ព្រះអង្គ ត្រាស់តបនឹងទេវតាថា អ្វីដែលនាំជនឲ្យកើត វិលវល់ដល់នូវភ័យដ៏ធំ?
sn 01.055 បាលី cs-km: sut.sn.01.055 អដ្ឋកថា: sut.sn.01.055_att PTS: ?
បឋមជនសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡាណា
(៥. បឋមជនសុត្តំ)
[១៦៨] ទេវតាទូលថា
អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ អ្វីហ្ន៎ ជាមហាភ័យ របស់សត្វនោះ។
[១៦៩] ព្រះមានព្រះភាគត្រាស់ថា
តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្តរបស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅ ក្នុងសង្សារ សេចក្តីទុក្ខ ជាមហាភ័យ របស់សត្វនោះ។