km:tipitaka:sut:kn:viv:sut.kn.viv.3.08

មល្លិកាវិមាន ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv 3 08 បាលី cs-km: sut.kn.viv.3.08 អដ្ឋកថា: sut.kn.viv.3.08_att PTS: ?

មល្លិកាវិមាន ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. មល្លិកាវិមានវត្ថុ)

[៣៦] (នារទត្ថេរសួរថា) ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង នាងបើទុកជាមិនប្រដាប់ដោយសំពត់ស្លៀកមានពណ៌លឿងទាំងឡាយមានសាច់ដ៏ល្អិតក៏ដោយ ក៏នៅតែល្អ ម្នាលនាងអ្នកទ្រទ្រង់នូវគ្រឿងប្រដាប់ដៃ ជាវិការៈនៃមាស ស្អិតស្អាងដោយក្រវឹល ជាវិការៈនៃមាស ពាសពេញដោយបណ្តាញ ជាវិការៈនៃមាស នាងជាអី្វ នាងមានកម្រងកែវផ្សេងៗ

កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណី មានពណ៌ក្រហមផង ជាវិការៈនៃកែវមុក្តាផង ជាវិការៈនៃកែវពិទូរ្យផង កែវពព្រុសផង មួយអន្លើដោយកែវមានពណ៌ក្រហមផង ដ៏វិចិត្រដោយកែវទាំងឡាយ ប្រាកដស្មើដោយភ្នែកព្រាប បណ្តាកម្រងទាំងនុ៎ះ កម្រងមួយៗ មានសូរពីរោះដូចសម្លេងក្ងោក ដូចសម្លេងរាជហង្ស (ឬ) ពីរោះដូចសម្លេងករវិក សូរកម្រងទាំងនោះ មានភាពពីរោះ ឮហាក់ដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលគេប្រគំហើយ ទាំងរថរបស់នាង ក៏មានសភាពស្អាតល្អ មានអវយវៈដ៏វិចិត្រហើយដោយកែវផ្សេងៗ ដែលជាងចាត់ចែងហើយដោយធាតុ1) ទាំងឡាយ មានពណ៌ផ្សេងៗ សមល្អ

នាងឋិតនៅលើរថនោះ មានពណ៌ មានរូបប្រៀបដោយមាស ញុំាងប្រទេសនេះឲ្យភ្លឺរុងរឿង

ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។

(ទេវធីតាឆ្លើយថា) ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះគោតម ព្រះអង្គមានគុណប្រមាណមិនបាន ដែលទ្រង់បរិនិព្វានហើយ បានបូជាបណ្តាញមាសដ៏វិចិត្រ ដោយកែវមណី និងមាសរំលេចដោយកែវមុក្តា បាំងដោយសំណាញ់មាស

ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ប្រាសចាកសេចកី្តសោក ដល់នូវសេចកី្តសុខ មានចិត្តត្រេកអរព្រម។

ចប់ មល្លិកាវិមាន ទី៨។

 

លេខយោង

1)
ដោយសម្ភារៈ មានទ្រពង និងចន្ទោលជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/viv/sut.kn.viv.3.08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann