km:tipitaka:sut:kn:pat:sut.kn.pat.v03

បញ្ញាវគ្គ (ទី៣)

សង្ខេប

(?)

sut kn pat v03 បាលី cs-km: sut.kn.pat.v03 អដ្ឋកថា: sut.kn.pat.v03_att PTS: ?

បញ្ញាវគ្គ (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បញ្ញាវគ្គោ)

មហាបញ្ញាកថា (ទី១)

(១. មហាបញ្ញាកថា)

[១៣០] អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច និព្វិទានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច វិរាគានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។

អនិច្ចានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ ជវនប្បញ្ញា ទុក្ខានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវ និពេ្វធិកប្បញ្ញា អនត្តានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា និព្វិទានុបស្សនាដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា វិរាគានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវវិបុលប្បញ្ញា និរោធានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវគម្ភីរប្បញ្ញា បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ បញ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត បញ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា បញ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា1) (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។

[១៣១] ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គល អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿង ពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង បំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ ប្រាជ្ញា ជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯង ហាសប្បញ្ញានោះ ដែលតែង មានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញា ជាគ្រឿងពិចារណាឃើញនូវការមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ជាធម្មជាតដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀង ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលបានអប់រំ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។

[១៣២] ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ដែលបុគ្គល អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាជាទុក្ខក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាជាទុក្ខក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីនឿយណាយក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីនឿយណាយក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការរលត់ក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញថាជាទុក្ខក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវនិព្វេធិកប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាជាទុក្ខក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការនឿយណាយក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីនឿយណាយក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវវិបុលប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវគម្ភីរប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូបជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ នេះឯង ហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺការគប់រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ទាំង ៤ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល។

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ ប្រការនេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។បេ។

តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។បេ។ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺការគប់រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ ៤ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល។

[១៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ក្រាស់ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ទូលាយ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ជ្រាលជ្រៅ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាមិនជិត ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដូចផែនដី ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ច្រើន ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ឆាប់ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏រហ័ស ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញានាំឲ្យរីករាយ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាគ្រឿងស្ទុះស្ទា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏មុត ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាគ្រឿងទំលុះទំលាយនូវកិលេស ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺ ការសេពគប់សប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ធម៌ ៤ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីបាននូវប្រាជ្ញា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា។បេ។ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាគ្រឿងទំលុះទំលាយនូវកិលេស។

(សោឡសបញ្ញានិទ្ទេសៈ ទី១)

(១. សោឡសបញ្ញានិទ្ទេសោ)

[១៣៥] សំនួរត្រង់ពាក្យថា ប្រព្រឹត្តទៅដើម្បីបាននូវប្រាជ្ញា តើការបាននូវប្រាជ្ញា ដូចម្តេច។ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការចូលទៅជិតព្រមនូវមគ្គញ្ញាណ ៤ ផលញ្ញាណ ៤ បដិសម្ភិទាញាណ ៤ អភិញ្ញា ៦ ញាណ ៧៣ ញាណ ៧៧ នេះឯង ការបាននូវប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីបាននូវប្រាជ្ញា។

ពាក្យថា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា តើការលូតលាស់ប្រាជ្ញាដូចម្តេច។ ប្រាជ្ញារបស់សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងលូតលាស់ ប្រាជ្ញារបស់ព្រះអរហន្ត រមែងលូតលាស់ នេះឯងការលូតលាស់ប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីសេចក្តីលូតលាស់ប្រាជ្ញា។

ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា តើភាពធំទូលាយនៃប្រាជ្ញា ដូចម្តេច។ ប្រាជ្ញារបស់សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងដល់នូវភាពធំទូលាយ ប្រាជ្ញារបស់ព្រះអរហន្ត ក៏ដល់នូវភាពធំទូលាយ នេះឯងភាពធំទូលាយនៃប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា។

[១៣៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ តើប្រាជ្ញាជាធំ ដូចម្តេច។ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអត្ថជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់ យកនូវធម៌ជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវនិរុត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវបដិភាណជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសីលក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសមាធិក្ខន្ធជាធំ ឈ្មោះថា ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវបញ្ញាខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិមុត្តិក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឋានាឋានៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិហារសមាបត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអរិយសច្ចជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសតិប្បដ្ឋានជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសម្មប្បធានជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឥទ្ធិបាទជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឥន្រ្ទិយជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវពលៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវពោជ្ឈង្គជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអរិយមគ្គជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសាមញ្ញផលជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអភិញ្ញាជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវព្រះនិញ្វន ដែលមានអត្ថដ៏ឧត្តមជាធំ នេះឯង ប្រាជ្ញាជាធំ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ។

[១៣៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ក្រាស់ តើបញ្ញាដ៏ក្រាស់ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុផ្សេងៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះ ថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌ដែលបណ្ឌិតគប្បីបាន ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិភាណផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសីលក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសមាធិក្ខន្ធ ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបញ្ញាខន្ធផេ្សង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ ក្នុងវិមុត្តិញ្ញាណទស្សនក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងហេតុ និងមិនមែនហេតុផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងវិហារសមាបត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអរិយសច្ចផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសម្មប្បធានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងឥទ្ធិបាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងឥន្រ្ទិយផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងពលៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងពោជ្ឈង្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះ ញាណប្រព្រឹត្តទៅ ក្នុងអរិយមគ្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសាមញ្ញផលផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអភិញ្ញាផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ ក្នុងប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន កន្លងនូវធម៌ដែលទួទៅដល់បុថុជ្ជន នេះឯង បញ្ញាដ៏ក្រាស់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ក្រាស់។

[១៣៨] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ទូលាយ តើបញ្ញាដ៏ទូលាយ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអត្ថដ៏ទូលាយ ឈ្មោះថា បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវធម៌ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវនិរុត្តិ ដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវបដិភាណដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសីលក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសមាធិក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវបញ្ញាខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវវិមុត្តិក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវហេតុ និងមិនមែនហេតុដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវវិហារសមាបត្តិដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអរិយសច្ចដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសតិប្បដ្ឋានដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសម្មប្បធានដ៏ទូលាយ ឈ្មោះថា បញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវឥទ្ធិបាទដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវឥន្រ្ទិយដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវពលៈដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវពោជ្ឈង្គៈដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអរិយមគ្គដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសាមញ្ញផលដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអភិញ្ញាដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវប្រយោជន៍ដ៏ក្រៃលែង គឺនិញ្វនដ៏ទូលាយ នេះឯងបញ្ញាដ៏ទូលាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ទូលាយ។

[១៣៩] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ជ្រាលជ្រៅ តើបញ្ញាដ៏ជ្រាលជ្រៅ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌គឺបណ្ឌិតគប្បីបានដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិភាណដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសីលក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសមាធិក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបញ្ញាខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិញ្ញាណទស្សនក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងហេតុ និងមិនមែនហេតុដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិហារសមាបត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអរិយសច្ចដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសម្មប្បធានដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងឥទ្ធិបាទដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងឥន្រ្ទិយដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងពលៈដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងពោជ្ឈង្គដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអរិយមគ្គដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសាមញ្ញផលដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអភិញ្ញាដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងប្រយោជន៍ដ៏ក្រៃលែង គឺនិញ្វនដ៏ជ្រាលជ្រៅ នេះឯងបញ្ញាដ៏ជ្រាលជ្រៅ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ជ្រាលជ្រៅ។

[១៤០] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាមិនជិត តើបញ្ញាមិនជិត ដូចម្តេច។ បុគ្គលណាចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវនិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណដោយសារប្រាជ្ញា បុគ្គលដទៃណាមួយមិនអាចដើម្បីយល់ច្បាស់ក្នុងអត្ថផង ធម៌ផង និរុត្តិផង បដិភាណផង របស់បុគ្គលនោះឡើយ មួយទៀត បុគ្គលដទៃនោះ គេមិនគួរបំភ្លឺឲ្យយល់បានទេ ហេតុនោះ ឈ្មោះថាបញ្ញាមិនជិត។ (មែនពិត) ប្រាជ្ញារបស់កល្យាណបុថុជ្ជន ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់អដ្ឋមកបុគ្គលឡើយ អដ្ឋមកបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងកល្យាណបុថុជ្ជន ឯប្រាជ្ញារបស់អដ្ឋមកបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់សោតាបន្នបុគ្គលឡើយ សោតាបន្នបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងអដ្ឋមកបុគ្គល ឯប្រាជ្ញារបស់សោតាបន្នបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់សកទាគាមិបុគ្គលឡើយ សកទាគាមិបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងសោតាបន្នបុគ្គល ឯប្រាជ្ញារបស់សកទាគាមិបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់អនាគាមិបុគ្គលឡើយ អនាគាមិបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងសកទាគាមិបុគ្គល ឯប្រាជ្ញារបស់អនាគាមិនបុគ្គល ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់អរហន្តឡើយ អរហន្ត ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងអនាគាមិបុគ្គល ឯប្រាជ្ញារបស់អរហន្ត ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់ព្រះបច្ចេកពុទ្ធឡើយ ព្រះបច្ចេកពុទ្ធ ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងព្រះអរហន្ត ចំណែកព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គប្រសើរផុត ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងព្រះបច្ចេកពុទ្ធផង និងមនុស្សលោក ព្រមទាំងទេវលោកផង ទ្រង់ឈ្លាសក្នុងប្រភេទនៃប្រាជ្ញាមានញាណបែកធ្លាយហើយ ចាក់ធ្លុះនូវបដិសម្ភិទា សម្រេចនូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរសអាសភៈ ជាបុរសសីហៈ ជាបុរសនាគៈ ជាបុរសអាជានេយ្យ ជាបុរសគួរដើម្បីនាំនូវធុរៈ មានញាណមិនមានទីបំផុត មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ព្រះអង្គស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធានច្រើន ទ្រង់ជាអ្នកណែនាំ ពន្យល់ ដឹកនាំ ប្រញ័ប្ត ពិនិត្យមើល សំឡឹងមើល ញុំាងបុគ្គលដទៃឲ្យជ្រះថ្លា ព្រោះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងមគ្គដែលមិនទាន់ដុះដាល ឲ្យដុះដាលឡើង ទ្រង់ជាអ្នកប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ទ្រង់ជ្រាបផ្លូវ យល់ផ្លូវ ឈ្លាសក្នុងផ្លូវ ឯពួកសាវ័ក ក្នុងកាលឥឡូវនេះ គ្រាន់តែដើរទៅតាមផ្លូវ ជាអ្នកដើរទៅតាមក្រោយទេ ព្រះមានព្រះភាគអង្គនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានញាណ មានធម៌ ជាបុគ្គលដ៏ប្រសើរ ទ្រង់ពោល ទ្រង់បង្ហើប ទ្រង់បង្ហាញនូវប្រយោជន៍ ទ្រង់ប្រទាននូវអមតនិញ្វន ជាម្ចាស់ហេតុធម៌ ជាព្រះតថាគត។ ធម្មជាតដែលព្រះមានព្រះភាគនោះ មិនបានដឹង មិនបានឃើញ មិនបានជ្រាប មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានប៉ះពាល់ហើយដោយប្រាជ្ញា មិនមានឡើយ ធម៌ទាំងពួងដែលអាស្រ័យនូវហេតុ ជាអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លង ចំមុខព្រះញាណរបស់ព្រះពុទ្ធមានជោគ ដោយអាការទាំងពួង។ ធម្មជាតណាមួយ ឈ្មោះថាគួរដឹង ព្រោះអាស្រ័យអត្ថ និងធម៌ ដែលគេគប្បីដឹង គឺប្រយោជន៍ខ្លួន ប្រយោជន៍បុគ្គលដទៃ ឬប្រយោជន៍ទាំងពីរ ប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងបរលោក ប្រយោជន៍រាក់ ឬប្រយោជន៍ជ្រាលជ្រៅ ប្រយោជន៍ដែលគេលាក់ ឬប្រយោជន៍កំបាំង ប្រយោជន៍គួរណែនាំ ឬប្រយោជន៍ដែលត្រូវទូន្មាន ប្រយោជន៍ឥតទោស ប្រយោជន៍មិនមានកិលេស ប្រយោជន៍ផូរផង់ ឬប្រយោជន៍ដ៏ក្រៃលែង ធម្មជាតទាំងអស់នោះ ប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ ប្រព្រឹត្តទៅតាមញាណរបស់ព្រះពុទ្ធ វចីកម្មទាំងអស់ ប្រព្រឹត្តទៅតាមញាណរបស់ព្រះពុទ្ធ មនោកម្មទាំងអស់ ប្រព្រឹត្តទៅតាមញាណរបស់ព្រះពុទ្ធ ញាណរបស់ព្រះពុទ្ធ មិនមានអ្វីរារាំងក្នុងអតីតកាល ញាណរបស់ព្រះពុទ្ធ មិនមានអ្វីរារាំងក្នុងអនាគតកាល ញាណរបស់ព្រះពុទ្ធមិនមានអ្វីរារាំងក្នុងបច្ចុប្បន្នកាល ហេតុការណ៍ដែលត្រូវដឹង មានកំណត់ត្រឹមណា ញាណក៏មានកំណត់ត្រឹមនោះ ញាណមានកំណត់ត្រឹមណា ហេតុការណ៍ដែលត្រូវដឹង ក៏មានកំណត់ត្រឹមនោះ ញាណមានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានញាណជាទីបំផុត ញាណមិនប្រព្រឹត្តកន្លងនូវហេតុដែលត្រូវដឹង ទាំងគន្លងនៃហេតុដែលត្រូវដឹង ក៏មិនកន្លងនូវញាណ ធម៌ទាំងនោះ ឋិតនៅក្នុងទីបំផុតនៃគ្នានិងគ្នា បាតស្មុគ្រទាំងពីរខាង ដែលជិតសិ្នទ្ធល្អ បាតស្មុគ្រខាងក្រោម មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ មិនប្រព្រឹត្តកន្លងនូវបាតស្មុគ្រខាងក្រោម បាតស្មុគ្រទាំងនោះ ឋិតនៅត្រឹមទីបំផុតនៃគ្នានិងគ្នា យ៉ាងណាមិញ របស់ដែលត្រូវដឹង និងញាណនៃព្រះពុទ្ធដ៏មានជោគ ឋិតនៅត្រឹមទីបំផុតនៃគ្នានិងគ្នា ដ៏យ៉ាងនោះដែរ គឺរបស់ដែលត្រូវដឹង មានកំណត់ត្រឹមណា ញាណក៏មានកំណត់ត្រឹមនោះ ញាណមានកំណត់ត្រឹមណា របស់ដែលត្រូវដឹង ក៏មានកំណត់ត្រឹមនោះ ញាណមានរបស់ដែលត្រូវដឹងជាទីបំផុត របស់ដែលត្រូវដឹង ក៏មានញាណជាទីបំផុត ញាណមិនប្រព្រឹត្តកន្លងនូវរបស់ដែលត្រូវដឹង គន្លងដែលត្រូវដឹងក៏មិនកន្លងនូវញាណ ធម៌ទាំងនោះ ឋិតនៅត្រឹមទីបំផុតនៃគ្នានិងគ្នា។ ញាណរបស់ព្រះពុទ្ធ ប្រព្រឹត្តទៅក្នុងធម៌ទាំងអស់ គឺធម៌ទាំងអស់ជាប់ចំពោះដោយការនឹក ជាប់ចំពោះដោយបំណង ជាប់ចំពោះដោយការធ្វើទុកក្នុងចិត្ត ជាប់ចំពោះដោយចិត្តុប្បាទ របស់ព្រះពុទ្ធមានជោគ។ ញាណរបស់ព្រះពុទ្ធ ប្រព្រឹត្តទៅក្នុងសត្វទាំងអស់ គឺ ព្រះពុទ្ធទ្រង់ជ្រាបនូវអាសយធម៌ ជ្រាបនូវអនុសយធម៌ ជ្រាបនូវចរិយា ជ្រាបនូវអធ្យាស្រ័យរបស់ពួកសត្វទាំងអស់ ជ្រាបច្បាស់នូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្ទ្រិយចាស់ក្លា មានឥន្រ្ទិយទន់ខ្ចី មានអាការល្អ មានអាការអាក្រក់ គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ពួកត្រី និងអណ្តើកណាមួយ ដោយហោចទៅ រាប់យកទាំងត្រីឈ្មោះតិមិតិមិង្គលៈ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃមហាសមុទ្រ យ៉ាងណាមិញ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ក៏យ៉ាងនោះដែរ ពុំនោះសោត ពួកសត្វស្លាបណាមួយ ដោយទីបំផុតទៅ រាប់យកទាំងសត្វគ្រុឌឈ្មោះវេនតេយ្យ រមែងវិលវល់នៅក្នុងប្រទេសនៃអាកាស យ៉ាងណាមិញ ជនទាំងឡាយណា មានប្រាជ្ញាស្មើនឹងព្រះសារីបុត្ត ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ ក៏យ៉ាងនោះឯង។ ពុទ្ធញ្ញាណ ផ្សាយទៅរហ័សណាស់ កន្លងបញ្ញានៃទេវតា និងមនុស្សទាំងឡាយ ពួកជនណា ជាខត្តិយបណ្ឌិត ញ្រហ្មណបណ្ឌិត គហបតិបណ្ឌិត ឬសមណបណ្ឌិត មានប្រាជ្ញាល្អិត ស្គាល់បរប្បវាទ ដូចនាយខ្មាន់ធ្នូរអ្នកបាញ់នូវរោម ពួកជនទាំងនោះ ប្រព្រឹត្តហាក់ដូចជាទំលាយនូវទិដ្ឋិ (របស់ជនដទៃ) ដោយប្រាជ្ញា (របស់ខ្លួន) ពួកជនទាំងនោះឯង បានចងក្រងនូវប្រស្នា ហើយចូលទៅគាល់ព្រះតថាគត ហើយសួរនូវអាថ៌ដែលគេលាក់ផង ដែលកំបាំងផង ប្រស្នាទាំងនោះ ព្រះមានព្រះភាគបានសំដែង ដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលព្រះអង្គអធិប្បាយហើយផង ជាប្រស្នាដែលព្រះអង្គ លើកបង្ហាញហើយផង ពួកជនទាំងនោះបានសម្រេច (សម្បត្តិជាសាវ័ក ឬជាឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃលែងក្នុងទីនោះដោយប្រាជ្ញា ហេតុនោះ ព្រះមានជោគ ទ្រង់ប្រសើរលើស ឈ្មោះថាទ្រង់មានបញ្ញាមិនជិត។ នេះឯងបញ្ញាមិនជិត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាមិនជិត។

[១៤១] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី តើបញ្ញាដូចផែនដី ដូចមេ្តច។ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវរាគៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ (នូវរាគៈ) ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវទោសៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយនូវទោសៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវមោហៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ (នូវមោហៈ) ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវក្រោធ។បេ។ នូវការចងគំនុំ ការលុបគុណគេ ការវាយឫកស្មើ ឫស្យា កំណាញ់ មាយា ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការធ្វេសប្រហែស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ នូវភវគាមិកម្មទាំងអស់ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះរាគៈជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវរាគៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះទោសៈជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវទោសៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះមោហៈជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវមោហៈជាសត្រូវនោះ ឈ្មោះថា បញ្ញាដូចផែនដី ព្រោះក្រោធ។បេ។ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវភវគាមិកម្មជាសត្រូវនោះ។ ប្រថពី លោកហៅថាផែនដី ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបុគ្គលប្រកបព្រមដោយប្រាជ្ញា ផ្សាយចេញទូលាយ ស្មើដោយផែនដីនោះ ម្យ៉ាងទៀត ពាក្យថា ផែនដីនេះ ជាឈ្មោះនៃប្រាជ្ញា ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបញ្ញាជាគ្រឿងទំលាយនូវកិលេស ជាគ្រឿងណែនាំ។ នេះឯង បញ្ញាដូចផែនដី ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី។

[១៤២] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពច្រើនដោយប្រាជ្ញា តើភាពច្រើនដោយប្រាជ្ញា ដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញាជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជាអធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិនិត្យ ច្រើនដោយការស្ទាបស្ទង់មើល ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌ជាគ្រឿងនៅប្រាកដជាចរិត ធ្ងន់ដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ចុះចិត្តស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី បុគ្គលអ្នកធ្ងន់ក្នុងពួក គេហៅថា អ្នកច្រើនដោយពួក បុគ្គលអ្នកធ្ងន់ក្នុងចីវរ គេហៅថា អ្នកច្រើនដោយចីវរ បុគ្គលអ្នកធ្ងន់ក្នុងបាត្រ គេហៅថា អ្នកច្រើនដោយបាត្រ បុគ្គលអ្នកធ្ងន់ក្នុងសេនាសនៈ គេហៅថា អ្នកច្រើនដោយសេនាសនៈ យ៉ាងណា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញាជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជាអធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌ជាគ្រឿងនៅប្រាកដជាចរិត ធ្ងន់ក្នុងប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ចុះចិត្តស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី ក៏យ៉ាងនោះដែរ។ នេះឯង ភាពច្រើនដោយបញ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពច្រើន ដោយប្រាជ្ញា។

[១៤៣] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ឆាប់ តើបញ្ញាដ៏ឆាប់ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥន្រ្ទិយសំវរៈឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសេចក្តីដឹងប្រមាណ ក្នុងភោជនឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងការប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលក្ខន្ធ ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសមាធិក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងបញ្ញាខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិញាណទស្សនក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវហេតុ និងមិនមែនហេតុឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិហារសមាបត្តិឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវអរិយសច្ចឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសម្មប្បធានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងពលៈឲ្យចម្រើនឆាប់ ៗ ឈ្មោះថា បញ្ញាដ៏ឆាប់ ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងអរិយមគ្គឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវអភិញ្ញាឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ក្រៃលែង គឺនិញ្វនឆាប់ៗ។ នេះបញ្ញាដ៏ឆាប់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ឆាប់។

[១៤៤] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញារហ័ស តើបញ្ញារហ័ស ដូចម្តេច។ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសីលឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥន្រ្ទិយសំវរៈ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសេចក្តីដឹងប្រមាណក្នុងភោជន ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងការប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញរហ័ស ៗ ឈ្មោះថា បញ្ញារហ័ស ព្រោះញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាក្ខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះនូវហេតុ និងមិនមែនហេតុរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងវិហារសមាបត្តិឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះនូវអរិយសច្ចរហ័ស ៗ ឈ្មោះថា បញ្ញារហ័ស ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសម្មប្បធានឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥន្រ្ទិយឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងពលៈឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងអរិយមគ្គឲ្យចម្រើនរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះនូវអភិញ្ញារហ័ស ៗ ឈ្មោះថាបញ្ញរហ័ស ព្រោះធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វនរហ័សៗ។ នេះឯង បញ្ញារហ័ស ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញារហ័ស។

[១៤៥] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញានាំឲ្យរីករាយ តើបញ្ញានាំឲ្យរីករាយ ដូចម្តេច។ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងសីលឲ្យពេញលេញ ឈ្មោះថា បញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងឥន្ទ្រិយសំវរៈឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាងសេចក្តីដឹងប្រមាណក្នុងភោជនឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងសេចក្តីប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹកឲ្យពេញលេញ ឈ្មោះថា បញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយការរីករាយ ច្រើនដោយការស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះចាក់ធ្លុះចំពោះនូវហេតុ និងមិនមែនហេតុ ព្រោះញុំាងវិហារសមាបត្តិ ឲ្យពេញលេញ ព្រោះចាក់ធ្លុះនូវអរិយសច្ច ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើន ព្រោះញុំាងសម្មប្បធានឲ្យចម្រើន ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើន ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើន ព្រោះញុំាងពលៈឲ្យចម្រើន ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើន ព្រោះញុំាងអរិយមគ្គឲ្យចម្រើន ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងចាក់ធ្លុះនូវអភិញ្ញា ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ក្រៃលែង គឺនិញ្វន។ នេះឯង បញ្ញានាំឲ្យរីករាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញានាំឲ្យរីករាយ។

[១៤៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ តើបញ្ញាជាគ្រឿងស្ទុះទៅ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះរូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់រូបទាំងអស់នោះ ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះវេទនាណាមួយ។បេ។ សញ្ញាណាមួយ សង្ខារទាំងឡាយណាមួយ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាមួយ ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់វិញ្ញាណទាំងអស់ (នោះ) ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ កាន់ចក្ខុ។បេ។ កាន់ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹងពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថាជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាគ្មានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទីរលត់រូប គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថា ជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាមិនមានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទីរលត់នូវជរាមរណៈ គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះទៅឆាប់ក្នុងទីជាទីរលត់រូប គឺព្រះនិញ្វន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យប្រជុំតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះឆាប់ក្នុងទីជាទីរលត់ជរាមរណៈ គឺព្រះនិញ្វន នេះឯង បញ្ញាជាគ្រឿងស្ទុះទៅ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ។

[១៤៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏មុត តើបញ្ញាដ៏មុត ដូចម្តេច។ ឈ្មោះថា បញ្ញាដ៏មុត ព្រោះទំលាយនូវកិលេសរហ័ស ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកាមវិតក្កៈដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួលនូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវរាគៈដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវទោសៈដែលកើតឡើងហើយ។បេ។ នូវមោហៈ ដែលកើតឡើងហើយ នូវសេចក្តីក្រោធដែលកើតឡើងហើយ នូវការចងសេចក្តីក្រោធទុក ការលុបគុណគេ ការវាយឫកស្មើ ឫស្យា ការកំណាញ់ ការលាក់ពុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះអរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ និងអភិញ្ញា ៦ ជាគុណជាតិដែលបុគ្គលចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយដោយប្រាជ្ញាក្នុងអាសនៈមួយ នេះឯង បញ្ញាដ៏មុត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏មុត។

[១៤៨] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងទំលុះទំលាយ តើបញ្ញាជាគ្រឿងទំលុះទំលាយ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយសេចក្តីរន្ធត់ ច្រើនដោយសេចក្តីតក់ស្លុត ច្រើនដោយសេចក្តីអផ្សុក ច្រើនដោយសេចក្តីមិនត្រេកអរ ច្រើនដោយសេចក្តីនឿយណាយក្នុងសង្ខារទាំងពួង មានមុខងាកចេញក្រៅ មិនត្រេកអរក្នុងសង្ខារទាំងពួង រមែងទំលុះទំលាយនូវគំនរលោភៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវគំនរទោសៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវគំនរមោហៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវក្រោធ។បេ។ នូវការចងក្រោធទុក ការលុបគុណគេ ការវាយឫកស្មើ ឫស្យា កំណាញ់ ការលាក់ពុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង ការប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ នេះបញ្ញាជាគ្រឿងទំលុះទំលាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងទំលុះទំលាយ នេះ បញ្ញា ១៦។

(បុគ្គលវិសេសនិទ្ទេសៈ ទី២)

(២. បុគ្គលវិសេសនិទ្ទេសោ)

[១៤៩] បុគ្គលប្រកបដោយប្រាជ្ញាទាំង ១៦ នេះ ឈ្មោះថាអ្នកដល់នូវបដិសម្ភិទា។ បុគ្គលអ្នកដល់នូវបដិសម្ភិទា មាន ២ ពួក គឺពួកមួយបរិបូណ៌ដោយបុព្វយោគ (ការប្រកបក្នុងកាលមុន) ពួកមួយមិនបរិបូណ៌ដោយបុព្វយោគ បុគ្គលណា បរិបូណ៌ ដោយបុព្វយោគ បុគ្គលនោះជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេសជាងបុគ្គលមួយពួកនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក។ ឯបុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគ មាន ២ ពួក គឺបុគ្គលពួក មួយជាពហុស្សូត ពួកមួយមិនមែនជាពហុស្សូត បុគ្គលណាជាពហុស្សូត បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក។ ឯបុគ្គលជាពហុស្សូតមាន ២ ពួក គឺ បុគ្គលពួកមួយ ជាអ្នកច្រើនដោយទេសនា ពួកមួយជាអ្នកមិនច្រើនដោយទេសនា បុគ្គលណា ច្រើនដោយទេសនា បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះ បុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក។ ឯបុគ្គលអ្នកច្រើនដោយទេសនា មាន ២ ពួក គឺបុគ្គលពួកមួយ ជាអ្នកចូលទៅអាស្រ័យនឹងគ្រូ ពួកមួយ ជាអ្នកមិនចូលទៅអាស្រ័យនឹងគ្រូ បុគ្គលណា ដែលចូលទៅអាស្រ័យនឹងគ្រូ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក។ ឯបុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូ ក៏មាន ២ ពួក គឺ បុគ្គលពួកមួយ ជាអ្នកច្រើនដោយវិហារធម៌ ពួកមួយ ជាអ្នកមិនច្រើនដោយវិហារធម៌ បុគ្គលណា ដែលច្រើនដោយវិហារធម៌ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក។ ឯបុគ្គលអ្នកច្រើនដោយវិហារធម៌ ក៏មាន ២ ពួក គឺពួកមួយជាអ្នកច្រើនដោយការពិចារណា ពួកមួយ ជាអ្នកមិនច្រើនដោយការពិចារណ បុគ្គលណាច្រើនដោយការពិចារណា បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលច្រើនដោយវិហារធម៌ពីរពួក។ ឯបុគ្គលច្រើនដោយការពិចារណាក៏មាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសេក្ខប្បដិសម្ភិទា ពួកមួយ ជាអ្នកដល់នូវអសេក្ខប្បដិសម្ភិទា បុគ្គលណាដែលដល់នូវអសេក្ខប្បដិសម្ភិទា បុគ្គលពួកនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលអ្នកច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើនដោយការពិចារណាពីរពួក។ ឯបុគ្គលដែលដល់នូវអសេក្ខប្បដិសម្ភិទាមាន ២ ពួក គឺពួកមួយ ដល់នូវសាវកបារមី ពួកមួយមិនដល់នូវសាវកបារមី បុគ្គលណាដល់នូវសាវកបារមី បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលអ្នកច្រើនដោយវិហារធម៌ពីរពួក បុគ្គលអ្នកច្រើនដោយការពិចារណាពីរពួក។ ឯបុគ្គលអ្នកដល់នូវអសេក្ខប្បដិសម្ភិទាមាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសាវកបារមី ពួកមួយជាបច្ចេកសម្ពុទ្ធ បុគ្គលណាជាបច្ចេកសម្ពុទ្ធ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង ហេតុនោះ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ប្រៀបធៀបនឹងព្រះបច្ចេកពុទ្ធផង នឹងមនុស្សលោក ព្រមទាំងទេវលោកផង ព្រះអង្គជាបុគ្គលប្រសើរ ដល់នូវបដិសម្ភិទា ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា មានព្រះញាណបែកធ្លាយហើយ បានសម្រេចនូវបដិសម្ភិទា ដល់នូវចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសអាសភៈ ជាបុរសសីហៈ។បេ។ ពួកជនណា ជាខត្តិយបណ្ឌិត ជាញ្រហ្មណបណ្ឌិត ជាគហបតិបណ្ឌិត ជាសមណបណ្ឌិត ដែលមានប្រាជ្ញាល្អិត ស្គាល់បរប្បវាទ មានសភាពដូចនាយខ្មាន់ធ្នូរអ្នកបាញ់នូវរោម ពួកជនទាំងនោះហាក់ដូចជាទំលាយនូវទិដ្ឋិ (របស់ជនដទៃ) ដោយប្រាជ្ញា (របស់ខ្លួន) ពួកជនទាំងនោះ បានចងក្រងនូវប្រស្នា ហើយចូលទៅគាល់ព្រះតថាគត ហើយសួរនូវអាថ៌ដែលគេលាក់ផង ដែលកំបាំងផង ប្រស្នាទាំងនោះ ព្រះតថាគតក៏បានសំដែងដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលព្រះអង្គអធិប្បាយហើយផង ជាប្រស្នាដែលព្រះអង្គលើកបង្ហាញហើយផង ពួកជនទាំងនោះ បានសម្រេច (សម្បត្តិជាសាវ័ក ឬជាឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃលែងក្នុងទីនោះ ដោយប្រាជ្ញា ហេតុនោះ ព្រះមានព្រះភាគព្រះអង្គប្រសើរ ទ្រង់ដល់នូវបដិសម្ភិទា។

ចប់ មហាបញ្ញាកថា។

(ឥទ្ធិកថា ទី២)

(២. ឥទ្ធិកថា)

(ឥទ្ធិកថា)

(២. ឥទ្ធិកថា)

[១៥០] ឫទ្ធិ ប្រែថាដូចម្តេច ឫទ្ធិ មានប៉ុន្មាន ឫទ្ធិ មានភូមិប៉ុន្មាន មានបាទប៉ុន្មាន មានបទប៉ុន្មាន មានមូលប៉ុន្មាន។

ត្រង់សំនួរថា ឫទ្ធិ ប្រែថាដូចម្តេច ចម្លើយថា ឫទ្ធិ ប្រែថាការសម្រេច។ ត្រង់សំនួរថា ឫទ្ធិ មានប៉ុន្មាន ចម្លើយថា ឫទ្ធិ មាន ១០។ ឫទ្ធិ មានភូមិ ៤ មានបាទ ៤ មានបទ ៨ មានមូល ១៦។

[១៥១] ឫទ្ធិ ១០ តើដូចម្តេច។ ឫទ្ធិ គឺការអធិដ្ឋាន (អធិដ្ឋានឥទ្ធិ) ១ ឫទ្ធិ គឺការធ្វើឲ្យប្លែក (វិកុព្វនឥទ្ធិ) ១ ឫទ្ធិ សម្រេចអំពីចិត្ត (មនោមយឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃញាណ (ញាណវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ (សមាធិវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ (អរិយឥទ្ធិ) ១ ឫទ្ធិ កើតអំពីផលកម្ម (កម្មវិបាកជឥទ្ធិ) ១ ឫទ្ធិរបស់បុគ្គលអ្នកមានបុណ្យ (បុញ្ញវន្តឥទ្ធិ) ១ ឫទ្ធិសម្រេចអំពីវិជ្ជា (វិជ្ជាមយឥទ្ធិ) ១ ឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះបច្ច័យនៃការប្រកបត្រូវក្នុងកិច្ចនោះ ៗ (ឥជ្ឈនដ្ឋឥទ្ធិ) ១។

[១៥២] ឫទ្ធិមានភូមិ ៤ តើដូចម្តេច។ ភូមិជាទីកើតនៃវិវេក គឺបឋមជ្ឈាន ១ ភូមិជាទីកើតនៃបីតិ និងសុខៈ គឺទុតិយជ្ឈាន ១ ភូមិជាទីកើតនៃឧបេក្ខា និងសុខៈ គឺ តតិយជ្ឈាន ១ ភូមិជាទីកើតនៃវេទនាមិនទុក្ខមិនសុខ គឺចតុត្ថជ្ឈាន ១ នេះឯងភូមិទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៣] ឫទ្ធិ មានបាទ ៤ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ នេះឯងបាទទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៤] ឫទ្ធិ មានបទ ៨ តើដូចម្តេច។ បើភិក្ខុអាស្រ័យនូវឆន្ទៈ ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ឆន្ទៈមិនមែនសមាធិ សមាធិមិនមែនឆន្ទៈ ឆន្ទៈដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីរិយៈ ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីរិយៈ មិនមែនសមាធិ សមាធិមិនមែនវីរិយៈ វីរិយៈដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យចិត្ត ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ចិត្តមិនមែនសមាធិ សមាធិមិនមែនចិត្ត ចិត្តដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីមំសា ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីមំសាមិនមែនសមាធិ សមាធិមិនមែនវីមំសា វីមំសាដោយឡែក សមាធិដោយឡែក ១ នេះឯង បទ ៨ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

[១៥៥] ឫទ្ធិ មានមូល ១៦ តើដូចម្តេច។ ចិត្តដែលមិនទ្រោម រមែងមិនញាប់ញ័រ ក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនប៉ោងឡើង រមែងមិនញាប់ញ័រក្នុងសេចក្តីរវើយរវាយ ហេតុនោះឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនទន់ទោរ រមែងមិនញាប់ញ័រក្នុងរាគៈ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនបង្អោន រមែងមិនញាប់ញ័រក្នុងព្យាបាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនអាស្រ័យ រមែងមិនញាប់ញ័រក្នុងទិដ្ឋិ ហេតុនោះ ឈ្មោះថាថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនជាប់ជំពាក់ រមែងមិនញាប់ញ័រក្នុងឆន្ទរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលផុតស្រឡះ រមែងមិនញាប់ញ័រក្នុងកាមរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានគ្រឿងប្រកប រមែងមិនញាប់ញ័រក្នុងកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានភ្លឺគឺកិលេស រមែងមិនញាប់ញ័រក្នុងភ្លឺគឺកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានអារម្មណ៍តែមួយ រមែងមិនញាប់ញ័រ ក្នុងកិលេសមានសភាពផ្សេង ៗ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសទ្ធាថែរក្សា រមែងមិនញាប់ញ័រក្នុងវត្ថុមិនគួរជឿ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានវីរិយៈថែរក្សា រមែងមិនញាប់ញ័រក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសតិថែរក្សា រមែងមិនញាប់ញ័រក្នុងប្រមាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសមាធិថែរក្សា រមែងមិនញាប់ញ័រ ក្នុងសេចក្តីរាយមាយ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានបញ្ញាថែរក្សា រមែងមិនញាប់ញ័រក្នុងអវិជ្ជា ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលភ្លឺស្វាង រមែងមិនញាប់ញ័រក្នុងងងឹតគឺអវិជ្ជា ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ នេះមូល ១៦ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីធ្វើឲ្យប្លែកនូវឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ជំនាញក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។

(ទសឥទ្ធិនិទ្ទេសៈ ទិ១)

(ទសឥទ្ធិនិទ្ទេសោ)

[១៥៦] ឫទ្ធិ គឺការអធិដ្ឋាន តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ តាក់តែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ទំលុះ) ទៅកាន់ទីវាល ទីខាងក្រៅ ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ ឥតមានទើសទាក់ ដូចគេដើរក្នុងអាកាសក៏បាន ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេដើរលើផែនដីក៏បាន ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិក៏បាន យកដៃស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន។

ពាក្យថា ក្នុងសាសនានេះ គឺក្នុងទិដ្ឋិនេះ ក្នុងចំណង់នេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងសេចក្តីពេញចិត្តនេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃសាស្តានេះ ហេតុនោះ លោកពោលថា ក្នុងសាសនានេះ។

ពាក្យថា ភិក្ខុ បានដល់ភិក្ខុជាកល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខៈក្តី ជាព្រះអរហន្តមានធម៌មិនកម្រើកក្តី។

ពាក្យថា តាក់តែងនូវឫទ្ធិ បានច្រើនប្រការ គឺតាក់តែងនូវឫទ្ធិមានប្រការផ្សេង ៗ។

ត្រង់ពាក្យថា មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ គឺភិក្ខុតែមួយរូបទេដោយប្រក្រតី តែនឹកចង់ឲ្យបានច្រើនរូប គឺនឹកចង់ឲ្យទៅជាមួយរយរូបក្តី មួយពាន់រូបក្តី មួយម៉ឺនរូបក្តី លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបច្រើន ក៏បានរូបច្រើន ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យបានច្រើនរូប ឯភិក្ខុដែលមានឫទ្ធិដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបតែមួយ ក៏ធ្វើឲ្យទៅជាច្រើនរូបបាន យ៉ាងនោះឯង។

ត្រង់ពាក្យថា មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញ គឺភិក្ខុច្រើនរូបដោយប្រក្រតី តែនឹកចង់ឲ្យទៅជាម្នាក់វិញ លុះនឹកចង់ហើយក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបតែមួយវិញ ក៏បានរូបតែមួយ ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញ ឯភិក្ខុដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញបាន យ៉ាងនោះឯង។

ពាក្យថា ទីវាល បានដល់ទីដែលវត្ថុអ្វីមួយមិនរាំង មិនបិទបាំងជាទីវាល។

ពាក្យថា ទីខាងក្រៅ បានដល់ទីដែលមានវត្ថុអ្វីមួយ រាំងបាំងបិទ គ្រប។

ពាក្យថា ដើរ (ទំលុះ) ទៅកាន់ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ មិនទើសទាក់ ដូចគេដើរក្នុងអាកាស គឺភិក្ខុអ្នកបាននូវសមាបត្តិ មានអាកាសកសិណជាអារម្មណ៍ ដោយប្រក្រតី តែងនឹកចង់ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ លុះនឹងចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យប្រទេសនុ៎ះ ទៅជាអាកាស ទីនោះក៏បានទៅជាអាកាស ភិក្ខុនោះ ក៏ដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចពួកមនុស្សដែលមិនមានឫទ្ធិ ដោយប្រក្រតី កាលដើរទៅមិនជាប់ជំពាក់ ក្នុងទីដែលមិនមានវត្ថុអ្វីមួយរាំងបិទបាំងឡើយ ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចគេដើរទៅក្នុងអាកាស យ៉ាងនោះឯង។

ពាក្យថា ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹក គឺភិក្ខុដែលបាននូវសមាបត្តិ មានអាបោកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងដី លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ផែនដីត្រង់ទីនេះ) ទៅជាទឹក ទីនោះក៏បានទៅជាទឹក ភិក្ខុនោះ ក៏ធ្វើនូវការងើបមុជក្នុងផែនដី ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ធ្វើនូវការងើបមុជក្នុងទឹក ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកបាន យ៉ាងនោះឯង។

ពាក្យថា ដើរលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី គឺភិក្ខុបាននូវសមាបត្តិ មានបឋវីកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរលើទឹក លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ទឹកត្រង់ទីនេះ) ទៅជាផែនដី ដូច្នេះ ទឹកក៏ទៅជាផែនដី ភិក្ខុនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចពួកមនុស្សមិនមានឫទ្ធិដោយប្រក្រតី ដើរលើផែនដីមិនបែកធ្លាយ យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ដើរទៅលើទឹកមិនបែកធ្លាយ ដូចគេដើរលើផែនដី យ៉ាងនោះឯង។

ពាក្យថា ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិ គឺភិក្ខុដែលបាននូវសមាបត្តិ មានបឋវីកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងអាកាស លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យអាកាសទៅជាផែនដី ដូច្នេះ អាកាសក៏ទៅជាផែនដី ភិក្ខុនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាសទទេបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី លើផែនដី យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ដើរក្តី ឈរក្តី អង្គុយក្តី សិងក្តី ក្នុងអាកាសទទេ ដូចបក្សីសកុណជាតិ យ៉ាងនោះឯង។

ពាក្យថា យកដៃស្ទាបអង្អែលនូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គឺភិក្ខុដែលមានឫទ្ធិក្នុងសាសនានេះ ដែលបានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង នឹកចង់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ព្រះចន្រ្ទ ឬព្រះអាទិត្យ) មកនៅក្នុងហត្ថបាស (ព្រះចន្រ្ទ ឬព្រះអាទិត្យ) ក៏បានមកនៅក្នុងហត្ថបាស ភិក្ខុនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ពាល់ស្ទាបអង្អែលនូវវត្ថុអ្វីនីមួយ ជារបស់មានរូបតាំងនៅក្នុងហត្ថបាស យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ យ៉ាងនោះឯង។

ពាក្យថា ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោក គឺបើភិក្ខុមានឫទ្ធិ ដែលបានសម្រេចហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ក៏អធិដ្ឋាន (នូវវត្ថុ) ក្នុងទីឆ្ងាយ ឲ្យមកក្នុងទីជិតថា សូមឲ្យ (វត្ថុនោះ) មកតាំងនៅក្នុងទីជិត (វត្ថុនោះ) ក៏មកតាំងនៅក្នុងទីជិតក៏បាន អធិដ្ឋាន (នូវវត្ថុ) ក្នុងទីជិតឲ្យទៅក្នុងទីឆ្ងាយថា សូមឲ្យ (វត្ថុនេះ) តាំងនៅក្នុងទីឆ្ងាយ (វត្ថុនោះ) ក៏តាំងនៅក្នុងទីឆ្ងាយក៏បាន អធិដ្ឋាននូវវត្ថុច្រើន ឲ្យទៅជាវត្ថុតិចថា សូមឲ្យវត្ថុនេះមានចំនួនតិច វត្ថុនោះក៏ទៅជាតិចក៏បាន អធិដ្ឋាននូវវត្ថុតិចឲ្យទៅជាវត្ថុច្រើនថា សូមឲ្យវត្ថុនេះទៅជាវត្ថុច្រើន វត្ថុនោះក៏ទៅជាច្រើនក៏បាន (ភិក្ខុនោះ) ឃើញច្បាស់នូវរូបនៃព្រហ្មនោះ ដោយចក្ខុដូចជាទិព្យ ឮសំឡេងនៃព្រហ្មនោះ ដោយសោតធាតុដូចជាទិព្យ ដឹងច្បាស់នូវចិត្តនៃព្រហ្មនោះ ដោយញាណជាគ្រឿងកំណត់នូវចិត្ត បើភិក្ខុមានឫទ្ធិ ដែលបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដ ក៏បង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្ត ដោយអំណាចនៃកាយ លុះបង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្តដោយអំណាចនៃកាយហើយ ទើបចុះទៅកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដបាន បើភិក្ខុមានឫទ្ធិបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកមានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោកដោយកាយមិនប្រាកដ ក៏បង្អោនកាយទៅ ដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្ត លុះបង្អោនកាយទៅដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្តហើយ ទើបចុះកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយមិនប្រាកដ ភិក្ខុនោះ និមិ្មតរូបខ្លួនដែលសម្រេចអំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោកទាបនៅខាងមុននៃព្រហ្មនោះ បើភិក្ខុមានឫទ្ធិនោះចង្រ្កម រូបនិម្មិតក៏ចង្រ្កមក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឈរ រូបនិម្មិតក៏ឈរក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះអង្គុយ រូបនិម្មិតនោះក៏អង្គុយក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសិង រូបនិម្មិតក៏សិងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះបញ្ចេញផ្សែង រូបនិម្មិតក៏បញ្ចេញផ្សែងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឆេះទៅជាភ្លើង រូបនិម្មិតក៏ឆេះទៅជាភ្លើងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសំដែងធម៌ រូបនិម្មិតក៏សំដែងធម៌ក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសួរនូវប្រស្នា រូបនិម្មិតក៏សួរនូវប្រស្នាក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយ រូបនិម្មិតនោះក៏ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ កំពុងឈរចរចា ធ្វើសាកច្ឆាជាមួយព្រហ្មនោះ រូបនិម្មិតក៏ឈរចរចាធ្វើសាកច្ឆាជាមួយនឹងព្រហ្មនោះ ក្នុងទីនោះដែរ ភិក្ខុមានឫទ្ធិនោះ ធ្វើនូវការណាបាន រូបនិម្មិតក៏ធ្វើនូវការនោះបានដែរ នេះឫទ្ធិ គឺការអធិដ្ឋាន ដូចសេចក្តីដែលពោលមកនេះឯង។

[១៥៧] ឫទ្ធិ គឺការធ្វើឲ្យប្លែក តើដូចម្តេច។ ភិក្ខុនាម អភិភូ ជាសាវ័ករបស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះមានសិខី លោកឋិតនៅឰដ៏ព្រហ្មលោក អាចញុំាងលោកធាតុទាំងមួយពាន់ឲ្យដឹងច្បាស់ដោយសំឡេងបាន ព្រះអភិភូនោះ មានកាយប្រាកដ សំដែងធម៌ក៏បាន មានកាយមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមមិនប្រាកដ សំដែងធម៌ក៏បាន ព្រះអភិភូនោះ លះបង់ភេទជាប្រក្រតី ហើយសំដែងភេទជាកុមារខ្លះ សំដែងភេទជានាគខ្លះ សំដែងភេទជាគ្រុឌខ្លះ សំដែងភេទជាយក្ខខ្លះ សំដែងភេទជាអសុរខ្លះ សំដែងភេទជាព្រះឥន្រ្ទខ្លះ សំដែងភេទជាទេញ្តខ្លះ សំដែងភេទជាព្រហ្មខ្លះ សំដែងភេទជាសមុទ្រខ្លះ សំដែងភេទជាភ្នំខ្លះ សំដែងភេទជាព្រៃខ្លះ សំដែងភេទជាសីហៈខ្លះ សំដែងភេទជាខ្លាធំខ្លះ សំដែងភេទជាខ្លាដំបងខ្លះ សំដែងភេទជាដំរីខ្លះ សំដែងភេទជាសេះខ្លះ សំដែងភេទជារថខ្លះ សំដែងភេទជាពលថ្មើរជើងខ្លះ សំដែងភេទជាកងទាហានប្លែក ៗ គ្នាខ្លះ នេះ ឫទ្ធិ គឺការធ្វើឲ្យប្លែក។

[១៥៨] ឫទ្ធិសម្រេចអំពីចិត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ និម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ប្រៀបដូចបុរសដកចេញនូវបណ្តូលអំពីស្មៅយាប្លង បុរសនោះ មានសេចក្តីដឹងយ៉ាងនេះថា នេះឯងស្មៅយាប្លង នេះបណ្តូល ឯស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក បណ្តូលគេដកចេញមកអំពីស្មៅយាប្លងហ្នឹងឯង មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះដាវ នេះស្រោម ឯដាវដោយឡែក ស្រោមដោយឡែក ដាវគេហូតចេញមកអំពីស្រោមហ្នឹងឯង ពុំនោះសោត ប្រៀបដូចបុរសទាញយកពស់ចេញអំពីត្រក បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះពស់ នេះត្រក ឯពស់ដោយឡែក ត្រកដោយឡែក ពស់គេទាញចេញមកអំពីត្រកហ្នឹងឯង យ៉ាងណាមិញ ភិក្ខុនិម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ក៏យ៉ាងនោះដែរ នេះ ឫទ្ធិសម្រេចអំពីចិត្ត។

[១៥៩] ឫទ្ធិ គឺការផ្សាយចេញនៃញាណ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាទៀង ដោយការពិចារណាឃើញថាមិនទៀង ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាជាសុខ ដោយការពិចារណាឃើញថាជាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួន ដោយការពិចារណាឃើញថាមិនមែនខ្លួន នូវសេចក្តីត្រេកត្រអាល ដោយការពិចារណាឃើញថាជាសេចក្តីនឿយណាយ នូវតម្រេក ដោយការពិចារណាឃើញនូវវិរាគធម៌ នូវហេតុជាទីកើត ដោយការពិចារណាឃើញនូវការរំលត់ នូវសេចក្តីប្រកាន់ ដោយការពិចារណាឃើញនូវការលះបង់ (ដូចជា) ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះពក្កុលៈមានអាយុ ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះសំកិច្ចៈមានអាយុ និងឫទ្ធិគឺការផ្សាយចេញនៃញាណ របស់ព្រះភូតបាលមានអាយុ នេះឫទ្ធិ គឺការផ្សាយចេញនៃញាណ។

[១៦០] ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវនីវរណៈដោយបឋមជ្ឈាន ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ព្រោះសម្រេចអត្ថនៃការលះបង់នូវបីតិ ដោយតតិយជ្ឈាន។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវរូបសញ្ញា នូវបដិឃសញ្ញា នូវនានត្តសញ្ញា ដោយ អាកាសានញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថ នៃការលះបង់នូវវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ។បេ។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ (ដូចជា) ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសារីបុត្តមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសញ្ជីវៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះខាណុកោណ្ឌញ្ញៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ឧបាសិកាឈ្មោះឧត្តរា ឫទ្ធិគឺការផ្សាយចេញនៃសមាធិរបស់ឧបាសិកាឈ្មោះសមាវតី នេះឫទ្ធិ គឺការផ្សាយចេញនៃសមាធិ។

[១៦១] ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម លោកក៏ជាអ្នកសំគាល់ថាមិនគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម លោកក៏ជាអ្នកសំគាល់ថាគួរខ្ពើម ក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាមិនគួរខ្ពើមក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង លោកក៏ជាអ្នកសំគាល់ថាមិនគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីមានសេចក្តីសំគាល់ថាគួរខ្ពើមក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង លោកក៏ជាអ្នកសំគាល់ថាគួរខ្ពើមក្នុងរបស់នោះ បើប្រាថ្នាថា អាត្មាអញ គប្បីវៀរបង់នូវបទទាំង ២ នោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន ប្រកបដោយឧបេក្ខា លោកក៏ជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខាក្នុងរបស់នោះ។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើម តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថា អ្នកមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងវត្ថុគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុផ្សាយចិត្ត ថាជាអសុភ ឬពិចារណាថា ជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម។

ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នាផង ក្នុងវត្ថុជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង។

ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយចិត្តថាជាអសុភ ឬពិចារណាថាជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នាផង ក្នុងវត្ថុមិនជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង។

ភិក្ខុអ្នកវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវនូវផោដ្ឋញ្វអារម្មណ៍ដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនសោមនស្ស មិនទោមនស្ស មានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា យ៉ាងនេះ ឈ្មោះថាភិក្ខុវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា នេះ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់។

[១៦២] ឫទ្ធិកើតអំពីផលកម្ម តើដូចម្តេច។ ឫទ្ធិរបស់សត្វស្លាបទាំងអស់ របស់ទេវតាទាំងអស់ របស់ពួកមនុស្សខ្លះ របស់សត្វជាវិនិបាតិកៈកំណើតពួកខ្លះ នេះ ឫទ្ធិកើតអំពីផលកម្ម។

[១៦៣] ឫទ្ធិរបស់បុគ្គលមានបុណ្យ តើដូចម្តេច។ ព្រះរាជាចក្រពត្តិ ទ្រង់សេ្តចទៅកាន់អាកាសបាន មួយអន្លើដោយសេនាប្រកបដោយអង្គ ៤ ដោយហោចទៅ រាប់តាំងអំពីបុរសអ្នកចង និងអ្នករក្សាសេះ ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជោតិយគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះជដិលគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះមេណ្ឌកគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យ ឈ្មោះឃោសិតគហបតី ឫទ្ធិរបស់បុគ្គលមានបុណ្យធំទាំង ៥ នាក់ ឈ្មោះថាអ្នកមានបុណ្យ នេះ ឫទ្ធិរបស់បុគ្គលមានបុណ្យ។

[១៦៤] ឫទ្ធិសម្រេចដោយវិជ្ជា តើដូចម្តេច។ ពួកវិជ្ជាធរ រាយ (ឬជប់) នូវវិជ្ជា ហោះទៅកាន់អាកាសទទេ តំណែងខ្លួនជាដំរីខ្លះ តំណែងខ្លួនជាសេះខ្លះ តំណែងខ្លួនជារថខ្លះ តំណែងខ្លួនជាពលថ្មើរជើងខ្លះ តំណែងខ្លួនជាកងទាហានផ្សេង ៗ ខ្លះ នេះ ឫទ្ធិសម្រេចដោយវិជ្ជា។

[១៦៥] ឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ តើដូចម្តេច។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវព្យាបាទ ដោយអព្យាបាទ។បេ។ នូវថីនមិទ្ធៈ ដោយអាលោកសញ្ញា។បេ។ ឈ្មោះថាឫទ្ធិដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះ ៗ ជាបច្ច័យ ព្រោះសម្រេចអត្ថនៃការលះបង់នូវកិលេសទាំងពួង យ៉ាងនេះឯង ឈ្មោះថាឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះការប្រកបត្រូវ ក្នុងអំពើនោះ ៗ ជាបច្ច័យ នេះ ឫទ្ធិទាំង ១០។

ចប់ ឥទ្ធិកថា។

អភិសមយកថា (ទី៣)

(៣. អភិសមយកថា)

[១៦៦] សំនួរត្រង់ ពាក្យថា ការត្រាស់ដឹង តើបុគ្គលត្រាស់ដឹង ដោយធម្មជាតអ្វី។ បុគ្គលត្រាស់ដឹងដោយចិត្ត។ បើបុគ្គលត្រាស់ដឹងដោយចិត្ត ដូច្នោះ បុគ្គលមិនមានញាណក៏ត្រាស់ដឹង។ បុគ្គលមិនមានញាណមិនត្រាស់ដឹងទេ ត្រាស់ដឹងតែដោយញាណ។ បើបុគ្គលត្រាស់ដឹងដោយញាណ ដូច្នោះ បុគ្គលមិនមានចិត្ត ក៏ត្រាស់ដឹង។ បុគ្គលមិនមានចិត្តមិនត្រាស់ដឹងទេ ត្រាស់ដឹងដោយចិត្តផង ដោយញាណផង។ បើបុគ្គលត្រាស់ដឹងដោយចិត្តផង ដោយញាណផង ដូច្នោះបុគ្គល ត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអរូបាវចរចិត្តផង ដោយញាណផង។ បុគ្គល មិនត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយកម្មស្សកតាចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៧] បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ តើដូចម្តេច។ ក្នុងខណៈនៃលោកុត្តរមគ្គ ចិត្តមានកិរិយាកើតឡើង ជាអធិបតី ជាហេតុ ជាបច្ច័យនៃញាណ ចិត្តដែលប្រកបដោយញាណនោះ មានព្រះនិញ្វនជាអារម្មណ៍ ញាណមានកិរិយាឃើញជាអធិបតី ជាហេតុ ជាបច្ច័យនៃចិត្ត ញាណដែលប្រកបដោយចិត្តនោះ មាននិរោធជាអារម្មណ៍ យ៉ាងនេះ ឈ្មោះថាបុគ្គលត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។

[១៦៨] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណោះទេឬ។ មិនមែនមានតែប៉ុណ្ណោះទេ ក្នុងខណៈនៃលោកុត្តរមគ្គ មានការត្រាស់ដឹងដោយការឃើញ គឺសម្មាទិដ្ឋិ មានការត្រាស់ដឹងដោយកិរិយាលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ ការត្រាស់ដឹងដោយកិរិយាកំណត់ គឺសម្មាវាចា ការត្រាស់ដឹង ដោយការខ្នះខ្នែង គឺសម្មាកម្មន្តៈ ការត្រាស់ដឹងដោយកិរិយាផូរផង់ គឺសម្មាអាជីវៈ ការត្រាស់ដឹងដោយកិរិយាផ្គងឡើង គឺសម្មាវាយាមៈ ការត្រាស់ដឹងដោយការប្រុង គឺសម្មាសតិ ការត្រាស់ដឹងដោយកិរិយាមិនរាយមាយ គឺសម្មាសមាធិ ការត្រាស់ដឹងដោយការប្រុង គឺសតិសម្ពោជ្ឈង្គ។បេ។ ការត្រាស់ដឹងដោយការពិចារណា គឺឧបេក្ខាសម្ពោជ្ឈង្គ ការត្រាស់ដឹងដោយការមិនញាប់ញ័រ ចំពោះហេតុមិនគួរជឿ គឺសទ្ធាពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីខ្ជិលច្រអូស គឺវីរិយពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីប្រហែស គឺសតិពលៈ ការត្រាស់ដឹងដោយកិរិយាមិនញាប់ញ័រ ចំពោះសេចក្តីរាយមាយ គឺសមាធិពលៈ ការត្រាស់ដឹងដោយកិរិយា មិនញាប់ញ័រ ចំពោះអវិជ្ជា គឺបញ្ញាពលៈ ការត្រាស់ដឹងដោយសេចក្តីជឿស៊ប់ គឺសទ្ធិន្ទ្រិយ ការត្រាស់ដឹងដោយការផ្គងឡើង គឺវីរិយិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាប្រុង គឺសតិន្ទ្រិយ ការត្រាស់ដឹងដោយការមិនរាយមាយ គឺសមាធិន្ទ្រិយ ការត្រាស់ដឹងដោយកិរិយាយល់ គឺបញ្ញិន្ទ្រិយ ការត្រាស់ដឹង គឺឥន្ទ្រិយ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺពលៈ ដោយអត្ថថាមិនញាប់ញ័រ ការត្រាស់ដឹងគឺពោជ្ឈង្គ ដោយអត្ថថាចេញចាកវដ្តៈ ការត្រាស់ដឹងគឺមគ្គ ដោយអត្ថថាជាហេតុ ការត្រាស់ដឹង គឺសតិប្បដ្ឋាន ដោយអត្ថថាប្រុង ការត្រាស់ដឹង គឺសម្មប្បធាន ដោយអត្ថថាតម្កល់ ការត្រាស់ដឹង គឺឥទ្ធិបាទ ដោយអត្ថថាសម្រេច ការត្រាស់ដឹងគឺសច្ចៈ ដោយអត្ថថា ទៀងទាត់ ការត្រាស់ដឹងគឺសមថៈ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹងគឺវិបស្សនា ដោយអត្ថថាពិចារណាឃើញ ការត្រាស់ដឹង គឺសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ការត្រាស់ដឹង គឺធម៌ជាប់គ្នាជាគូ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ការត្រាស់ដឹង គឺសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ការត្រាស់ដឹង គឺចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ការត្រាស់ដឹង គឺទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ ការត្រាស់ដឹង គឺអធិមោក្ខ ដោយអត្ថថារួច ការត្រាស់ដឹងគឺវិជ្ជា ដោយអត្ថថាចាក់ធ្លុះ ការត្រាស់ដឹង គឺវិមុត្តិ ដោយអត្ថថាលះបង់ ការត្រាស់ដឹងគឺខយញ្ញាណ ដោយអត្ថថាកាត់ដាច់ស្រឡះ ការត្រាស់ដឹង គឺឆន្ទះ ដោយអត្ថថាជាឫស ការត្រាស់ដឹង គឺមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ការត្រាស់ដឹង គឺផស្សៈ ដោយអត្ថថាប្រមូល ការត្រាស់ដឹង គឺវេទនា ដោយអត្ថថាជាទីប្រជុំចុះ ការត្រាស់ដឹង គឺសមាធិ ដោយអត្ថថាជាប្រធាន ការត្រាស់ដឹង គឺសតិ ដោយអត្ថថាជាអធិបតី ការត្រាស់ដឹង គឺបញ្ញា ដោយអត្ថថាប្រសើរជាងធម៌ទាំងនោះ ការត្រាស់ដឹង គឺវិមុត្តិ ដោយអត្ថថា ជាខ្លឹម ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

[១៦៩] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបតិ្តមគ្គ មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ មានការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹងមានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបត្តិផល មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថារម្ងាប់ ការត្រាស់ដឹងគឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។

ការត្រាស់ដឹង មានតែប៉ុណ្ណេះទេឬ។ មិនមែនមានតែប៉ុណ្ណេះទេ ក្នុងខណៈនៃសកទាគាមិមគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល ក្នុងខណៈនៃអនាគាមិមគ្គ ក្នុងខណៈនៃអនាគាមិផល ក្នុងខណៈនៃអរហត្តមគ្គ ក្នុងខណៈនៃអរហត្តផល មានការត្រាស់ដឹងដោយការយល់ គឺសម្មាទិដ្ឋិ ការត្រាស់ដឹងដោយការលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថា ស្ងប់ ការត្រាស់ដឹង គឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិញ្វន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។ ភិក្ខុនោះ តែងលះកិលេស ដែលកន្លងហើយ លះកិលេសដែលមិនទាន់មានមក លះកិលេសដែលកើតចំពោះមុខ។

[១៧០] ពាក្យថា លះកិលេសដែលកន្លងហើយ សំនួរថា បើលះកិលេសដែលកន្លងហើយ មានតែញុំាងកិលេសដែលអស់ហើយឲ្យអស់ ញុំាងកិលេសដែលរលត់ហើយឲ្យរលត់ ញុំាងកិលេសដែលសាបសូន្យហើយឲ្យសាបសូន្យ ញុំាងកិលេសដែលវិនាសហើយឲ្យវិនាស គឺថា កិលេសជាតណាកន្លងហើយ មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយទេ។

ពាក្យថា លះកិលេសដែលមិនទាន់មក សំនួរថា បើលះកិលេសដែលមិនទាន់មក មានតែ លះកិលេស ដែលមិនទាន់កើត លះកិលេសដែលមិនទាន់ដុះ លះកិលេសដែលមិនទាន់ផុសឡើង លះកិលេសដែលមិនទាន់កើតប្រាកដ គឺថា កិលេសជាតណា ដែលមិនទាន់មក មិនមានទេ លះកិលេសជាតនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលមិនទាន់មកទេ។

ពាក្យថា លះកិលេសដែលកើតចំពោះមុខ សំនួរថា បើលះកិលេសដែលកើតចំពោះមុខ មានតែភិក្ខុអ្នកត្រេកអរ លះរាគៈ អ្នកប្រទុស្ត លះទោសៈ អ្នកវង្វេង លះមោហៈ អ្នកប្រកួតប្រកាន់ លះមានះ អ្នកស្ទាបអង្អែល លះទិដ្ឋិ អ្នកមានចិត្តរាយមាយ លះឧទ្ធច្ចៈ អ្នកដល់នូវការមិនដាច់ស្រេច លះវិចិកិច្ឆា អ្នកមានព្យាយាម លះអនុស័យ គឺថាធម៌ខ្មៅ និងធម៌ស តែងជាប់គ្នាជាគូរប្រព្រឹត្តទៅ មគ្គភាវនា ប្រកបដោយសេចក្តីសៅហ្មង ដោយធម៌ទាំងពីរនោះឬ។ ចម្លើយថា មិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ។

[១៧១] បើមិនមែនលះកិលេសដែលកន្លងហើយ មិនមែនលះកិលេសដែលមិនទាន់មក មិនមែនលះកិលេសដែលកើតចំពោះមុខទេ បើដូច្នោះ មានតែ មគ្គភាវនាមិនមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមិនមាន ការលះកិលេសមិនមាន ការត្រាស់ដឹងធម៌មិនមានឬ។ មិនមែនដូច្នោះទេ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងនូវធម៌មាន ឧបមាដូចជាអ្វី ដូចជាដើមឈើចំទង់ មិនទាន់មានផ្លែ បុរសកាត់ផ្តាច់ឈើនុ៎ះត្រង់គល់ ឯអជាតផលណារបស់ឈើនោះ ដែលមិនទាន់ចេញ ក៏លែងចេញ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ពក ក៏លែងពក ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ មានឧបមាដូចម្តេចមិញ មានឧបេមេយ្យដូច ការកើតជាហេតុ ការកើតជាបច្ច័យ នៃការកើតកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនកើត ព្រោះឃើញទោសក្នុងការកើត ព្រោះតែចិត្តស្ទុះទៅក្នុងការមិនកើត បានជាកិលេសទាំងឡាយណា ដែលមានការកើតឡើងជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុស ក៏លែងផុស ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ។ ការរលត់ទុក្ខ ព្រោះការរលត់នៃហេតុ យ៉ាងនេះឯង ហេតុគឺការប្រព្រឹត្តទៅ ហេតុគឺនិមិត្ត ហេតុគឺការប្រមូលមក ឯការប្រមូលមក ជាបច្ច័យនៃការកើតនូវកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនប្រមូល ព្រោះឃើញទោសក្នុងការប្រមូល ព្រោះតែចិត្តស្ទុះទៅ ក្នុងការមិនប្រមូល បានជាកិលេសទាំងឡាយណា ដែលមានការប្រមូលជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុសឡើង ក៏លែងផុសឡើង ដែលមិនទាន់កើតប្រាកដ ក៏លែង កើតប្រាកដ។ ការរលត់ទុក្ខ ព្រោះរលត់ហេតុ យ៉ាងនេះ។ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងធម៌មាន យ៉ាងនេះឯង។

ចប់ អភិសមយកថា។

វិវេកកថា (ទី៤)

(៤. វិវេកកថា)

សាវត្ថីនិទាន

[១៧២] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

(មគ្គង្គនិទ្ទេសៈ ទី១)

(១. មគ្គង្គនិទ្ទេសោ)

[១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។

[១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

[១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។

សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

[១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។

នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

[១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។

(ឥន្ទ្រិយនិទ្ទេសៈ ទី២)

(២. ឥន្ទ្រិយនិទ្ទេសោ)

[១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។

បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។

ចប់ វិវេកថា។

ចរិយាកថា (ទី៥)

(៥. ចរិយាកថា)

[១៨៦] ពាក្យថា ចរិយា បានដល់ចរិយា ៨ គឺ ឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បតិ្តចរិយា ១ លោកត្ថចរិយា ១។

ការប្រព្រឹត្តិក្នុងឥរិយាបថទាំង ៤ ឈ្មោះថាឥរិយាបថចរិយា។ ការប្រព្រឹត្តិក្នុងអាយតនៈ ៦ ទាំងខាងក្នុង និងខាងក្រៅ ឈ្មោះថា អាយតនចរិយា។ ការប្រព្រឹត្តិក្នុងសតិប្បដ្ឋាន ៤ ឈ្មោះថា សតិចរិយា។ ការប្រព្រឹត្តិក្នុងឈាន ៤ ឈ្មោះថា សមាធិចរិយា។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថាញាណចរិយា។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថាមគ្គចរិយា។ ការប្រព្រឹត្តិក្នុងសាមញ្ញ ៤ ឈ្មោះថាបត្តិចរិយា។ ការប្រព្រឹត្តិក្នុងព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធ ដោយចំណែកខ្លះ ក្នុងសាវ័កទាំងឡាយ ដោយចំណែកខ្លះ ឈ្មោះថាលោកត្ថចរិយា។ ឯឥរិយាបថចរិយា សម្រាប់បុគ្គលអ្នកបរិបូណ៌ដោយបណិធិ (ការប្រាថ្នា) អាយតនចរិយា សម្រាប់បុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ សតិចរិយា សម្រាប់បុគ្គលអ្នកមានកិរិយានៅដោយមិនប្រមាទ សមាធិចរិយា សម្រាប់បុគ្គលអ្នកប្រកបក្នុងអធិចិត្ត ញាណចរិយា សម្រាប់បុគ្គលអ្នកបរិបូណ៌ដោយប្រាជ្ញា មគ្គចរិយា សម្រាប់បុគ្គលអ្នកប្រតិបត្តិត្រូវ បត្តិចរិយា សម្រាប់បុគ្គលអ្នកបានសមេ្រចផលហើយ លោកត្ថចរិយា សម្រាប់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ សម្រាប់ព្រះបច្ចេកពុទ្ធទាំងឡាយ ដោយចំណែកខ្លះ សម្រាប់សាវ័កទាំងឡាយ ដោយចំណែកខ្លះ នេះចរិយា ៨។

[១៨៧] ចរិយា មាន ៨ ដទៃទៀត គឺ បុគ្គលកាលជឿស៊ប់ ប្រព្រឹត្តដោយសទ្ធា ១ កាលផ្គង ប្រព្រឹត្តដោយព្យាយាម ១ កាលប្រុង ប្រព្រឹត្តដោយសតិ ១ កាលធ្វើនូវការមិនរាយមាយ ប្រព្រឹត្តដោយសមាធិ ១ កាលដឹង ប្រព្រឹត្តដោយបញ្ញា ១ កាលដឹងច្បាស់ ប្រព្រឹត្តដោយវិញ្ញាណ ១ ប្រព្រឹត្តដោយវិសេសចរិយា ព្រោះគិតថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ១ ប្រព្រឹត្តដោយអាយតនចរិយា ព្រោះគិតថា កុសលធម៌ទាំងឡាយ តែងចម្រើនដល់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ ១ នេះ ចរិយា ទាំង ៨។

[១៨៨] ចរិយា មាន ៨ ដទៃទៀត គឺទស្សនចរិយានៃសម្មាទិដ្ឋិ ១ អភិរោបនចរិយានៃសម្មាសង្កប្បៈ ១ បរិគ្គហចរិយានៃសម្មាវាចា ១ សមុដ្ឋានចរិយានៃសម្មាកម្មន្តៈ ១ វោទានចរិយានៃសម្មាអាជីវៈ ១ បគ្គហចរិយានៃសម្មាវាយាមៈ ១ ឧបដ្ឋានចរិយានៃសម្មាសតិ ១ អវិក្ខេបចរិយានៃសម្មាសមាធិ ១ នេះ ចរិយា ៨។

ចប់ ចរិយាកថា។

បាដិហារិយកថា (ទី៦)

(៦. បាដិហារិយកថា)

[១៨៩] ម្នាលភិក្ខុទាំងឡាយ បាដិហារ្យនេះ មាន ៣។ បាដិហារិយ៍ ៣ គឺអ្វីខ្លះ គឺឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១។

[១៩០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិប្បាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ សំដែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទំលុះទៅកាន់ទីវាល ទីខាងក្រៅ។បេ។ ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

[១៩១] ម្នាលភិក្ខុទាំងឡាយ អាទេសនាបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ទាយដោយនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ បើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ គ្រាន់តែឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយ ក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ របស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ បើទុកជាបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ ទាំងមិនបានឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតា ហើយទាយទេ តែបានឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬកំពុងពិចារណាហើយក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ប្រសិនបើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកមួយ ក្នុងលោកនេះ មិនទាយដោយនិមិត្តទេ មិនឮសម្លេងមនុស្ស ឬអមនុស្ស ឬទេវតាហើយទាយទេ មិនឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬពិចារណាហើយទាយទេ គ្រាន់តែកំណត់ដឹងដោយចិត្តនូវចិត្តរបស់បុគ្គល ដែលចូលកាន់សមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលលោកដ៏ចម្រើននេះ បានតាំងទុកហើយ ដោយ ប្រការណា លោកដ៏ចម្រើននោះ នឹងត្រិះរិះនូវវិតក្កៈបែបនេះ ក្នុងលំដាប់នៃចិត្តនេះ ដោយប្រការនោះ បើបុគ្គលនោះ ទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាទេសនាបាដិហារ្យ។

[១៩២] ម្នាលភិក្ខុទាំងឡាយ អនុសាសនីបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ តែងប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះ ចូរចូលឈាននេះទៅ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុសាសនានីបាដិហារ្យ ម្នាលភិក្ខុទាំងឡាយ នេះឯង បាដិហារ្យ ៣ យ៉ាង។

[១៩៣] ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយនេក្ខម្មៈនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថា អនុសាសនីបាដិហារ្យ ព្រោះនេក្ខម្មៈនោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិ ដ៏សមគួរដល់នេក្ខម្មៈនោះ យ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនមានព្យាបាទនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនមានព្យាបាទនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនមានព្យាបាទនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអាលោកសញ្ញានោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអាលោកសញ្ញានោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អាលោកសញ្ញានោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនរាយមាយសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់ឧទ្ធច្ចៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនរាយមាយនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនរាយមាយនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនរាយមាយនោះយ៉ាងនេះ។បេ។ ឈ្មោះថាឥទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអរហត្តមគ្គនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអរហត្តមគ្គនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អរហត្តមគ្គនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឫទ្ធិ និងបាដិហារ្យ នេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថាឫទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឫទ្ធិ និងបាដិហារ្យនេះ ហៅថា ឥទ្ធិប្បាដិហារ្យ ឈ្មោះថា ឫទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ។បេ។ ឈ្មោះថាឫទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង ឫទ្ធិ និងបាដិហារ្យ នេះហៅថា ឥទ្ធិប្បាដិហារ្យ។

ចប់ បាដិហារិយកថា។

សមសីសកថា (ទី៧)

(៧. សមសីសកថា)

[១៩៤] បញ្ញា គឺការមិនតាំងឡើង ព្រោះការផ្តាច់ផ្តិលដោយប្រពៃ ព្រោះការរលត់នៃធម៌ទាំងពួង ឈ្មោះថា សមសីសដ្ឋញ្ញាណ (ញាណក្នុងអត្ថថាស្ងប់ និងជាប្រធាន)។

ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ កុសលធម៌ អកុសលធម៌ អព្យាកតធម៌ កាមាវចរធម៌ រូបាវចរធម៌ អរូបាវចរធម៌ អបរិយាបន្នធម៌។

ពាក្យថា ការផ្តាច់ផ្តិលដោយប្រពៃ អធិប្បាយថា ផ្តាច់ផ្តិលដោយប្រពៃនូវកាមច្ឆន្ទៈដោយនេក្ខម្មៈ ផ្តាច់ផ្តិលដោយប្រពៃនូវព្យាបាទ ដោយមិនមានព្យាបាទ ផ្តាច់ផ្តិលដោយប្រពៃនូវថីនមិទ្ធៈ ដោយអាលោកសញ្ញា ផ្តាច់ផ្តិលដោយប្រពៃនូវឧទ្ធច្ចៈ ដោយការមិនរាយមាយ ផ្តាច់ផ្តិលដោយប្រពៃនូវវិចិកិច្ឆា ដោយការកំណត់នូវធម៌ ផ្តាច់ផ្តិលដោយប្រពៃនូវអវិជ្ជា ដោយញាណ ផ្តាច់ផ្តិលដោយប្រពៃនូវសេចក្តីមិនត្រេកអ ដោយបាមុជ្ជៈ ផ្តាច់ផ្តិលដោយប្រពៃនូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន។បេ។ ផ្តាច់ផ្តិលដោយប្រពៃនូវកិលេសទាំងពួង ដោយអរហត្តមគ្គ។

[១៩៥] ពាក្យថា ការរលត់ អធិប្បាយថា រំលត់កាមច្ឆន្ទៈដោយនេក្ខម្មៈ រំលត់ ព្យាបាទដោយព្យាបាទ រំលត់ថីនមិទ្ធៈដោយអាលោកសញ្ញា រំលត់ឧទ្ធច្ចៈដោយការមិនរាយមាយ រំលត់វិចិកិច្ឆា ដោយការកំណត់នូវធម៌ រំលត់អវិជ្ជាដោយញាណ រំលត់នូវសេចក្តីមិនត្រេកអរ ដោយបាមុជ្ជៈ រំលត់នូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន។បេ។ រំលត់នូវកិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ការមិនតាំងឡើង អធិប្បាយថា កាលបុគ្គលបាននូវនេក្ខម្មៈ កាមច្ឆន្ទៈតាំងឡើងមិនបាន កាលបុគ្គលបាននូវអព្យាបាទ ព្យាបាទតាំងឡើងមិនបាន កាលបុគ្គលបាននូវអាលោកសញ្ញា ថីនមិទ្ធៈតាំងឡើងមិនបាន កាលបុគ្គលបាននូវសេចក្តីមិនរាយមាយ ឧទ្ធច្ចៈតាំងឡើងមិនបាន កាលបុគ្គលបាននូវការកំណត់ធម៌ វិចិកិច្ឆាតាំងឡើងមិនបាន កាលបុគ្គលបាននូវញាណ អវិជ្ជាតាំងឡើងមិនបាន កាលបុគ្គលបាននូវបាមុជ្ជៈ ការមិនត្រេកអរតាំងឡើងមិនបាន កាលបុគ្គលបាននូវបឋមជ្ឈាន នីវរណៈទាំងឡាយតាំងឡើងមិនបាន។បេ។ កាលបុគ្គលបាននូវអរហត្តមគ្គ កិលេសទាំងពួងតាំងឡើងមិនបាន។

[១៩៦] ពាក្យាថា ស្ងប់ គឺ នេក្ខម្មៈឈ្មោះថាស្ងប់ ព្រោះបានលះបង់កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថាស្ងប់ ព្រោះបានលះបង់ព្យាបាទ អាលោកសញ្ញាឈ្មោះថាស្ងប់ ព្រោះបានលះបង់នូវថីនមិទ្ធ ការមិនរាយមាយឈ្មោះថាស្ងប់ ព្រោះបានលះបង់ឧទ្ធច្ចៈ ការកំណត់ធម៌ឈ្មោះថាស្ងប់ ព្រោះបានលះបង់វិចិកិច្ឆា ញាណឈ្មោះថាស្ងប់ ព្រោះបានលះបង់អវិជ្ជា បាមុជ្ជៈឈ្មោះថាស្ងប់ ព្រោះបានលះបង់អរតិ បឋមជ្ឈានឈ្មោះថាស្ងប់ ព្រោះបានលះបង់នីវរណៈទាំងឡាយ។បេ។ អរហត្តមគ្គឈ្មោះថាស្ងប់ ព្រោះបានលះបង់កិលេសទាំងពួង។

ពាក្យថា ជាប្រធាន បានដល់ប្រធាន ១៣ យ៉ាង គឺ ប្រធានខាងកង្វល់ បានដល់តណ្ហា ១ ប្រធានខាងចំណង បានដល់មានះ ១ ប្រធានខាងការស្ទាបអង្អែល បានដល់ទិដ្ឋិ ១ ប្រធានខាងការរាយមាយ បានដល់ឧទ្ធច្ចៈ ១ ប្រធានខាងការសៅហ្មង បានដល់អវិជ្ជា ១ ប្រធានខាងការជឿ បានដល់សទ្ធា ១ ប្រធានខាងការផ្គងឡើង បានដល់វីរិយៈ ១ ប្រធានខាងការប្រុង បានដល់សតិ ១ ប្រធានខាងការមិនរាយមាយ បានដល់សមាធិ ១ ប្រធានខាងការយល់ បានដល់បញ្ញា ១ ប្រធានខាងការប្រព្រឹត្តិទៅ បានដល់ជីវិតិន្ទ្រិយ ១ ប្រធានខាងគោចរ បានដល់វិមោក្ខ ១ ប្រធានខាងសង្ខារ បានដល់និរោធ ១។

ចប់ សមសីលកថា។

សតិប្បដ្ឋានកថា (ទី៨)

(៨. សតិបដ្ឋានកថា)

សាវត្ថីបរិបុណ្ណនិទាន

[១៩៧] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ សតិប្បដ្ឋាន ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១ ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ ១ នូវចិត្តក្នុងចិត្ត ១ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈាន និងទោមនស្សក្នុងលោក ១ ម្នាលភិក្ខុទាំងឡាយ នេះឯង សតិប្បដ្ឋាន ៤។

[១៩៨] ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវពួកដី ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញនូវពួកដី ថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញនូវពួកដី ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយមិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ១ ភាវនាដោយអត្ថថាដឹកនាំនូវសេចក្តីព្យាយាម ដ៏សមគួរដល់ធម៌នោះ ១ ភាវនា ដោយអត្ថថាជាគ្រឿងសេពរឿយ ៗ ១ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវពួកទឹក ពួកភ្លើង ពួកខ្យល់ ពួកសក់ ពួករោម ពួកសម្បុរថ្ងៃ ពួកស្បែក ពួកសាច់ ពួកសរសៃ ពួកឆ្អឹង ពួកខួរក្នុងឆ្អឹង ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពីចារណាឃើញថា មិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់នូវសេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់នូវសេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយ ដោយអាការទាំង ៧ នេះ កាយ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវកាយនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ យ៉ាងនេះឯង។

[១៩៩] ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវសុខវេទនាថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនាឈ្មោះថា ឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវទុក្ខវេទនា។បេ។ នូវអទុក្ខមសុខវេទនានូវវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស នូវវេទនាដែលកើតអំពីសោតសម្ផ័ស្ស នូវវេទនាដែលកើតអំពីឃានសម្ផ័ស្ស។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ យ៉ាងនេះឯង។

[២០០] ជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្ត ដែលប្រកបដោយរាគៈ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្តដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ចិត្តរួញរា ចិត្តរាយមាយ ចិត្តដល់នូវភាពជាធំ គឺរូបាវចរ និងអរូបាវចរ ចិត្តមិនដល់នូវភាពជាធំ គឺជាកាមាវចរ ចិត្តនៅមានចិត្តដទៃប្រសើរជាង គឺនៅជាកាមាវចរ ចិត្តមិនមានចិត្តដទៃប្រសើរជាង គឺជារូបាវចរ និងអរូបាវចរ ចិត្តតាំងនៅមាំ គឺជាអប្បនាសមាធិ និងឧបចារសមាធិ ចិត្តមិនតាំងនៅមាំ គឺ ប្រាសចាកសមាធិទាំងពីរ ចិត្តរួចស្រឡះ ចិត្តមិនទាន់រួចស្រឡះ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្ត ដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថា ឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេព។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត យ៉ាងនេះឯង។

[២០១] ជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ លើកទុកកាយ លើកទុកវេទនា លើកទុកចិត្ត ហើយពិចារណាឃើញនូវធម៌ដ៏សេសសល់អំពីកាយ វេទនា និងចិត្តនោះ ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញ ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់សេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់សេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់ការកើត កាលលះបង់ រមែងលះបង់ការប្រកាន់ បុគ្គលពិចារណាឃើញធម៌ ដោយអាការទាំង ៧ នេះ ធម៌ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវធម៌នោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ភាវនា ដោយអត្ថថាដឹកនាំនូវព្យាយាមដ៏សមគួរដល់ធម៌នោះ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ យ៉ាងនេះឯង។

ចប់ សតិប្បដ្ឋានកថា។

វិបស្សនាកថា (ទី៩)

(៩. វិបស្សនាកថា)

សាវត្ថីបរិបុណ្ណនិទាន

[២០២] ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមានទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជាទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មានជរាជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧប សគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។

[២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខានុបស្សនា។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យថាសរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។

ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។

កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។

អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។

ចប់ វិបស្សនាកថា។

មាតិកកថា (ទី១០)

(១០. មាតិកាកថា)

[២០៨] ពាក្យថា បុគ្គលមិនមានសេចក្តីស្រេកឃ្លាន រមែងរួច បានដល់វិមោក្ខ វិជ្ជាវិមុត្តិ អធិសីល អធិចិត្ត អធិប្បញ្ញា បស្សទ្ធិ ញាណ ទស្សនៈ សុទ្ធិ នេក្ខម្មៈ និស្សរណៈ បវិវេក វោស្សគ្គៈ ចរិយា ឈាន វិមោក្ខ ភាវនា អធិដ្ឋាន និងការរស់នៅ។

ពាក្យថា មិនមានសេចក្តីស្រេកឃ្លាន គឺ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកព្យាបាទ ដោយមិនមានព្យាបាទ។បេ។ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកនីវរណៈ ដោយបឋមជ្ឈាន។បេ។ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា វិមោក្ខ សេចក្តីថា សភាវៈរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ហេតុនោះ ឈ្មោះថាវិមោក្ខ សភាវៈរួចចាកព្យាបាទ ដោយមិនមានព្យាបាទ ហេតុនោះ ឈ្មោះថាវិមោក្ខ។បេ។ សភាវៈរួចចាកនីវរណៈ ដោយបឋមជ្ឈាន ហេតុនោះ ឈ្មោះថា វិមោក្ខ។បេ។ សភាវៈរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ ហេតុនោះ ឈ្មោះថាវិមោក្ខ។ ពាក្យថា វិជ្ជាវិមុត្តិ គឺ ឈ្មោះថាវិជ្ជា ព្រោះដឹងនេក្ខម្មៈ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកកាមច្ឆន្ទៈ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង ឈ្មោះថាវិជ្ជា ព្រោះដឹងអព្យាបាទ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកព្យាបាទ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង។បេ។ ឈ្មោះថាវិជ្ជា ព្រោះដឹងអរហត្តមគ្គ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកកិលេសទាំងពួង ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង។

[២០៩] ពាក្យថា អធិសីល អធិចិត្ត អធិប្បញ្ញា សេចក្តីថា សីលវិសុទ្ធិ ដោយអត្ថថា រវាំងនូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា សីលវិសុទ្ធិ ដោយអត្ថថារវាំងនូវព្យាបាទ ដោយមិនមានព្យាបាទ។បេ។ សីលវិសុទ្ធិ ដោយអត្ថថារវាំងនូវកិលេសទាំងពួង ដោយអរហត្តមគ្គ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថាអធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា។

[២១០] ពាក្យថា បស្សទ្ធិ សេចក្តីថា បុគ្គលរម្ងាប់កាមច្ឆន្ទៈ ដោយនេក្ខម្មៈ រម្ងាប់ព្យាបាទ ដោយមិនមានព្យាបាទ។បេ។ រម្ងាប់កិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ញាណ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ។បេ។ ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង។

ពាក្យថា ទស្សនៈ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ទស្សនៈ ព្រោះឃើញ ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ ឈ្មោះថាទស្សនៈ ព្រោះឃើញ។បេ។ ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថាទស្សនៈ ព្រោះឃើញ។

ពាក្យថា វិសុទ្ធិ សេចក្តីថា បុគ្គលកាលលះកាមច្ឆន្ទៈ រមែងបរិសុទ្ធ ដោយនេក្ខម្មៈ កាលលះព្យាបាទ រមែងបរិសុទ្ធ ដោយអព្យាបាទ។បេ។ កាលលះកិលេសទាំងពួង រមែងបរិសុទ្ធិ ដោយអរហត្តមគ្គ។

[២១១] ពាក្យថា នេក្ខម្មៈ សេចក្តីថា ការរលាស់ចេញនូវកាម គឺនេក្ខម្មៈ ការរលាស់ចេញនូវរូប គឺអារុប្បៈ ធម្មជាតណានីមួយ កើតហើយ ដែលបច្ច័យប្រជុំតាក់តែង កើតព្រោះបច្ច័យ និងការរលត់វិញ ឈ្មោះថានេក្ខម្មៈនៃធម្មជាតនោះ អព្យាបាទ ឈ្មោះថានេក្ខម្មៈនៃព្យាបាទ អាលោកសញ្ញា ឈ្មោះថានេក្ខម្មៈនៃថីនមិទ្ធៈ។បេ។

ពាក្យថា និស្សរណៈ សេចក្តីថា ការរលាស់ចេញនូវកាម គឺនេក្ខម្មៈ ការរលាស់ចេញនូវរូប គឺអារុប្បៈ ធម្មជាតណានីមួយកើតហើយ ដែលបច្ច័យប្រជុំតាក់តែង កើតព្រោះបច្ច័យ និងការរលត់វិញ ឈ្មោះថានិស្សរណៈនៃធម្មជាតនោះ នេក្ខម្មៈ ឈ្មោះថានិស្សរណៈនៃកាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថានិស្សរណៈនៃព្យាបាទ។បេ។ អរហត្តមគ្គ ឈ្មោះថានិស្សរណៈនៃកិលេសទាំងពួង។

ពាក្យថា បវិវេក សេចក្តីថា នេក្ខម្មៈ ជាបវិវេក (ការស្ងប់ស្ងាត់) នៃកាមច្ឆន្ទៈ អព្យាបាទ ជាបវិវេកនៃព្យាបាទ។បេ។ អរហត្តមគ្គ ជាបវិវេកនៃកិលេសទាំងពួង។

ពាក្យថា វោស្សគ្គៈ សេចក្តីថា បុគ្គលលះកាមច្ឆន្ទៈ ដោយនេក្ខម្មៈ លះព្យាបាទ ដោយមិនមានព្យាបាទ។បេ។ លះកិលេសទាំងពួង ដោយអរហត្តមគ្គ។

ពាក្យថា ចរិយា (ការប្រព្រឹត្តិ) សេចក្តីថា បុគ្គលកាលលះកាមច្ឆន្ទៈ ប្រព្រឹត្តដោយនេក្ខម្មៈ កាលលះព្យាបាទ ប្រព្រឹត្តដោយមិនមានព្យាបាទ។បេ។ កាលលះកិលេសទាំងពួង ប្រព្រឹត្តដោយអរហត្តមគ្គ។

ពាក្យថា ឈានវិមោក្ខ សេចក្តីថា ឈ្មោះថាឈាន ព្រោះនេក្ខម្មៈកើត ឈ្មោះថាឈាន ព្រោះដុតកាមច្ឆន្ទៈ ឈ្មោះថាឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថាឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថាឈានវិមោក្ខ ព្រោះដឹងនូវកិលេសទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង ឈ្មោះថាឈាន ព្រោះអព្យាបាទកើត ឈ្មោះថាឈាន ព្រោះដុតព្យាបាទ ឈ្មោះថាឈាន ព្រោះអាលោកសញ្ញាកើត។បេ។ ឈ្មោះថាឈាន ព្រោះដុតថីនមិទ្ធៈ។បេ។ ឈ្មោះថាឈាន ព្រោះអរហត្តមគ្គកើត ឈ្មោះថាឈាន ព្រោះដុតកិលេសទាំងពួង ឈ្មោះថាឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថាឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថាឈានវិមោក្ខ ព្រោះដឹងកិលេសទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង។

[២១២] ពាក្យថា ភាវនា អធិដ្ឋាន និងការរស់នៅ សេចក្តីថា បុគ្គល ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះកាមច្ឆន្ទៈ ចម្រើននេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអធិដ្ឋាន ព្រោះអធិដ្ឋានចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអាជីវៈ ព្រោះបុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋានយ៉ាងនេះ នោះឯង រមែងរស់នៅស្មើ មិនមែនមិនស្មើទេ រស់នៅដោយត្រឹមត្រូវ មិនមែនដោយខុសទេ រស់នៅបរិសុទ្ធ មិនមែនសៅហ្មងទេ បុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈយ៉ាងនេះ នោះឯង ចូលទៅរកបរិសទ្យណា ទោះខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ជាអ្នកក្លាហាន ចូលទៅរក មិនមានអៀនអន់ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា បុគ្គលនោះបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈ ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះព្យាបាទ ចម្រើនអព្យាបាទ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះថីនមិទ្ធៈ ចម្រើនអាលោកសញ្ញា ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះឧទ្ធច្ចៈ ចម្រើនសេចក្តីមិនរាយមាយ ឈ្មោះថាអ្នកបរិបូណ៌ដោយ ភាវនា ព្រោះលះវិចិកិច្ឆា ចម្រើនការកំណត់នូវធម៌ ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះអវិជ្ជា ចម្រើនញាណ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះអរតិ ចម្រើនបាមុជ្ជៈ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះនីវរណៈ ចម្រើនបឋមជ្ឈាន។បេ។ ឈ្មោះថាអ្នកបរិបូណ៌ដោយភាវនា ព្រោះលះកិលេសទាំងពួង ចម្រើនអរហត្តមគ្គ ឈ្មោះថាអ្នកបរិបូណ៌ដោយអធិដ្ឋាន ព្រោះអធិដ្ឋានចិត្តដោយអំណាចអរហត្តមគ្គ ឈ្មោះថាអ្នកបរិបូណ៌ដោយអាជីវៈ ព្រោះបុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋានយ៉ាងនេះនោះឯង តែងរស់នៅស្មើ មិនមែនមិនស្មើទេ រស់នៅដោយត្រឹមត្រូវ មិនមែនដោយខុសទេ រស់នៅបរិសុទ្ធ មិនមែនសៅហ្មងទេ បុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈ យ៉ាងនេះនោះឯង ចូលទៅរកបរិសទ្យណា ទោះខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតីបរិសទ្យក្តី សមណបរិសទ្យក្តី ក៏ជាអ្នកក្លាហាន ចូលទៅរក មិនមានអៀនអន់ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា បុគ្គលនោះ បរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈ។

ចប់ មាតិកកថា។

ចប់ បដិសម្ភិទាបករណៈ។

ឧទ្ទានក្នុងបដិសម្ភិទាបករណៈនោះ គឺ

ញាណ ១ ទិដ្ឋិ ១ អស្សាសៈ ១ ឥន្រ្ទិយ ១ ជាគម្រប់ ៥ នឹងវិមោក្ខ គតិ ១ កម្ម ១ វិបល្លាស ១ មគ្គ ១ ជាគម្រប់ ១០ នឹងមណ្ឌៈ យុគនទ្ធៈ ១ សច្ចៈ ១ ពោជ្ឈង្គ ១ មេត្តា ១ ជាគម្រប់ ៥ នឹងវិរាគៈ បដិសម្ភិទា ១ ធម្មចក្ក ១ លោកុត្តរៈ ១ ពលៈ ១ ជាគម្រប់ ១០ នឹងសុញ្ញៈ បញ្ញា ១ ឥទ្ធិ ១ អភិសមយៈ ១ វិវេក ១ ជាគម្រប់ ៥ នឹងចរិយា បាដិហារិយៈ ១ សមសីសៈ ១ សតិប្បដ្ឋាន ១ វិបស្សនា ១ ជាគម្រប់ ១០ នឹងមាតិកា។ វគ្គទាំង ៣ ដែលមានក្នុងបដិសម្ភិទាបករណៈ ជាវគ្គដ៏ទូលាយ ជ្រាលជ្រៅ ក្នុងផ្លូវមានន័យមិនមានទីបំផុត មានឧបមាដោយសាគរ ឬដូចពពកដែលដេរដាសដោយផ្កាយ ឬក៏ដូចជាតស្រះដ៏ទូលាយ ជាវគ្គបំភ្លឺញាណ របស់ពួកព្រះយោគី ទាំងដើម្បីទូលាយ (គំនិតប្រាជ្ញាស្មារតី) របស់ពួកលោកអ្នកសំដែងធម៌។

ចប់ បដិសម្ភិទា តែប៉ុណ្ណោះ។

ចប់ ភាគ ៧១។

 

លេខយោង

1)
តាមមតិយើងថា ជាតួបដិសម្ភិទា។
km/tipitaka/sut/kn/pat/sut.kn.pat.v03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann