តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ឧទាន » បាដលិគ្គាមិយវគ្គ ទី៨ »
ព្រះនិព្វាន បុគ្គលកម្រឃើញបាន។
sut kn uda 72 បាលី cs-km: sut.kn.uda.72 អដ្ឋកថា: sut.kn.uda.72_att PTS: ?
ទុតិយនិព្វានបដិសំយុត្តសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. ទុតិយនិព្វានបដិសំយុត្តសុត្តំ)
[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ធម្មតាព្រះនិព្វាន បុគ្គលឃើញបានដោយក្រ និព្វានសច្ចៈ មិនមែនសម្រាប់ឃើញបានដោយងាយទេ កិលេស ជាគ្រឿងកង្វល់ រមែងមិនមានដល់បុគ្គលកាលដឹង កាលឃើញតណ្ហា ព្រោះត្រាស់ដឹង (នូវសច្ចៈ)។
ចប់ សូត្រ ទី២។