km:tipitaka:sut:kn:pat:sut.kn.pat.01.03

អានាបានកថា (ទី៣)

សង្ខេប

(?)

sut kn pat 01 03 បាលី cs-km: sut.kn.pat.01.03 អដ្ឋកថា: sut.kn.pat.01.03_att PTS: ?

អានាបានកថា (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. អានាបានស្សតិកថា)

(គណនវារៈ ទី១)

(១. គណនវារ)

[៦៩] កាលភិក្ខុចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណចំនួន ២២០ ក៏កើតឡើង គឺបរិបន្ថញ្ញាណ ៨ ឧបការញ្ញាណ ៨ ឧបក្កិលេសញ្ញាណ ១៨ វោទានញ្ញាណ ១៣ សតោការិញ្ញាណ ៣២ សមាធិញ្ញាណ ២៤ វិបស្សនាញាណ ៧២ និព្វិទាញាណ ៨ និព្វិទានុលោមញាណ ៨ និព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ វិមុត្តិសុខញ្ញាណ ២១។

[៧០] បរិបន្ថញ្ញាណ ៨ និងឧបការញ្ញាណ ៨ តើដូចម្ដេច។ កាមឆន្ទៈ ជាសត្រូវដល់សមាធិ នេក្ខម្មៈ ជាឧបការៈដល់សមាធិ ព្យាបាទ ជាសត្រូវដល់សមាធិ អព្យាបាទ ជាឧបការៈដល់សមាធិ ថីនមិទ្ធៈ ជាសត្រូវដល់សមាធិ អាលោកសញ្ញា ជាឧបការៈដល់សមាធិ ឧទ្ធច្ចៈ ជាសត្រូវដល់សមាធិ អវិក្ខេបៈ ជាឧបការៈដល់សមាធិ វិចិកិច្ឆាជាសត្រូវដល់សមាធិ ធម្មវវត្ថានៈ ជាឧបការៈដល់សមាធិ អវិជ្ជា ជាសត្រូវដល់សមាធិ ញាណ ជាឧបការៈដល់សមាធិ អរតិ ជាសត្រូវដល់សមាធិ បាមុជ្ជៈជាឧបការៈដល់សមាធិ អកុសលធម៌ទាំងអស់ សុទ្ធតែជាសត្រូវដល់សមាធិ កុសលធម៌ទាំងអស់សុទ្ធតែជាឧបការៈដល់សមាធិ ទាំងនេះឈ្មោះថាបរិបន្ថញ្ញាណ ៨ និងឧបការញ្ញាណ ៨ ចិត្តដែលស្ទុះខ្ពស់ឡើង ចិត្តដែលអណ្ដែតត្រសែតផុតឡើង រមែងតាំងនៅស៊ប់ក្នុងឯកត្តៈ រមែងស្អាតចាកនីវរណៈ ដោយអាការទាំង ១៦ នេះ។

(សោឡសញាណនិទ្ទេសៈ ទី២)

(២. សោឡសញាណនិទ្ទេសោ)

[៧១] ឯកត្តៈទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាឯកត្តៈ អព្យាបាទឈ្មោះថាឯកត្តៈ អាលោកសញ្ញា ឈ្មោះថាឯកត្តៈ អវិក្ខេបៈ ឈ្មោះថាឯកត្តៈ ធម្មវវត្ថានៈ ឈ្មោះថាឯកត្តៈ ញាណ ឈ្មោះថាឯកត្តៈ បាមុជ្ជៈ ឈ្មោះថាឯកត្តៈ កុសលធម៌ទាំងអស់ឈ្មោះថាឯកត្តៈ។ នីវរណៈ ទាំងនោះ តើដូចម្ដេច។ កាមច្ឆន្ទៈ ឈ្មោះថានីវរណៈ ព្យាបាទឈ្មោះថានីវរណៈ ថីនមិទ្ធៈ ឈ្មោះថានីវរណៈ ឧទ្ធច្ចកុក្កុច្ចៈ ឈ្មោះថានីវរណៈ វិចិកិច្ឆាឈ្មោះថានីវរណៈ អវិជ្ជា ឈ្មោះថានីវរណៈ អរតិ ឈ្មោះថានីវរណៈ អកុសលធម៌ទាំងអស់ ឈ្មោះថានីវរណៈ។

[៧២] សំនួរត្រង់ពាក្យថា នីវរណៈ ចុះនីវរណៈ ដោយអត្ថដូចម្ដេច។ នីវរណៈ ដោយអត្ថថា ធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន)។ ដំណើរទៅ (កាន់ព្រះនិព្វាន) ទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារនេក្ខម្មៈនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់នេក្ខម្មៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវកាមច្ឆន្ទៈនោះបិទបាំង ហេតុនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អព្យាបាទឈ្មោះថា ដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអព្យាបាទនោះ។ ព្យាបាទឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អព្យាបាទ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវព្យាបាទនោះបិទបាំង ហេតុនោះ ព្យាបាទឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អាលោកសញ្ញា ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអាលោកសញ្ញានោះ ថីនមិទ្ធៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អាលោកសញ្ញាដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវថីនមិទ្ធៈនោះបិទបាំង ហេតុនោះ ថីនមិទ្ធៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អវិក្ខេបៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអវិក្ខេបៈនោះ ឧទ្ធច្ចៈ ឈ្មោះធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អវិក្ខេបៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវឧទ្ធច្ចៈនោះបិទបាំង ហេតុនោះ ឧទ្ធច្ចៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) ធម្មវវត្ថានៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារធម្មវវត្ថានៈនោះ វិចិកិច្ឆាឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់ធម្មវវត្ថានៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវវិចិកិច្ឆានោះបិទបាំង ហេតុនោះ វិចិកិច្ឆា ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) ញាណ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារញាណនោះ អវិជ្ជា ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់ញាណ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអវិជ្ជានោះបិទបាំង ហេតុនោះ អវិជ្ជា ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បាមុជ្ជៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារបាមុជ្ជៈនោះ អរតិ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់បាមុជ្ជៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអរតិនោះ បិទបាំង ហេតុនោះ អរតិ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កុសលធម៌ទាំងអស់ជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារធម៌ទាំងឡាយនោះ អកុសលធម៌ទាំងអស់ សុទ្ធតែជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ ច្បាស់នូវកុសលធម៌ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអកុសលធម៌នោះ បិទបាំង ហេតុនោះ ពួកអកុសលធម៌ទាំងអស់នោះ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កាលភិក្ខុមានចិត្តបរិសុទ្ធ ចាកនីវរណធម៌ទាំងនេះ ចម្រើនអានាបានស្សតិសមាធិដែលមានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន)។

(ឧបក្កិលេសញាណនិទ្ទេសៈ ទី៣)

(៣. ឧបក្កិលេសញាណនិទ្ទេសោ)

(បឋមច្ឆក្ក)

(បឋមច្ឆក្កំ)

[៧៣] ឧបក្កិលេសញ្ញាណ ១៨ កើតឡើង តើដូចម្ដេច។ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្នុង ជាសត្រូវរបស់សមាធិ កាលបុគ្គលផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ខាងដើម កណ្ដាល និងខាងចុង ចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្រៅ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចេញ សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ សេចក្ដីប្រាថ្នាចំពោះខ្យល់ដកដង្ហើមចូល សេចក្ដីត្រេកត្រអាល សេចក្ដីប្រព្រឹត្តនៃចំណង់ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចូល សម្រាប់បុគ្គលដែលលំបាកដោយខ្យល់ដង្ហើមចេញ ជាសត្រូវរបស់សមាធិ ការជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចេញ សម្រាប់បុគ្គលដែលទប់ខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ។

ប្រសិនបើចិត្តរបស់បុគ្គលកាលនៅញាប់ញ័រ មិនទាន់ផុត ស្រឡះ ចាកឧបក្កិលេសទាំងឡាយណា ឧបក្កិលេសរបស់អានាបានស្សតិសមាធិនោះ មាន ៦ គឺការផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ១ ការផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ១ សតិ ១ ការបោះចិត្តទៅក្នុងខ្យល់ដង្ហើមខាងក្នុង ១ សេចក្ដីប៉ុនប៉ង ១ សេចក្ដីប្រាថ្នាក្នុងការបោះចិត្តទៅក្នុងខ្យល់ដង្ហើមខាងក្រៅ ១ ពួកជននោះ កាលដែលមិនទាន់ដឹងច្បាស់នូវវិមោក្ខ តែងនៅជឿអ្នកដទៃ។

(ទុតិយច្ឆក្ក)

(ទុតិយច្ឆក្កំ)

[៧៤] កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រ ក្នុងនិមិត្ត ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងនិមិត្ត ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ជាសត្រូវរបស់សមាធិ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ជាសត្រូវរបស់សមាធិ។

ប្រសិនបើចិត្តរបស់បុគ្គល កាលនៅញាប់ញ័រ មិនទាន់ផុតស្រឡះចាកឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងឡាយនោះ របស់អានាបានស្សតិសមាធិ មាន ៦ យ៉ាង គឺ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្ត រមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ ជនទាំងនោះ កាលមិនទាន់ដឹងច្បាស់នូវវិមោក្ខ តែងនៅជឿអ្នកដទៃ។

(តតិយច្ឆក្ក)

(តតិយច្ឆក្កំ)

[៧៥] ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ ជាសត្រូវរបស់សមាធិ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគតដែលញាប់ញ័រ ជាសត្រូវរបស់សមាធិ ចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស ជាសត្រូវរបស់សមាធិ ចិត្តផ្គងហួសពេកដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ ជាសត្រូវរបស់សមាធិ ចិត្តប្រាកដដែលធ្លាក់ទៅក្នុងរាគៈ ជាសត្រូវរបស់សមាធិ ចិត្តមិនប្រាកដដែលធ្លាក់ទៅក្នុងព្យាបាទ ជាសត្រូវរបស់សមាធិ។

បុគ្គលមានសង្កប្បៈសៅហ្មងហើយ រមែងមិនស្គាល់ច្បាស់នូវអធិចិត្ត ដោយសារពួកឧបក្កិលេសណា ឧបក្កិលេសទាំងឡាយនោះ របស់អានាបានស្សតិសមាធិ មាន ៦ យ៉ាង គឺ ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីតៈ ១ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ១ ចិត្តរួញរា ១ ចិត្តផ្គងហួសពេក ១ ចិត្តប្រាកដ ១ ចិត្តមិនប្រាកដ ១ រមែងមិនតម្កល់នៅមាំឡើយ។

[៧៦] កាលភិក្ខុផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចេញ ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្នុង កាលភិក្ខុផ្ចង់ស្មារតីទៅកាន់ខ្យល់ដកដង្ហើមចូល ខាងដើម កណ្ដាល និងខាងចុង កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារចិត្តដែលបោះទៅក្នុងខ្យល់ដង្ហើមខាងក្រៅ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសេចក្ដីប្រាថ្នារកខ្យល់ដកដង្ហើមចេញ ដោយសេចក្ដីត្រេកអរ ដោយសេចក្ដីប្រព្រឹត្តនៃចំណង់ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ដោយសារសេចក្ដីប្រាថ្នារកខ្យល់ដកដង្ហើមចូល ដោយសេចក្ដីត្រេកអរ ដោយសេចក្ដីប្រព្រឹត្តនៃចំណង់ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះជ្រប់ចិត្តក្នុងការបានចំពោះនូវខ្យល់ដកដង្ហើមចូល សម្រាប់អ្នកទប់ខ្យល់ដកដង្ហើមចេញ កាលភិក្ខុនឹកនិមិត្ត កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ កាលភិក្ខុនឹកខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងនិមិត្ត កាលភិក្ខុនឹកនិមិត្ត កាយ និងចិត្តរមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល កាលភិក្ខុនឹកខ្យល់ដកដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងនិមិត្ត កាលភិក្ខុនឹកខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល កាលភិក្ខុនឹកខ្យល់ដកដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តស្ទុះទៅរកអារម្មណ៍ជាអតីតៈ ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ដែលញាប់ញ័រ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តផ្គងហួសពេក ដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តដែលប្រាកដ ដែលធ្លាក់ទៅក្នុងរាគៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តមិនប្រាកដដែលធ្លាក់ទៅក្នុងព្យាបាទ។

បុគ្គលណាមិនបានបំពេញ មិនបានចម្រើនអានាបានស្សតិ បុគ្គលនោះ រមែងមានកាយរំភើបផង មានចិត្តរំភើបផង មានកាយញាប់ញ័រផង មានចិត្តញាប់ញ័រផង បុគ្គលណា បានបំពេញ បានចម្រើនល្អនូវអានាបានស្សតិ បុគ្គលនោះ រមែងមានកាយមិនរំភើបផង មានចិត្តមិនរំភើបផង មានកាយមិនញាប់ញ័រផង មានចិត្តមិនញាប់ញ័រផង។

កាលភិក្ខុមានចិត្តស្អាត ចាកនីវរណធម៌ទាំងនោះ ចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ខណិកសមោធាន (ក៏កើតមាន) នេះឯង ឧបក្កិលេសទាំង ១៨ កើតឡើង។

(វោទានញាណនិទ្ទេសៈ ទី៤)

(៤. វោទានញាណនិទ្ទេសោ)

[៧៧] វោទានញ្ញាណ ១៣ តើដូចម្ដេច។ ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ បុគ្គលវៀរនូវចិត្តនោះ ហើយតម្កល់ទុកក្នុងឋានមួយ ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ដែលញាប់ញ័រ បុគ្គលវៀរនូវចិត្តនោះហើយ រមែងរួចស្រឡះចាកចិត្តនោះឯង ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តរួញរា ដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស បុគ្គលផ្គងនូវចិត្តនោះ ហើយលះបង់សេចក្ដីខ្ជិលច្រអូស ចិត្តមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តផ្គងហួសពេក ដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ បុគ្គលសង្កត់សង្កិនចិត្តនោះហើយ លះបង់ឧទ្ធច្ចៈ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តប្រាកដដែលធ្លាក់ទៅក្នុងរាគៈ បុគ្គលជាអ្នកស្គាល់ចិត្តនោះច្បាស់ លះបង់រាគៈ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តមិនប្រាកដ ដែលធ្លាក់ទៅក្នុងព្យាបាទ បុគ្គលជាអ្នកស្គាល់ចិត្តនោះច្បាស់ លះបង់ព្យាបាទ ចិត្តរមែងមិនដល់សេចក្ដីរាយមាយ យ៉ាងនេះខ្លះ ចិត្តរមែងស្អាត ផូរផង់ ដល់នូវឯកត្តៈ ដោយឋានទាំងឡាយ ៦ នេះឯង។

[៧៨] ឯកត្តៈទាំងនោះ តើដូចម្ដេច។ ទានវោស្សគ្គុបដ្ឋាន ឈ្មោះថាឯកត្តៈ សមថនិមិត្តុបដ្ឋាន ឈ្មោះថាឯកត្តៈ វយលក្ខណុបដ្ឋាន ឈ្មោះថាឯកត្តៈ និរោធុបដ្ឋាន ឈ្មោះថាឯកត្តៈ ទានវោស្សគ្គុបដ្ឋានរបស់បុគ្គលអ្នកចុះចិត្តស៊ប់ ក្នុងការលះបង់ឈ្មោះថាឯកត្តៈ ១ សមថនិមិត្តុបដ្ឋានរបស់ពួកបុគ្គលអ្នកប្រកបរឿយៗ ក្នុងអធិចិត្ត ឈ្មោះ ថាឯកត្តៈ វយលក្ខណុបដ្ឋាន របស់បុគ្គលអ្នកពិចារណា ឈ្មោះថាឯកត្តៈ និងនិរោធុបដ្ឋាន របស់ពួកអរិយបុគ្គល ឈ្មោះថាឯកត្តៈ ចិត្តដែលដល់នូវឯកត្តៈ ដោយឋានទាំង ៤ នេះ ឈ្មោះថាជាធម្មជាតជ្រះថ្លា ដោយបដិបទាវិសុទ្ធិផង ឈ្មោះថាការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យផង ឈ្មោះថារីករាយដោយញាណផង។

[៧៩] បឋមជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ បឋមជ្ឈាន មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ជាកណ្ដាល មានការរីករាយព្រមជាខាងចុង។

[៨០] បឋមជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម តើបដិបទាវិសុទ្ធិ ជាខាងដើម មាន លក្ខណៈប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិជាខាងដើម មានលក្ខណៈ ៣ យ៉ាងគឺ ធម៌ណា ជាសត្រូវនៃបឋមជ្ឈាននោះ ចិត្តរមែងបរិសុទ្ធចាកធម៌នោះ ចិត្តរមែងដើរឆ្ពោះទៅកាន់ សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ចិត្តរមែងស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ គឺត្រង់ដែលចិត្តបរិសុទ្ធ ចាកធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ១ ត្រង់ដែលចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើមរបស់បឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាងដើមផង បរិបូណ៌ដោយលក្ខណៈផង។

[៨១] បឋមជ្ឈាន មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ជាកណ្ដាល តើការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល មានលក្ខណៈប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យ ទុកជាកិច្ចកណ្ដាល មានលក្ខណៈ ៣ យ៉ាងគឺ ចិត្តដែលបរិសុទ្ធ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលដើរឆ្ពោះទៅរកសមថៈ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹងផ្ទៀងផ្ទាត់ គឺត្រង់ដែលចិត្តបរិសុទ្ធ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅរកសមថៈ សំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀងផ្ទាត់ ១ (ទាំង ៣ នេះ) ឈ្មោះថា ការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ទុកជាកិច្ចកណ្ដាលនៃបឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់ការចម្រើនរឿយៗនៃការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអក្នុងកណ្ដាលផង បរិបូណ៌ដោយលក្ខណៈផង។

[៨២] បឋមជ្ឈាន មានការរីករាយព្រមជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មានយ៉ាង។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាងគឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងបឋមជ្ឈាននោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅនូវព្យាយាម គួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រម ដោយអត្ថថាសេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រមជាខាងចុងរបស់បឋមជ្ឈាន នេះឯងការរីករាយព្រមជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាងចុងផង បរិបូណ៌ដោយលក្ខណៈផង ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខៈ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៣] ទុតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ ទុតិយជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល មានការរីករាយព្រមជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៤] តតិយជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយ យ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៥] ចតុត្ថជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយឧបេក្ខា ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។

[៨៦] អាកាសានញ្ចាយនតសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយឧបេក្ខា ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១។បេ។ បរិបូណ៌ ដោយបញ្ញា ១។

[៨៧] អនិច្ចានុបស្សនា មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។បេ។ ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។ ទុក្ខានុបស្សនា អនត្តានុបស្សនា និព្វិទានុបស្សនា វិរាគានុបស្សនា និរោធានុបស្សនា បដិនិស្សគ្គានុបស្សនា ខយានុបស្សនា វយានុបស្សនា វិបរិណាមានុបស្សនា អនិមិត្តានុបស្សនា អប្បណិហិតានុបស្សនា សុញ្ញតានុបស្សនា អធិប្បញ្ញាធម្មវិបស្សនា យថាភូតញ្ញាណទស្សនៈ អាទីនវានុបស្សនា បដិសង្ខានុបស្សនា វិវដ្ដនានុបស្សនា សោតាបត្តិមគ្គ សកិទាគាមិមគ្គ និងអនាគាមិមគ្គ (មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង)។បេ។

[៨៨] អរហត្តមគ្គ មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល មានការរីករាយព្រមជាខាងចុង។ អរហត្តមគ្គ មានបដិបទាវិសុទ្ធិជាខាងដើម តើបដិបទាវិសុទ្ធិជាខាងដើម មានលក្ខណៈប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិ ជាខាងដើមមានលក្ខណៈ ៣ យ៉ាងគឺ ធម៌ណាជាសត្រូវរបស់អរហត្តមគ្គនោះ ចិត្តបរិសុទ្ធចាកធម៌នោះ ចិត្តរមែងដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ គឺត្រង់ដែលចិត្តស្អាតចាកធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ១ ត្រង់ដែលចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើម របស់អរហត្តមគ្គ នេះឯងលក្ខណៈ ៣ យ៉ាងរបស់បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអខាងដើមផង បរិបូណ៌ដោយលក្ខណៈផង។

[៨៩] អរហត្តមគ្គមានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យជាកណ្ដាល តើការសំឡឹងពិនិត្យ ជាកិច្ចកណ្ដាល មានលក្ខណៈប៉ុន្មានយ៉ាង។ ការសំឡឹងពិនិត្យជាកិច្ចកណ្ដាល មានលក្ខណៈ ៣ យ៉ាងគឺ ចិត្តដែលស្អាតរមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលដើរឆ្ពោះទៅរកសមថៈ រមែងសំឡឹងផ្ទៀងផ្ទាត់ ចិត្តដែលតាំងឡើងក្នុងឯកត្តៈ រមែងសំឡឹងផ្ទៀងផ្ទាត់ គឺត្រង់ដែលចិត្តស្អាតសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ចិត្តដែលដើរឆ្ពោះ ទៅរកសមថៈសំឡឹងផ្ទៀងផ្ទាត់ ១ ត្រង់ដែលចិត្តតាំងឡើងក្នុងឯកត្តៈ សំឡឹងផ្ទៀងផ្ទាត់ ១ ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអត្រង់កណ្ដាលផង បរិបូណ៌ដោយលក្ខណៈផង។

[៩០] អរហត្តមគ្គ មានការរីករាយព្រម ជាខាងចុង តើការរីករាយព្រម ជាខាងចុង មានលក្ខណៈប៉ុន្មាន។ ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាងគឺ ការរីករាយព្រម ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតហើយ ក្នុងអរហត្តមគ្គនោះ ១ ការរីករាយព្រម ដោយអត្ថថា ឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ការរីករាយព្រម ដោយអត្ថថា នាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការរីករាយព្រមដោយអត្ថថា សេព ១ (ទាំង ៤ នេះ) ឈ្មោះថា ការរីករាយព្រម ជាខាងចុង របស់អរហត្តមគ្គ នេះឯង ការរីករាយព្រម ជាខាងចុង មានលក្ខណៈ ៤ យ៉ាង ហេតុនោះ លោកពោលថា អរហត្តមគ្គ មានលំអខាងចុងផង បរិបូណ៌ដោយលក្ខណៈផង ចិត្តដែលប្រព្រឹត្តទៅក្នុងវត្ត ៣ ប្រការ មានលំអ ៣ ប្រការ ដូចពោលមកហើយយ៉ាងនេះឯង រមែងជាចិត្តបរិបូណ៌ដោយលក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌ដោយវិតក្កៈ ១ បរិបូណ៌ដោយវិចារៈ ១ បរិបូណ៌ដោយបីតិ ១ បរិបូណ៌ដោយសុខ ១ បរិបូណ៌ដោយអធិដ្ឋានចិត្ត ១ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយវីរិយៈ ១ បរិបូណ៌ដោយសតិ ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១។បេ។

[៩១]

កាលបុគ្គលមិនស្គាល់នូវអនារម្មណ៍របស់ចិត្តតែមួយ ការចម្រើននូវធម៌ ៣ ប្រការ គឺនិមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងមិនបាន កាលបុគ្គលដឹងនូវអនារម្មណ៍នៃចិត្តតែមួយ ការចម្រើននូវធម៌ ៣ ប្រការគឺ និមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេរមែងបាន។

[៩២] ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាអារម្មណ៍នៃចិត្តមួយផង ធម៌ទាំង ៣ យ៉ាងនេះ មិនមែនជាមិនប្រាកដផង តើដូចម្ដេច ចិត្តមិនដល់នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេស ១។ ប្រៀបដូចដើមឈើដែលគេដាំលើភូមិភាគរាបស្មើ បុរសអារដើមឈើនោះដោយរណារ ស្មារតីរបស់បុរសរមែងតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង បុរសរមែងញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេសផង ឯការចូលទៅជិតចងនិមិត្តទុកដូចដើមឈើដែលគេដាំ លើភូមិភាគដ៏រាបស្មើ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ទុកដូចធ្មេញរណារ ភិក្ខុតម្កល់ទុកស្មារតី ត្រង់ចុងច្រមុះ ឬទ្វារមាត់ ហើយអង្គុយមិនធ្វើទុកក្នុងចិត្តនូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ទាំងដែលមក ទាំងដែលទៅ ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល ដែលមកក្ដី ដែលទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមរមែងប្រាកដផង ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេសផង ប្រៀបដូចជាស្មារតីបុរសតាំងឡើងចំពោះដើមឈើ ដោយអំណាចនៃធ្មេញរណារដែលពាល់ត្រូវ បុរសមិនធ្វើទុកក្នុងចិត្តត្រង់ធ្មេញរណារ ដែលទាញមកទាញទៅ ធ្មេញរណារដែលទាញមកក្ដី ទាញទៅក្ដី មិនមែនជាមិនប្រាកដទេ ព្យាយាមប្រាកដផង បុរសញ៉ាំងព្យាយាមឲ្យសម្រេចបានគុណវិសេសផង។

[៩៣] ការព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ តែងមានកាយ និងចិត្ត គួរដល់ការងារ នេះឈ្មោះថា ការព្យាយាម។ ការប្រកបព្យាយាម តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ រមែងលះបង់នូវពួកឧបក្កិលេស មានវិតក្កៈស្ងប់រម្ងាប់ នេះឈ្មោះថា ការប្រកបព្យាយាម។ គុណវិសេស តើដូចម្ដេច។ ភិក្ខុមានព្យាយាមប្រារព្ធហើយ រមែងលះបង់ស្រឡះនូវពួកសញ្ញោជនៈ មានពួកអនុសយធម៌វិនាស នេះឈ្មោះថាគុណវិសេស។ នេះធម៌ ៣ យ៉ាង ដែលមិនមែនជាអារម្មណ៍នៃឯកចិត្ត នេះធម៌ ៣ យ៉ាង ដែលភិក្ខុមិនមែនជាមិនដឹង គឺចិត្តមិនដល់នូវសេចក្ដីរាយមាយ ១ ព្យាយាមប្រាកដ ១ ភិក្ខុញ៉ាំងព្យាយាមឲ្យសម្រេចបាននូវគុណវិសេស ១ យ៉ាងនេះឯង។

[៩៤]

អានាបានស្សតិបុគ្គលណា បានបំពេញហើយ ចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ ឲ្យដូចព្រះពុទ្ធ ទ្រង់សម្តែងទុកហើយ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចជាព្រះចន្ទដែលផុតស្រឡះចាកពពក។

ពាក្យថា អានៈ ប្រែថា ខ្យល់ដកដង្ហើមចេញ មិនមែនប្រែថា ខ្យល់ដកដង្ហើមចូលទេ។ ពាក្យថា អបានៈ ប្រែថា ខ្យល់ដកដង្ហើមចូល មិនមែនប្រែថា ខ្យល់ដកដង្ហើមចេញទេ។ សតិ (ស្មារតី) ជាទីតាំងមាំ រមែងតាំងមាំដល់ភិក្ខុដែលដកដង្ហើមចេញ តាំងមាំដល់ភិក្ខុដែលដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ពាក្យថា បានបំពេញហើយ គឺបានបំពេញហើយ ដោយអត្ថថាថែធួន បានបំពេញហើយ ដោយអត្ថថា ជាបរិវារ បានបំពេញហើយ ដោយអត្ថថា គ្រប់គ្រាន់។

ពាក្យថា ចម្រើនហើយដោយប្រពៃ បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយ មានរសតែមួយ ១ ភាវនា ដោយអត្ថថានាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ភាវនា ដោយអត្ថថាសេព ១ នេះឯង អត្ថរបស់ភាវនា ៤ យ៉ាងដែលគេធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាវត្ថុជាទីតាំង ឲ្យតាំងឡើងរឿយ ៗ សន្សំហើយ ប្រារព្ធសេចក្ដីស្ងប់ប្រពៃហើយ។

ពាក្យថា ធ្វើឲ្យដូចជាយាន សេចក្ដីថា ភិក្ខុប៉ុនប៉ងធម៌ណា ៗ រមែងជាអ្នកដល់នូវការស្ទាត់ជំនាញ ដល់នូវកម្លាំង ដល់នូវសេចក្ដីក្លៀវក្លាក្នុងធម៌នោះ ៗ ធម៌ទាំងឡាយនោះ ៗ របស់ភិក្ខុនោះ រមែងជាប់ចំពោះដោយការនឹករំពឹង ជាប់ចំពោះដោយការប៉ុនប៉ងជាប់ចំពោះដោយការធ្វើទុកក្នុងចិត្ត ជាប់ចំពោះដោយការកើតឡើងនៃចិត្ត ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាយាន។

ពាក្យថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង សេចក្ដីថា ចិត្តដែលភិក្ខុអធិដ្ឋានល្អចំពោះវត្ថុណា ៗ ស្មារតីរមែងតម្កល់ស៊ប់ចំពោះវត្ថុនោះ ៗ ឬក៏ស្មារតីតម្កល់ស៊ប់ ចំពោះវត្ថុណាៗ ចិត្ត ភិក្ខុនោះក៏អធិដ្ឋានល្អក្នុងវត្ថុនោះ ៗ ហេតុនោះ លោកទើបពោលថា ធ្វើឲ្យដូចជាវត្ថុជាទីតាំង។

ពាក្យថា ឲ្យតាំងឡើងរឿយ ៗ សេចក្ដីថា ចិត្តឱនទៅក្នុងធម៌ណា ៗ ស្មារតី ក៏ប្រព្រឹត្តទៅក្នុងធម៌នោះ ៗ ឬក៏ ស្មារតីប្រព្រឹត្តទៅក្នុងធម៌ណា ៗ ចិត្តភិក្ខុនោះក៏ឱនទៅក្នុងធម៌នោះ ៗ ហេតុនោះ លោកទើបពោលថា ឲ្យតាំងឡើងរឿយ ៗ។

ពាក្យថា សន្សំហើយ សេចក្ដីថា សន្សំហើយ ដោយអត្ថថាគ្រប់គ្រង សន្សំហើយដោយអត្ថថាជាបរិវារ សន្សំហើយ ដោយអត្ថថាបំពេញ បុគ្គលកាលគ្រប់គ្រង (ធម៌) ដោយស្មារតី រមែងឈ្នះពួកអកុសលធម៌ដ៏លាមក ហេតុនោះ លោកទើបពោលថា សន្សំហើយ។

ពាក្យថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ៤ យ៉ាង គឺការប្រារព្ធនូវសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថាពួកឥន្ទ្រិយមានរសតែមួយ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយអត្ថថានាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១ ការប្រារព្ធសេចក្ដីស្ងប់ប្រពៃ ព្រោះគាស់រំលើងនូវពួកកិលេសជាសត្រូវរបស់មគ្គនោះ ១។

ពាក្យថា សេចក្ដីស្ងប់ប្រពៃ សេចក្ដីថា ការស្ងប់ក៏មាន ការស្ងប់ប្រពៃក៏មាន។ ការស្ងប់ តើដូចម្ដេច។ ពួកពោធិបក្ខិយធម៌ណាដែលកើតក្នុងភាវនានោះ ជាធម៌មិនមានទោស ជាកុសល នេះឈ្មោះថា ការស្ងប់។ ការស្ងប់ប្រពៃ តើដូចម្ដេច។ អារម្មណ៍គឺការរំលត់ ការរំងាប់នូវពួកធម៌នោះ ឯណា នេះឈ្មោះថាការស្ងប់ប្រពៃ។ ឯការស្ងប់ និងការស្ងប់ប្រពៃនេះ ព្រះអរិយៈទាំងឡាយដឹងហើយ ឃើញហើយ ជ្រាបច្បាស់ហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា ព្យាយាមដ៏មិនថោកថយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ស្មារតីដែលលោកតម្កល់មាំហើយ រមែងមិនវង្វេងភ្លេច កាយដែលស្ងប់ហើយ ព្រះអរិយៈទាំងឡាយប្រារព្ធហើយ ចិត្តដែលតម្កល់មាំហើយ រមែងមានអារម្មណ៍តែមួយ ហេតុនោះ លោកទើបពោលថា ប្រារព្ធសេចក្ដីស្ងប់ប្រពៃ ដោយប្រការដូច្នេះឯង។

ពាក្យថា សន្សំហើយដោយលំដាប់ គឺអានាបានស្សតិភាវនាខាងដើម ៗ បុគ្គល សន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូលវែង អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញខ្លី អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូលខ្លី។បេ។ អានាបានស្សតិ ភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ របស់បុគ្គលអ្នកពិចារណានូវការលះបង់ស្រឡះ អានាបានស្សតិភាវនាខាងដើម ៗ បុគ្គលសន្សំហើយ អានាបានស្សតិភាវនាខាងចុង ៗ បុគ្គលសន្សំរឿយ ៗ ហើយ ដោយអំណាចនៃខ្យល់ដកដង្ហើមចូល របស់បុគ្គលអ្នកពិចារណានូវការលះបង់ស្រឡះ រួមអានាបានស្សតិទាំងអស់ មានវត្ថុ ១៦ បុគ្គលសន្សំហើយផង សន្សំរឿយ ៗ ហើយ ទៅវិញទៅមកផង ហេតុនោះ លោកទើបពោលថា សន្សំហើយដោយលំដាប់។

ពាក្យថា ដូចជា សេចក្ដីថា អត្ថថាដូចជា មាន ១០ យ៉ាង គឺអត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថារម្ងាប់នូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា ១ អត្ថថាដឹងច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាកំណត់ដឹង ឈ្មោះអត្ថថាដូចជា ១ អត្ថថាលះបង់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាចម្រើន ឈ្មោះអត្ថថាដូចជា ១ អត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះអត្ថថាដូចជា ១ អត្ថថាត្រាស់ដឹងនូវសច្ចៈ ឈ្មោះអត្ថថាដូចជា ១ អត្ថថាតម្កល់ខ្លួនស៊ប់ក្នុងនិរោធ ឈ្មោះអត្ថថាដូចជា ១។

ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ ដែលត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ពុំមានអាចារ្យ ទ្រង់ត្រាស់ដឹងនូវសច្ចៈក្នុងធម៌ទាំងឡាយ ដែលទ្រង់មិនធ្លាប់ឮក្នុងពេលមុន ដោយព្រះអង្គឯង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងឡាយនោះ ទ្រង់ដល់នូវសេចក្ដីស្ទាត់ក្នុងពលៈទាំងឡាយផង។

សំនួរត្រង់ពាក្យថា ព្រះពុទ្ធ តើព្រះពុទ្ធ ដោយអត្ថថាដូចម្ដេច។ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុត្រាស់ដឹងនូវសច្ចៈទាំងឡាយ ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គញ៉ាំងពពួកសត្វឲ្យត្រាស់ដឹង ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គត្រាស់ដឹងសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះទ្រង់ឃើញសព្វ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គឥតមានបុគ្គលដទៃណែនាំ ឈ្មោះថាព្រះពុទ្ធ ព្រោះព្រះអង្គមានការរឭកដោយវិសេស ឈ្មោះថាព្រះពុទ្ធ ព្រោះគេអាចរាប់ថា ព្រះអង្គមានអាសវៈអស់ហើយ ឈ្មោះថាព្រះពុទ្ធ ព្រោះគេអាចរាប់ថាព្រះអង្គមិនមានឧបក្កិលេស ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាករាគៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាកទោសៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គប្រាសចាកមោហៈដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គមិនមានកិលេសដោយដាច់ខាត ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គទ្រង់ស្ដេចទៅកាន់ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង ឈ្មោះថាព្រះពុទ្ធ ព្រោះហេតុព្រះអង្គតែម្នាក់ឯង ត្រាស់ដឹងនូវសម្មាសម្ពោធិដ៏ប្រសើរ ឈ្មោះថាព្រះពុទ្ធ ព្រោះការបានចំពោះនូវបញ្ញា ដោយហេតុព្រះអង្គកម្ចាត់ចោលនូវធម្មជាតិផ្ទុយនឹងប្រាជ្ញាចេញ។

ព្រះនាមថាព្រះពុទ្ធនេះ មិនមែនជាព្រះនាម ដែលព្រះមាតាថ្វាយទេ មិនមែនព្រះបិតាថ្វាយទេ មិនមែនព្រះភាតាថ្វាយទេ មិនមែនព្រះភគិនីថ្វាយទេ មិនមែនពួកមិត្ត និងអាមាត្រថ្វាយទេ មិនមែនពួកញាតិសាលោហិតថ្វាយទេ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយទេ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថាព្រះពុទ្ធនេះ ជាវិមោក្ខន្តិកនាម1) របស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានព្រះភាគ ជានាមបញ្ញត្តិ ព្រោះការត្រាស់ដឹង ដំណាលនឹងការបាននូវសព្វញ្ញុតញ្ញាណ ក្រោមម្លប់ពោធិព្រឹក្ស។

ពាក្យថា ទ្រង់សម្តែងហើយ សេចក្ដីថា អត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារម្ងាប់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ។បេ។ អត្ថថាឲ្យតម្កល់ខ្លួនស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ ទោះជាគ្រហស្ថក្ដី បព្វជិតក្ដី។

ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក លោក ១ បានដល់ពួកសត្វ ទាំងអស់ដែលតាំងនៅដោយសារអាហារ។បេ។ លោក ១៨ បានដល់ធាតុ ១៨។

ពាក្យថា រមែងឲ្យភ្លឺច្បាស់ គឺបុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថារម្ងាប់នូវខ្លួន ឈ្មោះ អត្ថថាដូចជា បុគ្គលនោះរមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ព្រោះត្រាស់ដឹងនូវអត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា។បេ។ បុគ្គលនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង ឲ្យភ្លឺច្បាស់ ព្រោះត្រាស់ដឹងនូវអត្ថថាតម្កល់ខ្លួនស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា។

ពាក្យថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះចាកពពក គឺពពកយ៉ាងណា កិលេសយ៉ាងនោះ ព្រះចន្ទយ៉ាងណា អរិយញ្ញាណយ៉ាងនោះ ចន្ទិមទេវបុត្តយ៉ាងណា ភិក្ខុយ៉ាងនោះ ព្រះចន្ទ្រដែលផុតស្រឡះហើយចាកពពក ផុតស្រឡះហើយចាកផ្សែង និងធូលីលើផែនដី ផុតស្រឡះហើយចាកបាតដៃនៃរាហូ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផងយ៉ាងណា ភិក្ខុដែលផុតស្រឡះហើយចាកកិលេសទាំងអស់ រមែងភ្លឺផង រុងរឿងផង ថ្កើងថ្កានផង យ៉ាងនោះដែរ ហេតុនោះ លោកពោលថា ដូចជាព្រះចន្ទ្រដែលផុតស្រឡះចាកពពក ទាំងនេះឈ្មោះថា វោទានញ្ញាណ ១៣ ប្រការ។

ចប់ ភាណវារៈ។

(សតោការិញាណនិទ្ទេសៈ ទី៥)

(៥. សតោការិញាណនិទ្ទេសោ)

[៩៥] សតោការិញ្ញាណ ៣២ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្ដី ទៅកាន់គល់ឈើក្ដី ទៅកាន់ផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ភិក្ខុនោះ មានសតិ ដកដង្ហើមចេញ។បេ។ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់កាយសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ កំណត់ដឹងច្បាស់នូវសេចក្ដីសុខ កំណត់ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនា និងសញ្ញា កាលរំងាប់នូវចិត្តសង្ខារ ជាអ្នកកំណត់ដឹងច្បាស់ចិត្ត កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង កាលតម្កល់ចិត្ត កាលដោះចិត្ត ជាអ្នកពិចារណានូវអនិច្ចលក្ខណៈ ជាអ្នកពិចារណានូវការប្រាសចាករាគៈ ជាអ្នកពិចារណានូវធម៌ជាទីរលត់ ជាអ្នកពិចារណានូវធម៌ជាគ្រឿងរលាស់ចិត្ត ចេញចាកកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណានូវធម៌ជាគ្រឿងរលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល។

[៩៦] ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្ដីពេញចិត្តនេះ ក្នុងសេចក្ដីគាប់ចិត្តនេះ ក្នុងសេចក្ដីប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ហេតុនោះ លោកពោលថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជន ឬជាសេក្ខៈ ឬក៏ជាអរហន្ត ដែលមានធម៌មិនកម្រើក។

ពាក្យថា ព្រៃ បានដល់ទីចេញទៅខាងក្រៅអំពីសសរគោល ទាំងអស់នេះ ឈ្មោះថាព្រៃ។

ពាក្យថា គល់ឈើ បានដល់អាសនៈ គឺគ្រែក្ដី តាំងក្ដី ពូកក្ដី កន្ទេលក្ដី ផ្ទាំងស្បែកក្ដី កម្រាលស្មៅក្ដី កម្រាលស្លឹកឈើក្ដី កម្រាលចំបើងក្ដី ដែលគេក្រាលសម្រាប់ភិក្ខុ ទៀបគល់ឈើនោះ ភិក្ខុចង្ក្រមក៏បាន ឈរក៏បាន អង្គុយក៏បាន សឹងក៏បាន លើអាសនៈនោះ។

ពាក្យថា ស្ងាត់ គឺមិនកុះករដោយពួកគ្រហស្ថ ឬពួកបព្វជិតណាមួយ។

ពាក្យថា ផ្ទះ បានដល់វិហារ អឌ្ឍយោគ ប្រាសាទវែង ប្រាសាទមានដំបូលរលីង គុហា។

ពាក្យថា អង្គុយពែនភ្នែន គឺជាអ្នកអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ មានកាយត្រង់ នឹងធឹង នឹងនួន។

អធិប្បាយពាក្យថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ត្រង់ពាក្យថា បរិ មានអត្ថថាកំណត់ ពាក្យថា មុខៈ មានអត្ថថាធម៌ជាគ្រឿងចេញទៅ ពាក្យថា សតិ មានអត្ថថាប្រុងប្រយ័ត្ន ហេតុនោះ លោកពោលថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។

[៩៧] ពាក្យថា មានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។បេ។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូល សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។

(បឋមចតុក្កនិទ្ទេសៈ)

(បឋមចតុក្កនិទ្ទេសោ)

[៩៨] ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង តើដូចម្ដេច។ ភិក្ខុដកចេញ នូវដង្ហើមចេញវែង ក្នុងចំណែកនៃកាលវែង ដកចូលនូវដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ក្នុងចំណែកនៃកាលវែង (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង ភិក្ខុដកចេញនូវដង្ហើមចេញវែងល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ ដកចូលនូវដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែង ដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃឆន្ទៈ (ច្រើនដង) បាមុជ្ជៈ រមែងកើតឡើង ភិក្ខុដកចេញ នូវដង្ហើមចេញវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចូល នូវដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ កាលភិក្ខុដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលវែងដ៏ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកនៃកាលវែង ដោយអំណាចនៃបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពី ដង្ហើមចេញ ឬដង្ហើមចូលវែង ឧបេក្ខាក៏តាំងនៅស៊ប់ នេះកាយគឺដង្ហើមចេញ និងដង្ហើមចូលវែង ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថា អនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ សតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ភិក្ខុពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[៩៩] សំនួរត្រង់ពាក្យថា ភិក្ខុពិចារណាឃើញ តើភិក្ខុពិចារណាឃើញនូវកាយនោះ ដូចម្ដេច។ ភិក្ខុពិចារណាឃើញថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថា ជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាខ្លួនទេ (តមក) តែងនឿយណាយ មិនមែនរីករាយទេ តែងជិនឆ្អន់ មិនមែនត្រេកត្រអាលទេ តែងរំលត់ បង់ មិនមែនឲ្យកើតទេ តែងរលាស់ចោល មិនមែនកួចកាន់ទេ ភិក្ខុកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសុខសញ្ញា កាលពិចារណាឃើញថាមិនមែនខ្លួន រមែងលះបង់នូវអត្តសញ្ញា កាលនឿយណាយ រមែងលះបង់នូវសេចក្ដីរីករាយ កាលជិនឆ្អន់ រមែងលះបង់នូវរាគៈ កាលរំលត់ រមែងលះបង់នូវហេតុជាគ្រឿងឲ្យកើត កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់ ភិក្ខុពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

[១០០] ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនាដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនាដោយអត្ថថាឥន្ទ្រិយទាំងឡាយមានរសតែមួយ ១ ភាវនាដោយអត្ថថានាំទៅនូវព្យាយាមដែលគួរដល់ឥន្ទ្រិយនោះ ១ ភាវនាដោយអត្ថថាសេព ១ កាលភិក្ខុដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលវែង វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស។

[១០១] វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនាព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវេទនា ក៏ប្រាកដឡើង ការកើតឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវេទនាដ៏ប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃវេទនាដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដដោយអត្ថថារលត់នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនាព្រោះការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដ ដោយអត្ថថារលត់នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់កម្ម ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់ផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃវេទនា រមែងប្រាកដ យ៉ាងនេះ វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដរមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០២] សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃសញ្ញា រមែងប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញាព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃសញ្ញា រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃសញ្ញា រមែងប្រាកដ ការកើតឡើងនៃសញ្ញា រមែងប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃសញ្ញាដ៏ប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃសញ្ញាដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថា ការរលត់សញ្ញា ព្រោះ ការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថាការរលត់សញ្ញា ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់សញ្ញាព្រោះការរលត់កម្ម ព្រោះយល់ថាការរលត់សញ្ញា ព្រោះការរលត់ផស្សៈ កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដ ការដល់នូវសេចក្ដីវិនាសនៃសញ្ញា រមែងប្រាកដ យ៉ាងនេះ សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០៣] វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស តើដូចម្ដេច។

ការកើតឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថាការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃវិតក្កៈ រមែងប្រាកដដោយអត្ថថាកើតឡើង ព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើតឡើងនៃវិតក្កៈ ព្រោះការកើតឡើងនៃសញ្ញា កាលភិក្ខុពិចារណាឃើញនូវលក្ខណៈនៃកំណើត ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ ការកើតឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការតាំងឡើងនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែងប្រាកដ ការតាំងឡើងនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះឯង។

ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈដ៏ប្រាកដ តើដូចម្ដេច។ ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថា ការរលត់វិតក្កៈព្រោះ ការរលត់អវិជ្ជា ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដដោយអត្ថថារលត់បច្ច័យ ព្រោះយល់ថាការរលត់វិតក្កៈ ព្រោះការរលត់តណ្ហា ព្រោះយល់ថា ការរលត់វិតក្កៈ ព្រោះ ការរលត់កម្ម ព្រោះយល់ថា ការរលត់វិតក្កៈ ព្រោះការរលត់សញ្ញា កាលភិក្ខុពិចារណា ឃើញនូវលក្ខណៈនៃការប្រែប្រួល ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ ការដល់នូវសេចក្ដីវិនាសនៃវិតក្កៈ រមែងប្រាកដ យ៉ាងនេះ វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំងឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស យ៉ាងនេះឯង។

[១០៤] បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ រមែងប្រមូលឥន្ទ្រិយទាំងឡាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលវែង រមែងដឹងច្បាស់នូវគោចរផង រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។បេ។ រមែងប្រមូលនូវធម៌ទាំងឡាយ រមែងដឹងច្បាស់នូវគោចរផង រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

សំនួរត្រង់ពាក្យថា ប្រមូលនូវឥន្ទ្រិយទាំងឡាយ តើប្រមូលឥន្ទ្រិយទាំងឡាយដូចម្ដេច។ បុគ្គលប្រមូលនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ ប្រមូលនូវវីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង ប្រមូលនូវសតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលនូវសមាធិន្ទ្រិយដោយអត្ថថាមិនរាយមាយ ប្រមូលនូវបញ្ញិន្ទ្រិយ ដោយអត្ថថាឃើញ បុគ្គលនេះឈ្មោះថាប្រមូលនូវឥន្ទ្រិយទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលនូវឥន្ទ្រិយទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា ដឹងច្បាស់នូវគោចរ សេចក្ដីថា បុគ្គលដឹងច្បាស់ថា ធម្មជាតណាជាអារម្មណ៍នៃចិត្តនោះ ធម្មជាតនោះ ជាគោចរនៃចិត្តនោះ ធម្មជាតណា ជាគោចរនៃចិត្តនោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះហេតុនោះ ការដឹងច្បាស់ឈ្មោះថា បញ្ញា។

ពាក្យថា ការស្ងប់ គឺការតម្កល់អារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយមាយចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ សេចក្ដីផូរផង់នៃចិត្ត ឈ្មោះថា ការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនសៅហ្មង អត្ថនៃការផូរផង់ អត្ថនៃគុណក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ គឺចាក់ធ្លុះនូវអត្ថនៃការតម្កល់មាំ នូវអារម្មណ៍ ចាក់ធ្លុះនូវអត្ថនៃការមិនរាយមាយចិត្ត ចាក់ធ្លុះនូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះនូវអត្ថនៃការផូរផង់ចិត្ត ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៥] សំនួរត្រង់ពាក្យថា ប្រមូលមកនូវកម្លាំងទាំងឡាយ តើប្រមូលមកនូវកម្លាំង ដូចម្ដេច។ ប្រមូលមកនូវសទ្ធាពលៈ ដោយអត្ថថាមិនកម្រើកព្រោះសេចក្ដីមិនជឿ ប្រមូលមកនូវវីរិយពលៈ ដោយអត្ថថាមិនកម្រើកព្រោះសេចក្ដីខ្ជិល ប្រមូលមកនូវសតិពលៈ ដោយអត្ថថាមិនកម្រើកព្រោះបមាទៈ ប្រមូលមកនូវសមាធិពលៈដោយអត្ថថាមិនកម្រើកព្រោះឧទ្ធច្ចៈ ប្រមូលមកនូវបញ្ញាពលៈ ដោយអត្ថថាមិនកម្រើកព្រោះអវិជ្ជា បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវកម្លាំងទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវកម្លាំងទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៦] សំនួរត្រង់ពាក្យថា ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ តើប្រមូលមកនូវពោជ្ឈង្គ ដូចមេ្ដច។ ប្រមូលមកនូវសតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថាឈ្លេចឈ្លីរក ប្រមូលមកនូវវីរិយសម្ពោជ្ឈង្គ ដោយអត្ថថាផ្គងឡើង ប្រមូលមកនូវបីតិសម្ពោជ្ឈង្គ ដោយអត្ថថាផ្សាយទៅ ប្រមូលមកនូវបស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថាស្ងប់រម្ងាប់ ប្រមូលមកនូវសមាធិសម្ពោជ្ឈង្គ ដោយអត្ថថាមិនរាយមាយ ប្រមូលមកនូវឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណាឃើញច្បាស់ បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវពោជ្ឈង្គទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៧] សំនួរត្រង់ពាក្យថា ប្រមូលមកនូវមគ្គ តើប្រមូលមកនូវមគ្គ ដូចម្ដេច។ ប្រមូលមកនូវសម្មាទិដ្ឋិ ដោយអត្ថថាឃើញ ប្រមូលមកនូវសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើងកាន់អារម្មណ៍ ប្រមូលមកនូវសម្មាវាចា ដោយអត្ថថារក្សាទុក ប្រមូលមកនូវសម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើងដោយប្រពៃ ប្រមូលមកនូវសម្មាអាជីវៈ ដោយអត្ថថាផូរផង់ ប្រមូលមកនូវសម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ប្រមូលមកនូវសម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវមគ្គនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវមគ្គ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ (អារម្មណ៍)។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៨] សំនួរត្រង់ពាក្យថា ប្រមូលមកនូវធម៌ទាំងឡាយ តើប្រមូលមកនូវធម៌ដូចម្ដេច។ ប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ដោយអត្ថថាជាធំ ប្រមូលមកនូវពលៈទាំងឡាយ ដោយអត្ថថាមិនកម្រើក ប្រមូលមកនូវពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញទៅ (ចាកធម៌ជាសត្រូវ) ប្រមូលមកនូវមគ្គ ដោយអត្ថថាជាហេតុ ប្រមូលមកនូវសតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្ន ប្រមូលមកនូវសម្មប្បធាន ដោយអត្ថថាតម្កល់មាំ ប្រមូលមកនូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ប្រមូលមកនូវសច្ចៈ ដោយអត្ថថាពិត ប្រមូលមកនូវសមថៈ ដោយអត្ថថាមិនរាយមាយ ប្រមូលមកនូវវិបស្សនា ដោយអត្ថថា ពិចារណាឃើញរឿយ ៗ ប្រមូលមកនូវសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ប្រមូលមកនូវធម៌ដែលជាប់គ្នាជាគូ ដោយអត្ថថាមិនកន្លងគ្នា ប្រមូលមកនូវសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ប្រមូលមកនូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ប្រមូល មកនូវទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ប្រមូលមកនូវវិមោក្ខ ដោយអត្ថថារួច ប្រមូលមក នូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ប្រមូលមកនូវវិមុត្តិ ដោយអត្ថថាលះស្រឡះ ប្រមូលមក នូវខយញ្ញាណ ដោយអត្ថថាផ្ដាច់បង់ ប្រមូលមកនូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់ ប្រមូលមកនូវឆន្ទៈ ដោយអត្ថថាជាឫសគល់ ប្រមូលមកនូវមនសិការៈ ដោយអត្ថថា តាំងឡើងព្រម ប្រមូលមកនូវផស្សៈ ដោយអត្ថថាប្រមូលមក (នូវអារម្មណ៍) ប្រមូលមកនូវវេទនា ដោយអត្ថថាប្រជុំចុះ ប្រមូលមកនូវសមាធិ ដោយអត្ថថាជាប្រធាន ប្រមូលមកនូវសតិ ដោយអត្ថថាជាធំ ប្រមូលមកនូវសតិសម្បជញ្ញៈ ដោយអត្ថថា ប្រសើរជាងធម៌នោះ ប្រមូលមកនូវវិមុត្តិ ដោយអត្ថថាជាខ្លឹម ប្រមូលមកនូវនិព្វាន ឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាទីបំផុត (នៃកិច្ចក្នុងសាសនា) បុគ្គលនេះ ឈ្មោះថាប្រមូលមកនូវធម៌ទាំងឡាយនេះ ទុកក្នុងអារម្មណ៍នេះ ហេតុនោះ លោកពោលថា ប្រមូលមកនូវធម៌ទាំងឡាយ ដោយប្រការដូច្នេះ។

ពាក្យថា រមែងដឹងច្បាស់នូវគោចរ សេចក្ដីថា បុគ្គលតែងដឹងច្បាស់ថា ធម្មជាតណាជាអារម្មណ៍នៃចិត្តនោះ ធម្មជាតនោះជាគោចរនៃចិត្តនោះ ធម្មជាតណាជាគោចរនៃចិត្តនោះ ធម្មជាតនោះជាអារម្មណ៍នៃចិត្តនោះ ព្រោះហេតុនោះ ការដឹងច្បាស់ ឈ្មោះថាបញ្ញា។

ពាក្យថា ការស្ងប់ គឺការតម្កល់ទុកនូវអារម្មណ៍ ឈ្មោះថាការស្ងប់ ការមិនរាយមាយនៃចិត្ត ឈ្មោះថាការស្ងប់ ការអធិដ្ឋានចិត្ត ឈ្មោះថាការស្ងប់ ការផូរផង់នៃចិត្តឈ្មោះថាការស្ងប់។

អត្ថនៃការមិនមានទោស អត្ថនៃការមិនមានកិលេស អត្ថនៃការផូរផង់ អត្ថនៃគុណដ៏ក្រៃលែង ឈ្មោះថាអត្ថ។

ពាក្យថា ចាក់ធ្លុះ គឺចាក់ធ្លុះ នូវអត្ថនៃការតម្កល់មាំនូវអារម្មណ៍ ចាក់ធ្លុះនូវអត្ថនៃការមិនរាយមាយចិត្ត ចាក់ធ្លុះនូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះនូវអត្ថនៃការផូរផង់ចិត្ត ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១០៩] បុគ្គលកាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី តើដូចម្ដេច។ បុគ្គលដកចេញ នូវដង្ហើមចេញខ្លី ក្នុងចំណែកកាលខ្លី ដកចូលនូវដង្ហើមចូលខ្លី ក្នុងចំណែក កាលខ្លី ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង បុគ្គលដកចេញនូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចូលនូវដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លីល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ (ច្រើនដង) បាមុជ្ជៈរមែងកើតឡើង បុគ្គលដកចេញនូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចូលនូវដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចបាមុជ្ជៈ (ច្រើនដង) ចិត្តក៏ឃ្លាតចេញអំពីដង្ហើមចេញ ឬដង្ហើមចូលខ្លី ឧបេក្ខាក៏តាំងនៅស៊ប់ កាយគឺដង្ហើមចេញ និងដង្ហើមចូលខ្លី ដោយអាការ ៩ នេះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ ចំណែកខាងសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១០] ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ភាវនា ដោយអត្ថថាសេព កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ ឬដង្ហើមចូលខ្លី ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១១] បុគ្គលសិក្សាថា អាត្មាអញកំណត់ដឹងនូវកាយ គឺដង្ហើមចេញទាំងពួង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកំណត់ដឹងនូវកាយ គឺដង្ហើមចូលទាំងពួង ទើបដកដង្ហើមចូល តើដូចម្ដេច។

ពាក្យថា កាយ បានដល់កាយ ២ យ៉ាង គឺនាមកាយ ១ រូបកាយ ១ នាមកាយ តើដូចម្ដេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិការៈ ឈ្មោះថានាមផង ឈ្មោះថានាមកាយផង មួយទៀត ពួកធម៌ណាដែលលោកពោលថា ចិត្តសង្ខារ នេះឈ្មោះថា នាមកាយ។ រូបកាយ តើដូចម្ដេច។ មហាភូតរូប ៤ ផង ឧបាទាយរូប របស់មហាភូតរូប ៤ ផង ដង្ហើមចេញផង ដង្ហើមចូលផង និមិត្តផង ជាឧបនិពន្ធន៍ (ជាប់គ្នា) (ឈ្មោះថារូបកាយ) មួយទៀត ពួកធម៌ណាដែលលោកពោលថា កាយសង្ខារ នេះឈ្មោះថា រូបកាយ។

[១១២] កាយទាំងឡាយនោះ ដែលបុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញវែង កាយទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលវែង កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលឃើញ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលពិចារណា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលអធិដ្ឋានចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលជឿស៊ប់ដោយសទ្ធា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលផ្គងព្យាយាម កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់សតិ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលតម្កល់ចិត្ត កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់ដោយប្រាជ្ញា កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលត្រាស់ដឹងនូវធម៌ដែលគួរត្រាស់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលលះបង់នូវធម៌ដែលគួរលះបង់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលចម្រើននូវធម៌ដែលគួរចម្រើន កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាយទាំងឡាយនោះដែលបុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង កាយគឺដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

[១១៣] ពាក្យថា ពិចារណាឃើញ។បេ។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលនៃបុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងនូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថាសិក្សា កាលពិចារណា ឈ្មោះថាសិក្សា កាលអធិដ្ឋានចិត្ត ឈ្មោះថាសិក្សា កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសិក្សា កាលផ្គងនូវវីរិយៈ ឈ្មោះថាសិក្សា កាលប្រុងសតិ ឈ្មោះថាសិក្សា កាលតម្កល់ចិត្ត ឈ្មោះថាសិក្សា កាលដឹងច្បាស់ដោយប្រាជ្ញា ឈ្មោះថាសិក្សា កាលត្រាស់ដឹងធម៌ ដែលគួរត្រាស់ដឹង ឈ្មោះថាសិក្សា កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថាសិក្សា កាលលះនូវធម៌ដែលគួរលះ ឈ្មោះថា សិក្សា កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល សម្រាប់អ្នកកំណត់ដឹងនូវកាយទាំងពួង រមែងប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា រមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៤] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

កាយសង្ខារ តើដូចម្ដេច។ ពួកខ្យល់ដង្ហើមចេញវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាបនូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចូលវែង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ពួកខ្យល់ដង្ហើមចេញខ្លី ដង្ហើមចូលខ្លី ឬដង្ហើមចេញ សម្រាប់បុគ្គលអ្នកកំណត់ដឹងនូវកាយទាំងពួង ដែលប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនេះជាប់ដោយកាយ ឈ្មោះថាកាយសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវកាយសង្ខារទាំងនោះ ឈ្មោះថាសិក្សា ការឱន ការងាក ការទម្រេត ការឈម ការរញ្ជួយ ការអន្ទះសា ការកម្រើក ការញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ការមិនឱន ការមិនងាក ការមិនទម្រេត ការមិនឈម ការមិនរញ្ជួយ ការមិនអន្ទះសា ការមិនកម្រើក ការមិនញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារដ៏ល្អិតសុខុម មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល បានឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់មិនទាន់មាន ការប្រាកដនៃដង្ហើមចេញ និងដង្ហើមចូល ក៏មិនទាន់មាន ការប្រាកដនៃអានាបានស្សតិ ក៏មិនទាន់មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មិនទាន់មានទេ បណ្ឌិតទាំងឡាយ រមែងមិនចូលកាន់សមាបត្តិនោះផង មិនចេញចាកសមាបត្តិនោះផង ឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់ក៏មាន ការប្រាកដនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃអានាបានស្សតិក៏មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មាន ទើបបណ្ឌិតទាំងឡាយ ចូលកាន់សមាបត្តិនោះផង ចេញចាកសមាបត្តិនោះផង ដំណើរនោះប្រៀបដូចជាអ្វី ប្រៀបដូចជារគាំងដែលគេគោះ សំឡេងគ្រោតគ្រាត រមែងប្រព្រឹត្តទៅជាដំបូង ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃសំឡេងដ៏គ្រោតគ្រាត កាលបើសំឡេងគ្រោតគ្រាតរលត់ហើយ បន្ទាប់មក សំឡេងដ៏ល្អិត រមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃសំឡេងដ៏ល្អិត កាលសំឡេងដ៏ល្អិតរលត់ហើយ បន្ទាប់មក ចិត្តក៏រមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះចិត្តមាននិមិត្តដ៏ល្អិត ជាអារម្មណ៍ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចជាខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាត រមែងប្រព្រឹត្តទៅជាដំបូង ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អនូវនិមិត្តនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាត កាលបើខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏គ្រោតគ្រាតរលត់ហើយ បន្ទាប់មក ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិតរមែងប្រព្រឹត្តទៅជាខាងក្រោយ ព្រោះបុគ្គលកាន់យកល្អ ព្រោះធ្វើទុកក្នុងចិត្តល្អ ព្រោះចាំទុកល្អ នូវនិមិត្តនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិត កាលបើខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលដ៏ល្អិត រលត់ហើយ បន្ទាប់មក ចិត្តក៏មិនដល់នូវសេចក្ដីរាយមាយ ក្នុងកាលខាងក្រោយ ព្រោះចិត្តយកនិមិត្តនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលដ៏ល្អិតជាអារម្មណ៍ ក៏យ៉ាងនោះដែរ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់ក៏មាន ការប្រាកដនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលក៏មាន ការប្រាកដនៃអានាបានស្សតិក៏មាន ការប្រាកដនៃអានាបានស្សតិសមាធិក៏មាន បណ្ឌិតទាំងឡាយ រមែងចូលកាន់សមាបត្តិនោះផង រមែងចេញចាកសមាបត្តិនោះផង កាយគឺខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គល កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ កាយឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា។

[១១៥] សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើបុគ្គលពិចារណាឃើញនូវកាយនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវកាយនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ការដកដង្ហើមចេញ និងដកដង្ហើមចូល របស់បុគ្គល កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាសង្រួម ធម៌នេះឈ្មោះថាអធិសីលសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាមិនរាយមាយ ធម៌នេះឈ្មោះថាអធិចិត្តសិក្ខា បណ្ដាធម៌ទាំងនោះ ធម៌ណាមានអត្ថថាឃើញ ធម៌នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលរំពឹងឃើញនូវសិក្ខាទាំង ៣ នេះ ឈ្មោះថា សិក្សា។បេ។ បុគ្គលកាលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា សិក្សា កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុបស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងកាយេកាយានុបស្សនា។

(ទុតិយចតុក្កនិទ្ទេសៈ)

(ទុតិយចតុក្កនិទ្ទេសោ)

[១១៦] បុគ្គសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល តើដូចម្ដេច។

បីតិ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង បីតិ និងបាមុជ្ជៈ រមែងកើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់អ្នកកំណត់ដឹងនូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចូលរបស់អ្នកកំណត់ដឹង នូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចេញរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ដោយអំណាចនៃដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ បីតិ និងបាមុជ្ជៈ គឺធម្មជាតិជាគ្រឿងរីយរាយ និងរីករាយខ្លាំង ការត្រេកអរ ត្រេកអរខ្លាំង ការស្រស់ស្រាយ ស្រស់ស្រាយខ្លាំង ភាពនៃចិត្តខ្ពស់ឡើង ភាពនៃចិត្តអរសប្បាយ រមែងកើតឡើង នេះឈ្មោះថាបីតិ ដែលបុគ្គលដឹងច្បាស់ហើយ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បីតិនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បីតិនោះឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញខ្លី ដោយអំណាចនៃដង្ហើមចូលខ្លី ដោយអំណាចនៃដង្ហើមចេញ របស់អ្នកកំណត់ដឹងនូវកាយទាំងពួង ដោយអំណាចនៃដង្ហើមចេញរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ដោយអំណាចនៃដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ សតិក៏តម្កល់មាំ បីតិនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង បីតិនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹង… កាលឃើញ កាលពិចារណា កាលអធិដ្ឋាននូវចិត្ត កាលជឿស៊ប់ដោយសទ្ធា កាលផ្គងនូវវីរិយៈ កាលប្រុងទុកនូវសតិ កាលតម្កល់នូវចិត្ត កាលដឹងច្បាស់ដោយបញ្ញា កាលត្រាស់ដឹងនូវធម៌ ដែលគួរត្រាស់ដឹង កាលកំណត់ដឹងនូវធម៌ ដែលគួរកំណត់ដឹង កាលលះនូវធម៌ ដែលគួរលះ កាលចម្រើននូវធម៌ដែលគួរចម្រើន កាលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ បីតិនោះ ឈ្មោះថាគេដឹងច្បាស់ហើយ វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិនោះ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនាឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង យ៉ាងនេះឯង បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកទើបពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវបីតិ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាព នៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់អ្នកកំណត់ដឹងនូវបីតិ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលរមែងចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៧] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវសេចក្ដីសុខ ទើបដកដង្ហើមចូល តើដូចម្ដេច។

ពាក្យថា សុខ បានដល់សុខ ២ យ៉ាង គឺកាយិកសុខ ១ ចេតសិកសុខ ១។

កាយិកសុខ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងកាយ សេចក្ដីសោយអារម្មណ៍ជាសុខ ដែលប្រព្រឹត្តទៅក្នុងកាយ សុខវេទនាដ៏ឆ្ងាញ់ពិសា ដែលកើតអំពីកាយសម្ផ័ស្សឯណា នេះឈ្មោះថាកាយិកសុខ។ ចេតសិកសុខ តើដូចម្ដេច។ សេចក្ដីសុខដែលប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសោយអារម្មណ៍ជាសុខដ៏ឆ្ងាញ់ពិសា ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាដ៏ឆ្ងាញ់ពិសា ដែលកើតអំពីចេតោសម្ផ័ស្សឯណា នេះឈ្មោះថាចេតសិកសុខ។

សេចក្ដីសុខទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ សេចក្ដីសុខទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ សេចក្ដីសុខទាំងនុ៎ះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញ នូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនា ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងនូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសុខ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៨] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្តសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ។បេ។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ឈ្មោះថាចិត្តសង្ខារ នេះឯង ឈ្មោះថាចិត្តសង្ខារ។

ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញថាមិនទៀង។បេ។ បុគ្គលពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១១៩] បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា សញ្ញា និងវេទនាជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្តសង្ខារ ឈ្មោះថាចិត្តសង្ខារ បុគ្គលកាលរម្ងាប់ រំលត់ បង្ក្រាប នូវចិត្តសង្ខារទាំងនោះ ឈ្មោះថាសិក្សា វេទនា ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលកាលរម្ងាប់នូវចិត្តសង្ខារ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវវេទនានោះ ដូចម្ដេច។បេ។ បុគ្គលរមែងពិចារណាឃើញនូវវេទនានោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលរម្ងាប់នូវចិត្តសង្ខារ ឈ្មោះថា សីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលកាលរម្ងាប់នូវចិត្តសង្ខារ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងវេទនាសុវេទនានុបស្សនា។

ចប់ ភាណវារៈ។

(តតិយចតុក្កនិទ្ទេសៈ)

(តតិយចតុក្កនិទ្ទេសោ)

[១២០] បុគ្គលសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងនូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

ចិត្តនោះ តើដូចម្ដេច។ ដោយអំណាចនៃដង្ហើមចេញវែង វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏ផូរផង់គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ (នេះឈ្មោះថាចិត្ត) ដោយអំណាចនៃដង្ហើមចូលវែង។បេ។ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលរម្ងាប់នូវចិត្តសង្ខារ វិញ្ញាណចិត្ត បានដល់ចិត្ត ការដឹងអារម្មណ៍ សេចក្ដីប្រាថ្នាក្នុងចិត្ត ហឫទ័យ ធម្មជាតដ៏ផូរផង់គឺភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ នេះឈ្មោះថាចិត្ត។

ចិត្តនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ។បេ។ កាលបុគ្គលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ចិត្តនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ចិត្តនោះ បុគ្គលដឹងច្បាស់ហើយ យ៉ាងនេះឯង វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២១] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ទើបដកដង្ហើមចូល តើដូចម្ដេច។

សេចក្ដីរីករាយខ្លាំងនៃចិត្ត តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវចិត្ត សេចក្ដីរីករាយខ្លាំងនៃចិត្ត បានដល់ការរីករាយទួទៅ ការរីករាយខ្លាំង ការត្រេកអរ ការត្រេកអរខ្លាំង ភាពនៃចិត្តខ្ពស់ ភាពនៃចិត្តសប្បាយ ក៏កើតឡើង នេះឈ្មោះថាសេចក្ដីរីករាយខ្លាំងនៃចិត្ត។ វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។

ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរីករាយខ្លាំង។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២២] បុគ្គលសិក្សាថា អាត្មាអញ កាលតម្កល់ទុកនូវចិត្ត ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលតម្កល់ទុកនូវចិត្ត ទើបដកដង្ហើមចូល តើដូចម្ដេច។

សមាធិ តើដូចម្ដេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់នូវចិត្ត ឈ្មោះថាសមាធិ បានដល់ការឋិតនៅនៃចិត្ត ការតម្កល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ នេះឈ្មោះថាសមាធិ វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់ទុកនូវចិត្ត ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលតម្កល់ទុកក្នុងចិត្ត ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញរបស់បុគ្គល កាលតម្កល់ទុកនូវចិត្ត។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៣] បុគ្គលសិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួច ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលសិក្សាថា អាត្មាអញ កាលចិត្តញ៉ាំងឲ្យរួចចាករាគៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាករាគៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្ត ឲ្យរួចចាកទោសៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកទោសៈ ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកមោហៈ ទើបដកដង្ហើមចូល។បេ។ សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមានះ កាលញ៉ាំងចិត្តឲ្យរួចចាកទិដ្ឋិ កាលញ៉ាំងចិត្តឲ្យរួចចាកវិចិកិច្ឆា កាលញ៉ាំងចិត្តឲ្យរួចចាកថីនមិទ្ធៈ កាលញ៉ាំងចិត្តឲ្យរួចចាកឧទ្ធច្ចៈ កាលញ៉ាំងចិត្តឲ្យរួចចាកអហិរិកៈ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចូល វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាឧបដ្ឋាន។បេ។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងចិត្តេចិត្តានុបស្សនា។

(ចតុត្ថចតុក្កនិទ្ទេសៈ)

(ចតុត្ថចតុក្កនិទ្ទេសោ)

[១២៤] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ទើបដកដង្ហើមចូល តើដូចម្ដេច។

សំនួរត្រង់ពាក្យថា មិនទៀង តើអ្វីមិនទៀង។ ខន្ធទាំង ៥ មិនទៀង។ ខន្ធទាំង ៥ មិនទៀង ដោយអត្ថដូចម្ដេច។ មិនទៀង ដោយអត្ថថាកើតឡើងហើយសូន្យទៅវិញ។ បុគ្គលកាលឃើញនូវការកើតឡើងនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង កាលឃើញនូវការសូន្យ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង កាលឃើញនូវការកើតឡើង និងការសូន្យ រមែងឃើញនូវលក្ខណៈប៉ុន្មានយ៉ាង។ បុគ្គលកាលឃើញនូវការកើតឡើងនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ២៥ យ៉ាង។បេ។ បុគ្គលកាលឃើញនូវការកើតឡើង និងការសូន្យនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ៥០ នេះឯង បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង បុគ្គលរមែងពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង។បេ។ បុគ្គលកាលឃើញច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៥] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយ ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាករូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការណាយចាកជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការណាយក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលជាអ្នកពិចារណាឃើញនូវការណាយ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការ ណាយ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលឃើញច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការណាយ។បេ។ បុគ្គល កាលឃើញច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៦] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ទើបដកដង្ហើមចូល តើដូចម្ដេច។ បុគ្គលឃើញទោសក្នុងរូបហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃរូប មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងរូប ទើបដកដង្ហើមចូល បុគ្គលឃើញទោសក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈហើយ ជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់ ក្នុងជរាមរណៈ ទើបដកដង្ហើមចូល។

[១២៧] ទោសក្នុងអវិជ្ជា ដោយអាការប៉ុន្មានយ៉ាង អវិជ្ជារលត់ ដោយអាការ ប៉ុន្មានយ៉ាង។ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងអវិជ្ជា ដោយអត្ថថា មិនទៀង ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជាទុក្ខ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាជាអនត្តា ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាក្ដៅសព្វ ១ ទោសក្នុងអវិជ្ជា ដោយអត្ថថាប្រែប្រួល ១ នេះ ទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាង។

អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ អវិជ្ជារលត់ ដោយការរលត់នៃធម៌ ជាគ្រឿងប្រគល់ឲ្យនូវផល ១ អវិជ្ជារលត់ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ អវិជ្ជារលត់ ដោយការរលត់នៃជាតិ ១ អវិជ្ជារលត់ ដោយការរលត់នៃអាហារ ១ អវិជ្ជារលត់ ដោយការរលត់នៃហេតុ ១ អវិជ្ជារលត់ ដោយការរលត់នៃបច្ច័យ ១ អវិជ្ជារលត់ ដោយការកើតឡើងនៃញាណ ១ អវិជ្ជារលត់ ដោយការប្រាកដនៃនិរោធធម៌ ១ នេះ អវិជ្ជារលត់ ដោយអាការ ៨ យ៉ាង បុគ្គលឃើញទោសក្នុងអវិជ្ជា ដោយអាការ ៥ យ៉ាងនេះ ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃអវិជ្ជា ដោយអាការ ៨ យ៉ាងនេះ មានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះ ក៏តម្កល់នៅស៊ប់សួន បុគ្គលនោះសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលត់នៃអវិជ្ជា ទើបដកដង្ហើមចូល។

[១២៨] ទោសក្នុងសង្ខារ ដោយអាការប៉ុន្មាន សង្ខាររលត់ ដោយអាការ ប៉ុន្មាន។បេ។ ទោសក្នុងវិញ្ញាណ ដោយអាការប៉ុន្មាន វិញ្ញាណរលត់ ដោយអាការប៉ុន្មាន ទោសក្នុងនាមរូប ដោយអាការប៉ុន្មាន នាមរូបរលត់ ដោយអាការប៉ុន្មាន ទោសក្នុងសឡាយតនៈ ដោយអាការប៉ុន្មាន សឡាយតនៈរលត់ ដោយអាការប៉ុន្មាន ទោសក្នុងផស្សៈ ដោយអាការប៉ុន្មានយ៉ាង ផស្សៈរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងវេទនា ដោយអាការប៉ុន្មានយ៉ាង វេទនារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងតណ្ហា ដោយអាការប៉ុន្មានយ៉ាង តណ្ហារលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងឧបាទាន ដោយអាការប៉ុន្មានយ៉ាង ឧបាទានរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងភព ដោយអាការប៉ុន្មានយ៉ាង ភពរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជាតិ ដោយអាការប៉ុន្មានយ៉ាង ជាតិរលត់ ដោយអាការប៉ុន្មានយ៉ាង ទោសក្នុងជរាមរណៈ ដោយអាការប៉ុន្មានយ៉ាង ជរាមរណៈរលត់ ដោយអាការប៉ុន្មានយ៉ាង។ ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។

ទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង តើអ្វីខ្លះ។ ទោសក្នុងជរាមរណៈ ដោយអត្ថថាមិនទៀង ១ ដោយអត្ថថាជាទុក្ខ ១ ដោយអត្ថថាជាអនត្តា ១ ដោយអត្ថថាក្ដៅសព្វ ១ ទោសក្នុងជរាមរណៈ ដោយអត្ថថាប្រែប្រួល ១ នេះទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង។

ជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង តើអ្វីខ្លះ។ ជរាមរណៈរលត់ ដោយការរលត់នៃហេតុជាគ្រឿងប្រគល់ឲ្យនូវផល ១ ដោយការរលត់នៃហេតុជាទីប្រជុំកើត ១ ដោយការរលត់នៃជាតិ ១ ដោយការរលត់នៃភព ១ ដោយការរលត់នៃហេតុ ១ ដោយការរលត់នៃបច្ច័យ ១ ដោយការកើតឡើងនៃញាណ ១ ជរាមរណៈរលត់ ដោយការប្រាកដនៃនិរោធធម៌ ១ នេះជរាមរណៈរលត់ ដោយអាការ ៨ យ៉ាង។ បុគ្គលឃើញទោសក្នុងជរាមរណៈ ដោយអាការ ៥ យ៉ាង ហើយជាអ្នកដុះឆន្ទៈ ក្នុងការរលត់នៃជរាមរណៈ ដោយអាការ ៨ យ៉ាង ជាអ្នកមានចិត្តចុះស៊ប់ក្នុងសទ្ធា ទាំងចិត្តរបស់បុគ្គលនោះក៏តម្កល់នៅស៊ប់សួន បុគ្គលនោះសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ នូវការរលត់ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញនូវការរលត់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់ បុគ្គលពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលត់។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមក នូវឥន្ទ្រិយទាំងឡាយ ហេតុនោះ លោកពោលថា បុគ្គលចាក់ធ្លុះនូវអត្ថនៃការស្ងប់។

[១២៩] បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ នូវការរលាស់ចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញ នូវការរលាស់ចេញ ទើបដកដង្ហើមចូល តើដូចម្ដេច។ ការរលាស់ចេញមាន ២ យ៉ាង គឺការរលាស់ចេញ គឺការលះបង់ (បរិច្ចាគប្បដិនិស្សគ្គៈ) ១ ការរលាស់ចេញគឺការស្ទុះទៅ (បក្ខន្ទនប្បដិនិស្សគ្គៈ) ១។ ធម៌ណាលះស្រឡះនូវរូប ធម៌នោះ ឈ្មោះថាការរលាស់ចេញគឺ ការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃរូប ឈ្មោះថាការរលាស់ចេញគឺការស្ទុះទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់រូបចេញ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ ជាអ្នកពិចារណាឃើញនូវការរលាស់រូបចេញ ទើបដកដង្ហើមចូល ធម៌ណាលះស្រឡះនូវវេទនា នូវសញ្ញា នូវសង្ខារ នូវវិញ្ញាណ នូវចក្ខុ។បេ។ នូវជរាមរណៈ ធម៌នោះ ឈ្មោះថាការរលាស់ចេញគឺការលះបង់ ចិត្តស្ទុះទៅក្នុងព្រះនិព្វាន ជាទីរលត់នៃជរាមរណៈ ឈ្មោះថាការរលាស់ចេញគឺការស្ទុះ ទៅ។ បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញនូវការរលាស់ជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះ ថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនា សតិប្បដ្ឋានភាវនា។

សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវធម៌ទាំងនោះ ដូចម្ដេច។ បុគ្គលពិចារណាឃើញ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រលាស់ចេញ មិនមែនកាន់យកទេ បុគ្គលកាលពិចារណាឃើញ ថាមិនទៀង រមែងលះបង់នូវនិច្ចសញ្ញា (ការសម្គាល់ថាទៀង)។បេ។ បុគ្គលកាលរលាស់ចេញ ឈ្មោះថាលះបង់នូវសេចក្ដីប្រកាន់ បុគ្គលពិចារណាឃើញនូវធម៌ទាំងនោះ យ៉ាងនេះឯង។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង ឈ្មោះថាភាវនា ដោយអត្ថថាមិនកន្លង នូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ។បេ។ ឈ្មោះថាភាវនាដោយអត្ថថា សេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថថាសង្រួមក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិសីលសិក្ខា អត្ថថាមិនរាយមាយក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិចិត្តសិក្ខា អត្ថថាឃើញក្នុងធម៌នោះ ឯណា នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គល កាលរំពឹងឃើញនូវសិក្ខាទាំង ៣ នេះ ឈ្មោះថាសិក្សា កាលដឹង ឈ្មោះថាសិក្សា។ កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសិក្សា កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្ដីវិនាស។បេ។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវការរលាស់ចេញ។បេ។ បុគ្គលកាលដឹងច្បាស់ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ឈ្មោះថាដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង បុគ្គលប្រមូលមកនូវពលៈ ប្រមូលមកនូវពោជ្ឈង្គៈ ប្រមូលមកនូវមគ្គ ប្រមូលមកនូវធម៌ ឈ្មោះថាដឹងច្បាស់នូវគោចរផង ចាក់ធ្លុះនូវអត្ថនៃការស្ងប់ផង។

សំនួរត្រង់ពាក្យថា ប្រមូលមកនូវឥន្ទ្រិយទាំងឡាយ តើប្រមូលមកនូវឥន្ទ្រិយទាំងឡាយ ដូចម្ដេច។ បុគ្គលប្រមូលមកនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុស្សតិ ៨ និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងធម្មេសុធម្មានុបស្សនា ទាំងនេះ ឈ្មោះថាសតោការីញាណ ៣២ ប្រការ។

(ញាណរាសិឆក្កនិទ្ទេសៈ)

(៦. ញាណរាសិឆក្កនិទ្ទេសោ)

[១៣០] ញាណ ២៤ ដោយអំណាចនៃសមាធិ តើដូចម្ដេច។ ភាពនៃចិត្តមាន អារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថា សមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើម ចូលវែង ឈ្មោះថាសមាធិ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច (ចាកកិលេស) ឈ្មោះថាសមាធិ នេះញាណ ២៤ ដោយអំណាចនៃសមាធិ។

ញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា តើដូចម្ដេចខ្លះ។ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចេញវែង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចូលវែង។បេ។ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាពិចារណាឃើញ ថាជាអនត្តា នូវខ្យល់ដង្ហើមចេញ របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច នូវខ្យល់ដង្ហើមចូល របស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច នេះញាណ ៧២ ប្រការ ដោយអំណាចនៃវិបស្សនា។

និព្វិទាញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចេញ របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ១ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ១។បេ។ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចេញ របស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ១ ឈ្មោះថានិព្វិទាញាណ ព្រោះហេតុដឹង ឃើញតាមពិត នូវខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ១ នេះនិព្វិទាញាណ ៨ យ៉ាង។

និពិ្វទានុលោមញ្ញាណ ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់បុគ្គល អ្នកពិចារណាឃើញថាមិនទៀង ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូល របស់បុគ្គល អ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទានុលោមញ្ញាណ ១។បេ។ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ នូវការរលាស់ចេញ ឈ្មោះថានិព្វិទានុលោមញ្ញាណ ១ បញ្ញាក្នុងការប្រាកដ ថាគួរភ័យ ចំពោះខ្យល់ដង្ហើមចូលរបស់បុគ្គល អ្នកពិចារណាឃើញនូវការរលាស់ចេញ ឈ្មោះថា និព្វិទានុលោមញ្ញាណ ១ នេះនិព្វិទានុលោមញ្ញាណ ៨ យ៉ាង។

និព្វិទាបដិប្បស្សទ្ធិញ្ញាណស្ងប់ (ការដឹងក្នុងការនឿយណាយ និងការរម្ងាប់) ៨ យ៉ាង តើដូចម្ដេចខ្លះ។ បញ្ញា គឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចេញរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថានិព្វិទាបដិប្បស្សទ្ធិញ្ញាណ ១ បញ្ញាគឺការពិចារណា និងការរំពឹងនូវខ្យល់ដង្ហើមចូលរបស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង ឈ្មោះថា និព្វិទាបដិប្បស្សទ្ធិញ្ញាណ ១។បេ។ នេះនិព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ យ៉ាង។

វិមុត្តិសុខញ្ញាណ ២១ តើដូចម្ដេចខ្លះ។ ញាណកើតឡើង ព្រោះភាពនៃសក្កាយទិដ្ឋិ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃវិចិកិច្ឆាដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃសីលព្វតបរាមាសៈនៃទិដ្ឋានុស័យ នៃវិចិកិច្ឆានុស័យ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសោតាបត្តិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃកាមរាគសញ្ញោជនៈ នៃបដិឃសញ្ញោជនៈ ជាកិលេសដ៏គ្រោតគ្រាត នៃកាមរាគានុស័យ នៃបដិឃានុស័យ ជាកិលេសដ៏គ្រោតគ្រាត ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយសកទាគាមិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើង ព្រោះភាពនៃកាមរាគសញ្ញោជនៈ នៃបដិឃសញ្ញោជនៈ ជាកិលេសដ៏ល្អិត នៃកាមរាគានុស័យ នៃបដិឃានុស័យ ជាកិលេសដ៏ល្អិត ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយអនាគាមិមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ ញាណកើតឡើងព្រោះភាពនៃរូបរាគៈ នៃអរូបរាគៈ នៃមានះ នៃឧទ្ធច្ចៈ នៃអវិជ្ជា នៃមានានុស័យនៃភវរាគានុស័យ នៃអវិជ្ជានុស័យ ដែលលោកលះបង់ហើយ ផ្ដាច់ផ្ដិលហើយ ដោយអរហត្តមគ្គ ឈ្មោះថាវិមុត្តិសុខញ្ញាណ នេះវិមុត្តិសុខញ្ញាណ ២១ កាលបុគ្គលចម្រើននូវអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណ ២២០ នេះ រមែងកើតឡើង។

ចប់ អានាបានកថា។

 

លេខយោង

1)
នាមដែលកើតមានក្នុងទីបំផុតនៃការរួចចាកកិលេស។
km/tipitaka/sut/kn/pat/sut.kn.pat.01.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann