(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 02.028 បាលី cs-km: sut.sn.02.028 អដ្ឋកថា: sut.sn.02.028_att PTS: ?
នន្ទិវិសាលសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. នន្ទិវិសាលសុត្តំ)
[៣០៥] នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថា ថា
បពិត្រព្រះអង្គអ្នកមានព្យាយាមធំ (យន្ត គឺសរីរៈនេះ) មានចក្រ ៤1) មានទ្វារ៩ ដ៏ពេញ (ដោយវត្ថុមិនស្អាត) ប្រកបដោយសេចក្តីលោភ ជាសរីរៈដូចជាភក់ បុគ្គលនឹងយាត្រា (ចេញចាកសរីរៈនោះ) ដោយប្រការដូចម្តេចបាន។
[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលកាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺកិលេសផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវតណ្ហា ព្រមទាំងឫសផង ទើបយាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការយ៉ាងនេះឯង។