តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » ចូឡវគ្គ ទី៧ »
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រិះរិះអំពីសភាពនៃចិត្តរបស់ខ្លួន។
sut kn uda 67 បាលី cs-km: sut.kn.uda.67 អដ្ឋកថា: sut.kn.uda.67_att PTS: ?
បបញ្ចខយសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. បបញ្ចខយសុត្តំ)
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ពិចារណាការលះបង់នូវការពិចារណាបបញ្ចសញ្ញា (សញ្ញាជាគ្រឿងយឺតយូរ) របស់ព្រះអង្គ។ លុះព្រះមានព្រះភាគ ជ្រាបការលះបង់នូវការពិចារណាបបញ្ចសញ្ញា របស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមានដល់បុគ្គលណា បុគ្គលនោះឈ្មោះថា បានកន្លងកិលេសជាតិជាគ្រឿងតផង ជើងគុល គឺអវិជ្ជាផង មនុស្សលោក ព្រមទាំងទេវលោក ក៏មិនមើលងាយអ្នកប្រាជ្ញ ដែលគ្មានតណ្ហា ហើយប្រព្រឹត្តទៅ ដោយញាណនោះបានឡើយ។
ចប់ សូត្រ ទី៧។