km:tipitaka:sut:sn:06:sut.sn.06.009



តុទុព្រហ្មសូត្រ ទី៩

សង្ខេប

តុទុព្រហ្ម ព្រមានកោកាលិកភិក្ខុ អំពីទោសនៃចិត្តប្រទូស្ត ការតិះដៀល ព្រះអរិយទាំងឡាយ មានព្រះសារីបុត្ត និងព្រះមហាមោគ្គលាន។ ជំនួសទទួល​​​ការ​​យក​​ការ​​លើក​​ទឹក​​ចិត្ត​​នោះ លោក​​បាន​​ស្តី​​បន្ទោស​​ថា ការ​​រិះគន់​​បែប​​នេះ​​នឹង​មិន​​មែន​​ជា​​កិច្ច​ការ​​របស់​អនាគាមិ​​ឡើយ។

sn 06.009 បាលី cs-km: sut.sn.06.009 អដ្ឋកថា: sut.sn.06.009_att PTS: ?

តុទុព្រហ្មសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូមមើល បឋមខតសូត្រ ដែរ។

អានដោយ ឧបាសិកា វិឡា

(៩. តុរូព្រហ្មសុត្តំ)

[៧៥] ទៀបក្រុងសាវត្ថី… សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយនឹងកោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វីក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញកំហុសរបស់លោកនេះចុះ។

[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែងមិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

 

លេខយោង

km/tipitaka/sut/sn/06/sut.sn.06.009.txt · ពេលកែចុងក្រោយ: 2024/11/29 12:52 និពន្ឋដោយ Johann