km:tipitaka:sut:kn:thi:sut.kn.thi.06.06

មហាបជាបតិគោតមីថេរីគាថា

សង្ខេប

លុះ​​បាន​​ត្រាស់​​ដឹង​​​​ហើយ ព្រះ​​មហាបជាប​តិគោតមី​ថេរី​​បាន​​លើក​​ឡើង​​នូវ​​ការ​សរសើរ​​​ ដល់​កូនប្រុសចិញ្ចឹម​​ម្នាក់ ដែលមិន​​មែន​​ជា​​អ្នក​មួយ​ទៀត ក្រៅពីព្រះពុទ្ធ​​នោះ​​ទេ។

sut kn thi 06 06 បាលី cs-km: sut.kn.thi.06.06 អដ្ឋកថា: sut.kn.thi.06.06_att PTS: ?

មហាបជាបតិគោតមីថេរីគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. មហាបជាបតិគោតមីថេរីគាថា)

[៣២០] បពិត្រ​ព្រះ​ពុទ្ធ មាន​ព្យាយាម អ្នក​ខ្ពង់​ខ្ពស់​ជាងសព្វ​សត្វ​ទាំង​ឡាយ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រោស​ខ្ញុំ​ព្រះ​អង្គ និងជន​ដទៃច្រើនគ្នា ឲ្យ​រួច​ចាក​ទុក្ខ។ សេចក្ដីទុក្ខ​ទាំង​ពួង ខ្ញុំ​ព្រះ​អង្គបាន​កំណត់​ដឹង​ហើយ តណ្ហាជាដើម​ចម (នៃ​ទុក្ខ) ខ្ញុំ​ព្រះ​អង្គបាន​ធ្វើ​ឲ្យ​រីងស្ងួត​ហើយ មគ្គប្រកប​ដោយ​អង្គ ៨ ខ្ញុំ​ព្រះ​អង្គ​បាន​ចំរើន​ហើយ និរោធធម៌ ខ្ញុំ​ព្រះ​អង្គបាន​សម្រេច​ហើយ។ មាតាបិតា បុត្រ បង​ប្អូន និង​ជីដូនជីតា ដែល​មាន​ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គក៏​មិន​ដឹងតាមពិត មិន​បាន (នូវ​ទី​ពឹង​ក្នុង​សមុទ្រ គឺសង្សារ) បាន​អន្ទោលទៅ (យកកំណើត​ផ្សេង ៗ) ព្រះ​មាន​ព្រះ​ភាគ​អង្គនោះ ខ្ញុំ​ព្រះ​អង្គបាន​ឃើញ​ហើយ រាង​កាយ (របស់​ខ្ញុំ​ព្រះ​អង្គ) នេះ ជា​ទីបំផុត​ហើយ ជាតិសង្សារអស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន។ សូមព្រះ​អង្គទតនូវ​ពួក​សាវ័ក អ្នក​មាន​ព្យាយាមតឹង​តែង មាន​ចិត្ត​ស្លុងទៅ​រកព្រះ​និព្វាន មាន​ព្យាយាមមាំជា​និច្ច ជា​អ្នក​ព្រមព្រៀងគ្នា នេះ​ជា​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ។ទ. ១៧៥ ឱហ្ន៎ ព្រះ​នាងមាយា បាន​បង្កើត​ព្រះ​គោតម ដើម្បី​ជា​ប្រយោជន៍ដល់​ពួក​ជនច្រើនគ្នា (ព្រោះ​ថា) ព្រះ​គោតម​បាន​បន្ទោបង់​នូវ​គំនរទុក្ខ នៃ​ពួក​ជន​ដែល​ត្រូ​វព្យាធិ និង​មរណៈ​ចាក់​ដោត។

មហាបជាបតិគោតមីថេរី។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.06.06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann