km:tipitaka:sut:kn:snp:sut.kn.snp.5.12

ភទ្រាវុធប្បញ្ហា ទី១២

សង្ខេប

ក្នុង​ចំណែក​ខាង​លើ ឬ​ក្នុង​ចំណែក​ខាង​ក្រោម ឬ​ក្នុង​ចំណែក​ទទឹង?

sut kn snp 5 12 បាលី cs-km: sut.kn.snp.5.12 អដ្ឋកថា: sut.kn.snp.5.12_att PTS: ?

ភទ្រាវុធប្បញ្ហា ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.kn.snp.5.12.jpg

(១២. ភទ្រាវុធមាណវបុច្ឆា)

[១២៣] (ភទ្រាវុធមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ សូមអារាធនាព្រះអង្គ អ្នកលះអាល័យ កាត់តណ្ហា មិនរំភើប (ព្រោះលោកធម៌) លះសេចក្តីត្រេកអរ ឆ្លងអន្លង់ហើយ រួចផុតស្រឡះហើយ លះធម៌គ្រឿងកំណត់ (ដោយតណ្ហា និងទិដ្ឋិ) ព្រះអង្គមានព្រះប្រាជ្ញាញាណ បពិត្រព្រះអង្គជាវីរបុរស ពួកជនអ្នកនៅក្នុងជនបទផ្សេង ៗ ចង់ស្តាប់ព្រះវាចារបស់ព្រះអង្គ បានមកព្រមគ្នាហើយ អំពីជនបទនោះ ៗ បើបានស្តាប់ព្រះវាចារបស់ព្រះអង្គហើយ នឹងត្រឡប់អំពីទីនេះវិញ សូមព្រះអង្គទ្រង់ដោះស្រាយបញ្ហា ដើម្បីជនទាំងអម្បាលនោះ ព្រោះធម៌នោះ ព្រះអង្គបានជ្រាបហើយ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលភទ្រាវុធ) បុគ្គលគួរកំចាត់បង់នូវតណ្ហា ជាគ្រឿងប្រកាន់មាំ ក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺត្រង់កណ្តាល ឲ្យអស់ទៅ ព្រោះថា ជនទាំងអម្បាលនោះ ប្រកាន់មាំនូវរបស់ណា ៗ ក្នុងលោក មាររមែងជាប់តាមសត្វ ដោយរបស់នោះ ៗ វិញដែរ ហេតុនោះ ភិក្ខុកាលដឹង ឃើញនូវពួកសត្វអ្នកជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ ជាទីតាំងនៃមច្ចុមារនេះថា សត្វជាប់នៅព្រោះសេចក្តីប្រកាន់មាំដូច្នេះ គប្បីជាអ្នកមានសតិ មិនប្រកាន់មាំនូវគ្រឿងខ្វល់ក្នុងលោកទាំងពួង។

ចប់ ភទ្រាវុធមាណវកប្បញ្ហា ទី១២។

 

លេខយោង

km/tipitaka/sut/kn/snp/sut.kn.snp.5.12.txt · ពេលកែចុងក្រោយ: 2023/12/27 17:03 និពន្ឋដោយ Johann