ធ្វើបុណ្យបានល្អ ទេវតាសរសើរ! តើព្រះពុទ្ធសម្តែងឡើងវិញដោយរបៀបណា?
sn 02.019 បាលី cs-km: sut.sn.02.019 អដ្ឋកថា: sut.sn.02.019_att PTS: ?
ឧត្តរសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា សុខ វឌ្ឍនា (មុខក្រម៉ូវ)
វីដេអូបានធ្វើដោយ ឧបាសិកា ចេម
(៩. ឧត្តរសុត្តំ)
[២៧៥] រាជគហនិទាន។ ឧត្តរទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ជីវិត គឺអាយុ មានប្រមាណតិចណាស់ តែងត្រូវជរានាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសេចក្តីសុខមកឲ្យ។
[២៧៦] ព្រះមានព្រះភាគត្រាស់ថា
ជីវិត គឺអាយុ មានប្រមាណតិចណាស់ ដែលជរាតែងនាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គប្បីជាអ្នកប្រាថ្នា នូវសន្តិភាព គឺព្រះនិព្វាន ហើយលះបង់នូវអាមិសៈ ក្នុងលោកចោលចេញ។