km:tipitaka:sut:sn:06:sut.sn.06.007



បឋមកោកាលិកសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 06.007 បាលី cs-km: sut.sn.06.007 អដ្ឋកថា: sut.sn.06.007_att PTS: ?

បឋមកោកាលិកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. កោកាលិកសុត្តំ)

[៧១] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹងកោកាលិកភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន1) ខ្ញុំសំគាល់នូវបុថុជ្ជន ដែលថាអាចរាប់នូវគុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។2)

 

លេខយោង

1)
គុណព្រះខីណាស្រព គ្មានអ្នកណារាប់អស់ឡើយ។
2)
បុថុជ្ជនណា អួតថារាប់គុណព្រះខីណាស្រពអស់ បុថុជ្ជននោះ ចាត់ថាជាអ្នកល្ងង់ខ្លៅ។ អដ្ឋកថា
km/tipitaka/sut/sn/06/sut.sn.06.007.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann