km:tipitaka:sut:sn:02:sut.sn.02.018



កកុធសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 02.018 បាលី cs-km: sut.sn.02.018 អដ្ឋកថា: sut.sn.02.018_att PTS: ?

កកុធសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. កកុធសុត្តំ)

[២៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសាកេត។ គ្រាកាលដែលរាត្រីបឋមយាម កន្លងទៅហើយ ទេវបុត្តឈ្មោះ កកុធៈ មានរស្មីរុងរឿង ញុំាងព្រៃអញ្ជ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[២៦៩] លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ ត្រេកអរ ព្រោះបានអ្វី។ បពិត្រសមណៈ បើដូច្នោះ ព្រះអង្គសោយសោកដែរឬ។ ម្នាលអាវុសោ ចុះនរណាផ្ចាញ់អ្វី (បានជាសោយសោក)។ បពិត្រព្រះសមណៈ បើដូច្នោះ ព្រះអង្គមិនត្រេកអរ មិនសោយសោកទេឬ។ អើអាវុសោ។

[២៧០] កកុធទេវបុត្តទូលថា ព្រះអង្គជាភិក្ខុ មិនមានទុក្ខទេឬ សេចក្តីត្រេកអរ មិនមានទេឬ សេចក្តីអផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅម្នាក់ឯងទេឬ។

[២៧១] ព្រះមានព្រះភាគត្រាស់ថា ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្តីត្រេកអរ ក៏មិនមាន ទាំងសេចក្តីអផ្សុក ក៏មិនគ្របសង្កត់តថាគត ដែលអង្គុយនៅតែម្នាក់ឯងឡើយ។

[២៧២] កកុធទេវបុត្តទូលថា ដូចម្តេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ ដូចម្តេចក៏មិនមានសេចក្តីត្រេកអរ ដូចម្តេចក៏សេចក្តីអផ្សុក មិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង។

[២៧៣] ព្រះមានព្រះភាគត្រាស់ថា សេចក្តីត្រេកអរ រមែងមានដល់សត្វ ដែលមានសេចក្តីទុក្ខ1) សេចក្តីទុក្ខ រមែងមានដល់សត្វ ដែលមានសេចក្តីត្រេកអរ2) ម្នាលអាវុសោ អ្នកឯងចូរដឹងថា ភិក្ខុមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខក៏មិនមានដែរ។

[២៧៤] កកុធទេវបុត្តទូលថា ខ្ញុំព្រះអង្គ ខានឃើញភិក្ខុជាព្រាហ្មណ៍ ដែលរលត់កិលេស មិនមានសេចក្តីត្រេកអរ មិនមានទុក្ខ ឆ្លងនូវតណ្ហា ដែលជាគ្រឿងផ្សាយទៅក្នុងលោក អស់កាលយូរហើយ។

 

លេខយោង

1)
សំដៅយកវដ្តទុក្ខ
2)
សំដៅយកតណ្ហា
km/tipitaka/sut/sn/02/sut.sn.02.018.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann