km:tipitaka:sut:sn:01:sut.sn.01.051



ជរាសូត្រ ទី១

សង្ខេប

ព្រះ​អង្គ ត្រាស់​តប​នឹង​ទេវតា​ថា អ្វី​ខ្លះ​ឲ្យ​ប្រយោជន៍​រហូត​ដល់​ខ្លួន​ចាស់?

sn 01.051 បាលី cs-km: sut.sn.01.051 អដ្ឋកថា: sut.sn.01.051_att PTS: ?

ជរាសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

អានដោយ ឧបាសក ចាន់រ័ត្ន

(១. ជរាសុត្តំ)

[១៦០] ទេវតាទូលថា

អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។

[១៦១] ព្រះមានព្រះភាគត្រាស់ថា

សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

 

លេខយោង

km/tipitaka/sut/sn/01/sut.sn.01.051.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann