sut.mn បាលី cs-km: sut.mn អដ្ឋកថា: sut.mn_att PTS: ?
មជ្ឈិមនិកាយ
មាតិកា
ធ្វើឡើងសម្រាប់ព្រះសង្ឃ ដោយ
ពុទ្ធបរិស័ទ នៃ sangham.net
ទាញយកឯកសារ ដែលបានបង្ហាប់ នៃការសំឡេងអានរបស់មជ្ឈិមនិកាយ (ថតរហូតដល់ទី ២៥ ខែមករា ឆ្នាំ២០២៤ ~4.5 GB) ។
?
បណ្ណាសកៈ
មូលបណ្ណាសកៈ ទី១ | មជ្ឈិមបណ្ណាសកៈ ទី២ | ឧបរិបណ្ណាសកៈ ទី៣
វគ្គ
១. មូលបរិយាយវគ្គ | ២. សីហនាទវគ្គ | ៣. ឱបម្មវគ្គ
៤. មហាយមកវគ្គ | ៥. ចូឡយមកវគ្គ | ៦. គហបតិវគ្គ
៧. ភិក្ខុវគ្គ | ៨. បរិព្វាជកវគ្គ | ៩. រាជវគ្គ
១០. ព្រាហ្មណវគ្គ | ១១. ទេវទហវគ្គ | ១២. អនុបទវគ្គ
១៣. សុញ្ញតវគ្គ | ១៤. វិភង្គវគ្គ | ១៥. សឡាយតនវគ្គ
sut.mn.vv1 | ភាគ ២០ - ភាគ ២២
ខ្លឹមសារនៅក្នុងសូត្រនេះ គឺព្រះពុទ្ធបានពន្យល់អំពីអភិធម៌ (ធម៌ដ៏មានជម្រៅ) អ្វីៗគឺទទេរមិនមាន អត្ត (ការប្រកាន់ថាជារបស់ខ្លួន) សូម្បីនិព្វានក៏មិនមានអត្ត ប៉ុន្តែធម៌ទាំងឡាយកើតឡើងអំពីហេតុនិងបច្ច័យ។ សូត្រនេះព្រះពុទ្ធបានសម្តែងចប់ហើយ ភិក្ខុទាំងឡាយនោះមិនមានចិត្តត្រេកអរនឹងភាសិតនៃព្រះមានព្រះភាគឡើយ។
សូត្រនេះ និយាយអំពីហេតុនៃការសង្រួមក្នុងអាសវៈទាំងពួង។ព្រះពុទ្ធបានពន្យល់អំពីវិធី៧យ៉ាងដែលត្រូវលះបង់អាសវៈ ដោយការឃើញ ដោយសេចក្តីសង្រួមឥន្រ្ទិយ ដោយការសេព ដោយការអត់ធន់ ដោយការវៀរ ដោយការបន្ទារបង់ ដោយការចម្រើន។
សូត្រនេះព្រះពុទ្ធពន្យល់ អំពីការដែលអាចសេពនូវសេនាសនៈក្នុងព្រៃស្ងាត់បាន ដោយគ្មានការភ័យខ្លាច។
សូត្រនេះព្រះសារីបុត្របានពន្យល់អំពី៖ អង្គណៈជាឈ្មោះនៃអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្តដោយអំណាចនៃសេចក្ដីប្រាថ្នា ជាកិលេសដ៏ក្លៀវក្លាមានប្រការផ្សេងៗ។
ព្រះពុទ្ធបានពន្យល់អោយភិក្ខុជាអ្នកមានសីលបរិបូណ៍ មានបាតិមោក្ខបវិបូណ៍ សង្រួមក្នុងបាតិមោក្ខសំវរៈដើម្បីអាចសម្រេចផលផ្សេងៗតាមសេចក្ដីប្រាថ្នា។
ព្រះពុទ្ធបានពន្យល់អំពីឧបក្កិលេសនៃចិត្តនិងការលះនូវកិលេសដើម្បីធ្វើអោយចិត្តបរិសុទ្ធ។
ព្រះពុទ្ធបានពន្យល់អធិប្បាយ អំពីសេចក្ដីផូរផង់ដោយការចម្រើនកុសលធម៌ ដើម្បីវៀរចាកអកុសលធម៌ទាំងឡាយញំុាងសត្វលោកអោយទៅកាន់ទីខ្ពស់។ អ្នកផ្សេងប្រហែលជាធ្វើខុស ប៉ុន្តែសំខាន់ គឺរក្សា«សម្មាមានះ»។ «បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែលមានទេ។…»
នៅក្នុងសូត្រនេះព្រះសារីបុត្របានពន្យល់ភិក្ខុអំពី៖អរិយសច្ចៈ សេចក្តីកើតឡើងនៃអាហារ ព្រោះសេចក្តីកើតឡើងនៃតណ្ហា សេចក្តីរំលត់អាហារ ព្រោះសេចក្តីរំលត់នៃតណ្ហា បានដល់មគ្គ ប្រកបដោយអង្គ៨ ជាសេចក្ដីប្រតិបត្តិ ជាដំណើរទៅ ដើម្បីរំលត់អាហារ ។
សូត្រនេះអធិប្បាយអំពី សតិប្បដ្ធានទាំង៤ គឺពិចារណាឃើញរឿយៗនូវ កាយ ចិត្ត វេទនា និងធម៌ ដើម្បីបាននូវអរិយមគ្គប្រកបដោយអង្គ៨ប្រការដើម្បីធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន។ សូត្រនេះដូចគ្នាបេះបិទទៅនឹង សតិបដ្ឋានសូត្រ នៅក្នុង ទីឃនិកាយ។
ព្រះពុទ្ធបានពន្យល់អំពី ៖ សមណៈទាំង៤ប្រភេទត្រាស់ដឹងធម៌មានតែនៅក្នុងព្រះពុទ្ធសាសនា មច្ឆាទិដ្ធិ២ប្រភេទ ឧបាទាន៤ប្រការ ហេតុដែលនាំអោយកើតឧបាទាននិងហេតុនៃការរលត់ទៅនៃឧបាទាន។
ពលញាណទាំង១០របស់ព្រះពុទ្ធ។
ព្រះពុទ្ធបានពន្យល់អំពី៖តម្រេកនៅក្នុងកាមទោសនៃកាមគ្រឿងរលាស់ចេញនូវកាមទាំងឡាយមានរូបវេទនាជាដើម។
ព្រះពុទ្ធបានឆ្លើយសំណួរសក្យរាជមហានាមអំពីការលះបង់អស់ទៅនៃលោភៈទោសៈមោហៈ ពីក្នុងសន្តាននិងពន្យល់ពូកនិគ្រន្ថពីបាបកម្មទាំងឡាយ បានធ្វើហើយក្នុងកាលមុនមិនអាចធ្វើឲ្យសាបសូន្យទៅដោយការទទួលនូវវេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមនោះទេ។
ព្រះមោគ្គល្លានបានរៀបរាប់អំពី៖ធម៏១៦យ៉ាងដែលធ្វើអោយជាអ្នកប្រដៅក្រ ជាអ្នកប្រដៅងាយ គយគន់មើលខ្លួនដោយខ្លួនឯងនិងពិចារណាខ្លួនដោយខ្លួនឯង។
ព្រះពុទ្ធបានអធិប្បាយអំពី៖បង្គោលរបស់ចិត្ត៥ប្រការ ចំណងរបស់ចិត្ត៥ប្រការដែលធ្វើអោយមិនដល់សេចក្ដីរីកចម្រើនលូតលាស់ដុះដាលក្នុងធម្មវិន័យនិងការចម្រើននូវឥទ្ធិបាទ៥។
ព្រះពុទ្ធបានពន្យល់ភិក្ខុអំពី៖ប្រភេទនៃការចូលទៅអាស្រ័យនៅដងព្រៃ និងប្រភេទនៃការចូលទៅអាស្រ័យនូវបុគ្គល។
មានព្រាហ្មណ៍ម្នាក់បានសួរនូវសំនួរផ្ចាញ់ផ្ចាលអំពីទិដ្ធិរបស់សមណៈទៅកាន់ព្រះពុទ្ធ។ព្រះពុទ្ធបានពន្យល់ព្រាហ្មណ៍ បន្ទាប់មកទើបទ្រង់ពន្យល់ទៅភិក្ខុទាំងឡាយប៉ុន្តែដោយបំប្រួញ បន្ទាប់មកភិក្ខុទាំងឡាយបានស្នើរសំុអោយព្រះមហាកច្ចានៈជួយពន្យល់អោយបានពិស្ដារ។
ព្រះពុទ្ធបានពន្យល់អំពីសេចក្ដីត្រិះរិះ២ចំណែកកាលពីទ្រង់នៅមិនទាន់ត្រាស់ដឹង ។ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈជាចំណែកទី១ និង នេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ អវិហឹសាវិតក្កៈ ជាចំណែកទិ២។
តើធ្វើដូចម្តេច ដើម្បីកម្ចាត់គំនិតអាក្រក់ ទាំងអស់នេះ? ព្រះពុទ្ធបានផ្ដល់វិធី៥យ៉ាង ដើម្បីបន្ទោរបង់នូវអកុសលវិតក្កៈទាំងឡាយ (គំនិតរួមជាមួយនឹង លោភៈ ឬ ទោសៈ ឬ មោហៈ)។
ព្រះពុទ្ធនិទានរឿងមួយចំនួនដល់ភិក្ខុដើម្បីចម្រើននូវមេត្តានិងសេចក្ដីអត់ធ្មត់ជាចិត្តធំទូលាយដល់នូវសភាពធំ ប្រមាណមិនបាន។ ទោះមនុស្សអាក្រក់វាយអ្នកស្រលាញ់ ឬចោរកាត់ដៃជើង ក៏មិនភ្លេចមេត្តា និងសីល។
ព្រះពុទ្ធលើកយកការប្រៀបធៀប២ផ្សេងគ្នាដើម្បីចម្រើនដល់សម្មាទិដ្ធិ លះនូវទិដ្ធិផ្សេងៗដោយការប្រកាន់ថាជារបស់ខ្លួន។
ព្រះពុទ្ធដោះប្រស្នាទេវតា។
ព្រះបុណ្ណមន្តាណីបុត្តពន្យល់ផ្លួវទៅកាន់ព្រះនិព្វានឧបមាប្រៀបទៅនឹងរថ។
ព្រះពុទ្ធពន្យល់ភិក្ខុដោយធ្វើសេចក្ដីឧបមាសមណព្រាហ្មណ៏ទៅនឹងពួកម្រឹគ។
តើអ្នកពិតជាស្វែងរកសុភមង្គល ក្នុងរយៈពេលយូរ នៅកន្លែងត្រឹមត្រូវមែនទេ? តើដំណើរស្វែងរកដ៏ក្លាហានជាអ្វី? ព្រះពុទ្ធបានរំលឹកអំពីការស្វែងរកការពិតដ៏ប្រសើររបស់ព្រះអង្គផ្ទាល់មុននឹងការត្រាស់ដឹង។
ម្នាក់មិនកាន់ពុទ្ធសាសនាបានសួរអ្នកកាន់ពុទ្ធសាសនាអំពីអ្វីដែលពិសេសពីព្រះពុទ្ធ។ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បានគោរព និងបន្ទាប់មកក៏បានទៅជួបព្រះពុទ្ធផ្ទាល់ ហើយទទួលបានការប្រៀនប្រដៅយ៉ាងពេញលេញពីព្រះពុទ្ធអង្គ។
ព្រះសារីបុត្តពន្យល់ភិក្ខុអំពីអរិយសច្ចទាំង៤ដោយភ្ជាប់ជាមួយនឹងធាតុគឺមហាភូតរូបទាំង៤។
ព្រះពុទ្ធពន្យល់នូវការប្រព្រឹត្តព្រហ្មចរិយធម៌ប្រៀបដូចជាបុរសត្រូវការស្វែងរកនូវខ្លឹមឈើ។
ព្រះពុទ្ធពន្យល់នូវការប្រព្រឹត្តព្រហ្មចរិយធម៌ប្រៀបដូចជាបុរសត្រូវការស្វែងរកនូវខ្លឹមឈើ។
ផាសុវិហារធម៌ ដែលកុលបុត្រចេញចាកផ្ទះចូលទៅកាន់ព្រះផ្នួសគួរប្រព្រឹត្តិ។
តើព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា?
អង្គទាំងឡាយ១១ មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ និងអង្គទាំងឡាយ១១ គួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ។
ព្រះពុទ្ធលើកយករឿងនិទានគង្វាលគោ ជំរុញដល់ភិក្ខុ អោយឆ្លងដល់នូវត្រើយខាងនាយ គឺព្រះនិព្វាន។
ព្រះពុទ្ធដោះស្រាយនូវវាទៈរបស់សច្ចកនិគន្ថបុត្រ។
ព្រះពុទ្ធដោះស្រាយនូវវាទៈរបស់សច្ចកនិគន្ថបុត្ត ដោយលើកយកនូវសេចក្ដីសុខ និងសេចក្ដីទុក្ខវេទនាយ៉ាងខ្លាំងក្លា របស់ព្រះអង្គ ធ្លាប់ទទួលក្នុងកាលមុនក្នុងតបៈដ៏តឹងរុឹង និងមាគ៌ាដែលទ្រង់សម្រេចបានដល់នូវការត្រាស់ដឹង។
សក្កទេវរាជបានចូលទៅគាល់ព្រះពុទ្ធ រួចបង្គំទូលសួរនូវប្រស្នាធម៌សង្ខេប ថាតើចំពោះភិក្ខុជាអ្នកមានចិត្តបង្អោន ទៅក្នុងព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដូចម្តេចខ្លះ គ្រានោះព្រះមហាមោគ្គលានមានអាយុ មានសេចក្ដីត្រិះរិះចង់ដឹងនូវភាសិតនិងស្គាល់ទេវតានោះក៏និមន្តតាមទៅសួរដល់ទេវលោក ។
មានភិក្ខុមួយរូបមានទិដ្ធិអាក្រក់កើតឡើង ទើបព្រះពុទ្ធសម្តែងធម៌ ដើម្បីដោះស្រាយនូវទិដ្ធិនោះ។ «វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ»…និងភាពចាស់ ជំងឺ និងការស្លាប់ នៅភ្នែក ត្រចៀក… ចិត្ត។
តើភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរសិក្សា ធម៌ទាំងឡាយណា សមាទានប្រព្រឹត្តធម៌ទាំងឡាយណា ដើម្បីប្តេជ្ញាធ្វើឲ្យជាសមណៈ ឬ ព្រាហ្មណ៍ ពិតប្រាកដ?
ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ តើដូចម្តេច?
ព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ បានក្រាបបង្គំទូលសួរព្រះពុទ្ធថា ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក និង ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក?
ព្រាហ្មណ៍ និងគហបតី អ្នកស្រុកវេរញ្ជា បានក្រាបបង្គំទូលសួរព្រះពុទ្ធថា ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក និង ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក?
ព្រះសារីបុត្រឆ្លើយនូវសំណួរព្រះមហាកោដ្ធិកៈ អំពីសម្មាទិដ្ធិ និងការចម្រើននូវធម៌ខ្ពស់ជាលំដាប់ៗ។
ឧបាសកម្នាក់ បានចូលទៅរក ធម្មទិន្នាភិក្ខុនី ដែលធ្លាប់ជាអតីតប្រពន្ធរបស់គាត់ ហើយចោទសួរនូវសំណួរជាបន្តបន្ទាប់…
តើធម្មសមាទានណាដែលបុគ្គលគួរសេព?
តើកិច្ចការងារដែលត្រូវមកពីការយល់ឃើញត្រូវ?
ធម៌ដែលភិក្ខុអ្នកពិចារណាគួរពិចារណានិងស្វែងរក។
សារាយណីធម៌ទាំង៦ប្រការជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា និងអង្គទាំង៧ប្រការ ក្នុងការធ្វើឲ្សសម្រេចជាក់ច្បាស់ នូវសោតាបត្តិផល។
ព្រះពុទ្ធដោះស្រាយនូវទិដ្ធិអាក្រក់របស់ពកៈព្រហ្ម។
ព្រះមោគ្គលានធ្លាប់កើតជាមារ និងផ្ចាញ់មារធ្លាប់ជាក្មួយប្រុសរបស់ខ្លួន។
sut.mn.vv2 | ភាគ ២៣ - ភាគ ២៥
បុគ្គល៤ពួកតែងមានក្នុងលោក។
មានគហបតីម្នាក់បានចូលទៅគាល់និងសួរព្រះអានន្ទអំពីទ្វារព្រះនិព្វានតែ១សោះ ស្រាប់តែបានទ្វារព្រះនិព្វានទាំង១១ ដោយការស្តាប់តែម្តង។
ព្រះអានន្ទ សំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។
ព្រះពុទ្ធពន្យល់នូវធម៌៨ប្រការក្នុងការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈដល់គហបតីម្នាក់។
គ្រូពេទ្យជីវកៈចូលទៅសួរព្រះពុទ្ធអំពីសាច់ដែលគួរបរិភោគ(ឆាន់) និងសាច់ដែលមិនគួរបរិភោគ(ឆាន់)។ អំពីអំពើអាក្រក់សម្លាប់សត្វសម្រាប់ព្រះសង្ឃ និងអំពីទទួលទានអាក្រក់។
មានគហបតីម្នាក់ធ្លាប់ជាបរិស័ទរបស់និគន្ថនាដបុត្ត បានចូលទៅគាល់ព្រះពុទ្ធក្នុងបំណងលើកវាទៈ ដើម្បីផ្ចាញ់ផ្ចាលព្រះពុទ្ធៗ បានសម្ដែងតបវាទៈ ដោយប្រើបញ្ញាញាណរបស់ទ្រង់គ្របសង្កត់យ៉ាងអង់អាច ចុងក្រោយត្រលប់ក្លាយជាពុទ្ធបរិស័ទដោយមានសទ្ធាយ៉ាងស៊ប់សួននឹងព្រះពុទ្ធ។
មានបុរស២នាក់ ម្នាក់ជាអ្នកសមាទានគោវត្ត(ប្រព្រឹត្តត្រាប់តាមសត្វគោ) និងម្នាក់ទៀតសមាទានកុក្កុរវត្ត(ប្រព្រឹត្តត្រាប់តាមសត្វឆ្កែ)បានចូលទៅគាល់នឹងទូលសួរព្រះពុទ្ធអំពីគតិ និងបរលោករបស់ខ្លួន រៀងៗខ្លួន ព្រះពុទ្ធបានតបថា គតិយ៉ាងណាមានបរលោកយ៉ាងនោះ។
តើត្រូវប្រើពាក្យធ្ងន់ៗ ដែលពិបាកទ្រាំទេ? និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ អោយទៅលើកឡើងនូវវាទៈ ដើម្បីផ្ចាញ់ផ្ចាលព្រះពុទ្ធៗ បានដោះស្រាយនូវវាទៈ បង្ហាញអំពីសម្មាវាចារ ដោយប្រើបញ្ញាញាណរបស់ទ្រង់។
មានជាងឈើម្នាក់ចូលទៅសួរព្រះឧទាយីថាតើ វេទនាមានប៉ុន្មានយ៉ាង ព្រះថេរៈឆ្លើយថាមាន៣ រីឯជាងឈើថាព្រះពុទ្ធធ្លាប់សម្ដែងមានតែ២ លុះព្រះអានន្ទបានលឺរឿងនោះ ក៏យកបញ្ហានោះទៅទូលព្រះពុទ្ធៗ បានសម្តែងអំពីវេទនាផ្សេងៗម្ដងទៀត។
សម្មាទិដ្ឋិ គឺជាអ្វីដែលត្រូវជឿ ឬយកដោយការពិចារណាត្រឹមត្រូវតាំងពីដើម។ ដូច្នេះវាត្រូវបានហៅថា «ការភ្នាល់ដែលមានសុវត្ថិភាព» គឺអបណ្ណធម៌។ ព្រះពុទ្ធពន្យល់ ដល់ព្រាហ្មណ៍ គហិបតី អ្នកស្រុកសាលាក្នុងដែនកោសលទាំងឡាយ អោយសមាទានធ្វើឲ្យបរិបូណ៌នូវ អបណ្ណធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាយូរអង្វែង។
ព្រះពុទ្ធពន្យល់រាហុល ពីទោសនៃការកុហក កម្មដែលប្រព្រឹត្តទៅតាម កាយ វាចារ ចិត្ត ដោយលើកភ្ជាប់ជាមួយឧទាហរណ៍ផ្សេងៗ។
ព្រះពុទ្ធពន្យល់រាហុល ពី កម្មដ្ធាន ការចម្រើន ភាវនាផ្សេងៗ។
មានភិក្ខុមួយរូប បានកើតសេចក្ដីវិតក្កៈនូវសំនួរបរមត្ថជាច្រើន រួចក៏ចូលទៅគាល់ព្រះមានព្រះភាគ ដោយធ្វើសេចក្ដីគិតទុកក្នុងចិត្តថា ប្រសិនបើព្រះពុទ្ធនឹងមិនឆ្លើយតបនូវសំនួរទាំងនោះ គាត់នឹងលាចាសិក្ខាបទវិញ ព្រះពុទ្ធបានឆ្លើយប្រាប់ភិក្ខុថាជាសំនួរឥតប្រយោជន៍ មិនចម្រើនដល់ការប្រព្រឹត្តនូវព្រហ្មចរិយធម៌ ប្រៀបដូចបុរសកំពុងត្រូវព្រួញពិស ហើយរវល់គិតតែពីសួររកអ្នកបាញ់ ឬគ្រាប់ព្រួញ ដោយមិនខ្វល់ពីការដកព្រួញ។
ព្រះពុទ្ធត្រាស់សួរភិក្ខុ អំពីឱរម្ភាគិយសំយោជនៈ៥ រួចទើបត្រាស់សម្ដែង ពីមគ្គ និង បដិបទាផ្សេងៗ ដើម្បីលះនូវឱរម្ភាគិយសំយោជនៈ៥។
ហេតុអ្វីព្រះពុទ្ធបញ្ញត្តិសិក្ខាបទឲ្យឆាន់ភោជនតែមួយពេល? ហេតុអ្វីបានជាក្នុងកាលពីដើម មានសិក្ខាបទតិចល្មម តែពួកភិក្ខុច្រើនរូប បានតាំងនៅក្នុងព្រះអរហត្ត មួយទៀត ហេតុអ្វីបានជាក្នុងកាលឥឡូវនេះ មានសិក្ខាបទច្រើនណាស់ តែពួកភិក្ខុតិចពេក ដែលបានតាំងនៅក្នុងព្រះអរហត្ត?
ព្រះឧទាយីមានអាយុ មានសេចក្តីត្រិះរិះ សរសើរ ធម៌ដែលព្រះមានព្រះភាគ ទ្រង់កំចាត់បង់បាន និងធម៌ដែលទ្រង់ប្រកប ទើបព្រះពុទ្ធពន្យល់សម្តែង ដល់ព្រះឧទាយី ដោយឧបមា ចំណងដែលតឹងមិនមែនដោយសារតែខ្សែ ប៉ុន្តែដោយសារឆន្ទះដែលមិនចង់លះ។
ហេតុអ្វីព្រះពុទ្ធបានបណ្ដេញ ពួកភិក្ខុប្រមាណ៥០០រូប ដែលបាននិមន្តទៅដល់ស្រុកចាតុមា មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន?
មានកុលបុត្រជាអ្នកមានកេរ្ដិ៍ឈ្មោះជាច្រើននាក់ចេញពីសក្យៈត្រកូល មានចិត្តចេញចាកផ្ទះ ចូលទៅសូមព្រះផ្នួសក្នុងសំណាក់ព្រះមានព្រះភាគ ទើបព្រះពុទ្ធបានសួរនូវសំណួរជាច្រើន ទៅកាន់ពួកគេមុននឹងបំបួស។
ព្រះសារីបុត្រពន្យល់ និងផ្ដល់ឧវាទ ដល់ភិក្ខុ អ្នកសមាទាននូវអារញ្ញិកធុតង្គគួរប្រព្រឹត្ត។
ធម្មទេសនា ស្តីអំពីសារៈសំខាន់នៃជំនឿក្នុងមាគ៌ាព្រះពុទ្ធសាសនា។ មិនត្រឹមតែជាជំនឿ ដែលជាតម្រូវការមុន សម្រាប់ការស្តាប់ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយការគោរពប៉ុណ្ណោះទេ ប៉ុន្តែ - ដូចដែលត្រូវបានបង្ហាញដោយការពិភាក្សាមិនធម្មតានៅទីនេះដែលបែងចែកប្រភេទនៃអរិយសាវក - វាអាចបញ្ជាក់ពីការប្រតិបត្តិគ្រប់ផ្លូវ រហូតដល់ព្រះនិព្វាន។
មានបរិព្វាជកម្នាក់បានចូលទៅគាល់ និងសួរព្រះពុទ្ធ ជាអ្នកប្ដេជ្ញាបាននូវញាណទស្សនៈ ឥតមានសេសសល់ថា កាលដើរក្តី ឋិតនៅក្តី លក់ក្តី ភ្ញាក់ក្តី ញាណទស្សនៈ រមែងតាំងប្រាកដឡើង ជារឿយៗមិនដាច់ ជាការពិត ឬជាការមួលបង្កាច់?
តើព្រះពុទ្ធសាសនា ជាសាសនា ដែលបង្រៀនអោយប្រកាន់នូវទិដ្ធិផ្សេងៗក្នុងលោក ឬបង្រៀនអោយរួចរំដោះពីទិដ្ធិផ្សេងៗទាំងឡាយក្នុងលោកដែលជាហេតុនៃទុក្ខ?
មានបរិព្វាជកម្នាក់ ធ្លាប់ជាអន្យតិរ្ថិយ បានចូលទៅគាល់ និងសំណេះសំណាលជាមួយព្រះពុទ្ធ ដោយសួរ នូវសំនួរ ទិដ្ធិ ធម៌ ដោយមួយអន្លើ ក៏កើតមានសេចក្ដីជ្រះថ្លា ប្រាថ្នាបុព្វជាសូមឧបសម្បទា មិនយូរប៉ុន្មានក៏បានសម្រេចអរហត្តផល។
ព្រះពុទ្ធបានសម្ដែងនូវរបៀបនៃការលះបង់ ការរលាស់ចោលនូវ វាទៈ ទិដ្ធិ និងធម៌ ទាំងឡាយដល់បរិព្វាជកម្នាក់ នៅក្នុងគុហាឈ្មោះ សូករខតា នាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ដែលជាកន្លែងហើយក៏ជាពេលព្រះសារីបុត្តបានផុតស្រលះចាកអាសវៈទាំងឡាយសម្រេចជាព្រះអរហន្ត។
ព្រះពុទ្ធពន្យល់បរិព្វាជកម្នាក់ ឲ្យយល់ជាក់អំពីសុខ ឥតរោគគឺព្រះនិព្វាន ដែលគ្រាន់តែជាពាក្យគាត់ធ្លាប់បានស្ដាប់មកអំពីពួកបរិព្វាជកជាន់ដើម ដែលជាអាចារ្យជាប្រធានលើអាចារ្យ ប្រៀបដូចបុរសខ្វាក់មកពីកំណើតមិនធ្លាប់បានឃើញរូប ពណ៌ ផ្សេងៗតាមសេចក្ដីពិត។
តើព្រះអានន្ទបានសម្ដែងធម៌អ្វី ទើបធ្វើឲ្យ គ្រូរបស់បរិព្វាជកកើតមានសេចក្ដីជ្រះថ្លាឡើង ក៏ហៅ ប្រាប់ និងបញ្ជូនបរិស័ទរបស់ខ្លួនទាំង៥០០នាក់ ទៅប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ?
បណ្តាពួកសមណព្រាហ្មណ៍ដ៏ចំរើន បូរណកស្សប មក្ខលិគោសាល… អជិតកេសកម្ពល…. បកុទ្ធកច្ចាយនៈ… សញ្ជយវេលដ្ឋបុត្ត… និគន្ថនាដបុត្ត… ព្រះសមណគោតម ដែលមានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មត់ថាជាសប្បុរសទាំងអស់ តើគ្រូណាដែលពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងគ្រូ?
«ដូចក្មេងល្ងង់…» ការសម្រេចបានខ្ពស់បំផុត មិនមែនត្រឹមតែការលះបង់អំពើអាក្រក់ ហើយធ្វើដូចជាកូនដែលគ្មានកំហុស។ ទាមទារការបង្កើតទម្លាប់ត្រឹមត្រូវជាមុនសិន និងមានចេតនាត្រឹមត្រូវ ហើយបន្ទាប់មកបោះបង់ចោល។ ព្រះពុទ្ធពន្យល់បរិព្វាជក ពីសម្មាសង្កប្បៈ សម្មាសីល សម្មាវាយាមៈ ដែលជាអង្គក្នុងចំនោមអង្គទាំង១០របស់អសេក្ខបុគ្គល។
ព្រះពុទ្ធឆ្លើយតបដោះស្រាយនូវប្រស្នារបស់បរិព្វាជក សួរជាបន្តបន្ទាប់ រហូតដល់ធ្វើឲ្យគាត់មានសេចក្ដីជ្រះថ្លាឡើង បានសូមនូវបព្វជា ឧបសម្បទានឹងព្រះមានព្រះភាគ ប៉ុន្តែត្រូវបរិស័ទរបស់ខ្លួនពោលឃាត់ដែលជាសេចក្ដីអន្តរាយ។
ព្រះពុទ្ធសម្ដែងពីកាមគុណ កាមសុខដោយកាមទាំងឡាយ ដល់បរិព្វាជកម្នាក់ រួចសម្ដែងពីសុខជាកំពូលនៃកាម(ព្រះនិព្វាន) ទើបធ្វើឲ្យគាត់ចាប់អារម្មណ៍ចង់ដឹង ព្រះពុទ្ធតបថា អ្នកឯងមិនស្គាល់និងយល់ទេ លុះត្រាតែភិក្ខុជាអរហន្ត ខីណាស្រព ទើបអាចដឹងច្បាស់ ស្រាប់តែគាត់ខឹងអាក់អន់ចិត្តជេរប្រទេចព្រះពុទ្ធ………..
ការមាននូវបណ្ឌិតជាមិត្ត ជាការមាននូវវត្ថុដ៏ប្រសើរថ្លៃថ្លា ការសេពគប់នូវកល្យាណមិត្ត ជាការសេពគប់ដ៏ប្រសើរថ្លៃថ្លា។
ជំនឿជាក់ពិត(សទ្ធា) ជាហេតុនៃការសម្រេចនូវគោលដៅ(ផល)ពិត ។
ព្រះពុទ្ធបានរម្លឹករឿងរ៉ាវពីអឌិតជាតិរបស់ទ្រង់ ដល់ព្រះអានន្ទ ក្នុងកាលព្រះជាតិ ធ្លាប់ជាព្រះធម្មរាជាមួយអង្គព្រះនាម មឃទេវៈ ដែលបានប្រកាន់នូវ កល្យាណវត្ត ហើយទូន្មានប្រៀនប្រដៅដល់ព្រះរាជបុត្រច្បងជាបន្តបន្ទាប់អស់ជាច្រើនតំណ។ដំណើររឿងនៅក្នុងសូត្រនេះ អ្នកនឹងបានយល់ដឹងនូវ អ្វីជាភាពខុសគ្នារវាងកល្យាណវត្តរបស់ព្រះបាទមឃរាជកាលណោះ និងកល្យាណវត្ត របស់ព្រះតថាគតក្នុងសម័យក្រោយ?
តើសេចក្ដីបរិសុទ្ធកើតចេញពីត្រកូល វណ្ណៈឬ អាកប្បកិរិយា(ឫកពា)?
ពោធិរាជកុមារបានបង្គំទូលសួរព្រះពុទ្ធ នូវសេចក្តីត្រិះរិះរបស់ខ្លួន យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបាន ដោយសេចក្ដីសុខទេ សេចក្តីសុខ បុគ្គលត្រូវបាន ដោយសេចក្ដីទុក្ខ ព្រះពុទ្ធក៏លើកយកសេចក្ដីត្រិះរិះរបស់ទ្រង់ដូចគ្នា និងរឿងរ៉ាវ កាលទ្រង់ជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ ក្នុងការឆ្លើយតប និងពន្យល់ប្រាប់ដល់ពោធិរាជកុមារ។
មានចោរម្នាក់ ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននឹងការសម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វមានជីវិតឡើយ ដោយការប្រោសទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ គាត់ក៏អាចសម្រេចអរហត្តផល។
តើសេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្ដីស្រឡាញ់ជាដែនកើត ពិតមែនឬ?
ព្រះបាទបសេនទិកោសល ចូលទៅថ្វាយបង្គំព្រះអានន្ទ រួចទើបទូលសួរនូវ សំនួរអំពី កាយសមាចារ វចីសមាចារ មនោសមាចារ ដែលប្រកប ដោយកុសល និងប្រកបដោយអកុសល គួរលះបង់និងប្រារព្ធ។
ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ រួចទ្រង់សំដែងនូវពាក្យ ជាធម្មភាសិត ដែលធ្វើនូវសេចចក្ដីគោរព ក្នុងធម៌ទាំងឡាយ ដ៏ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយកៈ របស់អរិយសាវក ក្នុងសំណាក់ព្រះមានព្រះភាគ។
ជាគតិអប់រំក្នុងសូត្រ ដល់សារប្រយោជន៏សង្គម សេចក្ដីយល់ដឹងខាងផ្នែក សតិស្មារតី ពីខាងក្នុងដ៏ជ្រៅ ទើបជាការរំដោះ នូវការប្រកាន់វណ្ណៈឬពូជសាសន៍ ផ្ទុយទៅវិញ ការប្រកាន់នូវជីវិត បែបវណ្ណៈ ពណ៏ សំបុរ ជាឧបសគ្ករារាំងដល់នូវការចម្រើន និងការអភិវឌ្ឍដ៏ពិតប្រាកដ។
មហាបុរិសលក្ខណៈ៣២ប្រការរបស់ព្រះពុទ្ធមានអ្វីខ្លះ? បុគ្គលដូចម្តេច ហៅថាព្រាហ្មណ៍? ហៅថា អ្នកចេះចប់នូវត្រៃវេទ? ហៅថា អ្នកមានត្រៃវិជ្ជា? ហៅថា អ្នកមានសួស្ដី? ហៅថា ព្រះអរហន្ត? ហៅថា អ្នកបរិបូណ៌ ដោយគុណទាំងអស់? ហៅថា មុនិ? ហៅថា ព្រះពុទ្ធ?
មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ តែងមានគតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី បើចេញចាកផ្ទះ នឹងបានជាព្រះពុទ្ធ ចាកចេញពីសង្សារវដ្ត។
ព្រះពុទ្ធបានជជែកដេញដោលជាមួយព្រាហ្មណ៍ថា តើតម្លៃរបស់បុគ្គលកំណត់ដោយកំណើត(វណ្ណៈ) ឬដោយអាកប្បកិរិយា(ឬកពា)? ការលើកឡើងមួយចំនួន ដែលបង្ហាញនៅក្នុងសូត្រនេះ ទាក់ទងនឹងភាពជាក់លាក់នៃមោទនភាពវណ្ណៈព្រាហ្មណ៍ អាចទាញជាគតិអនុវត្តបានចំពោះបញ្ហានៃការរើសអើងជាតិសាសន៍ និងជាតិនិយមជាទូទៅ។
បុគ្គល៤ពួក មានក្នុងលោក តើដូចម្តេចខ្លះ? តើបុគ្គលណា ជាបុគ្គលមានខ្លួនដ៏ប្រសើរ?
សៀវភៅ គម្ពីរ ក្បួនតម្រា ជាប្រភពនៃពុទ្ធិ ប៉ុន្តែមិនមែនរាល់ពុទ្ធិទាំងអស់ សុទ្ធតែទទួលបានពីសៀវភៅ គម្ពីរ ក្បួនតម្រានោះទេ ជាពិសេស ការរក្សាសច្ចៈ ការត្រាស់ដឹងនូវសច្ចៈ ការកើតសច្ចធម៌ ប្រកបដោយបញ្ញាញាណ។
បុគ្គលណាដែលគួរបម្រើ និងទ្រព្យអ្វីដែលគួររក្សា?
កម្ម(ផលកម្ម) ជាការណ៍ដែលមិនអាចគេចរួច របស់សព្វសត្តនិកាយ។ ការចម្រើនធម៌ពិតប្រាកដ ជាការចម្រើន ដើម្បីឲ្យរួចពីការចម្រើន(កើត) និងការវិនាស(រលត់)គឺកម្ម។
តើបុគ្គលដែលជាព្រាហ្មណ៍ (បុគ្គលដែលបរិសុទ្ធនិងស្ចារ្យជាង មានសំណាងជាង) ព្រោះជាតិ (កំណើត) ឬព្រោះកម្ម?
សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ បានចូលគាល់ព្រះមានព្រះភាគ រួចសួរនូវសំនួរ២ ដែលជាទិដ្ឋិរបស់ពួកព្រាហ្មណ៍
តើគ្រហស្ថ និងបព្វជិត មួយណាងាយស្រួលក្នុងការបំពេញនូវកុសលធម៌បាន? តើការបញ្ញត្តនូវធម៌ ទាំង៥ប្រការរបស់ព្រាហ្មណ៍ និងព្រះពុទ្ធខុសគ្នាដូចម្ដេច?
ក្នុងសូត្រនេះ អ្នកនឹងបានដឹង នូវអំពីដំណើរខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ក្នុងបច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ដោយប្រាជ្ញាខ្លួនឯង និង សមណព្រាហ្មណ៍ពួកមួយ ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ដឹងនូវធម៌ ដោយការឮតាមៗគ្នា។ និងដឹងថាទេវតាមានមែនឬទេ?
sut.mn.vv3 | ភាគ ២៦ - ភាគ ២៨
តើទ្រឹស្ដីកម្មផលរបស់ពួកនិគ្រន្ថ និងទ្រឹស្ដីកម្មផលរបស់ព្រះពុទ្ធខុសគ្នាដូចម្ដេច?
តើសច្ចៈទាំង៣នេះ បញ្ញត្តិសច្ចៈ បរមត្ថសច្ចៈ អរិយសច្ចៈ ដែលជាសច្ចធម៌របស់ព្រះតថាគតត្រាស់ដឹង និងសេពឈ្មោះថា សន្តិវរបទ ដ៏ប្រសើរនោះ?
តើព្រះពុទ្ធសម្ដែងធម៌ព្រោះហេតុតែបច្ច័យបួនជាអាទិ? បន្ថែមលើពីនេះទៀត ក្នុងសូត្រនេះព្រះពុទ្ធ ពន្យល់ណែនាំពីរបៀប ដែលភិក្ខុគួរចូលទៅរក គប់នូវមិត្តក្នុងការសិក្សាព្រះធម៌ ដើម្បីកុំឲ្យមានវិវាទទាស់ទែងនឹងគ្នា។
បន្ទាប់ពីនិគន្ថនាដបុត្រ បានធ្វើមរណៈកាលទៅ និគន្ថបរិស័ទ ក៏មានវិវាទ ឈ្លោះទាស់ទែងគ្នានិងគ្នា លុះព្រះអានន្ទបានឃើញហេតុដូច្នោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ប្រាប់សេចក្តីត្រិះរិះថា អំណឹះឥតអំពីព្រះមានព្រះភាគទៅ សូមកុំឲ្យវិវាទ កើតឡើងក្នុងសង្ឃ ដូចពួកនិគន្ថឡើយ ព្រះពុទ្ធបានសម្ដែងធម៌ដែលជាហេតុកើតឡើងនៃវិវាទ និងសារាណីយធម៌។
ការប្រកាសព្រះអរហត្តផល ដោយប្រពៃមែនពិត និងការប្រកាសព្រះអរហត្តផល ដោយការស្មាន? សេចក្ដីប្រមាទ ធ្វេសប្រហែសនាំឲ្យបង់បាត់ សេចក្ដីប្រុងប្រយ័ត្ននាំឲ្យរក្សាគង់បាន។
ការចម្រើនជ្ឈាន(ឈានៈធ្យាន) គឺឲ្យរួចពីឈាន ដើម្បីជាស្ពានដល់នូវព្រះនិព្វាន។
ព្រះនិព្វានក៏មាន ផ្លូវជាទីទៅកាន់ព្រះនិព្វានក៏មាន អ្នកបង្ហាញផ្លូវទៅនិព្វានក៏មាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកខ្លះ ក៏បានព្រះនិព្វាន ហើយពួកខ្លះក៏មិនបាន?
ភិក្ខុរូបណា អំណើះអំពីព្រះពុទ្ធទៅ នឹងបានជាទីពឹងនៃអ្នកទាំងឡាយ? អ្វីជាទីពឹងនៃអ្នកទាំងឡាយ បន្ទាប់ពីព្រះពុទ្ធបរិនិព្វានទៅ?
រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា(បញ្ចខន្ធ) តើកម្មក៏ជាអនត្តាដែរឬ?
តើគេអាចសម្គាល់ សប្បុរស និងអសប្បុរស បានយ៉ាងដូម្ដេច?
ព្រះពុទ្ធ ពោលសរសើរព្រះសារីបុត្រ ដល់ភិក្ខុទាំងឡាយ នូវការចម្រើនសីល សមាធិ បញ្ញា វិមុត្តិ យ៉ាងស្ទាត់ជំនាញ ហើយសម្រេចជាព្រះអរហន្តក្នុងរយះពេលតែកន្លះខែ។
ប្រស្នា៦ខ ដើម្បីពិសោធភិក្ខុដែលអួតខ្លួនថាបានសម្រេចអរហត្តផល។
តើសប្បុរស និងអសប្បុរស ខុសគ្នាដូម្ដេច?
ធម្មបរិយាយ(កាយសមាចារ វចីសមាចារ មនោសមាចារ ចិត្តុប្បាទ សញ្ញា ទិដ្ឋិ អត្តភាព) ដែលគួរសេព និងមិនគួរសេព?
ភ័យទាំងឡាយ ភ័យទាំងអស់តែងកើតមក អំពីពាល មិនមែនមកពីបណ្ឌិតទេ។តើដោយហេតុប៉ុន្មាន ការណ៍ដែលគួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា ?
ព្រះពុទ្ធបាននិទានរឿង ប្រាប់ដល់ភិក្ខុ ពីដើមហេតុ ដែលមានភ្នំឈ្មោះ ឥសិគិលិ និងព្រះបច្ចេកពុទ្ធដែលធ្លាប់បានគង់នៅលើភ្នំនេះ។
ធ្វើដូចម្តេចដើម្បីទទួលបានសមាធិត្រឹមត្រូវ? តើការព្យាយាមដើម្បីបានសមាធិ និងការរំដោះ នៅឯណា? តើអ្វីជាការខិតខំប្រឹងប្រែងត្រឹមត្រូវ? តើអង្គនៃមគ្គរបស់សេខៈបុគ្គល (អរិយបុគ្គល៣ប្រភេទ) និងអង្គនៃមគ្គរបស់ព្រះអរហន្តខុសគ្នាដូម្ដេច?
តើ អានាបានស្សតិ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗ ដូចម្តេច ទើបញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន? តើ សតិប្បដ្ឋាន៤ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗ ដូចម្តេច ទើបញុាំងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌បាន? តើ ពោជ្ឈង្គទាំង៧ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗ ដូចម្តេច ទើបញុាំងវិជ្ជា និងវិមុត្ត ឲ្យពេញបរិបូណ៌បាន?
កាយគតាសតិ គឺជាការរក្សា ការតាំងសតិឲ្យបរិបូណ៌ ជាប់នូវជាមួយកាយ ជាសតិប្បដ្ឋានគូជាមួយនឹងអនាបានស្សតិ។ កាលបើកាយគតាសតិ ដែលភិក្ខុ បានធ្វើឲ្យថ្នឹក បានចំរើន បានធ្វើឲ្យរឿយៗ បានធ្វើឲ្យដូចជាយាន បានតំកល់ បានប្រព្រឹត្តឲ្យរឿយៗ បានសន្សំ ប្រារព្ធល្អ ផ្គូផ្គងល្អហើយ តែងបាននូវ អានិសង្ស ១០ប្រការ។
តើផ្លូវបដិបទានៃសង្ខារធម៌ ឬវិហារធម៌ ៥(សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា) របស់ភិក្ខុ ដែលមានសេចក្តីត្រិះរិះប្រាថ្នាទៅកើតទេវនិកាយផ្សេងៗ និង ភិក្ខុ ដែលមានសេចក្តីត្រិះរិះ ដើម្បីធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ខុសគ្នាដូចម្ដេច?
ដូចម្ដេចដែលហៅថា សុញ្ញត (ការសម្គាល់នូវភាពសូន្យ ឬដំណើរទៅក្នុងភាពទទេរ)?
ព្រះពុទ្ធ ទូន្មានព្រះអានន្ទ នូវសុញ្ញតផលសមាបត្តិ ដែលជាសមាធិឈមទៅរកការសម្គាល់នូវភាពសូន្យ ភាពទទេរ ឆ្ពោះទៅរកការត្រាស់ដឹង។
តើធម៌ដ៏អស្ចារ្យអ្វីខ្លះ ដែលអ្នកធ្លាប់បានស្តាប់ ការពិពណ៌នាពីព្រះពុទ្ធ? អច្ឆរិយព្ភូតធម៌ របស់ព្រះរបស់សម្មាសម្ពុទ្ធគ្រប់ៗអង្គ ទាំងក្នុងអតីត និងអនាគត នៅមានច្រើនទៀត។
សូម្បីព្រះអរហន្តជាសាវក ក៏នៅមានធម៌ដ៏ចំឡែកអស្ចារ្យ តទៀត។
ការមិនលះបង់សេចក្តីត្រេកត្រអាលនៅក្នងកាម ប្រៀបដូចជានៅក្នុងជ្រលងភ្នំ ជួបតែភាពទាប។ ព្រះពុទ្ធទ្រង់ប្រៀនប្រដៅសិស្សឲ្យដូចជាអ្នកបង្ហាត់ដំរី ដើម្បីឡើងដល់កំពូលភ្នំ និងលើសដើម៖ អមតៈ។
តើការចង់បានការត្រាស់ ដឹងរារាំងដល់ការជោគជ័យឬទេ? តើការត្រាស់ដឹងអាចសម្រេចបាន ដោយការមិនដើរតាមមាគ៌ាត្រឹមត្រូវឬទេ? មិនមែនទន្លេទាំងអស់ហូរចូលទៅក្នុងមហាសមុទ្រទេ។ តែបើចូលទន្លេត្រូវនឹងនាំឲ្យរួចពីទុក្ខ។
ចេត្តិវិមុត្តិពីរយ៉ាង ជាធម៌ផ្សេងគ្នាដោយអត្ថផង ដោយន័យផង បានសម្តែងដោយព្រះអនុរុទ្ធ។ កម្មផ្សេងគ្នា សម្គាល់សូម្បីតែសត្វក្នុងស្ថានសួគ៌ ទេវៈ។
សេចក្តីក្រោធ អភិព្យា ព្យាបាទ ណានៅមានក្នុងចិត្ត ជាធម៌សៅហ្មងរបស់ពាល។ សូម្បីតែស្រាល៖ពន្លឺភ្លឺ រូបភាព សញ្ញា លំនៅដ្ឋាននៅក្នុងសមាធិមកដល់ហើយទៅ។ ហេតុអ្វីមិនទៅសុវត្ថិភាព?
មើលដោលសីលធម៌គឺជាការបែងចែកយ៉ាងសំខាន់រវាងមនុស្សភ្លីភ្លើ និងបណ្ឌិត។ ព្រះពុទ្ធទ្រង់បង្រៀនយ៉ាងលម្អិតអំពីគោលដៅនៃអ្នកប្រព្រឹត្តខុសគ្នា។
តើមនុស្សអាចរំពឹងអ្វីបាន បើមិនបានឃើញទេវតានាំសារ (ទេវទូត) ទាំង៥ ហើយប្រព្រឹត្តល្ងង់ព្រោះថ្លង់ និងខ្វាក់? តើអ្នកចង់មកម្តងទៀតទេ បើប្រាកដថានឹងជួបទុក្ខនេះម្តងទៀត?
ព្រះពុទ្ធទ្រង់លើកទឹកចិត្តព្រះសង្ឃកុំឲ្យខាតពេល និងចំណាយពេលមួយយប់ដ៏រីករាយ។ ថ្ងៃស្អែកមិនប្រាកដទេ។ អតីតកាលរលត់ទៅ អនាគតមិនប្រាកដ៖ ល្អរំលាយទុក្ខទាំងអស់ក្នុងបច្ចុប្បន្នឥឡូវនេះ!
ព្រះអានន្ទទ្រង់លើកទឹកចិត្តព្រះសង្ឃកុំឲ្យខាតពេល និងចំណាយពេលមួយយប់ដ៏រីករាយ។ ថ្ងៃស្អែកមិនប្រាកដទេ។ អតីតកាលរលត់ទៅ អនាគតមិនប្រាកដ៖ ល្អរំលាយទុក្ខទាំងអស់ក្នុងបច្ចុប្បន្នឥឡូវនេះ!
ទេវតា ជាសម្មាទិដ្ឋិបាន មកជួបព្រះសមិទ្ធិ ដើម្បីឲ្យ រំលឹកធម៌ជាខាងដើម។ តើធម៌នោះដូម្តេច? បានជាព្រះសមិទ្ធិ ចូលទៅគាល់សួរព្រះពុទ្ធ និងព្រះមហាកច្ចានៈ។
នេះជាអ្នកណាថាជាអ្នកមានរាត្រីមួយដ៏ចម្រើន? ល្អណាស់ដែលចងចាំខគម្ពីរនេះ!
ហេតុអ្វីបានជា បុគ្គលខ្លះមាន អាយុវែង និងបុគ្គលខ្លះមានអាយុខ្លី? ហេតុអ្វីបានជា បុគ្គលខ្លះកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ និងបុគ្គលខ្លះកើតមកក្នុងត្រកូលក្រីក្រ?
ព្រះពុទ្ធទ្រង់ត្រាស់នូវគំនិតខុសសាធារណៈអំពីកម្មផល៖ មិនប្រាកដថាផ្លែនឹងទុំនៅទីណានិងពេលណាឡើយ!
ការបរិយាយ អំពីអាយតនៈ ដែលជាទីលំនៅ ទីប្រជុំ ទីកើតនៃអារម្មណ៍ទាំងឡាយ។ ក្នុងសូត្រនេះ ភិក្ខុអាចដឹងនូវ អាស្រ័យពឹងផ្អែកនឹងធម្មារម្មណ៍នេះ ហើយលះបង់ នូវធម្មារម្មណ៍នេះ ដែលកើតតាមទ្វារទាំង៦ និងដឹងពីអាយតនៈរបស់ព្រះអរហន្ត។
ព្រះពុទ្ធទ្រង់ប្រៀនប្រដៅផ្លូវ កុំត្រេកអរនឹងវិញ្ញាណខាងក្រៅ និងវិញ្ញាណខាងក្នុងគ្រប់យ៉ាង ដល់ប្រាជ្ញាដើម្បីសេចក្តីពិត។
អ្វីទៅជាធម៌ ដែលមិនមានសឹកសត្រូវ គឺសេចក្ដីសៅហ្មងនោះ?
ដោយចៃដន្យ កុលបុត្តឈ្មោះបុក្កុសាតិ ដែលបានចេញចាកផ្ទះ សម្រាកពេលយប់ជាមួយគ្នាព្រះសង្ឃមួយ នៅគេហដ្ឋានតែមួយ ប៉ុន្តែគាត់មិនដឹងថា គាត់ជាព្រះពុទ្ធទេ។ ក្នុងឱកាសនេះ លោកបុក្កុសាតិ ទទួលបានការបង្រៀនអំពីធាតុវិភង្គ។ ឃើញព្រះធម៌បានស្គាល់ព្រះពុទ្ធ! គោមួយបានសម្លាប់បុក្កុសាតិមុននឹងអាចបួសបាននិងបានទទួលផលមិនត្រឡប់ចាកលោកនោះមកវិញឡើយ។
តើអ្វីជាធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ទ្រង់ឲ្យប្រព្រឹត្តទៅ និងសម្ដែង ក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី? ព្រះសារីបុត្ត ពន្យល់យ៉ាងលម្អិត អំពីអរិយសច្ចទាំង ៤។
ហេតុអ្វីបានជា ព្រះពុទ្ធមិនព្រមទទួលយកសម្ពត់ថ្មីដែលព្រះនាងមហាបជាបតិគោតមី ប្រគេន? ព្រះពុទ្ធទ្រង់ប្រទានបញ្ជីតម្រៀបជាជួរនៃការបូជា។
អនាថបិណ្ឌិកគហបតីជិតស្លាប់ហើយសុំព្រះសារីបុត្តមក ដែលបង្រៀនព្រះធម៌របស់ព្រះអរហន្តក្នុងឱកាសនេះ។ បំណងប្រាថ្នាចុងក្រោយរបស់គាត់នឹងឱ្យអ្នកភ្ញាក់ផ្អើល។
ព្រះសូត្រដ៏ចម្រូងចម្រាសបំផុតមួយរាយការណ៍អំពីការធ្វើអត្តឃាតរបស់ព្រះតេជគុណឆន្នៈ។ ហេតុពិតប្រាកដអាចត្រូវបានរកឃើញនៅក្នុងសមាគមអាក្រក់របស់គាត់។
ព្រះពុទ្ធ សម្ដែងធម៌សង្ខេប ដល់ព្រះបុណ្ណៈ មុននឹងត្រាច់តែម្នាក់ឯង ទៅកាន់ជនបទមួយ ដែលសំបូរដោយមនុស្សសុទ្ធតែកាចៗ។
ដល់វេនរបស់ព្រះនន្ទកៈប្រៀនប្រដៅពួកភិក្ខុនី។ លុះដល់វេនទី២ ភិក្ខុនីពិតជា បានទៅដល់ព្រះធម៌របស់ព្រះអរហន្ត។ ព្រះសូត្រក៏ផ្តល់នូវការប្រៀបធៀបដ៏ល្បីនៃស្បែកគោដែលដាច់ចេញពីសាច់។
ព្រះពុទ្ធ សម្ដែងធម៌ ដល់ព្រះរាហុល ឲ្យសម្រេចដល់នូវអហរត្តផល។
ធម៌ ដែលមានចំនួនប្រាំមួយឆក្កៈ(អាយតនៈខាងក្នុង៦ អាយតនៈខាងក្រៅ៦ វិញ្ញាណកាយ៦ ផស្សកាយ៦ វេទនាកាយ៦ តណ្ហាកាយ៦) គួរដឹង ដើម្បីលះការប្រកាន់នូវអត្ត រហូតសម្រេចដល់ការអស់នូវអាសវៈ។
ព្រះពុទ្ធ សំដែងនូវធម្មបរិយាយ ជាគ្រឿងបំភ្លឺនូវអាយតនៈធំៗប្រាំមួយ ឈានទៅដល់ការអស់អាសវៈ។
ព្រះពុទ្ធ បានឲ្យសំនួរគន្លឹះ មួយចំនួន ដល់ពួកគហបតី ក្នុងការចោទសួរ ដេញដោល ដើម្បីឲ្យបានដឹង បានឃើញ នូវពុតមាយារបស់ពួកបរិព្វាជកអន្យតិរ្ថិយ។
តើភិក្ខុគួរធ្វើការពិចារណាយ៉ាងដូចម្ដេចខ្លះ ទើបធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ ?
តើការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ ដូចម្តេច?