km:tipitaka:sut:kn:snp:sut.kn.snp.5.11

ជតុកណ្ណីបញ្ហា ទី១១

សង្ខេប

អ្នក​​ខ្លះ​​មាន​​គំនិត​​ថា បច្ចុប្បន្ន​​ជា​​កន្លែង​​ដែល​​មាន​​សន្តិភាព។ ប៉ុន្តែតើបច្ចុប្បន្នពិត​ជា​ករណី​មែន​ទេ?

sut kn snp 5 11 បាលី cs-km: sut.kn.snp.5.11 អដ្ឋកថា: sut.kn.snp.5.11_att PTS: ?

ជតុកណ្ណីបញ្ហា ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១១. ជតុកណ្ណិមាណវបុច្ឆា)

[១២២] (ជតុកណ្ណីមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮថា ព្រះអង្គមិនមានសេចក្តីប្រាថ្នាក្នុងកាម ឆ្លងអន្លង់ គឺកិលេសបានហើយ ទើបមកដើម្បីទូលសួរព្រះអង្គ អ្នកមិនមានសេចក្តីប្រាថ្នា បពិត្រព្រះមានព្រះភាគ ព្រះអង្គមានដួងព្រះនេត្រឃើញនូវធម្មតាលោក ដែលកើតឡើងព្រម សូមព្រះអង្គសំដែងនូវសន្តិបទ គឺធម៌ស្ងប់ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនុ៎ះ តាមសេចក្តីពិត ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រោះថា ព្រះមានព្រះភាគ តែងប្រព្រឹត្តគ្របសង្កត់នូវកាម (ដូចព្រះអាទិត្យ មានតេជះ គឺរស្មី គ្របសង្កត់នូវប្រឹថពីមណ្ឌល ដោយតេជះដូច្នោះ) បពិត្រព្រះអង្គមានព្រះបញ្ញាធំទូលាយដូចផ្ទៃផែនដី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌ដែលខ្ញុំព្រះអង្គគួរដឹង ជាធម៌សម្រាប់លះជាតិ និងជរា ក្នុងអត្តភាពនេះ ដល់ខ្ញុំព្រះអង្គ ជាអ្នកមានបញ្ញាស្តួចស្តើងឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលជតុកណ្ណី) អ្នកចូរកំចាត់បង់នូវតម្រេកក្នុងកាមទាំងឡាយចេញ ចូរឃើញនូវនេក្ខម្មៈ ដោយសេចក្តីក្សេមក្សាន្ត កិលេសជាតិគ្រឿងខ្វល់ ដែលអ្នកប្រកាន់មាំ (ដោយតណ្ហា និងទិដ្ឋិ) ឬដែលគួរលះបង់ កុំមានដល់អ្នកឡើយ គ្រឿងខ្វល់ណា ដែលមានហើយ ក្នុងកាលមុន អ្នកចូរឲ្យគ្រឿងខ្វល់នោះ រីងស្ងួតចុះ គ្រឿងខ្វល់ មានក្នុងខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកមិនកាន់យកនូវគ្រឿងខ្វល់ក្នុងកណ្តាល អ្នកនឹងជាមនុស្សស្ងប់គ្រឿងខ្វល់បាន។ ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះក្នុងអំណាចនៃមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈទាំងនោះ រមែងមិនមានដល់បុគ្គលដែលប្រាសចាកតម្រេក ក្នុងនាមរូបដោយសព្វគ្រប់។

ចប់ ជតុកណ្ណីមាណវកប្បញ្ហា ទី១១។

 

លេខយោង

km/tipitaka/sut/kn/snp/sut.kn.snp.5.11.txt · ពេលកែចុងក្រោយ: 2023/12/27 16:52 និពន្ឋដោយ Johann