km:tipitaka:sut:sn:01:sut.sn.01.043



អន្នសូត្រ ទី៣

សង្ខេប

«បុណ្យ​ទាំង​ឡាយ ជា​ទីពឹង នៃ​ពួក​សត្វ​ក្នុង​បរលោក (លោក​បន្ទាប់)។» របស់​របរ និង​អាហារ… អ្នក​មិន​អាច​យក​ជា​មួយ​​បាន​ទេ។

sn 01.043 បាលី cs-km: sut.sn.01.043 អដ្ឋកថា: sut.sn.01.043_att PTS: ?

អន្នសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. អន្នសុត្តំ)

[១៤១] ទេវតាទូលថា

ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។

[១៤២] ព្រះមានព្រះភាគត្រាស់ថា

ជនទាំងឡាយណា មានចិត្តជ្រះថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គប្បីកំចាត់បង់ នូវសេចក្តីកំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង នៃពួកសត្វក្នុងបរលោក។

 

លេខយោង

km/tipitaka/sut/sn/01/sut.sn.01.043.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann