(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 12.040 បាលី cs-km: sut.sn.12.040 អដ្ឋកថា: sut.sn.12.040_att PTS: ?
(តតិយចេតនា)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. តតិយចេតនាសុត្តំ)
[១៤៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ1) គឺតណ្ហា ក៏មាន កាលបើនតិ គឺតណ្ហា មាន អាគតិគតិ2) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មានដែរ កាលបើនតិ គឺតណ្ហា មាន អាគតិគតិ3) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[១៥០] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនា ជាដើមនេះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅ នៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅហើយ មិនលូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មិនមានដែរ កាលបើនតិ គឺតណ្ហា មិនមាន អាគតិគតិ ក៏មិនមានដែរ កាលបើអាគតិគតិមិនមាន ចុតិ និងបដិសន្ធិ ក៏មិនមានដែរ កាលបើចុតិ និងបដិសន្ធិ មិនមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
ចប់សូត្រទី១០។
ចប់ កឡារខត្តិយវគ្គ ទី៤។
ឧទ្ទាននៃកឡារខត្តិយវគ្គនោះគឺ
និយាយអំពីបុគ្គលឃើញថាធម្មជាតនេះជាភូត១ និយាយអំពីកឡារខត្តិយភិក្ខុ១ និយាយអំពីញាណវត្ថុមាន២លើក និយាយអំពីបច្ច័យ គឺអវិជ្ជាមាន២លើក និយាយអំពីកាយនេះ មិនមែនជារបស់អ្នកទាំងឡាយ១ និយាយអំពីចេតនាមាន៣លើក។