តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » សុត្តនិបាត » អដ្ឋកវគ្គ ទី៤ »
ការខូចខាតនៃកាមច្ឆន្ទ។
sut kn snp 4 01 បាលី cs-km: sut.kn.snp.4.01 អដ្ឋកថា: sut.kn.snp.4.01_att PTS: ?
កាមសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
ចំពោះការពន្យល់លម្អិតនៃសូត្រនេះ សូមមើល កាមសុត្តនិទ្ទេស។
អានដោយ ព្រះខេមានន្ទ
(១. កាមសុត្តំ)
[៩៥] កាលសត្វប្រាថ្នាកាមណា បើកាមនោះសម្រេចដល់សត្វនោះ លុះសត្វ (នោះ) បានតាមប្រាថ្នាហើយ រមែងមានចិត្តប្រកបដោយបីតិដោយពិត។ កាលបើសត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះ សាបសូន្យទៅ សត្វក៏សុបសៅទៅ ដូចជាមុតដោយសរ។ សត្វណាវៀរស្រឡះចាកកាមទាំងឡាយ ដូចជាបុរសគេចនឹងក្បាលពស់ ដោយជើងរបស់ខ្លួន សត្វនោះ ជាអ្នកមានសតិ ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅនេះ ក្នុងលោកបាន។ មួយទៀត ជនណា ជាប់ចំពាក់នឹងស្រែ ចំការ កន្លែង ប្រាក់ គោ សេះ និងបុរសជាខ្ញុំ ពួកស្រ្តី ពួកផៅពង្ស និងកាមដ៏ច្រើន ពួកកិលេសយ៉ាងខ្សោយ រមែងគ្របសង្កត់ជននោះ អន្តរាយទាំងឡាយ ញាំញីជននោះ តពីនេះទៅ ទុក្ខនឹងជាប់ជននោះ ដូចជាទឹកហូរចូលទូកដែលបែកធ្លាយ។ ព្រោះហេតុនោះ សត្វអ្នកមានសតិសព្វកាល គួរវៀរចាកកាមទាំងឡាយ លុះលះកាមទាំងនោះហើយ ទើបឆ្លងអន្លង់បាន ដូចជាបុរសស្តារទូក ហើយទៅដល់ត្រើយខាងនាយ។
ចប់ កាមសូត្រ ទី១។