តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » បេតវត្ថុ » មហាវគ្គ ទី៤ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn pev 4 09 បាលី cs-km: sut.kn.pev.4.09 អដ្ឋកថា: sut.kn.pev.4.09_att PTS: ?
រឿងគូថខាទកប្រេត ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. គូថខាទកបេតិវត្ថុ)
[៤៤] (ព្រះមោគ្គល្លាន បានឃើញស្រីប្រេត ហើយសួរថា) នាងឯងដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ នាងឯងមានបាបកម្មឥតមានសង្ស័យ ហេតុអ្វីចេះតែស្រែក។
(នាងប្រេតនោះតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាស្រីប្រេត ជាអ្នកទុគ៌ត កើតក្នុងយមលោក បានធើ្វបាបកម្ម ហើយច្យុតចាកមនុស្សលោកនេះ ទៅកាន់បេតលោក។
(ព្រះមោគ្គល្លានសួរថា) អំពើអាក្រក់ដូចម្តេច ដែលនាងធ្វើហើយដោយកាយ វាចា ចិត្ត បានជានាងរងទុក្ខនេះ ព្រោះផលកម្មអ្វី។
(ស្រីប្រេតតបថា) លោកចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា កំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច អាស្រ័យនៅក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំឮពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់ពីលោកនេះទៅកាន់បេតលោក។
(ព្រះមោគ្គល្លាន សួរថា) ចុះភិក្ខុដែលមិនមែនជាមិត្តអ្នកចូលទៅកាន់ត្រកូលរបស់នាង ដោយភេទថាដូចជាមិត្ត ភិក្ខុអ្នកអ័ប្បឥតបា្រជ្ញានោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងបរលោក។
(ស្រីប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលរបស់ភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ហើយជាបរិវាររបស់ខ្ញុំ។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត ៗ បន្ទោបង់នូវឧចា្ចរៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថៃ្ង) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថៃ្ង)។
ចប់ រឿងគូថខាទកប្រេត ទី៩។