km:tipitaka:sut:sn:01:sut.sn.01.049



មច្ឆរិសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 01.049 បាលី cs-km: sut.sn.01.049 អដ្ឋកថា: sut.sn.01.049_att PTS: ?

មច្ឆរិសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. មច្ឆរិសុត្តំ)

[១៥០] ទេវតាទូលថា

ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ1) ដល់ជនដទៃ ដែលកំពុងឲ្យទាន ផលវិបាករបស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[១៥១] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃ ដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើតសត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជាមនុស្ស រមែងកើតក្នុងត្រកូលកំសត់ ស្វែងរកតែសំពត់ និងអាហារ និងសេចក្តីត្រេកអរ ក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាលតែងនឹកប៉ង នូវទ្រព្យណា អំពីទីដទៃ ទ្រព្យនោះ មិនដែលបានដល់ពួកពាលនោះឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានទុគ្គតិជាផល។

[១៥២] ទេវតាទូលថា

យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំសូមក្រាបបង្គំទូលសួរ នូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[១៥៣] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ ជនទាំងឡាយណា បានអត្តភាពជាមនុស្សហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែងរុងរឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះទៅកើតក្នុងទីណា បើដល់នូវអត្តភាពជាមនុស្ស រមែងកើតក្នុងត្រកូលដ៏ស្តុកស្តម្ភ ស្វែងរកសំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែងបានដោយងាយ ទាំងមានអំណាច ផ្សាយទៅក្នុងភោគៈទាំងឡាយ ដែលអ្នកដទៃសន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានសុគតិជាផល។

 

លេខយោង

1)
ធ្វើសេចក្តីអន្តរាយឋានសួគ៌របស់ទាយក ធ្វើនូវសេចក្តីអន្តរាយលាភរបស់បដិគ្គាហកៈ។ អដ្ឋកថា។
km/tipitaka/sut/sn/01/sut.sn.01.049.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann