km:tipitaka:sut:sn:01:sut.sn.01.014



ខត្តិយសូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 01.014 បាលី cs-km: sut.sn.01.014 អដ្ឋកថា: sut.sn.01.014_att PTS: ?

ខត្តិយសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ខត្តិយសុត្តំ)

[៣០] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង២ គោ ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធក្មេង ប្រសើរជាងប្រពន្ធទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ។

[៣១] ព្រះអង្គត្រាស់ថា

ព្រះសម្ពុទ្ធប្រសើរជាងពួកសត្វជើង២ អាជានេយ្យ1) ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរជាងប្រពន្ធទាំងឡាយ កូនដែលស្តាប់ឱវាទ ប្រសើរជាងកូនទាំងឡាយ។

 

លេខយោង

1)
អដ្ឋកថា ដំរីក្តី សេះក្តី គោក្តី ដែលចេះដឹង យល់ហេតុឆាប់បាន ហៅថា អាជានេយ្យ។
km/tipitaka/sut/sn/01/sut.sn.01.014.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann