User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:uda:sut.kn.uda.09

(ជដិល)សូត្រ ទី៩

សង្ខេប

អំពី​ការ​ស្រោច​ទឹក និង​ការទ្វី​បន្សុត។

sut kn uda 09 បាលី cs-km: sut.kn.uda.09 អដ្ឋកថា: sut.kn.uda.09_att PTS: ?

ជដិលសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. ជដិលសុត្តំ)

[៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគយាសីសៈប្រទេស ទៀបទន្លេគយា។ សម័យនោះឯង ពួកជដិលច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ1) ក្នុងវេលារាត្រីដ៏ត្រជាក់ នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។ ព្រះមានព្រះភាគ ក៏បានឃើញពួកជដិលជាច្រើនទាំងនោះ ដែលកំពុងងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធិដោយអំពើនេះ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា

បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផងច្រើនគ្នារមែងងូតទឹកនុ៎ះដែរ សច្ចៈ2) ១ ធម្មៈ3) ១ (មាននៅ) ក្នុងបុគ្គលណា បុគ្គលនោះទើបឈ្មោះថា ជាអ្នកស្អាតផង ឈ្មោះថាជាព្រាហ្មណ៍ផង។

ចប់ សូត្រ ទី៩។

 

លេខយោង

1)
គឺថ្ងៃជាខាងចុងខែមាឃ ៤ថ្ងៃ ខាងដើមខែផគ្គុណ ៤ថ្ងៃ រួមជា ៨ថ្ងៃ។
2)
បានដល់វចីសច្ចៈ និងវិរតិសច្ចៈ ឬថាញាណសច្ចៈ និងបរមត្ថសច្ចៈ។
3)
បានដល់អរិយមគ្គធម៌ និងអរិយផលធម៌។ អដ្ឋកថា។
km/tipitaka/sut/kn/uda/sut.kn.uda.09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann