km:tipitaka:sut:sn:05:sut.sn.05.007



ឧបចាលាសូត្រ ទី៧

សង្ខេប

ម្តេច​ក៏​​មិន​​មានប្រាថ្នា​​ចង់​​បាន​តែ​​កំណើត​​ដ៏​​រីករាយ​​ក្នុង​​ចំណោម​​ទេវតា?

sn 05.007 បាលី cs-km: sut.sn.05.007 អដ្ឋកថា: sut.sn.05.007_att PTS: ?

ឧបចាលាសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. ឧបចាលាសុត្តំ)

[២០] សាវត្ថីនិទាន។ គ្រានោះ ឧបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[២១] គ្រានោះ មារមានចិត្តបាប។បេ។ បានពោលពាក្យនេះ នឹងឧបចាលាភិក្ខុនីថា ម្នាលភិក្ខុនី ហេតុដូចម្តេច បានជានាងចង់កើត។ ម្នាលអាវុសោ យើងឥតចង់កើត ក្នុងទីណាមួយទេ។

[២២] ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវត្តីក្តី នាងចូរតំកល់ចិត្ត ក្នុងពួកទេវតានោះ នឹងបានទទួលនូវតម្រេកមិនខាន។

[២៣] ឧបចាលាភិក្ខុនីតបថា

ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវតីក្តី ទេវតាទាំងនោះ ចំពាក់ដោយគ្រឿងចង គឺកាម រមែងមកកាន់អំណាចនៃមារទៀត លោកទាំងអស់ ត្រូវភ្លើងឆេះ1) ហើយ លោកទាំងអស់ក្តៅក្រហាយ2) លោកទាំងអស់ ភ្លឺច្រាលរន្ទាល3) លោកទាំងអស់ ញាប់ញ័រហើយ ទីណា ដែលមិនញាប់ញ័រ មិនកម្រើក មិនមែនជាសំណេពនៃបុថុជ្ជន មិនមែនជាដំណើរនៃមារ ចិត្តយើងត្រេកអរហើយក្នុងទីនោះ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧបចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

 

លេខយោង

1)
ភ្លើងកិលេស មានរាគៈជាដើម ភ្លើងទុក្ខ មានជាតិទុក្ខ ជាដើម។
2)
ក្តៅក្រហាយ ដោយភ្លើងទាំងពីរនោះឯង។
3)
ភ្នំច្រាលរន្ទាល ដោយភ្លើងទាំងពីរនោះឯង។
km/tipitaka/sut/sn/05/sut.sn.05.007.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann