តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរគាថា » ឯកនិបាត »
ពាក្យណែនាំពីព្រះថេរៈក្រោយមក អំពីកំណាព្យរបស់ព្រះថេរៈ សិស្សផ្ទាល់របស់ព្រះពុទ្ធ។
sut kn tha 01 0 បាលី cs-km: sut.kn.tha.01.0 អដ្ឋកថា: sut.kn.tha.01.0_att PTS: ?
(និទានគាថា)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(និទានគាថា)
[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចំរើនហើយ កាលបន្លឺឡើង ដូចជាសីហៈ ជាសត្វមានចង្កូមដែលបន្លឺទៀបច្រកនៃភ្នំ ព្រះថេរៈទាំងឡាយតាមនាម តាមគោត្រ តាមវិហារធម៌ តាមអធ្យាស្រ័យ ប្រកបដោយប្រាជ្ញា ជាបុគ្គលមិនខ្ជិលច្រអូស ចំរើនវិបស្សនា ក្នុងទីនោះៗ បានពាល់ត្រូវអច្ចុតបទ គឺព្រះនិព្វាន ពិចារណានូវគុណសម្បត្តិ ដែលលោកបានធ្វើស្រេចហើយ បានសំដែងហើយនូវសេចក្តីដូចតទៅនេះ។