ហេតុនៃការយំ របស់ឧបាសិកា ញោមស្រី សានុសាមណេរ។
sn 10.005 បាលី cs-km: sut.sn.10.005 អដ្ឋកថា: sut.sn.10.005_att PTS: ?
សានុសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(៥. សានុសុត្តំ)
[២៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង យក្សបានចាប់សានុសាមណេរ ជាបុត្តរបស់ឧបាសិកាម្នាក់។
[២៩៤] គ្រានោះឯង ឧបាសិកានោះ ខ្សឹកខ្សួល បានពោលគាថាទាំងនេះ ក្នុងវេលានោះថា
ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយណា រក្សាឧបោសថប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង1) ឈ្មោះថាប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលនោះឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយីសានុសាមណេរ។
[២៩៥] យក្សតបថា
នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយប្រពៃថា បុគ្គលទាំងឡាយណា រក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង ឈ្មោះថា ប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលទាំងនោះទេ នាងគប្បីនិយាយប្រាប់សានុសាមណេរ ដែលភ្ញាក់ឡើងថា នេះជាពាក្យរបស់ពួកយក្ស (ប្រាប់) ថា លោកកុំធ្វើអំពើអាក្រក់ ក្នុងទីចំពោះមុខ ឬទីកំបាំងមុខឡើយ បើលោកនឹងធ្វើ ឬកំពុងធ្វើ នូវអំពើលាមក លោកទុកជាហោះរត់ទៅ ក៏មិនរួចអំពីសេចក្តីទុក្ខដែរ។
[២៩៦] សានុសាមណេរភ្ញាក់ឡើង និយាយថា
ញោម ពួកជនតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញញោម ញោមឃើញអាត្មានៅរស់នៅឡើយ ញោម ហេតុអ្វីក៏ញោមយំរកអាត្មា។
[២៩៧] ឧបាសិកាតបថា
លោកកូន ជនទាំងឡាយតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញ ម្យ៉ាងទៀតបុគ្គលណា លះបង់កាមទាំងឡាយហើយ បែរជាត្រឡប់មករកកាម ក្នុងលោកនេះវិញ លោកកូន សូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះរស់នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ លោកកូន ខ្ញុំបានស្រង់លោក អំពីផេះក្តៅ គឺឃរាវាសហើយ លោកចង់ធ្លាក់ទៅក្នុងផេះក្តៅវិញ លោកកូន ខ្ញុំបានស្រង់លោកអំពីរណ្តៅហើយ លោកចង់ធ្លាក់ទៅក្នុងរណ្តៅវិញ លោកចូរស្ទុះចេញទៅ សេចក្តីចំរើន ចូរមានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកណាកើត លោក (ចេញអំពីឃរាវាសទៅបួសហើយ) ដូចជាគ្រឿងភណ្ឌៈ ដែលគេនាំចេញអំពីផ្ទះភ្លើងឆេះ ហើយចង់ឆេះ (ក្នុងឃរាវាស) វិញ។