km:tipitaka:sut:sn:01:sut.sn.01.054



វត្ថុសូត្រ ទី៤

សង្ខេប

ព្រះ​អង្គ ត្រាស់​តប​នឹង​ទេវតា​ថា វត្ថុ​អ្វី​ខ្លះ​ជា​ទី​ពឹង​របស់​សត្វ​លោក?

sn 01.054 បាលី cs-km: sut.sn.01.054 អដ្ឋកថា: sut.sn.01.054_att PTS: ?

វត្ថុសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបា សិកា វិឡាណា

(៤. វត្ថុសុត្តំ)

[១៦៦] អ្វី ជាទីពំនាក់របស់មនុស្សទាំងឡាយ អ្វីជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ ក្នុងលោកនេះ ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងអ្វី។

[១៦៧] ព្រះមានព្រះភាគត្រាស់ថា

កូន ជាទីពំនាក់របស់មនុស្សទាំងឡាយ ភរិយា ជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ (ក្នុងលោកនេះ) ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងទឹកភ្លៀង។

 

លេខយោង

km/tipitaka/sut/sn/01/sut.sn.01.054.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann