km:tipitaka:sut:sn:02:sut.sn.02.015



ចន្ទនសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 02.015 បាលី cs-km: sut.sn.02.015 អដ្ឋកថា: sut.sn.02.015_att PTS: ?

ចន្ទនសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. ចន្ទនសុត្តំ)

[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ តែងឆ្លងនូវអន្លង់បាន បុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅ ដែលមិនមានទីឋិតនៅខាងក្រោម មិនមានទីតោងក្នុងខាងលើ។

[២៦៣] ព្រះអង្គត្រាស់ថា

បុគ្គលបរិបូណ៌ ដោយសីល មានបញ្ញា មានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វានសព្វកាល រមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្រ បុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈ មានភពជាទីត្រេកអរ1) អស់ហើយ បុគ្គលនោះ រមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។

 

លេខយោង

1)
បានដល់កម្មាភិសង្ខារ៣។
km/tipitaka/sut/sn/02/sut.sn.02.015.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann