km:tipitaka:sut:kn:snp:sut.kn.snp.5.13

ឧទយប្បញ្ហា ទី១៣

សង្ខេប

អំពី​វិមោក្ខ​​ធម៌ គឺ​ព្រះ​អរហត្ត ជា​គ្រឿង​ទំលាយ​អវិជ្ជា​ចេញ​បាន។

sut kn snp 5 13 បាលី cs-km: sut.kn.snp.5.13 អដ្ឋកថា: sut.kn.snp.5.13_att PTS: ?

ឧទយប្បញ្ហា ទី១៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៣. ឧទយមាណវបុច្ឆា)

[១២៤] (ឧទយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយបញ្ហា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកបំពេញឈាន មានព្រះសន្តានប្រាសចាកធូលី គឺកិលេស មិនមានអាសវៈ បានទ្រង់ធ្វើកិច្ច ដែលគួរធ្វើស្រេចហើយ ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គទ្រង់សំដែងនូវវិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទំលាយអវិជ្ជាចេញបាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧទយៈ) តថាគតពោលនូវការលះនូវកាមច្ឆន្ទៈ និងទោមនស្សទាំងពីរយ៉ាងផង ការបន្ទោបង់នូវសេចក្តីរួញរាផង ការឃាត់បង់នូវកុក្កុច្ចៈផង មានឧបេក្ខា និងសតិដ៏បរិសុទ្ធ មានសេចក្តីត្រិះរិះក្នុងធម៌ជាប្រធានថា ជាវិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទំលាយនូវអវិជ្ជាចេញបាន។

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងសញ្ចរទៅនៃសត្វលោកនោះ លោកពោលថា និព្វាន ៗ ដូច្នេះ តើព្រោះលះអ្វីបាន។

សត្វលោក មានសេចក្តីត្រេកត្រអាល ជាគ្រឿងចងទុក មានសេចក្តីគិតជញ្ជឹង ជាគ្រឿងសញ្ចរទៅនៃសត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះលះតណ្ហាចេញបាន។

កាលបុគ្គលមានសតិត្រាច់ទៅដូចម្តេច វិញ្ញាណទើបរលត់ យើងខ្ញុំមកគាល់ដើម្បីនឹងទូលសួរព្រះអង្គ នឹងបានស្តាប់ព្រះវាចារបស់ព្រះអង្គ។

កាលបុគ្គលមិនត្រេកត្រអាលចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានសតិ ត្រាច់ទៅយ៉ាងនេះ វិញ្ញាណទើបរលត់ទៅ។

ចប់ ឧទយមាណវកប្បញ្ហា ទី១៣។

 

លេខយោង

km/tipitaka/sut/kn/snp/sut.kn.snp.5.13.txt · ពេលកែចុងក្រោយ: 2023/12/27 17:10 និពន្ឋដោយ Johann