(?)
sut kn pat v02 បាលី cs-km: sut.kn.pat.v02 អដ្ឋកថា: sut.kn.pat.v02_att PTS: ?
យុគនទ្ធវគ្គ (ទី២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. យុគនទ្ធវគ្គោ)
(១. យុគនទ្ធកថា)
[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ សម័យមួយ ព្រះអានន្ទមានអាយុគង់នៅក្នុង ឃោសិតារាម ទៀបក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះអានន្ទមានអាយុ បានហៅពួក ភិក្ខុថា ម្នាលអាវុសោទាំងឡាយ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី ព្យាករអរហត្តក្នុងសំណាក់ខ្ញុំ ដោយមគ្គ ៤ សព្វគ្រប់ ឬដោយមគ្គទាំងនុ៎ះ មគ្គណាមួយ តើមគ្គទាំង ៤ ដូចមេ្តចខ្លះ។
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនវិបស្សនា មានសមថៈជា ប្រធាន កាលភិក្ខុនោះ ចម្រើនវិបស្សនា មានសមថៈជាប្រធាន មគ្គរមែងកើតឡើង ភិក្ខុ នោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះបង់សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន កាលភិក្ខុនោះ ចម្រើនសមថៈមានវិបស្សនាជាប្រធាន មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូគឺ សមថៈ និងវិបស្សនា កាលភិក្ខុនោះចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនានោះ មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។
ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុមានចិត្តមិនច្រួលច្រាលដោយ ឧទ្ធច្ចៈក្នុងធម៌ ម្នាលអាវុសោទាំងឡាយ មានសម័យដែលចិត្តឋិតល្អ តាំងនៅស៊ប់ ជាចិត្តខ្ពស់ឯក តាំងនៅមាំ មគ្គរបស់ភិក្ខុនោះ ក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។ ម្នាលអាវុសោ ទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី តែងព្យាករអរហត្តក្នុងសំណាក់ខ្ញុំ ដោយមគ្គទាំង ៤ នេះ សព្វគ្រប់ ឬដោយមគ្គៈទាំងនុ៎ះ មគ្គណាមួយ។
(១. សុត្តន្តនិទ្ទេសោ)
[៦] ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន តើដូចមេ្តច។ ភាពនៃចិត្តមាន អារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាសមាធិ ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនទៀង ឈ្មោះថា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ថាមិនមែនខ្លួននូវធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ។ សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន ដោយ ប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ ការចម្រើន (ភាវនា) ៤ យ៉ាង គឺ ការចម្រើនដោយ អត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ១ ការចម្រើន ដោយអត្ថ ថាមានរសតែមួយ នៃឥន្រ្ទិយទាំងឡាយ ១ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ១ ការចម្រើន ដោយអត្ថថាឧស្សាហ៍សេព ១។
សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើង តើមគ្គកើតឡើងដូចមេ្តច មគ្គគឺសម្មាទិដ្ឋិ ដោយអត្ថថាឃើញ កើតឡើង មគ្គគឺសម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើង (កាន់អារម្មណ៍) កើតឡើង មគ្គគឺសម្មាវាចា ដោយអត្ថថាកំណត់ កើតឡើង មគ្គគឺ សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង កើតឡើង មគ្គគឺសម្មាអាជីវៈ ដោយអត្ថថាផូរផង់ កើតឡើង មគ្គគឺសម្មាវាយាមៈ ដោយអត្ថថាផ្គងទុក កើតឡើង មគ្គគឺសម្មាសតិ ដោយអត្ថថាប្រុង កើតឡើង មគ្គគឺសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ កើតឡើង មគ្គកើតឡើង យ៉ាងនេះឯង។
អធិប្បាយពាក្យថា ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ត្រង់ពាក្យថា សេព តើសេពដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក (នូវមគ្គ) ឈ្មោះថាសេព កាលដឹង ឈ្មោះថាសេព កាលឃើញ ឈ្មោះថាសេព កាលពិចារណា ឈ្មោះថាសេព កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាសេព កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាសេព កាលផ្គងនូវព្យាយាម ឈ្មោះថាសេព កាលប្រុងនូវស្មារតី ឈ្មោះថាសេព កាលតំកល់ទុកនូវចិត្ត ឈ្មោះថាសេព កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថាសេព កាលដឹងចំពោះនូវធម៌ដែលគួរដឹង ឈ្មោះថាសេព កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថា សេព កាលលះនូវធម៌ដែលគួរលះ ឈ្មោះថាសេព កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាសេព ភិក្ខុកាលធើ្វឲ្យជាក់ច្បាស់នូវធម៌ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថា សេព ភិក្ខុសេព យ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា ចម្រើន តើចម្រើនដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក ឈ្មោះថា ចម្រើន កាលដឹង ឈ្មោះថាចម្រើន កាលឃើញ ឈ្មោះថាចម្រើន កាលពិចារណា ឈ្មោះថាចម្រើន កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាចម្រើន កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាចម្រើន កាលផ្គងព្យាយាម ឈ្មោះថាចម្រើន កាលប្រុងស្មារតី ឈ្មោះថា ចម្រើន កាលតំកល់ទុកនូវចិត្ត ឈ្មោះថាចម្រើន កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថា ចម្រើន កាលដឹងចំពោះនូវធម៌ដែលគួរដឹង ឈ្មោះថាចម្រើន កាលកំណត់ដឹងនូវធម៌ ដែលគួរកំណត់ដឹង ឈ្មោះថាចម្រើន កាលលះនូវធម៌ដែលគួរលះ ឈ្មោះថាចម្រើន កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាចម្រើន កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថាចម្រើន ភិក្ខុចម្រើន យ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា ធ្វើឲ្យច្រើន តើធើ្វឲ្យច្រើនដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក ឈ្មោះថាធ្វើឲ្យច្រើន កាលដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលឃើញ ឈ្មោះថាធ្វើឲ្យច្រើន កាលពិចារណា ឈ្មោះថាធ្វើឲ្យច្រើន កាលអធិដ្ឋាននូវចិត្ត ឈ្មោះថាធ្វើឲ្យច្រើន កាលជឿស៊ប់ដោយសទ្ធា ឈ្មោះថាធើ្វឲ្យច្រើន កាលផ្គងព្យាយាម ឈ្មោះថាធ្វើឲ្យច្រើន កាលប្រុងស្មារតី ឈ្មោះថាធ្វើឲ្យច្រើន កាលតំកល់ទុកនូវចិត្ត ឈ្មោះថាធ្វើឲ្យច្រើន កាលដឹងច្បាស់ដោយបញ្ញា ឈ្មោះថាធ្វើឲ្យច្រើន កាលដឹងចំពោះនូវធម៌ដែលគួរដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលកំណត់ដឹងនូវធម៌ដែលគួរកំណត់ដឹង ឈ្មោះថាធ្វើឲ្យច្រើន កាលលះនូវធម៌ដែលគួរលះ ឈ្មោះថាធើ្វឲ្យច្រើន កាលចម្រើននូវធម៌ដែលគួរចម្រើន ឈ្មោះថាធ្វើឲ្យច្រើន កាលធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាធើ្វឲ្យច្រើន ភិក្ខុធើ្វឲ្យច្រើន យ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា កាលភិក្ខុនោះ សេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស តើភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស ដូចមេ្តច។
ភិក្ខុលះសញ្ញោជនៈ ៣ នេះ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស អនុស័យ ២ នេះ គឺទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ក៏វិនាសដោយសោតាបត្តិមគ្គ។
លះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ក៏វិនាសដោយសកទាគាមិមគ្គ។
លះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យ ដ៏ល្អិតក៏វិនាស ដោយអនាគាមិមគ្គ។
លះសញ្ញោជនៈ ៥ នេះ គឺរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា អនុស័យ ៣ នេះ គឺមានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ក៏វិនាសដោយអរហត្តមគ្គ ភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង។
[៧] ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចឥតព្យាបាទ ឈ្មោះថាសមាធិ ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃការសំគាល់ពន្លឺ ឈ្មោះថាសមាធិ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដងើ្ហមចេញ របស់បុគ្គលអ្នកឃើញរឿយ ៗ ក្នុងការរលាស់ខ្លួនចេញ … ដោយអំណាចនៃដងើ្ហមចូល របស់បុគ្គលអ្នកឃើញរឿយ ៗ ក្នុងការរលាស់ខ្លួនចេញ ឈ្មោះថាសមាធិ ឈ្មោះថាវិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិនទៀង ឈ្មោះថាវិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាជាទុក្ខ ឈ្មោះថាវិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិនមែនខ្លួន នូវធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន ដោយប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ការចំរើន (ភាវនា) ៤ យ៉ាង គឺការចំរើន ដោយអត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ១ ការចំរើន ដោយអត្ថថា មានរសតែមួយនៃឥន្រ្ទិយទាំងឡាយ ១ ការចំរើន ដោយអត្ថថា នាំទៅដោយវីរិយៈដ៏ សមគួរដល់ឥន្រ្ទិយនោះ ១ ការចំរើន ដោយអត្ថថាឧស្សាហ៍សេព ១។
សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើង តើមគ្គកើតឡើង ដូចមេ្តច។ មគ្គគឺសម្មាទិដ្ឋិ ដោយអត្ថថាឃើញ កើតឡើង មគ្គគឺសម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) កើតឡើង។បេ។ មគ្គគឺសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ កើតឡើង មគ្គកើតឡើង យ៉ាងនេះឯង។
អធិប្បាយពាក្យថា ភិក្ខុនោះឈ្មោះថាសេព ចំរើន ធើ្វឲ្យច្រើននូវមគ្គនោះ ត្រង់ពាក្យថា សេព តើសេពដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក ឈ្មោះថាសេព កាលដឹង ឈ្មោះថាសេព។បេ។ កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាសេព ភិក្ខុសេពយ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា ចម្រើន តើចំរើន ដូចមេ្តច។ ភិក្ខុកាលនឹករំពឹងរក (នូវមគ្គ) ឈ្មោះថាចំរើន កាលដឹង ឈ្មោះថាចំរើន។បេ។ កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថាចំរើន ភិក្ខុចំរើនយ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា ធើ្វឲ្យច្រើន តើធើ្វឲ្យច្រើនដូចម្តេច។ ភិក្ខុកាលនឹករំពឹង (នូវមគ្គ) ឈ្មោះថាធើ្វឲ្យច្រើន កាលដឹង ឈ្មោះថាធើ្វឲ្យច្រើន។បេ។ កាលធើ្វឲ្យជាក់ច្បាស់នូវធម៌ដែលគួរធើ្វឲ្យជាក់ច្បាស់ ឈ្មោះថាធើ្វឲ្យច្រើន ភិក្ខុធើ្វឲ្យច្រើន យ៉ាងនេះឯង។
សំនួរត្រង់ពាក្យថា កាលភិក្ខុនោះ សេព ចំរើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស តើភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាសដូចម្តេចខ្លះ។
ភិក្ខុលះសញ្ញោជនៈ ៣ នេះ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ដោយសោតាបត្តិមគ្គ អនុស័យ ២ នេះ គឺ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ក៏វិនាស។
ភិក្ខុលះសញ្ញោជនៈ ២ នេះ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាត ដោយសកទាគាមិមគ្គ អនុស័យ ២ នេះ គឺ កាមរាគានុស័យ បដិឃានុស័យ ដ៏គ្រោតគ្រាត ក៏វិនាស។
ភិក្ខុលះសញ្ញោជនៈ ២ នេះ គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត ដោយអនាគាមិមគ្គ អនុស័យ ២ នេះ គឺកាមរាគានុស័យ បដិឃានុស័យៈដ៏ល្អិត ក៏វិនាស។
ភិក្ខុលះសញ្ញាជនៈ ៥ នេះ គឺ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា ដោយអរហត្តមគ្គ អនុស័យ ៣ នេះ គឺ មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ក៏វិនាស ភិក្ខុលះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស យ៉ាងនេះ ភិក្ខុចម្រើនវិបស្សនា មានសមថៈជាប្រធាន យ៉ាងនេះឯង។
[៨] ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន តើដូចមេ្តច។ វិបស្សនា ដោយ អត្ថថាឃើញរឿយ ៗ ថាមិនទៀង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាជាទុក្ខ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ថាមិនមែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ មានអារម្មណ៍គួរលះ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថាសមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន ដោយប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។ ការចម្រើន ដោយអត្ថ ថាឧស្សាហ៍សេព។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើង ដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះ។ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវរូប ថា មិនទៀង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវរូប ថាជាទុក្ខ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវរូប ថាមិនមែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ មានអារម្មណ៍គួរលះ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថាសមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន ដោយប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។ ការចម្រើនដោយអត្ថ ថាឧស្សាហ៍សេព។បេ។ សំនួរត្រង់ពាក្យថា មគ្គ កើតឡើង។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាស។ វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវជរាមរណៈ ថាមិនទៀង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗនូវជរាមរណៈ ថាជាទុក្ខ។បេ។ ថាមិនមែនខ្លួន មួយទៀត ភាពនៃធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ មានអារម្មណ៍គួរលះ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ ឈ្មោះថាសមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុនោះ លោកពោលថា ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន ដោយប្រការដូច្នេះ។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។ សំនួរត្រង់ពាក្យថា មគ្គ កើតឡើង តើមគ្គកើតឡើងដូចម្តេច។បេ។ មគ្គកើតឡើងយ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាសយ៉ាងនេះ ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន យ៉ាងនេះឯង។
[៩] ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា តើដូចមេ្តច។ ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអាការ ១៦ គឺដោយ អត្ថថាជាអារម្មណ៍ ១ ដោយអត្ថថាជាគោចរ ១ ដោយអត្ថថាលះបង់ ១ ដោយអត្ថថា លះស្រឡះ ១ ដោយអត្ថថាចេញ ១ ដោយអត្ថថាប្រែត្រឡប់ ១ ដោយអត្ថថាស្ងប់ ១ ដោយអត្ថថាឧត្តម ១ ដោយអត្ថថារួចស្រឡះ ១ ដោយអត្ថថាមិនមានអាសវៈ ១ ដោយអត្ថថាឆ្លង ១ ដោយអត្ថថាមិនមាននិមិត្ត ១ ដោយអត្ថថាមិនមានទីតំកល់ ១ ដោយអត្ថថាសូន្យ ១ ដោយអត្ថថាមានរសតែមួយ ១ ដោយអត្ថថាមិនកន្លងជាប់គ្នាជា គូនឹងគ្នា ១។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាអារម្មណ៍ តើដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាអារម្មណ៍ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាអារម្មណ៍ដែរ សមថៈ និងវិបស្សនា ដោយ អត្ថថាជាអារម្មណ៍ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នា ជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាអារម្មណ៍។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង។បេ។ ការចម្រើន ដោយអត្ថថា ឧស្សាហ៍សេព។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើង ដូចម្តេច។បេ។ មគ្គកើតឡើង យ៉ាងនេះ ភិក្ខុនោះលះសញ្ញោជនៈទាំងឡាយ អនុស័យទាំង ឡាយក៏វិនាស យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាអារម្មណ៍យ៉ាងនេះឯង។
ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ តើដូចម្តេច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ។
[១០] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា លះបង់ តើដូចមេ្តច។ កាលបុគ្គលលះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយ អត្ថថាលះបង់ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នា ជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះបង់។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែល ជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ។
ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាចេញ តើដូចមេ្តច។ កាលបុគ្គលចេញចាកកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលចេញចាកកិលេសដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាចេញ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាចេញ។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាប្រែត្រឡប់ តើដូចមេ្តច។ កាលបុគ្គលប្រែត្រឡប់ចាកកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលប្រែត្រឡប់ចាកកិលេសដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា ប្រែត្រឡប់ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា ប្រែត្រឡប់។
[១១] ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាល្អិត តើដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌ដ៏ល្អិត មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិដ៏ល្អិត មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាល្អិត ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នាដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថាល្អិត។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម តើដូចមេ្តច។ កាលបុគ្គលលះឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺ សមាធិ ជាធម៌ដ៏ឧត្តម មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ក៏ជាគុណជាតិដ៏ឧត្តម មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌រួចស្រឡះ មាននិរោធជាគោចរ កាលបុគ្គលលះនូវអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិរួចស្រឡះ មាននិរោធជាគោចរដែរ បន្ទាប់មក ចេតោវិមុត្តិ ព្រោះការរសាយចេញចាករាគៈ បញ្ញាវិមុត្តិ ព្រោះការរសាយចេញចាកអវិជ្ជា (ក៏កើតមាន) សមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ។
[១២] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា មិនមានអាសវៈ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមានអាសវៈ ដោយកាមាសវៈ មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ក៏ជាគុណជាតិមិនមានអាសវៈ ដោយអវិជ្ជាសវៈ មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមានអាសវៈ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថាមិនមានអាសវៈ។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង តើដូចមេ្តច។ កាលបុគ្គលឆ្លងចាកកិលេស ដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមានអារម្មណតែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលឆ្លងចាកកិលេស ដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមាន និមិត្ត តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមាននិមិត្តដោយនិមិត្តទាំងពួង មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិមិនមាននិមិត្ត ដោយនិមិត្តទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាមិនមាននិមិត្ត ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមាននិមិត្ត។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាមិនមានទីតម្កល់ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមានទីតម្កល់ដោយទីតម្កល់ទាំងពួង មាននិរោធជាគោចរ កាលបុគ្គលលះនូវអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិមិនមានទីតម្កល់ដោយទីតម្កល់ទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមានទីតម្កល់ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមានទីតម្កល់។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌សូន្យចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិសូន្យ ចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ ជាគុណជាតិ មានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង គឺការចម្រើនដោយអត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ការចម្រើន ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ការចម្រើនដោយអត្ថថា ឧស្សាហ៍គប់រក។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាសយ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា សូន្យ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអាការ ១៦ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា យ៉ាងនេះឯង។
(២. ធម្មុទ្ធច្ចវារនិទ្ទេសោ)
[១៣] ចិត្តដែលមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ តើដូចមេ្តច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ពន្លឺក៏កើតឡើង ភិក្ខុនោះ ពិចារណានូវពន្លឺថា ពន្លឺជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្តច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដថាមិនទៀង មិនដឹងតាមពិតនូវការ ប្រាកដថាជាទុក្ខ មិនដឹងតាមពិតនូវការប្រាកដថាមិនមែនខ្លួន ព្រោះហេតុនោះ លោកទើបពោលថា ចិត្តមិនច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះ ឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹងក្នុងសន្តាន សំនួរត្រង់ពាក្យថា មគ្គកើតឡើង ដល់ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើងយ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិ (សេចក្តីស្ងប់) កើតឡើង សុខកើតឡើង អធិមោក្ខ (ការជឿស៊ប់) កើតឡើង បគ្គាហៈ (ការព្យាយាម) កើតឡើង ឧបដ្ឋានៈ (សតិដ៏ក្លៀវក្លា) កើតឡើង ឧបេក្ខាកើតឡើង និក្កន្តិ (សេចក្តីត្រេកអរ) ក៏កើតឡើង ភិក្ខុនោះ រមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្ត ច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដថាមិនទៀង មិនដឹងតាមពិតនូវការប្រាកដថាជាទុក្ខ មិនដឹងតាមពិតនូវការប្រាកដថាមិនមែនខ្លួន ព្រោះហេតុនោះ លោកទើបពោលថា ចិត្តមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះ ឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹងក្នុងសន្តាន សំនួរត្រង់ពាក្យថា មគ្គក៏កើតឡើងដល់ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះ កាលភិក្ខុធ្វើទុកក្នុងចិត្តថាជាទុក្ខ។បេ។ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ពន្លឺកើតឡើង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិកើតឡើង សុខកើតឡើង អធិមោក្ខកើតឡើង បគ្គាហៈកើតឡើង ឧបដ្ឋានៈកើតឡើង ឧបេក្ខាកើតឡើង និក្កន្តិកើតឡើង ភិក្ខុនោះ រមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្តច្រួលច្រាល់ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដ ថាមិនមែនខ្លួន នូវការប្រាកដថាមិនទៀង នូវការប្រាកដថាជាទុក្ខ ព្រោះហេតុនោះ លោកទើបពោលថា ចិត្ត មិនច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង។
[១៤] កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូប ថាមិនទៀង។បេ។ កាលធ្វើទុកក្នុងចិត្តនូវរូប ថាជាទុក្ខ កាលធ្វើទុកក្នុងចិត្តនូវរូប ថាមិនមែនខ្លួន នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិនទៀង កាលធ្វើទុកក្នុងចិត្តនូវជរាមរណៈថា ជាទុក្ខ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិន មែនខ្លួន ពន្លឺកើតឡើង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិកើតឡើង សុខកើតឡើង អធិមោក្ខកើតឡើង បគ្គាហៈកើតឡើង ឧបដ្ឋានៈកើតឡើង ឧបេក្ខាកើតឡើង និក្កន្តិកើតឡើង ភិក្ខុនោះរមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង ក៏កើតឡើង ភិក្ខុមានចិត្តច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដ គឺជរា និងមរណៈ ថាមិនមែនខ្លួន មិនដឹងតាមពិតនូវការប្រាកដ គឺជរា និងមរណៈ ថាមិនទៀង មិនដឹងតាមពិតនូវការ ប្រាកដ គឺជរា និងមរណៈ ថាជាទុក្ខ ព្រោះហេតុនោះ លោកទើបពោលថា ចិត្តមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹង ថាមិនទៀង សំនួរត្រង់ពាក្យថា មគ្គកើតឡើងដល់ ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះ ចិត្តមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ យ៉ាងនេះឯង។
ចិត្តរមែងញាប់ញ័រ ដោយហេតុទាំងឡាយណា ហេតុទាំងនេះមាន ១០ គឺ ចិត្តញាប់ញ័រព្រោះពន្លឺ ១ ញាណ ១ បីតិ ១ បស្សទ្ធិ ១ សុខ ១ ញាប់ញ័រព្រោះអធិមោក្ខ ១ បគ្គាហៈ ១ ឧបដ្ឋានៈ ១ ការពិចារណាដោយឧបេក្ខាក្នុងឧបេក្ខា ១ និក្កន្តិ ១ ភិក្ខុណា សន្សំបញ្ញាហើយ ភិក្ខុនោះ ឈ្មោះថាជាអ្នកឆ្លៀវឆ្លាស ចំពោះឧទ្ធច្ចៈក្នុងធម៌ រមែងមិនដល់នូវសេចក្តីវង្វេង ទាំងដឹងច្បាស់នូវការប្រមូលចិត្ត និងការរាយមាយ ដោយហេតុ ៤ នេះ គឺចិត្តភាវនា ញាប់ញ័រ សៅហ្មង ឃ្លាត ១ ចិត្តភាវនា ញាប់ញ័រ សៅហ្មង សាបសូន្យ ១ ចិត្តភាវនា បរិសុទ្ធ មិនសៅហ្មង មិនសាបសូន្យ ១ ចិត្តភាវនា មិន រាយមាយ មិនសៅហ្មង មិនឃ្លាត ១ និងការច្រួលច្រាល់ ដោយហេតុ ១០ យ៉ាង។
ចប់ យុគនទ្ធកថា។
(២. សច្ចកថា)
(១. បឋមសុត្តន្តនិទ្ទេសោ)
[១៥] ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សច្ចៈ ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ពាក្យថានេះទុក្ខ ទុក្ខសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខសមុទ័យ ទុក្ខសមុទយសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធ ទុក្ខនិរោធសច្ច នុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធគាមិនីបដិបទា ទុក្ខនិរោធសច្ចនុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះឯង ជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត។
[១៦] ទុក្ខ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃទុក្ខ របស់ទុក្ខ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ នេះអត្ថនៃទុក្ខ របស់ទុក្ខ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត ទុក្ខឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។
សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃសមុទ័យ របស់សមុទ័យ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មាន ៤ យ៉ាង គឺ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ នេះអត្ថនៃសមុទ័យរបស់សមុទ័យ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សមុទ័យ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។
និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃនិរោធ របស់និរោធ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ និរោធ មានអត្ថថារលាស់ខ្លួនចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ នេះអត្ថនៃនិរោធ របស់និរោធ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត និរោធ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។
មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត តើដូចម្តេច។ អត្ថនៃមគ្គរបស់មគ្គ ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាតមាន ៤ គឺ មគ្គ មានអត្ថថានាំចេញ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ នេះអត្ថនៃមគ្គរបស់មគ្គ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មគ្គ ឈ្មោះថាសច្ចៈ ដោយអត្ថថាជារបស់ពិត យ៉ាងនេះឯង។
[១៧] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៤ យ៉ាង គឺ ដោយអត្ថថាជារបស់ពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ នេះសច្ចៈ ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានសភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹង តែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាជារបស់ពិត ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអាការ ៤ យ៉ាង គឺទុក្ខ មានអត្ថថាលំបាក ជាអត្ថថាមិនមែនខ្លួន ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាមិនមែនខ្លួន ១ និរោធ មានអត្ថថារលត់ ជាអត្ថថាមិនមែនខ្លួន ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាមិនមែនខ្លួន ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចមេ្តច។ សច្ចៈ ទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាទៀង ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាទៀង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាទៀង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាទៀង ១ នេះ សច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាទៀង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថាជាដែនកើត ជា អត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្គ្រោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៤ យ៉ាង សច្ចៈណា ដែលលោកសង្គ្រោះយក តែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលត្រាស់ដឹងនូវសច្ចៈមានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
[១៨] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ វត្ថុណា មិនទៀង វត្ថុនោះជាទុក្ខ វត្ថុណា មិនទៀងផង ជាទុក្ខផង វត្ថុនោះ មិនមែនរបស់ខ្លួន វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង វត្ថុនោះពិត វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង ពិតផង វត្ថុនោះទៀង វត្ថុណា មិនទៀងផង ជាទុក្ខផង មិនមែនរបស់ខ្លួនផង ពិតផង ទៀងផង វត្ថុនោះលោកសង្រ្គោះយកតែមួយ វត្ថុណា ដែលលោកសង្រ្គោះយកតែមួយ វត្ថុនោះ ឈ្មោះថាមានភាពតែមួយ បុគ្គល រមែងត្រាស់ដឹងនូវវត្ថុមានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៩ គឺ ដោយអត្ថថាពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថ ថាកំណត់ដឹង ១ ដោយអត្ថថាលះ ១ ដោយអត្ថថាចម្រើន ១ ដោយអត្ថថាធ្វើឲ្យជាក់ ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។
[១៩] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាពិត ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាពិត ១ បហានៈ មានអត្ថថាលះ ជាអត្ថថាពិត ១ ភាវនា មានអត្ថថាចម្រើន ជាអត្ថថាពិត ១ សច្ឆិកិរិយា មានអត្ថថាធ្វើឲ្យជាក់ច្បាស់ ជាអត្ថថាពិត ១ នេះសច្ចៈ ទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះមានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនខ្លួន ដោយអត្ថថាទៀង ដោយអត្ថថាត្រាស់ដឹង តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាត្រាស់ដឹង ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាត្រាស់ដឹង ១ និរោធ មានអត្ថថារលត់ ជាអត្ថថាត្រាស់ដឹង ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាត្រាស់ដឹង ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាត្រាស់ដឹង ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាត្រាស់ដឹង ១ បហានៈ មានអត្ថថាលះ ជាអត្ថថាត្រាស់ដឹង ១ ភាវនា ជាអត្ថថាចម្រើន ជាអត្ថថាត្រាស់ដឹង ១ សច្ឆិកិរិយា មានអត្ថថាធ្វើឲ្យជាក់ច្បាស់ ជាអត្ថថាត្រាស់ដឹង ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអត្ថថាត្រាស់ដឹង ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
[២០] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ១២ គឺដោយអត្ថថាទៀង ១ ដោយអត្ថថាមិនមែនរបស់ខ្លួន ១ ដោយអត្ថថាពិត ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថថាកំណត់ដឹង ១ ដោយអត្ថថាជាធម្មតា ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាដឹង ១ ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ១ ដោយអត្ថថាពាល់ត្រូវ ១ ដោយអត្ថថាយល់ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ១២ សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គល រមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង តើដូចម្តេច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាទៀង ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថាបៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថាទៀង សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាទៀង និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យប្រជុំ តាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាទៀង មគ្គ មានអត្ថថាស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ អត្ថថាឃើញ ១ មានអត្ថថាអធិបតី ១ ជាអត្ថថាទៀង នេះ សច្ចៈទាំង ៤ ដោយអត្ថថាទៀង ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះសច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។
សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាមិនមែនរបស់ខ្លួន។បេ។ ដោយអត្ថថាពិត ដោយអត្ថថាត្រាស់ដឹង ដោយអត្ថថាដឹងច្បាស់ ដោយអត្ថថាកំណត់ដឹង ដោយ អត្ថថាជាធម្មតា ដោយអត្ថថាទៀង ដោយអត្ថថាដឹង ដោយអត្ថថាធ្វើឲ្យជាក់ច្បាស់ ដោយអត្ថថាពាល់ត្រូវ ដោយអត្ថថាយល់ច្បាស់ តើដូចម្តេច។ សច្ចៈទាំង ៤ ជាទី ត្រាស់ដឹងតែមួយ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ គឺ ទុក្ខ មានអត្ថថា បៀតបៀន ១ មានអត្ថថាបច្ច័យប្រជុំតាក់តែង ១ មានអត្ថថាក្តៅក្រហាយ ១ មានអត្ថថាប្រែប្រួល ១ ជាអត្ថថាយល់ច្បាស់ សមុទ័យ មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាយល់ច្បាស់ និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យ ប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាយល់ច្បាស់ មគ្គ មានអត្ថថា ស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ ជាអត្ថថាយល់ច្បាស់ នេះសច្ចៈទាំង ៤ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណាដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈ ទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
[២១] លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ២ គឺ សង្ខតលក្ខណៈ ១ អសង្ខតលក្ខណៈ ១ នេះលក្ខណៈ ២ របស់សច្ចៈ។
លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ៦ គឺ សច្ចៈ ទាំងឡាយជាសង្ខតៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ សច្ចៈទាំង ឡាយដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ សច្ចៈជាអសង្ខតៈ មានការកើតឡើង មិនប្រាកដ ១ មានការសូន្យមិនប្រាកដ ១ សច្ចៈដែលឋិតនៅ មានការប្រែប្រួលមិន ប្រាកដ ១ នេះលក្ខណៈ ៦ របស់សច្ចៈ។
លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ១២ គឺ ទុក្ខសច្ចៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ ទុក្ខសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ សមុទ័យសច្ច មានការកើតឡើងប្រាកដ ១ មានការ សូន្យប្រាកដ ១ សមុទ័យសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ មគ្គសច្ច មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ និរោធសច្ច មានការកើតឡើងមិនប្រាកដ ១ មានការសូន្យ មិនប្រាកដ ១ មគ្គសច្ច ដែលឋិតនៅ មានការប្រែប្រួលមិនប្រាកដ ១ នេះលក្ខណៈ ១២ របស់សច្ចៈ។
[២២] បណ្តាសច្ចៈទាំង ៤ សច្ចៈជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ សមុទ័យសច្ចជាអកុសល មគ្គសច្ចជាកុសល និរោធសច្ចជាអព្យាក្រឹត ទុក្ខសច្ចជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ។
សំនួរត្រង់ពាក្យថា ក៏មាន តើមានដូចមេ្តច។ ចម្លើយថា ត្រង់ថា ទុក្ខសច្ចជាអកុសល សមុទយសច្ចជាអកុសល យ៉ាងនេះ ឈ្មោះថា សច្ចៈ ២ ដោយអត្ថថា អកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាកុសល មគ្គសច្ចជាកុសល យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយលោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាអព្យាក្រឹត និរោធសច្ចៈជាអព្យាក្រឹត យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាអព្យាក្រឹត លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្គ្រោះដោយសច្ចៈពីរ សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ ក៏មាន យ៉ាងនេះឯង។
(២. ទុតិយសុត្តន្តបាឡិ)
[២៣] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង មុនអំពីការត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះថា រូប មានអានិសង្សដូចម្តេច មានទោសដូចមេ្តច មានការរលាស់ចេញដូចម្តេច វេទនា មានអានិសង្សដូចមេ្តច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សញ្ញា មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សង្ខារទាំងឡាយ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វិញ្ញាណ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូប សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះ ជាអានិសង្សរបស់វិញ្ញាណ វិញ្ញាណ មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះ ជាការរលាស់ចេញនូវវិញ្ញាណ។
[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ ចេញផង របស់ឧបាទានក្ខន្ធទាំង ៥ នេះ យ៉ាងនេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ដរាបនោះ តថាគតក៏មិនទាន់ប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណ ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា តថាគត បានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ៥ នេះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលណោះ តថាគតទើបប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មួយទៀត ញាណជាគ្រឿងឃើញ កើតហើយដល់តថាគតថា ចេតោវិមុត្តិរបស់តថាគត មិនកម្រើកទេ នេះជាជាតិទីបំផុត ឥឡូវនេះ ភពថ្មី មិនមានឡើយ។
(៣. ទុតិយសុត្តន្តនិទ្ទេសោ)
[២៥] ការត្រាស់ដឹង ដោយអំណាចនៃការលះថា សុខ សោមនស្ស កើតឡើង ព្រោះអាស្រ័យរូប នេះ ជាអានិសង្សរបស់រូប ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹង ដោយអំណាចនៃការកំណត់ដឹងថា រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់រូប ដូច្នេះ ឈ្មោះថា ទុក្ខសច្ច ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូបដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈទាំង ៣ នេះ ឈ្មោះថាមគ្គសច្ច ការត្រាស់ដឹងដោយអំណាច នៃការលះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្សរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹងដោយអំណាចនៃការកំណត់ដឹងថា វិញ្ញាណ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាទុក្ខសច្ច ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញនូវវិញ្ញាណ ដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈ ៣ នេះ ឈ្មោះថាមគ្គសច្ច។
[២៦] សច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈដោយអាការ ៣ យ៉ាង គឺ ដោយអត្ថថាស្វែងរក ១ ដោយអត្ថថាចំណាំទុក ១ ដោយអត្ថថាត្រាស់ដឹង ១។
សច្ចៈ ដោយអត្ថថាស្វែងរក តើដូចម្តេច។ ជរាមរណៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជរាមរណៈ មានជាតិជាហេតុ មានជាតិជាទីប្រជុំកើត មានជាតិជាកំណើត មានជាតិជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គល ដឹងច្បាស់នូវជរាមរណៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃជរាមរណៈផង ដឹងច្បាស់នូវការរលត់នៃជរាមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃជរាមរណៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
ជាតិ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ជាតិ មានភពជាហេតុ មានភពជាទីប្រជុំកើត មានភពជាកំណើត មានភពជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយ អត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវទីប្រជុំកើតនៃជាតិផង ដឹងច្បាស់នូវការរលត់នៃជាតិផង ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ការរលត់នៃ ជាតិផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
ភព មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ភពមានឧបាទានជាហេតុ មានឧបាទាន ជាទីប្រជុំកើត មានឧបាទានជាកំណើត មានឧបាទានជាដែនកើត យ៉ាងនេះ ឈ្មោះថា សច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវភពផង ដឹងច្បាស់នូវទីប្រជុំកើតនៃ ភពផង ដឹងច្បាស់នូវការរលត់នៃភពផង ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ការ រលត់នៃភពផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
ឧបាទាន មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែន កើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ឧបាទាន មានតណ្ហាជាហេតុ មានតណ្ហាជាទីប្រជុំកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវឧបាទានផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃឧបាទានផង ដឹងច្បាស់នូវការរលត់នៃឧបាទានផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃឧបាទានផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។
តណ្ហា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក តណ្ហា មានវេទនាជាហេតុ មានវេទនា ជាទីប្រជុំកើត មានវេទនាជាកំណើត មានវេទនាជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវតណ្ហាផង ដឹងច្បាស់នូវទីប្រជុំកើតនៃ តណ្ហាផង ដឹងច្បាស់នូវការរលត់នៃតណ្ហាផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅ កាន់ការរលត់នៃតណ្ហាផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
វេទនា មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វេទនា មានផស្សៈជាហេតុ មានផស្សៈជាទីប្រជុំកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវវេទនាផង ដឹងច្បាស់នូវទីប្រជុំ កើតនៃវេទនាផង ដឹងច្បាស់នូវការរលត់នៃវេទនាផង ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់ការរលត់នៃវេទនាផង យ៉ាងនេះឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
ផស្សៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈជាទីប្រជុំកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវផស្សៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃផស្សៈផង ដឹងច្បាស់នូវការរលត់ នៃផស្សៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃផស្សៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
សឡាយតនៈ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សឡាយតនៈ មាននាមរូប ជាហេតុ មាននាមរូបជាទីប្រជុំកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវសឡាយតនៈផង ដឹងច្បាស់នូវទីប្រជុំកើតនៃសឡាយតនៈផង ដឹងច្បាស់នូវការរលត់នៃសឡាយតនៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃសឡាយតនៈផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាត្រាស់ដឹង។
នាមរូប មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណជាទីប្រជុំកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវទីប្រជុំកើតនៃនាមរូបផង ដឹងច្បាស់នូវការរលត់នៃនាមរូបផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃនាមរូបផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។
វិញ្ញាណ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារជាទីប្រជុំកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវវិញ្ញាណផង ដឹងច្បាស់នូវ ទីប្រជុំកើតនៃវិញ្ញាណផង ដឹងច្បាស់នូវការរលត់នៃវិញ្ញាណផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃវិញ្ញាណផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។
សង្ខារ មានអ្វីជាហេតុ មានអ្វីជាទីប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថាស្វែងរក សង្ខារ មានអវិជ្ជាជាហេតុ មានអវិជ្ជាជាទីប្រជុំកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត យ៉ាងនេះ ឈ្មោះ ថាសច្ចៈ ដោយអត្ថថាចំណាំទុក បុគ្គលដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវទីប្រជុំកើតនៃសង្ខារផង ដឹងច្បាស់នូវការរលត់នៃសង្ខារផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ការរលត់នៃសង្ខារផង យ៉ាងនេះ ឈ្មោះថាសច្ចៈ ដោយអត្ថថា ត្រាស់ដឹង។
[២៧] ជរាមរណៈ ជាទុក្ខសច្ច ជាតិជាសមុទយសច្ច ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ចៈ ជាតិជាទុក្ខសច្ច ភពជាសមុទយសច្ច ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ភពជាទុក្ខសច្ច ឧបាទានជាសមុទយសច្ច ការរលាស់ចេញនូវភព និងឧបាទានទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ឧបាទានជាទុក្ខសច្ច តណ្ហាជាសមុទយសច្ច ការរលាស់ចេញនូវឧបាទាន និងតណ្ហាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច តណ្ហាជាទុក្ខសច្ច វេទនាជាសមុទយសច្ច ការរលាស់ចេញនូវតណ្ហា និងវេទនាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វេទនាជាទុក្ខសច្ច ផស្សៈជាសមុទយសច្ច ការរលាស់ចេញនូវវេទនា និងផស្សៈទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ផស្សៈជាទុក្ខសច្ច សឡាយតនៈជាសមុទយសច្ច ការរលាស់ចេញនូវផស្សៈ និងសឡាយតនៈទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សឡាយតនៈជាទុក្ខសច្ច នាមរូបជាសមុទយសច្ច ការរលាស់ចេញនូវសឡាយតនៈ និងនាមរូបទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច នាមរូបជាទុក្ខសច្ច វិញ្ញាណជាសមុទយសច្ច ការរលាស់ចេញនូវនាមរូប និងវិញ្ញាណទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច វិញ្ញាណជាទុក្ខសច្ច សង្ខារជាសមុទយសច្ច ការរលាស់ចេញនូវវិញ្ញាណ និងសង្ខារទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច សង្ខារទាំងឡាយជាទុក្ខសច្ច អវិជ្ជាជាសមុទយសច្ច ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។ ជរាមរណៈ ជាទុក្ខសច្ច ជាតិជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ជាតិជាទុក្ខសច្ច ភពជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។បេ។ សង្ខារទាំងឡាយ ជាទុក្ខសច្ច អវិជ្ជាជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។
ចប់ សច្ចកថា។ ចប់ ភាណវារៈ។
(៣. ពោជ្ឈង្គកថា)
[២៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ពោជ្ឈង្គ ៧។
សំនួរត្រង់ពាក្យថា ពោជ្ឈង្គ តើពោជ្ឈង្គ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុប្រព្រឹត្តទៅព្រមក្នុងការត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជន ឲ្យត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា ប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាប្រព្រឹត្តទៅក្នុងចំណែកនៃការត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាការបានចំពោះនូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាបណ្តុះនូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាបណ្តុះចំពោះនូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវប្រាជ្ញា ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់ព្រមនូវប្រាជ្ញា។
(មូលមូលកាទិទសកំ)
[២៩] ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាជាមូល ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងមូល ពោជ្ឈង្គ ដោយអត្ថថាថែទាំមូល ពោជ្ឈង្គ ដោយអត្ថថាចោមរោមមូល ពោជ្ឈង្គ ដោយអត្ថថាបំពេញមូល ពោជ្ឈង្គ ដោយអត្ថថាធ្វើមូលឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើមូលឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវមូលប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងមូលប្បដិសម្ភិទា ពោជ្ឈង្គរបស់ជន អ្នកសម្រេចនូវវសីភាពក្នុងមូលប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាហេតុ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងហេតុ ពោជ្ឈង្គ ដោយអត្ថថាថែទាំហេតុ ពោជ្ឈង្គ ដោយអត្ថ ថាចោមរោមហេតុ ពោជ្ឈង្គ ដោយអត្ថថាបំពេញហេតុ ពោជ្ឈង្គ ដោយអត្ថថាធ្វើហេតុឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើហេតុឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវហេតុប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងហេតុប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងហេតុប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាបច្ច័យ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងបច្ច័យ ពោជ្ឈង្គ ដោយអត្ថ ថាថែទាំបច្ច័យ ពោជ្ឈង្គ ដោយអត្ថថាចោមរោមបច្ច័យ ពោជ្ឈង្គ ដោយអត្ថថាបំពេញ បច្ច័យ ពោជ្ឈង្គ ដោយអត្ថថាធ្វើបច្ច័យឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើបច្ច័យឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវបច្ចយប្បដិសម្ភិទា ពោជ្ឈង្គ ដោយ អត្ថថាចម្រើននូវវសីក្នុងបច្ចយប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាព ក្នុងបច្ចយប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាបរិសុទ្ធ ពោជ្ឈង្គ ដោយអត្ថថាទំនុក បម្រុងសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថថាថែទាំសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថ ថាចោមរោមសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថថាបំពេញសេចក្តីបរិសុទ្ធិ ពោជ្ឈង្គ ដោយអត្ថថាធ្វើសេចក្តីបរិសុទ្ធិឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើសេចក្តីបរិសុទ្ធិឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គ ដោយ អត្ថថាចម្រើននូវវសីក្នុងវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាព ក្នុងវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាអំពើមិនមានទោស ពោជ្ឈង្គ ដោយ អត្ថថាទំនុកបម្រុងអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាថែទាំអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាចោមរោមអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាធ្វើអំពើដែលមិនមានទោសឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើអំពើមិនមានទោសឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់អនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថានេក្ខម្មៈ (ការចេញចាកកាម) ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាថែទាំនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាចោមរោមនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាបំពេញនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាធ្វើនេក្ខម្មៈឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនេក្ខម្មៈឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាថែទាំវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាចោមរោមវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាបំពេញវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាធ្វើវិមុត្តិឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើវិមុត្តិឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវវិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសី ក្នុងវិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងវិមុត្តិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថា ទំនុកបម្រុងនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថាថែទាំនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថា ចោមរោមនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវការមិនមានអាសវៈ ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការមិនមានអាសវៈឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការមិនមានអាសវៈឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវអនាសវប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងអនាសវប្បដិសម្ភិទា ពោជ្ឈង្គ របស់ជនអ្នកសម្រេចនូវវសីភាពក្នុងអនាសវប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាវិវេក ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងវិវេក ពោជ្ឈង្គ ដោយអត្ថថាថែទាំវិវេក ពោជ្ឈង្គ ដោយអត្ថថាចោមរោមវិវេក ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវវិវេក ពោជ្ឈង្គ ដោយអត្ថថាធ្វើវិវេកឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើវិវេកឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសីក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នកសម្រេចនូវវសីភាពក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាការលះបង់ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាថែទាំនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាចោមរោមនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការលះបង់ឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការលះបង់ឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសីក្នុងវោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នកសម្រេចនូវវសីភាពក្នុងវោស្សគ្គប្បដិសម្ភិទា។
[៣០] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃមូល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃបច្ច័យ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបរិសុទ្ធិ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអំពើមិនមានទោស ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវអត្ថនៃនេក្ខម្មៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងមូល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងបច្ច័យ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងសេចក្តីបរិសុទ្ធិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវអំពើមិនមានទោស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវនេក្ខម្មៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងអំពើមិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការទំនុកបម្រុងនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការថែទាំនូវមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការថែទាំការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោមនូវមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការចោមរោមនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ការបំពេញមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើមូលឲ្យចាស់ក្លា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការធ្វើនូវការលះបង់ឲ្យចាស់ក្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើមូលឲ្យបែករីក។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើនូវការលះបង់ឲ្យបែករីក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យដល់នូវមូលប្បដិ សម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យដល់នូវ វោស្សគ្គប្បដិសម្ភិទា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចម្រើននូវវសី ក្នុងមូលប្បដិសម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការចម្រើននូវវសីក្នុងវោស្សគ្គប្បដិសម្ភិទា។បេ។
[៣១] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការថែទាំ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោម។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឯកគ្គតាចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងឡើង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មិនមានកករល្អក់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការមិនញាប់ញ័រ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត តាំងនៅនឹងដោយអំណាចនៃការប្រុង ដោយភាពនៃចិត្តមានអារម្មណ៍តែមួយ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃគោចរ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបរិច្ចាគ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ប្រាសចាកវដ្តៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ដ៏ថ្លៃថ្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃធម៌ជាគ្រឿងឆ្លង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិញ្វនមិន មាននិមិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃព្រះនិញ្វនមិនមានគ្រឿង តម្កល់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិញ្វនមិនមានគ្រឿងតម្កល់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិព្វានដ៏សូន្យ (ចាកកិលេស) ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មានរសតែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនប្រព្រឹត្តិលើសគ្នា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប់គ្នាជាគូ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាអធិបតី។
[៣២] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ របស់សមថៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការឃើញរឿយ ៗ របស់វិបស្សនា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃសមថៈ និងវិបស្សនា មានរសតែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប់គ្នាជាគូ មិនប្រព្រឹត្តលើសគ្នា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការ សមាទាននូវសិក្ខា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគោចររបស់ អារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងឡើងនូវចិត្តរួញរា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសង្កត់សង្កិននូវចិត្តជាឧទ្ធច្ចៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការព្រងើយរបស់វិសុទ្ធិទាំងពីរ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបាននូវគុណវិសេស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចាក់ធ្លុះដ៏ក្រៃលែង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ញុំាងសត្វឲ្យតាំងនៅក្នុងនិរោធ។
[៣៣] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការជឿស៊ប់របស់សទ្ធិន្រ្ទិយ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញរបស់បញ្ញិន្រ្ទិយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនកម្រើកព្រោះអស្សទ្ធិយៈរបស់សទ្ធាពលៈ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនកម្រើកព្រោះអវិជ្ជា របស់បញ្ញាពលៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការប្រុងរបស់សតិសម្ពោជ្ឈង្គ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការពិចារណារបស់ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញរបស់សម្មាទិដ្ឋិ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយរបស់សម្មាសមាធិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអធិបតីរបស់ឥន្រ្ទិយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនកម្រើករបស់ពលៈ ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវអត្ថនៃការចេញ (ចាកវដ្តៈ) របស់ពោជ្ឈង្គ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុរបស់មគ្គ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការប្រុងរបស់សតិប្បដ្ឋាន ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ អត្ថនៃគ្រឿងតាំងរបស់សម្មប្បធាន ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃគ្រឿងសម្រេចរបស់ឥទ្ធិបាទ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ការពិតរបស់សច្ចៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការស្ងប់រម្ងាប់ របស់ធម៌ជាគ្រឿងប្រកប ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើឲ្យជាក់ច្បាស់របស់ផល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃគ្រឿងលើកចិត្តរបស់វិតក្កៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឧបវិចារៈ របស់វិចារៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្សាយរបស់បីតិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបង្ហូរ របស់សេចក្តីសុខ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយ។
[៣៤] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរំពឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងច្បាស់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការដឹងទួទៅ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ដែលគប្បីត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការពិចារណារបស់បរិញ្ញា ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់របស់បហានៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃភាវនាមានរសតែមួយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការពាល់ត្រូវរបស់សច្ឆិកិរិយា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគំនររបស់ខន្ធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគ្រឿងទ្រទ្រង់របស់ធាតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃកន្លែងកើតរបស់អាយតនៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃបច្ច័យតាក់តែងរបស់សង្ខតធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនមានបច្ច័យតាក់តែងរបស់អសង្ខតធម៌។
[៣៥] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃលំដាប់របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការវិលត្រឡប់របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃបច្ច័យរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃទីកើតរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃភូមិរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអារម្មណ៍របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃគោចររបស់ចិត្តវត្ថុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចរិយារបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃដំណើររបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប៉ុនប៉ងរបស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ របស់ចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរលាស់ចេញរបស់ចិត្ត។
[៣៦] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរំពឹងក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងច្បាស់ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងទួទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយក្នុងឯកត្តារម្មណ៍ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការស្ទុះទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃសេចក្តីជ្រះថ្លាក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការតម្កល់ព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញក្នុងឯកត្តារម្មណ៍ថា នេះជាធម្មជាតស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ធ្វើឲ្យដូចជាយានក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ធ្វើទីកើតក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនតាំងមាំក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសន្សំក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រារព្ធដោយប្រពៃក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការកំណត់ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញក្នុងឯកត្តារម្មណ៍ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រមូលក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការអធិដ្ឋានក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសេពទួទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចម្រើនក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃពហុលីកម្មក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការអណ្តែតឡើងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរួចចាកកិលេសដោយប្រពៃក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងតាមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងចំពោះក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យត្រាស់ដឹងក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យត្រាស់ដឹងតាម ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យត្រាស់ដឹងចំពោះក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យត្រាស់ដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាចំណែកនៃការត្រាស់ដឹង ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជា ចំណែកនៃការត្រាស់ដឹងតាមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាចំណែកនៃការត្រាស់ដឹងចំពោះក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាចំណែកនៃការត្រាស់ដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំភ្លឺក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំភ្លឺខ្ពស់ឡើងក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំភ្លឺតាមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំភ្លឺចំពោះក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំភ្លឺព្រមក្នុងឯកត្តារម្មណ៍។
[៣៧] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាជើងរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដុតកម្តៅ (កិលេស) ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវអត្ថនៃការរុងរឿង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវ អត្ថនៃការកម្តៅសព្វនូវកិលេស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ធម៌មិនមានមន្ទិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ប្រាសចាក មន្ទិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ឥតមន្ទិល ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ដ៏ស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាគ្រឿងត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងវិវេក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិរាគធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងវិរាគធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងនិរោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រព្រឹត្តិក្នុងវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឫសរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃជើងរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប្រធានរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសម្រេចរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអធិមោក្ខរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងនូវឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការតម្កល់នូវឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយរបស់ឆន្ទៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវីរិយៈ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឫសរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃជើងរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ជាប្រធាន របស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសម្រេចរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអធិមោក្ខរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនប្រហែសរបស់វីមំសា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយរបស់វីមំសា។
[៣៨] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបៀតបៀនរបស់ទុក្ខ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃទុក្ខត្រូវបច្ច័យតាក់តែង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃទុក្ខថាញុំាងសត្វឲ្យក្តៅ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃទុក្ខមានការប្រែប្រួល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃសមុទ័យមានការប្រមូលមកនូវអត្ថថាជាហេតុ នូវអត្ថ ថាសំយោគ នូវអត្ថថាបលិពោធ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃទុក្ខនិរោធ ថាជាគ្រឿងរលាស់ចេញ នូវអត្ថថាវិវេក នូវអត្ថថាមិនមានបច្ច័យតាក់តែងនូវអត្ថថាមិនស្លាប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃមគ្គថា ជាគ្រឿងនាំចេញ នូវអត្ថថាជាហេតុ នូវអត្ថថាយល់ឃើញ នូវអត្ថថាជាអធិបតី ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាពិត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថថាជាអនត្តា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាទៀង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាចាក់ធ្លុះ ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវអត្ថថាដឹងច្បាស់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ ថាកំណត់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធាតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃធម៌ដែលដឹងហើយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការពាល់ត្រូវ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវនេក្ខម្មៈ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអព្យាបាទ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអាលោកសញ្ញា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវការកំណត់ធម៌ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវញាណ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបាមុជ្ជៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងបឋមជ្ឈាន។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអរហត្តមគ្គ។
[៣៩] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសទ្ធិន្ទ្រិយ ដោយអត្ថថាជឿ ស៊ប់។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញិន្ទ្រិយ ដោយអត្ថថា យល់ឃើញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសទ្ធាពលៈ ដោយអត្ថថាមិនកម្រើក ព្រោះហេតុមិនគួរជឿ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញាពលៈ ដោយអត្ថថាមិនកម្រើកព្រោះអវិជ្ជា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុង។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មាទិដ្ឋិ ដោយអត្ថថាយល់ឃើញ។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មាសមាធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥន្រ្ទិយ ដោយអត្ថថាភាពជាធំ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវពលៈ ដោយអត្ថថាមិនកម្រើក ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវមគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិប្បដ្ឋាន ដោយអត្ថថាប្រុង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មប្បធាន ដោយអត្ថថាតម្កល់ទុក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសច្ចៈ ដោយអត្ថថាទៀង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវវិបស្សនា ដោយអត្ថថាពិចារណាឃើញរឿយ ៗ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវយុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវទិដ្ឋិវិសុទ្ធិ ដោយអត្ថថាយល់ឃើញ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមោក្ខ ដោយអត្ថថារួច (ចាកកិលេស) ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមុត្តិ ដោយអត្ថថាលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវខយញ្ញាណ ដោយអត្ថថាផ្តាច់ផ្តិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់រម្ងាប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវឆន្ទៈ ដោយអត្ថថាជាឫស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវផស្សៈ ដោយអត្ថថាប្រជុំ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវេទនា ដោយអត្ថថា ប្រជុំចុះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមាធិ ដោយអត្ថថាជាប្រមុខ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិ ដោយអត្ថថាភាពជាធំ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញា ដោយអត្ថថាក្រៃលែងជាងនោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវនិញ្វន ឈ្មោះអមតៈជាទីពឹង (របស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។
[៤០] ព្រះសារីបុត្រមានអាយុ ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ។ ពួកភិក្ខុទាំងនោះទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្រមានអាយុបានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច គឺ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ម្នាលអាវុសោទាំងឡាយ នេះឯងពោជ្ឈង្គ ៧ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គទាំង ៧ នេះ ខ្ញុំប្រាថ្នានៅអស់បុព្វណ្ហសម័យ ដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់បុព្វណ្ហសម័យដោយពោជ្ឈង្គនោះ ៗ ខ្ញុំប្រាថ្នានៅអស់មជ្ឈន្តិកសម័យ ដោយពោជ្ឈង្គណា ៗ។បេ។ នៅអស់សាយណ្ហសម័យ ខ្ញុំក៏នៅអស់សាយណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ម្នាលអាវុសោទាំងឡាយ ប្រសិនបើសតិសម្ពោជ្ឈង្គរបស់ខ្ញុំ មានដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ ប្រសិនបើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះ ជាបច្ច័យ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចទូសំពត់របស់ព្រះរាជា ឬរបស់រាជមហាមាត្យ ជារបស់ពេញដោយសំពត់ ដែលគេជ្រលក់ដោយពណ៌ផ្សេង ៗ ព្រះរាជា នោះប្រាថ្នានឹងទ្រង់នូវគូនៃព្រះពស្ត្រណា អស់បុព្វណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រ នោះឯង អស់បុព្វណ្ហសម័យ ប្រាថ្នានូវគូនៃព្រះពស្ត្រណា អស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រនោះឯង អស់សាយណ្ហសម័យ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោទាំងឡាយ មានឧបមេយ្យដូចជា បណ្តាពោជ្ឈង្គទាំង ៧ នេះ ខ្ញុំប្រាថ្នានៅអស់បុព្វណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់បុព្វណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ខ្ញុំប្រាថ្នានៅអស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់សាយណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ។បេ។ ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ របស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ។
(សុត្តន្តនិទ្ទេសោ)
[៤១] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ តើដូចម្តេច។ និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះ ប្រៀបដូចប្រទីបប្រេងដែលកំពុងឆេះ មានអណ្តាតភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មានឧបមាយ៉ាងណា និរោធ ប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះ មានឧបមេយ្យយ៉ាងនោះឯង។
ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រមាណមិនបាន តើដូចម្តេច។ កិលេសទាំងឡាយ មានប្រមាណ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ សង្ខារទាំងឡាយ ជាធម៌នាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធជាធម៌ប្រមាណមិនបានទេ ព្រោះអត្ថថាជាអសង្ខតធម៌ និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ក៏ត្រឹមណោះដែរ។
ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធ សេចក្តីស្ងប់ប្រពៃ តើដូចម្តេច។ កិលេសទាំងឡាយគ្មានការស្ងប់ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធមានការស្ងប់ជាធម្មតា ព្រោះអត្ថថាជាធម៌ស្ងប់ ព្រោះអត្ថថាជាធម៌ថ្លៃថ្លា និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា ខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធ សេចក្តីស្ងប់ប្រពៃក៏ត្រឹមណោះ។
[៤២] ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ កំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ របស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ តើដូចម្តេច សតិសម្ពោជ្ឈង្គ ឋិតនៅ ដោយអាការប៉ុន្មាន សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការប៉ុន្មាន សតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨។
សតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនកើតឡើង ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការកើតឡើង ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវអនិមិត្ត ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវនិរោធ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវសង្ខារ ១ នេះសតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ យ៉ាង។
សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការកើតឡើង ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវអនិមិត្ត ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវសង្ខារ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវនិរោធ ១ នេះសតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ យ៉ាង ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ យ៉ាងនេះឯង។បេ។
[៤៣] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ តើដូចម្តេច។ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះដែរ ប្រៀបដូចប្រទីបប្រេង ដែលកំពុងឆេះ មានអណ្តាតភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មានឧបមាយ៉ាងណា និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ មាន ដោយប្រការនោះ ៗ ក៏ត្រឹមណោះដែរ។
ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា និរោធជាធម៌ប្រមាណមិនបាន តើដូចម្តេច។ កិលេសទាំងឡាយ មានប្រមាណ កិលេសទាំងអស់ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយ ជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធជាធម៌ប្រមាណមិនបានទេ ព្រោះអត្ថថាជាអសង្ខតធម៌ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា និរោធ ជាធម៌ប្រមាណមិនបាន ត្រឹមណោះដែរ។
ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា និរោធ ជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ តើដូចម្តេច។ កិលេសទាំងឡាយ គ្មានការស្ងប់ កិលេសទាំងអស់ ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយ ជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធមានការស្ងប់ជាធម្មតា ព្រោះអត្ថថាជាធម៌ស្ងប់ ព្រោះអត្ថថាជាធម៌ថ្លៃថ្លា និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា និរោធ ជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ក៏ត្រឹមណោះដែរ។
ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ តើដូចម្តេច ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការប៉ុន្មាន ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ដោយអាការប៉ុន្មាន។ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាតដោយអាការ ៨។
[៤៤] ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ តើដូចម្តេច។ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនប្រព្រឹត្តិ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការប្រព្រឹត្តិ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវអនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវនិរោធ ១ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវសង្ខារ ១ នេះ ឧបេក្ខាសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ យ៉ាង។
ឧបេក្ខាសម្ពោជ្ឈង្គឃ្លាតដោយអាការ ៨ តើដូចម្តេច។ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការប្រព្រឹត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនប្រព្រឹត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវអនិមិត្ត ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវសង្ខារ ១ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវនិរោធ ១ នេះ ឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ យ៉ាង។ ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ យ៉ាងនេះឯង។
ចប់ ពោជ្ឈង្គកថា។
(៤. មេត្តាកថា)
(៤. មេត្តាកថា)
[៤៥] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ នឹងមានអានិសង្ស ១១ ជាប្រាកដ អានិសង្សទាំង ១១ តើដូចម្តេចខ្លះ គឺ មេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនយល់សប្តអាក្រក់ ១ ជាទីស្រឡាញ់នៃមនុស្សទាំងឡាយ ១ ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ ១ ពួក ទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី រមែងមិនប៉ះពាល់ ១ បុគ្គលនោះ តម្កល់ចិត្តនៅនឹងដ៏ឆាប់រហ័ស ១ មានសម្បុរមុខស្រស់បស់ ១ មិនវង្វេងធ្វើមរណកាល ១ កាលបើមិនទាន់បានត្រាស់ដឹងនូវមគ្គផលទេ គង់បានទៅកើតឯព្រហ្មលោក ១ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ តែងមានអានិសង្ស ១១ នេះឯងជាប្រាកដ។
(១. ឥន្ទ្រិយវារោ)
[៤៦] មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែកក៏មាន មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែកក៏មាន មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយក៏មាន។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយអាការប៉ុន្មាន មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការប៉ុន្មាន មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការប៉ុន្មាន។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែកដោយអាការ ៥ មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែកដោយអាការ ៧ មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការ ១០។
មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយអាការ ៥ តើដូចម្តេច។ ការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ ១ សូមសត្វមានជីវិតទាំងអស់ ។បេ។ ១ សូមសត្វកើតហើយ ទាំងអស់ ១ សូមបុគ្គលទាំងអស់ ១ សូមសត្វទាំងអស់ ដែលរាប់ថាមានអត្តភាព កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ ១ នេះមេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយអាការ ៥ យ៉ាង។
មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការ ៧ តើដូចម្តេច។ ការផ្សាយមេត្តាចិត្តថា សូមស្រ្តីទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខរក្សាខ្លួនចុះ ១ សូមប្រុសទាំងអស់ ។បេ។ ១ សូមព្រះអរិយៈទាំងអស់ ១ សូមបុគ្គលមិនមែនព្រះអរិយៈទាំងអស់ ១ សូមទេវតាទាំងអស់ ១ សូមមនុស្សទាំងអស់ ១ សូមវិនិបាតទាំងអស់ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខរក្សាខ្លួនចុះ ១ នេះមេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការ ៧ យ៉ាង។
[៤៧] មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយ ដោយអាការ ១០ តើដូចម្តេច។ ការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ ក្នុងទិសខាងកើត កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ សូមសត្វទាំងអស់ក្នុងទិសខាងលិច។បេ។ សូមសត្វទាំងអស់ ក្នុងទិសខាងជើង សូមសត្វទាំងអស់ ក្នុងទិសខាងត្បូង សូមសត្វទាំងអស់ ក្នុងទិសអគ្នេយ៍ សូមសត្វទាំងអស់ ក្នុងទិសពាយ័ព្យ សូមសត្វទាំងអស់ ក្នុងទិសឦសាន សូមសត្វទាំងអស់ ក្នុងទិសនិរតី សូមសត្វទាំងអស់ ក្នុងទិសខាងក្រោម សូមសត្វទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនខុះ សូមសត្វមានជីវិត។បេ។ សត្វកើតហើយ បុគ្គលដែលរាប់ថាមានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ ព្រះអរិយៈទាំងអស់ បុគ្គលមិនមែនអរិយៈទាំងអស់ ទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ក្នុងទិសខាងកើត កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខ រក្សាខ្លួនចុះ សូមវិនិបាតទាំងអស់ក្នុងទិសខាងលិច។បេ។ សូមវិនិបាតទាំងអស់ ក្នុងទិសខាងជើង សូមវិនិបាតទាំងអស់ក្នុងទិសខាងត្បូង សូមវិនិបាតទាំងអស់ក្នុងទិសអគ្នេយ៍ សូមវិនិបាតទាំងអស់ក្នុងទិសពាយ័ព្យ សូមវិនិបាតទាំងអស់ក្នុងទិសឦសាន សូមវិនិបាតទាំងអស់ក្នុងទិសនិរតី សូមវិនិបាតទាំងអស់ក្នុងទិសខាងក្រោម សូមវិនិបាតទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ កុំមានព្យាបាទ កុំបីមានទុក្ខ មានតែសុខរក្សាខ្លួនចុះ នេះមេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិសទាំងឡាយដោយអាការ ១០ យ៉ាង ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះសត្វទាំងអស់ ដោយអាការ ៨ នេះ គឺដោយការវៀរនូវការបៀតបៀនសត្វទាំងអស់ ហើយមិនបៀតបៀន ១ ដោយការវៀរនូវការគំនុំហើយមិនគំនុំ ១ ដោយការវៀរនូវការដុតកំដៅហើយមិន ដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាកហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយថា សូមសត្វទាំង អស់ជាអ្នកគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួន ដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានកិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ។
[៤៨] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលបង្អោនសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយសទ្ធិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គង (ព្យាយាម) ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយវីរិយន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ បានអប់រំហើយ ដោយសតិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតម្កល់មាំនូវចិត្តដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះ បានអប់រំហើយ ដោយសមាធិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលដឹងច្បាស់ដោយប្រាជ្ញាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះបានអប់រំហើយ ដោយបញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងសេព ឥន្រ្ទិយទាំង ៥ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងអប់រំ ឥន្រ្ទិយទាំង ៥ នេះ ជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងធ្វើឲ្យច្រើន ឥន្រ្ទិយទាំង ៥ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិត្រូវឥន្រ្ទិយទាំង ៥ នេះស្អិតស្អាងល្អហើយ ឥន្រ្ទិយទាំង ៥ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ បិទបាំងហើយដោយប្រពៃ ឥន្រ្ទិយទាំង ៥ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ ចោមរោមហើយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ នៃមេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយ ផ្សំ ស្ទុះទៅ ជាទីជ្រះថ្លា ជាទីតម្កល់ ជាធម្មជាតរួចចាកកិលេស ជាទីឃើញច្បាស់ថា នេះធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើដូចជាទីតាំង ជាគុណជាតិតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
(២. ពលវារោ)
[៤៩] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះហេតុមិនគួរជឿ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះ ថាបុគ្គលនោះអប់រំហើយ ដោយសទ្ធាពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមាន សេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះកោសជ្ជៈ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះសេចក្តីប្រហែលដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសតិពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គលមិនញាប់ញ័រព្រោះឧទ្ធច្ចៈ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយដោយសមាធិពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះអវិជ្ជាដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញាពលៈ ពលៈទាំង ៥ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងសេព ពលៈទាំង ៥ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងអប់រំ ពលៈទាំង ៥ នេះ ជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងធ្វើឲ្យច្រើន ពលៈទាំង ៥ នេះ ជាគ្រឿងប្រដាប់ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ ស្អិតស្អាងល្អហើយ ពលៈទាំង ៥ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោ វិមុត្តិត្រូវពលៈទាំង ៥ នេះ បិទបាំងហើយដោយប្រពៃ ពលៈទាំង ៥ នេះ ជាបរិវារ នៃមេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ ចោមរោមល្អហើយ ពលៈទាំង ៥ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាទីបិទបាំង ជាបរិវារនៃមេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម្មជាតរួចចាកកិលេស ជាទីឃើញច្បាស់ថា នេះធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
(៣. ពោជ្ឈង្គវារោ)
[៥០] សូមសត្វទាំងអស់កុំបីមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលពិចារណាដោយប្រាជ្ញាដូច្នេះ មេត្តា ចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយធម្មវិចយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលផ្គងព្យាយាមដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយវីរិយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលញុំាងសេចក្តីក្តៅក្រហាយឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបីតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលញុំាងសេចក្តីអាក្រក់ឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបស្សទ្ធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតម្កល់ចិត្តមាំដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលពិចារណានូវពួកកិលេស ដោយញាណដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយឧបេក្ខាសម្ពោជ្ឈង្គ ពោជ្ឈង្គទាំង ៧ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងសេព ពោជ្ឈង្គទាំង ៧ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងអប់រំ ពោជ្ឈង្គទាំង ៧ នេះជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងធ្វើឲ្យច្រើន ពោជ្ឈង្គទាំង ៧ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ស្អិតស្អាងល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ បិទបាំងហើយដោយប្រពៃ ពោជ្ឈង្គទាំង ៧ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ចោមរោមល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥១] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលឃើញដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាទិដ្ឋិ សូមសត្វទាំងអស់កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខ ចុះ បុគ្គលលើកចិត្ត (កាន់អារម្មណ៍) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសង្កប្បៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលកំណត់វាចា ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាវាចា សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាកម្មន្តៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាអាជីវៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គង (ព្យាយាម) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសម្មាវាយាមៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតី ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសតិ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតាំងចិត្តមាំ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទីសេព របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព អង្គមគ្គទាំង ៨ នេះ ជាទីអប់រំ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព អង្គមគ្គទាំង ៨ នេះ ជាទីចម្រើនរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងចម្រើន អង្គមគ្គទាំង ៨ នេះ ជាទីធ្វើឲ្យច្រើនរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងធ្វើឲ្យច្រើន អង្គមគ្គទាំង ៨ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ ស្អិតស្អាងល្អហើយ អង្គមគ្គទាំង ៨ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេត្តោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ បិទបាំងហើយដោយប្រពៃ អង្គមគ្គទាំង ៨ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គ ទាំង ៨ នេះ ចោមរោមល្អហើយ អង្គមគ្គទាំង ៨ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌រួចចាកកិលេស ជាទីឃើញច្បាស់ថា នេះជាធម្មជាតស្ងប់ ជាធម្ម ជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
(៤. មគ្គង្គវារោ)
[៥២] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ ដោយអាការ ៨ នេះ គឺដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀនចំពោះសត្វមានជីវិតទាំងអស់ សត្វកើតហើយទាំងអស់ បុគ្គលទាំងអស់ សត្វដែលរាប់ថា មានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ អរិយៈទាំងអស់ ជនមិនមែនអរិយៈទាំងអស់ ទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ១ ដោយការវៀរនូវគំនុំហើយមិនគុំ ១ ដោយការវៀរនូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមវិនិបាតទាំងអស់ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ សូមវិនិបាតទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសិទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៣] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះសត្វទាំងអស់ ក្នុងទិសខាងលើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀនហើយ មិនបៀតបៀន ចំពោះសត្វទាំងអស់ ក្នុងទិសខាងកើត សត្វទាំងអស់ក្នុងទិសខាងលិច សត្វទាំងអស់ក្នុងទិសខាងជើង សត្វទាំងអស់ក្នុងទិសខាងត្បូង សត្វទាំងអស់ក្នុងទិសអគ្នេយ៍ សត្វទាំងអស់ក្នុងទិសពាយ័ព្យ សត្វទាំងអស់ក្នុងទិសឦសាន សត្វទាំងអស់ក្នុងទិសនរតី សត្វទាំងអស់ក្នុងទិសខាងក្រោម សត្វទាំងអស់ក្នុងទិសខាងលើ ១ ដោយការវៀរនូវការគំនុំហើយមិនគំនុំ ១ ដោយវៀរនូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិនហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតាវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ សូមសត្វទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៤] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ក្នុងទិសខាងលើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀន ចំពោះសត្វមានជីវិត សត្វកើតហើយ បុគ្គល សត្វដែលរាប់ថាមានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ ព្រះអរិយៈទាំងអស់ ជនមិនមែនព្រះអរិយៈទាំងអស់ ពួកទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ក្នុងទិសខាងកើត វិនិបាតទាំងអស់ក្នុងទិសខាងលិច វិនិបាតទាំងអស់ក្នុងទិសខាងជើង វិនិបាតទាំងអស់ក្នុងទិសខាងត្បូង វិនិបាតទាំងអស់ក្នុងទិសអគ្នេយ៍ វិនិបាតទាំងអស់ក្នុងទិសពាយ័ព្យ វិនិបាតទាំងអស់ក្នុងទិសឦសាន វិនិបាតទាំងអស់ក្នុងទិសនិរតី វិនិបាតទាំងអស់ក្នុងទិសខាងក្រោម វិនិបាតទាំងអស់ក្នុងទិសខាងលើ ១ ដោយការវៀរនូវគំនុំ ហើយមិនគុំ ១ ដោយការវៀរនូវការដុតកម្តៅ ហើយមិនដុតកម្តៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើ ឲ្យលំបាកហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ។
[៥៥] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសទ្ធិន្រ្ទិយ សូមវិនិបាតទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គងព្យាយាមដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយិន្រ្ទិយ។បេ។ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គនោះអប់រំហើយ ដោយសតិន្រ្ទិយ។បេ។ បុគ្គលតម្កល់ចិត្តដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិន្រ្ទិយ។បេ។ បុគ្គលដឹងច្បាស់ដោយប្រាជ្ញាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ជាទីសេព របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវឥន្រ្ទិយទាំង ៥ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៦] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះហេតុមិនគួរជឿដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសទ្ធាពលៈ។បេ។ បុគ្គលមិនញាប់ញ័រព្រោះសេចក្តីខ្ជិលដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយពលៈ។បេ។ បុគ្គលមិនញាប់ញ័រព្រោះសេចក្តីប្រហែសដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយដោយសតិពលៈ។បេ។ បុគ្គលមិនញាប់ញ័រព្រោះឧទ្ធច្ចៈដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិពលៈ។បេ។ បុគ្គលមិនញាប់ញ័រ ព្រោះអវិជ្ជាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញាពលៈ ពលៈទាំង ៥ នេះជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៧] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសតិសម្ពោជ្ឈង្គ។បេ។ បុគ្គលពិចារណាដោយប្រាជ្ញាដូច្នេះ មេត្តោចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយធម្មវិចយសម្ពោជ្ឈង្គ។បេ។ បុគ្គលផ្គងព្យាយាមដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយវីរិយសម្ពោជ្ឈង្គ។បេ។ បុគ្គលរម្ងាប់សេចក្តីក្តៅក្រហាយដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបិតីសម្ពោជ្ឈង្គ។បេ។ បុគ្គលរម្ងាប់សេចក្តីអាក្រក់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ បុគ្គលតម្កល់ចិត្តមាំដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិសម្ពោជ្ឈង្គ។បេ។ បុគ្គលពិចារណានូវកិលេសដោយញាណដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយឧបេក្ខាសម្ពោជ្ឈង្គ ពោជ្ឈង្គទាំង ៧ នេះជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងសេព។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៨] សូមវិនិបាតទាំងអស់ ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលឃើញដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាទិដ្ឋិ។បេ។ បុគ្គលលើកចិត្តកាន់អារម្មណ៍ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសង្កប្បៈ។បេ។ បុគ្គលកំណត់វាចា ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាវាចា។បេ។ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាកម្មន្តៈ។បេ។ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយសម្មាអាជីវៈ។បេ។ បុគ្គលផ្គងព្យាយាម ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាវាយាមៈ។បេ។ បុគ្គលប្រុង (ស្មារតី) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសតិ។បេ។ បុគ្គលតម្កល់មាំ (នូវចិត្ត) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទី សេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព។បេ។ អង្គមគ្គទាំង ៨ នេះ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ ចោមរោមហើយ អង្គមគ្គទាំង ៨ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌រួច (ចាកកិលេស) ជាគ្រឿងឃើញច្បាស់ថា នេះជាធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាទីតម្កល់នៅមាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
ចប់ មេត្តាកថា។
(៥. វិរាគកថា)
[៥៩] វិរាគៈជាមគ្គ វិមុត្តិជាផល។ វិរាគៈជាមគ្គ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងណាយចាកមិច្ឆាទិដ្ឋិ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយ ផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃ ទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងណាយចាកមិច្ឆាសង្កប្បៈ សម្មាវាចា ដោយអត្ថថាកំណត់ រមែងណាយចាកមិច្ឆាវាចា សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង រមែងណាយចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងណាយចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងណាយចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងណាយចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកមិច្ឆាសមាធិ រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះ ព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺ ព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦០] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង រមែងណាយ ចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គ ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺព្រះនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ ជាច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦១] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍។ បេ។ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦២] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈមានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិញ្វន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ រមែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិញ្វន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦៣] សម្មាទិដ្ឋិ មានការឃើញជាវិរាគៈ សម្មាសង្កប្បៈមានការលើកចិត្តឡើងជាវិរាគៈ សម្មាវាចា មានការកំណត់ជាវិរាគៈ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាវិរាគៈ សម្មាអាជីវៈ មានការផូរផង់ជាវិរាគៈ សម្មាវាយាមៈ មានការផ្គងឡើងជាវិរាគៈ សម្មាសតិ មានការប្រុងប្រយ័ត្នជាវិរាគៈ សម្មាសមាធិ មានការមិនរាយមាយជាវិរាគៈ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិរាគៈ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាវិរាគៈ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាវិរាគៈ បស្សទិ្ធសម្ពោជ្ឈង្គ មានការស្ងប់ជាវិរាគៈ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាវិរាគៈ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិរាគៈ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិរាគៈ វីរិយពលៈ មានការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិលច្រអូសជាវិរាគៈ សតិពលៈ មានការមិនញាប់ញ័រ ព្រោះការប្រហែសជាវិរាគៈ សមាធិពលៈ មានការមិនញាប់ ញ័រ ព្រោះឧទ្ធច្ចៈជាវិរាគៈ បញ្ញាពលៈ មានការមិនញាប់ញ័រ ព្រោះអវិជ្ជាជាវិរាគៈ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិរាគៈ វីរិយិន្រ្ទិយ មានការផ្គងឡើងជាវិរាគៈ សតិន្រ្ទិយ មានការប្រុងប្រយ័ត្នជាវិរាគៈ សមាធិន្រ្ទិយ មានការមិនរាយមាយជាវិរាគៈ បញ្ញិន្រ្ទិយ មានការឃើញជាវិរាគៈ ឥន្រ្ទិយទាំងឡាយដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិរាគៈ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិរាគៈ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាវិរាគៈ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិរាគៈ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិរាគៈ ឥទ្ធិបាទដោយអត្ថថា សម្រេច ឈ្មោះថាវិរាគៈ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិរាគៈ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិរាគៈ សមថៈ និងវិបស្សនា ដោយអត្ថថាមានកិច្ចតែមួយ ឈ្មោះថាវិរាគៈ យុគនទ្ធធម៌ (ធម៌ជាប់គ្នាជាគូ) ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិរាគៈ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិរាគៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិរាគៈ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថា វិរាគៈ វិមោក្ខៈ ដោយអត្ថថារួចស្រឡះ ឈ្មោះថាវិរាគៈ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថា វិរាគៈ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថាវិរាគៈ ខយញ្ញាណ ដោយអត្ថថាកាត់ផ្តាច់ ឈ្មោះថាវិរាគៈ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិរាគៈ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិរាគៈ ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិរាគៈ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិរាគៈ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិរាគៈ សតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិរាគៈ បញ្ញា ដោយអត្ថថាក្រៃលែង ជាងធម៌ទាំងនោះ ឈ្មោះថាវិរាគៈ វិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាវិរាគៈ សម្មាទិដ្ឋិ មានការឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្តឡើងជាមគ្គ។បេ។ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាមគ្គ វិរាគៈជាមគ្គ យ៉ាងនេះឯង។
[៦៤] វិមុត្តិជាផល តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ ជាធម្មជាតិផុតស្រឡះចាកមិច្ឆាទិដ្ឋិ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង ជាធម្មជាតផុតស្រឡះចាកមិច្ឆាសង្កប្បៈ ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាង ក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១ សម្មាវាចាដោយអត្ថថាកំណត់ ជាធម្មជាតិរួចស្រឡះចាកមិច្ឆាវាចា។បេ។ សម្មាកម្មន្តៈ ដោយអត្ថថាខ្នះខ្នែង ផុតស្រឡះចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ ផុតស្រឡះចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង ផុតស្រឡះចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន ផុតស្រឡះចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ ផុតស្រឡះចាកមិច្ឆាសមាធិ ផុតស្រឡះចាកកិលេសទាំងឡាយដែលប្រព្រឹត្តទៅតាមមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺ ពួកធម៌ណាកើតហើយ ព្រោះ មាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងផុតស្រឡះ ១។
[៦៥] ក្នុងខណៈនៃសកទាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត ផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងផុតស្រឡះ ១។
[៦៦] ក្នុងខណៈនៃអនាគាមិផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏ល្អិត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏ល្អិត ផុតស្រឡះចាកកិលេសទាំងឡាយដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។បេ។
[៦៧] ក្នុងខណៈនៃអរហត្តផល សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងផុតស្រឡះចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ រមែងផុតស្រឡះចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង ផុតស្រឡះចាកនិមិត្តទាំងពួងខាងក្រៅផង វិមុត្តិ មានការផុតស្រឡះជាអារម្មណ៍ មានការផុតស្រឡះជាគោចរ ប្រកបក្នុងការផុតស្រឡះ ឋិតនៅក្នុងការផុតស្រឡះ តម្កល់ស៊ប់ក្នុងការផុតស្រឡះ។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ យ៉ាង វិមុត្តិ គឺនិញ្វន ១ វិមុត្តិជាផល គឺពួកធម៌ណាកើតហើយ ព្រោះមាននិញ្វនជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងរួចស្រឡះ ១។
[៦៨] សម្មាទិដ្ឋិ មានការឃើញជាវិមុត្តិ។បេ។ សម្មាសមាធិ មានការមិនរាយមាយជាវិមុត្តិ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាវិមុត្តិ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាវិមុត្តិ សទ្ធាពលៈ មានការមិនញាប់ញ័រព្រោះការណ៍មិនគួរជឿជាវិមុត្តិ។បេ។ បញ្ញាពលៈ មានការមិនញាប់ញ័រព្រោះអវិជ្ជាជាវិមុត្តិ សទ្ធិន្រ្ទិយ មានការជឿស៊ប់ជាវិមុត្តិ។បេ។ បញ្ញិន្រ្ទិយ មានការឃើញជាវិមុត្តិ ឥន្រ្ទិយ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ ពលៈទាំងឡាយ ដោយអត្ថថាមិនញាប់ញ័រ ឈ្មោះថាវិមុត្តិ ពោជ្ឈង្គទាំងឡាយ ដោយអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាវិមុត្តិ មគ្គ ដោយអត្ថថាជាហេតុ ឈ្មោះវិមុត្តិ សតិប្បដ្ឋានទាំងឡាយ ដោយអត្ថថាប្រុងប្រយ័ត្ន ឈ្មោះថាវិមុត្តិ សម្មប្បធានទាំងឡាយ ដោយអត្ថថាតម្កល់មាំ ឈ្មោះថាវិមុត្តិ ឥទ្ធិបាទទាំងឡាយ ដោយអត្ថថាសម្រេច ឈ្មោះថាវិមុត្តិ សច្ចៈទាំងឡាយ ដោយអត្ថថាទៀងទាត់ ឈ្មោះថាវិមុត្តិ សមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ វិបស្សនា ដោយអត្ថថាពិចារណាឃើញ ឈ្មោះថាវិមុត្តិ សមថៈ និងវិបស្សនា ដោយអត្ថថា មានកិច្ចតែមួយ ឈ្មោះថាវិមុត្តិ យុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តកន្លងគ្នា ឈ្មោះថាវិមុត្តិ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះថាវិមុត្តិ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាវិមុត្តិ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ឈ្មោះថាវិមុត្តិ វិមោក្ខៈ ដោយអត្ថថាផុតស្រឡះ ឈ្មោះថាវិមុត្តិ វិជ្ជា ដោយអត្ថថាចាក់ធ្លុះ ឈ្មោះថាវិមុត្តិ វិមុត្តិ ដោយអត្ថថាលះស្រឡះ ឈ្មោះថា វិមុត្តិ អនុប្បាទញ្ញាណ (ការដឹងក្នុងការមិនកើត) ដោយអត្ថថារម្ងាប់ ឈ្មោះថាវិមុត្តិ។ ឆន្ទៈ ដោយអត្ថថាជាមូល ឈ្មោះថាវិមុត្តិ មនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាវិមុត្តិ ផស្សៈ ដោយអត្ថថាជួបជុំ ឈ្មោះថាវិមុត្តិ វេទនា ដោយអត្ថថាប្រជុំចុះ ឈ្មោះថាវិមុត្តិ សមាធិ ដោយអត្ថថាជាប្រធាន ឈ្មោះថាវិមុត្តិសតិ ដោយអត្ថថាជាអធិបតី ឈ្មោះថាវិមុត្តិ បញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ឈ្មោះថា វិមុត្តិ វិមុត្តិដោយអត្ថថាជាខ្លឹម ឈ្មោះថាវិមុត្តិ អមតនិញ្វន ដោយអត្ថថាជាទីបំផុតនៃកិច្ចក្នុងសាសនា ឈ្មោះថាវិមុត្តិ វិមុត្តិជាផល យ៉ាងនេះឯង វិរាគៈជាមគ្គ វិមុត្តិជាផល យ៉ាងនេះឯង។
ចប់ វិរាគកថា។
(៦. បដិសម្ភិទាកថា)
(១. ធម្មចក្កបវត្តនវារោ)
[៦៩] ខ្ញុំបាទស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អន្តធម៌1) (ធម៌ជាទីបំផុត ឬធម៌អម) ពីរនេះ បព្វជិតមិនគួរសេពគប់ឡើយ។ អន្តធម៌ពីរ តើដូចម្តេច សេចក្តីព្យាយាម ប្រកបខ្លួនទុកក្នុងកាមសុខ ក្នុងវត្ថុកាមទាំងឡាយ (កាមសុខល្លិកានុយោគ) ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ សេចក្តីព្យាយាមប្រកបខ្លួនឲ្យលំបាក (អត្តកិលមថានុយោគ) ជាធម៌នាំមកនូវទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជ ន៍ ១ ម្នាលភិក្ខុទាំងឡាយ ឯមជ្ឈិមាបដិបទា (សេចក្តីប្រតិបត្តិជាកណ្តាល) មិនប៉ះពាល់នូវអន្តធម៌ទាំងពីរនុ៎ះទេ តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់ (កិលេស) ដើម្បីស្គាល់ (នូវអរិយសច្ច) ដើម្បីត្រាស់ដឹង (នូវអរិយសច្ច) ដើម្បីនិញ្វន។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិញ្វន តើដូចម្តេច អរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង គឺ សេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ស្មារតីត្រូវ ១ ការតម្កល់ចិត្តត្រូវ ១ (ឈ្មោះថាមជ្ឈិមាបដិបទា)។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯង ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិញ្វន។
[៧០] ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខអរិយសច្ច គឺជាតិជាទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ការប្រសព្វចូលនូវសត្វ និងសង្ខារ មិនជាទីស្រឡាញ់ ជាទុក្ខ ១ សេចក្តីញ្រត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ ១ បុគ្គលប្រាថ្នាវត្ថុណាមិនបាន ការមិនបានវត្ថុនោះតាមសេចក្តីប្រាថ្នា នោះក៏ជាទុក្ខ ១ បើពោលដោយសេចក្តីសង្ខេប ឧបាទានក្ខន្ធទាំង ៥ ជាទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខសមុទយអរិយសច្ច គឺតណ្ហា ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល ក្នុងភពនោះ ៗ (ឬក្នុងអារម្មណ៍នោះ ៗ) បានដល់កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខនិរោធអរិយសច្ច គឺបានខាងនិញ្វនធម៌ ជាសភាវៈនឿយណាយ និងការរលត់ មិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យនូវតណ្ហានុ៎ះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បានខាងអរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង គឺសេចក្តីឃើញត្រូវ ១។បេ។ ការតម្កល់ចិត្តត្រូវ ១។
[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។ ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។
ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតគួរលះ។បេ។ ថា នេះ ជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះបង់ហើយ។
ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យជាក់ច្បាស់។បេ។ ថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ។
ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាលមុនថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលតថាគតគួរចម្រើន។បេ។ ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលតថាគតបានចម្រើនហើយ។
[៧២] ម្នាលភិក្ខុទាំងឡាយ តាមការណ៍ពិត តថាគតមានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ នេះ ដែលជាញាណមានបរិវដ្តៈ2) ៣ មានអាការ3) ១២ យ៉ាងនេះ បើនៅពុំទាន់បរិសុទ្ធល្អ រហូតកាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ កាលត្រឹមណោះ តថាគតក៏ពុំទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួក សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត មានទស្សនកិច្ច គឺការដឹងតាមពិត ក្នុងអរិយសច្ចទាំង ៤ ដែលជាញាណមានបរិវដ្តៈ ៣ មានអាការ ១២ យ៉ាងនេះ បរិសុទ្ធល្អហើយ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគត ទើបហ៊ានប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងចំពោះនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ មួយទៀត តថាគត មានទស្សនកិច្ច គឺការដឹង កើតឡើងដូច្នេះថា ចេតោវិមុត្តិ (អរហត្តផល) របស់តថាគត មិនកម្រើកទេ ជាតិនេះ ផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីរបស់តថាគត មិនមានឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតហើយ ដល់កោណ្ឌញ្ញភិក្ខុមានអាយុថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ សេចក្តីពិសេសថា កាលព្រះធម្មចក្រ ដែលព្រះមានព្រះភាគឲ្យប្រព្រឹត្តទៅ គឺទ្រង់សំដែងដូចគេបង្វិលកង់យ៉ាងនេះហើយ ភុម្មទេវតាទាំងឡាយ បានញុំាងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិនមានចក្រដទៃក្រៃលែងជាងទេ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណានីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ពួកទេវតានៅក្នុងឋានចាតុម្មហារាជិក ឮសំឡេងរបស់ពួកភុម្មទេវតា។បេ។ ពួកទេវតានៅក្នុងឋានតាវត្តឹង្ស ពួកទេវតានៅក្នុងឋានយាមៈ ពួកទេវតានៅក្នុងឋានតុសិតៈ ពួកទេវតានៅក្នុងឋាននិម្មានរតី ពួក ទេវតានៅក្នុងឋានបរនិមិ្មតវសវត្តី ពួកទេវតាក្នុងព្រហ្ម បានញុំាងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិនមានចក្រដទៃក្រៃលែងជាងទេ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណានីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។
ក្នុងខណៈនោះ ក្នុងមួយស្របក់នោះ ក្នុងមួយរំពេចនោះ សំឡេង (កងរំពង) ក៏លាន់ឮឡើងទៅរហូតដល់ព្រហ្មលោក ដោយអាការលាន់ឮត ៗ គ្នានោះឯង។ ឯលោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើក រំពើកញាប់ញ័រ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសទេវានុភាពរបស់ទេវតាទាំងឡាយ បានកើតប្រាកដឡើង ក្នុងលោក។
លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈ បានដឹងហើយ អើហ្ន៎ កោណ្ឌញ្ញៈ បានដឹងហើយ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះឯង ក៏បានជាប់មកជានាមរបស់ព្រះកោណ្ឌញ្ញភិក្ខុមានអាយុ។
[៧៣] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូច ម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌4) ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញ ជាអត្ថ5) សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃការដឹង ច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ សេចក្តីនៃការភ្លឺស្វាង ជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជា អារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោកហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ ៥ ការពោលនិរុត្តិឲ្យ ប្រាកដ ដើម្បីពន្យល់នូវអត្ថ ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ ទាំងនោះជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។
[៧៤] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។ នេះជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថាញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញ ជាអត្ថ សេចក្តីនៃការដឹង ជាអត្ថ សេចក្តីនៃការដឹង ច្បាស់ ជាអត្ថ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ សេចក្តីនៃការភ្លឺស្វាង ជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជា អារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោក ហៅថាអត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវអត្ថ ៥ និរុត្តិ ទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណាជាគោចរ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណាជាអារម្មណ៍ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុង ទុក្ខអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
[៧៥] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច។បេ។ ថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតគួរលះ។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតលះហើយ។បេ។ ក្នុងទុក្ខសមុទយអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតគួរធ្វើឲ្យជាក់ច្បាស់។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធអរិយសច្ច ដែលតថាគតធ្វើឲ្យជាក់ច្បាស់ហើយ។បេ។ ក្នុងទុក្ខនិរោធអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។បេ។ ថា នេះជាទុក្ខនិរោធ គាមិនីបដិបទាអរិយសច្ច ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខនិរោធ គាមិនីបដិបទាអរិយសច្ច ដែលតថាគតចម្រើនហើយ។បេ។ ក្នុងទុក្ខនិរោធគាមិនី បដិបទាអរិយសច្ច មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុង អរិយសច្ចទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។
(២. សតិបដ្ឋានវារោ)
[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា (ការពិចារណាឃើញថាកាយក្នុងកាយ) ថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺ កើតហើយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ វេទនាសុវេទនានុបស្សនា។បេ។ ថា នេះចិត្តេចិត្តានុបស្សនា។បេ។ ថា នេះ ធម្មេសុធម្មានុបស្សនា ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មាន ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មា នុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគត ចម្រើនហើយ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងការមុនថា នេះ កាយេកាយានុបស្សនា ថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថាញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថាវិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណ កើតហើយ ដោយអត្ថថាដឹង ពាក្យថាបញ្ញាកើតហើយ ដោយអត្ថថាយល់ច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា ភ្លឺស្វាង។
ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជា អារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណាជាអារម្មណ៍ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចរ របស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញជាអត្ថ សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃការដឹងច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះជាអត្ថ សេចក្តីនៃការភ្លឺស្វាងជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោក ហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវធម៌ទាំង ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់នូវអត្ថទាំង ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថានិរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទា នោះ ធម៌ទាំងនោះជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងកាយេកាយានុបស្សនាសតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ វេទនាសុវេទនានុបស្សនា។បេ។ នេះ ចិត្តេចិត្តានុបស្សនា។បេ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ធម្មេសុធម្មានុបស្សនា។បេ។ ថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតចម្រើនហើយ។បេ។ ក្នុងធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងសតិប្បដ្ឋានទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។
(៣. ឥទ្ធិបាទវារោ)
[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ។បេ។ ថា នេះឥទ្ធិបាទប្រកបដោយចិត្តសមាធិ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុ កើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែល មិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ ដែលតថាគតចម្រើនហើយ។
[៧៨] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮ ក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងការមុនថា នេះឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថ ដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណ កើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង ចក្ខុជាធម៌ ញាណជាធម៌ បញ្ញាជាធម៌ វិជ្ជាជាធម៌ ពន្លឺជាធម៌ ធម៌ទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់ធម្មប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់ ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់ធម្មប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់ធម្មប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងធម៌ទាំងឡាយ លោកហៅថា ធម្មប្បដិសម្ភិទា។ សេចក្តីនៃការឃើញជាអត្ថ សេចក្តីនៃការដឹងជាអត្ថ សេចក្តីនៃការដឹងច្បាស់ជាអត្ថ សេចក្តីនៃការចាក់ធ្លុះជាអត្ថ សេចក្តីនៃការភ្លឺស្វាងជាអត្ថ អត្ថទាំង ៥ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់អត្ថប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់អត្ថប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាអារម្មណ៍របស់អត្ថប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងអត្ថទាំងឡាយ លោកហៅថា អត្ថប្បដិសម្ភិទា។ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់ធម៌ ៥ ការពោលនិរុត្តិឲ្យប្រាកដ ដើម្បីពន្យល់អត្ថ ៥ និរុត្តិទាំង ១០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់និរុត្តិប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់និរុត្តិប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍ របស់និរុត្តិប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងនិរុត្តិទាំងឡាយ លោកហៅថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងធម៌ ៥ សេចក្តីដឹងក្នុងអត្ថ ៥ សេចក្តីដឹងក្នុងនិរុត្តិ ១០ សេចក្តីដឹងទាំង ២០ នេះ ជាអារម្មណ៍ផង ជាគោចរផង របស់បដិភាណប្បដិសម្ភិទា ធម៌ទាំងឡាយណា ជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះ ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងឡាយណា ជាគោចររបស់បដិភាណប្បដិសម្ភិទានោះ ធម៌ទាំងនោះជាអារម្មណ៍របស់បដិភាណប្បដិសម្ភិទានោះ ហេតុនោះ សេចក្តីដឹងក្នុងបដិភាណទាំងឡាយ លោកហៅថា បដិភាណប្បដិសម្ភិទា។ ក្នុងឥទ្ធិបាទប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ នេះ ឥទ្ធិបាទប្រកបដោយវីរិយសមាធិ។បេ។ នេះឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ។បេ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។បេ។ នេះឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។បេ។ ក្នុងឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៣០ មានញាណ ៦០ ក្នុងឥទ្ធិបាទទាំង ៤ មានធម៌ ៦០ មានអត្ថ ៦០ មាននិរុត្តិ ១២០ មានញាណ ២៤០។
(៤. សត្តពោធិសត្តវារោ)
[៧៩] ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុកើតហើយ។បេ។ មាន ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើតឡើង ហេតុជាដែនកើតឡើង) ម្នាលភិក្ខុទាំងឡាយ វិបស្សីពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍ របស់វិបស្សីពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។
ម្នាលភិក្ខុទាំងឡាយ សិខីពោធិសត្វ។បេ។ វេស្សភូពោធិសត្វ។បេ។ កកុសន្ធពោធិសត្វ។បេ។ កោនាគមនពោធិសត្វ។បេ។ កស្សបពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ កស្សបពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍ របស់កស្សបពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។
ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មានចក្ខុកើតហើយ។បេ។ មានពន្លឺ កើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា សមុទ័យ សមុទ័យ (ហេតុជាដែនកើត ហេតុជាដែនកើត) ម្នាលភិក្ខុទាំងឡាយ គោតមពោធិសត្វ មាន ចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុង កាលមុនថា និរោធ និរោធ (ការរលត់ ការរលត់)។ ក្នុងវេយ្យាករណ៍របស់គោតម ពោធិសត្វ មានធម៌ ១០ មានអត្ថ ១០ មាននិរុត្តិ ២០ មានញាណ ៤០។ ក្នុងវេយ្យាករណ៍ទាំង ៧ របស់ពោធិសត្វទាំង ៧ អង្គ មានធម៌ ៧០ មានអត្ថ ៧០ មាននិរុត្តិ ១៤០ មានញាណ ២៨០។
(៥. អភិញ្ញាទិវារោ)
[៨០] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃអភិញ្ញា របស់អភិញ្ញាទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអភិញ្ញា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃអភិញ្ញា របស់អភិញ្ញា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា អត្ថនៃបរិញ្ញា របស់បរិញ្ញាទាំងប៉ុន្មាន។បេ។ អត្ថនៃបហានៈ ទាំងប៉ុន្មាន។បេ។ អត្ថនៃភាវនា របស់ភាវនា ទាំងប៉ុន្មាន។បេ។ អត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយាទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយបញ្ញា អត្ថនៃសច្ឆិកិរិយា ព្រះមានព្រះភាគមិនបានពាល់ត្រូវហើយ ដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយា មានធម៌ ២៥ មានអត្ថ ២៥ មាន និរុត្តិ ៥០ មានញាណ ១០០ ក្នុងអត្ថនៃអភិញ្ញារបស់អភិញ្ញា ក្នុងអត្ថនៃបរិញ្ញា របស់បរិញ្ញា ក្នុងអត្ថនៃបហានៈរបស់បហានៈ ក្នុងអត្ថនៃភាវនារបស់ភាវនា ក្នុងអត្ថនៃសច្ឆិកិរិយា របស់សច្ឆិកិរិយា មានធម៌ ១២៥ មានអត្ថ ១២៥ មាននិរុត្តិ ២៥០ មានញាណ ៥០០។
(៦. ខន្ធាទិវារោ)
[៨១] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ថា អត្ថនៃខន្ធ របស់ខន្ធទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃខន្ធ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃខន្ធ របស់ខន្ធទាំងឡាយ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុ កើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃធាតុ របស់ធាតុទាំងប៉ុន្មាន។បេ។ អត្ថ នៃអាយតនៈ របស់អាយតនៈទាំងប៉ុន្មាន អត្ថនៃសង្ខតៈ របស់សង្ខតៈទាំងប៉ុន្មាន អត្ថនៃអសង្ខតៈ របស់អសង្ខតៈទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃអសង្ខតៈ ព្រះមានព្រះភាគ ទ្រង់មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃអសង្ខតៈ របស់អសង្ខតៈ មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុងអត្ថនៃខន្ធ របស់ខន្ធទាំងឡាយ ក្នុងអត្ថនៃធាតុរបស់ធាតុទាំងឡាយ ក្នុងអត្ថនៃ អាយតនៈ របស់អាយតនៈទាំងឡាយ ក្នុងអត្ថនៃសង្ខតៈ របស់សង្ខតៈទាំងឡាយ ក្នុងអត្ថនៃអសង្ខតៈ របស់អសង្ខតៈ មានធម៌ ១២៥ មានអត្ថ ១២៥ មាននិរុត្តិ ២៥០ មានញាណ ៥០០។
(៧. សច្ចវារោ)
[៨២] ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា អត្ថនៃទុក្ខរបស់ទុក្ខសច្ច ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃទុក្ខ ព្រះមានព្រះភាគមិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃទុក្ខ របស់ទុក្ខសច្ច មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃសមុទ័យ របស់សមុទយសច្ចទាំងប៉ុន្មាន។បេ។ អត្ថនៃនិរោធរបស់និរោធសច្ចទាំងប៉ុន្មាន អត្ថនៃមគ្គរបស់មគ្គសច្ចទាំងប៉ុន្មាន ព្រះមានព្រះភាគទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃមគ្គ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយ ដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃមគ្គរបស់មគ្គសច្ច មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុងអរិយសច្ចទាំង ៤ មានធម៌ ១០០ មានអត្ថ ១០០ មាននិរុត្តិ ២០០ មានញាណ ៤០០។
(៨. បដិសម្ភិទាវារោ)
[៨៣] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃអត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយបញ្ញា អត្ថនៃអត្ថប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយ ដោយបញ្ញាមិនមានឡើយ ក្នុងអត្ថនៃអត្ថប្បដិសម្ភិទា របស់អត្ថប្បដិសម្ភិទា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា អត្ថនៃធម្មប្បដិសម្ភិទា របស់ធម្មប្បដិសម្ភិទាទាំងប៉ុន្មាន។បេ។ អត្ថនៃនិរុត្តិប្បដិសម្ភិទា របស់និរុត្តិប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃបដិភាណប្បដិសម្ភិទា របស់បដិភាណប្បដិសម្ភិទាទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អត្ថនៃបដិភាណប្បដិសម្ភិទា ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអត្ថនៃបដិភាណប្បដិសម្ភិទា របស់បដិភាណប្បដិសម្ភិទា មានធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ក្នុងបដិសម្ភិទាទាំង ៤ មានធម៌ ១០០ មានអត្ថ ១០០ មាននិរុត្តិ ២០០ មានញាណ ៤០០។
(៩. ឆពុទ្ធធម្មវារោ)
[៨៤] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយថា ឥន្រ្ទិយបរោបរិយត្តញ្ញាណទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយប្រាជ្ញា ឥន្រ្ទិយបរោបរិយត្តញ្ញាណ ព្រះមានព្រះភាគ មិនបានពាល់ត្រូវហើយដោយប្រាជ្ញា មិនមានឡើយ ក្នុងឥន្រ្ទិយបរោបរិយត្តញ្ញាណ មាន ធម៌ ២៥ មានអត្ថ ២៥ មាននិរុត្តិ ៥០ មានញាណ ១០០ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយថា សត្តាសយានុសយញ្ញាណ ទាំងប៉ុន្មាន។បេ។ យមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណ ទាំងប៉ុន្មាន អនាវរណញ្ញាណទាំងប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ដឹងហើយ ឃើញហើយ ជ្រាបហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយដោយបញ្ញា អនាវរណញ្ញាណ ព្រះមានព្រះភាគមិនពាល់ត្រូវហើយដោយបញ្ញា មិនមានឡើយ ក្នុងអនាវរណញ្ញាណ មានធម៌ ១៥ មានអត្ថ ១៥ មាននិរុត្តិ ៥៦ មានញាណ ១០០ ក្នុងធម៌របស់ ព្រះពុទ្ធទាំង ៦ មានធម៌ ១៥០ មានអត្ថ ១៥០ មាននិរុត្តិ ៣០០ មានញាណ ៦០០ ក្នុងបដិសម្ភិទាបករណ៍ មានធម៌ ៨៥០ មានអត្ថ ៨៥០ មាននិរុត្តិ ១០០០ ផង មាននិរុត្តិ ៧០០ ផង (និរុត្តិ ១៧០០) មានញាណ ៣០០០ ផង មានញាណ ៤០០ ផង (ញាណ ៣៤០០)។
ចប់ បដិសម្ភិទាកថា។
(៧. ធម្មចក្កកថា)
(១. សច្ចវារោ)
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ទៀបក្រុងពារាណសី។បេ។ ហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះ បានមកជាឈ្មោះ របស់ព្រះកោណ្ឌញ្ញៈមានអាយុ។
ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺ កើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌ សេចក្តីនៃការឃើញជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹងជាអត្ថ បញ្ញាជាធម៌ សេចក្តីនៃការដឹងច្បាស់ជាអត្ថ វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះជាអត្ថ ពន្លឺជាធម៌ សេចក្តីនៃការភ្លឺស្វាងជាអត្ថ នេះឯង ធម៌ទាំង ៥ អត្ថទាំង ៥ ដែលមានទុក្ខជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
[៨៦] សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថា ធម្មចក្រ ព្រោះព្រះមានព្រះភាគទ្រង់ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យ ប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំងនៅស៊ប់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវ បារមីក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវបារមីក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវសេចក្តីក្លាហានក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវសេចក្តីក្លាហានក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ធ្វើសក្ការៈចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ធ្វើសេចក្តីគោរពចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់រាប់អានធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់បូជាធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់កោតក្រែងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់មានទង់ជ័យគឺធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងទង់ជ័យគឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ជាអធិបតីហេតុធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មចក្រនោះ បុគ្គលនីមួយក្នុងលោក ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី មិនអាចធ្វើបដិវត្តបានឡើយ ឈ្មោះថាធម្មចក្រ ព្រោះសទ្ទិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវីរិយិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិន្រ្ទិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបញ្ញិន្រ្ទិយជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសទ្ធាពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវីរិយពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបញ្ញាពលៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មវិចយសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវីរិយសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបីតិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបស្សទ្ធិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឧបេក្ខាសម្ពោជ្ឈង្គជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាទិដ្ឋិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសង្កប្បៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាចាជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាកម្មន្តៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាអាជីវៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាវាយាមៈជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសតិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសម្មាសមាធិជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឥន្ទ្រិយដោយអត្ថថាជាអធិបតីជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យ ប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះពលៈ ដោយអត្ថថាមិនកម្រើកជាធម៌ ទ្រង់ញុំាង ធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះពោជ្ឈង្គៈ ដោយអត្ថថាចេញ (ចាកវដ្តៈ) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះមគ្គ ដោយ អត្ថថាជាហេតុជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ សតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្នជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះ ថាធម្មចក្រ ព្រោះសម្មប្បធាន ដោយអត្ថថាតម្កល់ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឥទ្ធិបាទ ដោយអត្ថថាសម្រេចជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសច្ចៈ ដោយអត្ថថាពិត ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រព្រោះវិបស្សនា ដោយអត្ថថា ពិចារណាឃើញ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមថៈ និងវិបស្សនា ដោយអត្ថថា មានរសតែមួយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះការជាប់គ្នាជាគូ ដោយអត្ថថា មិនប្រព្រឹត្តលើសគ្នា ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមោក្ខ ដោយអត្ថថារួច ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមុត្តិ ដោយអត្ថថាលះបង់ ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះខយញ្ញាណ ដោយអត្ថថាកាត់ផ្តាច់ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់ ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះឆន្ទៈ ដោយអត្ថថាជាឫស ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះមនសិការៈ ដោយអត្ថថាកើតឡើងព្រម ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះផស្សៈ ដោយអត្ថថារួបរួម ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវេទនា ដោយអត្ថថាប្រជុំចុះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសមាធិ ដោយអត្ថថាជាប្រមុខ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះសតិ ដោយអត្ថថាជាអធិបតី ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះបញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមុត្តិ ដោយអត្ថថាជាខ្លឹម ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
[៨៧] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។ ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយ អត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានទុក្ខជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។
[៨៨] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮ ក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខសមុទយអរិយសច្ច ដែលតថាគតគួរលះបង់។បេ។ ថានេះជាទុក្ខសមុទយអរិយសច្ច ដែលតថា គតលះបង់ហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺ កើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានសមុទ័យជាទីតាំង មានសច្ចៈជាទីតាំង។បេ។ មាននិរោធជាទីតាំង មានមគ្គជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅ ដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។
(២. សតិបដ្ឋានវារោ)
[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហហើយ។បេ។ មានពន្លឺកើតហើយ ក្នុង ធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះវេទនាសុវេទនានុបស្សនា។បេ។ ថា នេះ ចិត្តេចិត្តានុបស្សនា។បេ។ ថា នេះធម្មេសុធម្មានុបស្សនា ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះធម្មេសុធម្មានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះ ធម្មេសុធម្មានុបស្សនា ដែលតថាគតចម្រើនហើយ ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះកាយេកាយានុបស្សនា ដែលតថាគតគួរចម្រើន។បេ។ ថា នេះកាយេកាយានុបស្សនា ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាដូចម្តេច។បេ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថា ភ្លឺស្វាង។
ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺ ជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានកាយជាទីតាំង មានសតិប្បដ្ឋានជាទីតាំង។បេ។ មានវេទនាជាទីតាំង មានសតិប្បដ្ឋានជាទីតាំង មានចិត្តជាទីតាំង មាន សតិប្បដ្ឋានជាទីតាំង មានធម៌ជាទីតាំង មានសតិប្បដ្ឋានជាទីតាំង មានសតិប្បដ្ឋានជាអារម្មណ៍ មានសតិប្បដ្ឋានជាគោចរ សង្រ្គោះចូលក្នុងសតិប្បដ្ឋាន រាប់បញ្ចូលក្នុងសតិប្បដ្ឋាន រួបរួមចូលក្នុងសតិប្បដ្ឋាន ឋិតនៅក្នុងសតិប្បដ្ឋាន តាំងនៅស៊ប់ក្នុងសតិប្បដ្ឋាន។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះព្រះមានព្រះភាគ ទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្ត ទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
(៣. ឥទ្ធិបាទវារោ)
[៩០] ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ6) ប្រកបដោយឆន្ទសមាធិ7) និងបធានសង្ខារ8) ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ។បេ។ ថា នេះ ឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ។បេ។ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចក្ខុកើតហើយ ញាណកើតហើយ បញ្ញាកើតហើយ វិជ្ជាកើតហើយ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន។បេ។ ថា នេះ ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ញាណកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា បញ្ញាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថដូចម្តេច ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ ពាក្យថា ញាណកើតហើយ ដោយអត្ថថាដឹង ពាក្យថា បញ្ញាកើតហើយ ដោយអត្ថថាដឹងច្បាស់ ពាក្យថា វិជ្ជាកើតហើយ ដោយអត្ថថាចាក់ធ្លុះ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុ ជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹង ជាអត្ថ បញ្ញា ជាធម៌ សេចក្តីនៃការដឹងច្បាស់ ជាអត្ថ វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះ ជាអត្ថ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាងជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានឆន្ទៈជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូលក្នុងឥទ្ធិបាទ រាប់បញ្ចូលក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅស៊ប់ក្នុងឥទ្ធិបាទ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាង ចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅ ស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំង នៅក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុង ធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការ ស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវបារមីក្នុងធម៌ ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវបារមីក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់កោតក្រែងចំពោះធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់មានទង់ជ័យគឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងទង់ជ័យគឺធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះ ទ្រង់មានធម៌ជាអធិបតី ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះធម្មចក្រ បុគ្គលណា នីមួយក្នុងលោក ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី មិនអាចឲ្យប្រព្រឹត្តទៅបានទេ ឈ្មោះថាធម្មចក្រ ព្រោះសទ្ធិន្ទ្រិយជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វន ដោយអត្ថថា ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះ ឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ដែលតថាគតគួរចម្រើន ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ដែលតថាគតចម្រើនហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយ អត្ថថាភ្លឺស្អាង។
ចក្ខុជាធម៌ សេចក្តីនៃការយល់ឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាងជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានវីរិយៈជាទីតាំង មានឥទ្ធិបាទជាទីតាំង។បេ។ មានចិត្តជាទីតាំង មានឥទ្ធិបាទជាទីតាំង មានវីមំសាជាទីតាំង មានឥទ្ធិបាទជាទីតាំង មានឥទ្ធិបាទជាអារម្មណ៍ មានឥទ្ធិបាទជាគោចរ សង្រ្គោះចូលក្នុងឥទ្ធិបាទ រាប់បញ្ចូលក្នុងឥទ្ធិបាទ រួបរួមចូលក្នុងឥទ្ធិបាទ ឋិតនៅក្នុងឥទ្ធិបាទ តាំងនៅស៊ប់ក្នុងឥទ្ធិបាទ។
សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងធម៌ និងចក្រឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ហើយ ឲ្យប្រព្រឹត្តទៅ។បេ។ ឈ្មោះថាធម្មចក្រ ព្រោះអមតនិញ្វនជាធម៌ ដោយអត្ថថា ជាទីបំផុត (នៃកិច្ចក្នុងសាសនា) ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
ចប់ ធម្មចក្កកថា។
(៨. លោកុត្តរកថា)
[៩១] ពួកធម៌ ជាលោកុត្តរៈ តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិញ្វន នេះ ពួកធម៌ ជាលោកុត្តរៈ។
សំនួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច។ ធម៌ទាំង ឡាយឆ្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងហើយនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង ឡាយ លះចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅនាលោក ឈ្មោះថាលោកុត្តរៈ ធម៌ ទាំងឡាយមិនប្រឡាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនប្រឡាក់ឰដ៏លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ជំពាក់ដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនបង្អោនទៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនបង្អោនទៅតាមលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡះចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឥតប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ គ្មានប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតវិសេសអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសក្រៃលែងជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកាន់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជំពាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ផ្តាច់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឈ្មោះថាលោកកុត្តរៈ ព្រោះផ្តាច់បង់នូវលោក ធម៌ទាំងឡាយ រម្ងាប់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ឈ្មោះថាលោកុត្តរៈ ព្រោះរម្ងាប់បង់នូវលោក ធម៌ទាំងឡាយ មានការមិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ទៅផុតពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាវិស័យនៃលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនសាធារណ៍ដល់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ខ្ជាក់ចោលនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ លះបង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនញុំាងលោកឲ្យកើត ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនស្រឡាបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ នាំចេញនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកម្ចាត់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឱបក្រសោបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ប្រព្រឹត្តកន្លង គ្របសង្កត់នូវលោក ហើយប្រតិស្ថាន ឈ្មោះថាលោកុត្តរៈ។
ចប់ លោកុត្តរកថា។
(៩. ពលកថា)
= សាវត្ថីនិទាន ==
[៩២] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៥ ពលៈ ៥ តើអ្វីខ្លះ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ម្នាលភិក្ខុទាំងឡាយ នេះ ពលៈ ៥។
មួយទៀត ពលៈ មាន ៦៨ គឺ សទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ បដិសង្ខានពលៈ ១ ភាវនាពលៈ ១ អនវជ្ជពលៈ ១ សង្គាហពលៈ ១ ខន្តិពលៈ ១ បញ្ញត្តិពលៈ ១ និជ្ឈត្តិពលៈ ១ ឥស្សរិយពលៈ ១ អធិដ្ឋានពលៈ ១ សមថពលៈ ១ វិបស្សនាពលៈ ១ សេក្ខពលៈ ១០ អសេក្ខពលៈ ១០ ខីណាសវពលៈ ១០ ឥទ្ធិពលៈ ១០ តថាគតពលៈ ១០។
[៩៣] សទ្ធាពលៈ តើដូចម្តេច។ ឈ្មោះថាសទ្ធាពលៈ ព្រោះមិនញាប់ញ័រ ដោយវត្ថុមិនគួរជឿ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា គ្របសង្កត់នូវពួកកិលេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា អធិដ្ឋានចិត្ត ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សទ្ធាពលៈ។
វីរិយពលៈ តើដូចម្តេច។ ឈ្មោះថាវីរិយពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយសេចក្តីខ្ជិល ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា គ្របសង្កត់នូវកិលេសទាំងឡាយ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថាវីរិយពលៈ ដោយអត្ថថា អធិដ្ឋានចិត្ត ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ញុំាងចិត្តឲ្យផូរផង់ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថាវីរិយពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ វីរិយពលៈ។
សតិពលៈ តើដូចម្តេច។ ឈ្មោះថាសតិពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយសេចក្តីប្រមាទ ឈ្មោះថាសតិពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ។បេ។ ឈ្មោះថាសតិពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សតិពលៈ។
សមាធិពលៈ តើដូចម្តេច។ ឈ្មោះថាសមាធិពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយសេចក្តីរាយមាយ ឈ្មោះថាសមាធិពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ។បេ។ ឈ្មោះថាសមាធិពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ សមាធិពលៈ។
បញ្ញាពលៈ តើដូចម្តេច។ ឈ្មោះថាបញ្ញាពលៈ ព្រោះជាធម្មជាតមិនញាប់ញ័រដោយអវិជ្ជា ឈ្មោះថាបញ្ញាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ។បេ។ ឈ្មោះថាបញ្ញាពលៈ ដោយអត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះ បញ្ញាពលៈ។
[៩៤] ហិរិពលៈ តើដូចម្តេច។ ឈ្មោះថាហិរិពលៈ ព្រោះជាធម្មជាតខ្ពើមកាមច្ឆន្ទៈដោយនេក្ខម្មៈ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមព្យាបាទដោយអព្យាបាទ ឈ្មោះ ថាហិរិពលៈ ព្រោះខ្ពើមថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមឧទ្ធច្ចៈ ដោយសេចក្តីមិនរាយមាយ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមវិចិកិច្ឆាដោយកិ រិយាកំណត់នូវធម៌ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមអវិជ្ជាដោយញាណ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមសេចក្តីមិនត្រេកអរ ដោយបាមោជ្ជៈ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមនីវរណៈ ដោយបឋមជ្ឈាន។បេ។ ឈ្មោះថាហិរិពលៈ ព្រោះខ្ពើមកិលេសទាំងពួង ដោយអរហត្តមគ្គ នេះ ហិរិពលៈ។
ឱត្តប្បពលៈ តើដូចម្តេច។ ឈ្មោះថាឱត្តប្បពលៈ ព្រោះជាធម្មជាតតក់ស្លុតនឹងកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងព្យាបាទដោយអព្យាបាទ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងឧទ្ធច្ចៈដោយសេចក្តីមិនរាយមាយ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងវិចិកិច្ឆាដោយកិរិយាកំណត់នូវធម៌ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងអវិជ្ជាដោយញាណ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងសេចក្តីមិនត្រេកអរដោយបាមោជ្ជៈ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងពួកនីវរណៈដោយបឋមជ្ឈាន។បេ។ ឈ្មោះថាឱត្តប្បពលៈ ព្រោះតក់ស្លុតនឹងកិលេសទាំងពួងដោយអរហត្តមគ្គ នេះ ឱត្តប្បពលៈ។
បដិសង្ខានពលៈ តើដូចម្តេច។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះជាធម្មជាតពិចារណាកាមច្ឆន្ទៈដោយនេក្ខម្មៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាព្យាបាទដោយអព្យាបាទ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាថីនមិទ្ធៈដោយអាលោកសញ្ញា ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាឧទ្ធច្ចៈ ដោយសេចក្តីមិនរាយមាយ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាវិចិកិច្ឆា ដោយកិរិយាកំណត់នូវធម៌ ឈ្មោះ ថាបដិសង្ខានពលៈ ព្រោះពិចារណាអវិជ្ជាដោយញាណ ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណាសេចក្តីមិនត្រេកអរដោយបាមោជ្ជៈ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណាពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ ឈ្មោះថាបដិសង្ខានពលៈ ព្រោះ ពិចារណាពួកកិលេសទាំងពួង ដោយអរហត្តមគ្គ នេះ បដិសង្ខានពលៈ។
[៩៥] ភាវនាពលៈ តើដូចម្តេច។ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់កាមច្ឆន្ទៈ ចម្រើននេក្ខម្មៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ព្យាបាទ ចម្រើនអព្យាបាទ ឈ្មោះថា ភាវនាពលៈ ព្រោះលះបង់ថីនមិទ្ធៈ ចម្រើនអាលោកសញ្ញា ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ឧទ្ធច្ចៈ ចម្រើនអវិក្ខេបៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់វិចិកិច្ឆា ចម្រើននូវកិរិយាកំណត់នូវធម៌ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់អវិជ្ជា ចម្រើនញាណ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់សេចក្តីមិនត្រេកអរ ចម្រើនបាមោជ្ជៈ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់ពួកនីវរណៈ ចម្រើនបឋមជ្ឈាន។បេ។ ឈ្មោះថាភាវនាពលៈ ព្រោះលះបង់កិលេសទាំងពួង ចម្រើនអរហត្តមគ្គ នេះ ភាវនាពលៈ។
អនវជ្ជពលៈ តើដូចម្តេច។ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងនេក្ខម្មៈ ព្រោះលះបង់កាមច្ឆន្ទៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងអព្យាបាទ ព្រោះលះបង់ព្យាបាទ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងអាលោកសញ្ញា ព្រោះលះបង់ថីនមិទ្ធៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងសេចក្តីមិនរាយមាយ ព្រោះលះបង់ឧទ្ធច្ចៈ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមាន ក្នុងសេចក្តីកំណត់នូវធម៌ ព្រោះលះបង់វិចិកិច្ឆា ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងញាណ ព្រោះលះបង់អវិជ្ជា ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងបាមោជ្ជៈ ព្រោះលះបង់សេចក្តី មិនត្រេកអរ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមានក្នុងបឋមជ្ឈាន ព្រោះ លះបង់ពួកនីវរណៈ។បេ។ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសតិចតួចមិនមាន ក្នុងអរហត្តមគ្គ ព្រោះលះបង់កិលេសទាំងពួង នេះ អនវជ្ជពលៈ។
សង្គាហពលៈ តើដូចម្តេច។ ឈ្មោះថាសង្គាហពលៈ ព្រោះបុគ្គលលះបង់ កាមច្ឆន្ទៈសង្រ្គោះចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់ ព្យាបាទ សង្គ្រោះចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់ ថីនមិទ្ធៈ សង្គ្រោះចិត្តដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាសង្គាហពលៈ ព្រោះលះបង់កិលេសទាំងពួង សង្គ្រោះចិត្តដោយអំណាចអរហត្តមគ្គ នេះ សង្គាហពលៈ។
[៩៦] ខន្តិពលៈ តើដូចម្តេច។ ឈ្មោះថាខន្តិពលៈ ព្រោះនេក្ខម្មៈអត់ធន់បាន ព្រោះលះបង់កាមច្ឆន្ទៈ ឈ្មោះថាខន្តិពលៈ ព្រោះអព្យាបាទអត់ធន់បាន ព្រោះលះបង់ ព្យាបាទ ឈ្មោះថាខន្តិពលៈ ព្រោះអាលោកសញ្ញាអត់ធន់បាន ព្រោះលះបង់ថីនមិទ្ធៈ ឈ្មោះថាខន្តិពលៈ ព្រោះសេចក្តីមិនរាយមាយអត់ធន់បាន ព្រោះលះបង់ឧទ្ធច្ចៈ ឈ្មោះ ថាខន្តិពលៈ ព្រោះការកំណត់នូវធម៌អត់ធន់បាន ព្រោះលះបង់វិចិកិច្ឆា ឈ្មោះថា ខន្តិ ពលៈ ព្រោះញាណអត់ធន់បាន ព្រោះលះបង់នូវអវិជ្ជា ឈ្មោះថាខន្តិពលៈ ព្រោះបាមោជ្ជៈអត់ធន់បាន ព្រោះលះបង់សេចក្តីមិនត្រេកអរ ឈ្មោះថាខន្តិពលៈ ព្រោះបឋមជ្ឈាន អត់ធន់បាន ព្រោះលះបង់ពួកនីវរណៈ ឈ្មោះថាខន្តិពលៈ ព្រោះអរហត្តមគ្គ អត់ធន់បាន ព្រោះលះបង់កិលេសទាំងពួង នេះ ខន្តិពលៈ។
បញ្ញត្តិពលៈ តើដូចម្តេច។ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ បញ្ញត្តចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះលះបង់ព្យាបាទ បញ្ញត្ត ចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះលះបង់ថីនមិទ្ធៈ បញ្ញត្តចិត្ត ដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបុគ្គលលះបង់ កិលេសទាំងពួង បញ្ញត្តចិត្តដោយអំណាចអរហត្តមគ្គ នេះ បញ្ញត្តិពលៈ។
និជ្ឈត្តិពលៈ តើដូចម្តេច។ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់កាមច្ឆន្ទៈ សំឡឹងមើលចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់ព្យាបាទ សំឡឹងមើលចិត្ត ដោយអំណាចអព្យាបាទ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះលះបង់ថីនមិទ្ធៈ សំឡឹងមើលចិត្ត ដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះបុគ្គលលះបង់កិលេសទាំងពួង សំឡឹងមើលចិត្ត ដោយអំណាចអរហត្តមគ្គនេះ និជ្ឈត្តិពលៈ។
ឥស្សរិយពលៈ តើដូចម្តេច។ ឈ្មោះថា ឥស្សរិយពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថា ឥស្សរិយពលៈ ព្រោះលះបង់ព្យាបាទ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចនៃអព្យាបាទ ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់ថីនមិទ្ធៈ ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាឥស្សរិយពលៈ ព្រោះលះបង់កិលេសទាំងពួង ញុំាងចិត្តឲ្យប្រព្រឹត្តទៅក្នុងអំណាច ដោយអំណាចអរហត្តមគ្គ នេះ ឥស្សរិយពលៈ។
អធិដ្ឋានពលៈ តើដូចម្តេច។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះបុគ្គលលះបង់កាមច្ឆន្ទៈ អធិដ្ឋានចិត្តដោយអំណាចនេក្ខម្មៈ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ព្យាបាទ អធិដ្ឋានចិត្តដោយអំណាចអព្យាបាទ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះលះបង់ថីនមិទ្ធៈ អធិដ្ឋានចិត្តដោយអំណាចអាលោកសញ្ញា។បេ។ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះ លះបង់កិលេសទាំងពួង អធិដ្ឋានចិត្តដោយអំណាចអរហត្តមគ្គ នេះ អធិដ្ឋានពលៈ។
[៩៧] សមថពលៈ តើដូចម្តេច។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចនេក្ខម្មៈ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចអព្យាបាទ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយដោយអំណាចអលោកសញ្ញា ឈ្មោះថា សមថពលៈ។បេ។ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចការដកដង្ហើមចេញ របស់បុគ្គលអ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ ឈ្មោះថាសមថពលៈ។
សំនួរត្រង់ពាក្យថា សមថពលៈ តើសមថពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះ ថា សមថពលៈ ព្រោះបុគ្គលមិនញាប់ញ័រ ក្នុងនីវរណៈដោយបឋមជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រក្នុងវិតក្កៈ និងវិចារៈដោយទុតិយជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រក្នុងបីតិដោយតតិយជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងអាកាសានញ្ចាយតនសញ្ញា ដោយ វិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងវិញ្ញាណ ញ្ចាយតនសញ្ញា ដោយកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ ញ័រក្នុងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើបក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែល ប្រព្រឹត្តទៅតាមឧទ្ធច្ចៈផង ក្នុងខន្ធផង នេះ សមថពលៈ។
[៩៨] វិបស្សនាពលៈ តើដូចម្តេច។ ការពិចារណាឃើញថាមិនទៀង ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ។បេ។ ការពិចារណាឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថាមិនទៀង ក្នុងរូប ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខក្នុងរូប ឈ្មោះថាវិបស្សនាពលៈ។បេ។ ការពិចារណាឃើញថាគួរលះក្នុងរូប ឈ្មោះថា វិបស្សនាពលៈ ការពិចារណាឃើញ ថាមិនទៀងក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញ ថាជាទុក្ខ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ ការពិចារណាឃើញថា គួរលះ ក្នុងជរាមរណៈ ឈ្មោះថាវិបស្សនាពលៈ។
សំនួរត្រង់ពាក្យថា វិបស្សនាពលៈ តើវិបស្សនាពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងនិច្ចសញ្ញា ដោយការពិចារណាឃើញ ថាមិនទៀង ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសុខសញ្ញា ដោយការ ពិចារណាឃើញ ថាជាទុក្ខ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងអត្តសញ្ញា ដោយការពិចារណាឃើញ ថាមិនមែនខ្លួន ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ ក្នុងសេចក្តីរីករាយ ដោយការពិចារណាឃើញ ថាគួរនឿយណាយ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងរាគ ដោយការពិចារណាឃើញ ថាគួររសាយ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងការកើតឡើង ដោយការពិចារណាឃើញនូវការរលត់ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រក្នុងសេចក្តីប្រកាន់ ដោយការពិចារណាឃើញថាគួរលះ ឈ្មោះថាវិបស្សនាពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើប ក្នុងអវិជ្ជាផង ក្នុងកិលេសដែលកើតរលត់ជាមួយគ្នានឹងអវិជ្ជាផង ក្នុងខន្ធផង នេះ វិបស្សនាពលៈ។
[៩៩] សេក្ខពលៈ ១០ និងអសេក្ខពលៈ ១០ តើដូចម្តេច។ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាទិដ្ឋិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបាន សិក្សាហើយ ក្នុងសម្មាទិដ្ឋិនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាសង្កប្បៈ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយ ក្នុងសម្មាសង្កប្បៈនោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សានូវសម្មាវាចា។បេ។ នូវសម្មាកម្មន្តៈ នូវសម្មាអាជីវៈនូវសម្មាវាយាមៈ នូវសម្មាសតិ នូវសម្មាសមាធិ នូវសម្មាញាណៈ។បេ។ នូវសម្មាវិមុត្តិ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលដែលបានសិក្សាហើយក្នុងសម្មាវិមុត្តិ នេះ សេក្ខពលៈ ១០ អសេក្ខពលៈ ១០។
[១០០] ខីណាសវពលៈ (កម្លាំងព្រះខីណាស្រព) ១០ តើដូចម្តេច។ ភិក្ខុជាព្រះខីណាស្រពក្នុងសាសនានេះ បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវសង្ខារទាំងពួង ថាមិនទៀង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវសង្ខារទាំងពួង ថាមិនទៀង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណាស្រពដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់នៃអាសវៈទាំងឡាយថា អាត្មាអញអស់អាសវៈហើយ។
មួយទៀត ភិក្ខុជាព្រះខីណាស្រព បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវកាមទាំងឡាយ ថាមានឧបមាដោយរណ្តៅរងើកភ្លើង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានឃើញជាក់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃនូវកាមទាំងឡាយ ថាមានឧបមា ដោយរណ្តៅរងើកភ្លើង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រពអាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់នៃអាសវៈទាំង ឡាយថា អាត្មាអញអស់អាសវៈហើយ។
មួយទៀត ភិក្ខុជាព្រះខីណាស្រព មានចិត្តឱនទៅរកវិវេក ទោរទៅរកវិវេក ឈម ទៅរកវិវេក តាំងនៅក្នុងវិវេក ត្រេកអរក្នុងនេក្ខម្មៈ ឃ្លាតចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងពួង ត្រង់ដែលភិក្ខុជាព្រះខីណាស្រព មានចិត្តឱនទៅរកវិវេក ទោរទៅរកវិវេក ឈមទៅរកវិវេក តាំងនៅក្នុងវិវេក ត្រេកអរក្នុងនេក្ខម្មៈ ឃ្លាតចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈទាំងពួង នេះឯងជាកម្លាំងរបស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់ នៃអាសវៈទាំងឡាយថា អាត្មាអញអស់អាសវៈហើយ។
មួយទៀត ភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវសតិប្បដ្ឋាន ៤ នេះឯង ជាកម្លាំង របស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើបដឹងច្បាស់នូវការអស់នៃអាសវៈទាំងឡាយថា អាត្មាអញអស់ អាសវៈហើយ។
មួយវិញទៀត ភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវសម្មប្បធាន ៤។បេ។ បានអប់រំ អប់រំល្អហើយនូវឥទ្ធិបាទ ៤ បានអប់រំ អប់រំល្អហើយនូវឥន្រ្ទិយ ៥ បានអប់រំ អប់រំល្អហើយនូវពលៈ ៥ បានអប់រំហើយនូវពោជ្ឈង្គ ៧។បេ។ បានអប់រំ អប់រំល្អហើយនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ត្រង់ដែលភិក្ខុជាព្រះខីណាស្រព បានអប់រំ អប់រំល្អហើយនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះឯងជាកម្លាំង របស់ភិក្ខុជាព្រះខីណាស្រព ដែលជាកម្លាំង គឺភិក្ខុជាព្រះខីណាស្រព អាស្រ័យហើយ ទើប ដឹងច្បាស់នូវការអស់នៃអាសវៈទាំងឡាយថា អាត្មាអញ អស់អាសវៈហើយ នេះ ខីណាសវពលៈ ១០។
[១០១] ឥទ្ធិពលៈ (កម្លាំងឫទ្ធិ) ១០ តើដូចម្តេច ឫទ្ធិ គឺការអធិដ្ឋាន ១ ឫទ្ធិ គឺ ការធ្វើឲ្យវិសេស ១ ឫទ្ធិ គឺអ្វីដែលសម្រេចដោយចិត្ត ១ ឫទ្ធិ គឺការផ្សាយចេញ ដោយសារញាណ ១ ឫទ្ធិ គឺការផ្សាយចេញដោយសារសមាធិ ១ ឫទ្ធិ គឺគុណជាតិប្រសើរ ១ ឫទ្ធិកើតអំពីផលកម្ម ១ ឫទ្ធិរបស់បុគ្គលមានបុណ្យ ១ ឫទ្ធិសម្រេចដោយសារវិជ្ជា ១ ឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ ១ នេះ ឥទ្ធិពលៈ ១០។
[១០២] តថាគតពលៈ (កម្លាំងព្រះតថាគត) ១០ តើដូចម្តេច។ ព្រះតថាគត ក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់តាមពិតនូវហេតុគួរ ថាជាហេតុគួរផង នូវហេតុមិនគួរ ថាជាហេតុមិនគួរផង ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវហេតុគួរ ថាជាហេតុគួរផង នូវហេតុមិនគួរ ថាជាហេតុមិនគួរផង នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់បេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវផលវិបាកនៃកម្មសមាទាន ដែលជាអតីត អនាគត និងបច្ចុប្បន្ន តាមឋានៈ និងតាមហេតុ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវផលវិបាកនៃកម្មសមាទាន ដែលជាអតីត អនាគត និងបច្ចុប្បន្ន តាមឋានៈ និងតាមហេតុ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់បេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវសីហនាទក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់ប្រយោជន៍ទាំងពួង ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់ប្រយោជន៍ទាំងពួង នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគត អាស្រ័យហើយ ទើបបេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុច្រើន ឬមានធាតុផ្សេង ៗ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុច្រើន ឬមានធាតុផ្សេង ៗ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវភាពនៃឥន្រ្ទិយទន់ខ្ចី និង ចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវភាពឥន្ទ្រិយទន់ខ្ចី និងចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវ សេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សាមធិ និងសមាបត្តិ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគត ទ្រង់រលឹកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យហើយក្នុងកាលមុន បានច្រើនជាតិ គឺ ទ្រង់រលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ ទ្រង់រលឹកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យហើយក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ និងឧទ្ទេស ដោយប្រការដូច្នេះ ត្រង់ដែលព្រះតថាគត ទ្រង់រលឹកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់អាស្រ័យនៅហើយក្នុងកាលមុន បានច្រើនជាតិ គឺ ទ្រង់រលឹកឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។ មួយទៀត ព្រះតថាគតទ្រង់ឃើញនូវពួកសត្វ ដែលច្យុត និងកើតឡើង ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ត្រង់ដែលព្រះតថាគត ទ្រង់ឃើញពួកសត្វ។បេ។ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមរបស់ព្រះអង្គក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម របស់ព្រះអង្គក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺសីហនាទក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ នេះ តថាគតពលៈ ១០។
[១០៣] សទ្ធាពលៈ ដោយអត្ថដូចម្តេច វីរិយពលៈ ដោយអត្ថដូចម្តេច សតិពលៈ ដោយអត្ថដូចម្តេច សមាធិពលៈ ដោយអត្ថដូចម្តេច បញ្ញាពលៈ ដោយអត្ថដូចម្តេច ហិរិពលៈ ដោយអត្ថដូចម្តេច ឱត្តប្បពលៈ ដោយអត្ថដូចម្តេច បដិសង្ខានពលៈ ដោយអត្ថដូចម្តេច តថាគតពលៈ ដោយអត្ថដូចម្តេច។ សទ្ធាពលៈ ដោយអត្ថថាមិន កម្រើក ព្រោះការណ៍មិនគួរជឿ វីរិយពលៈ ដោយអត្ថថាមិនកម្រើក ព្រោះសេចក្តីខ្ជិល សតិពលៈ ដោយអត្ថថាមិនកម្រើក ព្រោះការប្រហែស សមាធិពលៈ ដោយអត្ថថាមិនកម្រើក ព្រោះសេចក្តីរាយមាយ បញ្ញាពលៈ ដោយអត្ថថាមិនកម្រើក ព្រោះអវិជ្ជា ឈ្មោះថាហិរិពល ព្រោះខ្មាសចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាឱត្តប្បពលៈ ព្រោះខ្លាចចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណានូវកិលេសដោយញាណ ឈ្មោះថាភាវនាពលៈ ព្រោះធម៌ទាំងឡាយដែលកើតក្នុងទីនោះមានរសតែមួយ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសបន្តិចបន្តួចមិនមានក្នុងធម៌នោះ ឈ្មោះថាសង្គាហពលៈ ព្រោះសង្គ្រោះចិត្តដោយធម៌នោះ ឈ្មោះថាខន្តិពលៈ ព្រោះនេក្ខម្មៈអត់ធន់បានចំពោះធម្មជាតនោះ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបញ្ញត្តចិត្តដោយធម៌នោះ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះសំឡឹងមើលចិត្តដោយធម៌នោះ ឈ្មោះថាឥស្សរិយពលៈ ព្រោះញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចដោយធម៌នោះ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះអធិដ្ឋានចិត្តដោយធម៌នោះ ឈ្មោះថាសមថពលៈ ព្រោះ ចិត្តមានអារម្មណ៍តែមួយ ដោយធម៌នោះ ឈ្មោះថាវិបស្សនាពលៈ ព្រោះពិចារណា ឃើញនូវធម៌ ដែលកើតហើយក្នុងធម៌នោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សា ក្នុងធម៌នោះ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលបានសិក្សាហើយ ក្នុងធម៌នោះ ឈ្មោះថាខីណាសវពលៈ ព្រោះលោកអស់អាសវៈហើយ ដោយធម៌នោះ ឈ្មោះថាឥទ្ធិពលៈ ព្រោះធម្មជាតនោះសម្រេចដល់បុគ្គលនោះ ឈ្មោះថា តថាគតពលៈ ដោយអត្ថថា មានគុណរាប់មិនបាន។
ចប់ ពលកថា។
(១០. សុញ្ញកថា)
[១០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គតែងពោលថា លោកសូន្យ លោកសូន្យ បពិត្រព្រះអង្គដ៏ចម្រើន ដែលព្រះអង្គពោលថា លោកសូន្យ តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ ធម្មជាតដែលសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណាព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង ជាធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន រូបសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុវិញ្ញាណសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើងព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ត្រចៀកសូន្យ។បេ។ សំឡេងសូន្យ ច្រមុះសូន្យ ក្លិនសូន្យ អណ្តាតសូន្យ រសសូន្យ កាយសូន្យ ផោដ្ឋព្វៈសូន្យ ចិត្តសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ធម្មារម្មណ៍សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោវិញ្ញាណសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោសម្ផ័ស្សសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ធម្មជាតដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ។
(១. មាតិកា)
[១០៥] ធម្មជាតត្រូវសូន្យ សូន្យ សង្ខារសូន្យ ធម្មជាតប្រែប្រួលទាំងសូន្យ ធម្មជាតដ៏ប្រសើរសូន្យ លក្ខណៈសូន្យ ធម្មជាតសង្កត់សង្កិនទាំងសូន្យ ធម្មជាតសូន្យដោយអង្គនោះធម្មជាតផ្តាច់ផ្តិលទាំងសូន្យ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ ធម្មជាតរលាស់ចេញទាំងសូន្យ អាយតនៈខាងក្នុងសូន្យ អាយតនៈខាងក្រៅសូន្យ អាយតនៈទាំងពីរសូន្យ ធម្មជាតមានចំណែកស្មើគ្នាទាំងសូន្យ ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ ការស្វែងរកសូន្យ ការកំណត់សូន្យ ការបានចំពោះទាំងសូន្យ ការចាក់ធ្លុះសូន្យ ធម្មជាតដូចគ្នាទាំងសូន្យ ធម្មជាតផ្សេងគ្នាទាំងសូន្យ ខន្តិសូន្យ ការអធិដ្ឋានសូន្យ ការឈានចុះស៊ប់សូន្យ ការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងទាន់ ឈ្មោះថាសូន្យដ៏ក្រៃលែងជាងធម្មជាតសូន្យទាំងពួង។
(២. និទ្ទេសោ)
[១០៦] ធម្មជាតត្រូវសូន្យ សូន្យ តើដូចម្តេច។ ចក្ខុសូន្យដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកសូន្យ។បេ។ ច្រមុះសូន្យ អណ្តាតសូន្យ កាយសូន្យ ចិត្តសូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះ ធម្មជាតត្រូវសូន្យ សូន្យ។
[១០៧] សង្ខារសូន្យ តើដូចម្តេច។ សង្ខារ ៣ គឺបុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ បុញ្ញាភិសង្ខារ សូន្យ ដោយអបុញ្ញាភិសង្ខារផង ដោយអនេញ្ជាភិសង្ខារផង ឯអបុញ្ញាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអនេញ្ជាភិសង្ខារផង អនេញ្ជាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអបុញ្ញាភិសង្ខារផង នេះសង្ខារ ៣។ សង្ខារ ៣ ដទៃទៀត គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ កាយសង្ខារសូន្យ ដោយវចីសង្ខារផង ដោយចិត្តសង្ខារផង វចីសង្ខារសូន្យ ដោយកាយសង្ខារផង ដោយចិត្តសង្ខារផង ចិត្តសង្ខារសូន្យដោយកាយសង្ខារផង ដោយវចីសង្ខារផង នេះសង្ខារ ៣។
សង្ខារ ៣ ដទៃទៀត គឺ អតីតសង្ខារ ១ អនាគតសង្ខារ ១ បច្ចុប្បន្នសង្ខារ ១ អតីតសង្ខារសូន្យ ដោយអនាគតសង្ខារផង ដោយបច្ចុប្បន្នសង្ខារផង ឯអនាគតសង្ខារសូន្យ ដោយអតីតសង្ខារផង ដោយបច្ចុប្បន្នសង្ខារផង បច្ចុប្បន្នសង្ខារសូន្យ ដោយអតីតសង្ខារផង ដោយអនាគតសង្ខារផង នេះ សង្ខារ ៣ នេះ សង្ខារសូន្យ។
[១០៨] ធម្មជាតប្រែប្រួល ទាំងសូន្យ តើដូចម្តេច។ រូបដែលកើតហើយ ឈ្មោះថា សូន្យ តាមសភាវៈ រូបដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថាសូន្យផង វេទនាដែលកើតហើយ ឈ្មោះថាសូន្យតាមសភាវៈ វេទនាដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថាសូន្យផង សញ្ញាដែលកើតហើយ សង្ខារទាំងឡាយ ដែលកើតហើយ វិញ្ញាណដែលកើតហើយ ចក្ខុដែលកើតហើយ។បេ។ ភពដែលកើតហើយ ឈ្មោះថាសូន្យ តាមសភាវៈ ភពដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថាសូន្យផង នេះ ធម្មជាតប្រែប្រួលទាំងសូន្យ។
[១០៩] ធម្មជាតដ៏ប្រសើរសូន្យ តើដូចមេ្តច។ ការរម្ងាប់នូវសង្ខារទាំងពួង ការលះនូវឧបធិទាំងពួង ការអស់នៃតណ្ហា ការប្រាសចាកតម្រេក ការរលត់ ព្រះនិញ្វន ឯណា នុ៎ះជាបទដ៏ខ្ពង់ខ្ពស់ នុ៎ះជាបទដ៏ប្រសើរ នុ៎ះជាបទដ៏វិសេស នេះឯង ធម្មជាតដ៏ប្រសើរសូន្យ។
[១១០] លក្ខណៈសូន្យ តើដូចម្តេច។ លក្ខណៈ ២ គឺពាលលក្ខណៈ ១ បណ្ឌិតលក្ខណៈ ១ ពាលលក្ខណៈ សូន្យដោយបណ្ឌិតលក្ខណៈ ឯបណ្ឌិតលក្ខណៈសូន្យ ដោយពាលលក្ខណៈ។ លក្ខណៈ ៣ គឺ លក្ខណៈនៃការកើត ១ លក្ខណៈនៃការសូន្យ ១ លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅ ១ លក្ខណៈនៃការកើតសូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង ឯលក្ខណៈនៃការសូន្យ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅសូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃរូបសូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការសូន្យនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការសូន្យនៃជរាមរណៈ សូន្យ ដោយលក្ខណៈ នៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅនៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង នេះ លក្ខណៈសូន្យ។
[១១១] ធម្មជាតសង្កត់សង្កិនទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេសង្កត់សង្កិនផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេសង្កត់សង្កិនផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ គេសង្កត់សង្កិនផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេសង្កត់សង្កិនផង សូន្យផងដោយការមិនរាយមាយ វិចិកិច្ឆា គេសង្កត់សង្កិនផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេសង្កត់សង្កិនផង សូន្យផង ដោយញាណ អរតិ (សេចក្តីមិនត្រេកអរ) គេសង្កត់សង្កិនផង សូន្យផង ដោយបាមុជ្ជៈ នីវរណៈ គេសង្កត់សង្កិនផង សូន្យផង ដោយបឋមឈ្ឈាន។បេ។ កិលេសទាំងអស់ គេសង្កត់សង្កិនផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតសង្កត់សង្កិនទាំងសូន្យ។
[១១២] ធម្មជាតសូន្យដោយអង្គនោះ តើដូចម្តេច។ កាមច្ឆន្ទៈ សូន្យដោយអង្គនោះ គឺដោយនេក្ខម្មៈ ព្យាបាទ សូន្យដោយអង្គនោះ គឺ ដោយអព្យាបាទ ថីនមិទ្ធៈ សូន្យដោយអង្គនោះ គឺដោយអាលោកសញ្ញា ឧទ្ធច្ចៈ សូន្យដោយអង្គនោះ គឺដោយការមិនរាយមាយ វិចិកិច្ឆា សូន្យដោយអង្គនោះ គឺដោយការកំណត់នូវធម៌ អវិជ្ជា សូន្យដោយអង្គនោះ គឺដោយញាណ អរតិ សូន្យដោយអង្គនោះ គឺដោយបាមុជ្ជៈ ពួក នីវរណៈ សូន្យដោយអង្គនោះ គឺដោយបឋមឈ្ឈាន។បេ។ ការប្រកាន់មាំដោយសំយោគ សូន្យដោយអង្គនោះ គឺដោយវិវដ្តនានុបស្សនានេះ ធម្មជាតសូន្យដោយអង្គនោះ។
[១១៣] ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេផ្តាច់ផ្តិលផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេផ្តាច់ផ្តិលផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ គេផ្តាច់ផ្តិលផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេផ្តាច់ផ្តិលផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា គេផ្តាច់ផ្តិលផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេផ្តាច់ផ្តិលផង សូន្យផង ដោយញាណ អរតិ គេផ្តាច់ផ្តិលផង សូន្យផង ដោយបាមុជ្ជៈ នីវរណៈទាំងឡាយ គេផ្តាច់ផ្តិលផង សូន្យផង ដោយបឋមឈ្ឈាន។ បេ។ កិលេសទាំងអស់ គេផ្តាច់ផ្តិលផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ។
[១១៤] ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ ស្ងប់រម្ងាប់ផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា ស្ងប់រម្ងាប់ផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា ស្ងប់រម្ងាប់ផង សូន្យផង ដោយញាណ អរតិ ស្ងប់រម្ងាប់ផង សូន្យផង ដោយបាមុជ្ជៈ ពួកនីវរណៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយបឋមជ្ឈាន។បេ។ កិលេសទាំងអស់ ស្ងប់រម្ងាប់ផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ។
[១១៥] ធម្មជាតរលាស់ចេញទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេរលាស់ ចេញផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេរលាស់ចេញផង សូន្យផង ដោយ អព្យាបាទ ថីនមិទ្ធៈ គេរលាស់ចេញផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេរលាស់ចេញផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា គេរលាស់ចេញផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេរលាស់ចេញផង សូន្យផង ដោយញាណ អរតិ គេរលាស់ចេញផង សូន្យផង ដោយបាមុជ្ជៈ ពួកនីវរណៈ គេរលាស់ចេញផង សូន្យផង ដោយបឋមជ្ឈាន។បេ។ កិលេសទាំងអស់ គេរលាស់ចេញផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតរលាស់ចេញទាំងសូន្យ។
[១១៦] អាយតនៈខាងក្នុងសូន្យ តើដូចម្តេច។ ចក្ខុខាងក្នុងសូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកខាងក្នុង សូន្យ។បេ។ ច្រមុះខាងក្នុង សូន្យ អណ្តាតខាងក្នុង សូន្យ កាយខាងក្នុង សូន្យ ចិត្តខាងក្នុង សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈខាង ក្នុងសូន្យ។
[១១៧] អាយតនៈខាងក្រៅសូន្យ តើដូចម្តេច។ រូបខាងក្រៅ សូន្យ។បេ។ ធម្មារម្មណ៍ខាងក្រៅ សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈខាងក្រៅសូន្យ។
[១១៨] អាយតនៈទាំងពីរសូន្យ តើដូចម្តេច។ ចក្ខុខាងក្នុងណា និងរូបខាងក្រៅណា ធម្មជាតទាំងពីរនោះ សូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកខាងក្នុងណា និងសំឡេងខាងក្រៅណា។បេ។ ច្រមុះខាងក្នុងណា និងក្លិនខាងក្រៅណា អណ្តាតខាងក្នុងណា និងរសខាងក្រៅណា កាយខាងក្នុងណា និងផោដ្ឋព្វៈខាងក្រៅណា ចិត្តខាងក្នុងណា និងធម្មារម្មណ៍ខាងក្រៅណា ធម្មជាតទាំងពីរនោះ សូន្យដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការឋិតថេរផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះអាយតនៈទាំងពីរសូន្យ។
[១១៩] ធម្មជាតមានចំណែកស្មើគ្នាទាំងសូន្យ តើដូចម្តេច។ អាយតនៈខាងក្នុង ៦ មានចំណែកស្មើគ្នាផង សូន្យផង អាយតនៈខាងក្រៅ ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃវិញ្ញាណ ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃផស្សៈ ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃវេទនា ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃសញ្ញា ៦ មានចំណែកស្មើគ្នាផង សូន្យផង ពួកនៃចេតនា ៦ មានចំណែកស្មើគ្នាផង សូន្យផង នេះ ធម្មជាតមានចំណែកស្មើគ្នាទាំងសូន្យ។
[១២០] ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ តើដូចម្តេច។ អាយតនៈខាងក្នុង ៦ មានចំណែកខុសគ្នាពីអាយតនៈខាងក្រៅ ៦ ផង សូន្យផង អាយតនៈខាងក្រៅ ៦ មានចំណែកខុសគ្នាពីពួកនៃវិញ្ញាណ ៦ ផង សូន្យផង ពួកនៃវិញ្ញាណ ៦ មានចំណែកខុសគ្នាពីពួកនៃផស្សៈ ៦ ផង សូន្យផង ពួកនៃផស្សៈ ៦ មានចំណែកខុសគ្នា ពីពួកនៃវេទនា ៦ ផង សូន្យផង ពួកនៃវេទនា ៦ មានចំណែកខុសគ្នាពីពួកនៃសញ្ញា ៦ ផង សូន្យផង ពួកនៃសញ្ញា ៦ មានចំណែកខុសគ្នាពីពួកនៃចេតនា ៦ ផង សូន្យផង នេះ ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ។
[១២១] ការស្វែងរកសូន្យ តើដូចម្តេច។ ការស្វែងរកនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ ការស្វែងរកអព្យាបាទ សូន្យដោយព្យាបាទ ការស្វែងរកអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការស្វែងរកសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការស្វែង រកសេចក្តីកំណត់នូវធម៌សូន្យដោយវិចិកិច្ឆា ការស្វែងរកញាណ សូន្យដោយអវិជ្ជា ការស្វែងរកបាមុជ្ជៈ សូន្យដោយអរតិ ការស្វែងរកបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ការស្វែងរកអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះការស្វែងរកសូន្យ។
[១២២] ការកំណត់សូន្យ តើដូចម្តេច។ ការកំណត់នូវនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ ការកំណត់នូវអព្យាបាទ សូន្យដោយព្យាបាទ ការកំណត់នូវអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការកំណត់នូវសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការកំណត់នូវសេចក្តីកំណត់នូវធម៌សូន្យដោយវិចិកិច្ឆា ការកំណត់នូវញាណ សូន្យដោយ អវិជ្ជា ការកំណត់នូវបាមុជ្ជៈ សូន្យដោយអរតិ ការកំណត់នូវបឋមជ្ឈាន សូន្យ ដោយពួកនីវរណៈ។បេ។ ការកំណត់នូវអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ ការកំណត់សូន្យ។
[១២៣] ការបានចំពោះសូន្យ តើដូចម្តេច។ ការបានចំពោះនូវនេក្ខម្មៈ សូន្យ ដោយកាមច្ឆន្ទៈ ការបានចំពោះនូវអព្យាបាទ សូន្យដោយព្យាបាទ ការបានចំពោះនូវអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការបានចំពោះនូវសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការបានចំពោះនូវសេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការបានចំពោះនូវញាណ សូន្យដោយអវិជ្ជា ការបានចំពោះនូវបាមុជ្ជៈ សូន្យដោយអរតិ ការបានចំពោះនូវបឋមជ្ឈាន សូន្យដោយពួកនីវរណៈ។បេ។ ការបានចំពោះនូវអរហត្តមគ្គ សូន្យ ដោយកិលេសទាំងអស់ នេះ ការបានចំពោះសូន្យ។
[១២៤] ការចាក់ធ្លុះសូន្យ តើដូចម្តេច។ ការចាក់ធ្លុះនូវនេក្ខម្មៈ សូន្យដោយ កាមច្ឆន្ទៈ ការចាក់ធ្លុះនូវអព្យាបាទ សូន្យដោយព្យាបាទ ការចាក់ធ្លុះនូវអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការចាក់ធ្លុះនូវសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការ ចាក់ធ្លុះនូវសេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការចាក់ធ្លុះនូវញាណ សូន្យ ដោយអវិជ្ជា ការចាក់ធ្លុះនូវបាមុជ្ជៈ សូន្យដោយអរតិ ការចាក់ធ្លុះនូវបឋមជ្ឈាន សូន្យ ដោយនីវរណៈ។បេ។ ការចាក់ធ្លុះនូវអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ ការចាក់ធ្លុះសូន្យ។
[១២៥] ធម្មជាតដូចគ្នាសូន្យ ធម្មជាតផ្សេងគ្នាសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ ជាសភាពផ្សេងគ្នា នេក្ខម្មៈ ជាសភាពដូចគ្នា នេក្ខម្មៈ ជាសភាពដូចគ្នា សូន្យដោយ កាមច្ឆន្ទៈ របស់បុគ្គលកាលគិតព្យាបាទ ជាសភាពផ្សេងគ្នា អព្យាបាទ ជាសភាពដូចគ្នា អព្យាបាទ ជាសភាពដូចគ្នា សូន្យដោយព្យាបាទ របស់បុគ្គលកាលគិត ថីនមិទ្ធៈ ជាសភាពផ្សេងគ្នា អាលោកសញ្ញា ជាសភាពដូចគ្នា អាលោកសញ្ញា ជាសភាពដូចគ្នា សូន្យដោយថីនមិទ្ធ របស់បុគ្គលកាលគិត ឧទ្ធច្ចៈ ជាសភាពផ្សេងគ្នា វិចិកិច្ឆា ជា សភាពផ្សេងគ្នា អវិជ្ជា ជាសភាពផ្សេងគ្នា អរតិ ជាសភាពផ្សេងគ្នា ពួកនីវរណៈ ជា សភាពផ្សេងគ្នា បឋមជ្ឈាន ជាសភាពដូចគ្នា បឋមជ្ឈាន ជាសភាពដូចគ្នា សូន្យ ដោយពួកនីវរណៈ របស់បុគ្គលកាលគិត។បេ។ កិលេសទាំងអស់ ជាសភាពផ្សេងគ្នា អរហត្តមគ្គ ជាសភាពដូចគ្នា អរហត្តមគ្គ ជាសភាពដូចគ្នា សូន្យដោយកិលេសទាំងអស់ របស់បុគ្គលកាលគិត នេះ ធម្មជាតដូចគ្នាសូន្យ ធម្មជាតផ្សេងគ្នាសូន្យ។
[១២៦] ខន្តិ សូន្យ តើដូចម្តេច។ ខន្តិក្នុងនេក្ខម្មៈ សូន្យ ដោយកាមច្ឆន្ទៈ ខន្តិក្នុង អព្យាបាទ សូន្យដោយព្យាបាទ ខន្តិក្នុងអាលោកសញ្ញា សូន្យ ដោយថីនមិទ្ធៈ ខន្តិក្នុងការ មិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ខន្តិក្នុងការកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ខន្តិក្នុងញាណ សូន្យដោយអវិជ្ជា ខន្តិក្នុងបាមុជ្ជៈ សូន្យដោយអរតិ ខន្តិក្នុងបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ខន្តិក្នុងអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ ខន្តិសូន្យ។
[១២៧] អធិដ្ឋានសូន្យ តើដូចម្តេច។ អធិដ្ឋាននូវនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ អធិដ្ឋាននូវអព្យាបាទ សូន្យដោយព្យាបាទ អធិដ្ឋាននូវអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ អធិដ្ឋាននូវការមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ អធិដ្ឋាននូវការកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា អធិដ្ឋាននូវញាណ សូន្យដោយអវិជ្ជា អធិដ្ឋាននូវបាមុជ្ជៈ សូន្យដោយ អរតិ អធិដ្ឋាននូវបឋមជ្ឈាន សូន្យដោយពួកនីវរណៈ។បេ។ អធិដ្ឋាននូវអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះ អធិដ្ឋានសូន្យ។
[១២៨] ការឈានចុះស៊ប់សូន្យ តើដូចម្តេច។ ការឈានចុះស៊ប់ក្នុងនេក្ខម្មៈ សូន្យដោយកាមច្ឆន្ទៈ ការឈានចុះស៊ប់ក្នុងអព្យាបាទ សូន្យដោយព្យាបាទ ការឈានចុះ ស៊ប់ក្នុងអាលោកសញ្ញា សូន្យដោយថីនមិទ្ធៈ ការឈានចុះស៊ប់ក្នុងសេចក្តីមិនរាយមាយ សូន្យដោយឧទ្ធច្ចៈ ការឈានចុះស៊ប់ក្នុងសេចក្តីកំណត់នូវធម៌ សូន្យដោយវិចិកិច្ឆា ការឈានចុះស៊ប់ក្នុងញាណ សូន្យដោយអវិជ្ជា ការឈានចុះស៊ប់ក្នុងបាមុជ្ជៈ សូន្យដោយអរតិ ការឈានចុះស៊ប់ក្នុងបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ការឈានចុះស៊ប់ក្នុងអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះការឈានចុះ ស៊ប់សូន្យ។
[១២៩] ការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងច្បាស់ ឈ្មោះថាសូន្យ ដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់ តើដូចម្តេច។ បុគ្គលអ្នកដឹងច្បាស់ រមែងបង្អស់នូវការប្រព្រឹត្តិនៃកាមច្ឆន្ទៈ ដោយនេក្ខម្មៈ បង្អស់នូវការប្រព្រឹត្តិនៃព្យាបាទ ដោយអព្យាបាទ បង្អស់នូវការប្រព្រឹត្តិនៃថីនមិទ្ធៈ ដោយអលោកសញ្ញា បង្អស់នូវការប្រព្រឹត្តិនៃឧទ្ធច្ចៈ ដោយការមិនរាយមាយ បង្អស់នូវការប្រព្រឹត្តិនៃវិចិកិច្ឆា ដោយការកំណត់នូវធម៌ បង្អស់នូវការប្រព្រឹត្តិនៃអវិជ្ជា ដោយញាណ បង្អស់នូវការប្រព្រឹត្តិនៃអរតិ ដោយបាមុជ្ជៈ បង្អស់នូវការប្រព្រឹត្តិនៃពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ បង្អស់នូវការប្រព្រឹត្តិនៃកិលេសទាំងអស់ ដោយអរហត្តមគ្គ មួយវិញទៀត កាលបុគ្គលអ្នកដឹងច្បាស់បរិនិញ្វន ដោយអនុបាទិសេសនិញ្វនធាតុ ការប្រព្រឹត្តិនៃចក្ខុនេះឯង រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃចក្ខុដទៃ ក៏មិនកើតឡើង ការប្រព្រឹត្តិនៃសោតៈ នេះឯង។បេ។ ការប្រព្រឹត្តិនៃឃានៈ ការប្រព្រឹត្តិនៃជិវ្ហា ការប្រព្រឹត្តិនៃកាយ ការប្រព្រឹត្តិនៃមនោ នេះឯង រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃមនោដទៃ ក៏មិនកើតឡើង នេះការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងច្បាស់ ឈ្មោះថាសូន្យដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់។
ចប់ សុញ្ញកថា។
ចប់ យុគនទ្ធវគ្គ ទី ២។
ឧទ្ទាន នៃវគ្គនោះ គឺ
យុគនទ្ធកថា ១ សច្ចកថា ១ ពោជ្ឈង្គកថា ១ មេត្តាកថា ១ វិរាគកថា ១ ជាគំរប់ ៥ បដិសម្ភិទាកថា ១ ធម្មចក្កកថា ១ លោកុត្តរកថា ១ ពលកថា ១ សុញ្ញកថា ១ ត្រូវជា ១០។ វគ្គទីពីរនុ៎ះ ជាពួកដ៏ប្រសើរ ឥតមានពួកដទៃស្មើឡើយ ជាមគ្គដ៏ប្រសើរថ្លៃថ្លា ដែលព្រះសង្គីតិកាចារ្យរចនាទុកហើយ។