ព្រះអង្គ ត្រាស់តបនឹងទេវតាថា អ្វីដែលនាំជនឲ្យវិលវល់មិនរួចពីទុក្ខ?
sn 01.056 បាលី cs-km: sut.sn.01.056 អដ្ឋកថា: sut.sn.01.056_att PTS: ?
ទុតិយជនសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៦. ទុតិយជនសុត្តំ)
[១៧០] ទេវតាទូលថា
អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ សត្វលោក តែងគេចមិនរួចអំពីអ្វី។
[១៧១] ព្រះមានព្រះភាគត្រាស់ថា
តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅក្នុងសង្សារ សត្វនោះឯង តែងគេចមិនរួចអំពីសេចក្តីទុក្ខ។