km:tipitaka:sut:kn:pev:sut.kn.pev.4.10

រឿងគណប្រេត ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn pev 4 10 បាលី cs-km: sut.kn.pev.4.10 អដ្ឋកថា: sut.kn.pev.4.10_att PTS: ?

រឿងគណប្រេត ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. គណបេតវត្ថុ)

[៤៥] (ព្រះមោគ្គល្លានសួរថា) នែអ្នករាល់គ្នា អ្នកទាំងឡាយ មានកាយអាក្រាត មានសរីរៈមានសម្បុរមិនស្អាត ស្គមរវាមដោយសរសៃ មានឆ្អឹងជម្នីររគាមម្ល៉េះ តើអ្នកទាំងឡាយ ជាអ្វី។

(ពួកប្រេតតបថា) បពិត្រលោកដ៏ចំរើន យើងខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក លះបង់លោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម។

(ព្រះមោគ្គល្លានសួរថា) ចុះអ្នករាល់គ្នា បានធ្វើអំពើអាក្រក់ដូចម្តេច ដោយកាយ វាចា ចិត្ត លះលោកនេះ ទៅកាន់បេតលោក ព្រោះផលកម្មអ្វី។

(ពួកប្រេតទូលថា) ពួកយើងបានរើសទ្រព្យកន្លះមាសក នៅនាកំពង់ទឹកដែលឥតទោស (គ្មានម្ចាស់ថែរក្សា) នាកាលទេយ្យធម៌ទាំងឡាយមាន ពួកយើងមិនបានធើ្វទីពឹងដល់ខ្លួន។ ពួកយើងជាបុគ្គលស្រេកទឹក នាំគ្នាចូលទៅរកស្ទឹង ទើបឯស្ទឹងនោះ ក៏ខ្វៃប្រែទៅជាស្ទឹងទទេ ក្នុងកាលក្តៅ ពួកយើងនំាគ្នាចូលទៅរកម្លប់ ម្លប់នោះ ក៏ខ្វែប្រែទៅជាកំដៅដ៏ក្តៅវិញ។ ខ្យល់មានសណ្ឋានដូចជាភើ្លងដ៏ក្តៅ បក់មករកពួកយើង បពិត្រលោកដ៏ចំរើន ពួកយើងទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង។

ទុកជាពួកយើងដើរទៅកាន់យោជន៍ទាំងឡាយ ជាបុគ្គលឃ្លាន ចង់ស៊ីអាហារ ក៏រកទទួលទានមិនបាន ហើយក៏ត្រឡប់វិលវិញ ដោយគិតថា ឱហ្ន៎ ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងជាបុគ្គលឃ្លានជ្រុលជ្រប់ ដួលដេកលើផែនដី បម្រះននៀល ផ្ងារផ្កាប់លើផែនដី។ លុះពួកយើង ដួលនៅក្នុងទីនោះហើយ ក៏ក្រោកឡើង ដួលប្រូសទៅលើផែនដីនោះវិញ ទើបទង្គិចដើមទ្រូងផង ទង្គិចក្បាលផង ឱហ៎្ន ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងគួរទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង នាកាលទេយ្យធម៌ទាំងឡាយមាន ពួកយើងមិនបានធើ្វនូវទីពឹងដល់ខ្លួនសោះ។ បើដូច្នោះ ពួកយើង លុះរំដោះចាកប្រេតនេះទៅ សូមបានកើតជាមនុស្ស ជាអ្នកបរិបូរដោយសីល ធើ្វកុសលឲ្យបានច្រើន អំពីដឹងក្តីទៅ។

ចប់ រឿងគណប្រេត ទី១០

 

លេខយោង

km/tipitaka/sut/kn/pev/sut.kn.pev.4.10.txt · ពេលកែចុងក្រោយ: 2024/08/03 14:35 និពន្ឋដោយ Johann