km:tipitaka:sut:kn:uda:sut.kn.uda.07

(អជកលាបក)សូត្រ ទី៧

សង្ខេប

អ្នក​​បង្ក​បញ្ហា​​ព្យាយាម​​ញុះញង់​​ព្រះពុទ្ធ។

sut kn uda 07 បាលី cs-km: sut.kn.uda.07 អដ្ឋកថា: sut.kn.uda.07_att PTS: ?

អជកលាបកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. អជកលាបកសុត្តំ)

[៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអជកលាបកចេតិយ ជាលំនៅនៃអជកលាបកយក្ស ជិតក្រុងបាវា។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាល នៅវេលារាត្រីងងឹតអ័ព្ទ ទាំងភ្លៀងក៏កំពុងរលឹមស្រឹប ៗ។ លំដាប់នោះ អជកលាបកយក្ស មានបំណងនឹងធ្វើព្រះមានព្រះភាគឲ្យខ្លាចតក់ស្លុតព្រឺព្រះលោមា បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏មានសំដីគំហកបន្លាច ធ្វើសំឡេងសន្ធាប់ខ្លាំង ៗ អស់វារៈ ៣ ដង ជិតព្រះមានព្រះភាគថា នែព្រះសមណៈ នុ៎ះន៏ បិសាច (ឈរខាងមុខ) ចំពោះលោកហើយ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា

កាលណា បុគ្គលណាដល់ត្រើយក្នុងសកធម៌1) ទាំងឡាយ ក្នុងកាលនោះ បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ រមែងគ្របសង្កត់នូវបិសាចផង នូវសំឡេងសន្ធាប់ផងយ៉ាងនេះ ក្នុងកាលនោះ។

ចប់ សូត្រ ទី៧។

 

លេខយោង

1)
កុសលធម៌ជាច្រើនយ៉ាង មានសីល សមាធិ បញ្ញាជាដើម ដែលហុចប្រយោជន៍ដល់អ្នកប្រតិបត្តិ ហៅថា សកធម៌ (ធម៌របស់ខ្លួន)។ អកុសលធម៌ មានរាគៈ ទោសៈ មោហៈ ជាដើម ដែលធ្វើប្រយោជន៍ឲ្យវិនាស ហៅថា បរធម៌ (ធម៌ដទៃ)។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann