិក្ខាបទដែលខ្លួនសមាទានហើយ ព្រោះហេតុនៃ យស ព្រោះយសជាបច្ច័យ ព្រោះដំណើរយសទេ តើបុគ្គលនោះនឹងប្រព្រឹត្តកន្លងដូចម្តេចនេះ ឈ្មោះថាសីលមិនមានយសជាទីបំផុត។

សីលមិនមានញាតិជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនញ៉ាំង ចិត្តឲ្យកើតឡើង ដើម្បីកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃញាតិ ព្រោះញាតិជាបច្ច័យ ព្រោះដំណើរញាតិទេ តើបុគ្គលនោះ នឹងប្រព្រឹត្តកន្លងដូចម្តេចបាន នេះ ឈ្មោះថា សីលមិនមានញាតិជាទីបំផុត។

សីលមិនមានអវយវៈជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនញ៉ាំង ចិត្តឲ្យកើតឡើង ដើម្បីប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃអវយវៈ ព្រោះអវយវៈជាបច្ច័យ ព្រោះដំណើរអវយវៈទេ តើបុគ្គលនោះនឹងប្រព្រឹត្តកន្លងដូចម្តេចបាន នេះឈ្មោះថា សីលមិនមានអវយវៈជាទីបំផុត។

សីលមិនមានជីវិតជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ មិនញ៉ាំងចិត្តឲ្យកើតឡើង ដើម្បីប្រព្រឹត្តកន្លងនូវសិក្ខាបទដែលខ្លួនសមាទានហើយ ព្រោះហេតុនៃជីវិត ព្រោះជីវិតជាបច្ច័យ ព្រោះដំណើរជីវិត តើបុគ្គលនោះនឹងប្រព្រឹត្តកន្លងដូចម្តេចបាន នេះ ឈ្មោះថា សីលមិនមានជីវិតជាទីបំផុត។

សីលទាំងឡាយបែបនេះ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីល របស់អ្នកជា ជាសីលដែលវិញ្ញូជនសរសើរ ជាសីលដែលមិនមានតណ្ហា និងទិដ្ឋិបបោស អង្អែល ប្រព្រឹត្តទៅដើម្បីសមាធិ ជាទីតាំងនៃសេចក្តីមិនក្តៅក្រហាយ ជាទីតាំងនៃបាមោជ្ជៈ ជាទីតាំងនៃបីតិ ជាទីតាំងនៃបស្សទ្ធិ ជាទីតាំងនៃសុខៈ ជាទីតាំងនៃសមាធិ ជាទីតាំងនៃយថា ភូតញ្ញាណទស្សនៈ ប្រព្រឹត្តទៅដើម្បីនិព្វិទាដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បី និរោធ ដើម្បីសេចក្តីស្ងប់ស្ងាត់ ដើម្បីអភិញ្ញា ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន នេះឈ្មោះថា សីលមិនមានទីបំផុត។

[៨៩] អ្វីឈ្មោះថាសីល សីលមានប៉ុន្មាន សីលមានសមុដ្ឋាន ដូចម្តេច សីលជាទីប្រជុំចុះនៃធម៌អ្វីខ្លះ។

សំនួរថា អ្វីឈ្មោះថា សីល ចេតនាឈ្មោះថាសីល ចេតសិកឈ្មោះថាសីល សេចក្តីសង្រួមឈ្មោះថាសីល ការមិនប្រព្រឹត្តកន្លងឈ្មោះថាសីល។

សំនួរថា សីលមានប៉ុន្មាន សីលមាន ៣ គឺ កុសលសីល ១ អកុសលសីល ១ អព្យាកតសីល ១។

សំនួរថា សីលមានសមុដ្ឋានដូចម្តេច កុសលសីល មានកុសលចិត្តជាសមុដ្ឋាន អកុសលសីល មានអកុសលចិត្តជាសមុដ្ឋាន អព្យាកតសីល មានអព្យាកតចិត្តជាសមុដ្ឋាន។

សំនួរថា សីលជាទីប្រជុំចុះនៃធម៌អ្វីខ្លះ សីលជាទីប្រជុំចុះនៃការសង្រួម សីលជាទីប្រជុំចុះនៃការមិនប្រព្រឹត្តកន្លង សីលជាទីប្រជុំចុះនៃចេតនាដែលកើតហើយក្នុងសភាពដូច្នោះ។ សីលដោយអត្ថថា បិទនូវបាណាតិបាត សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវអទិន្នាទាន សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវកាមេសុមិច្ឆារ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវមុសាវាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវបិសុណវាចា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវផរុសវាចា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវសម្ផប្បលាបៈ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវអភិជ្ឈា សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវព្យាបាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវមិច្ឆាទិដ្ឋិ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវកាមច្ឆន្ទៈដោយនេក្ខម្មៈ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវព្យាបាទដោយអព្យាបាទ សីលដោយអត្ថថាមិនប្រព្រឹត្តកន្លង សីលដោយអត្ថថាបិទនូវថីនមិទ្ធៈដោយអាលោកសញ្ញា នូវឧទ្ធច្ចៈដោយសេចក្តីមិនរវើរវាយ នូវវិចិកិច្ឆាដោយកិរិយាកំណត់ធម៌ នូវអវិជ្ជាដោយញាណ នូវអរតិដោយបាមោជ្ជៈ នូវនីវរណៈទាំងឡាយដោយបឋមជ្ឈាន នូវវិតក្កៈ និងវិចារៈដោយទុតិយជ្ឈាន នូវបីតិដោយតតិយជ្ឈាន នូវសុខ និងទុក្ខដោយចតុត្ថជ្ឈាន នូវរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ នូវអាកាសានញ្ចាយតនសញ្ញាដោយវិញ្ញាណញ្ចាយតនសមាបត្តិ នូវវិញ្ញាណញ្ចាយតនសញ្ញាដោយអាកិញ្ចញ្ញាយតនសមាបត្តិ នូវអាកិញ្ចញ្ញាយតនសញ្ញាដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ថាទៀងដោយការពិចារណាឃើញថាមិនទៀង នូវសេចក្តីសំគាល់ថាសុខដោយការពិចារណាឃើញថាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួនដោយការពិចារណាឃើញថាមិនមែនខ្លួន នូវតម្រេកដោយការពិចារណាឃើញថាគួរនឿយណាយចាករាគៈ ដោយការពិចារណាឃើញថាប្រាសចាករាគៈ នូវការកើតឡើងដោយការពិចារណាឃើញថារលត់ នូវសេចក្តីប្រកាន់ដោយការពិចារណាឃើញថាគួររលាស់ចោល នូវសេចក្តីសំគាល់ថារឹងប៉ឹង ដោយការពិចារណាឃើញថាអស់ទៅ នូវការប្រមូលមក ដោយការពិចារណាឃើញថាសូន្យទៅ នូវសេចក្តីសំគាល់ថាឋិតឋេរ ដោយការពិចារណាឃើញថាប្រែប្រួល នូវគ្រឿងចំណាំដោយការពិចារណាឃើញថាមិនមានគ្រឿងចំណាំ នូវសេចក្តីប្រាថ្នាដោយការពិចារណាឃើញថាមិនគួរប្រាថ្នា នូវសេចក្តីប្រកាន់មាំ ដោយការពិចារណាឃើញថាសូន្យ នូវសេចក្តីប្រកាន់មាំ និងការប្រកាន់ស្អិតថាខ្លឹមសារ ដោយអធិប្បញ្ញា និងធម្មវិបស្សនា នូវសេចក្តីប្រកាន់មាំព្រោះការវង្វេងខ្លាំង ដោយយថាភូតញ្ញាណទស្សនៈ នូវសេចក្តីប្រកាន់មាំដោយសេចក្តីអាល័យដោយការពិចារណាឃើញថាទោស នូវការមិនពិចារណា ព្រោះការឃើញដោយការពិចារណា នូវសេចក្តីប្រកាន់មាំ ព្រោះកិលេសជាគ្រឿងប្រកប ដោយការពិចារណា ឃើញនូវធម៌ជាគ្រឿងបើក (គោត្រភូញ្ញាណ) នូវពួកកិលេសដែលតាំងនៅក្នុងទីតែមួយជាមួយនឹងទិដ្ឋិ ដោយសោតាបត្តិមគ្គ នូវពួកកិលេសដ៏គ្រោតគ្រាត ដោយសកទាគាមិមគ្គ នូវពួកកិលេសដ៏ល្អិតដោយអនាគាមិមគ្គ នូវពួកកិលេសទាំងអស់ ដោយអរហត្តមគ្គ នូវសីលដោយអត្ថថាសង្រួមនូវសីល ដោយអត្ថថាមិនប្រព្រឹត្តកន្លង។

[៩០] សីល ៥ គឺ ការលះបង់បាណាតិបាត ឈ្មោះថាសីល ១ ការវៀរឈ្មោះថាសីល ១ ចេតនា ឈ្មោះថាសីល ១ សេចក្តីសង្រួមឈ្មោះថាសីល ១ ការមិនប្រព្រឹត្តកន្លង ឈ្មោះថាសីល ១ ពួកសីលមានសភាពយ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីមិនក្តៅក្រហាយចិត្ត ប្រព្រឹត្តទៅដើម្បីបាមោជ្ជៈ ប្រព្រឹត្តទៅដើម្បីបីតិ ប្រព្រឹត្តទៅដើម្បីបស្សទ្ធិ ប្រព្រឹត្តទៅដើម្បីសោមនស្ស ប្រព្រឹត្តទៅដើម្បីសេព ប្រព្រឹត្តទៅដើម្បីភាវនា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យច្រើន ប្រព្រឹត្តទៅដើម្បីអលង្ការ ប្រព្រឹត្តទៅដើម្បីបរិក្ខារ ប្រព្រឹត្តទៅដើម្បីបរិវារ ប្រព្រឹត្តទៅដើម្បីបំពេញ ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីនិរោធ ដើម្បីស្ងប់ស្ងាត់ ដើម្បីអភិញ្ញា ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន សេចក្តីបរិសុទ្ធិគឺការសង្រួមនូវសីលទាំងឡាយ មានសភាពយ៉ាងនេះ ឈ្មោះថាអធិសីល ចិត្តដែលតាំងនៅក្នុងសេចក្តីបរិសុទ្ធិគឺការសង្រួម មិនដល់នូវការរាយមាយ សេចក្តីបរិសុទ្ធិគឺការមិនរាយមាយ ឈ្មោះថាអធិចិត្ត បុគ្គលឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិ គឺការសង្រួម ឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិគឺការមិនរាយមាយ សេចក្តីបរិសុទ្ធិគឺការឃើញ ឈ្មោះថាអធិប្បញ្ញា អត្ថនៃសេចក្តីសង្រួមណាក្នុងសំវរបារិសុទ្ធិនោះ នេះឈ្មោះថា អធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណាក្នុងអវិក្ខេបបារិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណាក្នុងទស្សនបារិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលពិចារណានូវសិក្ខាទាំង ៣ នេះ ទើបសិក្សា កាលដឹងទើបសិក្សា កាលឃើញទើបសិក្សា កាលពិចារណាឃើញទើបសិក្សា កាលតាំងចិត្តទើបសិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធាទើបសិក្សា កាលផ្គងទុកនូវព្យាយាមទើបសិក្សា កាលប្រុងនូវស្មារតីទើបសិក្សា កាលតាំងចិត្តទុកទើបសិក្សា កាលដឹងច្បាស់ដោយបញ្ញាទើបសិក្សា កាលដឹងចំពោះនូវធម៌ដែលគប្បីដឹងច្បាស់ទើបសិក្សា កាលកំណត់ដឹងនូវទុក្ខសច្ចដែលគប្បីកំណត់ដឹងទើបសិក្សា កាលលះបង់នូវសមុទយសច្ចដែលគប្បីលះបង់ទើបសិក្សា កាលចម្រើននូវមគ្គសច្ចដែលគប្បីចម្រើនទើបសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចដែលគប្បីធ្វើឲ្យជាក់ច្បាស់ទើបសិក្សា។

[៩១] សីល ៥ គឺការលះបង់នូវបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ បិសុណវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ នូវកាមច្ឆន្ទៈដោយនេក្ខម្មៈ នូវព្យាបាទដោយអព្យាបាទ នូវថីនមិទ្ធៈដោយអាលោកសញ្ញា នូវឧទ្ធច្ចៈដោយការមិនរាយមាយ នូវវិចិកិច្ឆាដោយការកំណត់នូវធម៌ នូវអវិជ្ជាដោយញាណ នូវអរតិដោយបាមោជ្ជៈ នូវនីវរណៈទាំងឡាយដោយបឋមជ្ឈាន នូវវិតក្កៈ វិចារៈ ដោយទុតិយជ្ឈាន នូវបីតិដោយតតិយជ្ឈាន នូវសុខ និងទុក្ខដោយចតុត្ថជ្ឈាន នូវរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញាដោយអាកាសានញ្ចាយតនសមាបត្តិ នូវអាកាសានញ្ចាយតនសញ្ញាដោយវិញ្ញាណញ្ចាយតនសមាបត្តិ នូវសេចក្តីសំគាល់ក្នុងវិញ្ញាណញ្ចាយតនៈ ដោយអាកិញ្ចញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ក្នុងអាកិញ្ចញ្ញាយតនៈដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ថាទៀង ដោយការពិចារណាឃើញថាមិនទៀង នូវសេចក្តីសំគាល់ថាសុខ ដោយការពិចារណាឃើញថាជាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួន ដោយការពិចាណាឃើញថាមិនមែនខ្លួន នូវសេចក្តីត្រេកត្រអាលដោយការពិចារណាឃើញថាគួរនឿយណាយ នូវរាគៈដោយការពិចារណាឃើញថាប្រាសចាករាគៈ នូវការកើតឡើងដោយការពិចារណាឃើញថារលត់ទៅនូវសេចក្តីប្រកាន់ដោយការពិចារណាឃើញថាគួររលាស់ចោល នូវសេចក្តីសំគាល់ថារឹងប៉ឹង ដោយការពិចារណាឃើញថាអស់ទៅ នូវការប្រមូលមក ដោយការពិចារណាឃើញថាសូន្យទៅ នូវសេចក្តីសំគាល់ថាឋិតថេរដោយការពិចារណាឃើញថាប្រែប្រួល នូវគ្រឿងចំណាំ ដោយការពិចារណាឃើញថាមិនមានគ្រឿងចំណាំ នូវសេចក្ដីប្រាថ្នាដោយការពិចារណាឃើញថាមិនគួរប្រាថ្នា នូវការប្រកាន់មាំដោយការពិចារណាឃើញថាសូន្យ នូវសេចក្តីប្រកាន់មាំ និងសេចក្តីប្រកាន់ស្អិតថាមានខ្លឹមសារដោយអធិប្បញ្ញា និងធម្មវិបស្សនា នូវសេចក្តីប្រកាន់មាំ ព្រោះសេចក្តីវង្វេងខ្លាំង ដោយយថាភូតញ្ញាណទស្សនៈ នូវសេចក្តីប្រកាន់មាំព្រោះអាល័យ ដោយការពិចារណាឃើញថាជាទោស នូវការមិនពិចារណាដោយការឃើញដោយការពិចារណា នូវសេចក្តីប្រកាន់មាំព្រោះកិលេសជាគ្រឿងប្រកបទុក ដោយការពិចារណាឃើញ នូវធម៌ជាគ្រឿងបើក (គោត្រភូញាណ) នូវពួកកិលេសដែលតាំងនៅក្នុងទីតែមួយជាមួយនឹងទិដ្ឋិ ដោយសោតាបត្តិមគ្គ នូវកិលេសដ៏គ្រោតគ្រាត ដោយសកទាគាមិមគ្គ នូវពួកកិលេសដ៏ល្អិត ដោយអនាគាមិមគ្គ នូវកិលេសទាំងអស់ដោយអរហត្តមគ្គ ឈ្មោះថាសីល ១ ការវៀរបង់ ឈ្មោះថាសីល ១ ចេតនា ឈ្មោះថាសីល ១ ការសង្រួម ឈ្មោះថាសីល ១ ការមិនប្រព្រឹត្តកន្លង ឈ្មោះថាសីល ១។ សីលមានសភាពយ៉ាងនេះ ប្រព្រឹត្តទៅដើម្បីការមិនក្តៅក្រហាយចិត្ត ប្រព្រឹត្តទៅដើម្បីបាមោជ្ជៈ ប្រព្រឹត្តទៅដើម្បីបីតិ ប្រព្រឹត្តទៅដើម្បីបស្សទ្ធិ ប្រព្រឹត្តទៅដើម្បីសោមនស្ស ប្រព្រឹត្តទៅដើម្បីអាសេវនៈ ប្រព្រឹត្តទៅដើម្បីភាវនា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យច្រើន ប្រព្រឹត្តទៅដើម្បីគ្រឿងអលង្ការ ប្រព្រឹត្តទៅដើម្បីគ្រឿងបរិក្ខារ ប្រព្រឹត្តទៅដើម្បីបរិវារ ប្រព្រឹត្តទៅដើម្បីការបំពេញ ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីនិរោធ ដើម្បីសេចក្តីស្ងប់ស្ងាត់ ដើម្បីអភិញ្ញា ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន សេចក្តីបរិសុទ្ធិគឺការសង្រួមនូវសីល មានសភាពយ៉ាងនេះ ឈ្មោះថាអធិសីល ចិត្តដែលតាំងនៅក្នុងសេចក្តីបរិសុទ្ធិគឺសេចក្តីសង្រួម មិនដល់នូវសេចក្តីរាយមាយ សេចក្តីបរិសុទ្ធិគឺសេចក្តីមិនរាយមាយ ឈ្មោះថាអធិចិត្ត បុគ្គលឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិគឺការសង្រួម ឃើញដោយប្រពៃ នូវសេចក្តីបរិសុទ្ធិគឺការមិនរាយមាយ សេចក្តីបរិសុទ្ធិគឺការឃើញ ឈ្មោះថា អធិប្បញ្ញា សេចក្តីសង្រួមណា ក្នុងសំវរបារិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា សេចក្តីមិនរាយមាយណា ក្នុងអវិក្ខេបបារិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា សេចក្តីឃើញណា ក្នុងទស្សនបារិសុទ្ធិនោះ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា បុគ្គលកាលពិចារណាឃើញនូវសិក្ខាទាំង ៣ នេះទើបសិក្សា កាលដឹងទើបសិក្សា កាលឃើញទើបសិក្សា កាលពិចារណាឃើញច្បាស់ទើបសិក្សា កាលតាំងចិត្តទុក ទើបសិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធាទើបសិក្សា កាលផ្គងទុកនូវសេចក្តីព្យាយាមទើបសិក្សា កាលប្រុងស្មារតីទើបសិក្សា កាលតម្កល់ចិត្តទុកដោយប្រពៃទើបសិក្សា កាលដឹងដោយបញ្ញាទើបសិក្សា កាលដឹងចំពោះនូវធម៌ដែលគប្បីដឹងចំពោះទើបសិក្សា កាលកំណត់ដឹងនូវទុក្ខសច្ច ដែលគប្បីកំណត់ដឹងទើបសិក្សា កាលលះបង់នូវសមុទយសច្ច ដែលគួរលះបង់ទើបសិក្សា កាលចម្រើននូវមគ្គសច្ច ដែលគប្បីចម្រើនទើបសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ដែលគប្បីធ្វើឲ្យជាក់ច្បាស់ទើបសិក្សា ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកហៅថា បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ។

(សមាធិភាវនាមយញាណនិទ្ទេស ទី៣)

(៣. សមាធិភាវនាមយញាណនិទ្ទេសោ)

[៩២] បញ្ញាក្នុងការសង្រួមហើយតម្កល់ទុក ឈ្មោះថាសមាធិភាវនាមយញ្ញាណ តើដូចម្តេច សមាធិ ១ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ។ សមាធិ ២ គឺលោកិយសមាធិ ១ លោកុត្តរសមាធិ ១។ សមាធិ ៣ គឺសមាធិប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិដែលមិនមានវិតក្កៈ មានតែវិចារៈ ១ សមាធិដែលមិនមានវិតក្កៈ មិនមានវិចារៈ ១។ សមាធិ ៤ គឺសមាធិគប់រកនូវសេចក្តីសាបសូន្យ ១ សមាធិគប់រកនូវការតាំងនៅ ១ សមាធិគប់រកនូវគុណវិសេស ១ សមាធិគប់រកនូវការទំលាយកិលេស ១។ សមាធិ ៥ គឺការផ្សាយនៃបីតិ ១ ការផ្សាយនៃសេចក្តីសុខ ១ ការផ្សាយនៃចិត្ត ១ ការផ្សាយនៃពន្លឺ ១ ការកំណត់នូវការពិចារណា ១។ សមាធិ ៦ គឺចិត្តជាឯកគ្គតា ដោយអំណាចពុទ្ធានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១ ចិត្តជាឯកគ្គតា ដោយអំណាចធម្មានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃសង្ឃានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃសីលានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃចាគានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃទេវតានុស្សតិ ឈ្មោះថាអវិក្ខេបសមាធិ ១។ សមាធិ ៧ គឺភាពនៃសេចក្តីឈ្លាសវៃក្នុងសមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងការចូលកាន់សមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងការតាំងនៅក្នុងសមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងការចេញចាកសមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងសេចក្តីស្រួលក្នុងសមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងអារម្មណ៍នៃសមាធិ ១ ភាពនៃសេចក្តីឈ្លាសវៃក្នុងការប្រមូលមកនូវសមាធិ ១។ សមាធិ ៨ គឺចិត្តជាឯកគ្គតា ដោយអំណាចនៃបឋវីកសិណ ឈ្មោះថាអវិក្ខេបសមាធិ ១ ដោយអំណាចនៃអាបោកសិណ ១។បេ។ ដោយអំណាចនៃតេជោកសិណ ១ ដោយអំណាចនៃវាយោកសិណ ១ ដោយអំណាចនៃនីលកសិណ ១ ដោយអំណាចនៃបីតកសិណ ១ ដោយអំណាចនៃលោហិតកសិណ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃឱទាតកសិណ ឈ្មោះថាអវិក្ខេបសមាធិ ១។ សមាធិ ៩ គឺរូបាវចរសមាធិជាន់ទាប ១ ជាន់កណ្តាល ១ ជាន់ខ្ពស់ ១ អរូបាវចរសមាធិជាន់ទាប ១ ជាន់កណ្តាល ១ ជាន់ខ្ពស់ ១ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១។ សមាធិ ១០ គឺចិត្តជាឯកគ្គតាដោយអំណាចនៃឧទ្ធុមាតកសញ្ញា ឈ្មោះថាអវិក្ខេបសមាធិ ១ ដោយអំណាចនៃវិនីលកសញ្ញា ១។បេ។ ដោយអំណាចវិបុព្វកសញ្ញា ១ ដោយអំណាចវិច្ឆិទ្ទកសញ្ញា ១ ដោយអំណាចវិក្ខាយិតកសញ្ញា ១ ដោយអំណាចវិក្ខិត្តកសញ្ញា ១ ដោយអំណាចហតវិក្ខាយិតកសញ្ញា ១ ដោយអំណាចលោហិតកសញ្ញា ១ ដោយអំណាចបុលុវកសញ្ញា ១ ចិត្តជាឯកគ្គតាដោយអំណាចអដ្ឋិកសញ្ញា ឈ្មោះថាអវិក្ខេបសមាធិ ១ នេះសមាធិ ៥៥។

[៩៣] ម្យ៉ាងទៀត អត្ថក្នុងសមាធិ នៃសមាធិ មាន ២៥ គឺសមាធិ ដោយអត្ថថាកំណត់ ១ សមាធិដោយអត្ថថាជាបរិវារ ១ សមាធិដោយអត្ថថាពេញលេញ ១ សមាធិដោយអត្ថថាមានអារម្មណ៍តែមួយ ១ សមាធិ ដោយអត្ថថាមិនរាយមាយ ១ សមាធិដោយអត្ថថាមិនប្រាសចាកខ្លឹមសារ ១ សមាធិដោយអត្ថថាមិនល្អក់ ១ សមាធិដោយអត្ថថាមិនញាប់ញ័រ ១ សមាធិ ដោយអត្ថថាផុតស្រឡះ ១ ភាពនៃចិត្តតាំងនៅដោយអំណាចនៃការតាំងនៅក្នុងអារម្មណ៍តែមួយ9) ឈ្មោះថាសមាធិ ១ សភាវៈដែលស្វែងរកនូវការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលមិនស្វែងរកនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ស្វែងរកនូវការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌មិនស្វែងរកនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលកាន់យកនូវការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលមិនកាន់យកនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌កាន់យកនូវការស្ងប់ឈ្មោះថាសមាធិ ១ ភាពនៃធម៌មិនកាន់យកនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលដើរទៅកាន់ការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលមិនដើរទៅកាន់ធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដើរទៅកាន់ការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលមិនដើរទៅកាន់ធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ សភាវៈដែលដុតនូវការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវការស្ងប់ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ធម៌មានសភាពស្ងប់ផង មានប្រយោជន៍ផង មានសេចក្តីសុខផង ឈ្មោះថាសមាធិ10) នេះអត្ថក្នុងសមាធិ របស់សមាធិ ២៥ ដែលឈ្មោះថា ញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការសង្រួមហើយតម្កល់ទុក ឈ្មោះថាសមាធិភាវនាមយញ្ញាណ។

(ធម្មដ្ឋិតិញាណនិទ្ទេស ទី៤)

(៤. ធម្មដ្ឋិតិញាណនិទ្ទេសោ)

[៩៤] បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ តើដូចម្តេច អវិជ្ជាជាទីតាំងនៃការកើតឡើងផង ជាទីតាំងនៃការប្រព្រឹត្តទៅផង ជាទីតាំងនៃគ្រឿងកំណត់ផង ជាទីតាំងនៃការប្រមូលផង ជាទីតាំងនៃការប្រកបផង ជាទីតាំងនៃកង្វល់ផង ជាទីតាំងនៃការប្រជុំកើតផង ជាទីតាំងនៃហេតុផង ជាទីតាំងនៃបច្ច័យផង របស់សង្ខារទាំងឡាយ នេះអវិជ្ជាជាបច្ច័យដោយអាការ ៩ យ៉ាង សង្ខារទាំងឡាយកើតឡើងព្រោះបច្ច័យ ធម៌ទាំង ២ នុ៎ះសុទ្ធតែកើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ អវិជ្ជាជាទីតាំងនៃការកើតឡើងរបស់សង្ខារទាំងឡាយ អស់អតីតកាលផង អវិជ្ជាជាទីតាំងនៃការកើតឡើងផង ជាទីតាំងនៃការប្រព្រឹត្តទៅផង ជាទីតាំងនៃនិមិត្តផង ជាទីតាំងនៃជារប្រមូលផង ជាទីតាំងនៃការប្រកបព្រមផង ជាទីតាំងនៃកង្វល់ផង ជាទីតាំងនៃការប្រជុំកើតផង ជាទីតាំងនៃហេតុផង ជាទីតាំងនៃបច្ច័យផង របស់សង្ខារទាំងឡាយ អស់អនាគតកាលផង នេះអវិជ្ជាជាបច្ច័យ ដោយអាការ ៩ យ៉ាង សង្ខារទាំងឡាយកើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ កើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ សង្ខារទាំងឡាយជាទីតាំងនៃការកើតឡើងរបស់វិញ្ញាណ។បេ។ វិញ្ញាណជាទីតាំងនៃការកើតឡើងរបស់នាមរូប នាមរូប ជាទីតាំងនៃការកើតឡើងរបស់អាយតនៈប្រាំមួយ អាយតនៈប្រាំមួយជាទីតាំងនៃការកើតឡើងរបស់ផស្សៈ ផស្សៈជាទីតាំងនៃការកើតឡើងរបស់វេទនា វេទនាជាទីតាំងនៃកើតឡើងរបស់តណ្ហា តណ្ហាជាទីតាំងនៃការកើតឡើងរបស់ឧបាទាន ឧបាទានជាទីតាំងនៃការកើតឡើងរបស់ភព ភពជាទីតាំងនៃការកើតឡើងរបស់ជាតិ ជាតិជាទីតាំងនៃការកើតឡើងផង ជាទីតាំងនៃការប្រព្រឹត្តទៅផង ជាទីតាំងនៃនិមិត្តផង ជាទីតាំងនៃការប្រមូលផង ជាទីតាំងនៃការប្រកបព្រមផង ជាទីតាំងនៃកង្វល់ផង ជាទីតាំងនៃការប្រជុំកើតផង ជាទីតាំងនៃហេតុផង ជាទីតាំងនៃបច្ច័យផង របស់ជរា និងមរណៈ នេះជាតិជាបច្ច័យដោយអាការ ៩ យ៉ាង ជរា និងមរណៈ កើតឡើងព្រោះបច្ច័យ ធម៌ទាំងឡាយពីរនុ៎ះ កើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាទីតាំងនៃការកើតឡើងផង ជាទីតាំងនៃការប្រព្រឹត្តទៅផង ជាទីតាំងនៃនិមិត្តផង ជាទីតាំងនៃការប្រមូលផង ជាទីតាំងនៃការប្រកបព្រមផង ជាទីតាំងនៃកង្វល់ផង ជាទីតាំងនៃការប្រជុំកើតផង ជាទីតាំងនៃហេតុផង ជាទីតាំងនៃបច្ច័យផង របស់ជរា និងមរណៈ អស់អតីតកាលផង អស់អនាគតកាលផង នេះជាតិជាបច្ច័យដោយអាការ ៩ យ៉ាង ជរា និងមរណៈ កើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ កើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញា ក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។

[៩៥] អវិជ្ជាជាហេតុ សង្ខារទាំងឡាយកើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ អវិជ្ជាជាហេតុ សង្ខារទាំងឡាយ កើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ សង្ខារទាំងឡាយជាហេតុ វិញ្ញាណកើតឡើងព្រោះហេតុ វិញ្ញាណជាហេតុ នាម និងរូបកើតឡើងព្រោះហេតុ នាម និងរូបជាហេតុ អាយតនៈប្រាំមួយកើតឡើងព្រោះហេតុ អាយតនៈប្រាំមួយជាហេតុ ផស្សៈកើតឡើងព្រោះហេតុ ផស្សៈជាហេតុ វេទនាកើតឡើងព្រោះហេតុ វេទនាជាហេតុ តណ្ហាកើតឡើងព្រោះហេតុ តណ្ហាជាហេតុ ឧបាទានកើតឡើងព្រោះហេតុ ឧបាទានជាហេតុ ភពកើតឡើងព្រោះហេតុ ភពជាហេតុ ជាតិកើតឡើងព្រោះហេតុ ជាតិជាហេតុ ជរា និងមរណៈ កើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាហេតុ ជរា និងមរណៈកើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។

[៩៦] អវិជ្ជាជាគ្រឿងអាស្រ័យ សង្ខារកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ អវិជ្ជាជាគ្រឿងអាស្រ័យ សង្ខារកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ សង្ខារជាគ្រឿងអាស្រ័យ វិញ្ញាណកើតឡើង ព្រោះគ្រឿងអាស្រ័យ វិញ្ញាណជាគ្រឿងអាស្រ័យ នាម និងរូបកើតឡើង ព្រោះគ្រឿងអាស្រ័យ នាម និងរូបជាគ្រឿងអាស្រ័យ អាយតនៈប្រាំមួយកើតឡើង ព្រោះគ្រឿងអាស្រ័យ អាយតនៈប្រាំមួយជាគ្រឿងអាស្រ័យ ផស្សៈកើតឡើងព្រោះគ្រឿងអាស្រ័យ ផស្សៈជាគ្រឿងអាស្រ័យ វេទានាកើតឡើងព្រោះគ្រឿងអាស្រ័យ វេទនាជាគ្រឿងអាស្រ័យ តណ្ហាកើតឡើង ព្រោះគ្រឿងអាស្រ័យ តណ្ហាជាគ្រឿងអាស្រ័យ ឧបាទានកើតឡើងព្រោះគ្រឿងអាស្រ័យ ឧបាទានជាគ្រឿងអាស្រ័យ ភពកើតឡើង ព្រោះគ្រឿងអាស្រ័យ ភពជាគ្រឿងអាស្រ័យ ជាតិកើតឡើងព្រោះគ្រឿងអាស្រ័យ ជាតិជាគ្រឿងអាស្រ័យ ជរា និងមរណៈកើតឡើង ព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើង ព្រោះគ្រឿងអាស្រ័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាគ្រឿងអាស្រ័យ ជរា និងមរណៈកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។

[៩៧] អវិជ្ជាជាបច្ច័យ សង្ខារទាំងឡាយ កើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ អវិជ្ជាជាបច្ច័យ សង្ខារកើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះបច្ច័យ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ សង្ខារជាបច្ច័យ វិញ្ញាណកើតឡើងព្រោះបច្ច័យ វិញ្ញាណជាបច្ច័យ នាម និងរូបកើតឡើងព្រោះបច្ច័យ នាម និងរូបជាបច្ច័យ អាយតនៈប្រាំមួយកើតឡើងព្រោះបច្ច័យអាយតនៈប្រាំមួយជាបច្ច័យ ផស្សៈកើតឡើងព្រោះបច្ច័យ ផស្សៈជាបច្ច័យ វេទនាកើតឡើងព្រោះបច្ច័យ វេទនាជាបច្ច័យ តណ្ហាកើតឡើងព្រោះបច្ច័យ តណ្ហាជាបច្ច័យ ឧបាទានកើតឡើងព្រោះបច្ច័យ ឧបាទានជាបច្ច័យ ភពកើតឡើងព្រោះបច្ច័យ ភពជាបច្ច័យ ជាតិកើតឡើងព្រោះបច្ច័យ ជាតិជាបច្ច័យ ជរា និងមរណៈកើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាបច្ច័យ ជរា និងមរណៈកើតឡើងព្រោះបច្ច័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះបច្ច័យ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។

[៩៨] ក្នុងកម្មភពមុន មោហៈ គឺអវិជ្ជា ការប្រមូលមកគឺសង្ខារ សេចក្តីប្រាថ្នាគឺតណ្ហា កិរិយាប្រកាន់មាំ គឺឧបាទាន ចេតនាគឺភព ធម៌ទាំង ៥ យ៉ាងនេះ ក្នុងកម្មភពមុន ជាបច្ច័យនៃបដិសន្ធិក្នុងបច្ចុប្បន្នភពនេះ បដិសន្ធិក្នុងបច្ចុប្បន្នភពនេះជាតួវិញ្ញាណ ការចុះកាន់គភ៌ គឺនាម និងរូប បសាទៈ គឺអាយតនៈ សភាពដែលបុគ្គលពាល់ត្រូវ គឺផស្សៈ ការទទួលអារម្មណ៍ គឺវេទនា ធម៌ទាំង ៥ យ៉ាងនេះ ក្នុងឧបបត្តិភពនេះ ប្រព្រឹត្តទៅព្រោះបច្ច័យរបស់កម្ម ដែលបុគ្គលធ្វើទុកហើយក្នុងកាលមុន ព្រោះតែអាយតនៈចាស់ក្នុងបច្ចុប្បន្ននេះ មោហៈគឺអវិជ្ជា ការប្រមូលគឺសង្ខារ សេចក្តីប្រាថ្នាគឺតណ្ហា ការប្រកាន់មាំគឺឧបាទាន ចេតនាគឺភព ធម៌ទាំង ៥ យ៉ាងនេះ ក្នុងកម្មភពជាបច្ចុប្បន្ននេះ ជាបច្ច័យនៃបដិសន្ធិក្នុងអានាគត បដិសន្ធិក្នុងអនាគត ជាតួវិញ្ញាណ ការចុះកាន់គភ៌ គឺនាម និងរូប បសាទៈគឺអាយតនៈ ធម៌ដែលបុគ្គលពាល់ត្រូវគឺផស្សៈ ការទទួលអារម្មណ៍គឺវេទនា ធម៌ទាំង ៥ យ៉ាងនេះ ក្នុងឧបបត្តិភពជាអនាគត ប្រព្រឹត្តទៅព្រោះបច្ច័យនៃកម្ម ដែលបុគ្គលធ្វើទុកហើយក្នុងបច្ចុប្បន្នភពនេះ បុគ្គលដឹង ឃើញ យល់ ត្រាស់ដឹងនូវសង្ខេប ៤ កាល ៣ សន្ធិ ៣ នេះ និងបដិច្ចសមុប្បាទ ដោយអាការៈ ២០ យ៉ាង ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។

(សម្មសនញាណនិទ្ទេស ទី៥)

(៥. សម្មសនញាណនិទ្ទេសោ)

[៩៩] បញ្ញាក្នុងការបំប្រួញនូវពួកធម៌ជាអតីត អនាគត និងបច្ចុប្បន្ន ហើយកំណត់ទុក ឈ្មោះថា សម្មសនញ្ញាណ តើដូចម្តេច។ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាក្នុងទីឆ្ងាយ ឬទីជិតក្តី បុគ្គលកំណត់ទុកនូវរូបទាំងអស់នោះថាមិនទៀង ឈ្មោះថា សម្មសនញ្ញាណ ១ កំណត់ទុកថាជាទុក្ខ ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកថាមិនមែនខ្លួន ឈ្មោះថាសម្មសនញ្ញាណ ១ វេទនាណាមួយ។បេ។ សញ្ញាណាមួយ សង្ខារណាមួយ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ក្នុងទីឆ្ងាយ ឬទីជិតក្តី បុគ្គលកំណត់ទុកនូវវិញ្ញាណទាំងអស់នោះ ថាមិនទៀង ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកថាជាទុក្ខ ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកថាមិនមែនខ្លួន ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកនូវចក្ខុ។បេ។ កំណត់ទុកនូវជរា និងមរណៈ ជាអតីត អនាគត បច្ចុប្បន្នថាមិនទៀង ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកថាជាទុក្ខ ឈ្មោះថាសម្មសនញ្ញាណ ១ កំណត់ទុកថាមិនមែនខ្លួន ឈ្មោះថាសម្មសនញ្ញាណ ១។

[១០០] រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាទុក្ខ ដោយអត្ថថាគួរខ្លាច ឈ្មោះថាអនត្តា ដោយអត្ថថាមិនមានខ្លឹម ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា និងមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាទុក្ខ ដោយអត្ថថាគួរខ្លាច ឈ្មោះថាមិនមែនខ្លួន ដោយអត្ថថាមិនមានខ្លឹម ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ។

[១០១] រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងព្រោះគ្រឿងអាស្រ័យ មានការអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសចាកតម្រេកជាធម្មតា រលត់ទៅជាធម្មតា ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា និងមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងព្រោះគ្រឿងអាស្រ័យ មានការអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសចាកតម្រេកជាធម្មតា រលត់ទៅជាធម្មតា ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ។

[១០២] ជរា និងមរណៈមាន ព្រោះជាតិជាបច្ច័យ កាលជាតិមិនមាន ជរា និងមរណៈ ក៏មិនមាន ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ជរានិងមរណៈមាន ព្រោះជាតិជាបច្ច័យ កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ជាតិមាន ព្រោះភពជាបច្ច័យ កាលបើភពមិនមាន។បេ។ ភពមាន ព្រោះឧបាទានជាបច្ច័យ កាលបើឧបាទានមិនមាន ភពក៏មិនមាន ឧបាទានមាន ព្រោះតណ្ហាជាបច្ច័យ កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន តណ្ហាមាន ព្រោះវេទនាជាបច្ច័យ កាលបើវេទនាមិនមាន តណ្ហាក៏មិនមាន វេទនាមាន ព្រោះផស្សៈជាបច្ច័យ កាលបើផស្សៈមិនមាន វេទនាក៏មិនមាន ផស្សៈមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ កាលបើអាយតនៈ ៦ មិនមាន ផស្សៈក៏មិនមាន អាយតនៈ ៦ មាន ព្រោះនាម និងរូបជាបច្ច័យ កាលបើនាម និងរូបមិនមាន អាយតនៈ ៦ ក៏មិនមាន នាម និងរូបមាន ព្រោះវិញ្ញាណជាបច្ច័យ កាលបើវិញ្ញាណមិនមាន នាម និងរូបក៏មិនមាន វិញ្ញាណមាន ព្រោះសង្ខារជាបច្ច័យ កាលបើសង្ខារមិនមាន វិញ្ញាណក៏មិនមាន សង្ខារមាន ព្រោះអវិជ្ជាជាបច្ច័យ កាលបើអវិជ្ជាមិនមាន សង្ខារក៏មិនមាន ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ សង្ខារមាន ព្រោះអវិជ្ជាជាបច្ច័យ កាលបើអវិជ្ជាមិនមាន សង្ខារក៏មិនមាន អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការបំព្រួញហើយកំណត់ទុកនូវពួកធម៌ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាសម្មសនញ្ញាណ។

(ឧទយព្ពយញាណនិទ្ទេសោ ទី៦)

(៦. ឧទយព្ពយញាណនិទ្ទេសោ)

[១០៣] បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថាឧទយព្វយានុបស្សនាញាណ តើដូចម្តេច។ រូបជាបច្ចុប្បន្នកើតហើយ ការចំរើនឡើងនៃរូបនោះ ជាលក្ខណៈនៃការកើត ការសូន្យទៅជាលក្ខណៈនៃការប្រែប្រួល ឈ្មោះថាអនុបស្សនាញាណ វេទនាកើតហើយ សញ្ញាកើតហើយ សង្ខារកើតហើយ វិញ្ញាណកើតហើយ ចក្ខុកើតហើយ។បេ។ ភពជាបច្ចុប្បន្នកើតហើយ ការចំរើនឡើងនៃភពនោះ ជាលក្ខណៈនៃការកើត ការសូន្យទៅ ជាលក្ខណៈនៃការប្រែប្រួល ឈ្មោះថាអនុបស្សនាញាណ។

[១០៤] បុគ្គលការឃើញនូវការចម្រើនឡើងនៃបញ្ចក្ខន្ធ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន បុគ្គលកាលឃើញនូវការចម្រើនឡើងនៃបញ្ចក្ខន្ធ រមែងឃើញនូវលក្ខណៈ ២៥ កាលឃើញនូវការសូន្យទៅ រមែងឃើញនូវលក្ខណៈ ២៥ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ រមែងឃើញនូវលក្ខណៈ ៥០។

[១០៥] បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន បុគ្គលកាលឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការចម្រើនឡើង និងសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន។ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ រមែងឃើញលក្ខណៈ ៥ កាលឃើញ នូវការសូន្យទៅ រមែងឃើញលក្ខណៈ ៥ កាលឃើញនូវការចម្រើនឡើង និងសូន្យទៅ រមែងឃើញលក្ខណៈ ១០ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃវេទនាក្ខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណក្ខន្ធ រមែងឃើញលក្ខណៈ ៥ កាលឃើញនូវការសូន្យទៅ រមែងឃើញលក្ខណៈ ៥ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ រមែងឃើញលក្ខណៈ ១០។

[១០៦] បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃអវិជ្ជា ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃតណ្ហា ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃកម្ម ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃអាហារ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈនៃការកើត ឈ្មោះថាឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ១ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ។

[១០៧] បុគ្គលកាលឃើញនូវការសូន្យទៅ (នៃរូបក្ខន្ធ) រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូប ព្រោះរលត់ទៅនៃអវិជ្ជា ១ ឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូប ព្រោះរលត់ទៅនៃតណ្ហា ១ ឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូបព្រោះរលត់ទៅនៃកម្ម ១ ឃើញការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូប ព្រោះរលត់ទៅនៃអាហារ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈប្រែប្រួល ឈ្មោះថាឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ១ បុគ្គលកាលឃើញនូវការសូន្យទៅនៃរូបក្ខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះបុគ្គលកាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ (នៃរូបក្ខន្ធ) រមែងឃើញលក្ខណៈទាំង ១០ នេះឯង។

[១០៨] បុគ្គលកាលឃើញនូវការចម្រើននៃវេទនាខន្ធ រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃអវិជ្ជា ១ ឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃតណ្ហា ១ ឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃកម្ម ១ ឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃផស្សៈ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈកើតឡើង ឈ្មោះថាឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ ១ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃវេទនាខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ។

[១០៩] បុគ្គលកាលឃើញនូវការសូន្យទៅ (នៃវេទនាខន្ធ) រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃអវិជ្ជា ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃតណ្ហា ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃកម្ម ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃផស្សៈ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈប្រែប្រួល ឈ្មោះថាឃើញនូវការសូន្យទៅនៃវេទនាខន្ធ ១ បុគ្គលកាលឃើញនូវការសូន្យទៅនៃវេទនាខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ បុគ្គលកាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ (នៃវេទនាខន្ធ) រមែងឃើញលក្ខណៈទាំង ១០ នេះឯង។

[១១០] បុគ្គលកាលឃើញនូវការចម្រើនឡើងនៃសញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃអវិជ្ជា ១ ឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃតណ្ហា ១ ឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃកម្ម ១ ឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃនាម និងរូប ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈកើត ឈ្មោះថាឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ១ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ។

[១១១] បុគ្គលកាលឃើញនូវការសូន្យទៅ (នៃវិញ្ញាណ) រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅវិញ្ញាណ ព្រោះរលត់ទៅនៃអវិជ្ជា ១ ឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ទៅនៃតណ្ហា ១ ឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ទៅនៃកម្ម ១ ឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ទៅនៃនាម និងរូប មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈប្រែប្រួល ឈ្មោះថាឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ ១ បុគ្គលកាលឃើញនូវការសូន្យទៅនៃវិញ្ញាណក្ខន្ធ រមែងឃើញនូវលក្ខណៈ ៥ នេះ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តែងឃើញនូវលក្ខណៈ ១០ នេះ កាលឃើញនូវការចម្រើនឡើងនៃខន្ធទាំង ៥ តែងឃើញនូវលក្ខណៈ ២៥ នេះ កាលឃើញនូវការសូន្យទៅ តែងឃើញនូវលក្ខណៈ ២៥ នេះ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តែងឃើញនូវលក្ខណៈ ៥០ នេះ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថាឧទយព្វយានុបស្សនាញាណ។ រូបក្ខន្ធ កើតឡើងព្រោះអាហារ ខន្ធដ៏សេស គឺវេទនា សញ្ញា សង្ខារ កើតឡើងព្រោះផស្សៈ វិញ្ញាណក្ខន្ធកើតឡើង ព្រោះនាម និងរូប។

(ភង្គានុបស្សនាញាណនិទ្ទេស ទី៧)

(៧. ភង្គានុបស្សនាញាណនិទ្ទេសោ)

[១១២] បញ្ញាក្នុងការពិចារណាឃើញនូវអារម្មណ៍ថាបែកធ្លាយ ឈ្មោះថាវិបស្សនាញាណ តើដូចម្តេច។ ចិត្ត មានរូបជាអារម្មណ៍ កើតឡើងហើយបែកធ្លាយទៅវិញ បុគ្គលពិចារណាឃើញនូវការបែកធ្លាយនៃចិត្តនោះ ព្រោះពិចារណានូវអារម្មណ៍នោះ។ ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ ដូចម្តេច។ ពិចារណាឃើញថាមិនទៀង មិនមែនពិចារណាឃើញថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនពិចារណាឃើញថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនពិចារណាឃើញថាខ្លួនទេ នឿយណាយ មិនរីករាយ ធុញទ្រាន់ មិនត្រេកអរ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក បុគ្គលកាលពិចារណាឃើញថាមិនទៀង ក៏លះបង់នូវសញ្ញាថាទៀង កាលពិចារណាឃើញថាជាទុក្ខ ក៏លះបង់នូវសញ្ញាថាជាសុខ កាលពិចារណាឃើញថាមិនមែនខ្លួន ក៏លះបង់នូវសញ្ញាថាខ្លួន កាលនឿយណាយ ក៏លះបង់នូវសេចក្តីរីករាយ កាលធុញទ្រាន់ ក៏លះបង់នូវតម្រេក កាលរំលត់ ក៏លះបង់នូវការកើតឡើង កាលរលាស់ចោល ក៏លះបង់នូវសេចក្តីប្រកាន់។

[១១៣] ចិត្ត មានវេទនាជាអារម្មណ៍។បេ។ មានសញ្ញាជាអារម្មណ៍ មានសង្ខារជាអារម្មណ៍ មានវិញ្ញាណជាអារម្មណ៍។បេ។ ចិត្តមានជរា និងមរណៈជាអារម្មណ៍ កើតឡើងហើយបែកធ្លាយទៅវិញ បុគ្គលពិចារណាឃើញនូវការបែកធ្លាយនៃចិត្តនោះ ព្រោះការពិចារណានូវអារម្មណ៍នោះ។ ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញដូចម្តេច។ បុគ្គលពិចារណាឃើញថាមិនទៀង មិនមែនពិចារណាឃើញថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនពិចារណាឃើញថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនពិចារណាឃើញថាខ្លួនទេ នឿយណាយ មិនរីករាយ ធុញទ្រាន់ មិនត្រេកអរ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក បុគ្គលកាលពិចារណាឃើញថាមិនទៀង ក៏លះបង់នូវសញ្ញាថាទៀង កាលពិចារណាឃើញថាជាទុក្ខ ក៏លះបង់នូវសញ្ញាថាជាសុខ កាលពិចារណាឃើញថាមិនមែនខ្លួន ក៏លះបង់នូវសញ្ញាថាខ្លួន កាលនឿយណាយ ក៏លះបង់នូវសេចក្តីរីករាយ កាលធុញទ្រាន់ ក៏លះបង់នូវតម្រេក កាលរំលត់ ក៏លះបង់នូវការកើតឡើង កាលរលាស់ចោល ក៏លះបង់នូវសេចក្តីប្រកាន់។

[១១៤]

ការរំកិលចិត្តចាកវត្ថុមុន ទៅកាន់វត្ថុផ្សេងវិញក្តី ការវិវដ្ដន៍នៃចិត្ត11) ដោយបញ្ញាក្តី កំលាំងគឺការរំពឹងរក (នូវការបែកធ្លាយ) ក្តី ឈ្មោះថាការពិចារណាឃើញ (នូវការបែកធ្លាយ) ការកំណត់នូវសភាពទាំងពីរថាតែមួយ ដោយការប្រព្រឹត្តិតាមអារម្មណ៍ ភាពនៃបុគ្គលមានចិត្តចុះស៊ប់ក្នុងការរលត់ ឈ្មោះថាពិចារណាឃើញនូវលក្ខណៈនៃការសូន្យ ការពិចារណានូវអារម្មណ៍ក្តី បុគ្គលឃើញនូវការបែកធ្លាយក្តី ការប្រាកដឡើងថាសូន្យក្តី ឈ្មោះថាការពិចារណាឃើញដោយបញ្ញាដ៏ក្រៃលែង ភិក្ខុអ្នកឈ្លាសវៃក្នុងអនុបស្សនាទាំង ៣ ផង ក្នុងវិបស្សនាទាំង ៤ ផង រមែងមិនញាប់ញ័រ ក្នុងទិដ្ឋិទាំងឡាយផ្សេងៗ ព្រោះខ្លួនជាអ្នកឈ្លាសវៃ ក្នុងការប្រាកដទាំង ៣។

ដែលឈ្មោះថាញាណនោះ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការដឹងនូវអារម្មណ៍ថាបែកធ្លាយ ឈ្មោះថាវិបស្សនាញាណ។

(អាទីនវញាណនិទ្ទេស ទិ៨)

(៨. អាទីនវញាណនិទ្ទេសោ)

[១១៥] បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថាអាទីនវញ្ញាណ តើដូចម្តេច។ បញ្ញាក្នុងប្រាកដឡើងថាជាភ័យថា ការកើតជាភ័យ ឈ្មោះថាអាទីនវញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការប្រព្រឹត្តិជាភ័យ ឈ្មោះថាអាទីនវញ្ញាណ ថានិមិត្តជាភ័យ។បេ។ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការប្រមូលមក ជាភ័យថា បដិសន្ធិជាភ័យ ថា គតិជាភ័យ ថា ការប្រព្រឹត្តិជាភ័យ ថាការកើតជាភ័យ ថា ជាតិជាភ័យ ថា ជរាជាភ័យ ថា ព្យាធិជាភ័យ ថា មរណៈជាភ័យ ថា សោកជាភ័យ ថា ការខ្សឹកខ្សួលជាភ័យ ថា ការចង្អៀតចង្អល់ចិត្តជាភ័យ ឈ្មោះថាអាទីនវញ្ញាណ។ ញាណក្នុងសន្តិបទ (បទស្ងប់រម្ងាប់) ថាការមិនកើតជាសេចក្តីក្សេម ញាណក្នុងសន្តិបទថា ការមិនប្រព្រឹត្តិ ជាសេចក្តីក្សេម។បេ។ ញាណក្នុងសន្តិបទថា សេចក្តីមិនចង្អៀតចង្អល់ចិត្ត ជាសេចក្តីក្សេម ញាណក្នុងសន្តិបទថា ការកើតជាភ័យ ការមិនកើតឡើង ជាសេចក្តីក្សេម ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិជាភ័យ ការមិនប្រព្រឹត្តិ ជាសេចក្តីក្សេម។បេ។ ញាណ ក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្តជាភ័យ ការមិនចង្អៀតចង្អល់ចិត្ត ជាសេចក្តីក្សេម បញ្ញាក្នុងការប្រាកដឡើងថា ជាភ័យថា ការកើត ជាទុក្ខ ឈ្មោះថាអាទីនវញ្ញាណ។បេ។ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការចង្អៀតចង្អល់ចិត្ត ជាទុក្ខ ឈ្មោះថាអាទីនវញ្ញាណ ញាណក្នុងសន្តិបទថា ការមិនកើតជាសុខ ញាណក្នុងសន្តិបទថា ការមិនប្រព្រឹត្តិជាសុខ។បេ។ ញាណក្នុងសន្តិបទថា ការមិនចង្អៀតចង្អល់ចិត្តជាសុខ។

[១១៦] ញាណក្នុងសន្តិបទថា ការកើត ជាទុក្ខ ការមិនកើតជាសុខ ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិ ជាទុក្ខ ការមិនប្រព្រឹត្តិជាសុខ។បេ។ ញាណក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្ត ជាទុក្ខ ការមិនចង្អៀតចង្អល់ចិត្ត ជាសុខ។

[១១៧] បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ថាការកើត ប្រកបដោយអាមិសៈ ឈ្មោះថាអាទីនវញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការប្រព្រឹត្តិប្រកបដោយអាមិសៈ ឈ្មោះថា អាទីនវញ្ញាណ។បេ។ បញ្ញក្នុងការប្រាកដឡើងថាជាភ័យថា ការចង្អៀតចង្អល់ចិត្ត ប្រកបដោយអាមិសៈ ឈ្មោះថា អាទីនវញ្ញាណ ញាណក្នុងសន្តិបទថា ការមិនកើត មិនប្រកបដោយអាមិសៈ ញាណក្នុងសន្តិបទថា ការមិនប្រព្រឹត្តិ មិនប្រកបដោយអាមិសៈ។បេ។ ញាណក្នុងសន្តិបទថា ការមិនចង្អៀតចង្អល់ចិត្ត មិនប្រកបដោយអាមិសៈ ញាណក្នុងសន្តិបទថា ការកើត ប្រកបដោយអាមិសៈ ការមិនកើត មិនប្រកបដោយអាមិសៈ ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិ ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិ មិនប្រកបដោយអាមិសៈ។បេ។ ញាណក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្ត ប្រកបដោយអាមិសៈ ការមិនចង្អៀតចង្អល់ចិត្ត មិនប្រកបដោយអាមិសៈ។

[១១៨] បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការកើត ជាសង្ខារ ឈ្មោះថាអាទីនវញ្ញាណ។បេ។ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការចង្អៀតចង្អល់ចិត្ត ជាសង្ខារ ឈ្មោះថាអាទីនវញ្ញាណ ញាណក្នុងសន្តិបទថា ការមិនកើត ជានិព្វាន ញាណក្នុងសន្តិបទថា ការមិនប្រព្រឹត្តិ ជានិព្វាន។បេ។ ញាណក្នុងសន្តិបទថា ការមិនចង្អៀតចង្អល់ចិត្ត ជានិព្វាន ញាណក្នុងសន្តិបទថា ការកើត ជាសង្ខារ ការមិនកើត ជានិព្វាន ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិ ជាសង្ខារ ការមិនប្រព្រឹត្តិ ជានិព្វាន។បេ។ ញាណក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្ត ជាសង្ខារ ការមិនចង្អៀតចង្អល់ចិត្ត ជានិព្វាន។

[១១៩]

បុគ្គលឃើញនូវការកើត នូវការប្រព្រឹត្តិ នូវនិមិត្ត នូវការប្រមូលមក និងបដិសន្ធិ ថាជាទុក្ខ នេះឈ្មោះថា អាទីនវញ្ញាណបុគ្គលឃើញនូវការមិនកើត នូវការមិនប្រព្រឹត្តិ នូវការមិនមាននិមិត្ត នូវការមិនប្រមូលមក និងការមិនបដិសន្ធិ ថាជាសុខ នេះឈ្មោះថាញាណក្នុងសន្តិបទ អាទីនវញ្ញាណនេះ តែងកើតក្នុងឋាន ៥ ញាណក្នុងសន្តិបទនេះ តែងកើតក្នុងឋាន ៥ បុគ្គលរមែងដឹងច្បាស់នូវញាណទាំង ១០ (នេះឯង) ភាពនៃបុគ្គលអ្នកឈ្លាសវៃក្នុងញាណទាំង ២ ទើបមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ។

ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថាអាទីនវញ្ញាណ។

(សង្ខារុបេក្ខាញាណនិទ្ទេស ទី៩)

(៩. សង្ខារុបេក្ខាញាណនិទ្ទេសោ)

[១២០] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខាញាណ តើដូចម្តេច។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយក្នុងការកើត ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយក្នុងការប្រព្រឹត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេក្តីប្រាថ្នាដើម្បីរួច…ក្នុងនិមិត្ត។បេ។ សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងការប្រមូលមក សេចក្តីប្រាថ្នាដើម្បីរួច…ក្នុងបដិសន្ធិ សេចក្តីប្រាថ្នាដើម្បីរួច…ក្នុងគតិ សេចក្តីប្រាថ្នាដើម្បីរួច…ក្នុងការវិលមក សេចក្តីប្រាថ្នាដើម្បីរួច…ក្នុងការកើត សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងជាតិ សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងជរា សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងព្យាធិ សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងមរណៈ សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងសេចក្តីសោក សេចក្តីប្រាថ្នាដើម្បីរួច … ក្នុងការខ្សឹកខ្សួល បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ក្នុងសេចក្តីចង្អៀតចង្អល់ចិត្ត ឈ្មោះថាសង្ខារុបេក្ខាញាណ។

[១២១] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើតជាទុក្ខ ឈ្មោះថា សង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិជាទុក្ខ ឈ្មោះសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា និមិត្ត ជាទុក្ខ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ជាទុក្ខ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើត ជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្តជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ។

[១២២] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើត ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើតជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ។

[១២៣] ការកើតឡើង ចាត់ជាសង្ខារ បុគ្គលរំពឹងមើលនូវសង្ខារទាំងឡាយនោះ ឈ្មោះថាសង្ខារុបេក្ខា សង្ខារ និងឧបេក្ខាទាំង ២ នុ៎ះ ចាត់ជាសង្ខារ បុគ្គលរំពឹងមើល នូវសង្ខារទាំងឡាយនោះ ឈ្មោះថាសង្ខារុបេក្ខា ការប្រព្រឹត្តិ ចាត់ជាសង្ខារ។បេ។ និមិត្ត ចាត់ជាសង្ខារ ការប្រមូលមក ចាត់ជាសង្ខារ បដិសន្ធិ ចាត់ជាសង្ខារ គតិ ចាត់ជាសង្ខារ ការវិលមក ចាត់ជាសង្ខារ ការកើត ចាត់ជាសង្ខារ ជាតិ ចាត់ជាសង្ខារ ជរា ចាត់ជាសង្ខារ ព្យាធិ ចាត់ជាសង្ខារ មរណៈ ចាត់ជាសង្ខារ សេចក្តីសោក ចាត់ជាសង្ខារ សេចក្តីខ្សឹកខ្សួល ចាត់ជាសង្ខារ សេចក្តីចង្អៀតចង្អល់ចិត្ត ចាត់ជាសង្ខារ បុគ្គលរំពឹងមើល នូវសង្ខារទាំងឡាយនោះ ឈ្មោះថាសង្ខារុបេក្ខា សង្ខារ និងឧបេក្ខាទាំង ២ នុ៎ះ ចាត់ជាសង្ខារ បុគ្គលរំពឹងមើលនូវសង្ខារទាំងឡាយនោះ ឈ្មោះថាសង្ខារុបេក្ខា។

[១២៤] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា ដោយអាការប៉ុន្មានយ៉ាង។ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា ដោយអាការ ៨ យ៉ាង។ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន12) ដោយអាការប៉ុន្មានយ៉ាង ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខារបស់សេក្ខបុគ្គល ដោយអាការប៉ុន្មានយ៉ាង ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខារបស់អសេក្ខបុគ្គល ដោយអាការប៉ុន្មានយ៉ាង។ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន ដោយអាការ ២ យ៉ាង ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខារបស់សេក្ខបុគ្គលដោយអាការ ៣ យ៉ាងការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់អសេក្ខបុគ្គល ដោយអាការ ៣ យ៉ាង។

[១២៥] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន ដោយអាការ ២ យ៉ាង ដូចម្តេចខ្លះ។ បុថុជ្ជនត្រេកអរចំពោះសង្ខារុបេក្ខា ឬពិចារណាឃើញនូវសង្ខារុបេក្ខា នេះ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន ដោយអាការ ២ យ៉ាង។

ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់សេក្ខបុគ្គល ដោយអាការ ៣ យ៉ាង ដូចម្តេចខ្លះ។ សេក្ខបុគ្គល ត្រេកអរចំពោះសង្ខារុបេក្ខា ឬពិចារណាឃើញនូវសង្ខារុបេក្ខា ឬក៏ចូលកាន់ផលសមាបត្តិ ដោយការពិចារណា នេះ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់សេក្ខបុគ្គលដោយអាការ ៣ យ៉ាង។

ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់អសេក្ខបុគ្គល ដោយអាការ ៣ យ៉ាង ដូចម្តេចខ្លះ។ អសេក្ខបុគ្គល ពិចារណាឃើញនូវសង្ខារុបេក្ខា ឬចូលកាន់ផលសមាបត្តិ ដោយការពិចារណា ឬក៏រំពឹងមើលនូវសង្ខារុបេក្ខានោះ ហើយនៅដោយសុញ្ញតវិហារធម៌ក្តី ដោយអនិមិត្តវិហារធម៌ក្តី ដោយអប្បណិហិតវិហារធម៌ក្តី នេះ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់អសេក្ខបុគ្គល ដោយអាការ ៣ យ៉ាង។

[១២៦] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជនក្តី របស់សេក្ខបុគ្គលក្តី មានភាពតែមួយ តើដូចម្តេច។ កាលបុថុជ្ជនត្រេកអរចំពោះសង្ខារុបេក្ខា ចិត្តនឹងសៅហ្មង វិបស្សនាភាវនា ក៏មានគ្រោះថ្នាក់ ការត្រាស់ដឹង (នូវសច្ចធម៌) ក៏មានសេចក្តីអន្តរាយ បដិសន្ធិតទៅទៀត ក៏មានបច្ច័យ កាលសេក្ខបុគ្គល ត្រេកអរចំពោះសង្ខារុបេក្ខា ចិត្តនឹងសៅហ្មង វិបស្សនាភាវនា ក៏មានគ្រោះថ្នាក់ ការត្រាស់ដឹងនូវគុណជាតិដ៏ខ្ពង់ខ្ពស់ ក៏មានអន្តរាយ បដិសន្ធិតទៅទៀត ក៏មានបច្ច័យ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជនក្តី របស់សេក្ខបុគ្គលក្តី មានភាពតែមួយ ដោយអត្ថថាត្រេកអរចំពោះ យ៉ាងនេះឯង។

[១២៧] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពតែមួយ តើដូចម្តេច។ បុថុជ្ជនពិចារណាឃើញនូវសង្ខារុបេក្ខា ថាមិនទៀងក្តី ថាជាទុក្ខក្តី ថាមិនមែនខ្លួនក្តី សេក្ខបុគ្គលពិចារណាឃើញនូវសង្ខារុបេក្ខា ថាមិនទៀងក្តី ថាជាទុក្ខក្តី ថាមិនមែនខ្លួនក្តី អសេក្ខបុគ្គលពិចារណាឃើញនូវសង្ខារុបេក្ខា ថាមិនទៀងក្តី ថាជាទុក្ខក្តី ថាមិនមែនខ្លួនក្តី ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពតែមួយ ដោយអត្ថថាពិចារណាឃើញ យ៉ាងនេះឯង។

[១២៨] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនមានសង្ខារុបេក្ខាជាកុសល សេក្ខបុគ្គលក៏មានសង្ខារុបេក្ខាជាកុសលដែរ ឯអសេក្ខបុគ្គល មានសង្ខារុបេក្ខាជាអព្យាក្រឹត ការបង្អោនចិត្តទៅ ក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាជាកុសល និងអព្យាក្រឹត យ៉ាងនេះឯង។

[១២៩] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនមានសង្ខារុបេក្ខាដែលខ្លួនដឹងច្បាស់ក្នុងកាលខ្លះ មិនដឹងច្បាស់ក្នុងកាលខ្លះ ឯសេក្ខបុគ្គល មានសង្ខារុបេក្ខាដែលខ្លួនដឹងច្បាស់ក្នុងកាលខ្លះ អសេក្ខបុគ្គលមានសង្ខារុបេក្ខា ដែលខ្លួនដឹងច្បាស់ ដោយចំណែកមួយ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាដឹងច្បាស់ផង ដោយអត្ថថាមិនដឹងច្បាស់ផង យ៉ាងនេះឯង។

[១៣០] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនឃើញច្បាស់នូវសង្ខារុបេក្ខា ព្រោះមិនទាន់ឆ្អែត សេក្ខបុគ្គលក៏ឃើញច្បាស់នូវសង្ខារុបេក្ខា ព្រោះមិនទាន់ឆ្អែតដែរ ឯអសេក្ខបុគ្គលឃើញច្បាស់នូវសង្ខារុបេក្ខា ព្រោះឆ្អែត ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាឆ្អែតផង មិនឆ្អែតផង យ៉ាងនេះឯង។

[១៣១] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនឃើញច្បាស់នូវសង្ខារុបេក្ខា ដើម្បីលះបង់នូវសញ្ញោជនៈ ៣ ដើម្បីប្រយោជន៍ដល់ការបាននូវសោតាបត្តិមគ្គ សេក្ខបុគ្គល ឃើញច្បាស់នូវសង្ខារុបេក្ខា ដើម្បីប្រយោជន៍ដល់ការបាននូវគុណវិសេសតទៅទៀត ព្រោះបានលះបង់នូវសញ្ញោជនៈ ៣ ឯអសេក្ខបុគ្គលឃើញច្បាស់នូវសង្ខារុបេក្ខា ដើម្បីប្រយោជន៍ដល់សុខវិហារធម៌ក្នុងបច្ចុប្បន្ន ព្រោះបានលះបង់នូវកិលេសទាំងអស់ហើយ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាលះបង់ផង មិនទាន់លះបង់ផង យ៉ាងនេះឯង។

[១៣២] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ សេក្ខបុគ្គលតែងត្រេកអរចំពោះសង្ខារុបេក្ខា ឬពិចារណានូវសង្ខារុបេក្ខា ឬក៏ចូលផលសមាបត្តិដោយការពិចារណា ឯអសេក្ខបុគ្គល តែងពិចារណាឃើញនូវសង្ខារុបេក្ខា ឬចូលកាន់ផលសមាបត្តិ ដោយការពិចារណា ឬក៏រំពឹងមើលនូវសង្ខារុបេក្ខានោះ ហើយនៅដោយសុញ្ញតវិហារធម៌ក្តី ដោយអនិមិត្តវិហារធម៌ក្តី ដោយអប្បណិហិតវិហារធម៌ក្តី ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខារបស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថា ជាវិហារសមាបត្តិ យ៉ាងនេះឯង។

[១៣៣] សង្ខារុបេក្ខាប៉ុន្មាន កើតដោយអំណាចសមថៈ សង្ខារុបេក្ខាប៉ុន្មាន កើតដោយអំណាចវិបស្សនា។ សង្ខារុបេក្ខា ៨ កើតដោយអំណាចសមថៈ សង្ខារុបេក្ខា ១០ កើតដោយអំណាចវិបស្សនា។

សង្ខារុបេក្ខា ៨ កើតដោយអំណាចសមថៈ តើដូចម្តេច។ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយចំពោះនីវរណៈទាំងឡាយ ដើម្បីប្រយោជន៍ដល់ការបាននូវបឋមជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះវិតក្កៈ និងវិចារៈ ដើម្បីប្រយោជន៍ដល់ការបាននូវទុតិយជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះបីតិ ដើម្បីប្រយោជន៍ដល់ការបាននូវតតិយជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះសុខ និងទុក្ខ ដើម្បីប្រយោជន៍ដល់ការបាននូវចតុត្ថជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះអាកាសានញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះវិញ្ញាណញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះអាកិញ្ចញ្ញាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ នេះ សង្ខារុបេក្ខា ៨ កើតឡើងដោយអំណាចសមថៈ។

[១៣៤] សង្ខារុបេក្ខា ១០ កើតឡើងដោយអំណាចវិបស្សនា តើដូចម្តេច។ បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់ការបាននូវសោតាបត្តិមគ្គ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់សោតាបត្តិផលសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ ដើម្បីប្រយោជន៍ដល់ការបាននូវសកទាគាមិមគ្គ។បេ។ ១ ដើម្បីប្រយោជន៍ដល់សកទាគាមិផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់ការបានអនាគាមិមគ្គ ១ ដើម្បីប្រយោជន៍ដល់អនាគាមិផលសមាបត្តិ ១ បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់អរហត្តមគ្គ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ ដើម្បីប្រយោជន៍ដល់អរហត្តផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់សុញ្ញតវិហារសមាបត្តិ។បេ។ ១ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់អនិមិត្តវិហារសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ នេះ សង្ខារុបេក្ខា ទាំង ១០ កើតឡើងដោយអំណាចវិបស្សនា។

[១៣៥] សង្ខារុបេក្ខា ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ សង្ខារុបេក្ខា ជាកុសល ១៥ សង្ខារុបេក្ខាជាអព្យាក្រឹត ៣ សង្ខារុបេក្ខាជាអកុសលមិនមានទេ។

បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខា មាន ៨ ជាភូមិរបស់ចិត្ត គឺសង្ខារុបេក្ខា ២ ជាភូមិរបស់បុថុជ្ជន សង្ខារុបេក្ខា ៣ ជាភូមិរបស់សេក្ខបុគ្គល សង្ខារុបេក្ខា ៣ ជាភូមិរបស់អសេក្ខបុគ្គល ជាសង្ខារុបេក្ខាដែលចិត្តប្រាសចេញ សង្ខារុបេក្ខា ៨ ជាបច្ច័យនៃអប្បនាសមាធិ សង្ខារុបេក្ខា ១០ ជាភូមិរបស់ញាណ សង្ខារុបេក្ខា ១៨ ជាបច្ច័យរបស់វិមោក្ខ ៣ អាការទាំង ១៨ នេះ បុគ្គលនោះបានសន្សំហើយដោយបញ្ញា បុគ្គលអ្នកឈ្លាសវៃ ក្នុងសង្ខារុបេក្ខាទាំងឡាយ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ។

ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញាដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខាញាណ។

(គោត្រភុញាណនិទ្ទេស ទី១០)

(១០. គោត្រភុញាណនិទ្ទេសោ)

[១៣៦] បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថាគោត្រភូញាណ តើដូចម្តេច។ ញាណគ្របសង្កត់នូវការកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រមូលមក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវបដិសន្ធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវគតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការវិលកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិនៃវិបាក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវជាតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវជរា ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវព្យាធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវមរណៈ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវសោក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការខ្សឹកខ្សួល ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការចង្អៀតចង្អល់ចិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវសង្ខារនិមិត្តខាងក្រៅ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនផ្តើមកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការកើតឡើង ហើយស្ទុះទៅកាន់ការមិនកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិ ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវនិមិត្ត ហើយស្ទុះទៅកាន់អនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណគ្របសង្កត់នូវសង្ខារនិមិត្តខាងក្រៅ ហើយស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ។

[១៣៧] ញាណ ចេញចាកការកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រមូលមក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកបដិសន្ធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកគតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការវិលកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិនៃវិបាក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជាតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជរា ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកព្យាធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកមរណៈ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសោក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការខ្សឹកខ្សួល ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការចង្អៀតចង្អល់ចិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសង្ខារនិមិត្តខាងក្រៅ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការកើត ហើយស្ទុះទៅកាន់ការមិនកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិ ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកនិមិត្ត ហើយស្ទុះទៅកាន់អនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រមូលមក ហើយស្ទុះទៅកាន់ការមិនប្រមូលមក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកបដិសន្ធិ ហើយស្ទុះទៅកាន់ការមិនបដិសន្ធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកគតិ ហើយស្ទុះទៅកាន់អគតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការវិលកើត ហើយស្ទុះទៅកាន់ការមិនវិលកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិនៃវិបាក ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិនៃវិបាក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជាតិ ហើយស្ទុះទៅកាន់ការមិនមានជាតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជរា ហើយស្ទុះទៅកាន់ការមិនមានជរា ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកព្យាធិ ហើយស្ទុះទៅកាន់ការមិនមានព្យាធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកមរណៈ ហើយស្ទុះទៅកាន់អមតៈ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសោក ហើយស្ទុះទៅកាន់ការមិនមានសោក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសេចក្តីខ្សឹកខ្សួល ហើយស្ទុះទៅកាន់ការមិនមានសេចក្តីខ្សឹកខ្សួល ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសេចក្តីចង្អៀតចង្អល់ចិត្ត ហើយស្ទុះទៅកាន់ការមិនមានសេចក្តីចង្អៀតចង្អល់ចិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសង្ខារនិមិត្តខាងក្រៅ ហើយស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណត្រឡប់ចាកការកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណត្រឡប់ចាកការប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណត្រឡប់ចាកការកើត ហើយស្ទុះទៅកាន់ការមិនកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណត្រឡប់ចាកការប្រព្រឹត្តិ ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ហើយស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ។

[១៣៨] គោត្រភូធម៌ប៉ុន្មាន កើតឡើងដោយអំណាចសមថៈ គោត្រភូធម៌ប៉ុន្មានកើតឡើងដោយអំណាចវិបស្សនា។ គោត្រភូធម៌ ៨ កើតឡើងដោយអំណាចសមថៈ គោត្រភូធម៌ ១០ កើតឡើងដោយអំណាចវិបស្សនា។

[១៣៩] គោត្រភូធម៌ ៨ ដូចម្តេចខ្លះ កើតឡើងដោយអំណាចសមថៈ។ ធម៌គ្របសង្កត់នូវនីវរណៈ ដើម្បីប្រយោជន៍ដល់ការបាននូវបឋមជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវវិតក្កៈ និងវិចារៈ ដើម្បីប្រយោជន៍ដល់ការបាននូវទុតិយជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវបីតិ ដើម្បីប្រយោជន៍ដល់ការបាននូវតតិយជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវសុខ និងទុក្ខ ដើម្បីប្រយោជន៍ដល់ការបាននូវចតុត្ថជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកាសានញ្ចាយតនសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវអាកាសានញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវវិញ្ញាណញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវអាកិញ្ចញ្ញាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ នេះ គោត្រភូធម៌ ៨ យ៉ាងកើតឡើងដោយអំណាចសមថៈ។

[១៤០] គោត្រភូធម៌ ១០ ដូចម្តេចខ្លះ កើតឡើងដោយអំណាចវិបស្សនា។ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលកើត ការប្រព្រឹត្តិនៃវិបាក ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ឧបាយាសៈ និងសង្ខារនិមិត្តខាងក្រៅ ដើម្បីប្រយោជន៍ដល់ការបាននូវសោតាបត្តិមគ្គ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ ដើម្បីប្រយោជន៍ដល់សោតាបត្តិផលសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ដើម្បីប្រយោជន៍ដល់ការបាននូវសកទាគាមិមគ្គ។បេ។ ១ ដើម្បីប្រយោជន៍ដល់សកទាគាមិផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់ការបាននូវអនាគាមិមគ្គ ១ ដើម្បីប្រយោជន៍ដល់អនាគាមិផលសមាបត្តិ ១ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ កាលវិលកើត ការប្រព្រឹត្តិនៃវិបាក ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ឧបាយាសៈ និងសង្ខារនិមិត្តខាងក្រៅ ដើម្បីប្រយោជន៍ដល់ការបាននូវអរហត្តមគ្គ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ដើម្បីប្រយោជន៍ដល់អរហត្តផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់សុញ្ញតវិហារសមាបត្តិ។បេ។ ១ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ ដើម្បីប្រយោជន៍ដល់អនិមិត្តវិហារសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ នេះ គោត្រភូធម៌ ១០ កើតឡើងដោយអំណាចវិបស្សនា។

[១៤១] គោត្រភូធម៌ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ គោត្រភូធម៌ ជាកុសល ១៥ គោត្រភូធម៌ជាអព្យាក្រឹត ៣ ឯគោត្រភូធម៌ជាអកុសល មិនមានទេ។

[១៤២]

គោត្រភូញាណ ៨ គឺគោត្រភូញាណប្រកបដោយអាមិសៈ ១ មិនមានអាមិសៈ ១ មានទីតាំង (នៃសេចក្តីត្រេកអរ) ១ មិនមានទីតាំង ១ ប្រកប (ដោយសេចក្តីត្រេកអរ) ១ មិនប្រកប ១ ចេញហើយ (ចាកសេចក្តីត្រេកអរ) ១ មិនទាន់ចេញហើយ ១ គោត្រភូធម៌ ៨ ជាបច្ច័យនៃសមាធិ គោត្រភូធម៌ ១០ ជាគោចរនៃញាណ គោត្រភូធម៌ ១៨ ជាបច្ច័យនៃវិមោក្ខ ៣ អាការៈទាំង ១៨ នេះ ព្រះយោគីនោះសន្សំហើយដោយប្រាជ្ញា ព្រះយោគីអ្នកឈ្លាសវៃ រមែងមិនញាប់ញ័រក្នុងការប្រាសចាកវដ្តៈ ក្នុងការចេញ (ចាកអកុសល) និងក្នុងទិដ្ឋិផ្សេងៗឡើយ។

ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញាដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភូញាណ។

(មគ្គញាណនិទ្ទេស ទី១១)

(១១. មគ្គញាណនិទ្ទេសោ)

[១៤៣] បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។

[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។

[១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។

[១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។

[១៤៧]

យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។

ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។

(ផលញាណនិទ្ទេស ទី១២)

(១២. ផលញាណនិទ្ទេសោ)

[១៤៨] បញ្ញាសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថាផលញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាទិដ្ឋិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសង្កប្បៈ រមែងកើតឡើង ព្រោះការរម្ងាប់ព្យាយាម ក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាវាចា រមែងកើតឡើងព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាកម្មន្តៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាម ក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាអាជីវៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាវាយាមៈ ដោយអត្ថថា ផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាវាយាមៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសតិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។

[១៤៩] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។

[១៥០] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។

[១៥១] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ ថីនមិទ្ធៈ អវិជ្ជា ភវរាគានុស័យ មានានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើងព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាសម្រាប់រម្ងាប់នូវព្យាយាមឈ្មោះថាផលញាណ។

(វិមុត្តិញាណនិទ្ទេស ទី១៣)

(១៣. វិមុត្តិញាណនិទ្ទេសោ)

[១៥២] បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ តើដូចម្តេច។ ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ លោកផ្តាច់បង់ប្រពៃហើយដោយសោតាបត្តិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៥ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស (កិលេសជាគ្រឿងរួបរឹតចិត្ត) ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។

[១៥៣] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាត កាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត លោកបានផ្តាច់បង់ប្រពៃហើយ ដោយសកទាគាមិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៤ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះ ចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។

[១៥៤] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏ល្អិត កាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត លោកបានផ្តាច់បង់ប្រពៃហើយដោយ អនាគាមិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៤ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញាណ។

[១៥៥] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ លោកបានផ្ដាច់បង់ប្រពៃហើយ ដោយអរហត្តមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៨ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។

(បច្ចវេក្ខណញាណនិទ្ទេស ទី១៤)

(១៤. បច្ចវេក្ខណញាណនិទ្ទេសោ)

[១៥៦] បញ្ញាក្នុងការឃើញនូវធម៌ដែលតាំងឡើងក្នុងកាលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ តើដូចម្ដេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ តាំងឡើង ក្នុងកាលណោះ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្ត តាំងឡើងក្នុងកាលណោះ សម្មាវាចា ដោយអត្ថថារក្សាទុក តាំងឡើង ក្នុងកាលណោះ សម្មាកម្មន្ដៈ ដោយអត្ថថាផ្ដួចផ្ដើម តាំងឡើងក្នុងកាលណោះ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ តាំងឡើងក្នុងកាលណោះ សម្មាវាយាមៈ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ សតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ ធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថាឈ្លេចឈ្លី តាំងឡើងក្នុងកាលណោះ វីរិយសម្ពោជ្ឈង្គ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ បីតិសម្ពោជ្ឈង្គ ដោយអត្ថថាផ្សាយទៅ តាំងឡើងក្នុងកាលណោះ បស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថាស្ងប់រម្ងាប់ តាំងឡើងក្នុងកាលណោះ សមាធិសម្ពោជ្ឈង្គ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ ឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណា តាំងឡើងក្នុងកាលណោះ សទ្ធាពលៈ ដោយអត្ថថាមិនកម្រើកដោយអស្សទ្ធិយៈ (ការមិនជឿ) តាំងឡើងក្នុងកាលណោះ វីរិយពលៈ ដោយអត្ថថាមិនកម្រើកដោយកោសជ្ជៈ (សេចក្ដីខ្ជិលច្រអូស) តាំងឡើងក្នុងកាលណោះ សតិពលៈ ដោយអត្ថថាមិនកម្រើកដោយបមាទៈ តាំងឡើងក្នុងកាលណោះ សមាធិពលៈ ដោយអត្ថថាមិនកម្រើកដោយឧទ្ធច្ចៈ តាំងឡើងក្នុងកាលណោះ បញ្ញាពលៈ ដោយអត្ថថា មិនកម្រើកដោយអវិជ្ជា តាំងឡើងក្នុងកាលណោះ សទ្ធិន្រ្ទិយ ដោយអត្ថថាជឿ តាំងឡើងក្នុងកាលណោះ វីរិយិន្រ្ទិយ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ សតិន្រ្ទិយ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ សមាធិន្រ្ទិយ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ បញ្ញិន្រ្ទិយ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ ឥន្រ្ទិយ ដោយអត្ថថាជាធំ តាំងឡើងក្នុងកាលណោះ ពលៈ ដោយអត្ថថាមិនកម្រើក តាំងឡើងក្នុងកាលណោះ សម្ពោជ្ឈង្គ ដោយអត្ថថាស្រោចស្រង់ តាំងឡើងក្នុងកាលណោះ មគ្គ ដោយអត្ថថាជាហេតុ តាំងឡើងក្នុងកាលណោះ សតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ សម្មប្បធាន ដោយអត្ថថាតម្កល់ទុក តាំងឡើងក្នុងកាលណោះ ឥទ្ធិបាទ ដោយអត្ថថាសម្រេច តាំងឡើងក្នុងកាលណោះ សច្ចៈ ដោយអត្ថថាពិត តាំងឡើងក្នុងកាលណោះ សមថៈ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ វិបស្សនា ដោយអត្ថថាពិចារណារឿយៗ តាំងឡើងក្នុងកាលណោះ សមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ តាំងឡើងក្នុងកាលណោះ ការជាប់គ្នាជាគូ ដោយអត្ថថាមិនប្រព្រឹត្តកន្លង (នូវគ្នានិងគ្នា) តាំងឡើងក្នុងកាលណោះ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម តាំងឡើងក្នុងកាលណោះ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរវើរវាយ តាំងឡើងក្នុងកាលណោះ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ វិមោក្ខ ដោយអត្ថថារួចស្រឡះ តាំងឡើងក្នុងកាលណោះ វិជ្ជា ដោយអត្ថថាត្រាស់ដឹង តាំងឡើងក្នុងកាលណោះ វិមុត្តិ ដោយអត្ថថាលះបង់ស្រឡះ តាំងឡើងក្នុងកាលណោះ ខយញ្ញាណ (ញាណក្នុងការអស់កិលេស) ដោយអត្ថថាផ្ដាច់ផ្ដិល តាំងឡើងក្នុងកាលណោះ ឆន្ទៈ ដោយអត្ថថាជាឫសគល់ តាំងឡើងក្នុងកាលណោះ មនសិការៈ ដោយអត្ថថាផ្ដួចផ្ដើម តាំងឡើងក្នុងកាលណោះ ផស្សៈ ដោយអត្ថថាប្រជុំចុះ តាំងឡើងក្នុងកាលណោះ វេទនា ដោយអត្ថថាប្រជុំព្រម តាំងឡើងក្នុងកាលណោះ សមាធិ ដោយអត្ថថាជាប្រធាន តាំងឡើងក្នុងកាលណោះ សតិ ដោយអត្ថថាជាធំ តាំងឡើងក្នុងកាលណោះ បញ្ញា ដោយអត្ថថាប្រសើរជាងនោះ តាំងឡើងក្នុងកាលណោះ វិមុត្តិ ដោយអត្ថថាជាខ្លឹម តាំងឡើងក្នុងកាលណោះ និព្វាន ឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា) តាំងឡើងក្នុងកាលណោះ ព្រះអរិយបុគ្គល លុះចេញ (ចាកអារម្មណ៍ទាំងឡាយ) ហើយ រមែងពិចារណា (នូវអារម្មណ៍ទាំងនោះ) នេះធម៌ទាំងឡាយ តាំងឡើងក្នុងកាលណោះ។

[១៥៧] ក្នុងខណៈនៃសោតាបត្តិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្ត (កាន់អារម្មណ៍) តាំងឡើងក្នុងកាលណោះ។បេ។ ញាណ ក្នុងការមិនកើតឡើង ដោយអត្ថថាស្ងប់រម្ងាប់ តាំងឡើងក្នុងកាលណោះ ឆន្ទៈ ដោយអត្ថថាជាឫសគល់ តាំងឡើងក្នុងកាលណោះ មនសិការៈ ដោយអត្ថថាផ្ដួចផ្ដើម តាំងឡើងក្នុងកាលណោះ ផស្សៈ ដោយអត្ថថាប្រជុំចុះ តាំងឡើងក្នុងកាលណោះ វេទនា ដោយអត្ថថាប្រជុំព្រម តាំងឡើងក្នុងកាលណោះ សមាធិ ដោយអត្ថថាជាប្រធាន តាំងឡើងក្នុងកាលណោះ សតិ ដោយអត្ថថាជាធំ តាំងឡើងក្នុងកាលណោះ បញ្ញា ដោយអត្ថថាប្រសើរជាងនោះ តាំងឡើងក្នុងកាលណោះ វិមុត្តិ ដោយអត្ថថាជាខ្លឹម តាំងឡើងក្នុងកាលណោះ និព្វានឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)តាំងឡើងក្នុងកាលណោះ ព្រះអរិយបុគ្គល លុះចេញ (ចាកអារម្មណ៍ទាំងឡាយ) ហើយ រមែងពិចារណា (នូវអារម្មណ៍ទាំងនោះ) នេះធម៌ទាំងឡាយតាំងឡើងក្នុងកាលណោះ។

[១៥៨] ក្នុងខណៈនៃសកទាគាមិមគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល។បេ។ ក្នុងខណៈនៃអនាគាមិមគ្គ។បេ។ ក្នុងខណៈនៃអនាគាមិផល។បេ។ ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ។បេ។ ខយញ្ញាណ ដោយអត្ថថាផ្ដាច់ផ្ដិល តាំងឡើងក្នុងកាលណោះ ឆន្ទៈ ដោយអត្ថថាជាឫសគល់ តាំងឡើងក្នុងកាលណោះ។បេ។ និព្វានឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា) តាំងឡើងក្នុងកាលណោះ ព្រះអរិយបុគ្គលលុះចេញ (ចាកអារម្មណ៍ទាំងឡាយ) ហើយ រមែងពិចារណា (នូវអារម្មណ៍ទាំងនោះ) នេះធម៌ទាំងឡាយតាំងឡើងក្នុងកាលណោះ។

[១៥៩] ក្នុងខណៈនៃអរហត្តផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ។បេ។ ញាណ ក្នុងការមិនកើតឡើង ដោយអត្ថថាស្ងប់រម្ងាប់ តាំងឡើងក្នុងកាលណោះ ឆន្ទៈ ដោយអត្ថថាជាឫសគល់ តាំងឡើងក្នុងកាលណោះ។បេ។ និព្វានឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា) តាំងឡើងក្នុងកាលណោះ ព្រះអរិយបុគ្គលលុះចេញ (ចាកអារម្មណ៍ទាំងឡាយ) ហើយ រមែងពិចារណា (នូវអារម្មណ៍ទាំងនោះ) នេះធម៌ទាំងឡាយ តាំងឡើងក្នុងកាលណោះ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការពិចារណាឃើញនូវពួកធម៌ តាំងឡើងក្នុងកាលនោះ ឈ្មោះថាបច្ចវេក្ខណញ្ញាណ។

(វត្ថុនានត្តញាណនិទ្ទេស ទី១៥)

(១៥. វត្ថុនានត្តញាណនិទ្ទេសោ)

[១៦០] បញ្ញាក្នុងការកំណត់នូវធម៌ខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ តើដូចម្ដេច។

បុគ្គលកំណត់នូវធម៌ខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់នូវចក្ខុខាងក្នុង កំណត់នូវសោតៈខាងក្នុង កំណត់នូវឃានៈខាងក្នុង កំណត់នូវជិវ្ហាខាងក្នុង កំណត់នូវកាយខាងក្នុង កំណត់នូវចិត្តខាងក្នុង។

[១៦១] បុគ្គលកំណត់នូវចក្ខុខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា ចក្ខុកើតហើយ ព្រោះអវិជ្ជា កំណត់ថា ចក្ខុកើតហើយព្រោះតណ្ហា កំណត់ថា ចក្ខុកើតហើយ ព្រោះកម្ម កំណត់ថា ចក្ខុកើតហើយ ព្រោះអាហារ កំណត់ថា ចក្ខុអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា ចក្ខុកើតឡើងហើយ កំណត់ថា ចក្ខុតាំងឡើងហើយ កំណត់ថា ចក្ខុដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវចក្ខុ ថាមានទីបំផុត កំណត់ថា ចក្ខុមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា ចក្ខុមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការប្រាសនិរាសជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវចក្ខុថា មិនទៀង មិនកំណត់ថាទៀង កំណត់ថាជាទុក្ខ មិនកំណត់ថាជាសុខ កំណត់ថាជាអនត្តា មិនកំណត់ថាជាអត្តា រមែងនឿយណាយ មិនត្រេកអរ ធុញទ្រាន់ មិនរីករាយ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក កាលកំណត់ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលកំណត់ថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលកំណត់ថាជាអនត្តា រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលធុញទ្រាន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវការកើតឡើង កាលរលាស់ចោល រមែងលះបង់នូវការប្រកាន់មាំ បុគ្គលកំណត់នូវចក្ខុខាងក្នុងដោយប្រការយ៉ាងនេះឯង។

[១៦២] បុគ្គលកំណត់នូវសោតៈខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា សោតៈកើតហើយ ព្រោះអវិជ្ជា។បេ។ បុគ្គលកំណត់នូវសោតៈខាងក្នុង ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវឃានៈខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា ឃានៈកើតហើយ ព្រោះអវិជ្ជា។បេ។ បុគ្គលកំណត់នូវឃានៈខាងក្នុង ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវជិវ្ហាខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា ជិវ្ហាកើតហើយ ព្រោះអវិជ្ជា កំណត់ថា ជិវ្ហាកើតហើយព្រោះតណ្ហា កំណត់ថា ជិវ្ហាកើតហើយព្រោះកម្ម កំណត់ថា ជិវ្ហាកើតហើយ ព្រោះអាហារ កំណត់ថា ជិវ្ហាអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា ជិវ្ហាកើតឡើងហើយ កំណត់ថា ជិវ្ហាតាំងឡើងហើយ កំណត់ថា ជិវ្ហាដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវជិវ្ហា ថាមានទីបំផុត កំណត់ថា ជិវ្ហាមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា ជិវ្ហាមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានសេចក្ដីរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវជិវ្ហាថា មិនទៀង មិនកំណត់ថាទៀង។បេ។ រមែងរលាស់ចោល មិនកាន់យក កាលកំណត់ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា។បេ។ កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវជិវ្ហាខាងក្នុង ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវកាយខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា កាយកើតហើយព្រោះអវិជ្ជា កំណត់ថា កាយកើតហើយ ព្រោះតណ្ហា កំណត់ថា កាយកើតហើយព្រោះកម្ម កំណត់ថា កាយកើតហើយព្រោះអាហារ កំណត់ថា កាយអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា កាយកើតឡើងហើយ កំណត់ថា កាយតាំងឡើងហើយ កំណត់ថា កាយដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវកាយថា មានទីបំផុត កំណត់ថា កាយមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា កាយមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយ ព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវកាយថា មិនទៀង មិនកំណត់ថា ទៀង កំណត់ថាជាទុក្ខ មិនកំណត់ថាជាសុខ។បេ។ រមែងរលាស់ចោល មិនកាន់យក កាលកំណត់ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលកំណត់ថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា។បេ។ កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវកាយខាងក្នុង ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវចិត្តខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា ចិត្តកើតហើយ ព្រោះអវិជ្ជា កំណត់ថា ចិត្តកើតហើយ ព្រោះតណ្ហា កំណត់ថា ចិត្តកើតហើយ ព្រោះកម្ម កំណត់ថា ចិត្តកើតហើយ ព្រោះអាហារ កំណត់ថា ចិត្តកើតឡើងហើយ កំណត់ថា ចិត្តតាំងឡើងហើយ កំណត់ថា ចិត្តដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវចិត្តថា មានទីបំផុត កំណត់ថា ចិត្តមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា ចិត្តមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយ ព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវចិត្តថា មិនទៀង មិនកំណត់ថាទៀង កំណត់ថាជាទុក្ខ មិនកំណត់ថាជាសុខ កំណត់ថាជាអនត្តា មិនកំណត់ថាជាអត្តា រមែងនឿយណាយ មិនត្រេកអរ ធុញទ្រាន់ មិនរីករាយ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក កាលកំណត់ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលកំណត់ថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលកំណត់ថាជាអនត្តា រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលធុញទ្រាន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវការកើតឡើង កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវចិត្តខាងក្នុង ដោយប្រការយ៉ាងនេះឯង បុគ្គលកំណត់នូវធម៌ខាងក្នុង ដោយប្រការយ៉ាងនេះឯង ដែលឈ្មោះថាញាណ ដោយអត្តថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវធម៌ខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ។

(គោចរនានត្តញាណនិទ្ទេស ទី១៦)

(១៦. គោចរនានត្តញាណនិទ្ទេសោ)

[១៦៣] បញ្ញាក្នុងការកំណត់នូវធម៌ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ តើដូចម្ដេច។ បុគ្គលកំណត់នូវធម៌ទាំងឡាយខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់នូវរូបខាងក្រៅ កំណត់នូវសំឡេងខាងក្រៅ កំណត់នូវក្លិនខាងក្រៅ កំណត់នូវរសខាងក្រៅ កំណត់នូវផ្សព្វខាងក្រៅ កំណត់នូវធម៌ខាងក្រៅ។

បុគ្គលកំណត់នូវរូបខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា រូបកើតហើយព្រោះអវិជ្ជា កំណត់ថា រូបកើតហើយព្រោះតណ្ហា កំណត់ថា រូបកើតហើយព្រោះកម្ម កំណត់ថា រូបកើតហើយព្រោះអាហារ កំណត់ថា រូបអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា រូបកើតឡើងហើយ កំណត់ថា រូបតាំងឡើងហើយ កំណត់ថា រូបដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវរូបថា មានទីបំផុត កំណត់ថា រូបមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា រូបមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវរូប ថាមិនទៀង មិនកំណត់ថាទៀង កំណត់ថា ជាទុក្ខ មិនកំណត់ថាជាសុខ កំណត់ថាជាអនត្តា មិនកំណត់ថាជាអត្តា រមែងនឿយណាយ មិនត្រេកអរធុញទ្រាន់ មិនរីករាយ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក កាលកំណត់ថា មិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលកំណត់ថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលកំណត់ថាជាអនត្តា រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលធុញទ្រាន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវការកើតឡើង កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវរូបខាងក្រៅ ដោយប្រការយ៉ាងនេះឯង។

[១៦៤] បុគ្គលកំណត់នូវសំឡេងខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា សំឡេងកើតហើយ ព្រោះអវិជ្ជា។បេ។ កំណត់ថា សំឡេងអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា សំឡេងកើតឡើងហើយ កំណត់ថា សំឡេងតាំងឡើងហើយ កំណត់ថា សំឡេងដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវសំឡេងថា មានទីបំផុត កំណត់ថា សំឡេងមិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា សំឡេងមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវសំឡេងថា មិនទៀង។បេ។ បុគ្គលកំណត់នូវសំឡេងខាងក្រៅ ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវក្លិនខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា ក្លិនកើតហើយ ព្រោះអវិជ្ជា កំណត់ថា ក្លិនកើតហើយ ព្រោះតណ្ហា។បេ។ បុគ្គលកំណត់នូវក្លិនខាងក្រៅ ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវរសខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា រសកើតហើយ ព្រោះអវិជ្ជា កំណត់ថា រសកើតហើយ ព្រោះតណ្ហា។បេ។ បុគ្គលកំណត់នូវរសខាងក្រៅ ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវផ្សព្វខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា ផ្សព្វកើតហើយ ព្រោះអវិជ្ជា កំណត់ថា ផ្សព្វកើតហើយ ព្រោះតណ្ហា កំណត់ថា ផ្សព្វកើតហើយ ព្រោះកម្ម កំណត់ថា ផ្សព្វកើតហើយ ព្រោះអាហារ កំណត់ថា ផ្សព្វកើតឡើងហើយ កំណត់ថា ផ្សព្វតាំងឡើងហើយ។បេ។ បុគ្គលកំណត់នូវផ្សព្វខាងក្រៅ ដោយប្រការយ៉ាងនេះឯង។

បុគ្គលកំណត់នូវធម៌13) ខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា ធម៌កើតហើយ ព្រោះអវិជ្ជា កំណត់ថា ធម៌កើតហើយ ព្រោះតណ្ហា កំណត់ថា ធម៌កើតហើយព្រោះកម្ម កំណត់ថា ធម៌កើតហើយព្រោះអាហារ កំណត់ថា ធម៌កើតឡើងហើយ កំណត់ថា ធម៌តាំងឡើងហើយ កំណត់ថា ធម៌ដែលមិនទាន់មាន មានហើយ ដែលមានហើយ បែរជានឹងមិនមានវិញ កំណត់នូវធម៌ថា មានទីបំផុត កំណត់ថា ធម៌មិនមាំមួន មិនឋិតថេរ មានសេចក្ដីប្រែប្រួលជាធម្មតា កំណត់ថា ធម៌មិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងហើយ ព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវធម៌ថា មិនទៀង មិនកំណត់ថាទៀង កំណត់ថាជាទុក្ខ មិនកំណត់ថាជាសុខ កំណត់ថាជាអនត្តា មិនកំណត់ថាជាអត្តា រមែងនឿយណាយ មិនត្រេកអរ ធុញទ្រាន់ មិនរីករាយ រំលត់ មិនឲ្យកើតឡើង រមែងរលាស់ចោល មិនកាន់យក កាលកំណត់ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលកំណត់ថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលកំណត់ថាជាអនត្តា រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលធុញទ្រាន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវការកើតឡើង កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវធម៌ខាងក្រៅ ដោយប្រការយ៉ាងនេះឯង ដែលឈ្មោះថាញណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ។

(ចរិយានានត្តញាណនិទ្ទេស ទី១៧)

(១៧. ចរិយានានត្តញាណនិទ្ទេសោ)

[១៦៥] បញ្ញាក្នុងការកំណត់នូវចរិយា ឈ្មោះថា ចរិយានានត្តញ្ញាណ តើដូចម្ដេច។ ពាក្យថា ចរិយា បានដល់ចរិយា ៣ យ៉ាងគឺ វិញ្ញាណចរិយា ១ អញ្ញាណចរិយា ១ ញាណចរិយា ១។

វិញ្ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា (កិរិយានៃការរំពឹង) ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការឃើញ (នូវរូប) ក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា ចក្ខុវិញ្ញាណ មានអត្ថថាសម្រាប់ឃើញ (នូវរូប) ក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលឃើញក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើងកាន់អារម្មណ៍ក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ដាប់ (នូវសំឡេង) ក្នុងសំឡេងទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា សោតវិញ្ញាណ មានអត្ថថាសម្រាប់ឮ (នូវសំឡេង) ក្នុងសំឡេងទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលឮ ក្នុងសំឡេងទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើងកាន់អារម្មណ៍ ក្នុងសំឡេងទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការហិត (នូវក្លិន) ក្នុងក្លិនទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា ឃានវិញ្ញាណ មានអត្ថថាសម្រាប់ហិតក្លិន ក្នុងក្លិនទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលហិត ក្នុងក្លិនទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើងកាន់អារម្មណ៍ ក្នុងក្លិនទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការលិទ្ធភ្លក្ស (នូវរស) ក្នុងរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា ជិវ្ហាវិញ្ញាណ មានអត្ថថាសម្រាប់លិទ្ធភ្លក្សនូវរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលលិទ្ធភ្លក្សនូវរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើង (កាន់អារម្មណ៍) ក្នុងរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការប៉ះពាល់ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា កាយវិញ្ញាណ មានអត្ថថាសម្រាប់ពាល់ត្រូវ (នូវផ្សព្វ) ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលពាល់ត្រូវក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោធាតុ ឡើងកាន់អារម្មណ៍ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការដឹងច្បាស់ (នូវធម៌) ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា មនោវិញ្ញាណធាតុ មានអត្ថថាសម្រាប់ដឹងច្បាស់ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលដឹងច្បាស់ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើងកាន់អារម្មណ៍ក្នុងធម៌ទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា។

[១៦៦] សំនួរត្រង់ពាក្យថា វិញ្ញាណចរិយា តើវិញ្ញាណចរិយា ដោយអត្ថដូចម្ដេច។ ធម្មជាតិណា មិនមានរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាករាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា បា្រសចាកទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មជាកុសល រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្ម ជាអកុសល រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្ម ប្រកបដោយទោស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមិនមានទោស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មខ្មៅ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា រមែងប្រព្រឹត្តទៅក្នុងអារម្មណ៍ដែលខ្លួនដឹង ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ចរិយារបស់វិញ្ញាណ មានសភាពយ៉ាងនេះ ហេតុនោះ ឈ្មោះថាវិញ្ញាណចរិយា ចិត្តនេះបរិសុទ្ធជាប្រក្រតី ដោយអត្ថថាមិនមានកិលេស ហេតុនោះ ឈ្មោះថាវិញ្ញាណចរិយា នេះ វិញ្ញាណចរិយា។

[១៦៧] អញ្ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅ ឬលឿនទៅ របស់រាគៈ ក្នុងរូបទាំងឡាយ ជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់រាគៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ទោសៈ ក្នុងរូបទាំងឡាយមិនជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ទោសៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅ របស់មោហៈ ក្នុងវត្ថុមិនគួរក្រឡេកមើល ដោយហេតុទាំងពីរនោះ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅ របស់មោហៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអ្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅ របស់មានះជាគ្រឿងចាក់ស្រែះ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់មានះ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅនៃទិដ្ឋិ ជាកិលេសស្ទាបអង្អែល ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ទិដ្ឋិ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅ របស់ឧទ្ធច្ចៈដែលរវើរវាយ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ឧទ្ធច្ចៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់វិចិកិច្ឆា ដែលដល់នូវសេចក្ដីមិនដាច់ស្រេច ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់វិចិកិច្ឆា ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់អនុស័យដែលមានកំឡាំង ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់អនុស័យ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់រាគៈ ក្នុងសំឡេងទាំងឡាយ ជាទីពេញចិត្ត។បេ។ ក្នុងក្លិនទាំងឡាយជាទីពេញចិត្ត ក្នុងរសទាំងឡាយជាទីពេញចិត្ត ក្នុងផ្សព្វទាំងឡាយជាទីពេញចិត្ត ក្នុងធម្មារម្មណ៍ទាំងឡាយ ជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់រាគៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ទោសៈ ក្នុងធម្មារម្មណ៍ទាំងឡាយមិនជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ទោសៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនចរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់មោហៈ ក្នុងវត្ថុមិនគួរក្រឡេកមើលដោយហេតុទាំងពីរនោះ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់មោហៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ទិដ្ឋិ ជាធម្មជាតិស្ទាបអង្អែល ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ទិដ្ឋិ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ឧទ្ធច្ចៈ ជាកិលេសរវើរវាយ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ឧទ្ធច្ចៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់វិចិកិច្ឆា ដែលដល់នូវសេចក្ដីមិនដាច់ស្រេច ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់វិចិកិច្ឆា ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់អនុស័យដែលមានកំឡាំង ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់អនុស័យ ឈ្មោះថា អញ្ញាណចរិយា។

[១៦៨] សំនួរត្រង់ពាក្យថា អញ្ញាណចរិយា តើអញ្ញាណចរិយា ដោយអត្ថថាដូចម្ដេច។ ធម្មជាតិណា ប្រកបដោយរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណាប្រកបដោយឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថា អញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថា អញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថា អញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថា អញ្ញាណចរិយា ធម្មជាតិណាប្រកបព្រមដោយអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មជាកុសល រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មជាអកុសល រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មមានទោស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមិនមានទោស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មខ្មៅ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មដែលចំរើនដោយសេចក្ដីទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មមានផលជាទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា រមែងប្រព្រឹត្តទៅក្នុងហេតុដែលខ្លួនមិនដឹង ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ចរិយារបស់អញ្ញាណៈ (សេចក្ដីមិនដឹង) មានសភាពយ៉ាងនេះ ហេតុនោះ ឈ្មោះថា អញ្ញាណចរិយា នេះឈ្មោះថា អញ្ញាណចរិយា។

[១៦៩] ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់អនិច្ចានុបស្សនា (ការពិចារណាឃើញថាមិនទៀង) ឈ្មោះថា វិញ្ញាណចរិយា តួអនិច្ចានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ទុក្ខានុបស្សនា (ការពិចារណាឃើញថាជាទុក្ខ) ឈ្មោះថាវិញ្ញាណចរិយា តួទុក្ខានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់អនត្តានុបស្សនា (ការពិចារណាឃើញថាជាអនត្តា) ឈ្មោះថាវិញ្ញាណចរិយា តួអនត្តានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់និព្វិទានុបស្សនា (ការពិចារណាឃើញថាគួរនឿយណាយ)។បេ។ ដើម្បីប្រយោជន៍ដល់វិរាគានុបស្សនា (ការពិចារណាឃើញថាប្រាសចាករាគៈ) ដើម្បីប្រយោជន៍ដល់និរោធានុបស្សនា (ការពិចារណាឃើញនូវការរលត់) ដើម្បីប្រយោជន៍ដល់បដិនិស្សគ្គានុបស្សនា (ការពិចារណាឃើញថាគួររលាស់ចេញ) ដើម្បីប្រយោជន៍ដល់ខយានុបស្សនា (ការពិចារណាឃើញនូវការអស់) ដើម្បីប្រយោជន៍ដល់វយានុបស្សនា (ការពិចារណាឃើញនូវការសូន្យ) ដើម្បីប្រយោជន៍ដល់វិបរិណាមានុបស្សនា (ការពិចារណាឃើញនូវការប្រែប្រួល) ដើម្បីប្រយោជន៍ដល់អនិមិត្តានុបស្សនា (ការពិចារណាឃើញថាសង្ខារមិនមានកំណត់) ដើម្បីប្រយោជន៍ដល់អប្បណិហិតានុបស្សនា (ការពិចារណាឃើញថាសង្ខារមិនមានទីតំកល់មាំ) ដើម្បីប្រយោជន៍ដល់សុញ្ញតានុបស្សនា (ការពិចារណាឃើញថាសង្ខារសូន្យ) ដើម្បីប្រយោជន៍ដល់អធិប្បញ្ញាធម្មានុបស្សនា (ការពិចារណានូវធម៌ដោយបញ្ញាដ៏ក្រៃលែង) ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ (ការឃើញដោយញាណតាមសេចក្ដីពិត) ដើម្បីប្រយោជន៍ដល់អាទីនវានុបស្សនា (ការពិចារណាឃើញថាជាទោស) ដើម្បីប្រយោជន៍ដល់បដិសង្ខានុបស្សនា (ការពិចារណាឃើញដោយឧបាយបញ្ញា) ឈ្មោះថាវិញ្ញាណចរិយា តួបដិសង្ខានុបស្សនា ឈ្មោះថាញាណចរិយា វិវដ្ដនានុបស្សនា ឈ្មោះថាញាណចរិយា សោតាបត្តិមគ្គ ឈ្មោះថាញាណចរិយា សោតាបត្តិផលសមាបត្តិ ឈ្មោះថាញាណចរិយា សកទាគាមិមគ្គ ឈ្មោះថាញាណចរិយា សកទាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អនាគាមិមគ្គ ឈ្មោះថា ញាណចរិយា អនាគាមិផលសមាបត្តិ ឈ្មោះថា ញាណចរិយា អរហត្តមគ្គ ឈ្មោះថា ញាណចរិយា អរហត្តផលសមាបត្តិ ឈ្មោះថា ញាណចរិយា។

[១៧០] សំនួរត្រង់ពាក្យថា ញាណចរិយា តើញាណចរិយា ដោយអត្ថដូចម្ដេច។ ធម្មជាតិណា មិនមានរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា មិនមានទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា។បេ។ ធម្មជាតិណា មិនមានអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាករាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាកទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាកមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាកមានះ។បេ។ ធម្មជាតិណា ប្រាសចាកទិដ្ឋិ ប្រាសចាកឧទ្ធច្ចៈ ប្រាសចាកវិចិកិច្ឆា ប្រាសចាកអនុស័យ ប្រកបព្រមដោយកម្មជាកុសល ប្រាសចាកកម្មជាអកុសល ប្រាសចាកកម្មមានទោស ប្រកបព្រមដោយកម្មមិនមានទោស ប្រាសចាកកម្មខ្មៅ ប្រកបព្រមដោយកម្មស ប្រកបព្រមដោយកម្មដែលចំរើនដោយសេចក្ដីសុខ ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីទុក្ខ ប្រកបព្រមដោយកម្មមានផលជាសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រព្រឹត្តទៅក្នុងញាណ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ចរិយារបស់ញាណ មានសភាពយ៉ាងនេះ ហេតុនោះ ឈ្មោះថាញាណចរិយា នេះ ឈ្មោះថាញាណចរិយា។ វិញ្ញាណចរិយា អញ្ញាណចរិយា ញាណចរិយា (យ៉ាងនេះឯង)។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវចរិយា ឈ្មោះថាចរិយានានត្តញ្ញាណ។

(ភូមិនានត្តញាណនិទ្ទេស ទី១៨)

(១៨. ភូមិនានត្តញាណនិទ្ទេសោ)

[១៧១] បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថាភូមិនានត្តញ្ញាណ តើដូចម្ដេច។ ភូមិមាន ៤ គឺកាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ អបរិយាបន្នភូមិ ១។

[១៧២] កាមាវចរភូមិ តើដូចម្ដេច។ ខាងក្រោម កំណត់ត្រឹមអវីចិនរកជាទីបំផុត ខាងលើ កំណត់ត្រឹមបរនិមិ្មតវសវត្តីទេវតា ជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងចន្លោះនុ៎ះ រង្គាត់ទៅក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះឈ្មោះថាកាមាវចរភូមិ។

[១៧៣] រូបាវចរភូមិ តើដូចម្ដេច។ ខាងក្រោម កំណត់ត្រឹមព្រហ្មលោកជាទីបំផុត ខាងលើ កំណត់ត្រឹមអកនិដ្ឋទេវតាជាទីបំផុត ធម៌ទាំងឡាយ គឺចិត្ត និងចេតសិកណា របស់អ្នកចូលកាន់សមាបត្តិក្ដី របស់អ្នកកើតក្នុងព្រហ្មលោកក្ដី របស់អ្នកមានធម៌ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នក្ដី មានក្នុងចន្លោះនុ៎ះ រង្គាត់ទៅក្នុងចន្លោះនោះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះឈ្មោះថារូបាវចរភូមិ។

[១៧៤] អរូបាវចរភូមិ តើដូចម្ដេច។ ខាងក្រោម កំណត់ត្រឹមពួកទេវតាអ្នកចូលកាន់អាកាសានញ្ចាយតនភពជាទីបំផុត ខាងលើ កំណត់ត្រឹមពួកទេវតាអ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនភព ជាទីបំផុត ធម៌ទាំងឡាយ គឺចិត្ត និងចេតសិកណា របស់អ្នកចូលកាន់សមាបត្តិក្ដី របស់អ្នកចូលទៅកើតក្នុងព្រហ្មលោកក្ដី របស់អ្នកមានធម៌ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នក្ដី មានក្នុងចន្លោះនុ៎ះ រង្គាត់ទៅក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះឈ្មោះថាអរូបាវចរភូមិ។

[១៧៥] អបរិយាបន្នភូមិ តើដូចម្ដេច។ មគ្គ ផល និងអសង្ខតធាតុ ដែលមិនបានរាប់បញ្ចូល (ក្នុងភូមិនោះ) នេះឈ្មោះថាអបរិយាបន្នភូមិ នេះភូមិ ៤។

[១៧៦] ភូមិ ៤ ដទៃទៀត គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឈាន ៤ អប្បមញ្ញា ៤ អរូបាវចរសមាបត្តិ ៤ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ អរិយវង្ស ៤ សង្គហវត្ថុ ៤ ចក្ក ៤ ធម្មបទ ៤ ទាំងនេះឈ្មោះថាភូមិ ៤ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថាភូមិនានត្តញ្ញាណ។

(ធម្មនានត្តញាណនិទ្ទេស ទី១៩)

(១៩. ធម្មនានត្តញាណនិទ្ទេសោ)

[១៧៧] បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ តើដូចម្ដេច។ បុគ្គលកំណត់នូវធម៌ទាំងឡាយ តើដូចម្ដេច។ បុគ្គលកំណត់នូវពួកកាមាវចរធម៌ ថាជាកុសល កំណត់ថាជាអកុសល កំណត់ថាជាអព្យាក្រឹត កំណត់នូវពួករូបាវចរធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត កំណត់នូវពួកអរូបាវចរធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត កំណត់នូវពួកអបរិយាបន្នធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត។

[១៧៨] បុគ្គលកំណត់នូវពួកកាមាវចរធម៌ ថាជាកុសល កំណត់ថាជាអកុសល កំណត់ថាជាកុសល កំណត់ថាជាអព្យាក្រឹត តើដូចម្ដេច។ បុគ្គលកំណត់នូវកុសលកម្មបថ ១០ ថាជាកុសល កំណត់នូវអកុសលកម្មបថ ១០ ថាជាអកុសល កំណត់នូវរូបវិបាក និងកិរិយា ថាជាអព្យាក្រឹត បុគ្គលកំណត់នូវពួកកាមាវចរធម៌ ថាជាកុសល កំណត់ថាជាអកុសល កំណត់ថាជាអព្យាក្រឹត យ៉ាងនេះឯង។

[១៧៩] បុគ្គលកំណត់នូវពួករូបាវចរធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលកំណត់នូវឈាន ៤ របស់ជនដែលឋិតនៅក្នុងមនុស្សលោកនេះ ថាជាកុសល កំណត់នូវឈាន ៤ របស់ជនដែលកើតក្នុងព្រហ្មលោកនោះ ថាជាអព្យាក្រឹត បុគ្គលកំណត់នូវពួករូបាវចរធម៌ថាជាកុសល កំណត់ថាជាអព្យាក្រឹត យ៉ាងនេះឯង។

[១៨០] បុគ្គលកំណត់នូវពួកអរូបាវចរធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត តើដូចម្ដេច។ បុគ្គលកំណត់នូវអរូបាវចរសមាបត្តិ ៤ របស់ជនដែលឋិតនៅក្នុងមនុស្សលោកនេះ ថាជាកុសល កំណត់នូវអរូបាវចរសមាបត្តិ ៤ របស់ជនដែលកើតនៅក្នុងព្រហ្មលោកនោះ ថាជាអព្យាក្រឹត បុគ្គលកំណត់នូវពួកអរូបាវចរធម៌ ថាជាកុសល កំណត់ថាជាអព្យាក្រឹត យ៉ាងនេះឯង។

[១៨១] បុគ្គលកំណត់នូវពួកអបរិយាបន្នធម៌ថាជាកុសល កំណត់ថាជាអព្យាក្រឹត តើដូចម្ដេច។ បុគ្គលកំណត់នូវអរិយមគ្គ ៤ ថាជាកុសល កំណត់នូវសាមញ្ញផល ៤ និងព្រះនិព្វាន ថាជាអព្យាក្រឹត បុគ្គលកំណត់នូវពួកអបរិយាបន្នធម៌ថាជាកុសល កំណត់ថាជាអព្យាក្រឹត យ៉ាងនេះ បុគ្គលកំណត់នូវធម៌ទាំងឡាយ យ៉ាងនេះឯង។

[១៨២] ធម៌ ៩ មានបាមុជ្ជៈ (សេចក្ដីត្រេកអរទន់) ជាមូលគឺ កាលបុគ្គលធ្វើទុកក្នុងចិត្តថាមិនទៀង បាមុជ្ជៈរមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិ រមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិហើយ កាយរមែងស្ងប់ បុគ្គលអ្នកមានកាយស្ងប់ហើយ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតំកល់មាំ កាលបើចិត្តតំកល់មាំ បុគ្គលរមែងដឹង រមែងឃើញតាមពិត កាលបុគ្គលដឹង ឃើញ តាមពិត រមែងនឿយណាយ កាលបុគ្គលនឿយណាយ រមែងធុញទ្រាន់ បុគ្គលផុតស្រឡះ ព្រោះតែការធុញទ្រាន់ កាលបុគ្គលធ្វើទុកក្នុងចិត្តថាជាទុក្ខ បាមុជ្ជៈ រមែងកើត។បេ។ កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបថាជាអនត្តា បាមុជ្ជៈរមែងកើត កាលធ្វើទុកក្នុងចិត្តនូវរូបថាមិនទៀង បាមុជ្ជៈ រមែងកើតឡើង កាលធ្វើទុកក្នុងចិត្ត នូវរូបថាជាទុក្ខ។បេ។ នូវរូបថាជាអនត្តា។បេ។ កាលធ្វើទុកក្នុងចិត្តនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវជរា មរណៈ ថាជារបស់មិនទៀង បាមុជ្ជៈ រមែងកើត។បេ។ កាលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ថាជាទុក្ខ បាមុជ្ជៈរមែងកើត កាលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ថាជាអនត្តា បាមុជ្ជៈ រមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិរមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិហើយ កាយរមែងស្ងប់ បុគ្គលអ្នកមានកាយស្ងប់ហើយ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្តីសុខ ចិត្តរមែងតម្កល់មាំ កាលបើចិត្តតម្កល់មាំ បុគ្គលរមែងដឹង រមែងឃើញតាមពិត កាលដឹង ឃើញតាមពិត រមែងនឿយណាយ កាលនឿយណាយ រមែងធុញទ្រាន់ បុគ្គលផុតស្រឡះ ព្រោះតែការធុញទ្រាន់ នេះធម៌ ៩ ដែលមានបាមុជ្ជៈជាមូល។

[១៨៣] ធម៌ ៩ មានការធ្វើទុកក្នុងចិត្តដោយត្រូវទំនងជាមូល គឺកាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនង ថាមិនទៀង បាមុជ្ជៈរមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិ រមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតាំងមាំ បុគ្គលដែលមានចិត្តតាំងមាំ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាទីរំលត់ទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ កាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនងថាជាទុក្ខ បាមុជ្ជៈ រមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិរមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតំកល់មាំ បុគ្គលមានចិត្តតំកល់មាំ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ កាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនងថាជាអនត្តា បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាមិនទៀង បាមុជ្ជៈ រមែងកើត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាជាទុក្ខ បាមុជ្ជៈរមែងកើត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាជាអនត្តា បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គល ធ្វើទុកក្នុងចិត្តនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវជរា មរណៈ ដោយត្រូវទំនងថាជារបស់មិនទៀង បាមុជ្ជៈរមែងកើត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ដោយត្រូវទំនង ថាជាទុក្ខ បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ដោយត្រូវទំនង ថាជាអនត្តា បាមុជ្ជៈរមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិរមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតំកល់មាំ បុគ្គលមានចិត្តតំកល់មាំ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាទីរំលត់ទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ នេះធម៌ ៩ ដែលមានការធ្វើទុកក្នុងចិត្តដោយត្រូវទំនង ជាមូល។

[១៨៤] សេចក្ដីផ្សេងៗ មាន ៩ គឺ សេចក្ដីផ្សេងៗ គឺផស្សៈ កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺធាតុ សេចក្ដីផ្សេងៗ គឺវេទនា កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺផស្សៈ សេចក្ដីផ្សេងៗ គឺសញ្ញា កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺវេទនា សេចក្ដីផ្សេងៗ គឺសង្កប្បៈ កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺសញ្ញា សេចក្ដីផ្សេងៗ គឺឆន្ទៈ កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺសង្កប្បៈ សេចក្ដីផ្សេងៗ គឺបរិឡាហៈ (ការក្ដៅក្រហាយ) កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺឆន្ទៈ សេចក្ដីផ្សេងៗ គឺបរិយេសនា (ការស្វែងរក) កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺបរិឡាហៈ សេចក្ដីផ្សេងៗ គឺលាភ កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺបរិយេសនា នេះសេចក្ដីផ្សេងៗ ៩ ដែលឈ្មោះថាញាណដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវធម៌ ៩ យ៉ាង ឈ្មោះថាធម្មនានត្តញ្ញាណ។

(ញាណបញ្ចកនិទ្ទេស ទី២០-២៤)

(២០-២៤. ញាណបញ្ចកនិទ្ទេសោ)

[១៨៥] បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថាញាតដ្ឋញ្ញាណ បញ្ញាសម្រាប់ដឹងជ្រួតជ្រាប ឈ្មោះថាតីរណដ្ឋញ្ញាណ បញ្ញាសម្រាប់លះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថាឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាផស្សនដ្ឋញ្ញាណ តើដូចម្ដេច។ ពួកធម៌ណាៗ ដែលបុគ្គលដឹងច្បាស់ហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលដឹងហើយ ពួកធម៌ណាៗ ដែលបុគ្គលកំណត់ដឹងហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលពិចារណាហើយ ពួកធម៌ណាៗ ដែលបុគ្គលលះបង់ហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលលះស្រឡះហើយ ពួកធម៌ណាៗ ដែលបុគ្គលចំរើនហើយ ពួកធម៌នោះៗ ឈ្មោះថាមានរសតែមួយ ពួកធម៌ណាៗ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលប៉ះពាល់ហើយ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា បញ្ញាជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថាញាតដ្ឋញ្ញាណ បញ្ញាសម្រាប់ដឹងជ្រួតជ្រាប ឈ្មោះថាតីរណដ្ឋញ្ញាណ បញ្ញាសម្រាប់លះ ឈ្មោះថាបរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថាឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាផស្សនដ្ឋញ្ញាណ។

(បដិសម្ភិទាញាណនិទ្ទេស ទី២៥-២៨)

(២៥-២៨. បដិសម្ភិទាញាណនិទ្ទេសោ)

[១៨៦] បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិបដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ តើដូចម្ដេច។

ធម៌គឺសទ្ធិន្រ្ទិយ ធម៌គឺវីរិយិន្រ្ទិយ ធម៌គឺសតិន្រ្ទិយ ធម៌គឺសមាធិន្រ្ទិយ ធម៌គឺ បញ្ញិន្រ្ទិយ ធម៌គឺសទ្ធិន្រ្ទិយផ្សេង ធម៌គឺវីរិយិន្រ្ទិយផ្សេង ធម៌គឺសតិន្ទ្រិយផ្សេង ធម៌គឺសមាធិន្រ្ទិយផ្សេង ធម៌គឺបញ្ញិន្រ្ទិយផ្សេង ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។

[១៨៧] អត្ថគឺសេចក្ដីនៃការជឿស៊ប់ អត្ថគឺសេចក្ដីនៃការផ្គងឡើង អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្ន អត្ថគឺសេចក្ដីនៃការមិនរាយមាយ អត្ថគឺសេចក្ដីនៃការឃើញ អត្ថគឺសេចក្ដីនៃការជឿស៊ប់ផ្សេង អត្ថគឺសេចក្ដីនៃការផ្គងឡើងផ្សេង អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្នផ្សេង អត្ថគឺសេចក្ដីនៃការមិនរាយមាយផ្សេង អត្ថគឺសេចក្ដីនៃការឃើញផ្សេង អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ។

[១៨៨] ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវធម៌ទាំង ៥ ការពោលដោយព្យញ្ជនៈ និងនិរិត្តិ ដើម្បីពន្យល់នូវអត្ថទាំង ៥ ធម្មនិរុត្តិផ្សេង អត្ថនិរុត្តិផ្សេង និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ។

[១៨៩] ពួកញាណក្នុងធម៌ទាំង ៥ ពួកញាណក្នុងអត្ថទាំង ៥ ពួកញាណក្នុងនិរុត្តិទាំង ១០ ពួកញាណក្នុងធម៌ទាំងឡាយផ្សេង ពួកញាណក្នុងអត្ថទាំងឡាយផ្សេង ពួកញាណក្នុងនិរុត្តិទាំងឡាយផ្សេង ពួកញាណផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកញាណផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។

[១៩០] ធម៌គឺសទ្ធាពលៈ ធម៌គឺវីរិយពលៈ ធម៌គឺសតិពលៈ ធម៌គឺសមាធិពលៈ ធម៌គឺបញ្ញាពលៈ ធម៌គឺសទ្ធាពលៈផ្សេង ធម៌គឺវីរិយពលៈផ្សេង ធម៌គឺសតិពលៈផ្សេង ធម៌គឺសមាធិពលៈផ្សេង ធម៌គឺបញ្ញាពលៈផ្សេង ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។

[១៩១] អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រ ក្នុងអស្សទ្ធិយៈ (ការមិនជឿ) អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រ ក្នុងកោសជ្ជៈ អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រក្នុងបមាទៈ អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រ ក្នុងឧទ្ធច្ចៈ អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រក្នុងអវិជ្ជា អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រក្នុងអស្សទ្ធិយៈផ្សេង អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រ ក្នុងកោសជ្ជៈផ្សេង អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រក្នុងបមាទៈផ្សេង អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រក្នុងឧទ្ធច្ចៈផ្សេង អត្ថគឺសេចក្ដីនៃការមិនញាប់ញ័រ ក្នុងអវិជ្ជាផ្សេង អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ។

[១៩២] ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវធម៌ទាំង ៥ ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវអត្ថទាំង ៥ ធម្មនិរុត្តិផ្សេង អត្ថនិរុត្តិផ្សេង និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ។

[១៩៣] ពួកញាណក្នុងធម៌ទាំង ៥ ពួកញាណក្នុងអត្ថទាំង ៥ ពួកញាណក្នុងនិរុត្តិទាំង ១០ ពួកញាណក្នុងធម៌ទាំងឡាយផ្សេង ពួកញាណក្នុងអត្ថទាំងឡាយផ្សេង ពួកញាណ ក្នុងនិរុត្តិទាំងឡាយផ្សេង ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។

[១៩៤] ធម៌គឺសតិសម្ពោជ្ឈង្គ ធម៌គឺធម្មវិចយសម្ពោជ្ឈង្គ ធម៌គឺវីរិយសម្ពោជ្ឈង្គ ធម៌គឺបីតិសម្ពោជ្ឈង្គ ធម៌គឺបស្សទ្ធិសម្ពោជ្ឈង្គ ធម៌គឺសមាធិសម្ពោជ្ឈង្គ ធម៌គឺឧបេក្ខាសម្ពោជ្ឈង្គ ធម៌គឺសតិសម្ពោជ្ឈង្គផ្សេង ធម៌គឺធម្មវិចយសម្ពោជ្ឈង្គផ្សេង ធម៌គឺវីរិយសម្ពោជ្ឈង្គផ្សេង ធម៌គឺបីតិសម្ពោជ្ឈង្គផ្សេង ធម៌គឺបស្សទ្ធិសម្ពោជ្ឈង្គផ្សេង ធម៌គឺសមាធិសម្ពោជ្ឈង្គផ្សេង ធម៌គឺឧបេក្ខាសម្ពោជ្ឈង្គផ្សេង ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។

[១៩៥] អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្ន អត្ថគឺសេចក្ដីនៃការជ្រើសរើស អត្ថគឺសេចក្ដីនៃការផ្គងឡើង អត្ថគឺសេចក្ដីនៃការផ្សាយ អត្ថគឺសេចក្ដីនៃការស្ងប់ អត្ថគឺសេចក្ដីនៃការមិនរាយមាយ អត្ថគឺសេចក្ដីនៃការពិចារណា អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្នផ្សេង អត្ថគឺសេចក្ដីនៃការជ្រើសរើសផ្សេង អត្ថគឺសេចក្ដីនៃការផ្គងឡើងផ្សេង អត្ថគឺសេចក្ដីនៃការផ្សាយផ្សេង អត្ថគឺសេចក្ដីនៃការស្ងប់ផ្សេង អត្ថគឺសេចក្ដីនៃការមិនរាយមាយផ្សេង អត្ថគឺសេចក្ដីនៃការពិចារណាផ្សេង អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ។

[១៩៦] ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវធម៌ទាំង ៧ ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវអត្ថទាំង ៧ ធម្មនិរុត្តិផ្សេង អត្ថនិរុត្តិផ្សេង និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ។

[១៩៧] ពួកញាណក្នុងធម៌ទាំង ៧ ពួកញាណក្នុងអត្ថទាំង ៧ ពួកញាណក្នុងនិរុត្តិទាំង ១៤ ពួកញាណក្នុងធម៌ទាំងឡាយផ្សេង ពួកញាណក្នុងអត្ថទាំងឡាយផ្សេង ពួកញាណក្នុងនិរុត្តិទាំងឡាយផ្សេង ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយ ដោយញាណណា ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយ ដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។

[១៩៨] ធម៌គឺសម្មាទិដ្ឋិ ធម៌គឺសម្មាសង្កប្បៈ ធម៌គឺសម្មាវាចា ធម៌គឺសម្មាកម្មន្ដៈ ធម៌គឺសម្មាអាជីវៈ ធម៌គឺសម្មាវាយាមៈ ធម៌គឺសម្មាសតិ ធម៌គឺសម្មាសមាធិ ធម៌គឺសម្មាទិដ្ឋិផ្សេង ធម៌គឺសម្មាសង្កប្បៈផ្សេង ធម៌គឺសម្មាវាចាផ្សេង ធម៌គឺសម្មាកម្មន្ដៈផ្សេង ធម៌គឺសម្មាអាជីវៈផ្សេង ធម៌គឺសម្មាវាយាមៈផ្សេង ធម៌គឺសម្មាសតិផ្សេង ធម៌គឺសម្មាសមាធិផ្សេង ធម៌ទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយ ដោយញាណណា ធម៌ទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។

[១៩៩] អត្ថគឺសេចក្ដីនៃការឃើញ អត្ថគឺសេចក្ដីនៃការលើកចិត្តឡើង (កាន់អារម្មណ៍) អត្ថគឺសេចក្ដីនៃការរក្សាទុក អត្ថគឺសេចក្ដីនៃការតាំងឡើងព្រម អត្ថគឺសេចក្ដីនៃការផូរផង់ អត្ថគឺសេចក្ដីនៃការផ្គងឡើង អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្ន អត្ថគឺសេចក្ដីនៃការមិនរាយមាយ អត្ថគឺសេចក្ដីនៃការឃើញដទៃ អត្ថគឺសេចក្ដីនៃការលើកចិត្តឡើង (កាន់អារម្មណ៍) ផ្សេង អត្ថគឺសេចក្ដីនៃការរក្សាទុកផ្សេង អត្ថគឺសេចក្ដីនៃការតាំងឡើងព្រមផ្សេង អត្ថគឺសេចក្ដីនៃការផូរផង់ផ្សេង អត្ថគឺសេចក្ដីនៃការផ្គងឡើងផ្សេង អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្នផ្សេង អត្ថគឺសេចក្ដីនៃការមិនរាយមាយផ្សេង អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា អត្ថទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ។

[២០០] ការពោលដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវធម៌ទាំង ៨ ការពោល ដោយព្យញ្ជនៈ និងនិរុត្តិ ដើម្បីពន្យល់នូវអត្ថទាំង ៨ ធម្មនិរុត្តិផ្សេង អត្ថនិរុត្តិផ្សេង និរុត្តិ ទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា និរុត្តិទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ។

[២០១] ពួកញាណក្នុងធម៌ទាំង ៨ ពួកញាណក្នុងអត្ថទាំង ៨ ពួកញាណក្នុងនិរុត្តិទាំង ១៦ ពួកញាណក្នុងធម៌ទាំងឡាយផ្សេង ពួកញាណក្នុងអត្ថទាំងឡាយផ្សេង ពួកញាណក្នុង និរុត្តិទាំងឡាយផ្សេង ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយ ដោយញាណនោះ ហេតុនោះ លោក ពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ព្រោះហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។

(ញាណត្តយនិទ្ទេស ទី២៩-៣១)

(២៩-៣១. ញាណត្តយនិទ្ទេសោ)

[២០២] បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថាវិហារដ្ឋញ្ញាណ បញ្ញាក្នុងផល សមាបត្តិផ្សេងៗ ឈ្មោះថាសមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថាវិហារ សមាបត្តដ្ឋញ្ញាណ តើដូចម្ដេច។

បុគ្គលកាលពិចារណាឃើញនូវនិមិត្តថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញ នូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមាននិមិត្ត ឈ្មោះថាអនិមិត្តវិហារធម៌ (សភាវៈជាទីសម្រាកមិនមានកិលេសជានិមិត្ត) បុគ្គលកាលពិចារណាឃើញនូវបណិធិ (ធម្មជាតិមានកិលេសជាទីតាំង) ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមានកិលេសជាទីតាំង ឈ្មោះថាអប្បណិហិតវិហារធម៌ (សភាវៈជាទីសម្រាក មិនមានកិលេសជាទីតាំង) បុគ្គលកាលពិចារណាឃើញនូវអភិនិវេសៈ (ការប្រកាន់មាំ) ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយ ឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកកិលេស ឈ្មោះថា សុញ្ញតវិហារធម៌ (សភាវៈជាទីសម្រាកសូន្យចាកអត្តា)។

[២០៣] បុគ្គលកាលពិចារណាឃើញនូវនិមិត្តថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមាននិមិត្ត ហើយពិចារណានូវធម៌មិនមាននិមិត្ត គឺនិព្វានដែលជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអនិមិត្តសមាបត្តិ (សមាបត្តិមិនមានកិលេសជានិមិត្ត) បុគ្គលកាលពិចារណាឃើញនូវបណិធិ ថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមានបណិធិ ហើយពិចារណានូវធម៌ដែលមិនមានបណិធិ គឺនិព្វាន ជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអប្បណិហិតសមាបត្តិ (សមាបត្តិ មិនមានកិលេសជាទីតាំង) បុគ្គលកាលពិចារណាឃើញនូវអភិនិវេសៈ ថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ព្រោះចុះចិត្តស៊ប់ក្នុងនិព្វានដែលសូន្យចាកអត្តា ហើយពិចារណានូវធម៌ដែលសូន្យចាកអត្តា គឺនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាសុញ្ញតសមាបត្តិ (សមាបត្តិសូន្យចាកអត្តា)។

[២០៤] បុគ្គលកាលពិចារណាឃើញនូវនិមិត្តថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមាននិមិត្ត រមែងព្រងើយកន្ដើយ ក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដែលមិនមាននិមិត្ត គឺនិព្វាន ជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអនិមិត្តវិហារសមាបត្តិ (វិហារសមាបត្តិមិនមាននិមិត្ត) បុគ្គលកាលពិចារណាឃើញនូវបណិធិថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វាន មិនមានបណិធិ រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌មិនមានបណិធិ គឺនិព្វាន ជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអប្បណិហិតវិហារសមាបត្តិ (វិហារសមាបត្តិមិនមានបណិធិ) បុគ្គលកាលពិចារណាឃើញនូវអភិនិវេសៈថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកអត្តា រមែងព្រងើយកន្តើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដែលសូន្យចាកអត្តា គឺនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាសុញ្ញតវិហារសមាបត្តិ (វិហារសមាបត្តិសូន្យចាកអត្តា)។

[២០៥] បុគ្គលកាលពិចារណាឃើញនូវរូបនិមិត្តថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមាននិមិត្ត ឈ្មោះថាអនិមិត្តវិហារធម៌ (សភាវៈជាទីសម្រាកមិនមានកិលេសជានិមិត្ត) បុគ្គលកាលពិចារណាឃើញនូវរូបបណិធិ ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមានបណិធិ ឈ្មោះថាអប្បណិហិតវិហារធម៌ (សភាវៈជាទីសម្រាកមិនមានបណិធិ) បុគ្គលកាលពិចារណាឃើញនូវរូបាភិនិវេសៈ (ការប្រកាន់មាំនូវរូប) ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកអត្តា ឈ្មោះថាសុញ្ញតវិហារធម៌ (សភាវៈជាទីសម្រាក សូន្យចាកអត្តា)។

[២០៦] បុគ្គលកាលពិចារណាឃើញនូវរូបនិមិត្តថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌មិនមាននិមិត្ត គឺព្រះនិព្វាន ជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមាននិមិត្ត ឈ្មោះថាអនិមិត្ត សមាបត្តិ បុគ្គលកាលពិចារណាឃើញនូវរូបបណិធិថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌មិនមានបណិធិ គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមានបណិធិ ឈ្មោះថាអប្បណិហិតសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវរូបាភិនិវេសៈថាគួរខ្លាច ព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដ៏សូន្យចាកអត្តា គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដ៏សូន្យចាកអត្តា ឈ្មោះថាសុញ្ញតសមាបត្តិ។

[២០៧] បុគ្គលកាលពិចារណាឃើញនូវរូបនិមិត្ត ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វាន មិនមាននិមិត្ត រមែងព្រងើយ កន្ដើយក្នុងការប្រព្រឹត្តទៅ ហើយពិចារណានូវធម៌មិនមាននិមិត្ត គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអនិមិត្តវិហារសមាបត្តិ បុគ្គលកាលពិចារណា ឃើញនូវរូបបណិធិ ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលមិនមានបណិធិ រមែងព្រងើយកន្ដើយនឹងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌មិនមានបណិធិ គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផល សមាបត្តិ) ឈ្មោះថាអប្បណិហិតវិហារសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវរូបាភិនិវេសៈ ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដ៏សូន្យចាកអត្តា រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណា នូវធម៌ ដ៏សូន្យចាកអត្តា គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាសុញ្ញតវិហារសមាបត្តិ។

[២០៨] បុគ្គលកាលពិចារណាឃើញ នូវវេទនានិមិត្ត។បេ។ នូវសញ្ញានិមិត្ត នូវសង្ខារនិមិត្ត នូវវិញ្ញាណនិមិត្ត នូវចក្ខុ។បេ។ នូវជរាមរណនិមិត្ត ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមាននិមិត្ត ឈ្មោះថាអនិមិត្តវិហារធម៌ បុគ្គលកាលពិចារណាឃើញ នូវជរាមរណបណិធិថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វាន មិនមានបណិធិ ឈ្មោះថាអប្បណិហិតវិហារធម៌ បុគ្គលកាលពិចារណាឃើញ នូវជរាមរណាភិនិវេសៈថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកអត្តា ឈ្មោះថាសុញ្ញតវិហារធម៌។

[២០៩] បុគ្គលកាលពិចារណាឃើញ នូវជរាមរណនិមិត្ត ថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមាននិមិត្ត ហើយពិចារណានូវធម៌មិនមាននិមិត្ត គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូលកាន់ (ផលសមាបតត្តិ) ឈ្មោះថាអនិមិត្តសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវជរាមរណបណិធិ ថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមានបណិធិ ហើយពិចារណានូវធម៌មិនមានបណិធិ គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូលកាន់ (ផលសមាបត្តិ) ឈ្មោះថាអប្បណិហិតសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវជរាមរណាភិនិវេសៈ ថាគួរខ្លាច រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលសូន្យចាកអត្តា ហើយពិចារណានូវធម៌ដ៏សូន្យចាកអត្តា គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូលកាន់ (ផលសមាបត្តិ) ឈ្មោះថាសុញ្ញតសមាបត្តិ។

[២១០] បុគ្គលកាលពិចារណាឃើញនូវជរាមរណនិមិត្ត ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលមិនមាននិមិត្ត រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដែលមិនមាននិមិត្ត គឺព្រះនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាអនិមិត្តវិហារសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវជរាមរណបណិធិថាគួរខា្លច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមានបណិធិ រមែងព្រងើយកន្តើយក្នុងការប្រព្រឹត្តទៅ ហើយពិចារណានូវធម៌មិនមានបណិធិ គឺព្រះនិព្វានជាទីរលត់ទុក្ខ ឈ្មោះថាអប្បណិហិតវិហារសមាបត្តិ បុគ្គលកាលពិចារណាឃើញនូវជរាមរណាភិនិវេសៈ ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដ៏សូន្យចាកអត្តា រមែងព្រងើយកន្ដើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដ៏សូន្យចាកអត្តា គឺព្រះនិព្វានជាទីរលត់ទុក្ខ ឈ្មោះថាសុញ្ញតវិហារសមាបត្តិ អនិមិត្តវិហារធម៌ដោយឡែក អប្បណិហិតវិហារធម៌ដោយឡែក សុញ្ញតវិហារធម៌ដោយឡែក អនិមិត្តសមាបត្តិដោយឡែក អប្បណិហិតសមាបត្តិដោយឡែក សុញ្ញតសមាបត្តិដោយឡែក អនិមិត្តវិហារសមាបត្តិ ដោយឡែក អប្បណិហិតវិហារសមាបត្តិដោយឡែក សុញ្ញតវិហារសមាបត្តិដោយឡែក ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថាវិហារដ្ឋញ្ញាណ បញ្ញាក្នុងផលសមាបត្តិផ្សេងៗ ឈ្មោះថាសមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថាវិហារសមាបត្តដ្ឋញ្ញាណ។

(អានន្តរិកសមាធិញាណនិទ្ទេស ទី៣២)

(៣២. អានន្តរិកសមាធិញាណនិទ្ទេសោ)

[២១១] បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិនរាយមាយ ឈ្មោះថាអានន្តរិកសមាធិញ្ញាណ តើដូចម្ដេច។

សេចក្ដីមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាសមាធិ ញាណកើតឡើងដោយអំណាចនៃសមាធិនោះ អាសវៈទាំងឡាយរមែង អស់ទៅដោយញាណនោះ ព្រោះហេតុនោះ សមថៈ (ការស្ងប់គឺសមាធិកើត) មុន ញាណ (កើត) ក្រោយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងកើតមានដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិន រាយមាយ ឈ្មោះថាអានន្ដរិកសមាធិញ្ញាណ។

[២១២] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ អ្វីខ្លះ។ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌ណា។ ទិដ្ឋាសវៈ រមែងអស់ មិនមានសេស សល់ កាមាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ភវាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ អវិជ្ជាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ដោយ សោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅ ជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង កាមាសវៈ រមែងអស់មិនមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយអនាគាមិគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង ភវាសវៈរមែងអស់មិនមានសេសសល់ អវិជ្ជាសវៈរមែងអស់ មិនមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។

[២១៣] សេចក្ដីមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចការមិនព្យាបាទ។បេ។ ដោយអំណាចអាលោកសញ្ញា ដោយអំណាចនៃកិរិយាមិនរាយមាយ ដោយអំណាចនៃកិរិយាកំណត់នូវធម៌ ដោយអំណាចញាណ ដោយអំណាចបាមុជ្ជៈ (អំណរទន់) ដោយអំណាចបឋមជ្ឈាន ដោយអំណាចទុតិយជ្ឈាន ដោយអំណាចតតិយជ្ឈាន ដោយអំណាចចតុត្ថជ្ឈាន ដោយអំណាចអាកាសានញ្ចាយតនសមាបត្តិ ដោយអំណាចវិញ្ញាណញ្ចាយតនសមាបត្តិ ដោយអំណាចអាកិញ្ចញ្ញាយតនសមាបត្តិ ដោយអំណាចនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដោយអំណាចបឋវីកសិណ ដោយអំណាចអាបោកសិណ ដោយអំណាចតេជោកសិណ ដោយអំណាចវាយោកសិណ ដោយអំណាចនីលកសិណ ដោយអំណាចបីតកសិណ ដោយអំណាចលោហិតកសិណ ដោយអំណាចឱទាតកសិណ ដោយអំណាចអាកាសកសិណ ដោយអំណាចវិញ្ញាណកសិណ ដោយអំណាចពុទ្ធានុស្សតិ ដោយអំណាចធម្មានុស្សតិ ដោយអំណាចសង្ឃានុស្សតិ ដោយអំណាចសីលានុស្សតិ ដោយអំណាចចាគានុស្សតិ ដោយអំណាចទេវតានុស្សតិ ដោយអំណាចអានាបានស្សតិ ដោយអំណាចមរណស្សតិ ដោយអំណាចកាយគតាសតិ ដោយអំណាចឧបសមានុស្សតិ ដោយអំណាចឧទ្ធុមាតកសញ្ញា ដោយអំណាចវិនីលកសញ្ញា ដោយអំណាចវិបុព្វកសញ្ញា ដោយអំណាចវិច្ឆិទ្ទកសញ្ញា ដោយអំណាចវិក្ខាយិតកសញ្ញា ដោយអំណាចវិក្ខិត្តកសញ្ញា ដោយអំណាចហតវិក្ខិត្តកសញ្ញា ដោយអំណាចលោហិតកសញ្ញា ដោយអំណាចបុឡុវកសញ្ញា ដោយអំណាចអដ្ឋិកសញ្ញា ដោយអំណាចការដកដង្ហើមចេញវែង ដោយអំណាចការដកដង្ហើមចូលវែង ដោយអំណាចការដកដង្ហើមចេញខ្លី ដោយអំណាចការដកដង្ហើមចូលខ្លី ដោយអំណាចការដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួងហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល ដោយអំណាចការញុំាងកាយសង្ខារឲ្យស្ងប់ ហើយដកដង្ហើមចេញ ដោយអំណាចការញុំាងកាយសង្ខារឲ្យស្ងប់ហើយដកដង្ហើមចូល ដោយអំណាចការដឹងច្បាស់នូវបីតិហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល ដោយអំណាចការដឹងច្បាស់នូវសេចក្ដីសុខ ហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវសេចក្ដីសុខ ហើយដកដង្ហើមចូល ដោយអំណាចការដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល ដោយអំណាចការញុំាងចិត្តសង្ខារឲ្យស្ងប់ ហើយដកដង្ហើមចេញ ដោយអំណាចការញុំាងចិត្តសង្ខារឲ្យស្ងប់ ហើយឲ្យដកដង្ហើមចូល ដោយអំណាចការដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល ដោយអំណាចការញុំាងចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ ដោយអំណាចការញុំាងចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល ដោយអំណាចការតាំងចិត្តឲ្យមាំ។បេ។ ការញុំាងចិត្តឲ្យផុតស្រឡះ ការឃើញរឿយៗ ថាមិនទៀង ការឃើញរឿយៗ នូវវិរាគៈ ការឃើញរឿយៗ នូវនិរោធៈ ការឃើញរឿយៗ នូវបដិនិស្សគ្គៈ (ធម៌ជាគ្រឿងលះបង់នូវកិលេស) ហើយដកដង្ហើមចេញ ដោយអំណាចកិរិយាឃើញនូវបដិនិស្សគ្គៈ ហើយដកដង្ហើមចូល ឈ្មោះថាសមាធិ ញាណរមែងកើតឡើង ដោយអំណាចនៃសមាធិនោះ អាសវៈទាំងឡាយ រមែងអស់ដោយញាណនោះ ព្រោះហេតុនោះ សមថៈ (ការស្ងប់ គឺសមាធិ កើត) មុន ញាណ (កើត) ក្រោយ ការអស់នៃអាសវៈទាំងឡាយ រមែងកើតមានដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិនរាយមាយ ឈ្មោះថាអានន្ដរិកសមាធិញ្ញាណ។

[២១៤] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ អ្វីខ្លះ។ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

អាសវៈទាំងឡាយនុ៎ះ អស់ក្នុងធម៌ណា។ ទិដ្ឋាសវៈ រមែងអស់មិនមានសេសសល់ កាមាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ភវាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ អវិជ្ជាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។

កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។

កាមាសវៈ រមែងអស់មិនមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈ នោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ដោយអនាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។

ភវាសវៈ រមែងអស់ មិនមានសេសសល់ អវិជ្ជាសវៈរមែងអស់ មិនមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង ដែលឈ្មោះថា ញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិនរាយមាយ ឈ្មោះថាអានន្ដរិកសមាធិញ្ញាណ។

(អរណវិហារញាណនិទ្ទេស ទី៣៣)

(៣៣. អរណវិហារញាណនិទ្ទេសោ)

[២១៥] បញ្ញា គឺទស្សនាធិបតេយ្យ (សេចក្ដីឃើញជាធំ) ផង ការបាននូវវិហារធម៌ ដ៏ស្ងប់ និងសេចក្តីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថាអរណវិហារញ្ញាណ តើដូចម្ដេច។ ពាក្យថា ទស្សនាធិបតេយ្យ គឺការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងរូបថាមិនទៀង ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងរូបថាជាទុក្ខ ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងរូបថាមិនមែនខ្លួន ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ថាមិនទៀង ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងជរាមរណៈ ថាជាទុក្ខ ឈ្មោះថាទស្សនាធិបតេយ្យ ការឃើញរឿយៗ ក្នុងជរាមរណៈ ថាមិនមែនខ្លួន ឈ្មោះថាទស្សនាធិបតេយ្យ។

[២១៦] ពាក្យថា ការបាននូវវិហារធម៌ដ៏ស្ងប់ គឺវិហារធម៌ដ៏សូន្យចាកកិលេស ឈ្មោះថាការបាននូវវិហារធម៌ដ៏ស្ងប់ វិហារធម៌មិនមាននិមិត្ត ឈ្មោះថាការបាននូវវិហារធម៌ដ៏ស្ងប់ វិហារធម៌មិនមានបណិធិ ឈ្មោះថាការបាននូវវិហារធម៌ដ៏ស្ងប់។

ពាក្យថា សេចក្ដីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តម គឺសេចក្ដីចុះចិត្តស៊ប់ក្នុងព្រះនិព្វានដ៏សូន្យ ចាកកិលេស ឈ្មោះថាសេចក្ដីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តម សេចក្ដីចុះចិត្តស៊ប់ក្នុងព្រះនិព្វាន មិនមាននិមិត្ត ឈ្មោះថាសេចក្ដីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តម សេចក្ដីចុះចិត្តស៊ប់ក្នុងធម៌មិនមាន បណិធិ ឈ្មោះថាសេចក្ដីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តម។

ពាក្យថា អរណវិហារ គឺបឋមជ្ឈាន ឈ្មោះថាអរណវិហារ ទុតិយជ្ឈាន ឈ្មោះថាអរណវិហារ តតិយជ្ឈាន ឈ្មោះថាអរណវិហារ ចតុត្ដជ្ឈាន ឈ្មោះថាអរណវិហារ អាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាអរណវិហារ។បេ។ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាអរណវិហារ។

សំនួរត្រង់ពាក្យថា អរណវិហារ តើអរណវិហារ ដោយអត្ថដូចម្ដេច។

សភាវៈនាំចេញនូវនីវរណធម៌ទាំងឡាយដោយបឋមជ្ឈាន ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវបីតិដោយតតិយជ្ឈាន ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវសុខ និងទុក្ខដោយចតុត្ថជ្ឈាន ឈ្មោះថាអរណវិាហារ សភាវៈនាំចេញនូវរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាអរណវិហារ សភាវៈនាំចេញនូវអាកិញ្ចញ្ចាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាអរណវិហារ នេះឈ្មោះថាអរណវិហារ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាគឺទស្សនាធិបតេយ្យផង ការបាននូវវិហារធម៌ដ៏ស្ងប់ និងសេចក្ដីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថាអរណវិហារញ្ញាណ។

(និរោធសមាបត្តិញាណនិទ្ទេស ទី៣៤)

(៣៤. និរោធសមាបត្តិញាណនិទ្ទេសោ)

[២១៧] បញ្ញាដែលមានភាពស្ទាត់ជំនាញ ព្រោះហេតុប្រកបដោយកំឡាំង ២ ផង ព្រោះការស្ងប់រម្ងាប់នៃសង្ខារ ៣ ផង ព្រោះញាណចរិយាទាំង ១៦ ផង ព្រោះសមាធិចរិយាទាំង ៩ ផង ឈ្មោះថានិរោធសមាបត្តិញ្ញាណ តើដូចម្ដេច។

ពាក្យថា ដោយកំឡាំង ២ គឺ កម្លាំងមាន ២ យ៉ាង គឺ កម្លាំងសមថៈ ១ កម្លាំងវិបស្សនា ១។

[២១៨] កំឡាំងសមថៈ តើដូចម្ដេច។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនព្យាបាទ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារ្មណ៍តែមួយ ដោយអំណាចនៃអាលោកសញ្ញា ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនរាយមាយ ឈ្មោះថាកំឡាំងសមថៈ។បេ។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចេញ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចូល ឈ្មោះថាកំឡាំងសមថៈ។

[២១៩] សំនួរត្រង់ពាក្យថា កំឡាំងសមថៈ តើកំឡាំងសមថៈ ដោយអត្ថដូចម្ដេច។ ធម្មជាតិមិនកំរើក ក្នុងនីវរណធម៌ ដោយបឋមជ្ឈាន ឈ្មោះថាកំឡាំងសមថៈ ធម្មជាតិមិនកំរើក ក្នុងវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាកំឡាំងសមថៈ សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងរូបសញ្ញា ក្នុងបដិឃសញ្ញាក្នុងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ។

[២២០] កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា មិនទៀងក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងជរាមរណៈ ឈ្មោះថាកម្លាំងវិបស្សនា។

[២២១] សំនួរត្រង់ពាក្យថា កម្លាំងវិបស្សនា តើកម្លាំងវិបស្សនា ដោយអត្ថដូចម្ដេច។ ធម្មជាតិមិនកម្រើកក្នុងនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសុខសញ្ញា ដោយទុក្ខានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងអនត្តសញ្ញា ដោយអនត្តានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសេចក្ដីត្រេកអរ ដោយនិព្វិទានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងរាគៈ ដោយវិរាគានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងកិរិយាកើតឡើង ដោយនិរោធានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើកក្នុងសេចក្ដីប្រកាន់មាំ ដោយបដិនិស្សគ្គានុបស្សនា ឈ្មោះថាកម្លាំងវិបស្សនា ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា។

[២២២] សំនួរត្រង់ពាក្យថា ការស្ងប់រម្ងាប់នៃសង្ខារ ៣ តើការស្ងប់រម្ងាប់នៃសង្ខារ ៣ ដូចម្ដេច។ កាលបុគ្គលចូលកាន់ទុតិយជ្ឈាន វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រមែងស្ងប់រម្ងាប់ កាលបុគ្គលចូលកាន់ចតុត្ថជ្ឈាន កាយសង្ខារ គឺអស្សាសៈ និងបស្សាសៈ រមែងស្ងប់រម្ងាប់ កាលបុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចិត្តសង្ខារ គឺសញ្ញា និងវេទនា រមែងស្ងប់រម្ងាប់ នេះការស្ងប់រម្ងាប់នៃសង្ខារ ៣។

[២២៣] សំនួរត្រង់ពាក្យថា ញាណចរិយា ១៦ តើញាណចរិយា ១៦ ដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងរំលត់ទុក្ខ ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងលះបង់កិលេស ឈ្មោះថាញាណចរិយា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកការវិលវល់ ឈ្មោះថាញាណចរិយា សោតាបត្តិមគ្គ ឈ្មោះថាញាណចរិយា សោតាបត្តិផលសមាបត្តិ ឈ្មោះថាញាណចរិយា សកទាគាមិមគ្គ ឈ្មោះថាញាណចរិយា សកទាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អនាគាមិមគ្គ ឈ្មោះថាញាណចរិយា អនាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អរហត្តមគ្គ ឈ្មោះថាញាណចរិយា អរហត្តផលសមាបត្តិ ឈ្មោះថាញាណចរិយា នេះញាណចរិយា ១៦។

[២២៤] សំនួរត្រង់ពាក្យថា សមាធិចរិយា ៩ តើសមាធិចរិយា ៩ ដូចម្ដេច។ បឋមជ្ឈាន ឈ្មោះថាសមាធិចរិយា ទុតិយជ្ឈាន ឈ្មោះថាសមាធិចរិយា តតិយជ្ឈាន ឈ្មោះថាសមាធិចរិយា ចតុត្ថជ្ឈាន ឈ្មោះថាសមាធិចរិយា អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាសមាធិចរិយា វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវបឋមជ្ឈាន។បេ។ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះសមាធិចរិយា ៩។

[២២៥] ពាក្យថា សេចក្ដីស្ទាត់ អធិប្បាយថា សេចក្ដីស្ទាត់មាន ៥ យ៉ាង គឺសេចក្ដីស្ទាត់ក្នុងការនឹក ១ សេចក្តីស្ទាត់ក្នុងការចូល ១ សេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន ១ សេចក្ដីស្ទាត់ក្នុងការចេញ ១ សេចក្ដីស្ទាត់ក្នុងការពិចារណា ១។ បុគ្គលនឹកនូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់បឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការចូលមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចូល បុគ្គលអធិដ្ឋាននូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការអធិដ្ឋានមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន បុគ្គលចេញអំពីបឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការចេញមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចេញ បុគ្គលពិចារណានូវបឋមជ្ឈានដែលខ្លួនប្រាថា្នក្នុងទីណា ប្រាថា្នក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា បុគ្គលនឹកនូវទុតិយជ្ឈាន។បេ។ នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា។បេ។ បុគ្គលអធិដ្ឋានចេញ ពិចារណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា នេះឯង សេចក្ដីស្ទាត់ ៥ យ៉ាង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាគឺភាវៈនៃសេចក្ដីស្ទាត់ ព្រោះហេតុប្រកបដោយកម្លាំងទាំង ២ ផង ដោយការស្ងប់រម្ងាប់សង្ខារ ៣ ផង ដោយញាណចរិយា ១៦ ផង ដោយសមាធិចរិយា ៩ ផង ឈ្មោះថានិរោធសមាបត្តិញ្ញាណ។

(បរិនិព្ពានញាណនិទ្ទេស ទី៣៥)

(៣៥. បរិនិព្ពានញាណនិទ្ទេសោ)

[២២៦] បញ្ញាក្នុងការបង្អស់ នូវការប្រព្រឹត្តទៅ នៃកិលេស និងខន្ធ របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ តើដូចម្ដេច។ បុគ្គលដឹងខ្លួន ក្នុងលោកនេះ បង្អស់នូវការប្រព្រឹត្តទៅនៃកាមច្ឆន្ទៈដោយនេក្ខម្មៈ បង្អស់នូវការប្រព្រឹត្តទៅនៃព្យាបាទ ដោយអព្យាបាទ បង្អស់នូវការប្រព្រឹត្តទៅនៃថីនមិទ្ធៈ ដោយអាលោកសញ្ញា បង្អស់នូវការប្រព្រឹត្តទៅនៃឧទ្ធច្ចៈ ដោយអវិក្ខេបៈ បង្អស់នូវការប្រព្រឹត្តទៅនៃវិចិកិច្ឆា ដោយធម្មវវត្ថានៈ។បេ។ នៃអវិជ្ជា ដោយញាណ នៃអរតិ ដោយបាមុជ្ជៈ នៃនីវរណៈទាំងឡាយដោយបឋជ្ឈាន។បេ។ បង្អស់នូវការប្រព្រឹត្តទៅនៃកិលេសទាំងអស់ ដោយអរហត្តមគ្គ ម្យ៉ាងទៀត កាលបុគ្គលអ្នកដឹងខ្លួន និព្វានដោយអនុបាទិសេសនិព្វានធាតុ ការប្រព្រឹត្តទៅនៃចក្ខុនេះ រមែងអស់ទៅ ទាំងការប្រព្រឹត្តិដទៃនៃចក្ខុ ក៏មិនកើតឡើងដែរ ការប្រព្រឹត្តិទៅនៃសោតៈនេះ។បេ។ ការប្រព្រឹត្តិទៅនៃឃានៈ ការប្រព្រឹត្តិទៅនៃជិវ្ហា ការប្រព្រឹត្តិទៅនៃកាយ ការប្រព្រឹត្តិទៅនៃចិត្ត រមែងអស់ទៅ ទាំងការប្រព្រឹត្តិដទៃ នៃចិត្តក៏មិនកើតឡើងដែរ នេះឯងបញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅនៃកិលេស និងខន្ធ របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅនៃកិលេស របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ។

(សមសីសដ្ឋញាណនិទ្ទេស ទី៣៦)

(៣៦. សមសីសដ្ឋញាណនិទ្ទេសោ)

[២២៧] បញ្ញា គឺការមិនប្រាកដក្នុងការផ្ដិលផ្ដាច់ដោយប្រពៃនូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថាសមសីសដ្ឋញ្ញាណ តើដូចម្ដេច។

ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួកកុសលធម៌ ពួកអកុសលធម៌ ពួកអព្យាកតធម៌ ពួកកាមាវចរធម៌ ពួករូបាវចរធម៌ ពួកអរូបាវចរធម៌ ពួកអបរិយាបន្នធម៌។

[២២៨] ពាក្យថា ការផ្ដិលផ្ដាច់ដោយប្រពៃ អធិប្បាយថា បុគ្គលកាត់ផ្ដាច់ដោយប្រពៃនូវកាមច្ឆន្ទៈដោយនេក្ខម្មៈ កាត់ផ្ដាច់ដោយប្រពៃនូវព្យាបាទដោយអព្យាបាទ កាត់ផ្ដាច់ដោយប្រពៃនូវថីនមិទ្ធៈ ដោយអាលោកសញ្ញា កាត់ផ្ដាច់ដោយប្រពៃនូវឧទ្ធច្ចៈ ដោយអវិក្ខេបៈ កាត់ផ្ដាច់ដោយប្រពៃនូវវិចិកិច្ឆា ដោយធម្មវវត្ថានៈ កាត់ផ្ដាច់ដោយប្រពៃនូវអវិជ្ជា ដោយញាណ កាត់ផ្ដាច់ដោយប្រពៃនូវអរតិ ដោយបាមុជ្ជៈ កាត់ផ្ដាច់ដោយប្រពៃនូវពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ កាត់ផ្ដាច់ដោយប្រពៃនូវកិលេសទាំងពួង ដោយអរហត្តមគ្គ។

[២២៩] ពាក្យថា ការរំលត់ គឺបុគ្គលរំលត់នូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ រំលត់នូវព្យាបាទ ដោយអព្យាបាទ រំលត់នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា រំលត់នូវឧទ្ធច្ចៈ ដោយអវិក្ខេបៈ រំលត់នូវវិចិកិច្ឆា ដោយធម្មវវត្ថានៈ រំលត់នូវអវិជ្ជា ដោយញាណ រំលត់នូវអរតិ ដោយបាមុជ្ជៈ រំលត់នូវពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ រំលត់នូវពួកកិលេសទាំងពួង ដោយអរហត្តមគ្គ។

[២៣០] ពាក្យថា មិនប្រាកដ គឺកាលបុគ្គលបានស៊ប់នូវនេក្ខម្មៈ កាមច្ឆន្ទៈមិនប្រាកដ កាលបុគ្គលបានស៊ប់នូវអព្យាបាទ ព្យាបាទមិនប្រាកដ កាលបុគ្គលបានស៊ប់នូវអាលោកសញ្ញា ថីនមិទ្ធៈមិនប្រាកដ កាលបុគ្គលបានស៊ប់នូវអវិក្ខេបៈ ឧទ្ធច្ចៈ មិនប្រាកដ កាលបុគ្គលបានស៊ប់នូវធម្មវវត្ថានៈ វិចិកិច្ឆាមិនប្រាកដ កាលបុគ្គលបានស៊ប់នូវញាណ អវិជ្ជាមិនប្រាកដ កាលបុគ្គលបានស៊ប់នូវបាមុជ្ជៈ អរតិមិនប្រាកដ កាលបុគ្គលបានស៊ប់នូវបឋមជ្ឈាន ពួកនីវរណៈមិនប្រាកដ។បេ។ កាលបុគ្គលបានស៊ប់នូវអរហត្តមគ្គ ពួកកិលេសទាំងពួងមិនប្រាកដ។

[២៣១] ពាក្យថា ស្ងប់រម្ងាប់ សេចក្ដីថា នេក្ខម្មៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ព្យាបាទ អាលោកសញ្ញា ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ថីនមិទ្ធៈ អវិក្ខេបៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ឧទ្ធច្ចៈ ធម្មវវត្ថានៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់វិចិកិច្ឆា ញាណ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់អវិជ្ជា បាមុជ្ជៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់អរតិ បឋមជ្ឈាន ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់នីវរណៈ។បេ។ អរហត្តមគ្គ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់កិលេសទាំងពួង។

[២៣២] ពាក្យថា ជាប្រធាន14) សេចក្ដីថា ប្រធាន ១៣ យ៉ាង គឺតណ្ហា ជាប្រធានក្នុងបលិពោធ (ការរារាំងផ្លូវនិព្វាន) ១ មានះ ជាប្រធានក្នុងការជាប់ចំពាក់ ១ ទិដ្ឋិ ជាប្រធានក្នុងការស្ទាបអង្អែល ១ ឧទ្ធច្ចៈ ជាប្រធានក្នុងការរាយមាយ ១ អវិជ្ជា ជាប្រធានក្នុងសេចក្ដីសៅហ្មង ១ សទ្ធា ជាប្រធានក្នុងសេចក្ដីជឿស៊ប់ ១ វីរិយៈ ជាប្រធានក្នុងការផ្គងឡើង ១ សតិ ជាប្រធានក្នុងការប្រុងប្រយ័ត្ន ១ សមាធិ ជាប្រធានក្នុងការមិនរាយមាយ ១ បញ្ញា ជាប្រធានក្នុងការយល់ឃើញ ១ ជីវិតិន្រ្ទិយ ជាប្រធានក្នុងការប្រព្រឹត្តិ ១ វិមោក្ខ ជាប្រធានក្នុងគោចរ ១ និរោធ ជាប្រធានក្នុងសង្ខារ ១ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញា មិនប្រាកដក្នុងការផ្ដិលផ្ដាច់ដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថាសមសីសដ្ឋញ្ញាណ។

(សល្លេខដ្ឋញាណនិទ្ទេស ទី៣៧)

(៣៧. សល្លេខដ្ឋញាណនិទ្ទេសោ)

[២៣៣] បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ តើដូចម្ដេច។

ពាក្យថា ក្រាស់ សេចក្ដីថា ក្រាស់គឺរាគៈ ក្រាស់គឺទោសៈ ក្រាស់គឺមោហៈ ក្រាស់គឺកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង អភិសង្ខារទាំងពួង ភវគាមិកម្មទាំងពួង។

[២៣៤] ពាក្យថា ភាពផ្សេងៗ និងភាពតែមួយ គឺកាមច្ឆន្ទៈ ឈ្មោះថាភាពផ្សេងៗ នេក្ខម្មៈ ឈ្មោះថាភាពតែមួយ ព្យាបាទ ឈ្មោះថាភាពផ្សេងៗ អព្យាបាទ ឈ្មោះថាភាពតែមួយ ថីនមិទ្ធៈ ឈ្មោះថាភាពផ្សេងៗ អាលោកសញ្ញា ឈ្មោះថាភាពតែមួយ ឧទ្ធច្ចៈ ឈ្មោះថាភាពផ្សេងៗ អវិក្ខេបៈ ឈ្មោះថាភាពតែមួយ វិចិកិច្ឆា ឈ្មោះថាភាពផ្សេងៗ ធម្មវវត្ថានៈ ឈ្មោះថាភាពតែមួយ អវិជ្ជា ឈ្មោះថាភាពផ្សេងៗ ញាណ ឈ្មោះថាភាពតែមួយ អរតិ ឈ្មោះថាភាពផ្សេងៗ បាមុជ្ជៈ ឈ្មោះថាភាពតែមួយ នីវរណៈ ឈ្មោះថាភាពផ្សេងៗ បឋមជ្ឈាន ឈ្មោះថាភាពតែមួយ។បេ។ កិលេសទាំងពួង ឈ្មោះថាភាពផ្សេងៗ អរហត្តមគ្គ ឈ្មោះថាភាពតែមួយ។

[២៣៥] ពាក្យថា ភ្លើង សេចក្ដីថា ភ្លើង ៥ ភ្លើងគឺចរណៈ (ចរណតេជះ) ១ ភ្លើងគឺគុណ (គុណតេជះ) ១ ភ្លើងគឺប្រាជ្ញា (បញ្ញាតេជះ) ១ ភ្លើងគឺបុណ្យ (បុញ្ញតេជះ) ១ ភ្លើងគឺធម៌ (ធម្មតេជះ) ១ បុគ្គលលត់ភ្លើងគឺភាពទ្រុស្ដសីល ព្រោះដុតកំដៅដោយភ្លើងគឺចរណៈ លត់ភ្លើងគឺការមិនមានគុណ ព្រោះដុតកំដៅដោយភ្លើងគឺគុណ លត់ភ្លើងគឺការមិនមានប្រាជ្ញា ព្រោះដុតកំដៅដោយភ្លើងគឺបញ្ញា លត់ភ្លើងគឺឥតបុណ្យ ព្រោះដុតកំដៅដោយភ្លើងគឺបុណ្យ លត់ភ្លើងគឺអធម៌ ព្រោះដុតកំដៅដោយភ្លើងគឺធម៌។

[២៣៦] ពាក្យថា ផូរផង់ សេចក្ដីថា កាមច្ឆន្ទៈ ឈ្មោះថាមិនផូរផង់ នេក្ខម្មៈ ឈ្មោះថាផូរផង់ ព្យាបាទៈ ឈ្មោះថាមិនផូរផង់ ថីនមិទ្ធៈ ឈ្មោះថាមិនផូរផង់ អាលោកសញ្ញា ឈ្មោះថាផូរផង់ ឧទ្ធច្ចៈ ឈ្មោះថាមិនផូរផង់ អវិក្ខេបៈ ឈ្មោះថាផូរផង់ វិចិកិច្ឆា ឈ្មោះថាមិនផូរផង់ ធម្មវវត្ថានៈ ឈ្មោះថាផូរផង់ អវិជ្ជា ឈ្មោះថាមិនផូរផង់ ញាណ ឈ្មោះថាផូរផង់ អរតិ ឈ្មោះថាមិនផូរផង់ បាមុជ្ជៈ ឈ្មោះថាផូរផង់ នីវរណៈ ឈ្មោះថាមិនផូរផង់ បឋមជ្ឈាន ឈ្មោះថាផូរផង់។បេ។ កិលេសទាំងពួង ឈ្មោះថាមិនផូរផង់ អរហត្តមគ្គ ឈ្មោះថាផូរផង់ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការរំលត់ភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថាសល្លេខដ្ឋញ្ញាណ។

(វីរិយារម្ភញាណនិទ្ទេស ៣៨)

(៣៨. វីរិយារម្ភញាណនិទ្ទេសោ)

[២៣៧] បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ តើដូចម្ដេច។ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីមិនឲ្យកើតនូវអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីបង្កើតនូវកុសលធម៌ដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីតាំងនៅ មិនឲ្យវិនាស ឲ្យចម្រើនទូលំទូលាយ ឲ្យចម្រើនពេញលេញ នូវកុសលធម៌ដែលកើតឡើងហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។

[២៣៨] បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីមិនបង្កើតនូវកាមច្ឆន្ទៈ ដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីលះបង់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីបង្កើតនូវនេក្ខម្មៈ ដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីតាំងនៅ មិនឲ្យវិនាស ឲ្យចម្រើន។បេ។ ឲ្យពេញលេញនូវនេក្ខម្មៈ ដែលកើតឡើងហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។បេ។ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីមិនបង្កើតនូវកិលេសទាំពួងដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីលះបង់នូវកិលេសទាំងពួងដែលកើតឡើងហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។បេ។ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីបង្កើតនូវអរហត្តមគ្គដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីតាំងនៅ មិនឲ្យវិនាស ឲ្យចម្រើនទូលំទូលាយ ឲ្យចម្រើនពេញលេញ នូវអរហត្តមគ្គ ដែលកើតហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។

(អត្ថសន្ទស្សនញាណនិទ្ទេស ទី៣៩)

(៣៩. អត្ថសន្ទស្សនញាណនិទ្ទេសោ)

[២៣៩] បញ្ញាគឺការប្រកាសន៍ នូវធម៌ផ្សេងៗ ឈ្មោះថាអត្ថសន្ទស្សនញ្ញាណ តើដូចម្ដេច។ ឈ្មោះថាធម៌ផ្សេងៗ បានដល់ ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួកកុសលធម៌ ពួកអកុសលធម៌ ពួកអព្យាកតធម៌ ពួកកាមាវចរធម៌ ពួករូបាវចរធម៌ ពួកអរូបាវចរធម៌ ពួកអបរិយាបន្នធម៌។

[២៤០] ពាក្យថា ប្រកាសន៍ គឺប្រកាសនូវរូប ថាមិនទៀង ប្រកាសនូវរូប ថាជាទុក្ខ ប្រកាសនូវរូប ថាមិនមែនខ្លួន ប្រកាសនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវជរាមរណៈ ថាមិនទៀង ប្រកាសនូវជរាមរណៈ ថាជាទុក្ខ ប្រកាសនូវជរាមរណៈថា មិនមែនខ្លួន។

[២៤១] ពាក្យថា អត្ថសន្ទស្សនៈ (ការឃើញច្បាស់នូវអត្ថ) គឺបុគ្គលកាលលះបង់កាមច្ឆន្ទៈ រមែងឃើញច្បាស់នូវអត្ថនៃនេក្ខម្មៈ កាលលះបង់ព្យាបាទ រមែងឃើញច្បាស់ នូវអត្ថនៃអព្យាបាទ កាលលះបង់ថីនមិទ្ធៈ រមែងឃើញច្បាស់នូវអត្ថនៃអាលោកសញ្ញា កាលលះបង់ឧទ្ធច្ចៈ រមែងឃើញច្បាស់នូវអត្ថនៃអវិក្ខេបៈ កាលលះបង់វិចិកិច្ឆា រមែងឃើញច្បាស់នូវអត្ថនៃធម្មវវត្ថានៈ កាលលះបង់អវិជ្ជា រមែងឃើញច្បាស់នូវអត្ថនៃញាណ កាលលះបង់អរតិ រមែងឃើញច្បាស់នូវអត្ថនៃបាមុជ្ជៈ កាលលះបង់នីវរណៈ រមែងឃើញច្បាស់នូវអត្ថនៃបឋមជ្ឈាន។បេ។ កាលលះបង់កិលេសទាំងពួង រមែងឃើញច្បាស់នូវអត្ថនៃអរហត្តមគ្គ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាគឺការប្រកាសន៍នូវធម៌ផ្សេងៗ ឈ្មោះថាអត្ថសន្ទស្សនញ្ញាណ។

(ទស្សនវិសុទ្ធិញាណនិទ្ទេស ទី៤០)

(៤០. ទស្សនវិសុទ្ធិញាណនិទ្ទេសោ)

[២៤២] បញ្ញាក្នុងការត្រាស់ដឹងនូវការសង្គ្រោះធម៌ទាំងពួងឲ្យមកតែមួយ នូវកិលេសមានភាពផ្សេងៗ និងគុណមានភាពតែមួយ ឈ្មោះថាទស្សនវិសុទ្ធិញ្ញាណ តើដូចម្ដេច។ ឈ្មោះថា ធម៌ទាំងពួង បានដល់ខន្ធ ៥។បេ។ ពួកអបរិយាបន្នធម៌។

ពាក្យថា សង្គ្រោះឲ្យមកតែមួយ គឺធម៌ទាំងពួង លោករួបរួមមកតែមួយវិញ ដោយអាការ ១២ គឺ ដោយអត្ថថាពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាចាក់ធ្លុះ ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថថាកំណត់ដឹង ១ ដោយអត្ថថាទ្រទ្រង់ ១ ដោយអត្ថថាជាធាតុ ១ ដោយអត្ថថាដឹង ១ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាពាល់ត្រូវ ១ ដោយអត្ថថាត្រាស់ដឹង ១ នេះធម៌ទាំងពួង លោករួបរួមមកតែមួយ ដោយអាការ ១២។

ពាក្យថា កិលេសមានភាពផ្សេងៗ និងគុណមានភាពតែមួយ គឺកាមច្ឆន្ទៈ ឈ្មោះថាភាពផ្សេងៗ នេក្ខម្មៈ ឈ្មោះថាភាពតែមួយ។បេ។ កិលេសទាំងពួង ឈ្មោះថាភាពផ្សេងៗ អរហត្តមគ្គ ឈ្មោះថាភាពតែមួយ។

ពាក្យថា ការត្រាស់ដឹង គឺត្រាស់ដឹងទុក្ខសច្ច ជាបរិញ្ញាបដិវេធ ត្រាស់ដឹងសមុទយសច្ច ជាបហានប្បដិវេធ ត្រាស់ដឹងនិរោធសច្ច ជាសច្ឆិកិរិយាបដិវេធ ត្រាស់ដឹងមគ្គសច្ច ជាភាវនាបដិវេធ។

ពាក្យថា ទស្សនវិសុទ្ធិ គឺ ទស្សនៈ (ការឃើញ) រមែងស្អាត ក្នុងខណៈនៃសោតាបត្តិមគ្គ ទស្សនៈស្អាតវីសេសហើយ ក្នុងខណៈនៃសោតាបត្តិផល ទស្សនៈកំពុងស្អាត ក្នុងខណៈនៃសកទាគាមិមគ្គ ទស្សនៈស្អាតវិសេសហើយ ក្នុងខណៈនៃសកទាគាមិផល ទស្សនៈកំពុងស្អាត ក្នុងខណៈនៃអនាគាមិមគ្គ ទស្សនៈស្អាតវិសេសហើយ ក្នុងខណៈនៃអនាគាមិផល ទស្សនៈកំពុងស្អាត ក្នុងខណៈនៃអរហត្តមគ្គ ទស្សនៈស្អាតវិសេសហើយ ក្នុងខណៈនៃអរហត្តផល ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការត្រាស់ដឹងនូវការសង្គ្រោះនូវធម៌ទាំងពួងឲ្យមកតែមួយ នូវកិលេសមានភាពផ្សេងៗ និងគុណមានភាពតែមួយ ឈ្មោះថាទស្សនវិសុទ្ធិញ្ញាណ។

(ខន្តិញាណនិទ្ទេស ទី៤១)

(៤១. ខន្តិញាណនិទ្ទេសោ)

[២៤៣] បញ្ញា ព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ តើដូចម្ដេច។ បុគ្គលដឹងច្បាស់រូបថាមិនទៀង ដឹងច្បាស់រូបថាជាទុក្ខ ដឹងច្បាស់រូបថាជាអនត្តា រូបណាៗ ដែលបុគ្គលដឹងច្បាស់ហើយ រូបនោះៗ គួរ (ជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ បុគ្គលដឹងច្បាស់ នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ថាមិនទៀង ដឹងច្បាស់ជរាមរណៈ ថាជាទុក្ខ ដឹងច្បាស់ជរាមរណៈ ថាជាអនត្តា ជរាមរណៈណាៗ ដែលបុគ្គលដឹងច្បាស់ ជរាមរណៈនោះៗ គួរ (ជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ។

(បរិយោគាហណញាណនិទ្ទេស ទី៤២)

(៤២. បរិយោគាហណញាណនិទ្ទេសោ)

[២៤៤] បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ តើដូចម្ដេច។ បុគ្គលពាល់ត្រូវនូវរូប ថាមិនទៀង ពាល់ត្រូវនូវរូបថាជាទុក្ខ ពាល់ត្រូវនូវរូបថាជាអនត្តា ពាល់ត្រូវនូវរូបណាៗ ស្ទង់នូវរូបនោះៗ (ឃើញថាជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះសេចក្ដីពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ បុគ្គលពាល់ត្រូវ នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ថាមិនទៀង ថាជាទុក្ខ ថាជាអនត្តា ពាល់ត្រូវនូវជរាមរណៈណាៗ ស្ទង់នូវជរាមរណៈនោះៗ (ឃើញថាជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ។

(បទេសវិហារញាណនិទ្ទេស ទី៤៣)

(៤៣. បទេសវិហារញាណនិទ្ទេសោ)

[២៤៥] បញ្ញាក្នុងការប្រមូល ឈ្មោះថាបទេសវិហារញ្ញាណ តើដូចម្ដេច។ វេទនា ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះមិច្ឆាសង្កប្បៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាសង្កប្បៈជាបច្ច័យក៏មាន វេទនា ព្រោះសម្មាសង្កប្បៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវសម្មាសង្កប្ប ជាបច្ច័យក៏មាន។បេ។ វេទនា ព្រោះមិច្ឆាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះសម្មាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះរម្ងាប់នូវសម្មាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះឆន្ទៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវឆន្ទៈជាបច្ច័យក៏មាន វេទនា ព្រោះវិតក្កៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវវិតក្កៈជាបច្ច័យក៏មាន វេទនា ព្រោះសញ្ញាជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវសញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនស្ងប់ វិតក្កៈមិនស្ងប់ សញ្ញាមិនស្ងប់ វេទនា ព្រោះឆន្ទៈជាដើម មិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ តែវិតក្កៈមិនស្ងប់ សញ្ញាមិនស្ងប់ វេទនា ព្រោះវិតក្កៈ និងសញ្ញាមិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ វិតក្កៈស្ងប់ តែសញ្ញាមិនស្ងប់ វេទនា ព្រោះសញ្ញាមិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ វិតក្កៈស្ងប់ សញ្ញាស្ងប់ វេទនា មិនមាន ព្រោះឆន្ទៈជាដើមស្ងប់នោះជាបច្ច័យក៏មាន សេចក្ដីព្យាយាម ដើម្បីសម្រេចអរហត្តដែលមិនទាន់សម្រេច នាកាលឋានៈគឺអរហត្តនោះសម្រេចហើយ វេទនា ព្រោះបច្ច័យនៃព្រះអរហត្តនោះក៏មាន ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការប្រមូល ឈ្មោះថាបទេសវិហារញ្ញាណ។

(ឆវិវដ្ដញាណនិទ្ទេស ទី៤៤-៤៩)

(៤៤-៤៩. ឆវិវដ្ដញាណនិទ្ទេសោ)

[២៤៦] បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្តញ្ញាណ តើដូចម្ដេច។ បញ្ញាព្រោះមាននេក្ខម្មៈជាអធិបតី រមៀលចេញចាកកាមច្ឆន្ទសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ បញ្ញាព្រោះការមិនមានព្យាបាទជាអធិបតី រមៀលចេញចាកព្យាបាទសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ បញ្ញាព្រោះមានអាលោកសញ្ញាជាអធិបតី រមៀលចេញចាកថីនមិទ្ធសញ្ញា ហេតុនោះ បញ្ញា ព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ បញ្ញាព្រោះមានអវិក្ខេបៈជាអធិបតី រមៀលចេញចាកឧទ្ធច្ចសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្តញ្ញាណ បញ្ញាព្រោះមានធម្មវវត្ថានជាអធិបតី រមៀលចេញចាកវិចិកិច្ឆាសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្តញ្ញាណ បញ្ញាព្រោះមានញាណជាអធិបតី រមៀលចេញចាកអវិជ្ជាសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ បញ្ញាព្រោះមានបាមុជ្ជៈជាអធិបតី រមៀលចេញចាកអរតិសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ បញ្ញាព្រោះមានបឋមជ្ឈានជាអធិបតី រមៀលចេញចាកនីវរណសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ។បេ។ បញ្ញាព្រោះមានអរហត្តមគ្គជាអធិបតី រមៀលចេញចាកសព្វកិលេសសញ្ញា ហេតុនោះ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថាសញ្ញាវិវដ្ដញ្ញាណ។

[២៤៧] បញ្ញា ក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ តើដូចម្ដេច។ កាមឆន្ទៈឈ្មោះថាភាពផ្សេងៗ នេក្ខម្មៈ ឈ្មោះថាភាពតែមួយ កាលបុគ្គលត្រិះរិះនូវនេក្ខម្មៈដែលជាភាពតែមួយ ចិត្តរមែងរមៀលចាកកាមឆន្ទៈ ហេតុនោះ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ ព្យាបាទ ឈ្មោះថាភាពផ្សេងៗ អព្យាបាទ ឈ្មោះថាភាពតែមួយ កាលបុគ្គលត្រិះរិះនូវអព្យាបាទ ដែលជាភាពតែមួយ ចិត្តរមែងរមៀលចាកព្យាបាទ ហេតុនោះ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ ថីនមិទ្ធៈ ឈ្មោះថាភាពផ្សេងៗ អាលោកសញ្ញា ឈ្មោះថាភាពតែមួយ កាលបុគ្គលត្រិះរិះនូវអាលោកសញ្ញា ដែលជាភាពតែមួយ ចិត្តរមែងរមៀលចេញចាកថីនមិទ្ធៈ ហេតុនោះ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ។បេ។ កិលេសទាំងពួង ឈ្មោះថាភាពផ្សេងៗ អរហត្តមគ្គ ឈ្មោះថាភាពតែមួយ កាលបុគ្គលត្រិះរិះនូវអរហត្តមគ្គដែលជាភាពតែមួយ ចិត្តរមៀលចេញចាកកិលេសទាំងពួង ហេតុនោះ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថាចេតោវិវដ្ដញ្ញាណ។

[២៤៨] បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ តើដូចម្ដេច។ បុគ្គលកាលលះនូវកាមច្ឆន្ទៈ តែងអធិដ្ឋានចិត្តដោយអំណាចនេក្ខម្មៈ ហេតុនោះ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ បុគ្គលកាលលះបង់នូវព្យាបាទ តែងអធិដ្ឋានចិត្តដោយអំណាចអព្យាបាទ ហេតុនោះ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ បុគ្គលកាលលះនូវថីនមិទ្ធៈ តែងអធិដ្ឋានចិត្ត ដោយអំណាចអាលោកសញ្ញា ហេតុនោះ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ។បេ។ បុគ្គលកាលលះនូវកិលេសទាំងអស់ តែងអធិដ្ឋានចិត្ត ដោយអំណាចអរហត្តមគ្គ ហេតុនោះ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថាចិត្តវិវដ្ដញ្ញាណ។

[២៤៩] បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថាញាណវិវដ្ដញ្ញាណ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ ឃើញច្បាស់តាមពិតថា ចក្ខុសូន្យចាកខ្លួន ចាកវត្ថុជារបស់ខ្លួន ចាកការទៀងទាត់ ចាកការឋិតថេរ ចាកការប្រាកដ ឬចាករបស់ដែលមិនមានការប្រែប្រួលជាធម្មតា ញាណក៏រមៀលចេញចាកសេចក្ដីប្រកាន់ស្អិតនូវកាម ហេតុនោះ បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថាញាណវិវដ្ដញ្ញាណ កាលបុគ្គលដឹងច្បាស់ ឃើញច្បាស់តាមពិតថា ត្រចៀកសូន្យ។បេ។ ច្រមុះសូន្យ អណ្ដាតសូន្យ កាយសូន្យ ចិត្តសូន្យ ចាកខ្លួន ចាកវត្ថុជារបស់ខ្លួន ចាកការទៀងទាត់ ចាកការឋិតថេរ ចាកការប្រាកដ ឬចាករបស់ដែលមិនប្រែប្រួលជាធម្មតា ញាណក៏រមៀលចេញចាកសេចក្ដីប្រកាន់ស្អិតនូវកាម ហេតុនោះ បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថាញាណវិវដ្ដញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថាញាណវិវដ្ដញ្ញាណ។

[២៥០] បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ តើដូចម្ដេច។ បុគ្គលលះបង់កាមច្ឆន្ទៈ ដោយនេក្ខម្មៈ ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ បុគ្គលលះបង់ព្យាបាទដោយអព្យាបាទ ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ បុគ្គលលះបង់ថីនមិទ្ធៈ ដោយអាលោកសញ្ញា ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ បុគ្គលលះបង់ឧទ្ធច្ចៈដោយអវិក្ខេបៈ ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ បុគ្គលលះបង់វិចិកិច្ឆាដោយធម្មវវត្ថានៈ ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ។បេ។ បុគ្គលលះបង់កិលេសទាំងអស់ដោយអរហត្តមគ្គ ហេតុនោះ បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការលះបង់ ឈ្មោះថាវិមោក្ខវិវដ្ដញ្ញាណ។

[២៥១] បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថា សច្ចវិវដ្ដញាណ តើដូចម្ដេច។ បុគ្គលកាលកំណត់នូវអត្ថថាបៀតបៀន អត្ថថាប្រជុំតាក់តែង អត្ថថាក្ដៅសព្វ អត្ថថាប្រែប្រួលនៃទុក្ខសច្ច រមែងត្រឡប់ (ចាកកាម) ហេតុនោះ បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ បុគ្គលកាលលះបង់នូវអត្ថថាប្រមូលមក អត្ថថានិទាន អត្ថថាប្រកបព្រម អត្ថថាជាប់ចំពាក់ នៃសមុទយសច្ច រមែងត្រឡប់ (ចាកកម្ម) ហេតុនោះ បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ បុគ្គលកាលធ្វើឲ្យជាក់ច្បាស់នូវអត្ថថារលាស់ចេញ អត្ថថាស្ងប់ស្ងាត់ អត្ថថាមិនមានបច្ច័យតាក់តែង អត្ថថាអមតៈ នៃនិរោធសច្ច រមែងត្រឡប់ (ចាកកាម) ហេតុនោះ បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ បុគ្គលកាលចម្រើននូវអត្ថថាចេញទៅ អត្ថថាជាហេតុ អត្ថថាឃើញ អត្ថថាភាពជាអធិបតី នៃមគ្គសច្ច រមែងត្រឡប់ (ចាកកាម) ហេតុនោះ បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ (វិវដ្ដបុគ្គល មាន ៦ គឺ) សញ្ញាវិវដ្ដបុគ្គល ១ ចេតោវិវដ្ដបុគ្គល ១ ចិត្តវិវដ្ដបុគ្គល ១ ញាណវិវដ្ដបុគ្គល ១ វិមោក្ខវិវដ្ដបុគ្គល ១ សច្ចវិវដ្ដបុគ្គល ១។ បុគ្គលណាកាលដឹងច្បាស់ រមៀលចេញ (ចាកកិលេសទាំងពួង) បុគ្គលនោះ ឈ្មោះថាសញ្ញាវិវដ្ដបុគ្គល បុគ្គលណាកាលត្រិះរិះ រមៀលចេញ (ចាកកាមច្ឆន្ទៈ) បុគ្គលនោះ ឈ្មោះថាចេតោវិវដ្ដបុគ្គល បុគ្គលណាកាលដឹងវិសេស រមៀល (ចាកកិលេស) បុគ្គលនោះ ឈ្មោះថាចិត្តវិវដ្ដបុគ្គល បុគ្គលណាកាលធ្វើនូវញាណ រមៀលចេញ (ចាកសេចក្ដីប្រកាន់នូវកាម) បុគ្គលនោះ ឈ្មោះថាញាណវិវដ្ដបុគ្គល បុគ្គលណាកាលលះបង់ រមៀលចេញ (ចាកកិលេស) បុគ្គលនោះ ឈ្មោះថាវិមោក្ខវិវដ្ដបុគ្គល បុគ្គលណាតាំងនៅក្នុងសេចក្ដីពិត រមៀលចេញ (ចាកកាម) បុគ្គលនោះ ឈ្មោះថាសច្ចវិវដ្ដបុគ្គល។

[២៥២] សញ្ញាវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា ចេតោវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ ចេតោវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា ចិត្តវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ ចិត្តវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា ញាណវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ ញាណវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា វិមោក្ខវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ វិមោក្ខវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល វិមោក្ខវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សច្ចវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សច្ចវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល វិមោក្ខវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ។

(ឥទ្ធិវិធញាណនិទ្ទេស ទី៥០)

(៥០. ឥទ្ធិវិធញាណនិទ្ទេសោ)

[២៥៣] បញ្ញាក្នុងអត្ថថាសម្រេច ដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា15) និងលហុសញ្ញា16) ព្រោះការកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថាឥទ្ធិវិធញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ដែលប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយវីរិយសមាធិ។បេ។ ចិត្តសមាធិ។បេ។ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះលុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះហើយ ក៏បញ្ចូលកាយក្នុងចិត្តខ្លះ បញ្ចូលចិត្តក្នុងកាយខ្លះ បង្អោនចិត្តដោយអំណាចនៃកាយខ្លះ បង្អោនកាយដោយអំណាចនៃចិត្តខ្លះ អធិដ្ឋានចិត្តដោយអំណាចនៃកាយខ្លះ អធិដ្ឋានកាយ ដោយអំណាចនៃចិត្តខ្លះ លុះបង្អោនចិត្ត ដោយអំណាចនៃកាយ បង្អោនកាយដោយអំណាចនៃចិត្ត អធិដ្ឋានចិត្តដោយអំណាចនៃកាយ អធិដ្ឋានកាយដោយអំណាចនៃចិត្តហើយ ក៏បញ្ចូលនូវសុខសញ្ញា និងលហុសញ្ញាទៅក្នុងកាយ ភិក្ខុនោះ មានចិត្តអប់រំ បរិសុទ្ធ ផូរផង់ ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងឥទ្ធិវិធញ្ញាណ ភិក្ខុនោះ តែងបានសោយនូវចំណែកនៃឫទ្ធិច្រើនយ៉ាង គឺធ្វើមនុស្សតែមួយរូប ឲ្យទៅជាច្រើនរូបក៏បានខ្លះ ធ្វើមនុស្សច្រើនរូប ឲ្យទៅជាមួយរូបក៏បានខ្លះ ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំ មិនទើសទាក់ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ និងងើបឡើងក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន ទៅទាំងភ្នែនឰដ៏អាកាសក៏បាន ដូចជាសត្វស្លាប អាចចាប់ស្ទាបអង្អែលព្រះចន្ទនិងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ ដែលមានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយរហូតទៅទល់នឹងព្រហ្មលោកក៏បាន ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាសម្រេច ដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះការកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថាឥទ្ធិវិធញ្ញាណ។

(សោតធាតុវិសុទ្ធិញាណនិទ្ទេស ទី៥១)

(៥១. សោតធាតុវិសុទ្ធិញាណនិទ្ទេសោ)

[២៥៤] បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្ត មានភាពផ្សេងគ្នា និងមានភាពតែមួយ ដោយអំណាចនៃការផ្សាយទៅនៃវិតក្កៈ ឈ្មោះថាសោតធាតុវិសុទ្ធិញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយឆន្ទសមាធិ វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះ អប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះ លុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះហើយ រមែងធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទីឆ្ងាយក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទីជិតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ដែលគ្រោតគ្រាតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងដែលល្អិតល្អន់ក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ដែលល្អិតក្រៃលែងក៏បាន ធ្វើទុកក្នុងចិត្ត នូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងកើតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងលិចក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងជើងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសខាងត្បូងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសបន្ទាប់ទិសខាងកើតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងលិចក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងជើងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងត្បូងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងក្រោមក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងលើក៏បាន ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធផូរផង់ ដូច្នោះហើយ តែងបង្អោន បន្ទន់ចិត្តទៅ ក្នុងសោតធាតុវិសុទ្ធិញ្ញាណ ភិក្ខុនោះរមែងស្ដាប់ឮនូវសំឡេង ២ យ៉ាង គឺសំឡេងជាទិព្វ ១ សំឡេងជារបស់មនុស្ស ១ ទាំងឆ្ងាយទាំងជិត ដោយសោតធាតុដូចជាទិព្វដ៏ស្អាត កន្លងនូវសោតធាតុនៃមនុស្ស (សាមញ្ញ) ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្តមានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃការផ្សាយនូវវិតក្កៈ ឈ្មោះថាសោតធាតុវិសុទ្ធិញ្ញាណ។

(ចេតោបរិយញាណនិទ្ទេស ទី៥២)

(៥២. ចេតោបរិយញាណនិទ្ទេសោ)

[២៥៥] បញ្ញាក្នុងការស្ទង់នូវការត្រាច់ទៅនៃវិញ្ញាណ មានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃបសាទ របស់ឥន្រ្ទិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣17) ឈ្មោះថាចេតោបរិយញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយវីរិយសមាធិ។បេ។ ចិត្តសមាធិ។បេ។ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះ អប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះ លុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះហើយ រមែងដឹងយ៉ាងនេះថា រូបនេះ កើតឡើងដោយសោមនស្សិន្រ្ទិយ រូបនេះ កើតឡើងដោយទោមនស្សិន្រ្ទិយ រូបនេះ កើតឡើងដោយឧបេក្ខិន្រ្ទិយ ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធ ផូរផង់ ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹងនូវចិត្តរបស់សត្វដទៃរបស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន ដឹងនូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈផង ដឹងនូវចិត្តដែលប្រាសចាករាគៈ ថាចិត្តប្រាសចាករាគៈផង ដឹងនូវចិត្តដែលប្រកបដោយទោសៈ ថាចិត្តប្រកបដោយទោសៈផង ដឹងនូវចិត្តដែលប្រាសចាកទោសៈផង ដឹងនូវចិត្តដែលប្រកបដោយមោហៈផង ដឹងនូវចិត្តដែលប្រាសចាកមោហៈផង នូវចិត្តដែលរួញរាផង នូវចិត្តដែលរាយមាយផង នូវចិត្តដែលជាមហគ្គតៈ គឺចិត្តដល់ភាពធំ (បានដល់រូបាវចរ និងអរូបាវចរ) ផង នូវចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរផង នូវចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរផង នូវចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរផង នូវចិត្តដែលតាំងមាំផង នូវចិត្តដែលមិនបានតាំងមាំផង នូវចិត្តដែលរួចស្រឡះផង នូវចិត្តដែលមិនរួចស្រឡះផង នូវចិត្តដែលចុះស៊ប់ផង នូវចិត្តដែលមិនចុះស៊ប់ ថាចិត្តមិនចុះស៊ប់ផង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការស្ទង់នូវការត្រាច់ទៅនៃវិញ្ញាណមានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃបសាទរបស់ឥន្ទ្រិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣ ឈ្មោះថាចេតោបរិយញ្ញាណ។

(បុព្ពេនិវាសានុស្សតិញាណនិទ្ទេស ទី៥៣)

(៥៣. បុព្ពេនិវាសានុស្សតិញាណនិទ្ទេសោ)

[២៥៦] បញ្ញាក្នុងការស្ទង់នូវធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅព្រោះបច្ច័យ ដោយអំណាចនៃការផ្សាយទៅនៃកម្ម ដែលមានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថាបុពេ្វនិវាសានុស្សតិញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ (ចម្រើននូវឥទ្ធិបាទ) ប្រកបដោយឆន្ទៈសមាធិ។បេ។ លុះធ្វើចិត្តឲ្យទន់ គួរដល់កម្មហើយ រមែងដឹងយ៉ាងនេះថា កាលបើធម្មជាតិនេះមាន ធម្មជាតិនោះ ក៏មានដែរ ព្រោះតែធម្មជាតិនេះកើតឡើង ទើបធម្មជាតិនុ៎ះកើតឡើងដែរ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីលំបាកកាយ លំបាកចិត្ត និងសេចក្ដីតានតឹងចិត្ត ក៏កើតមានព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធ ផូរផង់ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងបុពេ្វនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹកឃើញនូវបុពេ្វនិវាសច្រើនយ៉ាង គឺរលឹកឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់ជាតិខ្លះ មួយសែនជាតិខ្លះ អស់សំវដ្ដកប្បដ៏ច្រើនខ្លះ វិវដ្ដកប្បដ៏ច្រើនខ្លះ អស់សំវដ្ដវិវដ្ដកប្បដ៏ច្រើនខ្លះ ថាអាត្មាអញកើតហើយ ក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បាននូវសុខ និងទុក្ខយ៉ាងនេះ មានទីបំផុតអាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកទីនោះ បានទៅកើតក្នុងទីឯណោះ កាលដែលកើតក្នុងទីនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បាននូវសុខ និងទុក្ខយ៉ាងនេះ មានទីបំផុតអាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកទីនោះ ទើបមកកើតក្នុងទីនេះ (ភិក្ខុនោះ) រមែងរលឹកឃើញនូវបុពេ្វនិវាសច្រើនយ៉ាង ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការស្ទង់នូវធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅព្រោះបច្ច័យ ដោយអំណាចនៃការផ្សាយទៅនៃកម្ម មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថាបុពេ្វនិវាសានុស្សតិញ្ញាណ។

(ទិព្ពចក្ខុញាណនិទ្ទេស ទី៥៤)

(៥៤. ទិព្ពចក្ខុញាណនិទ្ទេសោ)

[២៥៧] បញ្ញាក្នុងអត្ថថាឃើញនូវរូបនិមិត្ត មានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថាទិព្វចក្ខុញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទប្រកបដោយវីរិយសមាធិ។បេ។ ចិត្តសមាធិ។បេ។ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះ រមែងអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះ លុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះហើយ ទើបធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា អធិដ្ឋាននូវទិវាសញ្ញា (សេចក្ដីសំគាល់ក្នុងពេលថ្ងៃ) ថា ក្នុងវេលាថ្ងៃយ៉ាងណា ក្នុងវេលាយប់ ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ (ភិក្ខុនោះ) មានចិត្តបើកហើយ ឥតមានកិលេសរួបរឹត រមែងចម្រើននូវចិត្តដែលប្រកបដោយពន្លឺបាន ភិក្ខុនោះ មានចិត្តអប់រំ បរិសុទ្ធផូរផង់ ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្ត ទៅក្នុងសត្តានំចុតូបបាតញ្ញាណ ភិក្ខុនោះ មានទិព្វចក្ខុដ៏ស្អាត បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សសាមញ្ញ រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើត ថោកទាប ឧត្តម មានរូបល្អ រូបអាក្រក់ ទៅកាន់សុគតិ ទៅកាន់ទុគ្គតិ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមយថាកម្មថា ឱហ្ន៎ ពួកសត្វដ៏ចម្រើននេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្ដីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងពួកដ៏សត្វចម្រើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវសមាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្ដីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សសាមញ្ញ រមែងឃើញនូវពួកសត្វដែលកំពុងច្យុត កំពុងកើត ថោកទាប ឧត្តម មានរូបល្អ រូបអាក្រក់ ទៅកាន់សុគតិ ទៅកាន់ទុគ្គតិ រមែងដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្ម យ៉ាងនេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាឃើញនូវរូបនិមិត្ត មានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថាទិព្វចក្ខុញ្ញាណ។

(អាសវក្ខយញាណនិទ្ទេស ទី៥៥)

(៥៥. អាសវក្ខយញាណនិទ្ទេសោ)

[២៥៨] បញ្ញាដែលស្ទាត់ជំនាញ នៃឥន្ទ្រិយទាំង ៣ ដោយអាការ ៦៤ ឈ្មោះថា អាសវក្ខយញ្ញាណ តើដូចម្ដេច។

ឥន្រ្ទិយ ៣ តើអ្វីខ្លះ។ អនញ្ញាតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១។

អនញ្ញាតញ្ញស្សាមីតិន្រ្ទិយ ដល់នូវឋាន18) ប៉ុន្មានយ៉ាង អញ្ញិន្រ្ទិយ ដល់នូវឋានប៉ុន្មានយ៉ាង អញ្ញាតាវិន្រ្ទិយ ដល់នូវឋានប៉ុន្មានយ៉ាង។ អនញ្ញាតញ្ញស្សាមីតិន្រ្ទិយ ដល់នូវឋានមួយ គឺសោតាបត្តិមគ្គ អញ្ញិន្រ្ទិយ ដល់នូវឋាន ៦ គឺសោតាបត្តិផល ១ សកទាគាមិមគ្គ ១ សកទាគាមិផល ១ អនាគាមិមគ្គ ១ អនាគាមិផល ១ អរហត្តមគ្គ ១ អញ្ញាតាវិន្រ្ទិយ ដល់នូវឋានមួយ គឺ អរហត្តផល។

[២៥៩] ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្រ្ទិយ មានសទ្ធិន្រ្ទិយ ដែលមានការជឿស៊ប់ជាបរិវារ មានវីរិយិន្រ្ទិយ ដែលមានការផ្គងឡើង ជាបរិវារ មានសតិន្រ្ទិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្រ្ទិយ ដែលមានការមិនរាយមាយ ជាបរិវារ មានបញ្ញិន្រ្ទិយ ដែលមានការឃើញជាបរិវារ មានមនិន្រ្ទិយ ដែលមានការដឹងច្បាស់ជាបរិវារ មានសោមនស្សិន្រ្ទិយ ដែលមានការសើមជ្រាយជាបរិវារ មានជីវិតិន្រ្ទិយ ដែលមានភាពនៃសន្ដតិ កំពុងប្រព្រឹត្តទៅជាអធិបតីជាបរិវារ ធម៌ទាំងឡាយដែលកើតក្នុងខណៈនៃសោតាបត្តិមគ្គ លើកលែងតែរូបដែលមានចិត្តជាសមុដ្ឋានចេញ សុទ្ធតែជាកុសលទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែនាំសត្វចេញចាកវដ្ដៈទាំងអស់ សុទ្ធតែដល់នូវការមិនសន្សំនូវកិលេសទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃសោតាបត្តិមគ្គ អនញ្ញាតញ្ញស្សាមីតិន្រ្ទិយ មានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យជាបរិវារ ដែលមាននិស្សយប្បច្ច័យជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំជាមួយគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការៈផង ជាបរិវារផង នៃអនញ្ញាតញ្ញស្សាមីតិន្រ្ទិយនោះ។

[២៦០] ក្នុងខណៈនៃសោតាបត្តិផល អញ្ញិន្រ្ទិយ មានសទ្ធិន្រ្ទិយដែលមានការជឿស៊ប់ជាបរិវារ មានវីរិយន្រ្ទិយ មានដែលមានការផ្គងឡើងជាបរិវារ មានសតិន្រ្ទិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្រ្ទិយ ដែលមានការមិនរាយមាយជាបរិវារ មានបញ្ញិន្រ្ទិយដែលមានការឃើញជាបរិវារ មានមនិន្រ្ទិយដែលមានការដឹងច្បាស់ជាបរិវារ មានសោមនស្សិន្រ្ទិយ ដែលមានការសើមជ្រាយជាបរិវារ មានជីវិតិន្រ្ទិយ ដែលមានភាពនៃសន្ដតិ កំពុងប្រព្រឹត្តទៅជាអធិបតី ជាបរិវារ ធម៌ទាំងឡាយដែលកើតក្នុងខណៈនៃសោតាបត្តិផល លើកលែងតែរូបដែលមានចិត្តជាសមុដ្ឋានចេញ សុទ្ធតែជាអព្យាក្រឹតទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃសោតាបត្តិផល អញ្ញិន្រ្ទិយមានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យជាបរិវារ ដែលមាននិស្សយប្បច្ច័យជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំជាមួយគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការផង ជាបរិវារផង នៃអញ្ញិន្រ្ទិយនោះ។

[២៦១] ក្នុងខណៈនៃសកទាគាមិមគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល។បេ។ ក្នុងខណៈនៃអនាគាមិមគ្គ។បេ។ ក្នុងខណៈនៃអនាគាមិផល។បេ។ ក្នុងខណៈនៃអរហត្តមគ្គ អញ្ញិន្រ្ទិយមានសទ្ធិន្រ្ទិយ ដែលមានការជឿស៊ប់ជាបរិវារ។បេ។ មានជីវិតិន្រ្ទិយ ដែលមានភាពនៃសន្ដតិ កំពុងប្រព្រឹត្តទៅជាអតិបតីជាបរិវារ ធម៌ទាំងឡាយ ដែលកើតក្នុងខណៈនៃអរហត្តមគ្គ លើកលែងតែរូប ដែលមានចិត្តជាសមុដ្ឋានចេញ សុទ្ធតែជាកុសលទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែនាំសត្វឲ្យចេញចាកវដ្ដៈទាំងអស់ សុទ្ធតែដល់នូវការមិនសន្សំនូវកិលេសទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វាន ជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃអរហត្តមគ្គ អញ្ញិន្រ្ទិយ មានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យ ជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យ ជាបរិវារ ដែលមាននិស្សយប្បច្ច័យ ជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យ ជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការៈផង ជាបរិវារផង នៃអញ្ញិន្រ្ទិយនោះ។

[២៦២] ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្រ្ទិយ មានសទ្ធិន្រ្ទិយ ដែលមានការជឿស៊ប់ជាបរិវារ មានវីរិយិន្រ្ទិយ ដែលមានការផ្គងឡើងជាបរិវារ មានសតិន្រ្ទិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្រ្ទិយ ដែលមានការមិនរាយមាយជាបរិវារ មានបញ្ញិន្រ្ទិយ ដែលមានការឃើញជាបរិវារ មានមនិន្រ្ទិយ ដែលមានការដឹងច្បាស់ ជាបរិវារ មានសោមនស្សិន្រ្ទិយ ដែលមានការសើមជ្រាយ ជាបរិវារ មានជីវិតិន្រ្ទិយ ដែលមានភាពនៃសន្ដតិ កំពុងប្រព្រឹត្តទៅ ជាអធិបតីជាបរិវារ ធម៌ទាំងឡាយដែលកើតក្នុងខណៈនៃអរហត្តផល លើកលែងតែរូប ដែលមានចិត្តជាសមុដ្ឋានចេញ សុទ្ធតែជាអព្យាក្រឹតទាំងអស់ សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្រ្ទិយ មានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យ ជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យ ជាបរិវារ ដែលមាននិស្សយប្បច្ច័យ ជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការផង ជាបរិវារផង នៃអញ្ញាតាវិន្រ្ទិយនោះ ឥន្រ្ទិយនេះ មានប្រមាណ ៨ ប្រាំបីដង ត្រូវជា ៦៤ យ៉ាងនេះឯង។

[២៦៣] សំនួរត្រង់ពាក្យថា អាសវៈ តើអាសវៈ ដូចម្ដេចខ្លះ។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។ អាសវៈទាំងនុ៎ះ រមែងអស់ក្នុងធម៌ដូចម្ដេច។ ទិដ្ឋាសវៈ អស់ឥតមានសេសសល់ កាមាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ ភវាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ អវិជ្ជាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលឋិតនៅជាមួយនឹងកាមាសវៈនោះ ក៏អស់ អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះ ក៏អស់ ដោយសកទាគាមិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង កាមាសវៈ អស់ឥតមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយគ្នានឹងកាមាសវៈនោះក៏អស់ អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះក៏អស់ ដោយអនាគាមិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង ភវាសវៈអស់ឥតមានសេសសល់ អវិជ្ជាសវៈអស់ដោយអរហត្តមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាដែលស្ទាត់ជំនាញ នៃឥន្រ្ទិយទាំង ៣ ដោយអាការ ៦៤ ឈ្មោះថាអាសវក្ខយញ្ញាណ។

(សច្ចញាណចតុក្កទ្វយនិទ្ទេស ទី៥៦-៦៣)

(៥៦-៦៣. សច្ចញាណចតុក្កទ្វយនិទ្ទេសោ)

[២៦៤] បញ្ញាក្នុងអត្ថថាកំណត់ដឹង ឈ្មោះថាទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថាលះ ឈ្មោះថាសមុទយញ្ញាណ បញ្ញាក្នុងអត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះថានិរោធញ្ញាណ បញ្ញាក្នុងអត្ថថាចម្រើន ឈ្មោះថាមគ្គញ្ញាណ តើដូចម្ដេច។ ទុក្ខសច្ច មានអត្ថថាបៀតបៀន មានអត្ថថាក្ដៅក្រហាយ មានអត្ថថាបច្ច័យតាក់តែង មានអត្ថថាប្រែប្រួល មានអត្ថថាគួរកំណត់ដឹង សមុទយសច្ច មានអត្ថថាប្រមូលមក មានអត្ថថាជាហេតុ មានអត្ថថាប្រកបព្រម មានអត្ថថាកង្វល់ មានអត្ថថាលះបង់ និរោធសច្ច មានអត្ថថារលាស់ចេញ មានអត្ថថាស្ងាត់ មានអត្ថថាមិនមានបច្ច័យប្រជុំតាក់តែង មានអត្ថថាមិនស្លាប់ មានអត្ថថាធ្វើឲ្យជាក់ច្បាស់ មគ្គសច្ច មានអត្ថថាស្រោចស្រង់ មានអត្ថថាជាហេតុ មានអត្ថថាឃើញ មានអត្ថថាជាអធិបតី មានអត្ថថាគួរចម្រើន ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាកំណត់ដឹង ឈ្មោះថាទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថាលះ ឈ្មោះថាសមុទយញ្ញាណ បញ្ញាក្នុងអត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះថានិរោធញ្ញាណ បញ្ញាក្នុងអត្ថថាចម្រើន ឈ្មោះថាមគ្គញ្ញាណ។

[២៦៥] ទុក្ខញ្ញាណ ទុក្ខសមុទយញ្ញាណ ទុក្ខនិរោធញ្ញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ តើដូចម្ដេច។ ញាណរបស់បុគ្គលដែលប្រកបព្រមដោយមគ្គ ឈ្មោះថាទុក្ខញ្ញាណផង ឈ្មោះថាទុក្ខសមុទយញ្ញាណផង ឈ្មោះថាទុក្ខនិរោធញ្ញាណផង ឈ្មោះថាទុក្ខនិរោធគាមិនីបដិបទាញាណផង។

[២៦៦] បណ្ដាញាណទាំងនោះ ទុក្ខញ្ញាណ តើដូចម្ដេច។ បញ្ញាការដឹងច្បាស់ សេចក្ដីពិចារណាធម៌ សេចក្ដីជ្រើសរើស សេចក្ដីពិចារណា ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាសវៃ ភាពជាបុគ្គលមានសេចក្ដីជ្រះស្អាត ភាពជាបុគ្គលមានសេចក្ដីភ្លឺច្បាស់ ការគិត សេចក្ដីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្ដីដឹងល្អ សភាពដូចជាជន្លួញ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ គ្រឿងសស្រ្ដាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា សេចក្ដីមិនវង្វេង ធម្មវិចយៈ សម្មាទិដ្ឋិ ឯណា ប្រារព្ធនូវសេចក្ដីទុក្ខ ហើយកើតឡើង នេះលោកហៅថា ទុក្ខញ្ញាណ។

[២៦៧] បញ្ញា ការដឹងច្បាស់។បេ។ សេចក្ដីមិនវង្វេង ធម្មវិចយៈ សម្មាទិដ្ឋិ ណា ប្រារព្ធនូវទុក្ខសមុទ័យ។បេ។ ប្រារព្ធនូវទុក្ខនិរោធ។បេ។ ប្រារព្ធនូវទុក្ខនិរោធគាមិនីបដិបទា ហើយកើតឡើង នេះលោកហៅថា ទុក្ខនិរោធគាមិនីបដិបទាញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាប្រាជ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ទុក្ខញ្ញាណ ទុក្ខសមុទយញ្ញាណ ទុក្ខនិរោធញ្ញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ។

(សុទ្ធិកបដិសម្ភិទាញាណនិទ្ទេស ទី៦៤-៦៧)

(៦៤-៦៧. សុទ្ធិកបដិសម្ភិទាញាណនិទ្ទេសោ)

[២៦៨] អត្ថប្បដិសម្ភិទាញាណ ធម្មប្បដិសម្ភិទាញាណ និរុត្តិប្បដិសម្ភិទាញាណ បដិភាណប្បដិសម្ភិទាញាណ តើដូចម្ដេច។ ញាណក្នុងអត្ថទាំងឡាយ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ញាណក្នុងធម៌ទាំងឡាយ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ញាណក្នុងនិរុត្តិទាំងឡាយ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ញាណក្នុងបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការស្ទង់នូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការស្ទង់នូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការស្ទង់នូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការស្ទង់នូវបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកំណត់នូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកំណត់នូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកំណត់នូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកំណត់នូវបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកត់សំគាល់នូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកត់សំគាល់នូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកត់សំគាល់នូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការកត់សំគាល់នូវបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបែកធ្លាយអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបែកធ្លាយធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបែកធ្លាយនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញា ក្នុងការបែកធ្លាយបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបង្កើតនូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបង្កើតនូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបង្កើតនូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការបង្កើតនូវបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការឆ្លុះបំភ្លឺនូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការឆ្លុះបំភ្លឺនូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញា ក្នុងការឆ្លុះបំភ្លឺនូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការឆ្លុះបំភ្លឺនូវបដិភាណ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការធ្វើអត្ថឲ្យភ្លឺរុងរឿង ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការធ្វើធម៌ឲ្យភ្លឺរុងរឿង ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញា ក្នុងការធ្វើនិរុត្តិឲ្យភ្លឺរុងរឿង ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការធ្វើបដិភាណឲ្យភ្លឺរុងរឿង ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវបដិភាណ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាប្រាជ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌ ហេតុនោះ លោកពោលថា អត្ថប្បដិសម្ភិទាញាណ ធម្មប្បដិសម្ភិទាញាណ និរុត្តិប្បដិសម្ភិទាញាណ បដិភាណប្បដិសម្ភិទាញាណ។

(ឥន្ទ្រិយបរោបរិយត្តញាណនិទ្ទេស ទី៦៨)

(៦៨. ឥន្ទ្រិយបរោបរិយត្តញាណនិទ្ទេសោ)

[២៦៩] ឥន្រ្ទិយបរោបរិយត្តញ្ញាណ របស់តថាគត តើដូចម្ដេច។ ព្រះតថាគតទ្រង់ឃើញពួកសត្វក្នុងលោកនេះ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វគួរឲ្យត្រាស់ដឹងបានដោយងាយ ឲ្យត្រាស់ដឹងបានដោយក្រ សត្វពួកខ្លះ ឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ សត្វពួកខ្លះ មិនឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យឡើយ (ញាណបែបនេះ ឈ្មោះថា ឥន្រ្ទិយបរោបរិយត្តញ្ញាណរបស់ព្រះតថាគត)។

[២៧០] ត្រង់ពាក្យថា មានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកមានធូលីតិចក្នុងភ្នែក បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមានធូលីច្រើន ក្នុងភ្នែក បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកមានធូលីតិចក្នុងភ្នែក បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមានធូលីច្រើនក្នុងភ្នែក បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកមានធូលីតិចក្នុងភ្នែក បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមានធូលីច្រើនក្នុងភ្នែក បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកមានធូលីតិចក្នុងភ្នែក បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមានធូលីច្រើនក្នុងភ្នែក បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកមានធូលីតិចក្នុងភ្នែក បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមានធូលីច្រើនក្នុងភ្នែក។

[២៧១] ត្រង់ពាក្យថា មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមានឥន្ទ្រិយទន់ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមានឥន្រ្ទិយទន់ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមានឥន្រ្ទិយទន់ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយទន់ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមានឥន្រ្ទិយទន់។

[២៧២] ត្រង់ពាក្យថា មានអាការល្អ មានអាការអាក្រក់ គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមានអាការអាក្រក់។

[២៧៣] ពាក្យថា គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ។

[២៧៤] ពាក្យថា សត្វពួកខ្លះ ឃើញបរលោក និងទោស មានរាគៈជាដើម ថាជាភ័យ សត្វពួកខ្លះ មិនឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ សេចក្ដីថា បុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមិនឃើញ នូវបរលោក និងទោស មានរាគៈជាដើម ថាជាភ័យ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថា អ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ។

[២៧៥] ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក គឺអបាយលោក វិបត្តិសម្ភវលោក គឺអកុសលកម្មដែលនាំទៅកើតក្នុងអបាយ សម្បត្តិភវលោក គឺសុគតិលោក សម្បត្តិសម្ភវលោក គឺកុសលកម្មដែលនាំទៅកើតក្នុងសុគតិលោក លោក ១ បានដល់ពួកសត្វទាំងអស់ដែលតាំងនៅបានដោយអាហារ លោក ២ បានដល់នាម ១ រូប ១ លោក ៣ បានដល់វេទនា ៣ លោក ៤ បានដល់អាហារ ៤ លោក ៥ បានដល់ឧបាទានក្ខន្ធ ៥ លោក ៦ បានដល់អាយតនៈខាងក្នុង ៦ លោក ៧ បានដល់ទីតាំងនៃវិញ្ញាណ ៧ លោក ៨ បានដល់លោកធម៌ ៨ លោក ៩ បានដល់ទីនៅរបស់សត្វ ៩ លោក ១០ បានដល់អាយតនៈទាំង ១០ លោក ១២ បានដល់អាយតនៈ ១២ លោក ១៨ បានដល់ធាតុ ១៨។

[២៧៦] ពាក្យថា ទោស សេចក្ដីថា កិលេសទាំងអស់ ឈ្មោះថា ទោស ទុច្ចរិតទាំងអស់ ឈ្មោះថាទោស អភិសង្ខារទាំងអស់ ឈ្មោះថាទោស ភវគាមិកម្មទាំងអស់ ឈ្មោះថាទោស សេចក្ដីសំគាល់ថាភ័យដ៏ក្លៀវក្លា រមែងប្រាកដក្នុងលោកនេះផង ក្នុងទោសនេះផង ដោយការយល់ឃើញយ៉ាងនេះឯង ប្រៀបដូចពេជ្ឈឃាដលើកនូវដាវ (ប្រុងនឹងប្រហារ) ព្រះតថាគតទ្រង់ជ្រាប ឃើញ យល់ ចាក់ធ្លុះនូវឥន្រ្ទិយទាំង ៥ នេះ ដោយអាការទាំង ៥០ នេះ នេះឯង ឈ្មោះថា ឥន្រ្ទិយបរោបរិយត្តិញ្ញាណ របស់ព្រះតថាគត។

(អាសយានុសយញាណនិទ្ទេស ទី៦៩)

(៦៩. អាសយានុសយញាណនិទ្ទេសោ)

[២៧៧] សត្តាសយានុសយញ្ញាណ របស់ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគតជ្រាបនូវអាសយធម៌ ជ្រាបនូវអនុសយធម៌ ជ្រាបនូវចរិត ជ្រាបនូវអាធ្យាស្រ័យរបស់សត្វទាំងឡាយ ជ្រាបនូវពួកសត្វដែលមានភ័ព្វ និងឥតភព្វ ក្នុងលោកនេះ (ញាណបែបនេះ ឈ្មោះថាសត្តាសយានុសយញ្ញាណ របស់ព្រះតថាគត)។

[២៧៨] អាសយធម៌ របស់ពួកសត្វ តើដូចម្ដេច។ ពួកសត្វដែលអាស្រ័យនូវភវទិដ្ឋិក្ដី អាស្រ័យនូវវិភវទិដ្ឋិក្ដីថា លោកទៀង ឬថាលោកមិនទៀង ថាលោកមានទីបំផុត ថាលោកមិនមានទីបំផុត ថានោះជាជីវៈ នោះជាសរីរៈ ថាជីវៈដទៃ សរីរៈដទៃ ថាសត្វស្លាប់ទៅកើតទៀត ថាសត្វស្លាប់ទៅមិនកើតទៀត ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន ឬថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន មួយទៀត អនុលោមិកខន្ដី ក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យ សត្វតែងបានព្រោះមិនអាស្រ័យនូវអន្ដធម៌ទាំងពីរនេះ មួយវិញទៀត យថាភូតញ្ញាណ រមែងដឹងនូវបុគ្គលអ្នកសេពកាម គឺដឹងនូវបុគ្គលអ្នកសេពកាមថា បុគ្គលនេះ ធ្ងន់ក្នុងកាម ដេកត្រាំក្នុងកាម ចុះចិត្តស៊ប់ក្នុងកាម ដឹងនូវបុគ្គលអ្នកសេពនូវនេក្ខម្មៈថា បុគ្គលនេះ ធ្ងន់ក្នុងនេក្ខម្មៈ ដេកត្រាំក្នុងនេក្ខម្មៈ ចុះចិត្តស៊ប់ក្នុងនេក្ខម្មៈ ដឹងនូវបុគ្គលអ្នកសេពនូវព្យាបាទថា បុគ្គលនេះ ធ្ងន់ក្នុងព្យាបាទ ដេកត្រាំក្នុងព្យាបាទ ចុះចិត្តស៊ប់ក្នុងព្យាបាទ ដឹងនូវបុគ្គលអ្នកសេពនូវអព្យាបាទថា បុគ្គលនេះ ធ្ងន់ក្នុងអព្យាបាទ ដេកត្រាំក្នុងអព្យាបាទ ចុះចិត្តស៊ប់ក្នុងអព្យាបាទ ដឹងនូវបុគ្គលអ្នកសេពនូវថីនមិទ្ធៈថា បុគ្គលនេះ ធ្ងន់ក្នុងថីនមិទ្ធៈ ដេកត្រាំក្នុងថីនមិទ្ធៈ ចុះចិត្តស៊ប់ក្នុងថីនមិទ្ធៈ ដឹងនូវបុគ្គលអ្នកសេពនូវអាលោកសញ្ញាថា បុគ្គលនេះ ធ្ងន់ក្នុងអាលោកសញ្ញា ដេកត្រាំក្នុងអាលោកសញ្ញា ចុះចិត្តស៊ប់ក្នុងអាលោកសញ្ញា នេះឈ្មោះថា អាសយធម៌របស់ពួកសត្វ។

[២៧៩] អនុសយធម៌របស់សត្វ តើដូចម្ដេច។ អនុសយធម៌ ៧ គឺកាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ អារម្មណ៍ណា មានសភាពគួរស្រឡាញ់ គួរត្រេកអរក្នុងលោក កាមរាគានុស័យរបស់ពួកសត្វ រមែងដេកត្រាំក្នុងអារម្មណ៍នោះ អារម្មណ៍ណា មានសភាពមិនគួរស្រឡាញ់ មិនគួរត្រេកអរក្នុងលោក បដិឃានុស័យរបស់ពួកសត្វ រមែងដេកត្រាំក្នុងអារម្មណ៍នោះ អវិជ្ជាតែងជាប់តាមក្នុងធម៌ទាំងពីរនេះ ឯមានះ ទិដ្ឋិ និងវិចិកិច្ឆា ដែលឋិតនៅជាមួយនឹងអវិជ្ជានោះ អ្នកប្រាជ្ញគប្បីយល់តាមន័យ ដូចបានពោលមកនេះឯង នេះឈ្មោះថាអនុសយធម៌របស់ពួកសត្វ។

[២៨០] ចរិតរបស់ពួកសត្វ តើដូចម្ដេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ ដែលជាភូមិតូច ឬភូមិធំ នេះឈ្មោះថា ចរិតរបស់ពួកសត្វ។

[២៨១] អធ្យាស្រ័យរបស់ពួកសត្វ តើដូចម្ដេច។ ពួកសត្វដែលមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ពួកសត្វដែលមានអធ្យាស្រ័យថោកទាប រមែងគប់រក សេពគប់ ចូលទៅអង្គុយជិត នូវពួកសត្វដែលមានអធ្យាស្រ័យថោកទាប (ដូចគ្នា) ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែងគប់រក សេពគប់ ចូលទៅអង្គុយជិត នូវពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ (ដូចគ្នា) សូម្បីក្នុងកាលកន្លងទៅហើយ ពួកសត្វដែលមានអធ្យាស្រ័យថោកទាប គប់រកហើយ សេពគប់ហើយ ចូលទៅអង្គុយជិតហើយ នូវពួកសត្វដែលមានអធ្យាស្រ័យថោកទាប (ដូចគ្នា) ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ គប់រកហើយ សេពគប់ហើយ ចូលទៅអង្គុយជិតហើយ នូវពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ (ដូចគ្នា) សូម្បីក្នុងកាលជាអនាគត ពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងគប់រក នឹងសេពគប់ នឹងចូលទៅអង្គុយជិត នូវពួកសត្វដែលមានអធ្យាស្រ័យថោកទាប (ដូចគ្នា) ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងគប់រក នឹងសេពគប់ នឹងចូលទៅអង្គុយជិត នូវពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ (ដូចគ្នា) នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។

[២៨២] ពួកសត្វដែលឥតភ័ព្វ តើដូចម្ដេច។ ពួកសត្វណាដែលប្រកបដោយទំនប់គឺកម្ម ប្រកបដោយទំនប់គឺកិលេស ប្រកបដោយទំនប់គឺវិបាក ជាសត្វមិនមានសទ្ធា មិនមានឆន្ទៈ ឥតប្រាជ្ញា មិនគួរដើម្បីចុះកាន់និយាមៈ (គន្លង) ដែលត្រឹមត្រូវក្នុងកុសលធម៌ទាំងឡាយ ពួកសត្វទាំងនេះ ឈ្មោះថាអ្នកឥតភ័ព្វ។

[២៨៣] ពួកសត្វដែលមានភ័ព្វ តើដូចម្ដេច។ ពួកសត្វណា ដែលមិនប្រកបដោយទំនប់គឺកម្ម មិនប្រកបដោយទំនប់គឺកិលេស មិនប្រកបដោយទំនប់គឺវិបាក ជាសត្វមានសទ្ធា មានឆន្ទៈ មានប្រាជ្ញា គួរដើម្បីចុះកាន់និយាមៈ (គន្លង) ដែលត្រឹមត្រូវក្នុងកុសលធម៌ទាំងឡាយ ពួកសត្វទាំងនេះ ឈ្មោះថាអ្នកមានភ័ព្វ នេះឈ្មោះថា សត្តាសយានុសយញ្ញាណ របស់ព្រះតថាគត។

(យមកបាដិហីរញាណនិទ្ទេស ទី៧០)

(៧០. យមកបាដិហីរញាណនិទ្ទេសោ)

[២៨៤] មយកប្បាដិហិរយញ្ញាណ របស់ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគតទ្រង់ធ្វើយមកប្បាដិហារ្យ ដែលមិនទួទៅដល់ពួកសាវ័កក្នុងលោកនេះ គឺគំនរភ្លើងចេញអំពីព្រះកាយខាងលើ ធ្នារទឹកចេញអំពីព្រះកាយខាងក្រោម គំនរភ្លើងចេញអំពីព្រះកាយខាងក្រោម ធ្នារទឹកចេញអំពីព្រះកាយខាងលើ គំនរភ្លើងចេញអំពីព្រះកាយខាងមុខ ធ្នារទឹកចេញអំពីព្រះកាយខាងក្រោយ គំនរភ្លើងចេញអំពីព្រះកាយខាងក្រោយ ធ្នារទឹកចេញអំពីព្រះកាយខាងមុខ គំនរភ្លើងចេញអំពីព្រះនេត្រខាងស្ដាំ ធ្នារទឹកចេញអំពីព្រះនេត្រខាងឆ្វេង គំនរភ្លើងចេញអំពីព្រះនេត្រខាងឆ្វេង ធ្នារទឹកចេញអំពីព្រះនេត្រខាងស្ដាំ គំនរភ្លើងចេញអំពីរន្ធព្រះកាណ៌ខាងស្ដាំ ធ្នារទឹកចេញអំពីរន្ធព្រះកាណ៌ខាងឆ្វេង គំនរភ្លើងចេញអំពីរន្ធព្រះកាណ៌ខាងឆ្វេង ធ្នារទឹកចេញអំពីរន្ធព្រះកាណ៌ខាងស្ដាំ គំនរភ្លើងចេញអំពីរន្ធព្រះនាសិកាខាងស្ដាំ ធ្នារទឹកចេញអំពីរន្ធព្រះនាសិកាខាងឆ្វេង គំនរភ្លើងចេញអំពីរន្ធព្រះនាសិកាខាងឆ្វេង ធ្នារទឹកចេញអំពីរន្ធព្រះនាសិកាខាងស្ដាំ គំនរភ្លើងចេញអំពីចង្កួយព្រះអង្សាខាងស្ដាំ ធ្នារទឹកចេញអំពីចង្កួយព្រះអង្សាខាងឆ្វេង គំនរភ្លើងចេញអំពីចង្កួយព្រះអង្សាខាងឆ្វេង ធ្នារទឹកចេញអំពីចង្កួយព្រះអង្សាខាងស្ដាំ គំនរភ្លើងចេញអំពីព្រះហស្ដខាងស្ដាំ ធ្នារទឹកចេញអំពីព្រះហស្ដខាងឆ្វេង គំនរភ្លើងចេញអំពីព្រះហស្ដខាងឆ្វេង ធ្នារទឹកចេញអំពីព្រះហស្ដខាងស្ដាំ គំនរភ្លើងចេញអំពីខាងខាងស្ដាំ ធ្នារទឹកចេញអំពីខាងខាងឆ្វេង គំនរភ្លើងចេញអំពីខាងខាងឆ្វេង ធ្នារទឹកចេញអំពីខាងខាងស្ដាំ គំនរភ្លើងចេញអំពីព្រះបាទខាងស្ដាំ ធ្នារទឹកចេញអំពីព្រះបាទខាងឆ្វេង គំនរភ្លើងចេញអំពីព្រះបាទខាងឆ្វេង ធ្នារទឹកចេញអំពីព្រះបាទខាងស្ដាំ គំនរភ្លើងចេញអំពីព្រះអង្គុលីមួយៗ ធ្នារទឹកចេញអំពីចន្លោះនៃព្រះអង្គុលី គំនរភ្លើងចេញអំពីចន្លោះនៃព្រះអង្គុលី ធ្នារទឹកចេញអំពីព្រះអង្គុលីមួយៗ គំនរភ្លើងចេញអំពីព្រះលោមាមួយៗ ធ្នារទឹកចេញអំពីព្រះលោមាមួយៗ គំនរភ្លើងចេញអំពីរណ្ដៅព្រះលោមាមួយៗ ធ្នារទឹកចេញអំពីរណ្ដៅព្រះលោមា (ព្រះមានព្រះភាគទ្រង់បញ្ចេញ) នូវព្រះឆព្វណ្ណរង្សីខៀវ លឿង ក្រហម ស ហង្សបាទ ផ្លេកៗ ព្រះមានព្រះភាគទ្រង់ចង្រ្កម ព្រះពុទ្ធនិមិ្មតទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់ឈរ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់គង់ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់គង់ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់ផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់គង់ ព្រះមានព្រះភាគទ្រង់ចង្រ្កម ឬទ្រង់គង់ ឬផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់ឈរ ព្រះមានព្រះភាគទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់គង់ ព្រះមានព្រះភាគទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ចង្រ្កម ព្រះពុទ្ធនិមិ្មតទ្រង់ផ្ទំ នេះឈ្មោះថា យមកប្បាដិហិរញ្ញាណ របស់ព្រះតថាគត។

(មហាករុណាញាណនិទ្ទេស ទី៧១)

(៧១. មហាករុណាញាណនិទ្ទេសោ)

[២៨៥] មហាករុណាសមាបត្តិញ្ញាណរបស់ព្រះតថាគត តើដូចម្ដេច។ កាលព្រះពុទ្ធមានព្រះភាគទាំងឡាយ ទ្រង់ឃើញដោយអាការច្រើន មហាករុណារមែងចុះស៊ប់ក្នុងពួកសត្វ គឺកាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសត្រូវភ្លើងឆេះសព្វហើយ មហាករុណាចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសមានសេចក្ដីខ្វល់ខ្វាយ (ជានិច្ច)។បេ។ ថា លោកសន្និវាសមានដំណើរទៅ (ជានិច្ច)។បេ។ ព្រះសម្ពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ផ្លូវខុស មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា សត្វលោកមិនទៀង ត្រូវជរានាំចូលទៅ (រកសេចក្ដីសា្លប់) មហាករុណា ក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា សត្វលោកឥតមានទីពឹង ឥតមានទីផ្អែក មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធ មានព្រះភាគ ទ្រង់ឃើញថា សត្វលោកគ្មានអ្វីជារបស់ខ្លួន ត្រូវលះចោលរបស់ទាំងអស់ហើយទៅ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគ ទ្រង់ឃើញថា សត្វលោកមានសេចក្ដីខ្វះខាត មិនឆ្អែត ជាទាសៈនៃតណា្ហ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធទ្រង់ឃើញថា លោកសន្និវាសឥតទីពឹង។បេ។ កាលទ្រង់ឃើញថា លោកសន្និវាសឥតទីពួន។បេ។ ទ្រង់ឃើញថា លោកសន្និវាសឥតទីរឭក។បេ។ ទ្រង់ឃើញថា លោកសន្និវាសមិនមានវត្ថុជាទីរឭក។បេ។ ទ្រង់ឃើញថា សត្វលោកកំពុងរវើរវាយ មិនស្ងប់រម្ងាប់។បេ។ ទ្រង់ឃើញថា លោកសន្និវាសប្រកបដោយសរមុតហើយ ដោយសរផ្សេងៗ បុគ្គលដទៃនីមួយក្រៅពីតថាគត នឹងដកសររបស់លោកសន្និវាសនោះមិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស មានងងឹតគឺអវិជ្ជា ជាគ្រឿងរារាំង ធ្លាក់ចុះក្នុងទ្រុងគឺកិលេស បុគ្គលដទៃនីមួយ ជាអ្នកបង្ហាញនូវពន្លឺដល់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសលុះក្នុងអំណាចអវិជ្ជាជាអ្នកងងឹតងងល់ ត្រូវអវិជ្ជារួបរឹត សាំញុំាដូចអំបោះនៃជាងតម្បាញ ស្មុគ្រស្មាញ ដូចអម្បោះដែលជាងតម្បាញប្រឡាក់ដោយទឹកបាយ ដូចស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ ទ្រង់ឃើញថា លោកសន្និវាសជាប់ដោយទោស គឺពិសនៃអវិជ្ជា ប្រកបដោយកំហុសគឺកិលេស ទ្រង់ឃើញថា លោកសន្និវាស ត្រូវរាគៈ ទោសៈ មោហៈ ចាក់ស្រែះហើយ បុគ្គលដទៃនីមួយ ជាអ្នកដោះនូវបណ្ដាញរបស់លោកសន្និវាសនោះក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសស៊កចុះក្នុងឃ្នាបគឺតណ្ហា ទ្រង់ឃើញថា លោកសន្និវាស ត្រូវបណ្ដាញគឺតណ្ហារួបរឹត ទ្រង់ឃើញថា លោកសន្និវាស ត្រូវខ្សែតណ្ហាបន្សាត់ទៅហើយ ទ្រង់ឃើញថា លោកសន្និវាសប្រកហើយដោយចំណងគឺតណ្ហា ទ្រង់ឃើញថា លោកសន្និវាស ត្រាំនៅក្នុងតម្រាំគឺតណ្ហា ទ្រង់ឃើញថា លោកសន្និវាសក្ដៅដោយកំដៅគឺតណ្ហា ទ្រង់ឃើញថា លោកសន្និវាស ក្ដៅក្រហាយដោយសេចក្ដីក្ដៅក្រហាយគឺតណ្ហា ទ្រង់ឃើញថា លោកសន្និវាស ស៊កចុះក្នុងឃ្នាបគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាស ត្រូវបណ្ដាញគឺទិដ្ឋិរួបរឹតហើយ ទ្រង់ឃើញថា លោកសន្និវាស ត្រូវខ្សែទិដ្ឋិបន្សាត់ទៅ ទ្រង់ឃើញថា លោកសន្និវាស ប្រកបដោយគ្រឿងប្រកបគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាស ត្រាំនៅក្នុងតម្រាំ គឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាសក្ដៅដោយកំដៅគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាស ក្ដៅក្រហាយដោយសេចក្ដីក្ដៅក្រហាយគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាសប្រកបដោយជាតិជានិច្ច។បេ។ ទ្រង់ឃើញថា លោកសន្និវាស ត្រាំក្នុងជរា។បេ។ ទ្រង់ឃើញថា លោកសន្និវាសត្រូវព្យាធិគ្របសង្កត់ហើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាស ត្រូវមរណៈបៀតបៀន។បេ។ ទ្រង់ឃើញថា លោកសន្និវាស មានទុក្ខធ្លាក់ត្រូវហើយ ទ្រង់ឃើញថា លោកសន្និវាសត្រូវតណ្ហាទាក់ជាប់ហើយ ទ្រង់ឃើញថា លោកសន្និវាសស្រោបហើយដោយកំពែងគឺជរា ទ្រង់ឃើញថា លោកសន្និវាសត្រូវអន្ទាក់គឺមច្ចុរឹតរួត ទ្រង់ឃើញថា លោកសន្និវាស ជាប់ដោយចំណងច្រើន គឺចំណងរាគៈ ចំណងទោសៈ ចំណងមោហៈ ចំណងមានះ ចំណងទិដ្ឋិ ចំណងកិលេស ចំណងទុច្ចរិត បុគ្គលដទៃនីមួយ ជាអ្នកស្រាយនូវចំណងរបស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ទីចង្អៀតខ្លាំង បុគ្គលដទៃនីមួយ ជាអ្នកបង្ហាញនូវពន្លឺដល់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសមានកង្វល់ដោយកង្វល់ច្រើន បុគ្គលដទៃនីមួយ ជាអ្នកកាត់នូវកង្វល់របស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាសធ្លាក់ចុះក្នុងជ្រោះធំ បុគ្គលដទៃនីមួយ ជាអ្នកស្រង់លោកសន្និវាសនោះ ឲ្យរួចពីជ្រោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ផ្លូវលំបាកខ្លាំង បុគ្គលដទៃនីមួយជាអ្នកចម្លងលោកសន្និវាសនោះ ឲ្យឆ្លងផ្លូវលំបាក ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅក្នុងមហាសង្សារ បុគ្គលដទៃនីមួយ ជាអ្នកស្រាយលោកសន្និវាសនោះឲ្យរួចចាកសង្សារ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស វិលវល់នៅក្នុងផ្លូវកម្រខ្លាំង បុគ្គលដទៃនីមួយ ជាអ្នកស្រង់លោកសន្និវាសនោះឲ្យរួចចាកផ្លូវកម្រ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសលិចចុះក្នុងល្បាប់ជ្រៅ ត្រូវភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ និងជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈញាំញីហើយ បុគ្គលដទៃនីមួយ ជាអ្នកលត់ភ្លើងរបស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស អណ្ដែតឡើង ឥតមានទីពឹងជានិច្ច មានអាជ្ញាត្រូវហើយ ធ្វើតាមតែអាជ្ញានោះ រមែងលំបាក ទ្រង់ឃើញថា លោកសន្និវាសជាប់ចំណងវដ្ដៈ ប្រាកដក្នុងទីសម្រាប់សម្លាប់ បុគ្គលដទៃនីមួយ ជាអ្នកស្រាយចំណងឲ្យដល់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសឥតមានទីពំនាក់ ដល់នូវភាពគួរអាណិតក្រៃពេក បុគ្គលដទៃនីមួយ ជាអ្នកជួយស្រោចស្រង់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាសត្រូវសេចក្ដីទុក្ខចាក់ដោតហើយ ត្រូវសេចក្ដីទុក្ខបៀតបៀនហើយ អស់កាលយូរ ទ្រង់ឃើញថា លោកសន្និវាសជាប់ចំពាក់ជានិច្ច ស្រេកឃ្លានជានិច្ច។បេ។ ទ្រង់ឃើញថា លោកសន្និវាសខ្វាក់ ឥតមានចក្ខុ ទ្រង់ឃើញថា លោកសន្និវាស មានភ្នែកវិនាសហើយ ឥតមានអ្នកដឹកដៃ ទ្រង់ឃើញថា លោកសន្និវាស ស្ទុះទៅកាន់ផ្លូវខុស ដើរខុសផ្លូវ បុគ្គលដទៃនីមួយ ជាអ្នកនាំលោកសន្និវាសនោះ ឲ្យដើរទៅកាន់ផ្លូវដ៏ប្រសើរ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសស្ទុះទៅក្នុងជំនន់ធំ បុគ្គលដទៃនីមួយ ជាអ្នកស្រង់នូវលោកសន្និវាសនោះអំពីជំនន់ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស ត្រូវទិដ្ឋិទាំងពីររួបរឹត ទ្រង់ឃើញថា លោកសន្និវាសប្រតិបត្តិខុសព្រោះទុច្ចរិតទាំង ៣ ទ្រង់ឃើញថា លោកសន្និវាសពេញដោយយោគធម៌ ប្រកបដោយយោគធម៌ទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសចាក់ស្រែះហើយដោយគណ្ឋកិលេសទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសប្រកាន់មាំដោយឧបាទានទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសឡើងកាន់គតិទាំង ៥ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយកាមគុណទាំង ៥ ទ្រង់ឃើញថា លោកសន្និវាស ត្រូវនីវរណៈទាំង ៥ គ្របសង្កត់ហើយ ទ្រង់ឃើញថា លោកសន្និវាសរមែងវិវាទដោយវិវាទមូលទាំង ៦ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយតណ្ហាកាយទាំង ៦ ទ្រង់ឃើញថា លោកសន្និវាសត្រូវទិដ្ឋិទាំង ៦ រួបរឹតហើយ ទ្រង់ឃើញថា លោកសន្និវាសត្រាំនៅហើយដោយតម្រាំទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសប្រកបហើយដោយសញ្ញោជនៈទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសប៉ោងឡើងហើយដោយមានះទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសវិលវល់តាមលោកធម៌ទាំង ៨ ទ្រង់ឃើញថា លោកសន្និវាសទៀងដោយមិច្ឆត្តធម៌ទាំង ៨ ទ្រង់ឃើញថា លោកសន្និវាសរមែងប្រទូស្ដដោយទោសសម្រាប់បុរស ៨ ទ្រង់ឃើញថា លោកសន្និវាសចងគំនុំដោយអាឃាតវត្ថុទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសប៉ោងឡើងហើយដោយមានះទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយតណ្ហាមូលកធម៌ទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសរមែងសៅហ្មងដោយកិលេសវត្ថុទាំង ១០ ទ្រង់ឃើញថា លោកសន្និវាសចងគំនុំដោយអាឃាតវត្ថុទាំង ១០ ទ្រង់ឃើញថា លោកសន្និវាសប្រកបព្រមហើយដោយអកុសលកម្មបថទាំង ១០ ទ្រង់ឃើញថា លោកសន្និវាសប្រកបដោយសញ្ញោជនៈទាំង ១០ ទ្រង់ឃើញថា លោកសន្និវាសទៀងដោយមិច្ឆត្តធម៌ទាំង ១០ ទ្រង់ឃើញថា លោកសន្និវាសប្រកបហើយដោយមិច្ឆាទិដ្ឋិមានវត្ថុ ១០ ទ្រង់ឃើញថា លោកសន្និវាសប្រកបហើយដោយសក្កាយទិដ្ឋិមានវត្ថុ ១០ ព្រះពុទ្ធមានព្រះភាគទាំងឡាយ ទ្រង់ឃើញថា លោកសន្និវាសត្រូវបបញ្ចធម៌ គឺតណ្ហាទាំង ១០៨ ឲ្យយឺតយូរហើយ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ ព្រះពុទ្ធមានព្រះភាគទាំងឡាយ ទ្រង់ឃើញថា លោកសន្និវាសត្រូវទិដ្ឋិទាំង ៦២ រួបរឹតហើយ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ ព្រះពុទ្ធមានព្រះភាគទាំងឡាយ ទ្រង់ឃើញថា តថាគតឆ្លងរួចហើយ ឯសត្វលោកមិនទាន់ឆ្លងនៅឡើយ តថាគតរួចហើយ ឯសត្វលោកមិនទាន់រួចនៅឡើយ តថាគតហ្វឹកហ្វឺនហើយ ឯសត្វលោកមិនទាន់ហ្វឹកហ្វឺននៅឡើយ តថាគតស្ងប់ហើយ ឯសត្វលោក មិនទាន់ស្ងប់នៅឡើយ តថាគតសប្បាយចិត្តហើយ ឯសត្វលោក មិនទាន់សប្បាយចិត្តនៅឡើយ តថាគតរលត់កិលេសហើយ ឯសត្វលោក មិនទាន់រលត់កិលេសនៅឡើយ តថាគតឆ្លងហើយ ដើម្បីចម្លង (សត្វលោក) តថាគតរួចហើយ ដើម្បីញុំាងសត្វលោកឲ្យរួច តថាគតហ្វឹកហ្វឺនហើយ ដើម្បីហ្វឹកហ្វឺនសត្វលោក តថាគតស្ងប់រម្ងាប់ហើយ ដើម្បីញុំាងសត្វលោកឲ្យស្ងប់រម្ងាប់ តថាគតសប្បាយចិត្តហើយ ដើម្បីញុំាងសត្វលោកឲ្យសប្បាយចិត្ត តថាគតរលត់កិលេសហើយ ដើម្បីញុំាងសត្វលោកឲ្យរលត់កិលេស មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ នេះឈ្មោះថា មហាករុណាសមាបត្តិញ្ញាណ របស់ព្រះតថាគត។

(សព្ពញ្ញុតញាណនិទ្ទេស ទី៧២-៧៣)

(៧២-៧៣. សព្ពញ្ញុតញាណនិទ្ទេសោ)

[២៨៦] សព្វញ្ញុតញ្ញាណរបស់ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគត ទ្រង់ជា្របសង្ខតធម៌ និងអសង្ខតធម៌ទាំងអស់ មិនមានសេសសល់ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវហេតុជាអនាគត ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវហេតុជាអតីតៈ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវហេតុជាបច្ចុប្បន្ន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ភ្នែក និងរូប (យ៉ាងណា) ព្រះតថាគត ទ្រង់ជ្រាបសព្វនូវធម៌នោះ យ៉ាងនោះដែរ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ត្រចៀក និងសំឡេង។បេ។ ច្រមុះ និងក្លិន អណ្ដាត និងរស កាយ និងសម្ផ័ស្ស ចិត្ត និងធម្មារម្មណ៍ យ៉ាងណា ព្រះតថាគត ទ្រង់ជ្រាបសព្វនូវធម៌នោះទាំងអស់ យ៉ាងនោះដែរ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

[២៨៧] ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃអនិច្ចធម៌ នូវអត្ថនៃទុក្ខធម៌ នូវអត្ថនៃអនត្តធម៌ ទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះ មិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃអនិច្ចធម៌ នូវអត្ថនៃទុក្ខធម៌ នូវអត្ថនៃអនត្តធម៌ របស់រូបទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវអត្ថនៃអនិច្ចធម៌ នូវអត្ថនៃទុក្ខធម៌ នូវអត្ថនៃអនត្តធម៌ របស់វេទនាទាំងប៉ុន្មាន របស់សញ្ញាទាំងប៉ុន្មាន របស់សង្ខារទាំងប៉ុន្មាន របស់វិញ្ញាណទាំងប៉ុន្មាន របស់ចក្ខុទាំងប៉ុន្មាន។បេ។ របស់ជរាមរណៈទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

[២៨៨] ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃការដឹងច្បាស់ របស់អភិញ្ញាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃការកំណត់ដឹងរបស់បរិញ្ញាទាំងប៉ុន្មាន នូវអត្ថនៃការលះបង់របស់បហានៈទាំងប៉ុន្មាន នូវអត្ថនៃការចំរើនរបស់ភាវនាទាំងប៉ុន្មាន នូវអត្ថនៃការធ្វើឲ្យជាក់ច្បាស់របស់សច្ឆិកិរិយាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វ នូវអត្ថនៃគំនរ របស់ខន្ធទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វ នូវអត្ថនៃធាតុ របស់ធាតុទាំងប៉ុន្មាន នូវអត្ថនៃអាយតនៈ របស់អាយតនៈទាំងប៉ុន្មាន នូវអត្ថនៃសង្ខតធម៌ របស់សង្ខតធម៌ទាំងប៉ុន្មាន នូវអត្ថនៃអសង្ខតធម៌ របស់អសង្ខតធម៌ទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

[២៨៩] ព្រះតថាគតទ្រង់ជា្របសព្វ នូវកុសលធម៌ទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវអកុសលធម៌ទាំងប៉ុន្មាន នូវអព្យាកតធម៌ទាំងប៉ុន្មាន នូវកាមាវចរធម៌ទាំងប៉ុន្មាន នូវរូបាវចរធម៌ទាំងប៉ុន្មាន នូវអរូបាវចរធម៌ទាំងប៉ុន្មាន នូវអបរិយាបន្នធម៌ទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វ នូវអត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវអត្ថនៃសមុទ័យ របស់សមុទយសច្ចទាំងប៉ុន្មាន នូវអត្ថនៃនិរោធ របស់និរោធសច្ចទាំងប៉ុន្មាន នូវអត្ថនៃមគ្គ របស់មគ្គសច្ចទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំង ក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

[២៩០] ព្រះតថាគតទ្រង់ជ្រាបសព្វនូវអត្ថនៃការបែកធ្លាយអត្ថ របស់អត្ថប្បដិសម្ភិទាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ។បេ។ ព្រះតថាគតទ្រង់ជា្របសព្វនូវអត្ថនៃការបែកធ្លាយធម៌ របស់ធម្មប្បដិសម្ភិទាទាំងប៉ុន្មាន នូវអត្ថនៃការបែកធ្លាយនិរុត្តិ របស់និរុត្តិប្បដិសម្ភិទាទាំងប៉ុន្មាន នូវអត្ថនៃការបែកធ្លាយបដិភាណ របស់បដិភាណប្បដិសម្ភិទាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវឥន្រ្ទិយបរោបរិយត្តញ្ញាណទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវសត្តាសយានុសយញ្ញាណទាំងប៉ុន្មាន នូវយមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន នូវមហាករុណាសមាបត្តិញ្ញាណទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

[២៩១] ព្រះតថាគតទ្រង់ជា្របសព្វដោយព្រះទ័យ នូវអារម្មណ៍ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទាំងប៉ុន្មាន បានឃើញ ឮ ពាល់ត្រូវ ដឹង សម្រេច ស្វែងរក ត្រាច់រង្គាត់តាមហើយ ព្រោះហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

របស់អ្វីមួយ ក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនឃើញហើយ មិនមានឡើយ មួយទៀត របស់ណាដែលគេគប្បីដឹងហើយ តែសត្វលោកមិនដឹង មិនស្គាល់ ព្រះតថាគតទ្រង់ជ្រាបច្បាស់ នូវរបស់នោះទាំងអស់ ហេតុនោះទើបឈ្មោះថា សមន្ដចក្ខុ។

[២៩២] សំនួរត្រង់ពាក្យថា សមន្ដចក្ខុ តើសមន្ដចក្ខុ ដោយអត្ថដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ គឺ ទុក្ខញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខសមុទយញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខនិរោធញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខនិរោធគាមិនីបដិបទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ អត្ថប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ធម្មប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ និរុត្តិប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ បដិភាណប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ សត្តាសយានុសយញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ យមកប្បាដិហិរញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ មហាករុណាសមាបត្តិញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ សព្វញ្ញុតញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ អនាវរណញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទាំង ១៤ នេះ ឈ្មោះថាពុទ្ធញ្ញាណ បណ្ដាពុទ្ធញ្ញាណទាំង ១៤ នេះ ញាណ ៨ ខាងដើម ទួទៅដល់ពួកសាវ័ក ឯញាណ ៦ (ខាងចុង) មិនទួទៅដល់ពួកសាវ័កឡើយ។

[២៩៣] អត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ អត្ថនៃទុក្ខ ឈ្មោះថាព្រះតថាគតមិនជ្រាប មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ អត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ ឃើញសព្វហើយ ដឹងច្បាស់សព្វហើយ ធ្វើឲ្យជាក់ច្បាស់សព្វហើយ ពាល់ត្រូវសព្វហើយដោយប្រាជ្ញា អត្ថនៃទុក្ខ ឈ្មោះថាព្រះតថាគតមិនពាល់ត្រូវហើយដោយប្រាជ្ញា មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ អត្ថនៃសមុទ័យ របស់សមុទយសច្ចទាំងប៉ុន្មាន អត្ថនៃនិរោធ របស់និរោធសច្ចទាំងប៉ុន្មាន អត្ថនៃមគ្គ របស់មគ្គសច្ចទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយនូវអត្ថ របស់អត្ថប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយធម៌របស់ធម្មប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយនិរុត្តិ របស់និរុត្តិប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយបដិភាណ របស់បដិភាណប្បដិសម្ភិទាទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ ឃើញសព្វហើយ ដឹងច្បាស់សព្វហើយ ធ្វើឲ្យជាក់ច្បាស់សព្វហើយ ពាល់ត្រូវសព្វហើយ ដោយប្រាជ្ញា អត្ថនៃការបែកធ្លាយបដិភាណ ឈ្មោះថាព្រះតថាគត មិនពាល់ត្រូវហើយដោយប្រាជ្ញា មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ឥន្រ្ទិយបរោបរិយត្តញ្ញាណទាំងប៉ុន្មាន សត្តាសយានុសយញ្ញាណទាំងប៉ុន្មាន យមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ ឃើញសព្វហើយ ដឹងច្បាស់សព្វហើយ ធ្វើឲ្យជាក់ច្បាស់សព្វហើយ ពាល់ត្រូវសព្វហើយ ដោយប្រាជ្ញា មហាករុណាសមាបត្តិញ្ញាណ ឈ្មោះថាព្រះតថាគតមិនពាល់ត្រូវហើយដោយប្រាជ្ញា មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះ មិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ របស់អ្វីមួយដែលសត្វលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទាំងប៉ុន្មាន ឃើញហើយ ឮហើយ ពាល់ត្រូវហើយ ដឹងហើយ សម្រេចហើយ ស្វែងរកហើយ ត្រាច់រង្គាត់តាមហើយ ព្រះតថាគតទ្រង់ជ្រាបសព្វហើយ ឃើញសព្វហើយ ជ្រាបច្បាស់សព្វហើយ ធ្វើឲ្យជាក់ច្បាស់សព្វហើយ ពាល់ត្រូវសព្វហើយ ដោយប្រាជ្ញា របស់អ្វីមួយ ឈ្មោះថាព្រះតថាគតមិនពាល់ត្រូវដោយប្រាជ្ញា មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ព្រោះហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។

របស់អ្វីមួយ ក្នុងលោកនេះ ដែលព្រះតថាគតនោះមិនឃើញហើយ មិនមានឡើយ មួយទៀត របស់ណាដែលគេគប្បីដឹង តែសត្វលោកមិនដឹង មិនស្គាល់ ព្រះតថាគតទ្រង់ជ្រាបច្បាស់នូវរបស់នោះទាំងអស់ ហេតុនោះ ទើបឈ្មោះថា សមន្ដចក្ខុ។

ចប់ ញាណកថា។

ចប់ ភាគ ៦៩។

 

មហាវគ្គ

(១. មហាវគ្គោ)

ទិដិ្ឋកថា (ទី២)

(២. ទិដ្ឋិកថា)

(ទិដ្ឋិកថា)

(ទិដ្ឋិកថា)

[១] ហេតុនៃទិដ្ឋិ19) ប៉ុន្មានយ៉ាង ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល តើដូចម្ដេច។

ត្រង់សំនួរថា ហេតុនៃទិដ្ឋិ ប៉ុន្មានយ៉ាង ចម្លើយថា ហេតុនៃទិដ្ឋិ ៨ យ៉ាង។ សំនួរថា ការរួបរឹតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការរួបរឹត គឺទិដ្ឋិ ១៨ យ៉ាង។ សំនួរថា ទិដ្ឋិ ប៉ុន្មានយ៉ាង ទិដ្ឋិ ១៦ យ៉ាង។ សំនួរថា ការប្រកាន់ស្អិតគឺទិដ្ឋិ ប៉ុន្មានយ៉ាង ការប្រកាន់ស្អិតគឺទិដ្ឋិ ១៣០ យ៉ាង។ សំនួរថា ធម៌ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ តើដូចម្ដេច សោតាបត្តិមគ្គ ជាគ្រឿងដកឡើងនូវហេតុនៃទិដ្ឋិ។

[២] សំនួរថា ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល តើដូចម្ដេច ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះវេទនាថា នុ៎ះរបស់អញ។បេ។ ចំពោះសញ្ញាថា នុ៎ះរបស់អញ ចំពោះសង្ខារថា នុ៎ះរបស់អញ ចំពោះវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះចក្ខុថា នុ៎ះរបស់អញ ចំពោះសោតៈថា នុ៎ះរបស់អញ ចំពោះឃានៈថា នុ៎ះរបស់អញ ចំពោះជិវ្ហាថា នុ៎ះរបស់អញ ចំពោះកាយថា នុ៎ះរបស់អញ ចំពោះចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលចំពោះរូបថា នុ៎ះរបស់អញ ចំពោះសំឡេងថា នុ៎ះរបស់អញ ចំពោះក្លិនថា នុ៎ះរបស់អញ ចំពោះរសថា នុ៎ះរបស់អញ ចំពោះផ្សព្វថា នុ៎ះរបស់អញ ចំពោះធម្មារម្មណ៍ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៣] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុវិញ្ញាណថា នុ៎ះរបស់អញ ចំពោះសោតវិញ្ញាណថា នុ៎ះរបស់អញ ចំពោះឃានវិញ្ញាណថា នុ៎ះរបស់អញ ចំពោះជិវ្ហាវិញ្ញាណថា នុ៎ះរបស់អញ ចំពោះកាយវិញ្ញាណថា នុ៎ះរបស់អញ ចំពោះមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះសោតសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះឃានសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះជិវ្ហាសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះកាយសម្ផ័ស្សថា នុ៎ះរបស់អញ ចំពោះមនោសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីសោតសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីឃានសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីកាយសម្ផ័ស្ស ចំពោះវេទនាដែលកើតអំពីមនោសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៤] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ញាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ញា ចំពោះគន្ធសញ្ញា ចំពោះរសសញ្ញា ចំពោះផោដ្ឋព្វសញ្ញា ចំពោះធម្មសញ្ញាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបសញ្ចេតនាថា នុ៎ះរបស់អញ ចំពោះសទ្ទសញ្ចេតនា ចំពោះគន្ធសញ្ចេតនា ចំពោះរសសញ្ចេតនា ចំពោះផោដ្ឋព្វសញ្ចេតនា ចំពោះធម្មសញ្ចេតនាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបតណ្ហាថា នុ៎ះរបស់អញ ចំពោះសទ្ទតណ្ហាថា នុ៎ះរបស់អញ ចំពោះគន្ធតណ្ហា ចំពោះរសតណ្ហា ចំពោះផោដ្ឋព្វតណ្ហា ចំពោះធម្មតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិតក្កៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិតក្កៈ ចំពោះគន្ធវិតក្កៈ ចំពោះរសវិតក្កៈ ចំពោះផោដ្ឋព្វវិតក្កៈ ចំពោះធម្មវិតក្កៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិចារៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិចារៈថា នុ៎ះរបស់អញ ចំពោះគន្ធវិចារៈថា នុ៎ះរបស់អញ ចំពោះរសវិចារៈថា នុ៎ះរបស់អញ ចំពោះផោដ្ឋព្វវិចារៈថា នុ៎ះរបស់អញ ចំពោះធម្មវិចារៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៥] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីធាតុថា នុ៎ះរបស់អញ ចំពោះអាបោធាតុថា នុ៎ះរបស់អញ ចំពោះតេជោធាតុថា នុ៎ះរបស់អញ ចំពោះវាយោធាតុថា នុ៎ះរបស់អញ ចំពោះអាកាសធាតុថា នុ៎ះរបស់អញ ចំពោះវិញ្ញាណធាតុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីកសិណ អាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ អាកាសកសិណ និងវិញ្ញាណកសិណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៦] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះសក់ថា នុ៎ះរបស់អញ ចំពោះរោមថា នុ៎ះរបស់អញ ចំពោះក្រចកថា នុ៎ះរបស់អញ ចំពោះធ្មេញថា នុ៎ះរបស់អញ ចំពោះស្បែកថា នុ៎ះរបស់អញ ចំពោះសាច់ថា នុ៎ះរបស់អញ ចំពោះសរសៃថា នុ៎ះរបស់អញ ចំពោះឆ្អឹងថា នុ៎ះរបស់អញ ចំពោះខួរក្នុងឆ្អឹងថា នុ៎ះរបស់អញ ចំពោះទាចថា នុ៎ះរបស់អញ ចំពោះបេះដូងថា នុ៎ះរបស់អញ ចំពោះថ្លើមថា នុ៎ះរបស់អញ ចំពោះវាវថា នុ៎ះរបស់អញ ចំពោះក្រពះថា នុ៎ះរបស់អញ។បេ។ ចំពោះទឹកមាត់ថា នុ៎ះរបស់អញ ចំពោះទឹកសំបោរថា នុ៎ះរបស់អញ ចំពោះទឹករំអិលថា នុ៎ះរបស់អញ ចំពោះទឹកមូត្រថា នុ៎ះរបស់អញ ចំពោះខួរក្នុងក្បាលថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខ្វាយតនៈថា នុ៎ះរបស់អញ ចំពោះរូបាយតនៈថា នុ៎ះរបស់អញ ចំពោះសោតាយតនៈថា នុ៎ះរបស់អញ ចំពោះសទ្ទាយតនៈថា នុ៎ះរបស់អញ ចំពោះឃានាយតនៈថា នុ៎ះរបស់អញ ចំពោះគន្ធាយតនៈថា នុ៎ះរបស់អញ ចំពោះជិវ្ហាយតនៈ សោតាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ និងធម្មាយតនៈថា នុ៎ះរបស់អញ ចំពោះចក្ខុធាតុថា នុ៎ះរបស់អញ ចំពោះរូបធាតុថា នុ៎ះរបស់អញ ចំពោះចក្ខុវិញ្ញាណធាតុថា នុ៎ះរបស់អញ ចំពោះសោតធាតុថា នុ៎ះរបស់អញ ចំពោះសទ្ទធាតុថា នុ៎ះរបស់អញ ចំពោះសោតវិញ្ញាណធាតុថា នុ៎ះរបស់អញ ចំពោះឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ និងមនោធាតុថា នុ៎ះរបស់អញ ចំពោះធម្មធាតុថា នុ៎ះរបស់អញ ចំពោះមនោវិញ្ញាណធាតុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៨] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខុន្ទ្រិយថា នុ៎ះរបស់អញ ចំពោះសោតិន្ទ្រិយថា នុ៎ះរបស់អញ ចំពោះឃានិន្ទ្រិយថា នុ៎ះរបស់អញ ចំពោះជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ជីវិតិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ និងបញ្ញិន្ទ្រិយថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៩] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះកាមធាតុថា នុ៎ះរបស់អញ ចំពោះរូបធាតុថា នុ៎ះរបស់អញ ចំពោះអរូបធាតុថា នុ៎ះរបស់អញ ចំពោះកាមភពថា នុ៎ះរបស់អញ ចំពោះរូបភពថា នុ៎ះរបស់អញ ចំពោះអរូបភពថា នុ៎ះរបស់អញ ចំពោះសញ្ញាភពថា នុ៎ះរបស់អញ ចំពោះអសញ្ញាភពថា នុ៎ះរបស់អញ ចំពោះនេវសញ្ញានាសញ្ញាភពថា នុ៎ះរបស់អញ ចំពោះឯកវោការភពថា នុ៎ះរបស់អញ ចំពោះចតុវោការភពថា នុ៎ះរបស់អញ ចំពោះបញ្ចវោការភពថា នុ៎ះរបស់អញ ចំពោះបឋមជ្ឈានថា នុ៎ះរបស់អញ ចំពោះទុតិយជ្ឈានថា នុ៎ះរបស់អញ ចំពោះតតិយជ្ឈានថា នុ៎ះរបស់អញ ចំពោះចតុត្ថជ្ឈានថា នុ៎ះរបស់អញ ចំពោះមេត្តាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះករុណាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះមុទិតាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះឧបេក្ខាចេតោវិមុត្តិថា នុ៎ះរបស់អញ ចំពោះអាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[១០] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះអវិជ្ជាថា នុ៎ះរបស់អញ ចំពោះសង្ខារទាំងឡាយថា នុ៎ះរបស់អញ ចំពោះវិញ្ញាណថា នុ៎ះរបស់អញ ចំពោះនាមរូបថា នុ៎ះរបស់អញ ចំពោះសឡាយតនៈថា នុ៎ះរបស់អញ ចំពោះផស្សៈថា នុ៎ះរបស់អញ ចំពោះវេទនាថា នុ៎ះរបស់អញ ចំពោះតណ្ហាថា នុ៎ះរបស់អញ ចំពោះឧបាទានថា នុ៎ះរបស់អញ ចំពោះភពថា នុ៎ះរបស់អញ ចំពោះជាតិថា នុ៎ះរបស់អញ ចំពោះជរាមរណៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលយ៉ាងនេះឯង។

[១១] ហេតុនៃទិដ្ឋិ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ខន្ធ ជាហេតុនៃទិដ្ឋិ ១ អវិជ្ជា ជាហេតុនៃទិដ្ឋិ ១ ផស្សៈ ជាហេតុនៃទិដ្ឋិ ១ សញ្ញា ជាហេតុនៃទិដ្ឋិ ១ វិតក្កៈ ជាហេតុនៃទិដ្ឋិ ១ អយោនិសោមនសិការៈ ជាហេតុនៃទិដ្ឋិ ១ បាបមិត្ត ជាហេតុនៃទិដ្ឋិ ១ បរតោឃោសៈ (សំដីឃោសនារបស់បុគ្គលដទៃ) ជាហេតុនៃទិដ្ឋិ ១។

ខន្ធជាហេតុ ខន្ធជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ ខន្ធឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ អវិជ្ជាជាហេតុ អវិជ្ជាជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ អវិជ្ជាឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ ផស្សៈឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ សញ្ញាជាហេតុ សញ្ញាជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ សញ្ញាឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ វិតក្កៈជាហេតុ វិតក្កៈជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ វិតក្កៈឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ អយោនិសោមនសិការៈ ជាហេតុ អយោនិសោមនសិការៈ ជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ អយោនិសោមនសិការៈ ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បាបមិត្តជាហេតុ បាបមិត្តជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ បាបមិត្ត ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ បរតោឃោសៈ (សំដីឃោសនានៃបុគ្គលដទៃ) ជាហេតុ បរតោឃោសៈ ជាបច្ច័យ ដោយអត្ថថា តាំងឡើងព្រម ព្រោះអាស្រ័យនូវហេតុនៃទិដ្ឋិ បរតោឃោសៈ ឈ្មោះថា ហេតុនៃទិដ្ឋិ យ៉ាងនេះ ១ នេះ ហេតុនៃទិដ្ឋិ ៨ យ៉ាង។

[១២] ការរួបរឹត គឺទិដ្ឋិ ១៨ យ៉ាង តើដូចម្ដេចខ្លះ។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ១ ការប្រកាន់គឺទិដ្ឋិ ១ ផ្លូវកន្តារៈគឺទិដ្ឋិ ១ ចម្រូងគឺទិដ្ឋិ ១ ការវិបត្តិគឺទិដ្ឋិ ១ សំយោជនៈគឺទិដ្ឋិ ១ សរគឺទិដ្ឋិ ១ ការចង្អៀតចិត្តគឺទិដ្ឋិ ១ ការកង្វល់គឺទិដ្ឋិ ១ ចំណងគឺទិដ្ឋិ ១ ជ្រោះគឺទិដ្ឋិ ១ អនុស័យគឺទិដ្ឋិ ១ កម្ដៅគឺទិដ្ឋិ ១ ក្រហល់ក្រហាយគឺទិដ្ឋិ ១ គ្រឿងចាក់ស្រែះគឺទិដ្ឋិ ១ គ្រឿងប្រកាន់គឺទិដ្ឋិ ១ ការប្រកាន់ស្អិតគឺទិដ្ឋិ ១ ការស្ទាបអង្អែលគឺទិដ្ឋិ ១ នេះ ការរួបរឹតគឺទិដ្ឋិ ១៨ យ៉ាង។

[១៣] ទិដ្ឋិ ១៦ យ៉ាង តើដូចម្ដេចខ្លះ។ អស្សាទទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ មិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ សក្កាយវត្ថុកសស្សតទិដ្ឋិ ១ សក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ១ អន្តគ្គាហិកទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សញ្ញោជនិកទិដ្ឋិ ១ ទិដ្ឋិដែលជាប់ដោយមានះថាអញ ១ ទិដ្ឋិដែលជាប់ដោយមានះថារបស់អញ ១ អត្តវាទប្បដិសំយុត្តទិដ្ឋិ ១ លោកវាទប្បដិសំយុត្តទិដ្ឋិ ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ នេះ ទិដ្ឋិ ១៦ យ៉ាង។

[១៤] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកសស្សតទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃសញ្ញោជនិកទិដ្ឋិដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះថាអញ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះថារបស់អញ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃភវទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង ការប្រកាន់ស្អិតនៃវិភវទិដ្ឋិ ដោយអាការប៉ុន្មានយ៉ាង។

[១៥] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ ៣៥ យ៉ាង ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ ១០ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកសស្សតទិដ្ឋិ ដោយអាការ ១៥ យ៉ាង ការប្រកាន់ស្អិតនៃសក្កាយវត្ថុកឧច្ឆេទទិដ្ឋិ ដោយអាការ ៥ យ៉ាង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ យ៉ាង ការប្រកាន់ស្អិតនៃបុព្វន្តានុទិដ្ឋិ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃអបរន្តានុទិដ្ឋិ ដោយអាការ ៤៤ យ៉ាង ការប្រកាន់ស្អិតនៃសញ្ញោជនិកទិដ្ឋិ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះ ថាអញ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃទិដ្ឋិដែលជាប់ដោយមានះ ថារបស់អញ ដោយអាការ ១៨ យ៉ាង ការប្រកាន់ស្អិតនៃអត្តវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ២០ យ៉ាង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ យ៉ាង ការប្រកាន់ស្អិតនៃភវទិដ្ឋិ ដោយអាការ ១៩ យ៉ាង ការប្រកាន់ស្អិតនៃវិភវទិដ្ឋិ ដោយអាការ ១៩ យ៉ាង។

(អស្សាទទិដ្ឋិនិទ្ទេសៈ ទី១)

(១. អស្សាទទិដ្ឋិនិទ្ទេសោ)

[១៦] ការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិដោយអាការ ៣៥ យ៉ាង តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា សុខ និងសោមនស្ស កើតឡើងព្រោះអាស្រ័យរូប នេះឈ្មោះថា អស្សាទៈ (តម្រេក) ចំពោះរូបនោះ ទិដ្ឋិ មិនមែនអស្សាទៈ អស្សាទៈក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក អស្សាទៈដោយឡែក ទិដ្ឋិណា និងអស្សាទៈណា នេះលោកហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គលដែលប្រកបដោយទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិព្រោះទិដ្ឋិ បុគ្គលដែលវិបត្តិព្រោះទិដ្ឋិ គេមិនត្រូវសេពគប់ គេមិនត្រូវគប់រក គេមិនត្រូវចូលទៅអង្គុយជិតទេ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ទិដ្ឋិណា រាគៈណា រាគៈនោះមិនមែនទិដ្ឋិ ទិដ្ឋិក៏មិនមែនរាគៈ ទិដ្ឋិដោយឡែក រាគៈដោយឡែក ទិដ្ឋិណា និងរាគៈណា នេះហៅថា ទិដ្ឋិរាគៈ បុគ្គលប្រកបដោយទិដ្ឋិនោះផង ដោយរាគៈនោះផង ឈ្មោះថា អ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើនទេ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង គឺនរក ១ កំណើតតិរច្ឆាន ១ កាយកម្មណាបរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលកាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ប្រៀបដូចពូជស្ដៅក្ដី ពូជននោងព្រៃក្ដី ពូជឃ្លោកល្វីងក្ដី ដែលគេដាំក្នុងផែនដីសើម រមែងជញ្ជក់យករសផែនដីណាក្ដី ជញ្ជក់យករសទឹកណាក្ដី ពូជទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិនឆ្ងាញ់ពិសា ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ពូជឈើនោះ ជាវត្ថុដ៏អាក្រក់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាកាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិកាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរគឺទិដ្ឋិ ញៀតស្បាតគឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលគឺទិដ្ឋិ។

[១៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ ព្រោះអាស្រ័យចក្ខុ ព្រោះអាស្រ័យសោតៈ ព្រោះអាស្រ័យឃានៈ ព្រោះអាស្រ័យជិវ្ហា ព្រោះអាស្រ័យកាយ ព្រោះអាស្រ័យចិត្ត ព្រោះអាស្រ័យរូប ព្រោះអាស្រ័យសទ្ទៈ ព្រោះអាស្រ័យគន្ធៈ ព្រោះអាស្រ័យរសៈ ព្រោះអាស្រ័យផោដ្ឋព្វៈ ព្រោះអាស្រ័យធម្មារម្មណ៍ ព្រោះអាស្រ័យចក្ខុវិញ្ញាណ ព្រោះអាស្រ័យសោតវិញ្ញាណ ព្រោះអាស្រ័យឃានវិញ្ញាណ ព្រោះអាស្រ័យជិវ្ហាវិញ្ញាណ ព្រោះអាស្រ័យកាយវិញ្ញាណ ព្រោះអាស្រ័យមនោវិញ្ញាណ ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យសោតសម្ផ័ស្ស ព្រោះអាស្រ័យឃានសម្ផ័ស្ស ព្រោះអាស្រ័យជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យកាយសម្ផ័ស្ស ព្រោះអាស្រ័យមនោសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីសោតសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីឃានសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីកាយសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីមនោសម្ផ័ស្ស នេះជាអស្សាទៈ ចំពោះវេទនាដែលកើតអំពីមនោសម្ផ័ស្ស ទិដ្ឋិមិនមែនអស្សាទៈ អស្សាទៈក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក អស្សាទៈដោយឡែក ទិដ្ឋិណា និងអស្សាទៈណា នេះលោកហៅថា អស្សាទទិដ្ឋិ អស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុគ្គលប្រកបដោយទិដ្ឋិវិបត្តិនោះ ឈ្មោះថា អ្នកវិបត្តិព្រោះទិដ្ឋិ បុគ្គលដែលវិបត្តិព្រោះទិដ្ឋិ គេមិនត្រូវសេពគប់ គេមិនត្រូវគប់រក គេមិនត្រូវចូលទៅអង្គុយជិតទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ទិដ្ឋិណា រាគៈណា រាគៈនោះ មិនមែនទិដ្ឋិ ទិដ្ឋិក៏មិនមែនរាគៈ ទិដ្ឋិដោយឡែក រាគៈដោយឡែក ទិដ្ឋិណា និងរាគៈណា នេះលោកហៅថា ទិដ្ឋិរាគៈ បុគ្គលប្រកបដោយទិដ្ឋិនោះផង ដោយរាគៈនោះផង ឈ្មោះថាអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ទានដែលទាយកឲ្យហើយដល់បុគ្គលអ្នកត្រេកអរក្នុងទិដ្ឋិរាគៈ ជាទានមិនមានផលច្រើន មិនមានអានិសង្សច្រើនទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ មានគតិ ២ យ៉ាង គឺនរក ១ កំណើតតិរច្ឆាន ១ កាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលកាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋកាន់យកហើយ) ធម៌ទាំងអស់នោះ ប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ប្រៀបដូចពូជស្ដៅក្ដី ពូជននោងព្រៃក្ដី ពូជឃ្លោកល្វីងក្ដី ដែលគេដាំក្នុងផែនដីសើម រមែងជញ្ជក់យករសផែនដីណាក្ដី ជញ្ជក់យករសទឹកណាក្ដី ពូជទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីល្វីង ដើម្បីក្រពុល ដើម្បីមិនឆ្ងាញ់ពិសា ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពូជឈើនោះ ជាវត្ថុដ៏អាក្រក់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាកាយកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី វចីកម្មណា មនោកម្មណា បរិបូណ៌ដោយទិដ្ឋិ ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិ កាន់យកហើយក្ដី ចេតនាណាក្ដី សេចក្ដីប្រាថ្នាណាក្ដី ការតម្កល់ទុកណាក្ដី សង្ខារទាំងឡាយណាក្ដី (ដែលបុរសបុគ្គលប្រកបដោយមិច្ឆាទិដិ្ឋ កាន់យកហើយ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ទិដ្ឋិរបស់បុគ្គលនោះ ជាធម្មជាតិដ៏លាមក ជាអស្សាទទិដ្ឋិ ជាមិច្ឆាទិដ្ឋិ បានខាងទិដ្ឋិ ដំណើរគឺទិដ្ឋិ ញៀតស្បាតគឺទិដ្ឋិ។បេ។ ការប្រកាន់ស្អិត និងការស្ទាបអង្អែលគឺទិដ្ឋិ ការប្រកបព្រមនៃចិត្តដែលត្រូវកិលេសរួបរឹត គឺមិច្ឆាទិដ្ឋិ ជាអស្សាទទិដ្ឋិ ដោយអាការ ១៨ យ៉ាងនេះឯង។

[១៨] សំយោជនៈផង ទិដ្ឋិផងក៏មាន សំយោជនៈមិនមែនទិដ្ឋិក៏មាន។ សំយោជនៈផង ទិដ្ឋិផង តើដូចម្ដេចខ្លះ។ សក្កាយទិដ្ឋិបរាមាសៈ និងសក្កាយទិដ្ឋិសីលព្វតបរាមាសៈ ទាំងនេះ ឈ្មោះថា សំយោជនៈផង ទិដ្ឋិផង។ សំយោជនៈមិនមែនទិដ្ឋិ តើដូចម្ដេចខ្លះ។ កាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ វិចិកិច្ឆាសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អនុសយសំយោជនៈ អវិជ្ជាសំយោជនៈ ទាំងនេះឈ្មោះថា សំយោជនៈមិនមែនទិដ្ឋិ។ នេះឯងការប្រកាន់ស្អិតនៃអស្សាទទិដ្ឋិ ដោយអាការ ៣៥។

(អត្តានុទិដ្ឋិនិទ្ទេសៈ ទី២)

(២. អត្តានុទិដ្ឋិនិទ្ទេសោ)

[១៩] ការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង តើដូចម្ដេចខ្លះ។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនបានហាត់ចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនឈ្លាសវៃចំពោះធម៌របស់សប្បុរស មិនបានហាត់ចិត្តក្នុងធម៌របស់សប្បុរស ពិចារណាឃើញរូបថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានរូប ១ ពិចារណាឃើញរូបថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងរូប ១ ពិចារណាឃើញវេទនា20) … សញ្ញា21) … សង្ខារទាំងឡាយ22) … ពិចារណាឃើញវិញ្ញាណថាជាខ្លួន ១ ពិចារណាឃើញខ្លួនថាមានវិញ្ញាណ ១ ពិចារណាឃើញវិញ្ញាណថាមានក្នុងខ្លួន ១ ពិចារណាឃើញខ្លួនថាមានក្នុងវិញ្ញាណ ១ (នេះការប្រកាន់ស្អិតនៃអត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង)។

[២០] បុគ្គលពិចារណាឃើញរូបថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ ថាជាខ្លួន ណាជាបឋវីកសិណ នោះគឺអញ ណាជាអញ នោះ គឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា នោះគឺរស្មី ណាជារស្មី នោះក៏គឺអណ្ដាតភ្លើង ឈ្មោះថា ពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណថាជាខ្លួនថា ធម្មជាតណាជាបឋវីកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាអត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុរសបុគ្គលប្រកបដោយអត្តានុទិដ្ឋិ មានគតិ ២ យ៉ាង។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលក្នុងលោកនេះ ពិចារណាឃើញអាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺឱទាតកសិណ ឈ្មោះថា ពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ។បេ។ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។

[២១] បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានរូប ព្រោះរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានរូប ប្រៀបដូចដើមឈើបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ឈើ ដើមឈើ ដោយឡែក ម្លប់ដោយឡែក តែដើមឈើនោះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថា ពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានរូប ព្រោះរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានរូប ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះឈ្មោះថា សំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួនថាមានរូប យ៉ាងនេះឯង។

[២២] បុគ្គលពិចារណាឃើញរូប ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញរូបថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯរូបនេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញរូបថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ។បេ។ នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូបថាមានក្នុងខ្លួន យ៉ាងនេះឯង។

[២៣] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងរូប ប្រៀបដូចកែវមណីដែលគេដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនោះឯងមានក្នុងដបនេះ ឈ្មោះថាពិនិត្យឃើញកែវមណីថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងរូប ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ៤ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងរូប យ៉ាងនេះឯង។

[២៤] បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន ដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនាដែលកើតអំពីសោតសម្ផ័ស្ស វេទនាដែលកើតអំពីឃានសម្ផ័ស្ស វេទនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាដែលកើតអំពីកាយសម្ផ័ស្ស វេទនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណា ជាវេទនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺវេទនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវវេទនា ដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះជារស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណា ជាវេទនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺវេទនា ដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវវេទនា ដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ១ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន យ៉ាងនេះឯង។

[២៥] បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនោះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា យ៉ាងនេះឯង។

[២៦] បុគ្គលពិចារណាឃើញវេទនា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវេទនាថាមានក្នុងខ្លួន ប្រៀបដូចផ្កាឈើដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កាឈើនោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯងក៏មានក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូបថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថា ពិចារណាឃើញវេទនាថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថា ទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ។បេ។ នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវេទនា ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[២៧] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវេទនា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវេទនា ប្រៀបដូច។បេ។ ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវេទនា យ៉ាងនេះឯង។

[២៨] បុគ្គលពិចារណាឃើញសញ្ញា ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញាដែលកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាដែលកើតអំពីសោតសម្ផ័ស្ស សញ្ញាដែលកើតអំពីឃានសម្ផ័ស្ស សញ្ញាដែលកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាដែលកើតអំពីកាយសម្ផ័ស្ស សញ្ញាដែលកើតអំពីមនោសម្ផ័ស្សថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះក៏គឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសញ្ញាថាជាខ្លួន យ៉ាងនេះឯង។

[២៩] បុគ្គលពិចារណាឃើញខ្លួនថាមានសញ្ញា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនាថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានសញ្ញា ព្រោះសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសញ្ញា ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនាថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានសញ្ញា ព្រោះសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសញ្ញា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានសញ្ញា យ៉ាងនេះឯង។

[៣០] បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញាថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននោះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសញ្ញានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសញ្ញា ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣១] បុគ្គលពិចារណាឃើញខ្លួនថាមានក្នុងសញ្ញា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា ប្រៀបដូចកែវមណីដែលបុគ្គលដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង (មាន) ក្នុងដបនេះ ឈ្មោះថាពិចារណាឃើញកែវមណីថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសង្ខារ វិញ្ញាណ រូប និងវេទនា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសញ្ញានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសញ្ញា យ៉ាងនេះឯង។

[៣២] បុគ្គលពិចារណាឃើញសង្ខារថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចេតនាដែលកើតអំពីចក្ខុសម្ផ័ស្ស ចេតនាដែលកើតអំពីសោតសម្ផ័ស្ស ចេតនាដែលកើតអំពីឃានសម្ផ័ស្ស ចេតនាដែលកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាដែលកើតអំពីកាយសម្ផ័ស្ស ចេតនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណាជាចេតនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺចេតនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវចេតនាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចេតនាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាធម្មជាតិណាជាចេតនាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺចេតនាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវចេតនាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសង្ខារ ថាជាខ្លួន យ៉ាងនេះឯង។

[៣៣] បុគ្គលពិចារណាឃើញខ្លួន ថាមានសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានសង្ខារ ព្រោះសង្ខារទាំងនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានសង្ខារ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈ ទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានសង្ខារ យ៉ាងនេះឯង។

[៣៤] បុគ្គលពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញាថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសង្ខារទាំងនេះ (ក៏មាន) ក្នុងខ្លួននេះឯង ឈ្មោះថាពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននេះឯង (ក៏មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិនថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯសង្ខារទាំងនេះ (ក៏មាន) ក្នុងខ្លួននេះឯង ឈ្មោះថាពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសង្ខារ ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣៥] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង (មាន) ក្នុងសង្ខារទាំងនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ ប្រៀបដូចកែវមណីដែលគេដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនោះយ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង (មាន) ក្នុងដបនេះ ឈ្មោះថា ពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវិញ្ញាណ រូប វេទនា និងសញ្ញា ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងសង្ខារនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសង្ខារវត្ថុកៈទី ៤ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងសង្ខារយ៉ាងនេះឯង។

[៣៦] បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាជាខ្លួន ថាធម្មជាតិណា ជាមនោវិញ្ញាណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺមនោវិញ្ញាណ ឈ្មោះថាពិចារណាឃើញនូវមនោវិញ្ញាណផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញមនោវិញ្ញាណ ថាជាខ្លួន ថាធម្មជាតិណា ជាមនោវិញ្ញាណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះ គឺមនោវិញ្ញាណ ឈ្មោះថាពិចារណាឃើញនូវមនោវិញ្ញាណផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន យ៉ាងនេះឯង។

[៣៧] បុគ្គលពិចារណាឃើញខ្លួនថាមានវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានវិញ្ញាណ ព្រោះវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវិញ្ញាណ ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើ ថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានវិញ្ញាណ ព្រោះវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានវិញ្ញាណ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាអត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានវិញ្ញាណ យ៉ាងនេះឯង។

[៣៨] បុគ្គលពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯវិញ្ញាណនេះក៏មានក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន ប្រៀបដូចផ្កាដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កានុ៎ះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក តែក្លិននេះឯង (មាន) ក្នុងផ្កានេះ ឈ្មោះថាពិចារណាឃើញក្លិន ថាមានក្នុងផ្កា មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ ឯវិញ្ញាណនេះក៏មានក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ៣ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន យ៉ាងនេះឯង។

[៣៩] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ប្រៀបដូចកែវមណីដែលបុគ្គលដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនុ៎ះ យ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង មានក្នុងដបនេះ ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ យ៉ាងនេះឯង នេះឯង ការប្រកាន់ស្អិតរបស់អត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង។

(មិច្ឆាទិដ្ឋិនិទ្ទេសៈ ទី៣)

(៣. មិច្ឆាទិដ្ឋិនិទ្ទេសោ)

[៤០] ការប្រកាន់ស្អិតរបស់មិច្ឆាទិដ្ឋិ ដោយអាការ ១០ តើដូចម្ដេច។ ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ទានដែលបុគ្គលឲ្យហើយមិនមានផល ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាមិច្ឆាទិដ្ឋិ ជាមិច្ឆាវត្ថុកៈ ទី ១ មិច្ឆាទិដ្ឋិ ជាទិដិ្ឋវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ចំពោះវត្ថុថា ការបូជាធំ មិនមានផល។បេ។ ចំពោះវត្ថុថា ការបូជាតូចមិនមានផល ចំពោះវត្ថុថា ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់មិនមាន ចំពោះវត្ថុថា លោកនេះមិនមាន ចំពោះវត្ថុថា លោកខាងមុខមិនមាន ចំពោះវត្ថុថា មាតាមិនមានគុណ ចំពោះវត្ថុថា បិតាមិនមានគុណ ចំពោះវត្ថុថា សត្វជាឱបបាតិកៈកំណើតមិនមាន ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ពួកសមណៈ និងព្រាហ្មណ៍ ក្នុងលោកដែលជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងលោកខាងមុខ ហើយប្រកាសបាន មិនមានឡើយ ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា មិច្ឆាទិដ្ឋិមានវត្ថុ ១០ មិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ បុរសបុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ តែងមានគតិពីរយ៉ាង។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃមិច្ឆាទិដ្ឋិ ដោយអាការ ១០ យ៉ាង។

(សក្កាយទិដ្ឋិនិទ្ទេសៈ ទី៤)

(៤. សក្កាយទិដ្ឋិនិទ្ទេសោ)

[៤១] ការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណា ជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ។បេ។ នេះឈ្មោះថា សក្កាយទិដ្ឋិ ជារូបវត្ថុកៈទី ១ សក្កាយទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសក្កាយទិដ្ឋិ ដោយអាការ ២០ យ៉ាង។

(សស្សតទិដ្ឋិនិទ្ទេសៈ ទី៥)

(៥. សស្សតទិដ្ឋិនិទ្ទេសោ)

[៤២] ការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញនូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ នូវខ្លួនថាមានវេទនាខ្លះ នូវខ្លួនថាមានសញ្ញាខ្លះ នូវខ្លួនថាមានសង្ខារខ្លះ នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងវិញ្ញាណខ្លះ។

បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានរូប ព្រោះរូបនេះ ឈ្មោះថា ពិចារណាឃើញខ្លួន ថាមានរូប ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនុ៎ះ យ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនេះឯង មានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះ ក្នុងលោកនេះ (ពិចារណាឃើញ) នូវវេទនា។បេ។ នេះឈ្មោះថា សស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ សស្សតទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានរូប យ៉ាងនេះឯង។បេ។ នេះឯងការប្រកាន់ស្អិតនៃសស្សតទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ១៥ យ៉ាង។

(ឧច្ឆេទទិដ្ឋិនិទ្ទេសៈ ទី៦)

(៦. ឧច្ឆេទទិដ្ឋិនិទ្ទេសោ)

[៤៣] ការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស តែងពិចារណាឃើញរូប ថាជាខ្លួន ពិចារណាឃើញវេទនា ថាជាខ្លួន ពិចារណាឃើញសញ្ញា ថាជាខ្លួន ពិចារណាឃើញសង្ខារ ថាជាខ្លួន ពិចារណាឃើញវិញ្ញាណថាជាខ្លួន។

បុគ្គលពិចារណាឃើញរូប ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញបឋវីកសិណ។បេ។ ពិចារណាឃើញឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាគឺអញ ធម្មជាតនោះ គឺឱទាតកសិណ ឈ្មោះថាពិចារណាឃើញឱទាតកសិណផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះ។បេ។ នេះឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈទី ១ ឧច្ឆេទទិដ្ឋិជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។បេ។ នេះការប្រកាន់ស្អិតនៃឧច្ឆេទទិដ្ឋិ ជាសក្កាយវត្ថុកៈ ដោយអាការ ៥ យ៉ាង។

(អន្តគ្គាហិកាទិដ្ឋិនិទ្ទេសៈ ទី៧)

(៧. អន្តគ្គាហិកាទិដ្ឋិនិទ្ទេសោ)

[៤៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ តើដូចម្ដេច។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការប៉ុន្មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុតនៃអន្តគ្គាហិកទិដ្ឋិថា ជីវៈនោះ សរីរៈនោះ នៃអន្តគ្គាហិកទិដ្ឋិថា ជីវៈដទៃ សរីរៈដទៃ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត។បេ។ ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន តើដោយអាការប៉ុន្មាន។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ យ៉ាង។បេ។ ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ យ៉ាង។

[៤៥] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិឈ្មោះថា មិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ថា វេទនាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតទៀងផង។បេ។ ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថាលោកទៀង ដោយអាការ ៥ យ៉ាង។

[៤៦] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាលោកផង ជាធម្មជាតមិនទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។បេ។ ថា វេទនាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សញ្ញាជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ថា សង្ខារជាលោកផង ជាធម្មជាតមិនទៀងផង។បេ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វិញ្ញាណជាលោកផង ជាធម្មជាតមិនទៀងផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯងការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនទៀង ដោយអាការ ៥ យ៉ាង។

[៤៧] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថាអន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះ ក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ដោយអាការ ៥ យ៉ាង។

[៤៨] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ មាននីលកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ថា លោកមិនមានទីបំផុត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសដ៏ធំទូលាយ មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះមិនមានទីបំផុត មិនមានទីបំផុតដោយជុំវិញ បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ថា មិនមានទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក តែងផ្សាយទៅ ដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា លោកមិនមានទីបំផុត ដោយអាការ ៥ យ៉ាង។

[៤៩] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាជីវិតផង ជាសរីរៈផង ធម្មជាតណាជាជីវិត ធម្មជាតនោះ ជាសរីរៈ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាជាជីវិតផង ជាសរីរៈផង សញ្ញាជាជីវិតផង ជាសរីរៈផង សង្ខារជាជីវិតផង ជាសរីរៈផង វិញ្ញាណជាជីវិតផង ជាសរីរៈផង ធម្មជាតណាជាជីវិត ធម្មជាតនោះ ជាសរីរៈ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតនោះ សរីរៈនោះ ដោយអាការ ៥ យ៉ាង។

[៥០] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបជាសរីរៈ មិនមែនជាជីវិតទេ រូបនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាជាសរីរៈ មិនមែនជាជីវិតទេ សញ្ញាជាសរីរៈ មិនមែនជាជីវិតទេ សង្ខារជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណជាសរីរៈ មិនមែនជាជីវិតទេ វិញ្ញាណនោះ ពិតជាសរីរៈ ជីវិតដទៃ សរីរៈដទៃ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា ជីវិតដទៃ សរីរៈដទៃ ដោយអាការ ៥ យ៉ាង។

[៥១] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូប ក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯងមានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតខ្លះ តាំងនៅខ្លះ កើតឡើងខ្លះ កើតប្រាកដខ្លះ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ដោយអាការ ៥ យ៉ាង។

[៥២] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ តែងសូន្យ តែងវិនាស សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតទេ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯងមានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ តែងសូន្យ តែងវិនាស សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតទេ បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ដោយអាការ ៥ យ៉ាង។

[៥៣] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដោយអាការ ៥ យ៉ាង។

[៥៤] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដ